loading...

លោក SARTRE


កាលណាគេឮពាក្យ ជីវិតឥតន័យ ប្រវត្តិសាស្រ្តឥតន័យ សាកលលោកឥតន័យ គេនឹកដល់ឈ្មោះលោក Sartre ភ្លាម។
ប៉ុន្តែទស្សនវិទូម្នាក់នេះដែលទន្ទេញពាក្យ ឥតន័យ ! ឥតន័យ ! ជាប់នឹងមាត់ លោកមិនឈរអោបដៃសម្លឹងមើលមនុស្សជិះជាន់មនុស្សទេ លោកចេញមុខការពារអ្នកដែលត្រូវគេជិះជាន់ជានិច្ច។ ហេតុនេះហើយបានជាលោក មានឈ្មោះល្បីល្បាញពេញសាកលលោកសព្វថ្វៃនេះ។
លោក ជាទស្សនវិទូជាតិបារាំង។ លោកកើតនៅឆ្មាំ1905។ ឪពុកលោកជាទាហានខាងកងទ័ពជើងទឹក ប៉ុន្តែឪពុកម្តាយលោកស្លាប់ចោលលោកតាំងពីលោកអាយុ៣ឆ្មាំម្ល៉េះ។ ជីតាខាងម្តាយលោក យកលោកទៅចិញ្ចឹម និង ឲ្យរៀនសូត្រ។ អាយុ៧ឆ្មាំលោក ចេះអានស្ទាត់ ហើយចូលចិត្តអានសៀវភៅរឿងព្រេងនិទាន។ ឆ្មាំ 1924 លោករៀននៅសាលាគរុវិជ្ចា។ឆ្មាំ១៩២៩ លោកប្រលងជាប់ លេខ 1 ខាងមហាបរិញ្ញាប័ត្រទស្សនវិជ្ចា។ លោកជាសាស្ត្រចារ្យ បង្រៀននៅវិទ្យាល័យក្រុង Havre និងក្រោយមក នៅវិទ្យាល័យជាច្រើនទៀតនៅទីក្រុងប៉ារីស។ ក្រៅពីការបង្រៀននេះ លោក បានសរសេរសៀវភៅជាច្រើនណ មានតាំងពីសៀវភៅប្រលោមលោកខ្លីៗ រឿងល្ខោន រហូតដល់កម្រងទ្រឹស្តីទស្សនវិទ្យា។ លោកបានបង្កើតទស្សនាវដ្តីមួយ ដោយបានហៅទស្សនវិទ្យូជាច្រើនឲ្យរួបរួមគ្នា ប្តូរយោបល់គ្នា ធ្វើសហការជាមួយគ្នា។ ប៉ុន្តែពេលខ្លះមានទាស់ទែនខ្វែងគំនិតគ្នា ពីរឿង នយោបាយ។ លោក ជាទស្សនវិទូជាតិបារាំង។ លោកកើតនៅឆ្មាំ1905។ ឪពុកលោកជាទាហានខាងកងទ័ពជើងទឹក ប៉ុន្តែឪពុកម្តាយលោកស្លាប់ចោលលោកតាំងពីលោកអាយុ៣ឆ្មាំម្ល៉េះ។ ជីតាខាងម្តាយលោក យកលោកទៅចិញ្ចឹម និង ឲ្យរៀនសូត្រ។ អាយុ៧ឆ្មាំលោក ចេះអានស្ទាត់ ហើយចូលចិត្តអានសៀវភៅរឿងព្រេងនិទាន។ លោកគ្មានតណ្ហាលោភលន់ទេ។ គេឲ្យពាន់រង្វាន់ណូបែលមកលោក លោកមិនទទួលយកផង។
លោក ជាទស្យនវិទូស្រលាញ់សេរីភាពលោក លោកគ្មានជំនឿលើអាទិទេពទេ លោកថាបើមានអាទិទេពតាមឃ្លាំមើលសកម្មភាពរបស់មនុស្ស ហើយចាំដាក់ទណ្ឌកម្មមនុស្សនោះមនុស្សអស់មានសេរីភាពហើយ។ ប៉ុន្តែលោកយល់ថាមនុស្សមានសេរីភាព ត្រូវមានសេចក្តីក្លាហាននឹងទទួលខុសត្រូវដែរ។
ដោយលោកមានទស្សនះដូច្ចេះ លោកផ្សាយទស្សនវិជ្ចារបស់លោក បំណងដឹកនាំមនុស្សឲ្យលះបង់ជំនឿងងិតងងុល ហើយខំកសាងជីវិតដោយខ្លួនឯង ។
7:18 PM