loading...

-រស់មិនកើតទេ ស្រុកគេធ្វើម្ចាស់ យើងជាកញ្ជះ រស់ព្រោះគេអោយ សិទ្ធិនិអំណាច គេប្លន់អស់ហើយ ឱកូនខ្មែរអើយ យើងរស់ម្តេចទៅ។
-សទៅជាខ្មៅ ត្រូវទៅជាខុស មិនមានកំហុស គេចាប់ឆៅៗ ព្រាត់ប្រាសនិរាស ចោលឋានលំនៅ ក្នុងគុគណែននៅ ដោយជនត្រង់ស្លូត។
-ជាតិធ្លាប់រុងរឿង ឥឡូវសូន្យសុង ទាំងក្រៅទាំងក្នុង ធុំស្អុយគ្រាតគ្រោត រស់យ៉ាងម៉េចទៅ ពួនដុបគុម្ពោធ ទីណាអភិវឌ្ឍន៍ ទីនោះឈាមហូរ។
-រស់មិនបានទេ ឈឺណាស់ផ្សាណាស់ ទោះស្លាប់ត្រូវផ្លាស់ ទោះស្លាប់ប្តូរ យកសិទ្ធិអំណាច សាងពូជថ្លៃថ្នូរ ពូជពីអង្គរ តមកពូជជួង៕
2 hrs · Public

កំណាព្យ សារជាតិពូជជួួង

ពួជជួងពូជច្បាំង បះខ្លាំងឮខ្លាំង បះតិចឮតិច បើចង់រួចខ្លួន សាងល្អកុំភ្លេច ចង់បះទង្គិច បានខ្ទេច អាត្មា កុំចង់វាយជួង អ្នកមានព្រនុង សក្ដិធំប៉ុណ្នា ក៏ទប់មិនជាប់ កម្លាំងអស្ចារ្យ ពលស្ម័គ្រចិន្តា
ហ៊ានប្តូរជីវិត ពូជជួងជួយជាតិ សល្អមារយាទ ឬកពាថ្លៃពិត តំណាងក្តីល្អ ក្នុងភាពងងឹត បូជាកាយចិត្ត ធ្វើបដិវត្តន៍ ពួជជួងពូជខ្លាំង ពលជួងពួជច្បាំង តស៊ូអំណត់ វាយអំពើអាក្រក់ ស្តារពួជ
កំសត់ សាងខ្មែរទូរគត ថ្កុំថ្កើងរុងរឿង។

និពន្ធដោយ ខឹម វាសនា
ចាក់ផ្សាយ[​២០១៥-០៤-១០] វេទិកា​នា[២០១៥-០៤-០៩] នៅ​កន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប ភាគ​ ១

មេឃខ្មៅងងឹតបាំងជិតដួងខែ លោកធំស្រុកខ្មែរលង់ស្នេហ៍ដុល្លារ ពាក្យយុត្តិធម៌ស្រេចលើគេថា សង្គមយក្សាប្រហារអ្នកខ្សោយ
19 hrs · Public

ជួបស្នេហ៍កាលហែបក្សយើង (Lyric)

1. ជំនោទស្សន បក្ស ldpបងនឹងឆវី យើងបានជួបគ្នានាខេត្តសៀមរាប កាលហែបក្សយើងបងឈកៀនបៀត អូនកាន់ទង់ជាតិមាយាទសមសួន។
2.​ ពេលហែបក្សធំមុំឈលើឡានកាន់ទង់បក្សយើង ញញឹមដាក់បងដោយក្តីមេត្តា កែវភ្នែកនេះហើយចាក់ចំហោរា អូនជាបុប្ផាប្រជាធិបតេយ្យ។
R. នៅលើផ្លូវដែលត្រឹមត្រូវពៅអើយពៅ កុំបារម្មណ៍ថ្វីព្រោះមានបងនៅគូរនឹងស្រី រួមចិត្តចាប់ដៃ នាំស្រីឆ្លងព្យុះផ្តាចការ៕
3. ឧ៌ភ្នុំពេញអើយកុំភ្លេចសៀមរាប ប្រុសម្នាក់តូចទាបលង់ស្នេហ៍ទាក់ចិត្តលើស្រស់កល្យាន បើអូនយល់ហើយកុំប្រែចិត្តថ្មី ​យន្តការប្រាំបីជាក្តីសង្ឃឹម។

និពន្ធដោយ ldp khemra
ទំនុកភ្លេងភ្នំពេញនឹកកំពុងចាម។