ប្រវត្តិលោក Benjamin Franklin
លោក Franklin ចាប់កំណើតនៅឯ Boston ឆ្នាំ១៧០៦ លោកគឺជាទស្សនវិទូនិងជាអ្នកនយោបាយអាមេរិក ។ គាត់ជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលបង្កើតឡើងនូវគ្រឹះសន្តិភាពឯករាជ្យ
នៅអាមេរិក ជាអ្នកប្រាជ្ញ និងផ្សព្វផ្សាយទូលំទូលាយនូវវប្បធម៌
។ ឪពុករបស់លោកគ្រាន់តែជាជាងធ្វើចង្ក្រៀងទៀន ហើយត្រូវ
បានទទួលបន្ទុកគ្រួសារមួយដ៏ធំ ដូចនេះមិនអាចអោយលោក
ផ្គត់ផ្គង់នូវគ្រឹះអប់រំ គ្រប់គ្រាន់ឡើយ វាសឹងតែលោក Franklin
ត្រូវរៀនអាន និងសរសេរដោយខ្លួនឯង ។ ក្រោយមកលោក
បានចួលរៀនសាលា ប៉ុន្តែបានតែមួួយឆ្នាំ ពីព្រោះឪពុកលោកនិយាយថា ជីវភាព នៅសាលាធ្វើ
ឲ្យក្មេងៗទាំងអស់មិនចូលចិត្តការងារអនុវត្ត (សកម្មភាពពលកម្ម) ។ ពេលលោកមានអាយុ១០ឆ្នាំ ឪពុកលោកចាប់ឲ្យលោក ធ្វើការនៅក្បែរខ្លួនរបស់គាត់ ហើយបង្រៀនជំនាញរបស់គាត់ដល់លោក
តែគាត់ស្អប់ការងារនេះ ហើយពេលនោះឪពុកលោក ក៏ផ្ញើរលោកឲ្យទៅនៅផ្ទះបងប្រុកច្បង
(James) គឺជាជាងបោះពុម្ពពូកែ ហើយរកសុីបាន ។ នៅទីនេះ លោកត្រូវធ្វើពលកម្ម ដូចជា មនុស្ស
ម្នាក់មករៀនជំនាញ ដល់អាយុ ២១ឆ្នាំដោយគ្មានប្រាក់ខែ ។ នៅទីនេះ ហើយយុវជនម្នាក់់នេះ ជក់
ចិត្តក្នុងការអានសៀវភៅ ប៉ុន្តែក្នុងសម័យនោះសៀវភៅ មិនសូវសំបូរទេ នៅ Boston ហើយវាគឺ
ពិតជាប្រការមួយមួយមានសុភមង្គលចំពោះ លោក Franklin នៅពេលដែល លោករកឃើញបទ
និពន្ធល្អៗ ក្នុងពេលនោះ បណ្តាជីវិត និងឧត្តមគតិរបស់កវីថ្មីដែលល្បីឈ្មោះរបស់ (Plutarque) ។
ស្នាដៃបទនិព្ធ ធ្វើឲ្យគាត់យល់អ្វីទៅដែលហៅថា វិធីសរសេរអក្សរពិតប្រាកដ ។ ហើយលោក
ក៏ចាប់ផ្តើមហាត់សរសេរ ។ លោកអានប្រយោគវែងៗ ហើយព្យាយាមបញ្រ្ចាស់មកវិញនូវអត្ថន័យ
ដោយប្រើ ពាក្យពេចន៍របស់អ្នកនិពន្ធ ក្រោយមកលោកព្យាាមសរសេរឡើងវិញ ហើយទីបំផុត
លោកប្រៀបធៀបការសរសេររបស់លោកជាមួួយច្បាប់ថ្មី ។ ជាការពិតណាស់ នោះជាការងារដ៏ធំ គឺជាកាងារមួយជួយឲ្យលោករីកចំរើននូវភាពយ៉ាង ងាយស្រួលភាពអធឹកអមក្នុងបទសន្ទរកថា ដែលមានសំនួន វោហាថ្វីមាត់ដែលអ្នកនយោបាយធំៗជាច្រើនបានច្រណែនជាមួយលោក ។ ក្រោយមកលោកសិក្សាស្រាវជ្រាវលើ ទស្សនវិទូ និងអានរាល់ស្នាដៃនិពន្ធរបស់ទស្សនវិទូល្បីៗ
នៅសម័យដើម Socrate platon និង John Locke និងអ្នកផ្សេងៗទៀត។
ក្នុងពេលនោះ បងប្រុសរបស់លោកបង្កើតទស្សនាវដ្តីប្រចាំថ្ងៃ ការងារនេះជួយឲ្យលោក Franklin
នៅជិតស្និទ្ធជាមួយអ្នកមានចំណេះដឹង ។ លោកបានស្តាប់ពួកគេជជែកគ្នា ដោយចំហរនូវបញ្ហា
ជាច្រើន ជាបណ្តើរៗ លោកកាន់តែយល់ច្បាស់ឡើងនូវមូលហេតុរាល់ការជជែកគ្នានេះ។ លោក
Franklin ចាប់ផ្តើមចុះផ្សាយនូវអត្ថបទកាសែត ហើយត្រូវបានមហាជនអានយ៉ាងពេញចិត្ត ជ័យ
ជំនះលើលើកទឹកចិត្តឲ្យអ្នកការសែតក្មេងខ្ចីក្លាហានមិនញញើតញញើមសរសេរនូវអត្ថបទខ្លាំងៗ
ប៉ុន្តែពួកកាន់អំណាចនៅក្រុងបានទប់ស្កាត់ ហើយការសែតត្រូវបានហាមចេញផ្សាយ ។
ក្រោយពីមានការឈ្លោះប្រកែកគ្នាម្តងជាមួយបងប្រុស ។ លោក Franklin ទៅ New York ប៉ុន្តែមិន
អាចរកកន្លែង ប្រកបមុខរបរបោះពុម្ពផ្សាយ លោកក៏ទៅ Philadelphia នៅឆ្នាំ ១៧២៣ លោកបាន
ឆ្លងទៅប្រទេសអង់គ្លេស ។ ហើយរស់នៅ London ប៉ុន្តែរឿង ដែលមិនមានសំណាងនៅតាមជាប់
ពីក្រោយលោក លិខិតធានាខ្លួនដែលគេប្រគល់ឲ្យលោក គឺមិនមែនជារបស់លោកទេ ចំណែក
របស់លោក គឺប្រគល់ច្រលំទៅមនុស្សផ្សេងទៀត ។ ប្រាក់់មួយចំនួន ៣៦ Shilling ដែលលោកផ្ញើរ
មកទីក្រុង London ត្រូវបាត់បង់អស់អត់មានប្រាក់អត់មានសំបុត្រធានា តើលោកអាចធ្វើអ្វីបាន
លោកដូចជាមនុស្សម្នាក់ចំលែកហើយ ក្រនៅក្នុងទីក្រុងដ៏ធំនេះ?
ជាមួយការលំបាកយ៉ាងច្រើន លោករកបានកន្លែងធ្វើការជាជាងបោះពុម្ព ពេលវេលាចេះតែកន្លង
ទៅ Franklin ចិញ្ចឹមការស្រមើស្រមៃទៅអាមេរិកកណ្តាល ។
លោក Franklin បានលក់ទាំងអស់នូវរបស់ដែលលោកសន្សំបានហើយក្រោយមកឆ្នាំ ១៧២៦
លោកត្រឡប់មកអាមេរិកណ្តាល ហើយរស់នៅឯ Philadelphia ។នៅទីនេះគឺដល់់វេនរបស់ខ្លួន
ដែលលោកបង្កើតឡើងនូវរោងពុម្ព មួយក្រោយមកចេញផ្សាយកាសែតប្រចាំថ្ងៃ ។ លោកត្រូវបាន
ការឧបត្ថមភពីពួក អ្នកមានអំណាច លោកបានបើកនូវបណ្ណាល័យមានមនុស្សកុះករ និងបើកបន្ទីរ
ពេទ្យក្លឹបកំសាន្ត និងសាលាគំរូមួយដែលនឹងក្លាយជាឬសគល់នៃសកលវិទ្យាល័យ Pensinvani
សព្វថ្ងៃនេះ ។
លោកស្តាយពេលវេលាដែលបានបាត់បង់នូវទីក្រុង London ហើយបានតស៊ូក្លាយជាមនុស្ស
ឧស្សាហ៍ព្យាយាម អំណត់ត្រឹមត្រូវ និង ក្តីអង់អាច ។ វាមិនមែនជារឿងចៃដន្យ ដែលគេកោតក្រែង
អត្តចរិកដាច់ខាតមុឺងម៉ាត់របស់យុវជនក្មេងនេះ ។
លោកធ្វើបានទាំងអស់នូវការកំណត់ទុករបស់លោក លោកភ្ញាក់ពីព្រលឹមអុរឡើងហើយធ្វើការ
រហូតដល់យប់ជ្រៅ ធ្វើអោយមានជំនឿទុកចិត្តពេញលេញ និងការគោរពពីសំណាក់អ្នករួមការងារ
របស់គាត់ ។
នៅឆ្នាំ ១៧៥៣ លោកត្រូវបានបោះឆ្នោតជ្រើសតាំងជាអគ្គនាយកប្រៃសណីយ៍ ហើយអ្វីទាំងអស់
ក្រោមអាណានិគមរបស់អង់គ្លេស ។ ដោយការធ្វើការងារមិនហេវហត់ លោកបានជោគជ័យលើ
ការងារកែឆ្នៃលើវិស័យបំរើការផ្តល់់ពត៌មាន ។
នៅក្នុងសម័យនេះហើយ ដែលលោកចាប់ផ្តើមរវល់អំពីរូបវិទ្យា ហើយដែលខ្លាំងបំផុតគឺមុខវិជ្ជា
ខាងអគ្គិសនី ។ ឆ្លងកាត់ការធ្វើពិសោធន៍ដំបូង លោកទទួលបានលទ្ធផលអគ្គិសនី មានពីរប្រភេទ
គឺ (-) និង (+) របកគំហើញនេះបានត្រូវអ្នកប្រាជ្ញបារាំង Dufay រកឃើញរួចហើយប៉ុន្តែ លោក
Franklin មិនបានដឹង ។
របកគំហើញពិតប្រាកដបានធ្វើឲ្យឈ្មោះលោកឥតសាបសូន្យ នៅឆ្នាំ ១៧៥២ លោករកឃើញអំពី
លក្ខណៈរបស់អគ្គិសនីនៃពន្លឺផ្លាស់ លោកបានដំណើរការនូវករណីដូចខាងក្រោយ ដើម្បីឲ្យដឹង
ច្បាស់ថា លក្ខណៈរបស់់ផ្លាស់អគ្គិសនី និងផ្លេកបន្ទោរគឺដូចគ្មាន លោកធ្វើខ្លែងបង្ហោះមួយ ហើយ
លែងនៅក្នុងកំពស់មួយសមស្រប ។ នៅពេលដែលខ្សែរបស់ខ្លែងស្ងួតនោះ គឺអត់ឃើញមាន
លទ្ធផលអ្វីទាំងអស់ ។ តែនៅពេលមានភ្លៀងតិចធ្លាក់មកខ្សែសើម លោកសង្កេតឃើញខ្សែ ដែល
ភ្ជាប់ខ្សែខ្លែងមានព្រាយផ្កាភ្លើង ។ ការពិសោធន៍នេះតែបន្តិចទៀត និងធ្វើឲ្យបាត់បង់ជីវិត ហើយ
ប្រសិនជាខ្សែដែលសើមច្រើនជាង លោក Franklin អាចត្រូវរន្ទះបាញ់ ជាសំណាងលោកគ្រាន់តែ
មានអារម្មណ៍ថាត្រូវឆក់ខ្លាំងហើយ សន្លប់មួយស្របក់ ។ ជាមួយនឹងតម្លៃ គឺជាអាយុជីវិតរបស់ខ្លួន
លោកបានរកឃើញភាពស្របគ្នាអំពីលក្ខណៈនៃចរន្តអគ្គីសនី ព្រាកផ្កាភ្លើងហើយ និងចរន្តអគ្គី
សនីនៅក្នុងបណ្តាបន្ទប់ពិសោធន៍ ។
ការពិសោធន៍នេះបានធ្វើឲ្យប្រជាជននៅក្នុងទីក្រុងជជែកគ្នាយ៉ាងផុសផុល (យ៉ាងដូចម្តេច) ពួកគេ
បានប្រាប់គ្នាថា ផ្ទៃមេឃគឺជាកន្លែងរបស់ព្រះជាម្ចាស់ ជាកន្លែងសក្ត័សិទ្ធមិនអាចធ្វើអ្វីឲ្យល្អក់កក
ឬ ប៉ះពាល់ឡើយ ។ ដូចនេះនៅមានអ្នកហ៊ាន បណ្តោយខ្លួនឆ្លងកាត់ទ្វាមរណៈនេះ ក៏ព្រោះតែធ្វើ
ការពិសោធន៍ជាមួយផ្លេកបន្ទោរ ។
ត្រូវតែនិយាយថា ទ្រឹស្តីអំពីអគ្គីសនីត្រូវ បានស្រាវជ្រាវក្នុងពេលនោះនៅឯសូវៀត ដោយអ្នកប្រាជ្ញ
ដ៏ឆ្នើម Lomonossov និង Richman ស្នាដៃរបស់ពួកគេ គឺស្រាវជ្រាវអំពីបាតុភូតអគ្គីសនី គឺពួកគេ
បានកសាងម៉ាសុីនបង្កើតរន្ទះអាចអោយតាមដានអង្កេតមើលចរន្តអគ្គីសនីមិនចាំពេលដែលមាន
ព្យុះទេ Richman បានធ្វើពលីកម្មនៅក្នុងការពិសោធន៍អំពីអគ្គីសនី ។
មួយរយៈពេលក្រោយមក លោក Franklin បានពិចារណាឃើញបណ្តាការស្រាវជ្រាវវិទ្យាសាស្ត្រ
របស់លោករួមមាន ការបញ្ជូនកំដៅទឹក និងបរិមាណកំដៅតាមលោហធាតុ ។ អ្នកប្រាជ្ញនេះក៏បាន
យកចិត្តទុកដាក់ដល់បញ្ហាសង្គម ពិសេសគឺលើវិស័យសេដ្ឋកិច្ច និងនយោបាយ ។
រាល់ការពិសោធន៍របស់លោកធ្វើអោយកេរ្ត៍ឈ្មោះរបស់លោកល្បីដល់ប្រទេសក្រៅមហាក្ស័ត្រ
ប្រទេសអង់គ្លេស និងវិទ្យាសាស្ត្រទីក្រុងប៉ារីស ទទួលស្គាល់លោក ហើយលោកក៏ជាអ្នកល្បី
ឈ្មោះបំផុតក្នុងវិស័យអក្សរសាស្ត្រ ។ ស្នាដៃបទនិពន្ធត្រូវបានពេញនិយមបំផុតគឺបង្កប់លក្ខណៈ
ប្រជាប្រិយច្រើនបំផុតរបស់លោក វិទ្យាសាស្ត្ររបស់កំលោះ Risa ។ នៅក្បែរសំណង់ស្នាដៃស្រាវ
ជ្រាវវិទ្យាសាស្ត្រ និងវប្បធម៌ លោក Franklin ក៏ចូលរួមក្នុងការតស៊ូយ៉ាងជក់ចិត្តប្រឆាំងជាមួយនឹង
អាណានិគមអង់គ្លេស ព្រោះតែបុព្វហេតុឯករាជ្យនៅទ្វិបអាមេរិក ។ លោកបានឈានចូលទៅក្នុង
ការងារនយោបាយនៅឆ្នាំ ១៧៤៨ ដោយឆ្លងកាត់ការបោះឆ្នោត នៅទីក្រុង Philadelphia ពីរឆ្នាំ
ក្រោយមកលោកត្រូវបានបោះឆ្នោតជ្រើសចូលសហគមន៍ Pensinvani ។ នៅឆ្នាំ ១៧៥៧ - ១៧៧៥
លោកជាតំណាងសមាគមអាមេរិកខាងជើងនៅទីក្រុង London ។ ក្នុងសម័យកាលនៅវ័យក្មេង
លោកបានជឿថា ការរីកចំរើននៅអាមេរិក សេរីភាពស្ថិតនៅក្នុងអាណានិគមអង់គ្លេសគឺអាចបាន
។ នៅក្នុងរយៈពេលដែលរស់នៅទីក្រុង London ។ លោកបានផ្លាស់ប្តូរទាំងស្រុងនូវការគិតឃើញ
នោះ គឺបញ្ជាក់ឲ្យឃើញថាមិនអាចក្នុងពេលព្រមគ្នាតែមួយជាស្មារតីជនស្មោះត្រង់ និងស្តេច
អង់គ្លេស ហើយបែរជាអ្នកល្អរបស់អាមេរិកនោះទេ ដូចនេះហើយ លោកក៏ក្រោកឈរមុនគេ
ប្រឆាំងមាតុប្រទេស ។ ក្រោយពីការតស៊ូខាងការទូត និងលើសមរភូមិ លោក Franklin បានរៀបចំ
សេចក្តីថ្លែងការឯករាជ្យ ១៧៧៦ ហើយមាន ១៣ តំបន់ត្រូវបានប្រកាសឯករាជ្យ មានឈ្មោះថា
"សហរដ្ឋ" ។ ក្រោយមកលោកបានទៅបារាំងដើម្បីសំរុះសំរួលគ្នាជាមួយបក្សពួករបស់ខ្លួន ។
ទីក្រុងប៉ារីសបានទទួលលោកយ៉ាងកក់ក្តៅ ជាមួយនឹងសមត្ថភាពការបរទេស លោកបាននាំមក
វិញនូវភាពរុងរឿងនៅឆ្នាំ ១៧៧៨ សន្ធិសញ្ញាមិត្តភាពរវាងបារាំង និងសហរដ្ឋត្រូវបានចុះហត្ថលេ
ខានៅឆ្នាំ ១៧៨៥ គាត់បានត្រឡប់មកអាមេរិក ហើយត្រូវបានបោះឆ្នោតឲ្យធ្វើជាចៅហ្វាយរដ្ឋ
Pensinvani ។ វីរជនដែលមិនចេះហត់នឿយនេះ ពេលនៅមានជីវិតមានភាពគោរព និងរាប់អាន
យ៉ាងកក់ក្តៅ ហើយគេអោយឈ្មោះថា អ្នកដែលមានចំណេះ និងសូជីវធម៌នៃ Botson ។
លោក Franklin បានសន្សំនូវពេលចុងក្រោយដើម្បីតស៊ូប្រឆាំងការទិញ លក់ទាសការស្បែកខ្មៅ
រយៈពេលចេះតែកន្លងទៅជម្ងឺថ្លើមរបស់លោកកាន់តែធ្ងន់ធ្ងរឡើង អ្នកប្រាជ្ញចាស់នេះ ត្រូវតែដេក
ស្ងៀមនៅលើគ្រែ ដោយសេចក្តីឈឺចាប់ដែលមិនអាចស្មានបាន ទោះជាយ៉ាងនេះក្តីគាត់ក៏មិន
បញ្ឈប់ការធ្វើការងារដែរ ។ លោកបានស្លាប់នៅថ្ងៃទី ១៧/ ០២/ ១៧៩០ ប្រទេសទាំងមូលចេញ
បញ្ជាឲ្យកាន់ទុក្ខសពលោករយៈពេល ២ខែ ក្នុងជួរកងទ័ព ។ នៅបារាំងការធ្វើបដិវត្តន៍ គឺកំពុង
ឈានទៅចំនុចខ្ពស់រដ្ឋសភាបង្កើតច្បាប់តាមសំណើររបស់មីរាបូ ហើយបានបោះឆ្នោតដើម្បីកាន់
ទុក ៣ថ្ងៃ ក្នុងការបង្ហាញ ពីទឹកចិត្តគោរពដឹងគុណចំពោះ "អគ្គបណ្ឌិតដែលបានបំផ្លាញចោលរន្ទះ
និង សិទ្ធិអំណាចរបស់ពពួកមេកន្រាញកំណាច់"។
កេរ្ត៍ឈ្មោះរបស់លោក Franklin ត្រូវបានដឹងដល់រុស្សីពីពេលនៅរស់របស់លោក គេរកឃើញ
ឈ្មោះរបស់លោកនៅក្នុងសៀវភៅកត់ត្រាសំខាន់ៗ នៅក្នុងគ្រឹះស្ថានបណ្ឌិតសភា ចេញថ្ងៃទី ១២
ខែ ឧសភា ឆ្នាំ ១៧៥២ ។ ថ្ងៃទី២ ខែវិចិ្ជកា ឆ្នាំ ១៧៥៩ លោកត្រូវបានបោះឆ្នោតអោយធ្វើជា
សមាជិកគ្រឹះស្ថានបណ្ឌិតសភាភីតិបូ ។
ខួបអនុស្សាវរីយ៍ ២៥០ ថ្ងៃកំណើតរបស់ លោក Franklin បានដំណើរការយ៉ាងអធឹកអធម្មក្នុង
សមាគមអ្នកវិទ្យាសាស្ត្រជាច្រើននៅសូវៀត ពិសេសគឺនៅគ្រឹះស្ថានបណ្ឌិតសភាវិទ្យាសាស្ត្រ ។
អ្នករូបវិទ្យាដែលល្បីឈ្មោះ Kapisa ចូលនៅក្នុងពិធីបុណ្យនេះ ហើយបានអធិប្បាយរាយការណ៍
ពីឆាកជីវិត និងស្នាដៃរបស់លោក Franklin ៕