loading...

ប្រវត្តិ លោក Napoleon Bonaparte

Napoleon កើតនៅថ្ងៃទី​១៥ សីហា ១៧៦៩ ក្នុងត្រកូលជនជាតិ
អុីតាលីយាង (Italian) ដ៏ក្រីក្រមានកូនច្រើន (សូមចាំឲ្យច្បាស់
ថា Napoleon នេះមិនមែនឈាម បារាំងទេ ។ ការបានជាអធិរាជ
ប្រទេសបារាំងនេះ អស្ចារ្យណាស់) ដោយបានទទួលការអនុ
គ្រោះពីចៅហ្វាយរដ្ឋដែលខ្លួនកើត អាយុ ១១ ឆ្នាំ បានចូលរៀន
ក្នុងសាលាយោធា ដល់អាយុ ១៧ ឆ្នាំ បានឋានៈន្តរសក្តិជា
អនុសេនីយត្រី នៅរវាងនេះឯងដែល Napoleon បានដំណើរជីវិត
យ៉ាងលំបាកតោកយ៉ាកបំផុត ។ អាយុ ២៥ ឆ្នាំ បានជាអនុសេ
នីយឯក ធ្វើការបានល្បីឈ្មោះជាដំបូងនៅក្រុង Toulon តែក៏ឥតបានទទួលផលតបស្នងឲ្យបាន
សក្តិសមដែរ ។ គាត់ហៀបតែនិងចេញទៅទទួលមុខការឯប្រទេស ទួរគី (Turquie) ទៅហើយ ។ តែ
ចៃដន្យគាត់ត្រូវបានជ្រើសឲ្យជាអ្នកបង្រ្កាបប្រជាជនដែលប្រឆាំងនឹងរដ្ឋការថ្មី ហើយគាត់ក៏ធ្វើទៅ
បានសម្រេចយ៉ាងប្រសើរ ជាហេតុអោយគាត់ទទួលឋាន:គ្រាន់បើឡើង ។ គាត់រៀបការនិងស្រ្តី
មេម៉ាយម្នាក់ ឈ្មោះ Josephine ដែលជាអ្នកមានការស្និទ្ធស្នាល និងវរជនជាច្រើន ជាហេុតអោយ
Napoleon បានឋានៈខ្ពង់ខ្ពស់ឡើងជាលំដាប់់ ។ ក្រោយពីរៀបការហើយ គាត់ទៅធ្វើសង្រ្គាមឯ
ប្រទេសអុីតាលី ធ្វើការបានជ័យជំនៈជានិច្ចមក អាយុ ២៨ ឆ្នាំ បានជាឧត្តមសេនីយ និងចេញទៅ
ធ្វើសង្រ្គាមនៅប្រទេស អាហ្សីប្ត បានជ័យជំនៈដ៏ធំ ជាហេតុឲ្យបានទទួលការគោរពរាប់អានពី
ប្រជាជនទូទៅក្នុងប្រទេសបារាំង ។

ក្នុងរយៈកាលធ្វើសង្រ្គាមនៅប្រទេស អេហ្សីប្ត នេះ Napoleon បានដឹងច្បាស់ថា រដ្ឋាភិបាលមាន
អំណាចទន់ខ្សោយហើយ ទើបគាត់ត្រឡប់មកកាន់ក្រុង បារីស ដោយសារជ័យជំនៈរបស់ខ្លួន ទើប
ប្រជាជនគោរពរាប់អានច្រើន រហូតដល់បានជាប្រមុខរដ្ឋាភិបាលថ្មី (ភាសាបារាំងនៅសម័យនោះ
ហៅថា កុងស៊ុល (Consul) សាងប្រយោជន៍សំខាន់ៗឲ្យដល់ជាតិបារាំងសែសជាច្រើន ។ អាយុ
៣៦ ឆ្នាំ ក៏ក្លាយទៅជាអអិរាជ នៃប្រទេសបារាំង ។ ពង្សាវតារ Napoleon បន្តពីនេះទៅពេញពោរទៅ
ដោយការបង្ហូរឈាម តែពុំមែនជាគោលបំណងក្នុងទីនេះ ទើបពុំចាំបាច់ពោលពីជ័យជំនៈរបស់
គាត់ឡើយ ។  Napoleon ជាឧទាហរណ៍មួយ ដ៏ខ្ពស់បំផុតរបស់មនុស្សដែលមានភាពរឹងបុឹងងត់ធន់
កាលបើបានធ្វើគំរោងការណ៍អ្វីមួយហើយ តែងតែយកជីវិតទៅប្តូរ ដើម្បីសម្រេចអោយបាននូវ
គំរោងការណ៍នោះ ។ ការដែលគាត់អាចសាងខ្លួនឡើងទៅដល់ឋានៈខ្ពស់បំផុត ដែលមនុស្សអាច
នឹងឡើងទៅបានយ៉ាងនេះ ក៏ព្រោះលក្ខណៈដែលរឹងបុឹងជាប្រធាន ។  Napoleon​ បានទទួលការ
សរសើរថាជាមេទ័ពដ៏មានថ្វីដៃបំផុតក្នុងលោក ។ តែក៏បានទទួលពាក្យរិះគន់ថាជាអ្នកប្រថ្នា ធ្វើជា
ម្ចាស់លើ អុឺរ៉ុបទាំងមូល ទាល់តែទីបំផុតប្រទេសទាំងឡាយក្នុង អុឺរ៉ុប​ លើកគ្នាចោមវាយ Napoleon
។ Napoleon បាក់ទ័ពជាលើកដំបូងនៅប្រទេស រុស្សុី ហើយតមក ក៏មានតែការទទួលបរាជ័យ
ទាល់តែសត្រូវហៀបចូលដល់ក្រុងបារីស ។ Napoleon គាត់ក៏ប្រញាប់វិលមកការពារ បារីស តែ
ដល់រៀបនឹងចូលដល់ ក៏បានដឹងថា រដ្ឋសភាបានប្រកាសតាំងរដ្ឋាភិបាលថ្មីរួចទៅហើយ ទើប
ត្រឡប់ទៅកាន់ Fontainbleau ចម្ងាយពីបារីស ៦០ Km ទ្រង់លាចាករាជសម្បត្តិ ។  ឯខាងក្រុង
បារីសក៏តាំងស្តេច ល្វីស៍ទី​១៨ (Louis XVIII) ដែលជាវង្សក្សត្រចាស់របស់ប្រទេសបារាំង ឡើង
ជាម្ចាស់ផែនដី ។

Napoleon លាចាករាជសម្បត្តិហើយ ក៏សត្រូវរបស់ព្រះអង្គនៅតែពុំទុកចិត្ត ទើបបង្គាប់អោយ
រដ្ឋាភិបាល បារាំងសែសយក Napoleon ទៅបំបរបង់ឯកោះទៀត Napoleon  ប្រាថ្នានិងផ្តាច់បង់ជីវិត
ព្រះអង្គឯង តែមានគេឃាត់ទាន់ ក៏ត្រូវនាំទៅចោល ឯកោះ  Elbe​​ នៅថ្ងៃ ១២ មេសា ១៧១៣​ ។

សូម្បីនាំយកទៅចោលឯកោះហើយ Napoleon ក៏ពុំអស់ពិស នៅទីនោះពុំដល់មួយឆ្នាំផង ក៏លបចុះ
ទូកគេចវាងនាវាចំបាំងអង់គ្លេសដែលយាមល្បាត មកកាន់ទីគោកបានទៀត ។ ល្វីស៍ទី ១៨ ទ្រង់
ជ្រាប ក៏បញ្ជូនកងទ័ពទៅចាប់ ។ តែកាលកងទ័ពទៅជួប Napoleon ហើយពុំចាប់ទេ ត្រឡប់ជាចុះ
ចូលនឹង Napoleon ទាំងអស់ទៅវិញ ។ Napoleon ទើបបានកំឡាំងទ័ពលើកចូលមកកាន់ក្រុងបារីស
។ ព្រះបាទ ល្វីស៍ទី ១៨ ក៏ស្ចេចទ្រង់ភៀសខ្លួនទៅកាន់ប្រទេស បែលហ្សិក ព្រោះទ្រង់ជ្រាបថា នឹង
ទៅតទល់ជាមួយ Napoleon ពុំបានឡើយ ។ ការដែល Napoleon ត្រឡប់មកគ្រានេះ គ្រប់ប្រទេស
ក្នុងអុឺរ៉ុប ចាត់ទុកថាជា ការប្រកាសសង្រ្គាមទើបនាំគ្នាចោមវាយ Napoleon ។ ចំណែក Napoleon
ក៏បានតស៊ូដោយយល់ថា ជាទីបំផុតនៃជីវិត ។ ទីបំផុត ក៏ត្រូវទ័ពបច្ចាមិត្រចាប់កណ្តាលសង្រ្គាម
និងត្រូវបញ្ជូនទៅកាន់កោះ St. Hellene  នៅទីនេះបាន ៦ ឆ្នាំ ក៏អស់ព្រះជន្មយុ ៥៦ ឆ្នាំ ។

សេចក្តីបញ្ជាក់ Napoleon នៅរួម នឹងហ្សូសែស្វីន ពុំមានបុត្រក៏ទ្រង់លែងលះពីហ្សូសែហ្វីន ហើយ
ទ្រង់សមរស នឹងម្ចាស់ក្សត្រីជាតិ អូទ្រិស បានបុត្រាមួយអង្គ តែកាលត្រូវបំបរបង់ ក៏ត្រឡប់មកគង់
ឯប្រទេសអូទ្រិស វិញទៅ ។

 Napoleon ទ្រង់កាន់ព្រះអង្គថាជាស្តេចចក្រពត្តិ ក៏គួរណាស់ព្រះអំណាចរាជបារមីរបស់ព្រះអង្គ
ផ្សាយទៅសឹងគ្រប់ទៅលើទ្វីបអុឺរ៉ុប ទាំងមូល ហើយព្រះអង្គទ្រង់ទីនាំងសេះសជានិច្ច ត្រឹមត្រូវតាម
ក្បួនព្រាហ្មណ៍និយមទៀត ។

សូម្បីទ្រង់មានអំណាចវាសនាយ៉ាងណាក៏ដោយ ក៏មានរឿងគួរអោយប្លែក ដែលរំលងពុំុំពោល
មិនបាន គឺទ្រង់អភ័ព្វខាងក្នុងគ្រួសារ បងប្អូនពុំនៅក្រោមឧ៌វាទ មហេសីពុំកោតក្រែងផ្ទុយទៅវិញ
ណាប៉ូឡេអុង ត្រូវខ្លាចក្រែងជនទាំងនោះទៅវិញ ។ ប្រែថា អំណាចរបស់ Napoleon ខាងកិច្ចការ
ផែនដី និងខាងគ្រួសារ ខុសគ្នាដូចមេឃ និងដី មានរឿងតំណាលថា ៖

មហេសីទ្រង់ប្រោសចិញ្ចឹមឆ្កែ ព្រះអង្គពុំទ្រង់ប្រោស តែពុំអាចទ្រង់ពោលដូចម្តេចបានឡើយ ។
ពេលមួយនោះឆ្កែបាត់ ត្រង់សប្បាយព្រះទ័យថា នឹងផុតទុក្ ។ ហើយទ្រង់ហាមដាច់ខាត ពុំឲ្យអ្នក
ណានាំឆ្កែចូលវាំងទៀត ។ តែពុំបានប៉ុន្មានផង ស្រាប់តែមហេសី បានឆ្កែថ្មីមួយទៀត ជាការល្មើស
នឹងព្រះរាជនិយមតែក៏មិនប្រាកដថា ទ្រង់មានព្រះឧ៌ង្ការយ៉ាងណាឡើយ ។ អាធួរ លេវីស៍
(Arthur Levis) បាននិយាយឡកទុកក្នុងសៀវភៅរបស់គាត់ថា << ព្រះមហាចក្រពត្តិ ព្រះអង្គមាន
ព្រះតេជានុភាពបង្រ្កាបអុឺរ៉ុបជិតដល់មួយទ្វីប តែក្នុងព្រះរាជវាំងព្រះអង្គនោះ សូម្បីតែទ្រង់ដេញឆ្កែតែមួយក៏ទ្រង់ធ្វើទៅពុំបាន >>


7:17 PM