loading...

គតិទី ៣

ចាយតាមតណ្តា ដល់តែត្រូវការវាអត់។

ជ្រុកស៊ីឆ្ញាញ់ដើម្បីបំបនសាច់។

រាល់ទង្វើរបស់យើងដែលជះទៅលើអ្នកដ៏ទៃត្រូវស្គាល់ពីលទ្ធផលរបស់វា។

ការស្តីបន្តោសនាំមកនូវការបែកបាក រីការពន្យល់ប្រាប់នាំមកនូវសាមគ្មី។

កើតមកជាមនុស្សបើមិនបានស្គាល់ជីវិត ពិតជាលំបាក់មែន។

ដើម្បីធ្វើដំណើរទៅរកសេចក្តីសុខទោះរត់លឿនយ៉ាងណាក៏ដោយតែខុសផ្លូវហើយគ្មានបានសេចក្តីសុខទេ។

មានរបស់សាមញ្ញៗជាច្រើនវាអាចធ្វើអោយយើងសប្បាយចិត្តជាងអ្វីដែលយើងប្រឹងស្វែងរកទៅទៀត។

មនុស្សស្គាល់សោភ័ណបង្កើតសោភ័ណហើយរីករាយនិងសោភ័ណនោះ។

អ្នកដែលសរសើរខ្លួនថាជាមនុស្សខ្លាំងជាងអ្នកដ៏ទៃគឺជាការយល់ខុសជាមួយធម្មជាតិ។

មនុស្សខ្ចិលសូម្បីតែបកចេកក៏អោយគេបកអោយដែរ។

តែល្ងង់នៅក្បាល ឆ្កួតនៅកាយ។

ការជជែករបស់មនុស្សល្ងង់ គឺគ្រាន់តែផ្លាស់ប្តូរទិន្នន័យខុសទៅវិញទៅមក។

តែចង់ហើយទាត់មានះចោលហើយ។

មនុស្សរស់នៅស្គាល់តែរបស់មួយអញឹងបានយកតែរបស់មួយមកប្រើ។

ស្វែងរកម្លប់កណ្តាលវាលក្តៅ យកទឹកស្រោចស្មៅរួចរំពឹងដំណាំ រស់យូខែឆ្នាំ ចាំតែគេជួយ។

អំពើរបស់មនុស្សអាក្រក់វារុញច្រានអោយមនុស្សល្អទៅមុខកាន់តែលឿន។

យល់ឲ្យបានត្រឹមត្រូវ ហើយប្រឹងប្រែងធ្វើអោយអស់លទ្ធភាព
ក្រៅពីនោះលទ្ធផលអាក្រក់ទទួលយកដោយរីករាយ។

ដំណឹងល្អ មនុស្សល្ងង់ស្តាប់មិនសូវលឺទេ។

ចូរសិក្សាពិឬសគល់របស់វារួចសិក្សាទៅដល់ចុងបំផុតរបស់វា។

សុទ្ធតែអាច ក៏សុទ្ធតែមិនងាយដែរ។

ការងារដើម្បីមនុស្សមានច្រើនរាប់មិនអស់ តែការងារដើម្បីមនុស្សកំពុងតែត្រូវការចាំបាច់មានតិច។

ពាក្យខ្លីតែមិនដឹង វានាំអោយខុសឆ្ងាយ។

បន្ទោសតែមិនដឹង មិនប្រឹងស្វែងយល់។

មានខ្សត់ពុំគិត យកតែគំនិត យកតែមាយាទ
ឲ្យចេះរៀបចំ ទុកដាក់ជាខ្នាត ឧស្សាហ៍សង្វាត់ ទទួលផលសុខ។

យើងមិនត្រូវបណ្តោយខ្លួនអោយផ្តេសផ្តាសក្នុងព្រៃបានទេ លើកលែងតែយើងស្គាល់ព្រៃច្បាស់។

រឿងងាយៗសោះ ដល់តែចេះពេក វាទៅជាលំបាក។

រស់ក្នុងកាយសប្បាយចិត្ត រស់ក្នុងគំនិតបញ្ញាកើន។

រត់លឿនមិនមើលផ្លូវ ចេះតែទៅខ្លាចក្រោយគេ។

មនុស្សគឺ ហេតុផល។

ចិត្តល្អជាមិត្ត ចិត្តអាក្រក់ជាសត្រូវ។

ស្រលះ ច្បាស់ជារស់ស្រួល ស្មុកនាំទុក្ខខ្វល់ខ្វាយ។

ជីករំលិងអំពើអាក្រក់ក្នុងសង្គមសូម្បីតែចំហាយក៏មិនអោយមានដែរ។

តែពិបាកពេកមានតែរត់។

រត់ចេញពីបញ្ហាគឺរត់ចេញពីដំណោះស្រាយ។

តែចង់នាំដំរងការគិត
សេចក្តីសុខផ្លូវចិត្តគ្មានការប្រកួតប្រជែង។

ពេញចិត្តរបស់ថោក គឺជារបស់ដែលមានតម្លៃ។

ការងារដើម្បីអ្នកដទៃមិនពិបាក់រកទេមានគ្រប់កន្លែង ការងារដើម្បីខ្លួនទើបពិបាករក។

វាគួរឲ្យចង់សើចណាស់ដែលមនុស្សទូទៅមិនដឹងនូវអ្វីដែលត្រូវដឹង។

មនុស្សល្ងង់តែបានសុខគឺដេក បណ្ឌិតទោះសុខទុកក៏នូវតែធ្វើ។

ធ្វើជាមនុស្សគឺប្រឈមនិងការខាតបង់។

ធ្វើជាមេទ័ពត្រូវយកដំរីជាគំរូ មិនមែនយកខ្លាជាគំរូទេ។

ត្រីមិនអាចអត់ទឹកបាន តែត្រីអាចអត់ទឹកបាន។

ខ្លាមិនអាចយកគោជាមិត្តទេ។

ផឹកតែស្នេហាគំនិត។

ធ្វើជាមនុស្សត្រូវមានការទទួលខុសត្រូវនូវខាងមុខតែមនុស្សទូទៅយកមកដាក់ខាងក្រោយ ហើយដើរធ្វើប្រងើយ។

លុយអាចទិញគ្រែបាន តែមិនអាចទិញការគេងលក់បានទេ។

មុននិងសម្រេចចិត្តធ្វើអ្វីមួយត្រូវត្រៀមដំណោះស្រាយសំរាប់បរាជ័យ។

ក្រដ៏ធំបំផុតគឺក្របានយល់ត្រូវ។

ការជួយដ៏ប្រសើជាងគេ គឺការជួយឲ្យគេចេះជួយខ្លួនឯង។

«ជិតតែកាយ ឆ្ងាយឯចិត្ត»

ជួបទុក្ខនឹកឃើញស្ងប់ ជួបស្ងប់នឹកឃើញចង់បាន។

មានសង្រ្គាមមានការតស៊ូ មានសន្តិភាព មានការប្រាថ្នាចង់បាន។

នៅផ្សារអត់មាន លក់ជីវិតទេមានតែលក់កោដ្ធ។

កាន់តែពិចារណា កាន់តែយល់ច្បាស់
កាន់តែពិចារាណា កាន់តែមានបញ្ញាភ្លឺថ្លា។

គិតពីអ្វីដែលល្អៗ ដើម្បីបង្កើតអ្វីដែលល្អនោះ។

ខ្លួនមួយមិនព្រួយ រត់ចេញពីបញ្ហា។

ចេះកែប្រែមនុស្ស វាប្រសើជាងចេះបង្កើតមនុស្សហើយមិនចេះកែប្រែ។

មនុស្សល្ងង់ទាលតែបោកទើបគាត់មកតាម ប៉ុន្តែបើធ្វើត្រង់ និយាយត្រង់ ចង់មកប្រឆាំងទៀត នេះចំជាល្ងង់ថែមអាក្រក់ទៀត។