មូលដ្ឋានគ្រឹះនៃបញ្ញារបស់ជនជាតិជ្វីហ្វ
ភាពស្មោះត្រង់ គឺជាផ្លូវឆ្លងឆ្ពោះទៅរកផ្នែកជំនួញ ប្រសិនបើអ្នកជំនួញមិនស្មោះត្រង់ចំពោះអតិថិជន ក៏មិនខុសពីអ្វី ការសម្លាប់ខ្លួនឯងឡើយ។
បើមិនគិត ឬសម្រេចចិត្តដោយខ្លួនឯង ក៏ស្មើរនឹងប្រគល់ខួរក្បាល របស់ខ្លួនឯងអោយអ្នកដ៏ទៃ។
ភាពជោគជ័យរមែងជារបស់មនុស្សភាគតិច ដែលមានគំនិតខ្លួន
ឯង ពួកគេតែងតែសម្លឹងមើលអ្វីគ្រប់យ៉ាងដោយក្រសែភ្នែកសង្ស័យ
ជានិច្ច ដូច្នេះទើបពួកគេមិនដែលបានទទួលឥទ្ធិពលពីអគតិដែល
មាននៅក្នុងសង្គម ពួកគេអាចបង្ហាញពីសមត្ថភាព និងការស្រមើ
ស្រមៃបានដោយសេរី ទោះបីស្ថិតនៅក្នុងភាគីភាគតិច ក៏ពួកគេមិន
រិករាយនឹងបោះបង់គំនិតខ្លួនឯងដែរ។
ដើរទៅមុខ មិនបានប៉ុន្មានជំហានទៀតទេ នឹងបានឃើញទេសភាព
ដ៏ស្រស់បំព្រងហើយ។
ជនជាតិជ្វីហ្វមិនចូលចិត្តធ្វើអ្វីតាមអារម្មណ៍ទេ ព្រោះពួកគេជឿថា ការ
ធ្វើតាមអារម្មណ៍ជាចំនុចចាប់ផ្តើមខុសឆ្គងដ៏ល្ងង់ខ្លៅ មានតែអ្នកប្រើ
ខួរក្បាលគិតប៉ុណ្ណោះ ទើបជាអ្នកមានបញ្ញាយ៉ាងពិតប្រាកដ។
សេចក្តីទុក្ខគឺជាខ្លឹមពិតប្រាកដរបស់ជីវិត ជនជាតិជ្វីហ្វមានមូលដ្ឋានគ្រឹះ
នៃបញ្ញាយ៉ាងជ្រាវជ្រៅ ព្រោះពួកគេមើលឃើញផ្នែកប្រាកដប្រជារបស់
ជីវិត និងយល់ច្បាស់ថា សេចក្តីទុក្ខ គឺជាខ្លឹមសារពិតប្រាកដរបស់ជីវិត
អ្នកដែលមិនធ្លាប់ជួបសេចក្តីទុក្ខ រមែងមិនចាត់ទុកថាជាមនុស្សប្រាកដ
ប្រជា ព្រោះសេចក្តីទុក្ខជាផ្នែកធំរបស់ជីវិត រីឯសេចក្តីសុខវិញគ្រាន់តែ
ជាផ្នែកតូចៗ ហើយថែមទាំងជារបស់ដែល ប៉ះពាល់មិនបានទៀត និយាយម្យ៉ាងទៀតគឺសេចក្តីសុខគ្រាន់តែជារូបភាពបញ្ឆោតភ្នែកប៉ុណ្ណោះ។
សាមគ្គីភាព ការស្រុះស្រួលគ្នា និងជួយឧបត្ថម្ភគ្នាទៅវិញទៅមករបស់ជន
ជាតិជ្វីហ្វ ធ្វើអោយជនជាតិផ្សេងៗទ្រាំអត់ច្រណែនមិនបាន ធ្លាប់មាន
អ្នកតាមសួរជនជាតិជ្វីហ្វថា តើហេតុអ្វីបានជាត្រូវជួយឧបត្ថម្ភជនជាតិ
ដូចគ្នាបែបនេះ? ជនជាតិជ្វីហ្វ ឆ្លើយថា បើយើងមិនជួយឧបត្ថម្ភជន
ជាតិដូចគ្នា តើមានអ្នកណាមកជួយពួកយើង?