គតិទី ៥
«មនុស្សល្ងង់មិនស្គាល់កំហុសខ្លួនទេគឺស្គាល់តែការលំបាក»«ស្ងាត់ៗក៏ត្រូវប្រយ័ត្នដែរ»
«រាល់ទង្វើរបស់យើងដែលជះទៅលើអ្នកដទៃត្រូវស្គាល់ពីលទ្ធផលវាផង»
«បុគ្គលណាដែលឃើញធម៌បុគ្គលនោះឃើញតថាគត»
«មានះលើសច្ចះគឺធ្វើបាបខ្លួន»
«ចិត្តដែលរៀបរយរមែនធ្វើអ្វីៗបានរៀបរយ»
«មនុស្សល្ងង់និយាយខុសហើយនិយាយច្រើនទៀត»
«សុខម្នាក់គួរអោយរអែងខ្មាស់ខ្លួន»
«ការពិចារណាលើគំនិតនំាមកនូវបញ្ញា»
«ជន្លេងមិនដែលខ្ពើមដី ក្របីមិនដែលខ្ពើមផុក»
«សំបូរពេកប្រយ័ត្នអត់ ខ្សត់ពេកពិបាករក»
«មនុស្សទូទៅបានដឹងនូវអ្វីដែលពួកគេបានដឹងក្រៅពីនោះវាយ៉ាងមេច?
«គួរអោយស្តាយនូវអ្វីដែលមនុស្សត្រូវដឹងតែមិនបានដឹង»
«មើលរាងរាលដល់មុខមើលមុខរាលដល់ភ្នែកមើលភ្នែករាលដល់បេះដូង»
«ឈឺចាប់ស្ទើរស្លាប់ដោយសារចិត្តខ្លួន»
«សាមញតែប្រយោជន៍មិនសាមញ»
«ការពិចារណាគឺជាបទចំរៀងដែលផ្តល់ប្រយោជន៍»
«លំអៀងចិត្តពិបាកគិតរកហេតុផល»
«ប្រយោជន៍ដែលអត់សិល្បះធ្វើអោយមនុស្សហត់នឿយ»
បណ្ឌិតជួយខ្លួនបានយ៉ាងងាយមនុស្សល្ងង់ជួយខ្លួនបានយ៉ាងលំបាក។
ស្អប់ទុក្ខត្រូវសិក្សាអំពីទុក្ខ ស្អប់សត្រូវសិក្សាអំពីសត្រូវ។
លេងទឹកវាសប្បាយពេលទឹកលេងវិញវាលង់។
«មេខ្លាកើតកូនគោ មេគោកើតកូនខ្លា»
ចេះកែប្រែមនុស្សប្រសើរជាងចេះបង្កើតមនុស្សមកមិនចេះកែប្រែ។
មនុស្សដែលរកបានសុខស្ងប់នៅខាងក្នុងចិត្តមិនប្រាថ្នារបស់ខាងក្រៅទៀតឡើយ។
«ជនណាដែលយល់ថាសោភ័ណភាពជាប្រយោជន៍ជននោះនឹងទទួលបានប្រយោជន៍តិចបំផុត»
«អ្វីដែលគួរអោយស្តាយរបស់មនុស្សគឺក្រនឹងបានយល់ត្រូវលើផ្លូវជីវិត»
«មនុស្សអស្ចារ្យតែងមានសិល្បះក្នុងការរស់មួយខុសគេ»
«ឆ្កែនិងអាច៍ស្តេចនិងរាជ្យ»
ជម្លោះមួយកើតឡើងដោយសារភាគីអ្នកនិយាយគ្មានហេតុផល»
«ធ្វើជាព្រះថ្មទទួលបានការគោរពបូជាធ្វើជាព្រះពិតទទួលបានការជេស្តីពីមនុស្សល្ងង់»
«ខ្លួនជាគតិរបស់ខ្លួន»
«ស្រលាញ់គតិ គឺស្រលាញ់ការអភិវឌ្ឍន៍មនុស្ស»
មនុស្សអាក្រក់ដុះស្លាបមុខជាហើរចុះអាច៍ដាក់អ្នកដ៏ទៃហើយទីបំផុតមុខជាត្រូវគេតាមប្រមាញ់។
នៅក្នុងផ្ទះបើគ្មានជំលោះគឺជាស្ថានសួគ៍មួយ។
អ្នកដែលស្គាល់ជីវិតច្បាស់និងចេះប្រើជីវិតបានជាប្រយោជន៍។
គោលដៅមនុស្ស៣ប្រភេទមាន
~មនុស្សស្វែងរកតែការសប្បាយ
~មនុស្សស្វែងរកសេចក្តីសុខ
~មនុស្សស្វែងរកវិធីរំលត់ទុក្ខ។
«ជោគជ័យកើតមានជាមួយគតិបណ្ឌិតនៅក្នុងក្បាល»
«និយាយតិចតែមានន័យវែងឆ្កាយ ប្រសើរជាងនិយាយច្រើនតែមានន័យតូចមួយ»
«ការមិនខ្វះអំពើណាមួយដែលយើងយល់ថាត្រូវគឺជាការត្រួសត្រាយផ្លូវទៅមុខទៀត»
«មកពីអត់ ទើបបានអួត»
«សប្បាយនឹងចាយភ្លេចរក សប្បាយនឹងរកភ្លេចចាយ»
«បើអ្នកកាប់ដីពូនជាភ្នុំម្នាក់មួយនោះនិងមិនអាចទៅជាភ្នុំមួយខ្ពស់ផុតគេបានទេ»
«ទំលាប់របស់អ្នកដទៃគឺជាជំងឺដែលងាយឆ្លង»
«មនុស្សឆ្លាតតែម្នាក់ អាចប្រើអ្នកចេះរាប់រយនាក់បាន»
ផ្កាច្រើនតែផ្លែតិច?
«មនុស្សដែលមានគតិបណ្ឌិតតែងធ្វើការងារងាយៗហើយបានប្រយោជន៍ច្រើន»
«ស្គាល់មនុស្សរាប់ពាន់នាក់មិនស្មើស្គាល់មនុស្សដែលយល់ចិត្តម្មាក់»
«មិនគួរខ្វះនូវអ្វីដែលមិនគួរខ្វះសោះ»
«ខុសត្រូវជាពាក្យប្រចាំជីវិត»
ពលរដ្ឋដែលថោកទាប គឺជាពលរដ្ឋអាត្មានិយម។
គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនដោយមិនខ្វល់ពីសង្គមជាតិរបស់គេ។
បើខ្មែរយើងមិនអាចរកអ្នកដឹកនាំដែលលះបងប្រយោជន៍ ផ្ទាល់ខ្លួន ដើម្បីប្រយោជន៍ជាតិតែម្យ៉ាង នោះមានន័យថាខ្មែរយើងទាំង ១៤លាននាក់សុទ្ធតែថោកទាំងអស់។
«សមត្ថភាពនៃការគិតមានប្រយោជន៍ជាងសមត្ថភាពនៃការចងចាំ។
លឿនមែនលឿនទៅរករលាយ យឺតមែនយឺតទៅរកគោលដៅ។
អណ្តើកដើរយឺត ដោយក្តីប្រយ័ត្ន ទន្សាយរត់លឿនដោយក្តីប្រមាទ
អណ្តើកដើរយឺត ប៉ុន្តែអណ្តើកតែងតែទៅដល់គោលដៅមុនគេ (ត្រូវពី់់ឪឡូវ ត្រូវទៅមុខ)។
ដើម្បីសំលាប់កូនមាន់មិនចាំបាច់ប្រើតាំងតោទេ។
ប្រជាពលរដ្ធខ្មែរមានជំងឺពីរ ជំងឺគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន និង ជំងឺបាក់ស្បាត។
អ្នកដែលស្រលាញ់លុយ គឺឃ្លាតឆ្ងាយពីមនោសញ្ចេតនាហើយ។
មាន់មួយក្បាលកំពុងកកាយដី ដើម្បីរកចំណី ស្រាប់តែឃើញពេជ្យមួយគ្រាប់នៅទីនោះ ហើយក៏និយាយថា ពេជ្យមួយគ្រាប់នេះគ្មានតំលៃអ្វីសំរាប់យើងទេ ប៉ុន្តែបើជាគ្រាប់ស្រូវវិញគឺមានតំលៃណាស់។
បើយើងមិនរៀបចំជីវិតយើងទេ នោះជីវិតរបស់យើងវានិងរៀបចំទៅតាមដំនើររបស់វា។
បើយើងមិនប្រើជីវិតអោយជាប្រយោជន៍សំរាប់ផែនដីទេ នោះជាជីវិតដែលស្លាប់រួចទៅហើយ។
ទំលាប់ពិនិត្រ សង្កេត ពិចារណា ជាសិល្បះនៃការរស់នៅមួយដ៏រស់រវើក។
បើយើងស្រលាញ់ភាពត្រឹមត្រូវ នោះយើងមិនដែលខ្លាចទីភ្លឺឡើយ។
ជាទូទៅជំលោះនៅក្នុងគ្រួសារកើតចេញពីឪពុកម្តាយមិនដែលស្វែងយល់ពីកូន
តើជីវិតជាការតស៊ូឬ ?តើយើងត្រូវតស៊ូមួយជីវិតឬ ? ហត់ណាស់ !!!
ខ្ងុំចង់រកអោយឃើញសិល្បះនៃការរស់នៅមួយដ៏រស់រវើក និង ឆ្លាត់វៃ
មនុស្សអាត្មានិយមមិនដែលធ្វើបុណ្យបានម្តងណាឡើយ
មនុស្សល្អ ការងាល្អ មនុស្សអាក្រក់ ការងាអាក្រក់។
មនុស្សល្អ ទោះបីទៅធ្វើជាចោរក៏ជាចោរល្អ (លួចពីមនុស្សខូច ទៅជួយអ្នកក្រ) មនុស្សអាក្រក់ទោះបីទៅធ្វើលោកសង្ឃក៏ជសង្ឃកំហូចដែរ។
ទុក្ខធំៗរបស់ខ្មែរមានពីរ
១ ទុក្ខមកពីនយោបាយ
(កើតលើទឹកដីមាស តែនៅតែក្រព្រោះទុក្ខនយោបាយអោយគេធ្វើអី ធ្វើទៅ )
២ ទុក្ខមកពីសាសនា
(មិនសិក្សាព្រះធម៍ដែលជាមេរៀនត្រាសដឹងដ៏អស្ចចារ៍របស់ព្រះពុទ្ធ ទៅជាកាន់ជំនឿទៅវិញ)
មេរៀនរបស់ព្រះពុទ្ធមិនមែនជាសាសនាឡើយ ហើយថែមទាំងប្រឆាំងនិងសាសនាទៀត ពីព្រោះ សាសនាបាតគ្រឹះ គឺជំនឿ ព្រះធម៍ជាមេរៀនសិក្សាអោយស្គាល់សច្ចះរបស់ធម្មជាតិ ជាវិទ្យាសាស្រ្តសុទ្ធសាត មិនមែនជំនឿសោះឡើយ។
អ្នកខំប្រឹងច្របាច់ម្សៅយ៉ាងខ្លាំងក្នុងដៃម្សៅនោះនិងចេញតាមចង្វែកដៃអស់។ អ្នកដែលបង្ខឹតបង្ខំអោយគេនៅជាមួយខ្លួនថ្ងៃណាមួយនិងនៅតែម្នាក់ឯង។
ស្រុកខ្មែរសំបូរអ្នកនិយាយពីបញ្ហាណាស់ ប៉ុន្តែខ្វះអ្នករកដំណោះស្រាយ។
មនុស្សល្ងង់និយាយពីបញ្ហាមិនឈប់ មនុស្សឆ្លាតទទួលយកកាពិត រួចដោះស្រាយ។
មិនមែនជាអ្នកក្រ ក៏មិនមែនជាអ្នកមាន តែជាអ្នកដែលគ្រប់។
កេរ្ត៍តំណែល ដូនតា ហាក់ដូចបន្សល់ទុកអោយកូនឥតកំណើត។
បើ់អ្នកជាមនុស្សចូលចិត្តសង្កេត នោះអ្នកនិងរៀនបានច្រើនពីការសង្កេត។ បើអ្នកជាមនុស្សដែលចូលចិត្តពិចារណា នោះអ្នកនិងរៀនបានច្រើនពីការពិចារណា។ បើអ្នកជាមនុស្សដែលចូលចិត្តឆ្ងល់ និង សួរ នោះអ្នកនិងរៀនបានច្រើនពីមនុស្សនៅជំវីញអ្នក។
គុណគឺជាចិត្តដែលប្រាស់ចាកភាពអាត្មានិយម ដើម្បីអ្នកដ៏ទៃដោយមិនចង់បានអ្វីត្រលប់មកខ្លួនវិញ នណាដែលធ្វើប្រយោជន៍ចំពោះអ្នក ក្នុងគោលបំណងដើម្បីប្រយោជន៍របស់គេ មិនមែនជាគុណឡើយ។
មិនថាអ្នកមាន ឬ អ្នកក្រ តែងតែមានរឿនអួតរៀងៗខ្លួន
មនុស្សល្ងង់តែងតែអួតថាខ្លួនឯងខ្លាំងមុនប្រគួត មនុស្សឆ្លាត់តែងតែនិយាយថាខ្លួនអន់មុនប្រគួត។
មនុស្សឆ្លាតយកអារបស់អន់មកដាក់ខាងខ្លួន បើទោះខ្លួនចាញ់ក៏មិនអ្វី តែបើឈ្នះគឺអស្ចារ្យហ្មង។
អ្នកប្រាជ្ជជនជាតិសៀមម្មាក់និយាយថា នៅមិនដល់១០០ឆ្នាំទៀតប្រទេសវៀតណាមនិងមានព្រំដែនជាប់ប្រទេសថែ
ខ្សែភាពយន្ត នៃប្រទេសនិមួយៗវាបង្ហាញពីចរិកលក្ខណះរបស់ជនជាតិនោះ។
We learn not at school, but in life.
Weeds want no sowing.
What lays hidden under the snows cometh to light at last.
What is done hastily is not done well.
When candles are away all cats are grey.
Wheels that turn gather no rust.
When a man is happy be does not hear the clock strikes.
When two friends have a common purse, one sing and the other weeps.
When one is hungry everything tastes good.
The world is a stage and every man plays his parts.
You will never see good and bad to agree.
Zeal is fit only for wise men, but it found mostly in fools.
Wise men think that “Without wisdom, wealth is worthless”
Everybody is your teacher, ask something!
មនុស្សល្ងង់កុំប្រើអោយទៅរាយការណ៍ មនុស្សមានបញ្ញាកុំប្រើអោយទៅលីសែង។
បុគ្គលដែលចូលចិត្តពិចារណាអំពីជីវិតរមែនដើរទៅរកផ្លូវត្រូវសំរាប់ជីវិត។
កាលណាអ្នកគិតពីភាពត្រឹមត្រូវ អ្នកនិងគិតពីហេតុផល កាលណាអ្នកគិតតែពីចង់ល្អ អ្នកនិងស្រមៃបានមិនឈប់។
ពេញចិត្តរបស់ថោកគឺជារបស់ដែលមានតម្លៃ។
កាលណាអ្នកចូលចិត្តធ្វើតាមតែគ្នា ដោយខ្លាចគេថា នោះអ្នកនិងគ្មានកំណើតជាអ្នកដឹកនាំទេ។
Two obstacle that man cannot walk on the right road because of laziness and confusion.
You are good at what you like.
អ្នកដែលនិយាយល្អ ពីយើងមិនមែនសុទ្ធតែជាមិត្រនោះទេ។
នៅពីក្រោយបុរសដែលជោគជ័យគឺមានស្ត្រី។
ការងារត្រូវធ្វើតិចក៏បានផលច្រើន ការងារខុសធ្វើច្រើនក៏បានផលតិច។ មនុស្សដែលមិនត្រូវសំរាប់ខ្លួនឯង ទើបអាចកសាងសន្តិភាពសំរាប់អ្នកដ៏ទៃបាន
សន្សំគំនិតល្អ ប្រសើជាងសន្សំមាសប្រាក់ មនុស្សដែលមើលមិនឃើញជំរើសថ្មីរមែនមើលឃើញតែជំរើសចាស់
មើលជើងមេឃមិនមែនត្រឹមតែអ្វីដែលយើងបានឃើញទេ តែវាមានច្រើនបំផុតនូវអ្វីដែលភ្នែកយើងមិនបានឃើញ។
លុយអាចទិញគ្រែបាន ប៉ុន្តែមិនអាចទិញការគេងលក់បានទេ។
កៅអីនាយករដ្ធមន្រីមិនអាចទុក្ចដូចរាជបល្ល៍ងទេ។
មុននិងសម្រេចចិត្តធ្វើអ្វីមួយត្រូវត្រៀមតំណោះស្រាយចំពោះបរាជ័យ។
មានការងារមួយដែលយើងអាចធ្វើចំពោះអ្នកដទៃបានគឺយើងត្រូវជួយគេ
ដើម្បីអោយគេមានសមត្តភាពជួយខ្លួនឯង ក្នុងនាមជាម្ចាស់ជោគវាសនារបស់ខ្លួនពិតៗ។
ផ្កាច្រុះគ្មានបំណង ទឹកហូរគ្មានមេត្តា មានកង្វេទើបដំរីខ្លាច មានអ្នកប្រាជ្ជទើបស្រុកថ្កើងថ្កាន ។
ជនជាតិខ្មែរឥតគំនិត សុបិនគិតមើលខុសត្រូវ
ជឿចិនរាល់រដូវ កេរ្ត៍ម៉ែឪចិនអូសអស់
ចិនមកពីស្រុកនាយ មានសំពាយជារបស់
មិនទាន់ចេះខ្មែរសោះ គ្នានកេរ្ត៍កោះស្រែចំការ។