loading...

គតិ ខឹម​ វាសនា ប្រចាំឆ្នាំ​២០១៣

អាត្រង់ចំនុចហ្នឹងដែលខ្ញុំនិយាយថា មនោសញ្ចេតនាដែលមានពីកំណើតបូកជាមួយនឹងមនោសញ្ចេតនាដែលដឹងការពិត
មួយមានទំហំធំធេងជាងមនោសញ្ចេតនាដែលរុញច្រានអោយមានដោយសារព្រះ។
-----------------------------
ខ្ចិលធំជាងគេបំផុតគឺខ្ចិលគិតហ្នឹងហើយ តែខ្ចិលគិតហើយ ស្អីក៏ខ្ឋិលដែរ។
-----------------------------
តាមការពិចារណាកាន់តែល្អិតទៅ ល្អិតទៅ ខ្ញុំយល់ឃើញថា ដើម្បីអោយពេញលក្ខណៈជាមនុស្ស
គោលដំបូងដៃបំផុត មនុស្សត្រូវរស់នៅក្នុងការពិត។
2013-03-03__Headquarter-Office-PP-PF-Part-2

ចឹងបានខ្ញុំនិយាយថា ខ្ញុំសព្វថ្ងៃ ខ្ញុំចង់បង្រៀនមនុស្សអោយទៅជាមនុស្ស។
2013-12-01_PF_Office-BB_Part-2

រាល់ថ្ងៃហាបងប្អូន ដៃខ្ញុំមានពីរហេ ខ្ញុំមានអារម្មណ៍ថាដៃម្ខាងហា ស្រវាអោបជនរងគ្រោះដោយសេចក្តីអាណិត
ដៃម្ខាងទៀតហា កាប់ពួកអាឈាមឆ្កែគ្រប់បែបយ៉ាង។
2013-11-03__Headquarter-Office-PP-PF-Part-4

មនោសញ្ចេតនាមួយយ៉ាងជ្រាវជ្រៅ បងប្អូន ខ្ញុំមិនធ្វើខុសចំពោះគេមុនជាដាច់ខាត មនុស្សខ្ញុំ ខ្ញុំសុខចិត្តអោយគេធ្វើលើខ្ញុំចុះ
ខ្ញុំមិនធ្វើគេមុនជាដាច់ខាត ពីព្រោះ បើខ្ញុំធ្វើគេមុនហា បងប្អូន ខ្ញុំមានវិប្បដិសារីខ្លាំងណាស់ វប្បដិសារីហាបងប្អូន
ជាទណ្ឌកម្មមួយដែលដើរតាមខ្ញុំគ្រប់ជំហានទាំងអស់ លើកលែងតែខ្ញុំដេកលក់
មិនស្រួលយល់សប្តឃើញទៀត វប្បដិសារី មិនស្រួលយល់សប្តឃើញទៀត ចឹងបានខ្ញុំខ្លាចណាស់។ 2013-11-03__Headquarter-Office-PP-PF-Part-1

ដល់តាហ្នឹងបានខ្ញុំលើកជាទ្រឹស្តីមួយថា ខ្ញុំសុខចិត្តរស់នៅដោយការឈឺចាប់ក្នុងការពិតដែលខ្ញុំបានដឹង ប្រសើរជាងខ្ញុំរស់នៅយ៉ាងសប្បាយក្នុងភាពវង្វេងវង្វាន់។
2013-10-27__Office-S.Reap-PF-Part-1

ខ្ញុំលើកជាទស្សនមួយថា អត់មានពីណាក្នុងពិភពលោកនេះ អាចបានជោគជ័យ នៅពេលដែលគេមិនទានរកឃើញបុព្វហេតុជីវិតនៅគ្រាដំបូងរបស់គេទេ។
---------------------------
ការរកឃើញថាជីវិតរស់នៅដើម្បីអី គឺជាជោគជ័យដំបូងបំផុតរបស់ជីវិត។
2013-10-13_Office-PP_PF_Part-2

បើអ្នកមើលសៀវភៅ រួចហើយអ្នកគ្មានសេចក្តីសន្និដ្ឋាន មិនហ៊ានទាត់ចោលថា គំនិតមួយនេះ ទស្សនមួយនេះខុស គំនិតមួយនេះ ទស្សនមួយនេះ ត្រូវ
បើអ្នកគ្មានសេចក្តីសន្និដ្ឋានពីការអានរបស់អ្នកទេ ការអានរបស់អ្នកមិនបាន
ជាប្រយោជន៍ឡើយ។ 2013-10-13_Office-PP_PF_Part-1

អ្វីៗដែលចេញពីបេះដូងមួយដែលបានរៀបរយដោយទឹកចិត្តសង្រ្គោះរួចស្រេចទៅហើយ
បងប្អូនកុំភ័យសកម្មភាពរបស់បងប្អូន។
2013-02-09__Headquarter-Office-PP-PF-Part-1

រៀបចំផែនការជារឿងពិបាកមួយហើយ ប៉ុន្តែមិនពិបាកស្មើនឹងការអនុវត្តផែនការទេ។
កិច្ចការមួយបានជោគជ័យ មិនអាស្រ័យទាំងស្រុងទៅលើការរៀបចំផែនការទេ តែអាស្រ័យខ្លាំងណាស់ ទៅលើការអនុវត្តផែនការ។----------------------------------------------
 ជោគជ័យមួយ វាមិនអាស្រ័យទាំងស្រុងទៅលើការរៀបចំផែនការទេ តែវាអាស្រ័យខ្លាំងណាស់ ទៅលើការអនុវត្តន៍ផែនការ។
2013-01-12__V.Tapang-C.Ampil-D.Siemreap-S.Reap-PF-Part-2

ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិមួយ ដាច់ខាតត្រូវចាប់ផ្តើមពីការអភិឌ្ឍន៍ការយល់ដឹងរបស់ប្រជាពលរដ្ឋជាមុនសិន។
2013-01-04__V.SnayPhleung-C.PreyPnov-D.PeaRaing-P.Veng-PF-Part-1

គតិ ខឹម វាសនា ប្រចាំឆ្នាំ២០១២

គួរអោយអស្ចារ្យអត់ រឿងពិតមានតែ១ រួចហើយសាសនាមានម៉ាគនោគ ហើយមនុស្ស
ចេះតែនិយាយថា សាសនារបស់ខ្លួនត្រឹមត្រូវ ហើយរឿងត្រឹមត្រូវមានតែ១គត់។
2012-11-29__V.KrekCheung-C.Kraek-D.PonheaKrek-K.Cham-PF-Part-2

មានតែជីវិតដែលយកមកប្រឈមគ្រប់ឧបសគ្គទាំងអស់ ដើម្បីបម្រើឧត្តមគតិ និងបម្រើមនោសញ្ចេតនារបស់ខ្លួនទេ
ដែលជីវិតមានឧកាសយ៉ាងពេញលេញក្នុងការក្រេមរស់ជាតិជីវិត។
2012-12-02__Headquarter-Office-PP-PF-Part-3

ការព្រមទទួលនូវស្ថានភាពរបស់ខ្លួនគឺជាចំនុចចាប់ផ្តើមនៃដំណោះស្រាយទាំងឡាយ
បងប្អូនយកគំនិតមួយហ្នឹងទៅគិតទៅត្រិះរិះពិចារណា
ការព្រមទទួលយកនូវស្ថានភាពរបស់ខ្លួនគឺជាចំនុចចាប់ផ្តើមនៃការដោះស្រាយបញ្ហា។
------------------------------
បងប្អូនហា ការទទួលយកស្ថានភាពពិតរបស់ខ្លួនហាគឺជាចំនុចចាប់ផ្តើមនៃការដោះស្រាយបញ្ហា។
2012-12-02__Headquarter-Office-PP-PF-Part-2

ភាពខុសឬត្រូវមិនមែនត្រូវបានកាត់ក្តីដោយមតិភាគច្រើនឬតិចឡើយ ខុសគឺខុស ត្រូវគឺត្រូវហ្នឹងតាហ្មង។
2012-12-02__Headquarter-Office-PP-PF-Part-1

គ្រប់សំនួរមិនមែនសុទ្ធតែមានចម្លើយទេ ប៉ុន្តែបើអ្នកមានចម្លើយហើយ អ្នកអាចបង្កើតនូវសំនួរគ្រប់ចម្លើយនោះ។
2012-12-02__Headquarter-Office-PP-PF-Part-1

ការងារបំរើឧត្តមគតិពិតណាស់ ថាជាការងារសម្រាប់អ្នកដទៃ ប៉ុន្តែមិនមែនរាល់តែការងារបម្រើអ្នកដទៃ ជាការងារឧត្តមគតិទេ
ការងារឧត្តមគតិ ពិតណាស់ ជាការងារសម្រាប់បំរើអ្នកដទៃ ឥតមានផលប្រយោជន៍ផ្ទាល់ខ្លួនទេ ប៉ុន្តែមិនមែនរាល់តែការងារសម្រាប់អ្នកដទៃ
សុទ្ធសឹងតែជាការងារឧត្តមគតិទេ។2012-11-25__Office-B.Bang-PF-Part-1

របស់ហាដែលអាចទិញបាន សូម្បីតែតម្លៃណាមួយក៏ដោយ
ក៏ចាត់ទុកជារបស់ថោកដែរ អារបស់ទិញអត់បានហក់ អណុងបានរបស់ថ្លៃ។
2012-11-19__V.Kokoscrum-C.KhnarSanday-D.BanteaySrey-S.Reap-PF-Part-1

អញ្ចឹងបានខ្ញុំចេះតែនិយាយថា មនុស្សដែលធ្វើការផ្ទុយជាមួយនឹងបេះដូងហត់ណាស់ ហត់ណាស់
មនុស្សដែលធ្វើការស្របជាមួយនឹងបេះដូង ស្រួលបំផុត។
2012-11-17__Office-S.Reap-PF-Part-3

អ្នកនិយាយដែលចាត់ទុកជាមានខ្លឹមសារមានប្រយោជន៍ដល់អ្នកស្តាប់
ទី១ត្រូវមានឌួងចិត្តជាអ្នកចង់អោយ
ទី២រឿងដែលលំបាកៗត្រូវយកមកពង្រាយអោយទៅជារឿងស្រួល ស្រួលគេស្តាប់
និងទី៣ដូរប្រធានបទអោយបានញឹកញាប់។
2012-11-04__Headquarter-Office-PP-PF-Part-2

អ្នកប្រាជ្ញធំៗទាំងអស់ដែលហ៊ាននិយាយការពិតចេញមកខាងក្រៅ រួចហើយការពិតនោះបានទៅជាប្រយោជន៍របស់មនុស្សច្រើនៗ សុទ្ធសឹងតែមនុស្សដាច់ក្រដាស់ត្រចៀកទាំងអស់។
មិនដែលខ្វល់ពីគេថាទេ។
----------------------------------------
មនុស្សខ្លាំងដែលជះឥទ្ធិពលទៅក្នុងសង្គម ហើយអាចធ្វើការងារធំៗបាន មិនដែលខ្វល់អាណាថាទេ មិនទៅខ្វល់ហ្មង អាណាថាអីថាទៅ អោយតែអញច្បាស់ក្នុងខ្លួនអញថា
អញត្រឹមត្រូវ អញទៅហើយ។
2012-11-16__V.Taream-C.Tbeang-D.KampongSvay-K.Thom-PF-Part-1

យើងធ្វើការងាររបស់យើងបំផ្លាញផលប្រយោជន៍ពួកអាខួច បើពួកអាខូចមិនខឹង បានជារឿងមិនសមហេតុមិនសមផល។
2012-11-04__Headquarter-Office-PP-PF-Part-2

ចឹងបានខ្ញុំលើគតិថា មនុស្សពិចារណាដោយចិត្តមេត្តា និងករុណា ឬមនោសញ្ចេតនាដ៏ជ្រាវជ្រៅ ទើបអាចចេញជាគតិបណ្ឌិតបាន បើមនុស្សហ្នឹងខូចទៅហើយ
បងប្អូន អោយវាគិតទាល់តែងាប់ទៅទៀតក៏ដោយ បងប្អូន អត់មានចេញជាគតិបណ្ឌិតអីរួចទេ។
2012-10-07__Headquarter-Office-PP-PF-Part-2

តើលោកស្នេហាជាតិដែរឬទេ? យើងនឹងឆ្លើយទៅគេវិញថា
កុំសំគាល់ការស្នេហាជាតិតាមរយៈនៃពាក្យសំដីដែលគេនិយាយថា គេជាអ្នកស្នេហាជាតិ ប៉ុន្តែការងាររបស់អ្នកទេ ដែលបញ្ជាក់ថាតើអ្នកស្នេហាជាតិដែរឬទេ។
2012-10-01__Office-S.Reap-PF-Part-2

សេរីភាពគឺជាច្រកទ្វាដំបូងបំផុតដែលនាំទៅរកការគិតត្រិះរិះពិចារណា ការបោះពុម្ពផ្សាយ ការទទួលចំណេះដឹងធ្វើអោយមនុស្សក្លាយទៅជាមនុស្សដែលមានការចេះដឹងពិតប្រាកដ។
2012-09-14__V.VealLich-C.Chikor-D.TbaungKhmum-K.Cham-PF-Part-2

ក្នុងចំនោមនៃការឈឺចាប់ហាបងប្អូន ការឈឺចាប់នៃការបាក់មុខគឺជាការឈឺចាប់ធំជាងគេបំផុត។
2012-09-23__Office-P.Veng-PF-Part-1

ចឹងបានខ្ញុំនិយាយហើយ និយាយទៀតថា
ធ្វើជាពលរដ្ឋសាមញ្ញមួយនៅក្នុងប្រទេសមួយដែលថ្ងៃថ្នូរ ហាណាបងប្អូន វាប្រសើរថ្លៃថ្លាជាងធ្វើប្រធានាធិបតីនៃប្រទេសមួយដែលថោកទាប។
2012-08-25_V.Ph-ieng-C.Kakoh-D.MorngRussey-BB_part-3

ខ្ញុំលើកជាទស្សនមួយថាម៉េចហេ ភាពល្ងិតល្ងង់របស់ប្រជាពលរដ្ឋខ្មែរនេះ ជាឋានសួរ៍ឋានសុខរបស់អ្នកបោក។
2012-08-19__Office-P.Veng-PF-Part-2

ការរស់នៅក្នុងភាពអាត្មានិយមជាការរស់នៅបញ្រ្ជាស់ជាមួយនឹងច្បាប់ធម្មជាតិ។
--------------------------------
អ្នកអាចបំផ្លែ អ្នកអាចបំភាន អ្នកអាចបិតបាំងការពិតបាន ប៉ុន្តែការពិតនៅតែជាការពិត។
2012-08-12__Headquarter-Office-PP-PF-Part-2

បងប្អូនយកគំនិតទស្សនរបស់យើងទៅពិចារណា
ឥតមានអ្នកណាមួយជួយឲ្យអ្នកដទៃរីកចម្រើន ក្រៅអំពីជួយអ្នកដទៃអោយគេចេះជួយខ្លួនឯងអោយរីកចម្រើនបានទេ។
2012-07-21__V.Por-C.Sla-D.Samraong-T.Keo-PF-Part-1

ខ្ញុំសូមលើកគតិមួយដើម្បីអោយបងប្អូនត្រិះរិះពិចារណា
កាលណាអ្នកមានចិត្តប្រក្រតីគ្រប់ពេលវេលា និងគ្រប់ស្ថានភាព គ្មានអ្វីដែលអាចហាមឃាតមិនអោយអ្នកទៅដល់គោលដៅបានទេ។
សូមអ្នកយកគំនិតទស្សនៈមួយនេះទៅ ត្រិះរិះពិចារណា កាលណាចិត្តរបស់អ្នកមានភាពប្រក្រតី មិនរំភើបញ៉ាប់ញ័រ មិនសប្បាយរីករាយ កញ្រួលហួសហេតុ
ហើយក៏មិនតក់ស្លុតហួសហេតុ កាលណាអ្នកមានចិត្តប្រក្រតីគ្រប់ពេលវេលា និងគ្រប់ស្ថានភាព គ្មានអ្វីអាចមកហាមឃាតមិនអោយអ្នកបានសម្តេចគោលដៅ
របស់អ្នកបានទេ។ ------------ ត្រង់ចំនុចនេះដែលខ្ញុំនិយាយថា ដើម្បីអោយចិត្តអ្នកមានប្រក្រតីភាពជាប្រចាំគ្រប់ស្ថានភាព និងគ្រប់កាលទេស លុះត្រាតែយ៉ាងហោច អ្នកដឹងច្បាស់លាស់ក្នុងចិត្តរបស់
អ្នកថា អ្នកមិនដែលបានធ្វើអ្វីខុសទេ។
2012-07-01__Headquarter-Office-PP-PF-Part-2

សូមអ្នកកុំទៅរកតម្លៃឯណាក្រៅពីក្នុងខ្លួនរបស់អ្នកអោយសោះ បងប្អូនយកគតិមួយនេះ ទៅត្រិះរិះពិចារណាសូមអ្នកកុំទៅរកតម្លៃឯណាក្រៅពីក្នុងខ្លួនរបស់អ្នក។
 -------------------------------------
បុគ្គលខ្លាំងទាំងឡាយ មិនដែលទៅរកតម្លៃនៅខាងក្រៅខ្លួនទេ សូមអ្នកកុំទៅរកតម្លៃនៅខាងក្រៅខ្លួន តម្លៃទាំងស្រុងគឺនៅក្នុងខ្លួនរបស់អ្នក
អ្វីដែលអ្នកយល់ថាត្រឹមត្រូវអ្នកធ្វើទៅ តម្លៃទាំងឡាយ មិនមែនព្រោះតែគេដាក់អោយអ្នកទេ។
2012-06-24__Office-B.Bang-PF-Part-1

ខ្ញុំសូមរំលឹកនិងធ្វើការសង្ខេបម្តងទៀត ការចេញទៅឃោសនានយោបាយ មិនមែនជាការចេញទៅរកសន្លឹកឆ្នោតទេ​ ប៉ុន្តែគឺជាការចេញទៅរក
ការគាំទ្រគំនិត។2012-05-27__Office-B.Bang-PF-Part-2

ចឹងបានខ្ញុំបញ្ជូនសញ្ញាទៅពួកហ្នឹងយ៉ាងច្បាស់ថា ក្នុងសម័យកាលអាត្មិលឥតសាសនានេះកើតហា ពួកអាថ្មីលមានសាសនានេះណាបងប្អូន ពិបាករស់តិចហើយ។
2012-04-11__V.AmpilToek-C.Chansen-D.Oudongk-K-Speu-PF-Part-2

ការងារដែលកើតមកពីការយល់ អ្នករកបានផលល្អណាស់ នៅក្នុងសកម្មភាពការងារ ដែលអ្នកធ្វើប្រកបដោយការយល់នោះ។
(2012-04-08__V.KhnachRomeas-C.BoeungSnay-D.Bakan-Pursat-PF-Part-1)

បងប្អូនហា ខ្ញុំហា មិនដែលចង់អោយមានការបែកបាក់ទេ តែខ្ញុំមិនដែលខ្លាចការបែកបាកទេ បងប្អូន។
---------------------------------------
ខ្ញុំមិនដែលចង់អោយបែកបាក់ទេ ក្រុមយើង ប៉ុន្តែខ្ញុំមិនដែលខ្លាចការបែកបាក់ទេ បើសិនណាជាការបែកបាក់នោះ
នាំទៅដល់ការរស់រានជីវិតរបស់អិលឌីភី។
(2012-04-01__Headquarter-Office-PP-PF-Part-3)

កុំដើររកម្លប់ត្រជាក់កណ្តាលវាលក្តៅ ដងទឹកស្រើចស្មៅចង់បានផលដំនាំ
ពូជល្អមិនព្រួស ឈ្មោះល្អមិនដាំ រស់យូខែឆ្នាំ ចាំតែគេធ្វើអោយ។
(សមជិតអិលឌីភីម្នាក់លើកគតិខ្មែរ / 2012-01-14__V.KorkPnov-C.KorkDong-D.AngkorChum_S-Reap-PF-Part-3)


ចឹងបានខ្ញុំនិយាយថា ដំណើររស់នៅក្នុងភាពអាត្មានិយម ជាដំណើររស់នៅបញ្ច្រាសជាមួយនឹងច្បាប់ធម្មជាតិ។
2012-02-26__Office-B.Bang-PF-Part-1

ជីវិតនៅតែមាន ការតស៊ូនៅតែមាន។
2012-01-09__V.PreahTrapaing-C.DamDek-D.SautNikum-S-Reap-PF-Part-3

បើបងប្អូនហា មើលតែសកម្មភាពតាមកកាយនិងវាចចា ម៉ាជីវិតរបស់បងប្អូនហា ងាប់តែនឹងគេបោកនឹងហ្មង។
2012-01-09__V.PreahTrapaing-C.DamDek-D.SautNikum-S-Reap-PF-Part-1

កាលណាអ្នកមានចិត្តពិតប្រាកដក្នុងការធ្វើ រួចហើយអ្នកប្រើខួរក្បាលអោយបានត្រឹមត្រូវ គ្មានអ្វីក្នុងលោកនេះដែលថាអ្នកធ្វើមិនកើតទេ។
2012-01-01__Headquarter-Office-PP-PF-Part-4

ក្នុងភាពជាមនុស្សដើម្បីសម្រេចចិត្តក្នុងការធ្វើរឿងអ្វីមួយ វាអត់សំខាន់ត្រង់គេថាទេ ប៉ុន្តែវាសំខាន់ណាស់ ត្រង់ការពិចារណាឃើញរបស់យើង។
2012-01-02__V.ThnalKeng-C.SvayChrum-D.Mesang-P-Veng-PF-Part-1

គតិ ខឹម វាសនា ប្រចាំឆ្នាំ២០១១

បងប្អូនត្រូវដឹងហា ទឹកចិត្តដែលចង់ជួយបូកជាមួយនឹងភាពងងិតងងុល នាំទៅរកមហន្តរាយ។
2011-09-01__V.Preksrorlao-C.OrmpilTapok-D.OrangOuv-K-Cham-PF-Part-1

មនុស្សដែលអាចធ្វើការងារធំៗជូនមនុស្សជាទូទៅ ហើយធ្វើការងារហ្នឹងបានសម្រេច មនុស្ស
ហ្នឹង តែងតែទៅជាមួយនឹងភាពប្រកដប្រជានៅក្នុងបេះដូងរបស់គេ។
2011-11-25__V.Siem-C.PrekChik-D.Rokhakiri-BB-PF-Part-1

ជនជាតិមួយចាញ់ឈ្នះជនជាតិមួយទៀត មិនមែនដោយសារកម្លាំង មិនមែនដោយសារទំហំមាឌ ប៉ុន្តែដោយសារបញ្ញា។
2011-09-02__V.Slar-C.Srong-D.Kongpisey-K-Speu-PF-Part-1
 
យើងដាក់ជាគតិថា រឿងនយោបាយ មិនមែនជារឿងចូលចិត្តឬមិនចូលចិត្ត ប៉ុន្តែពលរដ្ឋគ្រប់គ្នាត្រូវតែធ្វើនយោបាយ។
2011-11-08__V.Daung-C.BaBaong-D.PeamRor-P-Veng-PF-Part-2

បងប្អូនត្រូវដឹង អត្តចរិក ការយល់ដឹង របស់មនុស្សម្នាក់ៗ វាកំណត់ជោគវាសនារបស់អ្នកហ្នឹង
ការយល់ដឹង អត្តចរិក របស់សមាជិតគ្រួសារមួយ វាកំណត់ជោគវាសនារបស់គ្រួសារហ្នឹង
អត្តចរិក ឥរិយាបទ ការយល់ដឹង របស់ពលរដ្ឋនៃប្រទេសមួយ វាកំណត់ជោគវាសនា
របស់ប្រទេសហ្នឹង។ 2011-04-07__V.Sompovlon-C.krolanh-D.krolanh-S-Reap-PF-Part-1

ត្រង់ចំនុចហ្នឹងហើយ ដែលខ្ញុំនិយាយថា ការទទួលខុសត្រូវហា គឺជាគុណធម៌ធំជាងគេរបស់មនុស្ស។
2011-02-28__Office-B.Bang-PF-Part-2


ការនិយាយពាក្យមិនពិតហាបងប្អូន មិនមែនជាការមិនអោយតម្លៃទៅលើអ្នកដទៃទេ ប៉ុន្តែគឺជាការមិនអោយតម្លៃទៅលើខ្លួនឯង។
2011-03-06__Headquarter-Office-PP-PF-Part-2

មុននឹងចាប់ផ្តើមចេញសកម្មភាពអ្វីមួយ ដំបូងដៃបំផុតហា ត្រូវគិតត្រិះរិះពិចារណាអោយឃើញថារៀងហ្នឹង​ អញ្ចឹងមែន កុំបង្ខំពេក តេងតាងដេកផ្លូវ សូវៗដល់ផ្ទះ
អញ្ចឹងបានជាយើងបង្កើតគតិមួយថា យើងត្រូវធ្វើដំណើរដោយសន្សឹមៗ និងដោយប្រុងប្រយ័ត្ន ពីព្រោះយើងប្រញាប់ខ្លាំងណាស់។
2011-02-09__V.Kokdong-C.Krobeyreal-D.SiemReap-S-Reap-PF-Part-1

គតិ ខឹម វាសនា ប្រចាំឆ្នាំ ២០១០

នៅក្នុងសង្គមមួយហា ដែលមនុស្សមានសណ្តាប់ធ្នាប់ជាទូទៅហើយ បើសិនណាជាមនុស្សពីរបីនាក់ ចង់ធ្វើអោយបាត់សណ្តាប់ធ្នាប់ទៅវិញ ទៅអត់រួចទេ
ដូចជាសង្គមសហរដ្ឋអាមេរិក អីជាដើម ឧទាហរណ៍ថា មានអ្នកដឹកនាំហ្នឹង គាត់ឡើងទៅ គាត់ចង់ក្បត់ឆន្ទះ របស់ប្រជាពលរដ្ឋ គាត់ចង់ធ្វើអោយសង្គម សហរដ្ឋអាមេរិកហ្នឹង
​មានភាពញ៉ែរញ៉ែ
ក៏ប៉ុន្តែប្រជាពលរដ្ឋអាមេរិក ដែលមានសណ្តាប់ធ្នាប់ជាទូទៅហើយ យន្តការណ៍ហ្នឹង វានឹងរុញច្រាន
អោយអ្នកដឹកនាំដែលក្បត់ឆន្ទះរាស្ត្រហ្នឹង​ ខ្ទាតពីតំណែងងដោយស្វាយប្រវត្ត។
ក៏ប៉ុន្តែនៅក្នុងប្រទេសមួយដែលមានភាពរញ៉េរញ៉ៃជាទូទៅវិញ មនុស្សមួយក្រុមតូចមានបំណងធ្វើអោយសង្គមហ្នឹងមានសណ្តាប់ធ្នាប់ក៏ទៅអត់រួចដែរ
 វាទាល់តែយើងជួយពន្យល់ប្រជាពលរដ្ឋហ្នឹងអោយមានសណ្តាប់ធ្នាប់ជាទូទៅ។
2009-09-27__General-Discussions-PP-Live-Part-1

ចលនាប្រធាធិបតេយ្យ​អត់មានអ្នកបម្រើនយោបាយហេណាបងប្អូន អត់រេ មានតែអ្នកធ្វើនយោបាយ។
2010-12-21__V.preythom-C.kuktlok-D.jikreng-SR-PF-Part-2


ប្រទេសណាមួយដែលប្រជាពលរដ្ឋ មានជំនឿច្រើន ប្រទេសហ្នឹងមិនដែលរីកចម្រើនទេ ជំនឿតិច ល្ងង់តិច ជំនឿច្រើន ល្ងង់ច្រើន អ្នកប្រាជ្ញបណ្ឌិតក្នុងលោកនេះ លោកក្លាយទៅ
ជាអ្នកប្រាជ្ញបណ្ឌិតគ្មានអ្វីក្រៅអំពីការសង្កេតត្រិះរិះពិចារណា ឆ្ងល់ច្រើន សង្កេតត្រិះរិះពិចារណា ទីបំផុត​លោករកឃើញសេចក្តីពិតដែលជាច្បាប់ធម្មជាតិ បន្តិចៗម្តង គេបាន
ទៅដល់សេចក្តីពិតដែលជាលក្ខណរបស់ធម្មជាតិ។
2010-12-21__V.preythom-C.kuktlok-D.jikreng-SR-PF-Part-1

ក្នុងការរកសុីបើអ្នកគ្មាននយោបាយ អ្នកធ្វើមិនកើតទេ
ប៉ុន្តែសូម កុំយកកិច្ចការរកសុីទៅឡូកឡំនឹងនយោបាយ។
2010-12-20__V.whatsvay-C.salakomreuk-D.siemreap-SR-PF-Part-3


ចឹងបានខ្ញុំចេះតែនិយាយ ម្តងហើយ ម្តងទៀត ថា
មេរៀនរបស់ព្រះសម្មាសម្ពុទ្ធ ជាមេរៀនវិជ្ជាសាស្ត្រ ហើយចុះបើមេរៀនហ្នឹងជាវិទ្យាសាស្ត្រ តើ
និយាយថាព្រះសម្មាសម្ពុទ្ធ លោក ប្រៀនប្រដៅយ៉ាងម៉េចទៅរួច បងប្អូនពិចារណាមើល។
2010-12-06__Paltalk-Part-3


ដែលហៅថាសទ្ធាគឺពឹងផ្អែកទៅលើខួរក្បាលរបស់យើងពិចារណាឃើញថាត្រឹមត្រូវ ទើបសម្រេចចិត្តទទួលយក
ដែលហៅថាជំនឿគឺពឹងផ្អែកទៅលើរបស់ខាងក្រៅដើម្បីសម្រេចចិត្តទទួលយក។
2010-12-05__Headquarter-Office-PP-PF-Part-3


អ្នកខ្លាំងទាំងឡាយ​ហា​ បងប្អូន ងើបឈរដោយខ្លួនឯង ដើម្បីអោយស្លែតោង បងប្អូនមើលប្រវត្តអ្នកតស៊ូធំៗលើលោកដែលតស៊ូដើម្បីបុព្វហេតុឧត្តមគតិហាណា បុព្វហេតុដើម្បី
អ្នកដទៃហាណា បើសិនណាជាលោកយំហា លោកយំ ក្នុងបន្ទប់ម្នាក់ឯងទេ ពីព្រោះអី ពីព្រោះលោកអត់មានកន្លែងណាដែលត្រូវពឹតទេណា លោកត្រូវពឹងខ្លួនឯង
ដើម្បីឈរ អ្នកដែលមានឌួងចិត្តជាអ្នកសង្រ្គោះទាំងឡាយហា បងប្អូន ជាទូទៅគឺជាមនុស្សឯកកោខ្លាំងណាស់ ពីព្រោះពេលណាដែលលោកមានទុក្ខសោក លោកមិនដែលនិយាយចេញមកក្រៅរួចទេ ជាទូទៅការគិតរបស់លោក
វាខុសពីអ្នកដទៃច្រើនណាស់ ចឹងលោករកគ្នានិយាយមិនបានទេ ជាទូទៅលោកគឺជាមនុស្សឯកកោណាស់ ប៉ុន្តែនៅចំពោះមុខមហាជន
លោកប្រិបប្រិយហាស់ ព្រោះអី ព្រោះលោកត្រូវធ្វើជំហអោយអ្នកដទៃតោង ហេតុអីបានជាមនុស្សហ្នឹងទៅជាចឹង ពីព្រោះគេបានពិចារណា គេឃើញថាការងាររបស់គេហ្នឹង
ពពេញទៅដោយឧត្តមគតិពិតប្រាកដ គេពេញចិត្តហ្នឹងការងាររបស់គេ។
2010-12-05__Headquarter-Office-PP-PF-Part-1


មនុស្សទាំងឡាយ ដែលជាមនុស្សដ៏អស្ចារ្យ ធ្វើកិច្ចការងារធំៗបាននៅក្នុងលោកនេះ សុទ្ធសឹងតែទៅជាមួយនឹងទំនុកចិត្ត ទំនុកចិត្តមិនដែល
កើតប្រាសចាកការពិចារណាប្រកបដោយហេតុផលទេ។
-------------
រាល់អ្នកប្រាជ្ជបណ្ឌិតហា ដែលលោកធ្វើការងារធំៗបានជោគជ័យ សុទ្ធសឹងតែកើតមកពីទំនុកចិត្ត ហើយទំនុកចិត្តទាំងឡាយ
វាមិនដែលកើតប្រាសចាកការពិចារណាប្រកបដោយហេតុផលទេ។

2010-12-05__Headquarter-Office-PP-PF-Part-1

ភាពអាត្មានិយមប៉ុណ្នា បង្ហាញពីភាពល្ងង់ខ្លៅរបស់បុគ្គលហ្នឹងប៉ុណ្នឹង។
2010-11-28__Office-B.Bang-PF-Part-1


ធ្វើអោយអស់លទ្ធភាព ធ្វើអោយអស់កម្លាំងកាយ កម្លាំងចិត្តរបស់យើង រួចហើយទុកអោយធម្មជាតិហ្នឹង វាអ្នករៀបរយ។
2010-11-27__V.PreyPrum-C.Robosmongkul-D.mong-BB-PF-Part-2


មនុស្សមានតម្លៃ ព្រោះការងារដ៏មានតម្លៃ ពីព្រោះគេបានធ្វើការងារដែលមានតម្លៃ
ការងារដែលមានតម្លៃ បងប្អូន គឺការងារដែលប្រាស់ចាកភាពអាត្មានិយម។
----------
ខ្មែរយើងក្រគំនិតហើយ មើលងាយគំនិតទៀត។
2010-11-13__V.Sampan-C.Tangkroch-D.Somrongtoung-K-Pseu-PF-Part-2


ភាពល្ងង់ខ្លៅរបស់ប្រជាពលរដ្ឋ គឺជាចំនុចសំខាន់បំផុតដែលត្រូវដោះស្រាយមុនគេបំផុត។
2010-11-12__V.Tropeangrang-C.Snour-D.PreyKabas-Takeo-PF-Part-1


អ្នកដឹកនាំដែលពូកែគឺជាអ្នកដឹកនាំដែលចេះធ្វើអោយប្រជាពលរដ្ឋពូកែដែរ។
2010-11-11__V.Chongprek-C.Preksdey-D.kohthom-Kandal-PF-Part-2

ដូចម្តេចទៅដែលហៅថា ការងារដែលមានតម្លៃគឺការងារដែលប្រាសចាកភាពអាត្មានិយម។
2010-11-11__V.Chongprek-C.Preksdey-D.kohthom-Kandal-PF-Part-1


គេពិបាករកអ្នកស្តាប់ណាស់
គេស្រួលរកណាស់ អ្នកនិយាយ ប៉ុន្តែពិបាករក អ្នកស្តាប់។
2010-11-09__V.RokaKsok-C.Mebon-D.SvayAntor-P-Veng-1

ជាងអ្វីៗទាំងអស់ដែលយើងយកមកផ្ទៀងផ្ទៀតសកម្មភាពការងាររបស់ពួកយើង ជាងអ្វីៗទាំងអស់
ជាងគម្ពី ជាងសញ្ញាប័ត្រធំ ជាងប្រពៃណី ជាងទំនៀមទំលាប់ ជាងហ្វូងមនុស្សដែលគេបានជឿថាបែបហ្នឹងហើយ ជាងអ្វីៗទាំងអស់ គឺហេតុផល
ដែលយើងត្រូវយកមកផ្ទៀតផ្ទៀតសកម្មភាពមួយថា​តើខុស ឬត្រូវ។
ជាងគម្ពី ជាងទំនៀមទំលាប់ ជាងប្រពៃណីដ៏យូលុង ជាងលោកបណ្ឌិតលោកថា ជាងលោកគ្រូរបស់យើង លោកថា បែបនេះ ឬបែបនោះ ជាងអ្វីទាំងអស់
គឺហេតុផល ជាគោលផ្ទៀងចុងក្រោយបំផុតសម្រាប់វិនិច្ឆ័យសកម្មភាពឬពាក្យសម្តីមួយថា ខុស ឬត្រូវ។
2010-11-07__Headquarter-Office-PP-PF-Part-1
សាសនាឬសគុលរបស់វាគឺជំនឿ កាលណាជំនឿទាំងអស់នោះ ត្រូវបានបកស្រាយដោយហេតុនិងផល មនុស្សអាចយល់បាន
សាសនាត្រូវចប់។
2010-10-31__Office-B.Bang-PF-Part-3


ការពិតហាបងប្អូន ជាទូទៅគឺនាំទៅដល់ការឈឺចាប់ ប៉ុន្តែវាជាពាក្យពិត មនុស្សត្រូវរៀនទទួលយកការពិត បើសិនណាជាបងប្អូនហា មិនព្រមទទួលយកការពិតហា វា
អត់មានចំនុចនៃការអភិវឌ្ឍន៍ទេ។
2010-10-27__V.chongthorl-C.Yeang-D.Pouk-S-Reap-PF-Part-1

គេអាចបិតបាំងការពិតបាន ប៉ុន្តែគេមិនអាចក្រឡៃការពិតបានទេ ការពិតនៅតែជាការពិត។
2010-10-26__V.ovloak-C.Bakong-D.Bakong-S-Reap-PF-Part-1

អាណុងហា ដែលខ្ញុំនិយាយថា យើងត្រូវដើរសន្សឹមៗ ដោយប្រុងប្រយ័ត្ធ ពីព្រោះយើងប្រញ៉ាប់ណាស់។
2010-10-25__V.Sdoa_C.onlongSomnor-D.Chikreng-S-Reap-PF-Part-2

ពួកយើងមានមនោគមវិជ្ជានយោបាយមួយគឺទាំងអស់គ្នាដើម្បីទាំងអស់គ្នា។
2010-07-24__FM-105MHz-PP-Live


នេះហាសបញ្ជាក់អោយឃើញថា មនុស្សដែលមានចិត្តតស៊ូដើម្បីអ្នកដទៃហា មុតមាំជាងតស៊ូដើម្បីខ្លួនឯង។
2010-10-23__V.popok-C.popok-D.stoung-K-Thom-PF-Part-1

បើបងប្អូន មើលតែសកម្មភាពខាងក្រៅ តាមកាយនឹងវាចាដោយបងប្អូន​ឥតឆ្លុះបញ្ចាំងទ្វាមនោហាណាបងប្អូន ម៉ាជីវិតនេះ ស្វាទោស ងាប់តែនឹងគេបោក។
------------------
បើសិនណាជាបងប្អូនហា មើលតែសកម្មភាពតាមកាយ និងវាចា ដោយឥតឆ្លុះបញ្ចាំងសកម្មភាពនៅទីជំរៅ គឺសកម្មភាពតាមទ្វាមនោទេណា ម៉ាជីវិតនេះ គឺងាប់តែនឹងគេបោក។
2010-10-22__V.orumjek-C.chroneang-D.baray-K-Thom-PF-Part-1


អ្នកខ្លាំងហា គឺជាអ្នកដែលទទួលយកស្ថានភាពរបស់ខ្លួនយកមកដោះស្រាយ។
2010-10-07__V.Krouch-C.Reuseylok-D.Jikreng-S-Reap-PF-Part-1

ព្រះពុទ្ធត្រាស់ដឹងច្បាប់ធម្មជាតិសកល អត់មានទាក់ទងជាមួយនឹងសាសនាឡើយ សព្វថ្ងៃយើងដាក់ សាសនា ចឹងបានព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធរួមទៅៗ។
2010-09-18__V.Beng-C.Anlongvel-D.Sangke-B.Bang-PF-Part-3

គ្មានកិច្ចការណាមួយដែលល្អថ្លៃថ្លានោះណា បានដោយរឿងងាយៗទេ វាអត់មានកិច្ចការណាមួយដ៏ពិតសិតនោះ វាបាន
មកដោយងាយៗទេ។
----------------------
អ្នកនយោបាយគឺជាមនុស្សដែលមានគំនិតសកម្ម នៅដដែលគ្រាន់បើជាងទៅក្រោយ ទៅមុនបន្តិចគ្រាន់បើជាងនៅដដែល។
----------------------
ចឹងបានខ្ញុំចេះតែនិយាយថា មនុស្សភ្ជាប់នឹងប្រយោជន៍ កាលណាយើងចេះ ពន្យល់អោយមនុស្សឃើញប្រយោជន៍
មនុស្សនឹងមក។
2010-09-18__V.Beng-C.Anlongvel-D.Sangke-B.Bang-PF-Part-2



អាត្រង់ចំនុចហ្នឹងហើយ ដែលខ្ញុំនិយាយថា ដាក់ខ្លួនអោយទាប ឬកពាអោយសុភាព តែការងារអោយណាស់។
2010-07-18__V.Preahromdenglech-C.Pongro-D.Kohsotin-K-Cham-PF-Part-2

វិធានការដើម្បីរើសបានមេដឹកនាំល្អ៖
ទី១ ការបោះឆ្នោតចំមុខបុគ្គល
ទី២ ការសួរដេញដោល។
ទី៣ ការកាត់បន្ថយអំណាចរបស់អ្នកដឹកនាំដើម្បីអោយកៅអីក្តៅ។
បងប្អូន ស្តាប់អោយទាន ក្នុងសង្គមប្រជាធិបតេយ្យ សិទ្ធក្នុងការគ្រប់គ្រងចាត់ចែងកិច្ចការប្រទេសជាតិជារបស់ប្រជាពលរដ្ឋ។
2010-07-18__V.Preahromdenglech-C.Pongro-D.Kohsotin-K-Cham-PF-Part-1 ផ្សាយតំបូងនៅវិទ្យុសំបុកឃ្មុំ

បើយើងចង់ជួយគេ លុះត្រាតែម្ចាស់គេ គេយល់ថា យើងហ្នឹងជាអ្នកជួយគេ បើគេមិនយល់ចឹងទេ ចង់ជួយទាល់តែងាប់ ក៏ជួយមិនបានដែរ។
2010-07-18__V.Preahromdenglech-C.Pongro-D.Kohsotin-K-Cham-PF-Part-1


បើយើងចង់ជួយគេ លុះត្រាតែម្ចាស់គេ គេយល់ថា យើងហ្នឹងជាអ្នកជួយគេ បើគេមិនយល់ចឹងទេ ចង់ជួយទាល់តែងាប់ ក៏ជួយមិនបានដែរ។
2010-07-18__V.Preahromdenglech-C.Pongro-D.Kohsotin-K-Cham-PF-Part-1

ការទទួលយកការពិតដែលជាចំនុចខ្សោយរបស់ខ្លួនគឺជាចំនុចចាប់ផ្តើមនៃការអភិវឌ្ឃន៍។
2010-07-04__Headquarter-Office-PP-PF-Part-1


ចឹងបានខ្ញុំនិយាយថា ការផ្លាស់ប្តូរផ្តត់គំនិតរបស់ប្រជាពលរដ្ឋ រហូតទៅដល់ផ្លាស់ប្តូរអត្តចរិករបស់ប្រជាពលរដ្ឋ គឺជាបដិវត្តន៍សីជំរៅមួយក្នុងដំណើរអភិវឌ្ឃន៍ប្រទេសជាតិយ៉ាងពិតប្រាកដ។
កាលណាយើងអាចផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋ និងឈានទៅដល់ការផ្លាស់ប្តូរផ្នត់ទំលាប់ចិត្តរបស់ប្រជាពលរដ្ឋ នោះគឺជាចំនុចចាប់​ផ្តើមនៃ
ការអភិឌ្ឃន៍ប្រទេសជាតិពិតប្រាកដហើយ។
2010-05-23__V.srerampil-C.snour-D.angsnoul-Kandal-PF-Part-1

ដើម្បីដឹកនាំប្រទេសហា មានតែទឹកចិត្តស្មោះត្រង់ចំពោះប្រទេសជាតិ និងទស្សនវិស័យគឺដឹកបានហើយ
មិនចាំបាច់អ្នកឯងកូនស្តេច មិនចាំបាច់ថាអ្នកឯងមកពីប្រទេសនេះឬប្រទេសនោះ
មិនបាច់ទេ ព្រោះដឹកនាំប្រទេសគឺមានតែទឹកចិត្តស្នេហាជាតិតែមួយមុខ គឺអត់​បានទេ
មានទឹកចិត្តស្នេហាជាតិហើយ មានទស្សនវិស័យ ទាំងពីរហ្នឹងហា កើតចំពោះកូន មីកន្ទាប់ក៏ដោយ កូនមីកន្ធូរក៏ដោយ នៅស្រុកស្រែក្ររហាមម៉េចក៏ដោយអោយតែមានពីរហ្នឹង គឺដឹកបានហើយ បងប្អូនមើលហូជីមិញមើល ស្គមកំប្រឹងហេ រឿងដឹកនាំប្រទេសចឹងហា។
2010-05-19__V.meachear-C.chachhouk-D.angkorchom-S-Reap-PF-Part-2

ជនល្បីល្បាញលើលោកទាំងអស់ ដែលត្រូវបានគេគោរពហា លោកមិនមែនផ្តើមដោយឌួងចិត្តចង់ល្បីទេ ត្រូវយល់អោយបានច្បាស់ត្រង់ចំនុចនេះ គឺសុទ្ធសឹងតែជាបេះដូងសង្រ្គោះ
បើមិនចឹងទេ ចលនាហ្នឹង​អត់ដែលបានជោគជ័យទេ បើមនុស្សហ្នឹងហា ចង់បានភាពល្បីល្បាញ មិនបានជោគជ័យទេ។
2010-05-16__V.khnar-C.Chhreav-S-Reap-PF-Part-2 (នាទី៤៤ ជនល្បីមិនព្រោះចង់ល្បីទេ)


មានលោកសំភារតែម្យ៉ាងប្រជាពលរដ្ឋមិនអាចបានទទួលសេចក្តីសុខដោយសារលោកសំភារនោះទេ កាលណាប្រជាពលរដ្ឋរស់នៅបញ្រ្ចាសនឹងធម៌។
2010-03-16__C.Chanrakhor-D-Baphnom-P-Veng-PF-Part-1

ខ្ញុំមិនដែលឃើញប្រទេសណាមួយដែលប្រជាពលរដ្ឋល្ងង់ ហើយអភិវឌ្ឃន៍ប្រទេសរីកចម្រើនទេ។
2010-03-10__C.KosKroLor-D.KosKrolor-BB-PF-Part-1

នៅដដែលគ្រាន់បើជាងថយក្រោយ ទៅមុខបន្តិច គ្រាន់បើជាងនៅដដែល។
2010-03-08__C.CheyKampork-D.PreahSdech-P-Veng-PF-Part-2

រាល់តែមនុស្សដែលពូកែនិយាយ ពូកែពន្យល់គេ សុទ្ធសឹងតែជាមនុស្សដែលពូកែស្តាប់។
---------------
សកម្មភាពតាមកាយ និងវាចា ជាសកម្មភាពដែលឆ្លុះបញ្ចាំងសកម្មភាពតាមផ្លូវមនោ។
2010-03-08__C.CheyKampork-D.PreahSdech-P-Veng-PF-Part-1

ចឹងបានប្រាប់ថា អារឿងដូរអាទំលាប់របស់មនុស្សនេះ ដូរផ្នត់គំនិតរបស់មនុស្សនេះ ជាបដិវត្តន៍សីជំរៅ បងប្អូន។
2010-03-07__C.Preyvihea-D.Koungpisey-K-Speu-PF-Part-2

គតិ ខឹម​ វាសនា ប្រចាំឆ្នាំ ២០០៩

អោយតែអំណាចប្រមូលផ្តុំ ច្បាប់ចំពោះបុគ្គលហ្នឹង មានលក្ខណត្រឹមតែសីលធម៌ទេ
គាត់អនុវត្តន៍ ឬមិនអនុវត្តន៍ គាត់គោរពច្បាប់ ឬមិនគោរពច្បាប់ ជារឿងរបស់គាត់។
2009-11-18__C-Somroang-D-Prasat-Balaing-K-Thom-PF

រំលឹកបងប្អូនម្តងទៀត កាលណាសង្គមដែលប្រជាពលរដ្ឋមានសណ្តាប់ធ្នាប់ជាទូទៅ មេដឹកនាំខូចពីរបីនាក់ចង់ធ្វើអោយសង្គមរញ៉េរញៃទៅមិនរួច
ប៉ុន្តែបើនៅក្នុងសង្គមដែលប្រជាពលរដ្ឋរញ៉េរញៃជាទូទៅវិញមេដឹកនាំពីរបីនាក់ចង់ធ្វើអោយសង្គមមានសណ្តាប់ធ្នាប់ទៅមិនរួច។
-------------------------
ដូចខ្ញុំនិយាយខាងដើម
ដើម្បីធ្វើអោយសង្គមមួយមានសណ្តាប់ធ្នាប់ហា ទាល់តែប្រជាពលរដ្ឋចូលរួមធ្វើអោយមានសណ្តាប់ធ្នាប់។
2009-10-06__Wat-Chankiry-PF-SR-Part-2


បើសិនណាជាគ្មានកម្លាំងនៃការចូលរួមរបស់បងប្អូន ហើយចូលរួមដោយការយល់ដឹងទេ បងប្អូន ស្រុកខ្មែររើរុសអត់រួចទេ។
-------------------------
ចឹងបានខ្ញុំនិយាយថា គ្មានអីឈ្នះកម្លាំងនៃការយល់របស់ប្រជាពលរដ្ឋទេ។
2009-10-06__Wat-Chankiry-PF-SR-Part-1

ស្រុកណាមួយដែលមានប្រពៃណីរួមរិតមិនដែលរីកចម្រើនទេ។
2009-10-04__Wat-Prah-Oen-Kosa-C-Slor-Kram-SR-PF-Part-1

បងប្អូន ពិចារណាអំពីមេរៀនរបស់ព្រះសម្មាសម្ពុទ្ធអោយយល់ដឹង បានបងប្អូនដឹងថា ព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធគឺជាច្បាប់ធម្មជាតិសកល
គ្មានទាក់ទងជាមួយនឹងសាសនាទាល់តែសោះ នៅក្នុងគម្ពីព្រះតៃបីដក១១០ក្បាល គ្មានឃើញកន្លែងណាមួយដែលព្រះសម្មាសម្ពុទ្ធសរសេរថា
ព្រះពុទ្ធសាសនាឬពុទ្ធសាសនិកជនឡើយ។
2009-09-18__Office-B.Bang-PF
គ្មានអ្នកណាព្យាយាមត្រួតត្រាពីណាហើយ
លទ្ធផលចុងក្រោយ បានជោគជ័យទេ។
2009-07-27__C.Char-D.Prey-Kabbas-Takeo


សួរថា ខ្ញុំចេះធ្វើនយោបាយ មកពីណាបងប្អូន អត់មានមកពីណាទេ មកពីចិត្តរុញហ្នឹង ចិត្តរុញហ្នឹង។​ មើលចុះ មើលឡើង ខ្ញុំប្រឆាំងមុនគេបំផុតហ្មង ខ្ញុំថា មុននឹងអភិវឌ្ឃន៍ប្រទេស ត្រូវអភិវឌ្ឃន៍ខួរក្បាលប្រជាពលរដ្ឋសិន អភវិឌ្ឃន៍
ការយល់ដឹងរបស់ប្រជាពលរដ្ឋសិន ចាំយកកម្លាំងនៃការយល់ដឹងរបស់ប្រជាពលរដ្ឋហ្នឹង ចូលរួម ធ្វើអ្វីដែលជាប្រយោជន៍របស់ពួកគាត់ទាំងអស់គ្នា។
2009-06-28__Sorsor-Sdom-Commune-Pouk-District-SR-PF-Part-3


បុណ្យនិងបាបជាច្បាប់ធម្មជាតិ មិនមែនជាពិធីសាសនាឡើយ។
---------------
ព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធហា មែនទុកសូត្រ ហើយមែនទុកចាំហេណា ទុកអោយយើងយល់ ដើម្បីយកទៅបដិបត្តិ។
2009-06-28__Sorsor-Sdom-Commune-Pouk-District-SR-PF-Part-1

ដែលហៅថា ខឹងគេមើលងាយពិតប្រាកដនោះណា
គឺយកកំហឹងណុងហា មកកសាងខ្លួនហ្នឹងអោយក្លាយទៅជាមនុស្សគេមើលងាយលែងបាន
ពេលដែលយើងធ្វើខ្លួនចឹងហាណា គេហៅយើងថាជាមនុស្សមានកំណើត។
2009-06-27__Khnsar-Por-Saut-Nikum-SR-PF-Part-2


ចឹងបានខ្ញុំចេះតែថា ព្រះធម៌ជាមេរៀនរបស់ព្រះសម្មាសម្ពុទ្ធគឺសកល មិនមែនជាសាសនាទេ។
តែរាល់ថ្ងៃយើងយកមកដាក់សាសនា បានម៉ូស្លឹម អត់បានចូលមកបដិបត្តិធម៌ បើព្រះសម្មាសម្ពុទ្ធ
លោកនៅ លោកថា ហូខុសហើយ តថាគតត្រាស់ដឹងមកសម្រាប់សត្វលោកទាំងអស់គ្នា
អាឡូវអ្នកឯងយកមកដាក់សាសនា បាំងយ៉េស៊ូលែងបានចូលមកហើយ។
2009-06-25__Leang-Dai-Angkor-Thom-SR-PF-Part-3


ការសួរដេញដោលគឺជាវិធីក្នុងការផ្ទេរបញ្ញាពីបុគ្គលអ្នកពន្យល់ទៅបុគ្គលជាអ្នកស្តាប់ហ្នឹងបានយ៉ាងល្អបំផុត។
2009-06-13__Sambuk-Ork-KampongPreang-BB-PF-Part-1


ចឹងបានខ្ញុំនិយាយថា​ យន្តការណ៍៨ចំណុច ហា មានអត្តន័យមិនត្រឹមតែដើម្បីដោះស្រាយបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទេ ក៏ប៉ុន្តែមានអត្តន័យសង្រ្គោះជាតិរបស់យើង
ចេញអំពីប្រព័ន្ធដែលរៀបចំដោយបរទេស។
2009-06-12__PhnomSampov-Banan-BB-PF-Part-2

ខ្ញុំតាំងពីក្មេងមក តែខ្ញុំពិចារណាអត់ឃើញ ខ្ញុំអត់ទទួលយក។
2009-06-12__PhnomSampov-Banan-BB-PF-Part-1

ចឹងបានខ្ញុំនិយាយថា គោលនយោបាយរបស់គណបក្សនិមួយៗ បង្ហាញអំពីឆន្នៈផង
បង្ហាញអំពីការយល់ដឹងរបស់គណបក្សនោះក្នុងការដោះស្រាយបញ្ហាសង្គមផង។
2009-05-31__C-Trapaing-Raing-D-Dang-Tong-K-Speu-PF-Part-2

កាលណាគេអោយអ្នកជាយោបល់ជាមតិជាគំនិតដើម្បីត្រិះរិះពិចារណា វាប្រសើរជាងគេអោយនំយើងហូប។
2009-05-31__C-Angchum-Sre-Khnong-D-Chum-Kiri-K-Speu-PF-Part-1


អ្នកគឺជាអ្វីៗដែលអ្នកគិតញ៉យៗ
2009-05-24__C-Boeng-Snaiy-D-Sombuo-Meas-K-Cham-PF-Part-2


ស្រុកខ្មែរយើងបងប្អូន ប្រជាពលរដ្ឋខ្មែរយើងគ្មានការទទួលខុសត្រូវទេ
សំបូងសង្រូង​ ចង់តែសុខ សព្វថ្ងៃនឹង ចង់តែសុខ
គ្មានសេចក្តីសុខណាកើតមកពីកណ្តាប់ដៃនៃអ្នកខ្ចិលនោះ គេប្រាប់ខ្ញុំថាម៉េចផង គេប្រាប់ថា តើមានជោគជ័យណា ដែលកើតអំពីខ្លិនបាត់ជើងនៃអ្នកខ្ចិលហេ?។
2009-05-15__C-Cheach-D-Kamchay-Mear-P-Veng-PF-Part-2

ចឹងខ្ញុំថា បើប្រៀបធៀបការងារដែលយើងធ្វើដើម្បីជាតិហា ជាមួយនឹងការលាងអាចម៍អោយមនុស្សម្នាក់ ខ្ញុំថា អាការលៀងអាចម៍អោយមនុស្សម្នាក់ស្រួលជាង
ស្រួលជាងហា អត់មានពិបាកទេ ហើយអាហ្នឹងនិយាយពីរឿងចិត្តយើងចង់ធ្វើផង ហា នៅអាចិត្តចង់ធ្វើហើយ ធ្វើវាមិនដូចចិត្តរាស្ត្រ តណ្តាគាត់នោះវាលឿនពេក
ទឹកធ្វើស្រែឲ្យគាត់ លធ្វើមិនទាន់ គាត់មិនប្រចោលយើងច្រាស់ជើងទៅទៀតហើយ។
 2009-05-10__C-Prey-Ngiet-D-Korng-Pisey-K-Speu-PF-Part-3

ជាបឋមខ្ញុំព្រះករុណាខ្ញុំបាទ សូមក្រាប់ថ្វាយបង្គម ព្រះគុណម្ចាស់ សូមគោរពបងប្អូន លោកតា លោកយាយ ក្មួយៗទាំងអស់ដែលមានវត្តមាននៅទីនេះ ជាទីគោរពជាទីរាប់អាន
ខ្ញុំសូមបើកបង្ហាញបងប្អូនខ្លះៗ អំពីវត្តុបំណងរបស់ក្រុមយើង ព្រោះថា
ដើម្បីអោយពួកយើងបានស្គាល់គ្នា ជាកិច្ចដំបូងយើងត្រូវបើកចំហរ
ក្នុងការរាប់អានមិត្តភក រាប់អានមនុស្សជុំវិញក៏ដូចគ្នាដែរ
កាលណាមនុស្សអត់ជជែកគ្នា អត់បើកចំហអោយគេបានយល់អំពីខ្លួនយើង ទំនាក់ទំនងនោះ មិនអាចជាទំនាក់ទំនងដែលមានលក្ខណស្មោះសបានទេ។
2009-05-13__C-Prey-Sniet-D-Pearaing-P-Veng-PF-Part-1


យើងប្រាប់ប្រជាពលរដ្ឋថា រាល់ការធ្វើបុណ្យគឺដើម្បីសង្រ្គោះមនុស្ស គ្មានការសង្រ្គោះមនុស្សណាធំជាងការធ្វើនយោបាយទេ បងប្អូន ប៉ុន្តែនយោបាយ ដោយចិត្ត
សង្រ្គោះហា សង្រ្គោះមនុស្សបានមួយប្រទេសហ្មង។
------------------
នយោបាយគឺជាការសម្រប់សម្រួល ដើម្បីអោយស្ថានភាព វាប្រសើរជាងមុន។
2009-05-09__C-Trapaing-Chor-D-Oral-K-Speu-PF-Part-1

ការបំផ្លាញការយល់ដឹងរបស់ប្រជាពលរដ្ឋហា គឺជាការបំផ្លាញដល់ឬសគុល។
2009-04-09__C.Lavea-D.Preah-Sdech-Prey-Veng-PF-Part-1


មនុស្សជឿពេលណា ល្ងង់ពេលហ្នឹង ដល់ពេលពួកយើងឃើញចឹងហែ ឃើញគ្រោះថ្នាក់ដែលជាមហន្តរាយពិតប្រាកដសម្រាប់ប្រទេសជាតិ
ការផ្តល់ទិន្ន័យខុសអោយប្រជាពលរដ្ឋហា គឺជាការបំផ្លាញជាតិដល់ឬសគុល បងប្អូនយកទៅពិចារណា។
2009-04-03__C.Raing-Kessey-D.Sangke-BB-PF-Part-2


មនុស្សខ្វាក់ភ្នែក តេមកខ្ញុំច្រើនណាស់ ដែលយល់ ហើយយល់ហើយ ច្បាស់មែនទែន អត្ថន័យមួយៗគឺច្បាស់មែនទែន
ព្រោះអី?​ ពីព្រោះ បញ្ញា ដែលចូលតាមត្រចៀកហ្នឹង ខ្លាំងជាងចូលតាមភ្នែក បងប្អូន។ មនុស្សថ្លង់ត្រចៀក ហើយមានភ្នែក គ្រូពិបាកបង្រៀនណាស់
ប៉ុន្តែបើវាអត់ភ្នែក មានត្រចៀកវិញ ខ្លាំងណាស់ អាចយល់ឆាប់ជាងមនុស្ស មានភ្នែកភ្លឺ តែអត់ច្រចៀក។ ចឹងបានព្រះសម្មាសម្ពុទ្ធ លោកដាក់បញ្ញាថ្នាក់ទីមួយ សុត្តមញបញ្ញា។
2009-04-03__C.Raing-Kessey-D.Sangke-BB-PF-Part-2

នៅលើលោកនេះ​ ក្មួយៗត្រូវដឹងណា ជាតិសាសន៍មួយដែលខ្លាំងហា ជាតិសាសន៍មួយដែលរឹងមាំហា គឺជាជាតិសាសន៍មួយដែលជះឥទ្ធិពល មែនជាជាតិសាសន៍មួយដែលរង
ឥទ្ធិពលទេ តែសព្វថ្ងៃយើងរងឥទ្ធិពល។
2009-04-02__C.Topiang-Chorng-D.Bakarn-Pusat-PF-Part-2

ការចូលរួមក្នុងគ្រប់សកម្មភាពនយោបាយ គឺជាកិច្ចការសាមញ្ញរបស់ប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។
---------------
ប្រជាពលរដ្ឋខ្មែរជាមនុស្សរត់គេច ជាមនុស្សដែលរងឥទ្ធិពល មិនមែនជាមនុស្សដែលជះឥទ្ធិពលទេ ជាមនុស្សដែលរងឥទ្ធិពលពីគេ
សេចក្តីសុខ និងសេចក្តីទុក្ខរបស់គាត់ហា គឺបានមកពីគេអោយ ជាកូនរុក្ខជាតិតូចៗ ដែលរងឥទ្ធិពលពីខ្យល់ ខ្យល់បកពីជើងទៅត្បូង ខ្យល់បកពីត្បូងទៅជើង។
ប្រជាពលរដ្ឋខ្មែរជាទូទៅគឺជាមនុស្សរងឥទ្ធិពល មិនមែនជាមនុស្សជះឥទ្ធិពលទេ។
---------------
នៅក្នុងសង្គមមួយដែលពលរដ្ឋជាមនុសុសរងឥទ្ធិពលនេះណា សេចក្តីសុខ និងសេចក្តីទុករបស់គាត់មិនឋិតក្នុងកណ្តាប់ដៃរបស់គាត់ទេ គឺឋិតក្នុងកណ្តាប់ដៃរបស់គេ។
2009-03-29__C-Prey-Niet-D-Korng Pisey-K-Speu-PF

ខ្ញុំនិយាយរាល់តែដង ប្រាប់បងប្អូន ខ្ញុំថា ការផ្តល់ទិន្ន័យខុសអោយប្រជាពលរដ្ឋណា គឺជាការបំផ្លាញសង្គមពិតប្រាកដតាហ្មង ព្រោះបំផ្លាញការយល់ដឹងណាបងប្អូន មនុស្សធ្វើតាមការយល់ ទៅបំផ្លាញការយល់ដឹងរបស់ប្រជាពលរដ្ឋ។
2009-03-15__C-Tapon-D-Sangke-BB-PF-Part-1


ពលរដ្ឋដែលរស់នៅគ្មានមោទនភាព ជាផ្នែកមួយក្នុងដំណើរឈានទៅរកការរលំរលាយជាតិ។
-----------------
ទោះបីជាគេថាស្រោចប៉ុណ្ណាក៏ដោយ តម្លៃពិតប្រាកដវានៅលើយើង។
-----------------
នែអាសេដ្ឋកិច្ចធ្លាក់ចុះនៀក ធ្វើអោយយើងបាត់បងមោទនភាពជាតិ
អាបាត់បងមោទនភាពជាតិនេះហើយ ជាផ្នែកមួយនៃដំណើរនាំទៅរកការររលាយជាតិ។
 ----------------------
ការងើបឡើង ដេញអំពើអាក្រក់ ជាទង្វើរបស់មនុស្សល្អ។
2009-03-15__C-Piem-EK-D-Ek-Phnom-BB-PF


អង្កការបណ្តុះបណ្តាល និងអភិវឌ្ឃន៍របស់យើង មុននឹងបង្កើតឡើង យើងមានទស្សនមួយមុតស្រួច ពីណាក៏មិនអាចមកកែទស្សនរបស់យើងដែរ
យើង យើងយល់ឃើញថា មុននឹងចាប់ផ្តើម កសាងសង្គម យើងត្រូវចាប់ផ្តើមកសាងខួរក្បាលរបស់ប្រជាពលរដ្ឋជាមុនសិន។
2009-03-14__C-Kontoeu-D-Banan-BB-PF-Part-1


ទឹកចិត្តស្នេហាជាតិ បូកជាមួយនឹងអវិជ្ជា នាំទៅរកការបំផ្លាញជាតិ។
2009-03-13__C-Tamoeun-D-Thmor-Koul-BB-PF-Part-2

ការចង់ជួយអ្នកដទៃ ប្រកបជាមួយនឹងភាពល្ងិតល្ងង់ នាំទៅរកការបំផ្លាញ។
---------------------
ការចង់ប្រកបជាមួយអវិជ្ជា នាំទៅរកការបំផ្លាញ។
2009-03-12__C.Kokoh-D.Moung-Russey-BB-PF-Part-3


ម៉ាក្នុងចំណោមអ្នកធ្វើបុណ្យ គ្មានអ្នកណាធំជាងអ្នកធ្វើនយោបាយ ដោយឌួងចិត្តសង្រ្គោះទេ។
2009-03-12__C.Kokoh-D.Moung-Russey-BB-PF-Part-3

មនុស្សតែមានឧត្តមគតិ លក់មិនបានទេ តែមនុស្សលក់ហើយ មនុស្សគ្មានឧត្តមគតិអី
មានឧត្តមគតិ អីណាយកទៅលក់បាន បងប្អូន ហាស់? ឧត្តមគតិអីណា យកទៅលក់បាន?
មនុស្សតែមានឧត្តមគតិ មិនដែលទៅលក់ទេ​ មនុស្សលក់ហ្នឹង គឺមនុស្សគ្មានឧត្តមគតិ តាំងពីដើមរារៀងមក គ្មានទេ។
---------------
មានឧត្តមគតិលក់មិនបានទេ មនុស្សហស់ អត់មានឧត្តមគតិតាំងពីយូ បានលក់ហ្នឹង។
2009-03-12__WatToulprom-V-ToulProm1-C-Kokos-D-Mongrussey-BB-PF-Part-1

ការបាត់បង់មនភាពនេះ ជាដំណើរឆ្ពោះទៅរកការរលំររលាយនៃពូជសាសន៍ណា។
ពូជសាសន៍មួយដែលគ្មានមនភាពនឹងជាតិខ្លួនឯងហា​ ពូជសាសន៍ហ្នឹង​ នឹងឈានទៅរកការបាត់បង់ ព្រោះអីចម្លងគេ ចេះតែចម្លងមក
ដល់ពេលចឹង គេមកទាំងអស់ ដល់ពេលចឹង មើលឃើញទៅគេ សុទ្ធតែល្អជាងឯង តែទាំងអស់ មកពីអីបានក្នុងតំណើរធ្លាក់ចុះ នៃមនភាពជាតិ
មកពីការធ្លាក់ចុះ នៃសេដ្ឋកិច្ច ធ្លាក់ចុះនៃសេដ្ខកិច្ចហ្នឹង គឺការធ្លាក់ចុះ នៃមនភាពជាតិហើយ។
------------
អាការបាត់បង់មនភាពជាតិហ្នឹង គឺតំណើរទៅរកការរលំរលាយជាតិ។
2009-03-12__WatToulprom-V-ToulProm1-C-Kokos-D-Mongrussey-BB-PF-Part-1

គេថា មនុស្សពូកែ ទៅរកប្រយោជន៍ពីកន្លែងអត់ប្រយោជន៍
ព្រោះអាកន្លែងមានប្រយោជន៍ វាជុំក្បាលគ្នាទៅរក ធម្មតាកន្លែងណារកសុីបាន
 គេនាំគ្នាជុំក្នាលគ្នាទៅរកសុី កន្លែងហ្នឹង​ បាករកសុីណាស់
អញ្ចឹងទៅរកកន្លែងណា ដែលអត់ប្រយោជន៍
មនុស្សពូកែគឺមនុស្សចេះរកប្រយោជន៍ពីកន្លែងអត់ប្រយោជន៍។
2009-03-10__C.Kea-D.Moung-Russey-BB-PF-Part-3
ការងើបឡើង ប្រឆាំងជាមួយនឹងអំពើអាក្រក់ ជាទង្វើរបស់មនុស្សល្អ។
2009-03-09__C.Chrey-D.Muongrusey-BB-PF-Part-2

មិនដែលឃើញ ពួកសក្តិភូមិ ពួកអភិជនណា ធ្វើប្រជាធិបតេយ្យ កើតទេ មិនដែលឃើញទេ ឃើញតែប្រជាពលរដ្ឋហ្នឹង បដិវត្តន៍ពួកសក្តិភូមិ ពួកអភិជនហ្នឹងចោល
ហើយ នាំគ្នារើសតំណាងរបស់ខ្លួន ធ្វើប្រជាធិបតេយ្យ។
2009-03-08__D.Moungrusey-BB-PF-Part-2


រឿងដែលគេថា ធ្វើមិនកើតហា វាទៅជាកើត។
វិរបុរសនៃប្រទេសមួយៗហា ត្រូវចងចាំថា គាត់ធ្វើតែរឿងដែលគេថាធ្វើមិនកើតហ្នឹងហា បានគាត់ក្លាយទៅជាវិរបុរស រហូតដល់គេចារឈ្មោះរបស់គាត់ទុកហា
សុទ្ធតែរឿងដែលគេថា ធ្វើមិនកើតហ្នឹង កុំទៅធ្វើរឿងហ្នឹង គេធ្វើមិនកើតទេ។
ដល់ពេលគាត់ធ្វើកើត ក្លាយទៅជាវិរបុរស។
2009-02-15__Pou-Padoga-Kampot-district-K-Pot-Part-3

ដើម្បីកសាងសង្គមមនុស្សអោយរីកចម្រើនហាណា ត្រូវកសាងមនុស្សមួយៗហ្នឹង អោយទៅជាពលរដ្ឋខ្លាំងខ្លា អោយទៅជាពលរដ្ឋជឿនលឿន
បងប្អូនស្តាប់ពាក្យហ្នឹងអោយបានច្បាស់ រួចយកទៅពិចារណាតិចមើល
សង្គមមនុស្ស សង្គមមនុស្សគឺជាសង្គមមួយ ដែលផ្សុំឡើងដោយធាតុផ្សំរបស់វាគឺមនុស្ស ឧប្បមាថា នំបាំងចឹងណា វាផ្សុំឡើងដោយធាតុផ្សំរបស់វាគឺម្សៅមី អត់ម្សៅមីធ្វើនំបាំងមិនបានទេ។
សង្គមមនុស្សអត់មនុស្ស ធ្វើសង្គមមនុស្សមិនបានទេ មនុស្សងាប់អស់គ្មានសង្គមមនុស្សទេ។
សង្គមមនុស្សកើតមកពីមនុស្ស សង្គមមនុស្សល្អ សង្គមមនុស្សជឿនលឿន ប្រទេសមួយរីកចម្រើន គឺផ្គុំឡើងដោយពលរដ្ឋដែលសម្បូរទៅដោយខ្លឹម។
2009-02-15__Pou-Padoga-Kampot-district-K-Pot-Part-1


ដំណើរធម្មជាតិហា សេចក្តីសុខហា វាមិនដែលបានពីការសុំទេ ដំណើរធម្មជាតិហក់ បានមកពីកណ្តាប់ដៃរបស់យើងទេ អ្នកធ្វើ។ គេ គេខ្លាចយើង លុះត្រាតែកណ្តាប់របស់យើង
វាខ្លាំង កុំសំណូមពរ សុំអោយគេ ខ្លាចយើង សុំអោយគេជួយយើងផង វាចេញមិនរួច។
2009-01-19__Public-Forum-in-Baset-K-Speu-Part-1

គតិ ខឹម វាសនា ប្រចាំឆ្នាំ ២០០៨ ភាគ៥

ពីព្រោះក្រុមរបស់យើង យើងយល់ឃើញថា
ដើម្បីអភវិឌ្ឃន៍ប្រទេសមួយបានត្រូវផ្តើមចេញពីការផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋជាតំបូង។
2008-11-30__What-is-Real-Purpose-Live-Part-1

ពីព្រោះពូចូលចិត្តនិយាយ អ្វី ពូច្រើនតែយកបេះដូងទៅនិយាយ
ពីព្រោះថា ការហូរចេញតែពីខួរក្បាល ហើយវាបញ្ជាស់ជាមួយនឹងបេះដូង ពាក្យសំដីរបស់យើង វាអត់ វាអត់មុចស្រួចទេ។
2008-12-21__Responsibility-Live-Part-1
តាមការពិចារណារបស់ខ្ញុំ ខ្ញុំយល់ឃើញថា បើសិនណាជាបងប្អូន មិនទាន់មានចិត្ត ដែលជាចិត្តសប្បុរស ចិត្តដែលជាចិត្តបុណ្យ ចិត្តដែលជាចិត្តចង់ជួយអ្នកដទៃទេ
ខ្ញុំគិតថា បងប្អូន មិនចាំបាច់ចេញទៅធ្វើអ្វីដែលបងប្អូន សំគាល់ថាជាបុណ្យទេ។
2008-12-23__Siem-Reap-Live

អញ្ចឹងហើយ ក្នុងក្រុមរបស់យើង យើងយល់ឃើញថា
ការផ្តល់ទិន្ន័យជាមូលដ្ឋានក្នុងការពិចារណាអោយប្រជាពលរដ្ឋជាកិច្ចចាប់ផ្តើមដំបូងបំផុតក្នុងការធ្វើអោយប្រជាពលរដ្ឋហ្នឹង ជាស់ផុតពីការបោកប្រាស់របស់អ្នកដទៃ។
----------------
តាមការពិចារណារបស់ក្រុមយើង យើងយល់ឃើញថា
ការទទួលខុសត្រូវគឺជាគុណធម៌ធំបំផុត ជាគុណធម៌កំពូលបំផុតរបស់មនុស្ស
ក្នុងចំណោមគុណធម៌ទាំងឡាយ ខ្ញុំយល់ថា ការទទួលខុសត្រូវគឺជាគុណធម៌ធំបំផុតសម្រាប់មនុស្ស។
-----------------
ការទទួលខុសត្រូវ ខ្ញុំយល់ឃើញថា ជាគុណធម៌ធំបំផុតរបស់មនុស្ស ធំជាងគេបំផុតក្នុងចំណោមគុណធម៌ទាំងឡាយ។
2008-12-21__Responsibility-Live-Part-2


អញ្ចឹងហើយ បានជាយើងប្រើពាក្យថា 
យើងមិនមែនជាកញ្ចះនៃតណ្តារបស់អ្នកណាទេ ក៏ប៉ុន្តែយើងជាកញ្ជះនៃឧត្តមគតិរបស់យើង។
2008-08-31__Live-Part-1

នោះសបញ្ជាក់អោយឃើញថា ការគាំទ្រច្រើន ឬតិច វាមិនបង្ហាញ អំពីភាពត្រឹមត្រូវ ឬភាពមិនត្រឹមត្រូវទេ។
2008-08-17__Live-Part-1

អោយតែប្រទេសណាមួយដែលប្រជាពលរដ្ឋច្រើនតែផ្អើលតាមហ្វូង អបិយជំនឿ រក​ហេតុ រកផល ពិចារណាអត់ចេញ ប្រទេសហ្នឹង មិនដែលរីកចម្រើនទេ។
2008-08-16__Live-to-Siem-Reap

សព្វថ្ងៃហា យើងឃើញប្រភពទុក្ខធំៗពីរ ដែលផ្តល់អោយប្រជាពលរដ្ឋ នូវទុក្ខវេទនាប្រចាំថ្ងៃ
ទីមួយគឺទុក្ខដែលកើតមកពីប្រជាធិបតេយ្យ
ទីពីគឺទុកដែលកើតមកពីសាសនា។
------------------------------------
សាសនាគឺជាជំនឿ តែជំនឿហើយ អត់អាចសួររកហេតុ រកផលបានទេ។ ចំណែកព្រះធម៌ដែលជាមេរៀនត្រាស់ដឹងរបស់
ព្រះសាម្មាសាម្ពុតស្ថិតនៅក្រោមច្បាប់ហេតុ និងផលអស់ ដែលហៅថាវិទ្យាសាស្រ្តបាន ហាបងប្អូន ដែលខ្ញុំនិយាយថា
ព្រះធម៌គឺជាវិទ្យាសាស្ត្រទេ មិនមែនជាជំនឿវិទ្យាសាស្ត្រឡើយ។
2008-12-15__Kokos-MoungRusey-BB-Part-1

អ្នកឯងអាចមិនស្រឡាញ់ខ្ញុំ ក៏ប៉ុន្តែអ្នកឯងមិនអាចហាមខ្ញុំមិនអោយស្រឡាញ់អ្នកឯងទេ
ពីព្រោះជាសេចក្តីស្រឡាញ់មួយ ដែលបង្កើតដោយខ្ញុំ។
2008-12-07__Public-Forum-Tramkork-Takeo-Part-3

ពួកអ្នកប្រាជ្ញធំៗទាំងអស់ ដែលអាចសង្រ្គោះសង្គមដែលធ្លាក់ចុះ អោយឡើងវិញបាន សុទ្ធសឹងតែជាមនុស្សដែលមានសេចក្តីប្រាថ្នា សម្រាប់ខ្លួន​ឯងតិចៗតែចឹង។
2008-12-07__Public-Forum-Tramkork-Takeo-Part-1

គតិ ខឹម វាសនា ឆ្នាំ ២០០៨ ភាគ ៤

ព្រះអាទិត្រហា កុំថា រះមួយថ្ងៃមួយ រះមួយថ្ងៃ១០ ក៏ដោយ
ក៏មិនភ្លឺដល់បុគ្គលដែលបិទបង្អួចជាប្រចាំដែរ។
2008-10-31__Beung-Khna-Bakan-Pusat-Part-1

ពីព្រោះ មនុស្សដែលមានការអប់រំខ្ពស់ វិប្បដិសារី គឺជាទោសធ្ងន់បំផុត។
2008-10-30__Tipadey-KasKralor-BB-Part-3


អញ្ចឹងបានពូ បង្កើតជាគតិមួយឡើងថា ទំនុកចិត្តមិនដែលកើតប្រាស់ចាកការពិចារណាប្រកបដោយហេតុផលទេ។
2008-10-30__Tipadey-KasKralor-BB-Part-3


អ្នកដែលខ្លាំងពិតប្រាកដហា ទន់ភ្លន់​ដូចខ្សែតី ប៉ុនស្វិត អត់ដាច់ទេ។
2008-10-11__Meeting-Students-from-NUM-Part-2



ព្រះពុទ្ធប្រាប់យើងណា លោកប្រាប់ កាលណាមនុស្សធ្លាក់ចូលក្នុងជំនឿ មនុស្សបិទសេរីភាពក្នុងការគិតរបស់ខ្លួនហើយ។
2008-10-11__Meeting-Students-from-NUM-Part-2

អញ្ចឹងបានថា ពេលខ្ញុំត្រួតពិនិត្រចុះ ត្រួតពិនិត្រឡើង
ខ្ញុំថា បើមិនកសាងប្រជាពលរដ្ឋខ្មែរអោយទៅជាពលរដ្ឋដែលស្រឡាញ់សេចក្តីល្អទេ អំពើល្អដុះនៅក្នុងសង្គមខ្មែរអត់រួចទេ។
2008-10-09__Wat-Sovanseyla-SR-Part-1


បានខ្ញុំថា អូ ប្រជាពលរដ្ឋខ្មែរ បើថាមិនប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋ ផ្តល់ជាមូលដ្ឋានក្នុងការត្រិះរិះពិចារណាទេ
អ្នកនយោបាយល្អ ងើបមុខមិនរួចនៅក្នុងស្រុកខ្មែរទេ បងប្អូន។ ហើយនៅក្នុងសង្គមមួយហា តាអត់មានមេដឹកនាំ
ដែលមានសេចក្តីស្មោះ មានទស្សនវិស័យត្រឹមត្រូវ ស្រុកហ្នឹងអត់រីកចម្រើនទេ បងប្អូន។ អ្នកដឹកនាំដែលមានសេចក្តីស្មោះត្រង់ហើយ ឥតមានទស្សនក៏អត់រីកចម្រើនដែរ។
2008-10-09__Wat-Proteus-SR-Part-3

គតិ ខឹម វាសនា ឆ្នាំ២០០៨​ ភាគ៣

ទីនេះកម្មុជា ទីដែលអ្នកខ្លាំងឈ្នះ។
2008-09-28__View-of-Parliament-Meeting-Part-2

យើងគឺជាអ្វីដែលយើងគិតញ៉យៗ។
2008-09-07__Wat-Aragn-Sako-Part-1

ច្បាប់ធម្មជាតិ កាលណាប្រទេសមួយជឿនលឿន ទាល់តែប្រជាពលរដ្ឋហ្នឹង​ ជឿនលឿន ច្បាប់ធម្មជាតិវាទៅចឹង វាមិនដែលឃើញប្រទេសណាមួយ
ដែលប្រជាពលរដ្ឋល្ងង់ រួចជឿនលឿនទៅរួចទេ អត់ទៅរួចតាហ្មង មេដឹកនាំពូកែ គឺជាមេដឹកនាំដែលធ្វើអោយប្រជាពលរដ្ឋចេះដឹង។
2008-09-06__Wat-Roka-S-Reap-Part-2

ក្នុងប្រទេសដែលច្បាប់ធូរលុង សភាវល្អ និងសភាវអាក្រក់ប្រកួតគ្នា មិនដែលឈ្នះ សភាវអាក្រក់ទេ។
2008-09-06__Wat-Roka-S-Reap-Part-2


មនុស្សដែលខ្លាចអន់ គឺជាមនុស្សអន់បំផុត។
2008-08-31__Role-and-Responsibility-of-Opposition-Part-2

ជ័យជំនះនៃទង្វើខុសគឺបរាជ័យ។
2008-07-10__D.Ba-Kong-Siem-Reap-PF

ជ័យជំនះនៃដំណើរខុសគឺបរាជ័យ។
--------------------
សម្រាប់ខ្លួនខ្ញុំផ្ទាល់ហា បងប្អូន ពេលចេញពីគណបក្សសមរង្សីមកភ្លាមហា អាហ្នឹងខ្ញុំចេះខ្លះៗហើយ ចេះខ្លះៗហើយ នយោបាយ ចេះខ្លះៗហើយ ប៉ុន្តែ
មិនទាន់ចេះដល់កម្រិតទេ អាឡូវក៏វាមិនទាន់ដល់កម្រិតដែរ
ព្រោះអីបានខ្ញុំថា មិនទាន់ដល់កម្រិត ពីព្រោះក្រោយពីមួយឆ្នាំទៅ
ខ្ញុំឃើញថាគំនិតរបស់ខ្ញុំកាលពីមុនដែលខ្ញុំគាំពាថាត្រូវមួយរយភាគរយ មកដល់មួយឆ្នាំក្រោយ ខ្ញុំថា ហី ដូចមានល្អៀងតិច ត្រូវកែសម្រួលវាទៀត
ចឹងខ្ញុំយល់ឃើញថា ការចេះដឹងអត់មានទីបំផុតទេ អត់មានទីបំផុតទេ។
---------------------
អ្នកនយោបាយសំខាន់ណាស់ ក្រៅអំពីបេះដូងចង់ជួយជាតិដ៏ពិតប្រាកដមួយហើយ ត្រូវមានទស្សនវិស័យទៀត ហើយសកម្មភាពទាំងឡាយត្រូវបម្រើទស្សនៈរបស់ខ្លួន។
---------------------
ខ្ញុំ ខ្ញុំយល់ឃើញថា ម៉េចទេ ខ្ញុំយល់ឃើញថា ដើម្បីបំបាត់ការបោកប្រាស់ក្នុងសង្គមខ្មែរមានតែផ្តល់ការយល់ដឹងដល់ប្រជាពលរដ្ឋទេ ទើបអាចទប់ទល់ជាមួយការបោកប្រាស់បាន។
2008-07-13__C.Prey-Nheat-D.-Kong-Pesey-K-Speu-PF-Part-1

គតិ ខឹម​ វាសនា ឆ្នាំ២០០៨ ភាគ២

ជោគជ័យរបស់អ្នកទៅសង្រ្គោះគេ ជាជោគជ័យរបស់អ្នកដែលត្រូវបានគេសង្រ្គោះ។
2008-06-06__C.Sneng-Spean-D.Srey-Snom-S-Reap-PF-Part-1

ស្រុកខ្មែរយើង ត្រូវការ ធ្វើការងារទាំងឈប់ ទាំងថ្ងៃ ធ្វើដោយការយល់ដឹង ធ្វើដោយការប្តូរផ្តាច់ ទាំងឈប់ទាំងថ្ងៃ បានរត់ទាន់ប្រទេសគេ។ ពីព្រោះគេទៅពីយើងឆ្ងាយហើយ
បងប្អូនអើយ គេទៅពីយើងឆ្ងាយណាស់ ទាល់តែយើងប្រាប់ប្រជាពលរដ្ឋទាំងអស់អោយប្រុងលក្ខណៈទាំងអស់ ដើម្បីរត់ អត់មានដើរទេ។
គេដេក យើងលួចដើរ ដល់ពេលគេដើរ យើងត្រូវតែរត់ បានទាន់គេ។
2008-06-03__C.Russei-Lork-D.Chi-Kreang-PF-Part-3


រាល់ការធ្វើបុណ្យគឺដើម្បីជួយមនុស្ស គ្មានការធ្វើបុណ្យណាដែលអាច
ជួយមនុស្សធំជាងការធ្វើបុណ្យដើម្បីជួយជាតិទេ។ ការធ្វើបុណ្យ
ដើម្បីជួយជាតិគឺនយោបាយហ្នឹងឯង។
2008-05-25__What-is-Democracy-Part-2

ចឹងបានខ្ញុំចេះតែនិយាយថា បើសិនណាជាប្រជាធិបតេយ្យ គឺការសម្រេចដោយប្រជាពលរដ្ឋហ្នឹង ប្រាសចាកការយល់ដឹង ប្រាសចាកសីលធម៌ ប្រជាធិបតេយ្យនៅក្នុងស្រុកហ្នឹងហា គ្រាន់តែជាល្បែងលេងសើច ល្បែងរកប្រយោជន៍របស់មនុស្សខូចទេ។
2008-05-25__What-is-Democracy-Part-1

ការផ្តល់ទិន្នន័យខុសអោយប្រជាពលរដ្ឋហា គឺថា គឺជាការបំផ្លាញជាតិពិតប្រាកដ។2008-05-16__Understanding-of-Democracy


ដើម្បីធ្វើបដិវត្តន៍ វាទាល់តែមានជនបដិវត្តន៍ ដែលហៅថាជនបដិវត្តន៍ហ្នឹងគឺជាជនដែលមានការយល់ដឹងអំពីមនោគមន៍វិជ្ជាបដិវត្តន៍ផង
ហើយមានការស្មោះត្រង់ជាមួយហ្នឹងមនោគមន៍វិជ្ជាហ្នឹងផង។
2008-05-07__Political-honest



ពីព្រោះនៅលើពិភពលោកយើងនេះ មិនដែលឃើញថាប្រទេសណាជឿនលឿន ប្រជាពលរដ្ឋល្ងង់ទេ។
--------------
មេដឹកនាំដែលល្អត្រឹមត្រូវគឺជាមេដឹកនាំដែលចេះធ្វើអោយប្រជាពលរដ្ឋមានចំណេះដឹង។
--------------
អ្នកណាទៅបំផ្លាញការយល់របស់ប្រជាពលរដ្ឋ គឺជាការបំផ្លាញជាតិពិតប្រាកដ។
--------------
ពូជរបស់យើងហា បើមិនតម្រង់ការយល់ដឹងវិញទេណា រត់អត់ទាន់បរទេសទេ បងប្អូន។
2008-04-27__C.Kampong-Prea-D.Sangke-BB-PF-Part-1

គតិ ខឹម វាសនា ប្រចាំឆ្នាំ ២០០៨ ភាគ ១

ដូចខ្ញុំនិយាយខាងដើមចឹង ថាការដឹងបញ្ហា វាសំខាន់ហើយ ប៉ុន្តែសំខាន់លើសហ្នឹងទៀត គឺការដឹងដំណោះស្រាយ។
2008-04-09__C.Samrong-D.Samrong-S-Reap-PF-Part-2


ជនជាតិមួយចាញ់ឈ្នះជនជាតិមួយគឺដោយសារការគិត។
--------------
មនុស្សម្នាក់ពូកែជាងមនុស្សម្នាក់ទៀតគឺដោយសារការគិត។
2008-03-15__D.Angkor-Bory-Takeo-PF

ខ្ញុំថា ការជឿមិនមែនជាផ្លូវនាំទៅរកបញ្ញាទេ។
2008-03-10__C.Kampong-Preah-D.Sangke-BB-PF-Part-1

ការជឿវាមិនមែននាំ ទៅរកការបែកបញ្ញាទេ។
2008-02-05__D-Kom-Chay-Mear-P-Veng-Part-1

មនុស្សខ្លាចអន់ មនុស្សអន់
មនុស្សអត់ខ្លាចអន់ មនុស្សណាស់។
--------------
ទ្រព្យសម្បត្តរបស់ជនកំណាញ់ជាទ្រព្យសម្បត្តរបស់អ្នកដទៃ។
2008-01-18__Public-Meeting-BB-Part-3


ខឹងគេបោកយើង មធ្យោបាយដោះស្រាយ ត្រូវរៀនសូត្រខ្លួនយើងអោយចេះ។
2008-01-18__Public-Meeting-BB-Part-1


ជោគជ័យក្នុងដំណើរខុស គឺជាបរាជជ័យ។
------------------------
ពិចារណាប្រកបជាមួយនឹងចិត្តអាណិតគេ ចេញមកសុទ្ធតែរឿងគតិបណ្ឌិតសម្រាប់ជួយគេតាចឹងទៅ ដល់ពេលចឹងទៅ​ បានជាបងលើកបទពិសោធន៍ថា
គតិបណ្ឌិតកើកមកពីការពិចារណា ប្រកបជាមួយនឹងបេះដូងដែលពោពេញទៅដោយមនោសញ្ចេតនាបាន វាចេញគតិបណ្ឌិតកើត។
2008-01-06__Headquarter-Office-PP-PF-Part-3


ពីព្រោះលេសវាមានរាប់ពាន់ យើងអាចបង្កើតលេសរាប់ពាន់ ដើម្បីការងារទង្វើរបស់យើង ក៏ប៉ុន្តែសេចក្តីពិតវាមានតែមួយ។ ចេញមកព្រោះមូលហេតុអី គឺមូលហេតុហ្នឹង។
2008-01-06__Headquarter-Office-PP-PF-Part-2



ដើម្បីឆ្លៀតឪកាសនេះ គូសបញ្ជាក់អំពីមនោសញ្ចេតនារបស់ខ្លួនខ្ញុំផ្ទាល់តិច ពីព្រោះថា
ការបើកចំហរពីខ្លួនយើងទៅមុន ធ្វើអោយមនុស្សឆាប់ស្គាល់គ្នា បង្កើតបានជាភាតរភាពនៅក្នុងសង្គម ពីព្រោះថាមនុស្សបិទជិតនាំទៅដល់ការមិនទុកចិត្តគ្នា។
----------------
អ្វីៗដែលជាអតីតកាលក្នុងការបាត់បងលោក សំភារៈ លាប យស់ សរសើរសុខ នៅជុំវិញខ្លួនខ្ញុំ ខ្ញុំចាត់ទុកជារឿងធម្មតានៃជីវិតខ្ញុំទុកវានៅខាងក្រោយរហូត
អោយតែកន្លងហួសមួយវិនាទីទៅ ក៏ប៉ុន្តេអ្វីដែលខ្ញុំមិនអាចបំភ្លេចបានគឺមនោសញ្ចេតនា មនោសញ្ចេតនានេះ ខ្ញុំរាប់ចាប់ពី គ្រួសារ ប្រទេសជាតិ សង្គមរបស់ខ្លួន មនុស្សលោក
មនោសញ្ចេតនាបែបហ្នឹង មិនដឹងជាយ៉ាងម៉េចទេ ជាប់នៅក្នុងខ្លួនខ្ញុំយ៉ាងជ្រៅ។
2008-01-06__Headquarter-Office-PP-PF-Part-1

គតិ ខឹម វាសនា ប្រចាំឆ្នាំ ២០០៧ ភាគ​១

ក្នុងភាគទី២

ចឹងបានបងចេះតែប្រាប់ពួកយើង ដឹងជាពួកយើងតាមទាន់អត់ បងថា ការជួយមនុស្សម្នាក់ឬមនុស្សមួយក្រុមណាក៏ដោយដែលគេមិនចង់អោយយើងជួយហា គឺជាកំហុសឆ្គងពិតប្រាកដរបស់យើង។ ចង់ជួយមនុស្សម្នាក់ដែលគេមិនចង់
អោយយើងជួយ ជាកំហុសឆ្គង អូន ជាកំហុសឆ្គង។
--------------------
អ្នកណាដែលគេមិនចង់អោយយើងជួយ ហើយយើងនៅតែប្រឹងជួយមនុស្សដែលគេមិនចង់អោយយើងជួយជាកំហុសឆ្គងមួយ។
2007-11-20__Party-Meeting-Part-2


និយាយផ្តល់ជាចំណេះដឹងគឺទង្វើហើយ ជាទង្វើហើយ
និយាយដែលផ្តល់ជាចំណេះដឹងគឺទង្វើហើយ ក្មួយចាប់អោយបាន។
-------------------
និយាយដែលផ្តល់ប្រយោជន័ដល់អ្នកស្តាប់គឺទង្វើហើយ។
-------------------

ចឹងបានពូប្រើពាក្យថា ពូសុខចិត្តគេស្អប់ព្រោះតែពូបានធ្វើល្អ ពូមិនចង់អោយគេស្រឡាញ់ព្រោះតែពូបានធ្វើអាក្រក់ទេ។
----------------
ហើយ មនុស្សជាក់ស្តែងនិយមគឺជាមនុស្សដែលទទួលយកស្ថានភាពរបស់ខ្លួនយកមកដោះស្រាយ។
----------------
ចឹងបានគេថា អ្នកដែលពូកែណា មើលឃើញចំនុចនៅក្នុងបញ្ហាហ្នឹង ឃើញឪកាសនៅក្នុងហ្នឹងទៀត។
2007-12-16__Life-and-Living-Part-3


ចឹងបាន ក្នុងដំណើរប្រជាធិបតេយ្យ
ត្រូវកសាងការយល់ដឹងរបស់ប្រជាពលរដ្ឋផង កសាង
សីលធម៌ផង។
--------------------
ចឹងបានថា ក្នុងដំណើរការអនុវត្តន៍ប្រជាធិបតេយ្យឲ្យមានប្រសិទ្ធភាព
ត្រូវកសាងការយល់ដឹងរបស់ប្រជាពលរដ្ឋផង ត្រូវកសាង
សីលធម៌របស់ប្រជាពលរដ្ឋផង។
(2007-12-16__Life-and-Living-Part-2)


វិរជនទាំងឡាយនៅលើលោកនេះណា គាត់ក្លាយទៅជាវិរជនគឺដោយសារគាត់ដោះស្រាយរឿងដែលគេថាដោះស្រាយមិនរួចណុង។
----------------
វិរជនដោះស្រាយតែរឿងណា ដែលគេថាដោះស្រាយមិនរួចណុង។
----------------
ពីព្រោះវិរបុរសនៅលើលោកនេះណា គាត់ដោះស្រាយតែរឿងណាដែលគេគិតថា ដោះស្រាយមិនរួចហ្នុង​ ហើយគាត់ដោះស្រាយរួចហ្នឹង អស្ចារ្យហា។
2007-12-16__Life-and-Living-Part-1


ដោយយើង​យល់ឃើញថា ការបន្តផ្តល់ទិន្និន័យអាក្រក់ៗទៅដល់ខួរក្បាលរបស់កូនខ្មែរជាបន្តបន្ទាប់នេះ គឺជាមហន្តរាយធំណាស់សម្រាប់ជាតិយើង។2007-11-20__Party-Meeting-Part-1

រាល់ការធ្វើបុណ្យគឺដើម្បីជួយមនុស្ស តើការជួយមនុស្សអីណាវាមានចំនួនច្រើនជាងការជួយជាតិក្មួយ?
2007-11-11__General-Issues-in-Cambodia-Part-2


ដើម្បីជួយប្រជាពលរដ្ឋ ជាសវាងពីការបោកប្រាស់ មានតែការផ្តល់ចំណេះដឹងក្នុងការទប់ទល់ជាមួយនឹងអ្នកបោកប្រាស់ទេ បានទៅរួច។ (2007-11-11__General-Issues-in-Cambodia-Part-2)

សង្គមមួយដែលរីកចម្រើនជឿនលឿន ធ្វើអោយបរិយាយសង្គមហ្នឹងល្អ ទើបយើងអាចរកសីនៅក្នុងសង្គមហ្នឹងបាន យើងរកការងារបាន យើងរកទទួលទានផ្សេងៗបាន
កូនចៅយើងចេញពីសាលារៀនមក មានការងារធ្វើ បងប្អូន ក៏មានទីផ្សាលក់ដូចអីចឹង ស្រុកសំបូរសប្បាយ ដោយសារសង្គមយើងរីកចម្រើនជាមុនសិន។2007-10-07__How-to-Have-Real-Democracy-Live-Part-1
------------------------------------------------------------------------------------------------



មនុស្សហា ក្រប៉ុណ្ណាក៏ដោយ នៅប្រឹងរស់បានព្រោះមានក្តីសង្ឃឹម មនុស្សតែអស់សេចក្តីសង្ឃឹម មនុស្សលែងចង់រស់ហ្មង។
(2007-07-20__Party-City-Structure-Part-2)


ទីស្នាក់ការសៀមរាប បង្កើតនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០០៧។2007-01-12__TDO-Siem-Riep-Part-1

បើមិនមែនយើង តើពីណាគេជាអ្នកធ្វើរឿងហ្នឹង?
បើមិនមែនពេលហ្នឹង តើពេលណា?
បើមិនមែនជនជាតិហ្នឹងទេ ជាអ្នកជួយប្រទេសខ្លួនឯងតើជនជាតិណា?
បើមិនជួយតាមរបៀបហ្នឹងទេ តើជួយតាមរបៀបណា?
--------------------
មកពីអី សំនួរទាំងប៉ុន្មាន ខាងលើហ្នឹង
បើមិនមែនខ្ញុំ តើពីណាគេ?
បើមិនមែនពេលនេះ តើពេលណា?
បើមិនមែនជនជាតិយើងទេ តើជនជាតិណាមកជួយយើង?
បើមិនជួយតាមរបៀបហ្នឹងទេ តើជួយតាមរបៀបណា?
---------------------
មនុស្សដែលខ្លាចអន់ មនុស្សអន់បំផុត។
(2007-01-12__TDO-Siem-Riep-Part-1)

គតិ ខឹម វាសនា ប្រចាំឆ្នាំ ២០០៦ ភាគ ៣

 “គតិបណ្ឌិតគឺជាសមិទ្ធិផលស្របច្បាប់របស់បុគ្គលដែលពិចារណាប្រកបទៅដោយចិត្តសប្បុរស។” —ខឹម វាសនា (2006-12-31__Meeting -Student-Toul-Tumpong-Part-2) (ក្នុងឆ្នាំ២០០៦ ភាគ៤)


ខ្ញុំមែននិយាយថា ហ្នឹងហើយ មិនជឿខ្ញុំ ខ្ញុំអត់និយាយចឹងហ្អេ
ខ្ញុំថា ហ្នឹងហើយ ខ្ញុំប្រាប់ហេតុផល ប៉ុន្នានដងហើយ អ្នក
មិនយកហេតុផលខ្ញុំទៅពិចារណាសោះ។
2006-11-19__C.Prekkdam-D.Batheay-K-Cham-PF-Part-2



ការស្គាល់បញ្ហា ជារឿងសំខាន់ហើយ តែការស្គាល់ដំណោះស្រាយ សំខាន់ ហើយចាំបាច់ទៀត។
2006-11-19__C.Prekkdam-D.Batheay-K-Cham-PF-Part-1



អោយតែនិយាយពីខុស នឹងត្រូវឈប់និយាយពីចំនួន------
តែនិយាយពីរឿងខុស ពីរឿងត្រូវឈប់និយាយពីសញ្ញាប័ត្រ------
តែនិយាយពីរឿងខុស ពីរឿងត្រូវ ឈប់និយាយពីរឿងអាយុ------
តែនិយាយពីរឿងខុស រឿងត្រូវ គឺនិយាយពីរឿងខុសរឿងត្រូវ។2006-11-12__Rub-Pheap-Kbot-Klemsa-Part-2


ត្រូវចងចាំថា ទង្វើរបស់យើងទេ ដែលជាអ្នកកំណត់តម្លៃពិតប្រាកដរបស់យើង
យើងអាចទៅជាមនុស្សល្អ ពីព្រោះទង្វើរបស់យើង
យើងអាចទៅជាមនុស្សអាក្រក់ ពីព្រោះទង្វើរបស់យើង។-----------------------
មនុស្សល្ងង់ គេថា មើលនឹងភ្នែក មនុស្សឆ្លាតមើលនឹងបញ្ញា។-----------------
ការដឹងអំពីបញ្ហាវាសំខាន់ហើយ ក៏ប៉ុន្តែការដឹងអំពី
ដំណោះស្រាយ វាសំខាន់ហើយ
វាចាំបាច់ទៅទៀត។ (2006-11-10__Responsibility-Part-2)




ប្រជាពលរដ្ឋនៃប្រទេសមួយ ប្រៀបដូចជាមនុស្សដែលជិះនាវា កិច្ចការដែលបុគ្គលត្រូវធ្វើមានពីរ គឺកិច្ចការការពារនាវាផងជាកិច្ចការរួម និងកិច្ចការផ្ទាល់ខ្លួនគឺបុគ្គលដែលនៅលើ
នាវាគាត់អាចធ្វើកិច្ចការដើម្បីខ្លួនគាត់   ឧទាហរណ៍ថាមុចទឹកសម្អាតខ្លួន បោះជ្រះផ្ទះរបស់ខ្លួន អីចឹងទៅ  វាជាកិច្ចការរបស់ខ្លួនយើងម្នាក់ៗ     ក៏ប៉ុន្តែកិច្ចការការពារនាវានៀក ដើម្បីកុំអោយលិចនៀកជាកិច្ចការទាំងអស់គ្នា។--------------------
ការគិតរបស់ប្រជាពលរដ្ឋ វាកំណត់ជោគវាសនានៃជនជាតិហ្នឹង។
(2006-11-10__Responsibility-Part-1)



មនុស្សមួយអាចទៅជាអាក្រក់បាន ឬអាចទៅជាល្អបាន ដោយសារទង្វើរបស់ខ្លួន មិនមែនដោយសារការអោយតម្លៃពីអ្នកដទៃទេ។---------------------------------------
ទង្វើមួយអាចទៅជាទង្វើខុស ឬទង្វើត្រូវ វាអាស្រ័យទៅលើបុគ្គលនោះជាអ្នកប្រព្រឹត្ត មិនមែនអាស្រ័យទៅលើអ្នកដទៃថាសោះឡើយ។-------------------------------------
មនុស្សមួយអាចទៅជាមនុស្សល្អ ឬមនុស្សអាក្រក់ ដោយសារទង្វើរបស់ខ្លួនធ្វើ មិនមែនដោយសារអ្នកដទៃថាទេ។ (2006-11-5__Rub-Pheap-Kbot-Klemsa-Week-7-Part-2)



ប្រជាពលរដ្ឋនៃសង្គមមួយជឿនលឿន ឬអន់ថយ វាសុីសងទៅលើការគិត។ (2006-10-20__Wat-Damrey-Sor-BB-PF-Part-1)

ពីព្រោះមនុស្សភ្ជាប់នឹងប្រយោជន៍ អោយតែប្រាប់ពីប្រយោជន៍មនុស្សធ្វើហើយ សំខាន់ណាស់អារឿងប្រយោជន៍ ហ្នឹងមនុស្ស ហើយមនុស្សណាអត់ចេះរកប្រយោជន៍
ព្រះអង្គថាគំរកបំផុត មនុស្សភ្ជាប់នឹងប្រយោជន៍ ប៉ុន្តែមនុស្សវាច្រឡំរឿងប្រយោជន៍
វាស្នានតែអាភ្លាមៗនឹងប្រយោជន៍ ការពិតមិនមែនប្រយោជន៍ទេ ជនជាតិមួយដែលគិតខុស ព្រះអង្គថាមិច្ឆាទិដ្ឋិ វាហិនហោចសង្គមចឹងហេក។ (2006-10-19__Education-Samrong-Pusat-Part-2)



គ្មានវិធីណាអោយមនុស្សធ្វើបានជាប្រយោជន៍ល្អជាងការអោយមនុស្សយល់ទេ ទៅប្រយុយមនុស្សអោយខ្លាច មនុស្សធ្វើដោយការខ្លាចនេះណា លទ្ធផលមិនបានល្អទេ
ហើយមិនមែនជាដំណើរព្រះបរមគ្រូនៃយើងទេ។
................ថាគ្មានវិធីណាអោយមនុស្សធ្វើអោយបានល្អក្រៅពីវិធីពន្យល់អោយមនុស្សហ្នឹងឃើញប្រយោជន៍ទេ។
2006-09-25__Te-Bras-Buddha-Part-2

គតិ ខឹម វាសនា ឆ្នាំ​២០០៦

ត្រង់ចំណុចហ្នឹងដែលខ្ញុំថា បើមិនបុករាស្ត្រ អោយរាស្ត្រហ្នឹង ជាមនុស្សដែលមានសីលធម៌ ជាមនុស្សដែលស្រឡាញ់អំពើល្អ ជាមនុស្សដែលមានចិត្តសន្តោស
ជាមនុស្សដែលមានសេចក្តីប្តេជ្ញាចិត្តក្នុងការការពារអំពើល្អទេ កុំសង្ឃឹម ថាប្រទេសខ្មែរអាចទៅល្អរួច។...................................គុណធម៌ដំបូងបំផុត​នៃមនុស្សល្អគឺការកំចាត់
អំពើអា​ក្រក់​ចេញពីសង្គម។ (2006-09-17__Government-by-People's-Will-Live-Part-1)


ការងើបឡើងដេញអំពើអាក្រក់ចេញពីសង្គម គឺជាគុណធម៌របស់បុគ្គលដែលមានការអប់រំសីលធម៌ខ្ពស់។ការរត់ចោលទុកអោយអំពើអាក្រក់រីកដុះដាលក្នុងសង្គម គឺជាអសីលធម៌
របស់មនុស្ស។ (2006-09-08__Sochivakthor-and-Seylakthor-Part-1)

គុណភាពនៃការគិតរបស់ប្រជាពលរដ្ឋមួយវាកំណត់ជោគ
វាសនា​នៃជនជាតិហ្នឹង ជាងអ្វីៗទាំងអស់។ (2006-08-27__Powver-of-People-Part-1)

ប្រជាពលរដ្ឋមួយ គឺផ្នត់គំនិតកំណត់ជោគវាសនា​នៃជនជាតិហ្នឹង ជាងស្អីទាំងអស់។
(2006-08-25__Power-of-people-Part-2)


ត្រង់ចំណុចហ្នឹងហើយ ខ្ញុំហា ខំប្រឹងពន្យល់ប្រជាពលរដ្ឋរាល់តែដង តាមទស្សនរបស់ខ្ញុំ ខ្ញុំយល់ឃើញថា ផ្នត់គំនិតរបស់ជនជាតិមួយវាកំណត់ជោគវាសនានៃប្រទេសហ្នឹង
 ជាងប្រជាធិបតេយ្យ ជាងស្អីទាំងអស់ហ្នឹង មានន័យថា ជាងប្រជាធិបតេយ្យ​ ជាងនយោបាយ ជាងសេដ្ឋកិច្ច ជាងទីផ្សាសេរី ជាងស្អីទាំងអស់​។​...................... ផ្នត់គំនិតរបស់ជនជាតិមួយវាកំណត់ជោគវាសនានៃជនជាតិហ្នឹង ជាងអ្វីទាំងអស់។ (2006-08-20__Voting-System-Part-2)



យើងត្រូវដឹងថា មនុស្សធម្មតាសរសើរយើង មួយលាននាក់ មិនស្មើនឹងបុគ្គលបណ្ឌិតយល់ឃើញថាយើងធ្វើអំពើត្រឹមត្រូវ ហើយលោកអោយភាពត្រឹមត្រូវមកយើងនោះទេ។....................................
ធម្មតាទេ សង្គមមួយអភិវឌ្ឃន៍គឺដោយសារដំណើរការគិតនៃមនុស្សឆ្នើម មនុស្សឆ្នើមមិនច្រើនទេ ក្នុងសង្គម ដូច្នេះមនុស្សឆ្នើមត្រូវចងចាំ បុគ្គលិតលក្ខណសំខាន់បំផុតក្នុងការនាំមនុស្សអោយយល់ត្រូវហ្នឹង
គឺសេចក្តីក្លាហានជំនះអស់មនុស្សទាំងឡាយដោយផ្អែកទៅលើសច្ចធម៍ គឺថារឿងហ្នឹង វាចឹង។
 (2006-08-09__Bob-het-chivit-Part-2)



ស្រុកមួយជឿនលឿន ឬមិនជឿលឿន វាកំណត់ទៅដោយការគិតរបស់ប្រជាពលរដ្ឋ។..................
មនុស្សយើងរស់នឹងក្តីសង្ឃឹម សម្លាប់សេចក្តីសង្ឃឹមធ្ងន់ណាស់ណា ទោសធ្ងន់ណាស់ យើងគិតមើលមើល សម្លាប់សេចក្តីសង្ឃឹម មនុស្សរស់នឹងក្តីសង្ឃឹម គេថាពិភពលោកនេះ
គ្មានអ្នកណាកើតជំងឺធ្ងន់ជាងមនុស្សដែលកើតជំងឺអប់សុខទេ មនុស្សដែលអស់សង្ឃឹមនេះណា កើតជំងឺអប់សុខ មិនចង់រស់ទេ។ (2006-08-06__Politics-to-Unify-Khmer-Live-Part-1)

បើយើងចង់ជួយគេ លុះត្រាតែគេចង់ជួយខ្លួនឯង បើគេមិនចង់ជួយខ្លួនឯងទេ យើងជួយយ៉ាងម៉េចក៏មិនបាន។ (2006-05-21__Ownership-in-Democractic-Nation-Live-Part-2)


ដើម្បីអភិវឌ្ឍន៍សង្គមមួយ ជាចាំបាច់ដំបូងបំផុត ត្រូវអភិវឌ្ឍន៍មនុស្ស ពីព្រោះមនុស្សនេះហើយ ជាអ្នកកសាងសង្គម ដើម្បីអភិវឌ្ឍន៍មនុស្ស អភិវឌ្ឍន៍ដំបូងដៃគេបំផុត
គឺផ្នត់គំនិត។ (2006-04-23__Participation-Part-2)

ជីវិតនៅតែមាន បញ្ហានៅតែកើត គ្មានបញ្ហាណាមួយដោះស្រាយចប់ សម្រាប់ជីវិតទាំងមូលបានទេ។ (2006-07-14__Nor-Yorbay-Sochrit-Part-2)

ភាពជាអ្នកដឹកនាំត្រូវមានជំហររឹង អ្វីដែលខ្លួនត្រូវឈរ ត្រូវឈរលើភាពច្បាស់ ភាពត្រឹមត្រូវ ហើយកុំខ្លាចគេថា តែមនុស្សដែលខ្លាចគេថាហើយ គ្មានធាតុជាអ្នកដឹកនាំទេ
ព្រោះអ្នកដឹកនាំ មិនត្រូវខ្លាចគេថាទេ ខ្លាចតែការពិចារណាខុស។ (2006-04-16__Understanding-of-Some-Key-Terms-Live-Part-1)

............ក្នុងចំណោម បងប្អូនជីដូនមួយ ខ្ញុំហ្នឹង កូនបងគេហើយ ក្នុងគ្រួសារ ក្នុងចំណោម បងប្អូនជីដូនមួយហ្នឹង ខ្ញុំបងគេ ដល់ចឹង ខ្ញុំមានទុក្ខលំបាកច្រើន ដោយសារការគ្រប់គ្រងថែរក្សា
ប្អូន អាសេចក្តីលំបាកហ្នឹង ធ្វើអោយខ្ញុំធំមុន អាយុ ខ្ញុំចេះពិចារណា ខ្ញុំ គិតៗ។..............តាំងពីក្មេងមក ខ្ញុំធ្លាប់ក្រលំបាក ខ្ញុំធ្លាប់ជាជាងថតរូប ខ្ញុំធ្លាប់ជាអ្នកលក់លាស់ ខ្ញុំធ្លាប់ជាអ្នកធ្វើអីកំប៉េច កំប៉ុក រតពន្ធជាមួយម្តាយខ្ញុំ ច្រើនបែប ច្រើនយ៉ាង។
(2006-02-22__Chivit-brocob-doy-kolday-Part-1)

មនុស្សល្អ មានតែវិប្បដិសារីទេ ដែលអាចធ្វើបាបមនុស្សហ្នឹងឲ្យឈឺចាប់បាន បើថាការជេរ ការប្រចោរ ការនិន្ទាពីអ្នកខាងក្រៅ មិនអាចធ្វើអោយឈឺចាប់បានទេ។ 2006

ជាតិជាអំពៅ ទោះបីនៅក្នុងយន្តកៀប​ មិនចោលសភាពរស់ផ្អែមប្រាយ ជាតិបណ្ឌិតទោះបីមានទុក្ខនៅក្នុងកាយ​ មិនចោលគុណធម៌ថ្លៃ។

គតិ ខឹម វាសនា

គេយល់ឬមិនយល់ពីយើង ឥតសំខាន់ទេ តែសំខាន់ណាស់ យើងយល់ពីខ្លួនឯង
ហើយយល់ពីអាអ្នក ដែលថាអោយយើងហ្នឹង។
2016-12-04_PF_Office-PNP_part-1

សេចក្តីពិតកំពុងតែរំកិលទៅមុខហើយ អ្នកណាមកប្រឆាំងជាមួយសេចក្តីពិតគឺនាំវិនាសដល់ខ្លួនហើយ។
(ចាក់ផ្សាយថ្ងៃទី១៤ ខែ១១ ឆ្នាំ២០១៦)

សំខាន់ណាស់ ក្នុងការវិនិច្ឆ័យ សកម្មភាពឬតម្លៃរបស់មនុស្សម្នាក់ ឬតម្លៃរបស់ក្រុមមួយ គឺការមើលដល់ឌួងចិត្ត។—ខឹម​ វាសនា  https://www.youtube.com/watch?v=2FfighMwIIs

មិត្តល្អទាំងឡាយ តែងតែនិយាយល្អអំពីមិត្ត នៅចំពោះអ្នកដទៃ ហើយចេះ
ប្រាប់អំពីកំហុសឆ្គងរបស់មិត្តចំពោះមុខមិត្តនៅទីស្ងាត់កំបាំង។ —ខឹម​ វាសនា
(ប្រភពវីដេអូនិយាយពីលក្ខណៈពីរយ៉ាងរបស់មិត្តល្អ)


ចេញមកនេះ ទីមួយដើម្បីបម្រើការយល់របស់ខ្លួនថា ទាល់តែអារាស្ត្រឈប់ភ្លើទៅ បានគេបោកលែងបាន ទៅវាយអាអ្នកបោក មិនមែនជាផ្លូវទេ ទស្សនៈ។
------------------
ចឹងបានខ្ញុំចេះតែនិយាយថា ដើម្បីកសាងសង្គមប្រជាធិបតេយ្យ ឬសង្គមរបស់ពួកយើង ត្រូវកសាងវប្បធម៌ពួកយើងឲ្យនៅក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរជាមុនសិន។
-----------------
ខ្ញុំនិយាយរាល់តែដង ថាដើម្បីកសាងលទ្ធិប្រជាធិបតេយ្យ​​ ក្នុងប្រទេសមួយ ត្រូវកសាងវប្បធម៌ប្រជាធិបតេយ្យ អោយទៅពលរដ្ឋទាំងអស់គ្នា។
2016-09-11_PF_V.Soun-Thmey-C.Prey-Thleak-D.Svay-Reang-PV-Part-1


មនុស្សដែលមិនអាចផ្តល់មនោសញ្ចេតនាដ៏ស្មោះត្រង់ចំពោះគូរស្នេហ៍របស់ខ្លួនផង ទៅផ្តល់មនោសញ្ចេតនាដល់ប្រទេសជាតិម៉េចបាន បងប្អូន?
សុខចិត្តអត់មនុស្សហ្នឹង បងប្អូន។ (ចាក់ផ្សាយថ្ងៃទី១៧ ខែ០៩ ឆ្នាំ២០១៦)


អ្នកចេះគតិ និយាយពីច្រើន ចាំអើយចាំ ប៉ុន្តែមានតម្លៃមិនស្មើ អ្នកដែលពាល់គតិតែមួយ ហើយអាចប្រើការកើត។
2016-06-05_PF_Office-PP-Part-2


ពីព្រោះតែយល់ពីពូ គឺយល់ពីរឿងជេរ ពេញចិត្តពូ គឺពេញចិត្តជេរ
ដែលពូនិយាយថា បើសិនណាជាអ្នកស្រឡាញ់អិលឌីភីហា ទាល់តែអ្នកមានអារម្មណ៍ថា ជេរឆ្ងាញ់ណាស់ ជេរទៅឆ្ងាញ់មែនទែនហ្មង វេទិកាណាបាត់ជេរ
ដូចមិនឆ្ងាញ់សោះ ឆ្ងាញ់ណាស់ អាជេរហ្នឹងហែក អាហ្នឹងហើយ បានជាទ័ពរបស់អិលឌីភី។
(ចាក់ផ្សាយថ្ងៃទី១៩ ខែ០៩ ឆ្នាំ២០១៦)

ទាល់តែអារាស្ត្រឈប់ ភ្លើទៅ បានគេបោកលែងបាន។
--------------
ដើម្បីកសាងប្រជាធិបតេយ្យបាន ទាល់តែកសាងវប្បធម៌ប្រជាធិបតេយ្យនៅក្នុងចិត្តប្រជាពលរដ្ឋ។
ខឹម វាសនា​ (ចាក់ផ្សាយថ្ងៃទី ១៤ ខែ៩ ឆ្នាំ២០១៦) Not yet specify

មនុស្សដែលនិយាយតែពីបញ្ហាគឺជាមនុស្សដែលបង្កើតបញ្ហា។
—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី ១៣ ខែ៩ ឆ្នាំ២០១៦) not yet 30mn or 40mn

ខ្ញុំកាន់តែច្បាស់អំពីគតិមួយដែលខ្ញុំតែងតែលើកឡើងជាប្រចាំ ខ្ញុំនិយាយថា
វាគ្មានកម្លាំងចិត្តណា ដែលខ្លាំងស្មើនឹងកម្លាំងចិត្តដែលធ្វើការដើម្បីបម្រើមនោសញ្ចេតនាឡើយ។
------------------
ហើយ ស្មាមញញឹមដែលចេញមកអំពីទឹកចិត្តលះបង់របស់បុគ្គលមួយ
ដែលធ្វើការយ៉ាងហត់នឿយ​ រួចហើយនៅតែអាចផ្តល់ស្មាមញញឹម អោយយើងទៀតហា បងប្អូន គឺជាស្មាមញញឹម ជ្រៅបំផុត មានឥទ្ធិពលបំផុត ស្រស់ស្អាតបំផុត។
-------------------
ចឹងបានខ្ញុំលើកជាគតិថា វាគ្មានស្មាមញញឹមណាដែលស្រស់បំព្រង ដែលមានឥទ្ធិពលលើសស្មាម
ញញឹមនៃបុគ្គលម្នាក់ ដែលពេញចិត្តចំពោះការលះបងរបស់គេ ដើម្បីផ្តល់សេចក្តីសុខ អោយជន
ជាទីស្រឡាញ់របស់គេទេ បងប្អូន។
-------------------------------------
ចឹងបានខ្ញុំលើកជាគតិថា វាគ្មានកម្លាំងទឹកចិត្តណា ដែលខ្លាំងលើសកម្លាំងនៃសេចក្តីលះបង់
របស់បុគ្គលមួយ ដើម្បីបម្រើមនោសញ្ចេតនារបស់ខ្លួនទេ។
—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៩ ខែ៩ ឆ្នាំ២០១៦)


អ្នកដែលអាចធ្វើអោយចលនាមួយ ហា​ ​រំជើបរំជួលងើបឡើងដើម្បីប្រទេសជាតិបាន ហាបងប្អូន លុះត្រាតែបុគ្គលហ្នឹងហា​ មានបេះដូងហាបងប្អូន ជាបេះដូងមេគ្រួសារ។
--------------------
អញ្ចឹងបានខ្ញុំនិយាយថា តែក្បាល អន់ហើយ កូនអើយ កាយដឹងតែវេទនាហើយ កូន
តែក្បាលហ្នឹងអន់ហា កាយកូនឯង ដឹងតែវេទនាហើយ កូន។—ខឹម វាសនា
(ចាក់ផ្សាយថ្ងៃទី១៧ ខែ៨ ឆ្នាំ២០១៦)



នៅក្នុងសាសនាមានតែពីរពួក មានតែពួកល្ងង់ និងពួកបោកគេ។ at 30mn
(ចាក់ផ្សាយថ្ងៃទី៣ ខែ៩ ឆ្នាំ២០១៦) Not yet

មនុស្សល្ងង់ប្រើភ្នែកជាងប្រើត្រចៀក។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី ១៩ ខែ៨ ឆ្នាំ២០១៦)

ចឹងបានខ្ញុំនិយាយថា មនុស្សដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនហា គឺជាទម្រង់អសីលធម៌ធំមួយរបស់មនុស្ស។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី០៥ ខែ០៨ ឆ្នាំ២០១៦)

អោយតែក្បាលនៅតែល្ងង់ កុំទៅប្រាប់គាត់ថាឈប់ចាញ់បោកគេណា។ —ខឹម វាសនា
(ចាក់ផ្សាយថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៦)


ចឹងបានខ្ញុំថា ចាំមើលហា អាពួកពាក់អាវធំហ្នឹង​ អាពួកចូលចិត្តកម្រងផ្កាហ្នឹងហែ
ហែងចាំមើលប្រជាពលរដ្ឋយល់ហា មានតម្លៃមិនស្មើសំរាមផង។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២៥ ខែ៧ ឆ្នាំ២០១៦)

ដែលខ្ញុំនិយាយថា ការប្រមាថ មើលងាយ ទឹកចិត្តរបស់បុគ្គលដែលមានបំណងល្អជាមួយនឹងយើង គឺជាការប្រមាថដែលមានលក្ខណព្រៃផ្សៃបំផុត។ ............................

វាពិតជារឿងលំបាក ជារឿងគ្រោះថ្នាក់មែនហ­ើយ ដែលយើងប្រឆាំងជាមួយនឹងអំណាចផ្តាច់ការ វាពិតជាគ­្រោះថ្នាក់ វាពិតជាលំបាកពេកហើយ តែយើង
ស៊ូទ្រាំមិនបាននឹងភាព­គគ្លើនរបស់វាទេ បងប្អូន។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៦)


វាគឺជាអារម្មណ៍ពាល់ត្រូវរបស់ខ្ញុំផ្ទាល់ ក្នុងជីវិតរបស់ខ្ញុំ ខ្ញុំពាល់ត្រូវអារម្មណ៍របស់ខ្ញុំថា ខ្ញុំមិនអាចរស់នៅដោយគ្មានសេរីភាពបានទេ បើសិនណាជាខ្ញុំ មានសុីមានចុក មានឡាន
ជិះ មានផ្ទះសំបែងរស់នៅ ក៏ប៉ុន្តែខ្ញុំគ្មានសេរីភាព ខ្ញុំមានអារម្មណ៍ថា អោយខ្ញុំស្លាប់ទៅចុះ ខ្ញុំមិនអាចរស់នៅ ដោយគ្មានសេរីភាពបានទេ។.....................
បើអោយបាយ សុី អោយឡានជិះ អោយលុយចាយ តែអត់មានសេរីភាព ខ្ញុំមិនចេះនៅទេ ខ្ញុំសុខចិត្តក្រ ប៉ុន្តែសូមមានសេរីភាព។...................
ម៉ាជីវិតបស់ខ្ញុំហា គឺខ្ញុំរស់តែនឹងក្តីស្រមៃទេ​ បងប្អូន ពីព្រោះក្តីស្រមៃហា វាអាចមានពិត មិនដូចអាសភាពមានពិតទេ។........................មនុស្សដែលសម្លាប់សេចក្តីសង្ឃឹមហា ជាឃាត្តករដែលយើងមិនគួរអនុគ្រោះអោយទេ។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦)


............. មនោសញ្ចេតនាដែលមានចំពោះអ្នកណាមួយ បើអ្នកមិនបានធ្វើទេ ហើយមនោសញ្ចេតនានោះ គឺជាមនោសញ្ចេតនាពិតប្រាកដ
បើអ្នកមិនបានបំពេញមនោសញ្ចេតនាពិតប្រាកដរបស់អ្នកទេ ក្នុងជីវិតអ្នក ពិតជាទណ្ឌកម្មពេញមួយជីវិតរបស់អ្នកហើយ។ សម្រាប់ខ្លួនខ្ញុំផ្ទាល់
មនុស្សដែលអត់ចាំអតីតកាល មនុស្សរស់នៅ មិនរស់ក្នុងអនុស្សាវរីយ៍ អតីតកាល គ្មានមនោសញ្ចេតនា សម្រាប់ខ្លួនខ្ញុំផ្ទាល់ មិនមែនមនុស្សឡើយ។
 ........................... ពីព្រោះខ្ញុំច្បាស់លាស់ក្នុងចិត្តថា បើពិតជាមនោសញ្ចេតនាពិតប្រាកដ ច្បាស់ណាស់ បើអ្នកមិនបានធ្វើការងារដើម្បីបម្រើមនោសញ្ចេតនានោះទេ ជីវិតរបស់អ្នក ពិត
ណាស់ វាគ្រាន់តែជាទណ្ឌកម្មសម្រាប់ជីវិតតែប៉ុណ្ណោះ។
—ខឹម វាសនា  (ចាក់ផ្សាយថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦)


ការងាររបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បច្ចុប្បន្ននេះ
គឺពន្យល់ប្រជាពលរដ្ឋ អោយយល់ ដើម្បីចូលរួមកសាងសុបិនរួម
ដែលជាផលប្រយោជន៍របស់ពួកយើងទាំងអស់គ្នា ដោយកណ្តាប់ដៃ
របស់យើង ហើយដោយភាពភ្លឺស្វាង។---------------------
ចឹងបានខ្ញុំថាហា គ្មានល្បែងអីហា ជក់ចិត្តស្មើនឹងល្បែងហា ជួយប្រទេសហ្នឹងហា អោយរីកចម្រើន ដែលដូនតារបស់យើងធើអត់បានហា បងប្អូន។
—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១៨​ ខែមិថុនា ឆ្នាំ២០១៦)

ដែលខ្ញុំនិយាយថា ភាពត្រឹមត្រូវ វាថ្លឹងថ្លៃងជាមួយនឹងចិត្តប្រកបដោយមនោសញ្ចេតនា ថ្លឹងថ្លៃងជាមួយនឹងច្បាប់
បានវះមករកឃើញភាពត្រឹមត្រូវ អាត្រឹមត្រូវ ត្រូវតែត្រឹមត្រូវ អាហ្នឹង អត់ត្រឹមត្រូវទេ បងប្អូន។--------------------
ពីព្រោះភាពត្រឹមត្រូវ វាត្រូវយកច្បាប់ហ្នឹង មកគិតគូរសព្វគ្រប់ជាមួយនឹងមនោសញ្ចេតនារបស់មនុស្ស រួចហើយ បានវះទៅ
រកឃើញភាពត្រឹមត្រូវ។----------------
ពីព្រោះ រវាងច្បាប់ ជាមួយនិងមនោសញ្ចេតនា វាត្រូវបូកបញ្ចូលគ្នា រួចហើយបានវះឃើញកន្លែងដែលត្រឹមត្រូវ។—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៩​ ខែមិថុនា ឆ្នាំ២០១៦)


“អ្នកណាក៏អាចជេរស្តីឲ្យខ្ញុំបានតាមចិត្ត តែធើម៉េចហា កុំអោយមនសិការជេរខ្ញុំ តាមនសិការជេរខ្ញុំ ខ្ញុំរស់មិនបានទេ។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦)

“កំពូជអាអ្នកសាសនានេះ វាមិនដែលធ្វើអីដើម្បីប្រយោជន៍អ្នកដទៃម្តងឡើយ។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦)

ខ្ញុំហា ស្រឡាញ់សេរីភាពរបស់ខ្ញុំប៉ុណ្ណា ហាបងប្អូន ខ្ញុំយល់ថាគេគួរតែមានសេរីភាពដូចខ្ញុំចឹង។
----------------------
“គ្មានរដ្ឋាភិបាលណា ដឹកនាំប្រទេសរីកចម្រើន ដោយចោលការចូលរូមរបស់ប្រជាពលរដ្ឋឡើយ។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦)

“ស្រុកខ្មែរដើម្បីអោយមានការរីកចម្រើនត្រូវឈានចូលដល់បដិវត្តន៍មួយ។” —ខឹម វាសនា
 (ចាក់ផ្សាយថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦)


ខ្ញុំថា មនុស្សដែលនិយាយពីបញ្ហាជាប់ជាប្រចាំ មនុស្សហ្នឹងគឺជាមនុស្សដែលបង្កើតបញ្ហា។
 —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៦)


ចឹងបានខ្ញុំនិយាយថា អាមោនទភាពហ្នឹងហា បងប្អូន វាជាធាតុសៅហ្មង សៅហ្មង ហា ដល់ទេពកោសល្យទាំងឡាយរបស់យើង ។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នៅទីស្នាក់ការកណ្តាល)

ស្នាមញញឹម ហា ដែលស្រស់បំព្រងដែលដិតដាម
ក្នុងជម្រៅចិត្តរបស់មនុស្សខ្លាំងជាងគេបំផុត
គឺស្នាមញញឹមរបស់បុគ្គលមួយដែលលះបង់
ផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីយើង ហាបងប្អូន ហើយ
នៅតែញញឺមដើម្បីផ្តល់សេចក្តីសុខ។-------------------
មនុស្សបើគ្មានអនុស្សាវរីយ៍ បើគ្មានមនោសញ្ចេតនា មិនសាកសមជាមនុស្សឡើយ។ ហើយគ្មានទឹកចិត្តណា បងប្អូន ដែលខ្លាំងក្លាស្មើនឹងទឹកចិត្តរបស់បុក្គលដែលធ្វើការងារដើម្បីបម្រើមនោសញ្ចេតនាឡើយ។ គ្មានទឹកចិត្តណារដែលខ្លាំងខ្លាស្មើនឹងទឹកចិត្ត
របស់មនុស្សដែលធ្វើការងារបម្រើមនោសញ្ចេតនាឡើយ។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦)

វាមិនដែលប្រជាពលរដ្ឋអត់ថ្លៃថ្នូរ រួចហើយប្រទេសហ្នឹងទៅជាប្រទេសថ្លៃថ្នូរទេ បងប្អូន ទៅវាអត់រួច។ ------------ បងប្អូនហាស់ ការរស់នៅក្នុងភាពជាយើងគឺជាការរស់នៅស្របជាមួយនឹងដំណើរធម្មជាតិ
ក្នុងភាពរីកចម្រើន។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦)

 
“មនុស្សដែលមិនដែលដឹងគុណអ្នកណាអីទាំងអស់គឺជាមនុស្សឥតកំណើត។” —ខឹម វាសនា
(ចាក់ផ្សាយថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦) (This date's not yet confirmed)

គតិ ខឹម វាសនា

មនុស្សដែលអោយចិត្តទៅគេណា អត់មានសន្យាថែមអីទេ អាអូន។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៦)

បញ្ហាធំជាងគេបំផុតនៅក្នុងស្រុកខ្មែរគឺភាពល្ងង់ខ្លៅរបស់ប្រជាពលរដ្ឋ។
---------------------
ចឹងបានខ្ញុំនិយាយថា
មនុស្សល្អមើលចេតនារបស់មនុស្ស ដើម្បីស្ទង់រកការពិតរួចហើយបានអោយតម្លៃ (ទាំងអោយកំហុសគេ ទាំងអោយគុណសម្បត្តិទៅគេ គឺមើលដួងចិត្តសិន) ប៉ុន្តែមនុស្សអាក្រក់មើលសកម្មភាពខាងក្រៅរួចហើយឆ្នៃរក
ភាពឡូសិក។—ខឹម វាសនា  (LDP online Radio)

ខ្ញុំហ្អា រកគន្លឹះច្រើនណាស់ បងប្អូន ដើម្បីធ្វើម៉េចអោយខ្មែរភ្ញាក់ដឹងខ្លួនឡើង ដូចមនុស្សដែល
បេះដូង វាជិតឈប់ដើរទៅហើយបងប្អូន តើយើងត្រូវទៅឆក់យ៉ាងម៉េចដើម្បីអោយបេះដូងហ្នឹង
ត្រឡប់មកវិញ សម្តីខ្ញុំដែលគ្រោតគ្រាតចំពោះប្រជាពលរដ្ឋខ្មែរគឺក្នុងន័យបែបហ្នឹង។
—ខឹម វាសនា  (ចាក់ផ្សាយថ្ងៃទី២៧ ខែ០២ ឆ្នាំ២០១៦)

ចឹងបានខ្ញុំបង្កើតពាក្យមួយថា មនុស្ស ហា​ បងប្អូន ដែលមិនដែលដឹងគុណអ្នកណាអីទាំងអស់ ហា បងប្អូន គឺជាមនុស្សឥតកំណើត។-----------------
បើធ្វើនយោបាយ ហ្អា មិនបានក្លាយទៅជាអ្នកមានគុណរបស់ប្រជាពលរដ្ឋ
ខ្មែរទេ ខ្ញុំអត់ធ្វើនយោបាយទេ។​ -----------------
ខ្ញុំចេះតែមានសេចក្តីស្រមៃមួយថាថ្ងៃណាមួយពលរដ្ឋខ្មែរនឹងក្លាយជាពលរដ្ឋមួយដូចអុីស្រាអែល។
—ខឹម វាសនា  (ចាក់ផ្សាយថ្ងៃទី៩ ខែ០២ ឆ្នាំ២០១៦)

ចឹងបានខ្ញុំលើកជាគតិមួយថា ការងើបឡើងប្រយុទ្ធប្រឆាំងប្តូរផ្តាច់កំទេចអំពើអាក្រក់យ៉ាង
ស្វិតស្វាញនេះ គឺជាកាតត្វកិច្ចរបស់មនុស្សល្អ។—ខឹម វាសនា

ការរស់នៅជាមួយនឹងភាពអាត្មានិយមគឺជាដំណើររស់នៅបញ្ច្រាស់ជាមួយនឹងច្បាប់ធម្មជាតិ។
—ខឹម វាសនា

បងប្អូន ហ្អា ទស្សនមួយដ៏មុតស្រួចដែលខ្ញុំយល់ថា កិច្ចការក្នុងការផ្តល់ចំណេះដឹងដល់
ប្រជាពលរដ្ឋជាកិច្ចការគន្លិះហើយមានអត្ថប្រយោជន៍គ្រប់កាលទេសៈ។ ទោះបីជា
ប្រជាពលរដ្ឋ ហ្អា មិនទាន់ឈ្នះឆ្នោតបានអំណាចមកក្នុងដៃ ក៏ការយល់របស់ប្រជាពលរដ្ឋសំខាន់​ នៅពេលប្រជាពលរដ្ឋឈ្នះឆ្នោតបានអំណាចមកក្នុងដៃក៏ការយល់របស់ប្រជាពលរដ្ឋហ្អា មានសារៈសំខាន់។—ខឹម វាសនា

“គ្មានចលនាណាមួយក្នុងលោកនេះដែលខ្លាំងក្លាហើយគ្មានមនោគមវិជ្ជានោះទេ។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ វេទិការលើកទី១ប្រទេសថៃ)

“មិត្តភាពមួយដែលស្មោះត្រង់មិនកើតមកពីការសច្ចាប្រណិធានឡើយ ប៉ុន្តែវាកើតមកពីមនោសញ្ចេតនាដែលមានចំពោះគ្នាចង់ចែករំលែកសេចក្តីសុខជាមួយគ្នា។”
 -----------------------មនុស្សហា បងប្អូន ព្រោះតែជំនឿ ព្រោះតែប្រពៃណី ព្រោះតែទំនៀមទំលាប់
ដែលមិនមែនជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែគឺជាទំនៀមទំលាប់ប្រពៃណីដែល
អ្នកជឿ អំពើល្អ ការសម្រេចចិត្តសព្វបែបយ៉ាងដោយផ្អែកទៅលើការជឿលើអ្វីមួយ បងប្អូន វាគឺជារបាំងរាងខ្ទប់យើងមិនអោយក្លាយទៅជាសកលរបស់ធម្មជាតិឡើយ។ ----------------------- ការរស់នៅជាមួយនឹងភាពអាត្មានិយមគឺជាការរស់នៅក្នុងភាពកម្លៅ ឬក្នុងភាពភ័នច្រឡំ។---------------------វាគ្មានមិត្តភាពណាដែលស្មោះត្រង់កើតមកពីសម្បថទេ វាកើតមកពីចិត្តអាណិតអាសូរួចហើយចង់ចែករំលែក។
 —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥)

មេដឹកនាំពូកែគឺមេដឹកនាំដែលចេះធ្វើអោយប្រជាពលរដ្ឋពូកែដែរ។ —ខឹម​ វាសនា (ចាក់ផ្សាយថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥)

មេដឹកនាំតែឯងម៉េចខ្លាំង បងប្អូន? ប្រជាពលរដ្ឋទាំងអស់គ្នាបានខ្លាំង។ —ខឹម វាសនា​ (ចាក់ផ្សាយថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥)

អាសេចក្តីសប្បាយព្រោះរឿងប្រយោជន៍ផ្ទាល់ខ្លួន មានលាយឡំជាមួយនឹងសេចក្តីភ័យខ្លាច ដល់ពេលអាសេចក្តីសប្បាយដែលជួយអ្នកដទៃ បងប្អូន បាត់អស់សេចក្តីភ័យខ្លាច។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៩ ខែ១២ ឆ្នាំ២០១៥)

ខ្ញុំគ្រាន់តែជាតំណាងឆន្នះរបស់បងប្អូន បើខ្ញុំយល់មុនបងប្អូន ខ្ញុំយករឿងហ្នឹងមកនិយាយប្រាប់បងប្អូនទេ កុំមើលឃើញថាខ្ញុំផ្សេង បងប្អូនផ្សឹងហាស់ កុំយកខ្ញុំចេញអំពីពួកយើង ខ្ញុំគឺជាមនុស្សម្នាក់ក្នុងចំនោមពួកយើង​ បើពួកយើងទាំងអស់គ្នាជាជនរងគ្រោះ ខ្ញុំកឺជាមនុស្សម្នាក់ក្នុងចំនោមជនរងគ្រោះ។ កុំយកខ្ញុំចេញអំពីពួកយើង ខ្ញុំគឺជាមនុស្សម្នាក់ក្នុងចំនោមពួកយើង។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៦ ខែ១២ ឆ្នាំ២០១៥)

មនុស្សណាជួយមនុស្សដោយមិនគិតអំពីតម្លៃរបស់មនុស្ស វាគ្រាន់តែបង្ហាញអោយឃើញនូវភាពល្ងង់ខ្លៅក្នុងភាពជាជនសប្បុរសតែប៉ុណ្នោះ។ —ខឹម វាសនា


ស្អីទៅឧត្តមគតិ?
កាលណាអ្នកជួបការលំបាក រួចហើយអ្នកនៅតែតាំងស៊ុបនៅលើអ្វីដែលអ្នកយល់ថាត្រឹមត្រូវ នោះហើយគឺជាឧត្តមគតិ។—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២៧ ខែ១១ ឆ្នាំ២០១៥)

បើសិនណាជារដ្ឋាភិបាលហា បងប្អូន អាក្រក់ប្រហែល ពួកអាចោរថង់យាម យើងដេកគុកបាត់យូហើយ។—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២៦ ខែ១១ ឆ្នាំ២០១៥)

បងប្អូនហា ខ្ញុំថាអត់មានពីណាមានភាពអាត្មានិយមស្មើនឹងអ្នកសាសនាទេ បងប្អូន។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២២ ខែ១១ ឆ្នាំ២០១៥)

ខ្លាំងតែម្នាក់ឯង មិនខ្លាំងដូចខ្លាំងទាំងអស់គ្នាទេ។
ល្អតែឯងមិនប្រសើរដូចល្អទាំងអស់គ្នាទេ។
ចេះតែឯងមិនប្រសើរដូចចេះទាំងអស់គ្នាទេ។ -------------------
ខ្លាំងម្នាក់ឯង មិនដូចខ្លាំងទាំងអស់គ្នាទេ បងប្អូន យើងហា
ល្អម្នាក់ឯងមិនប្រសើរដូចល្អទាំងអស់គ្នាឡើយ
ចេះតែម្នាក់ឯង មិនដូចចេះទាំងអស់គ្នាឡើយ។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៣០ ខែ១១ ឆ្នាំ២០១៥)

ជីវិតនៅតែមាន បញ្ហានៅតែមាន។---------- ដោយសារអោយតែមានជីវិត គឺត្រូវតែមានបញ្ហាហ្នឹងហើយ ទើបគេនិយាយថា បញ្ហាដែលភ្ជាប់មកជាមួយនឹងជិវិត មិនមែនជាបញ្ហាឡើយ ប៉ុន្តែដែលជាបញ្ហាដែលយើងត្រូវនិយាយគ្នានោះ គឺរបៀបនៃការដោះស្រាយបញ្ហា។ តែយើងអត់យល់ពីរបៀបនៃការដោះស្រាយបញ្ហា គឺជាបញ្ហាហើយ។---------- របស់ណាក៏ដោយបងប្អូន ចំណាំមើលចុះ អោយតែរបស់ហ្នឹងមានប្រសិទ្ធភាពហា បងប្អូន គ្រោះថ្នាក់របស់វាក៏ធំដែរ។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១៧ ខែ១១ ឆ្នាំ​២០១៥)

អ្នកនយោបាយល្អហា អត់មានទីឈទេ​ កាលណាប្រជាពលរដ្ឋល្ងង់។ ទស្សនមួយហ្នឹង បងប្អូន មានតាំងពីខ្ញុំនៅក្នុងគណបក្សសមរង្សុីម៉េស ខ្ញុំថាបើប្រជាពលរដ្ឋល្ងង់បែបហ្នឹងហាស់ អ្នកនយោបាយល្អ គ្មានទីឈរទេ។ —ខឹម វាសនា ដកស្រង់ចេញពីវេតទីការថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥

គ្រប់ការងារទាំងអស់ដែលយើងធ្វើ សំខាន់បំផុត អ្នកត្រូវរកអោយឃើញទំនុចចិត្ត បើអ្នករកមិន
ឃើញទំនុកចិត្តទេ ភាគរយដែលអ្នកទទួលបានជោគជ័យហ្នឹង គឺតិចបំផុត វាគឺជាការចៃដន្យ
ដែលអ្នកគ្មានទំនុកចិត្តក្នុងខ្លួន រួចហើយអ្នកទទួលបានជោគជ័យ។ ភាគរយដែលអ្នកផ្សងដើម្បី
ជួបនូវជោគជ័យគឺមានកំរិតតិចបំផុតគ្រប់ការងារសំខាន់បំផុតអ្នកត្រូវរកអោយឃើញនូវទំនុកចិត្
ត ថាតើក្នុងរឿងហ្នឹង អ្នកអាចនឹងធ្វើអោយបានជោគជ័យដែរឬទេ អ្នកត្រូវពិចារណាប្រកបទៅ
ដោយហេតុផល ថ្លឹងថ្លៃឧបសគ្គដែលអ្នកត្រូវបុកបំបែក ថ្លឹងថ្លៃងសមត្តភាពនិងលទ្ធភាពដែល
ខ្លួនមាន ហើយថ្លៃនឹងទៀតសោតគឺឥតមានចិត្តលំអៀងទេ ស្គាល់ឧបសក្គ  ស្គាល់ខ្លួនឯងចេញ
ប្រយុទ្ធ១០ដង ឈ្នះទាំងដប់ដង។ ------------------------
សំខាន់ណាស់ គ្រប់ការងារដែលអ្នកធ្វើអោយបានជោគជ័យ គឺទំនុកចិត្ត តែអ្នករកមិនឃើញ
ទំនុកចិត្តហើយ ភាគរយនៃជោគជ័យតិចបំផុត ហើយបើមានតិចតួច គឺជាការចៃដន្យទេ។ ---------------------
បើយើងនិយាយរួមខ្លីៗ ដើម្បីអោយកើតទំនុកចិត្ត
ទី១ យើងមើលឧបសគ្គ។
ទី២ យើងថ្លឹងសមត្តភាព​ លទ្ធភាពរបស់ខ្លួនយើង តើបុកឧបសគ្គហ្នឹង បានអត់?
ហើយជញ្ជឹងរបស់យើងត្រូវបូលកូនសូន្យ។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១៣ ខែ១១ ឆ្នាំ២០១៥)

សភាល្អមានកាព្វកិច្ចប្រយុទ្ធប្រឆាំងជាមួយនឹងសភាវអាក្រក់ បងប្អូន ចងចាំកន្លែងហ្នឹង បើសិនណាជាវត្តមានរបស់បងប្អូននៅលើផែនដីមិននាំការឈឺចាប់ដល់ក្រុមណាមួយទាល់តែសោះ រស់នៅចេះតែសន្តិភាព ចាំអោយហើយទៅ បងប្អូន កន្លែងហ្នឹង យ៉ាងតិចបំផុតក៏វាយករួចខ្លួនដែរ។
----------------
(សម្តីរបស់អ្នកប្រាជ្ញមានលក្ខណ៤យ៉ាង)
ទីមួយនិយាយអត់មានពិសពុល អត់មានកាច់មួល
អត់មានសូកសៀត អត់មានដៀមដាម  សម្តីលោកត្រង់ណាស់។
ទីពីរសម្តីចេញផុតពីអញ អត់មានប្រយោជន៍ផ្ទាល់ខ្លួន។
ទីបីសម្តីអត់អោយមនុស្សកើតអញ។
ទីបួន សម្តីធ្វើអោយមនុស្សកើតបញ្ញា
 —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១២ ខែ១១ ឆ្នាំ២០១៥) 

ដែលហៅថាគុណធម៌នោះ គឺអ្វីដែលបងប្អូនអាចយល់អំពីបុគ្គលហ្នឹង ពាល់ត្រូវចិត្តរបស់បុគ្គលហ្នឹង បងប្អូនស្រក់ទឹកភ្នែកអំពីការលះបង់របសបុគ្គលហ្នឹង។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១០ ខែ១១ ឆ្នាំ២០១៥)

គេមិនអាចយកភាពឆ្លាតវាងវៃរបស់ខួក្បាលមកធ្វើតុល្យភាព សកម្មភាពដែលចេញពី
ឌួងចិត្តបានឡើយ។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី០៦ ខែ១១ ឆ្នាំ២០១៥)

ខ្មាំងសត្រូវវាមានល្បិចខូចច្រើនណាស់ដូច្នេះក្នុងការកំទេចអំពើអាក្រក់យើងក៏មានល្បិចច្រើនដែរ​ យើងក៏មានសិល្ប៍វិធីក្នុងការកំទេចហ្អែងច្រើនដែរ។ ---------------
អំពើល្អមានកាត្វកិច្ចក្នុងការកំទេចអំពើអាក្រក់ អំពើអាក្រក់មានល្បិចច្រើនប៉ុណ្ណា
យើងក៏មានសិល្ប៍វិធីក្នុងការវាយបកទៅហ្អែង ដើម្បីសង្រ្គោះជនរងគ្រោះដែលពួកហ្អែងចាប់ធ្វើចំណាប់ខ្មាំង ប៉ុណ្នឹងដែរ។ ---------------
សត្រូវរបស់យើងមានល្បិចច្រើនប៉ុណ្នា យើងក៏មានសិល្បះនៃការវាយបក ហើយនឹងសង្រោះជនរងគ្រោះរបស់យើងច្រើនប៉ុណ្នឹងដែរ។----------------
អាគេលើកទឹកចិត្តបានធ្វើកើត អាហ្នឹងអន់ណាស់ ហ្អាក់អាគេ មិនវាយបកបានធ្វើកើត
អាហ្នឹងអន់បន្ទាប់ ដល់ពេលអាគេបង្អាប់ហើយ គេ បន្ទុចគេបង្អាប់យើងហើយនៅតែងើបទៀត
ជនបដិវត្តន៍ ជនបដិវត្តន៍។
—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី០៥ ខែ១១ឆ្នាំ២០១៥)

ខ្ញុំនិយាយអោយខ្លី ខ្ញុំជាសត្រូវរបស់សភាវអាក្រក់ មិនមែនជាសត្រូវ
របស់បុគ្គលទេ។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១១ ខែ១០ ឆ្នាំ២០១៥ វេទីការនៅកូរ៉េ)

ការប្រមាថទឹកចិត្តរបស់បុគ្គលដែលចង់ជួយយើង គឺជាការប្រមាថដែល
មានលក្ខណៈព្រៃផ្សែបំផុត។ -------- ការប្រមាថទឹកចិត្តរបស់មនុស្សម្នាក់ដែលចង់ជួយ
យើងដោយស្មោះត្រង់ ការប្រមាថបែបហ្នឹងមានលក្ខណៈព្រៃផ្សៃណាស់ បងប្អូន។
បងប្អូនយកទៅគិតទៅ ហើយបងប្អូនចាំពាក្យខ្ញុំ ចាំពាក្យខ្ញុំ  ខ្ញុំងាប់ទៅ បងប្អូននឹកឃើញពាក្យខ្ញុំ ប្រទេសមួយ បងប្អូនដែលមើលងាយទឹកចិត្តរបស់វីរបុរសជាតិ ជាតិសាសន៍ហ្នឹងគ្មានកំណើតទេ បងប្អូន ខ្ញុំថាចឹងហ្មង។ —ខឹម វាសនា (ផ្សាយផ្ទាល់់ ថ្ងៃទី២ ខែ១០ ឆ្នាំ២០១៥)

កាលណាអ្នកមើលខ្ញុំ អ្នកឃើញខ្ញុំ កាលណាអ្នកសួរគេពីខ្ញុំ អ្នកស្គាល់ខ្ញុំ កាលណាអ្នកសិក្សាស្វែងយល់ពីខ្ញុំ អ្នកយល់អំពីខ្ញុំ។ —ខឹម វាសនា (ចាក់ផ្សាយ ការផ្សាយផ្ទាល់់នៅសៀមរាប ថ្ងៃទី១ ខែ១០ ឆ្នាំ២០១៥)

បងប្អូន ហ្អើយ ខ្ញុំយល់ថា ការប្រមាទមើលងាយរបស់បុគ្គលដែលយើងចង់ជួយ បងប្អូន វាគឺជាអំពើព្រៃផ្សៃយ៉ងឃ្នងខ្លាំងហាស់។ —ខឹម វាសនា​ (ចាក់ផ្សាយ ការផ្សាយផ្ទាល់នៅសៀមរាប ថ្ងៃទី១៨ ខែ៩ ឆ្នាំ២០១៥)

បងប្អូនគិតមើលៗតើយើងនិយាយហ្នឹងមានហេតុផលទេ​ សម្ព័ន្ធដើម្បីប្រជាធិបតេយ្យយល់
ឃើញថា ដើម្បីបញ្ចប់វប្បធម៌ប្រជាភិថុតិដែលអ្នកនយោបាយខ្មែរ ធ្វើចំពោះប្រជាពលរដ្ឋខ្មែរ ការផ្តល់ចំណេះដឹងអោយប្រជាពលរដ្ឋគឺជារឿងខានមិនបានទាល់តែសោះ។ បងប្អូនគិត
មើលៗ​ ដើម្បីបញ្ចប់នយោបាយប្រជាភិថុត ដែលចាក់ឬសគុលក្នុងសង្គមខ្មែរដាច់ខាត ការផ្តល់
មូលដ្ឋានក្នុងការត្រិះរិះពិចារណាអោយប្រជាពលរដ្ឋ គឺជាកិច្ចការដែលខាន់មិនបាន ទស្សនវិស័យ!!៕ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១៧ ខែ៨ ឆ្នាំ២០១៥)

យើងនៅតែយល់យ៉ាងច្បាស់ថា ការយល់ដឹងរបស់ប្រជាពលរដ្ឋគឺជាចំណុចចាប់ផ្តើមនៃការដោះ
ស្រាយបញ្ហាទាំងអស់ក្នុងស្រុកខ្មែរ។
 —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១៧ ខែ៨ ឆ្នាំ២០១៥)

បើអ្នកគ្រាន់តែធ្វើអំពើល្អតាមរាងកាយខាងក្រៅ ម្តងម្កាល អ្នកមិនមែនជាមនុស្សល្អទេ ហេតុអី
បានអ្នកមិនមែនជាមនុស្សល្អ ពីព្រោះអ្នកគ្មានប្រក្រតីនៃសេចក្តីល្អទាំងអស់ហ្នឹងទេ សីលធម៌
ប្រែមកថាប្រក្រតី។ ----------------------------------------------  អោយតែខ្មែរមានគំនិតចូលរួម
ជួយកសាងសង្គម ប៉ុន តែខ្មែរទៅធ្វើបុណ្យបែបសាសនារាល់ថ្ងៃហ្នឹង ស្រុកខ្មែររីកចម្រើនបាត់ហើយ។ ----------------
ចឹងបានខ្ញុំបង្កើតគតិមួយថា ខ្ញុំថា ជនជាតិមួយ ដែលអត់ចេះដឹងគុណវីរបុរសជាតិរបស់ខ្លួន ​ជាជនជាតិមួយដែលគ្មានកំណើត។
 —ខឹម វាសនា ​ (ចាក់ផ្សាយថ្ងៃទី២៥ ខែ៧ ឆ្នាំ២០១៥)

ចឹងបានខ្ញុំនិយាយថា បើបងប្អូនចាត់ទុកគោលដៅ ចាត់ទុកជោគជ័យ ជារឿងសំខាន់ប៉ុណ្ណា ចំនុច
ចាប់ផ្តើមក៏សំខាន់ប៉ុណ្ណឹងដែរ។ —ខឹម វាសនា​ (ចាក់ផ្សាយថ្ងៃទី៩ ខែ៧ ឆ្នាំ២០១៥)

មនោសញ្ចេតនាដែលមានពីកំណើតផង បូកជាមួយនិងមនោសច្ចេតនាដែលកើតក្រោយពីការ
យល់ធម៌ យល់ការពិត វាមានទំហំធំធេងជាងមនោសញ្ចេតនាដែលរុញច្រានអោយមាន
ដោយព្រះ។......................................... អាត្រង់ហ្នឹង ដែលខ្ញុំលើកជាគតិថា មនោសញ្ចេតនាពីកំនើត បូកនឹងមនោសញ្ចេតនាដែលយល់អំពីធម៌ យល់ពីការពិត មានទំហំធំធេងជាងមនោសញ្ចេតនា
ដែលរុញច្រានអោយមានដោយសារព្រះ។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៨ ខែ៧ ឆ្នាំ២០១៥)

បងប្អូនចាំពាក្យខ្ញុំហឹក បើចៅៗ សកក្រោយចៅកើតមក ចៅចាំពាក្យតាហឹក
បើចៅ នៅតែប្រគល់វាសនាទៅអោយអ្នកដឹកនាំ មិនគិតដល់ប្រព័ន្ធធានាសិទ្ធ និងអំណាចជាម្ចាស់ទេចៅ ចៅចាំពាក្យតាចុះ  វាសនារបស់ប្រទេសចៅហា!
អត់បានខ្មែរជាអ្នកចាត់ចែងទេ គឺបរទេសចាត់ចែងអោយជារៀងដរាបអើយ។—ខឹម វាសនា
(ចាក់ផ្សាយថ្ងៃទី៦ ខែ៧ ឆ្នាំ២០១៥)

មនុស្សហាស់ អត់មានអនុស្សាវរីយ៍ គឺអត់មានមនោសញ្ចេតនា មនុស្សអត់មានអនុស្សាវរីយ៍គឺ
មនុស្សអត់មានមនោសញ្ចេតនា អត់ចាំហាស់ អត់ចាំអនុស្សាវរីយ៍មនុស្សមានមនោសញ្ចេតនា
គឺមានអនុស្សាវរីយទាំងអស់ បងប្អូន នឹកឃើញស្រណោះកាលពីនៅតូច នឹកឃើញស្រណោះ
កាលពីនៅជាមួួយម្តាយ នឹកឃើញស្រណោះ មនុស្សចាំអនុស្សាវរីយ៍ មនុស្សចឹងមានមនោ
សញ្ចេតនាហាស់។  —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២ ខែ៧ ឆ្នាំ២០១៥)
(ចាប់ពីពាក់កណ្តាលម៉ោងនិយាយពីបុព្វហេតុជីវិត ស្នេហា និងមនោសញ្ចេតនារបស់មនុស្ស)

ដើម្បីអោយស្រុកមួយក្លាយទៅជាស្រុកសុីវីល័យ ឥតមានទៅរស់នៅក្រោមឆន្ទៈរបស់បុគ្គល
ណាទេ ត្រូវមានវិធានការអោយមនុស្សទាំងអស់គ្នាមានការគោរពច្បាប់ ជាពិសេសគឺនាយករដ្ឋមន្រ្តីមុនគេបំផុត។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២២ ខែ៦​ ឆ្នាំ២០១៥)

អាត្រង់ហ្នឹងហើយ ដែលខ្ញុំនិយាយថា ចិត្តដែលតស៊ូដើម្បីអ្នកដទៃខ្លាំងជាងចិត្តដែលតស៊ូដើម្បី
ខ្លួនឯង ពីព្រោះចិត្តតស៊ូដើម្បីខ្លួនឯងអត់ហ៊ានងាប់ទេ តែចិត្តតស៊ូដើម្បីអ្នកដទៃហ៊ានងាប់។ —ខឹម វាសនា​ (ចាក់ផ្សាយថ្ងៃទី៩ ខែ៦​ ឆ្នាំ២០១៥)

ចឹងបានខ្ញុំនិយាយថា បើសិនណាជាកែអត្តចរិកខ្មែរអត់បានទេ បងប្អូន កុំសង្ឃឹមថាខ្មែរទៅជាប្រទេសសុីវីល័យទៅអត់រួចទេ។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១៨ ខែ៦ ឆ្នាំ២០១៥)

គតិ ខឹម វាសនា

ពិតណាស់ ខ្ញុំតែម្នាក់ឯងវាមិនខ្លាំងគ្រប់គ្រាន់សម្រាប់កសាងប្រទេសនេះបានទេ ប៉ុន្តែឥតមាននរណាមួយអាចបដិសេដបានទេថា បើសិនណាជាពួកយើងចូលរួមទាំងអស់គ្នា ពួកយើងមានកម្លាំងគ្រប់គ្រាន់សម្រាប់កសាងជាតិរបស់យើងបាន គ្មាននរណាម្នាក់ខ្លាំងគ្រប់គ្រាន់សម្រាប់កសាងជាតិនេះអោយរីកចម្រើនបានទេ ប៉ុន្តែឥតមាននរណាម្នាក់អាចបដិសេដបានថា កម្លាំងនៃការចូលរួមរបស់ពលរដ្ឋក្នុងប្រទេសនោះ គ្មានកម្លាំងគ្រប់គ្រាន់ធ្វើអោយជាតិរបស់គេរីកចម្រើនបានឡើង។ -------------------------------------
អោយតែប្រជាពលរដ្ឋមានការចូលរួម ហើយការចូលរួមនោះគឺជាការចូលរួមប្រកបដោយ
ភាពភ្លើស្វាង គ្មានអ្វីទប់ប្រទេសមួយនេះមិនអោយរីកចម្រើនបានឡើយ។
—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៨ ខែ៦ ឆ្នាំ២០១៥)

បើអ្នកមិនចូលរួមធ្វើទេ អ្នកមិនគួរមានចំណែកក្នុងការបានទេ។ ------- បើអ្នកមិនចូលរួមទេ អ្នកមិនគួរមានចំណែកក្នុងការបានទេ។ —ខឹម វាសនា
(ផ្សាយផ្ទាល់ពីទីស្នាកការថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៥ via eRadio)

ចឹងបានខ្ញុំចេះតែនិយាយថា បញ្ហាដែលជាប់មកជាមួយនឹងជីវិតមិនមែនជាបញ្ហាឡើយ ដែលជា
បញ្ហា ត្រូវតែនិយាយគ្នាអត់ឈប់អត់ឈរហ្នឹងគឺរបៀបនៃការដោះស្រាយបញ្ហាហ្នឹង តែរបៀបនៃការ
ដោះស្រាយបញ្ហាខុសហើយគឺបញ្ហានៅជាប់ហ្មង។  ---------------------------------------------------------
-------------------------------------------------------------------------------------------------------------------------
ពីព្រោះបងប្អូន ក្នុងធម្មជាតិហ្នឹងហា បងប្អូន ឥតមានអីលើសពីការគិតទេ បងប្អូន អោយតែបងប្អូនគិត ស្អី ក៏ឃើញដែរ ឃើញរហូតដល់ឃើញទីបំផុត គេហៅត្រាស់ដឹង ត្រាស់ដឹងហ្នឹងគឺឃើញទីបំផុត ឃើញចុងក្រោយអស់ហើយ។ -----------------
ចឹងបានខ្ញុំនិយាយថាជាងគម្ពី ជាងហ្វូង ជាងប្រពៃណី ជាងអ្នកដឹកនាំ ជាងស្អីទាំងអស់ ជាងស្អីទាំងអស់ គឺហេតុផល។-------------------
ចិត្តដែលលះបង់ចំពោះអ្នកដទៃមានទំហំធំធេងខ្លាំងខ្លាជាងចិត្តដែលលះបង់ដើម្បីខ្លួនឯង។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥)


ប្រទេសមួយអាចរីកចំរើន វាមិនដែលមេដឹកនាំធ្វើតែឯងទេ វាត្រូវការការចូលរួមរបស់ប្រជាពលរដ្ឋនៃប្រទេសហ្នឹង។
(ចាក់ផ្សាយថ្ងៃទី២៦ ខែ៥ ឆ្នាំ២០១៥)

បើខ្ញុំចង់បោកប្រជាពលរដ្ឋ ហេតុអ្វីខ្ញុំពន្យល់ បងប្អូន ខ្ញុំចង់បានកម្លាំងនៃការចូលរួមរបស់បងប្អូន។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២៦ ខែ៥ ឆ្នាំ២០១៥)

បើគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមិនឈ្នះឆ្នោតទេ ប្រទេសមួយនេះមិនទាន់ត្រូវបានសង្រ្គោះពេញបរិបូរណ៍ទេ។
.................
ប្រទេសមួយនេះមិនទាន់ត្រូវបានសង្រ្គោះពេញបរិបូរណ៍នៅឡើយទេ បើគណបក្សសម្ព័ន្ធដើម្បីប្រធាធិបតេយ្យមិនឈ្នះឆ្នោត។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១២ ខែ៥ ឆ្នាំ២០១៥)

អ្នកអាចបង្កើតលេស រាប់លានលេស ប៉ុន្តែសេចក្តីពិតក្នុងរឿងមួយហ្នឹងគឺមានតែមួយទេ។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១២ ខែ៥ ឆ្នាំ២០១៥)
 
អារម្មណ៍មនុស្សដែលចង់ជួយគេ ហើយអត់ចង់បានអីត្រឡប់មកវិញ មានឥស្សភាពពេញលេង បងប្អូន។
—ខឹម វាសនា  (ចាក់ផ្សាយថ្ងៃទី៤ ខែ៥ ឆ្នាំ២០១៥)

កុំលេងវា ជួងវាមិនចេះសន្សំរឿងទេ ប៉ុន្តែបើវាត្រូវស៊ូស្លាប់ហា បងប្អូន ជួងមិនដែលខ្លាចទេ។
—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១០​ ខែមេសា ឆ្នាំ២០១៥)

ខ្ញុំសូមធ្វើការកត់សំគាល់ខ្លួនខ្ញុំថា មួយជីវិតនេះ ខ្ញុំមិនដែលស្រក់ទឹកភ្នែកពីព្រោះទុក្ខលំបាកឡើយ
មិនដែលទាល់តែសោះ ខ្ញុំ តែងតែសួរខ្លួនខ្ញុំ ពេលដែលខ្ញុំមានបញ្ហាម្តងៗរួចហើយទឹកភ្នែកខ្ញុំស្រក់
សួរថាតើខ្ញុំស្រក់មកពីឧបសគ្គទាំងអស់នឹងវាធ្ងន់ធ្ងរសម្រាប់ខ្ញុំពេកឬយ៉ាងណា ខ្ញុំ សំគាល់ខ្លួនខ្ញុំថា
ខ្ញុំមិនដែលមានទឹកភ្នែកដែលកើតមកពីឧបសគ្គដែលខ្ញុំបានជួបប្រទះឡើយ ការលំបាក់ទាំង
ឡាយមិនអាចទាញទឹកភ្នែកឬសង្កត់ទឹកភ្នែករបស់ខ្ញុំឲ្យធ្លាក់ទេ ប៉ុន្តែមានតែមនោសញ្ចេតនា
មួយគត់ មនោសញ្ចេតនាធ្វើអោយខ្ញុំស្រក់ទឹកភ្នែក។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៥)

ខ្ញុំប្រាប់ហាស់ សុំទោស អោយខ្ញុំហាស់ សុំសន្លឹកឆ្នោតប្រជាប្រជាពលរដ្ឋម៉ាមាត់ហាស់ រួចហើយ
ប្រជាពលរដ្ឋបោះអោយម៉ាប្រទេសហាស់ មើលមុខអាស្នាអោយច្បាស់ហឹក អត់សុំហេស​ហេលុត
ចាគុងម៉ាវឹបហឹស គេបោះអោយម៉ាប្រទេស អញអត់លុត ដាច់ខាត់ អរគុណប្រជាពលរដ្ឋម៉ាមាត់
ហឹសប្រជាពលរដ្ឋបោះអោយម៉ាប្រទេស អញមិនអរគុណ។ ងាប់បងប្អូនហាស់ កាច់ប្រជាពលរដ្ឋ
ខ្មែរអោយបាន អញកាច់អោយបាន ស្អីហ្អែងចង់កាច់អ្នកនយោបាយពីមុនមកហែស ពួកអាថោកចង់បានសន្លឹកឆ្នោតបងប្អូនហ្នឹង វាចង់បានដើម្បីសេចក្តីសុខគ្រួសារវាហ្នឹង។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥)

“ខ្ញុំយល់ថា ការមិនទុកចិត្តចំពោះបុគ្គលដែលគួរតែទុកចិត្តគឺជាកំហុសមួយ ដែលយើងបានធ្វើ
ទៅលើគេ។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៥)

“បងប្អូនណា ខ្ញុំនិយាយអោយខ្លី រួចហើយបងប្អូនយកគំនិតទស្សនរបស់ខ្ញុំទៅត្រិះរិះពិចារណា
ខ្ញុំថាគ្មានបុគ្គលណាមួយអាចប្រកាស់ថាខ្លួនបានជោគជ័យហាស់ នៅពេលដែលខ្លួនមិនទាន់
រកឃើញបុព្វហេតុនៃការរស់ទេ។ ”  —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥)

“ជីវិតកើតមកជួបបញ្ហាជារឿងធម្មតាតើ ដែលមិនធម្មតានោះគឺរបៀបនៃការដោះស្រាយបញ្ហា
ណុង។ ”  —ខឹម វាសនា  (ចាក់ផ្សាយថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៥)

ងាប់ បងប្អូន ហ្នើយ បងប្អូន គ្មានមនុស្សណា វាអាចទៅជាមនុស្សថ្លៃថ្នូរ មនុស្សមានតម្លៃបាន នៅពេលដែលជាមនុស្សហា អត់មាន សម្តីថ្លៃថ្នូរហ្អេបងប្អូន ក្នុងភាពជាមនុស្សថ្លៃថ្នូរ
ហាបងប្អូន មុនគេគឺសម្តីហ្នឹងហ្មងបងប្អូន មិនដែលមនុស្សណាថ្លៃថ្នូរ រួចខ្វះពាក្យសម្តីថ្លៃថ្នូរទេ។
------------------
ក្នុងភាពជាអ្នកថ្លៃថ្នូរ បងប្អូន ថ្លៃថ្នូរដំបូងដៃគេគឺពាក្យសម្តី មនុស្សតាពាក្យសម្តីអត់ថ្លៃថ្នូរហើយ អត់ថ្លៃថ្នូរទេ​។
 —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៥)

“អ្នកប្រាជ្ញទាំងឡាយមិនដែលអាណាបណ្តុះបានទេ គេថាហ្អេមិនក៏មិនបណ្តុះមនុស្សដូចជូកឺលៀង
អី ម៉េចមិនបណ្តុះមនុស្សអោយដូចជួកឺលៀង អ្នកប្រាជ្ញមិនដែលពីណាបណ្តុះបានទេ កំណើតមក
ជាកំណើតអ្នកប្រាជ្ញ មកតាហ្មួង អត់មានពីណាទៅបង្រៀនមនុស្សអោយទៅជាអ្នកប្រាជ្ញទេ បើមនុស្សហ្នឹងទៅជាអ្នកប្រាជ្ញ ច្បាស់ណាស់កំណើតជាអ្នកប្រាជ្ញដោយស្វាយប្រវត្តិ។ ”  —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៥)

“អ្នកដឹកនាំទាំងឡាយអត់មានផ្អែកទៅលើមតិភាគច្រើនឬភាគតិចដើម្បីធ្វើការសម្រេចចិត្តឡើយ
ប៉ុន្តែផ្អែកទៅលើមនសិការរបស់ខ្លួន។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៥)

“មនុស្សអត់កំណើតមានលក្ខណៈ ៣យ៉ាង ៖ ទី១ អត់ចេះខ្មាស់។ ទី២ អត់ចេះឈឺចាប់។ ទី៣ អត់ចេះដឹងគុណ។”—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី18 ខែមិនា ឆ្នាំ២០១៥)

“ដើម្បីផ្ទេរចំណេះដឹង ពីអ្នកនិយាយទៅកាន់អ្នកស្តាប់ ការផ្ទេរចំណេះដឹង លុះត្រាតែអ្នកស្តាប់ គិត ត្រិះរិះពិចារណាទៅលើពាក្យអ្នកនិយាយហ្នឹង យល់ ឃើញថាអញ្ចឹងមែន ទើបចំណេះដឹងបានផ្ទេរ
បើសិនណាជាបងប្អូនគិតមិនយល់ រួចហើយគ្រាន់តែបងប្អូនចាំ នោះមិនមែនចំណេះដឹងពិតប្រាក
ដដែលបងប្អូនអាចយកទៅប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់បងប្អូនបានទេ។ ការបើកចិត្ត
អោយចំហរដើម្បីស្តាប់ គិត ត្រិះរិះពិចារណា គឺជាការផ្តល់ឧ៌កាសអោយខ្លួនឯងដើម្បីស្វែងយល់
អំពីការពិត។”—ខឹម វាសនា (Source)

“ក្នុងការអប់រំមនុស្សឥតមានវិធីណាប្រសើរជាងធ្វើអោយមនុស្សហ្នឹងគេអប់រំខ្លួនគេទេ។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥)

“សម្រាប់ខ្លួនខ្ញុំផ្ទាល់ហាស់ អោយតែមានបាយបីពេលសម្រាប់ខ្ញុំសុីរហូតដល់ចាស់ងាប់! ខ្ញុំមិនអោយពីណាជាន់ក្បាលខ្ញុំបានទេ។” —ខឹម វាសនា

“សូមបងប្អូនបើកត្រចៀកបងប្អូនអោយធំៗហើយបងប្អូនចាំ ខ្ញុំនិយាយតែតិចទេ រួចហើយខ្ញុំបញ្ចប់
ហើយ ព្រោះអ្វីខ្ញុំអត់ចង់និយាយ តទៅទៀត ខ្លាចបងប្អូនអត់ចាំ ពីព្រោះខួរក្បាលបងប្អូននេះខ្ញុំដឹង
ថាមាន បញ្ហាច្រើនណាស់ មិនមែនខួរក្បាលបងប្អួនស្តាប់នៅទីហ្នឹងទេ ខួរក្បាលបងប្អូនស្តាប់តាម
Radioហ ខ្លាចគាត់អត់ចាំ និយាយយ៉ាងខ្លី បងប្អូនសព្វថ្ងៃបងប្អូនអត់គិតអីទេ គិតធ្វើម៉េចអោយតែ
រស់ អញមិនខ្វល់ទេ អាណមិនចូលប្រជុំ អាណាធ្វើអង្គការ អាណាធ្វើអី អញមិនដឹងទេ អញធ្វើម៉េច
អោយតែគ្រួសារអញរស់។ អញមិនខ្វល់ អ្វីទាំងអស់។នៅស្រុកមួយដែលអំណាចវាប្រមូលផ្តុំ តាអំណាចប្រមូលផ្តុំ ច្បាប់ចងមនុស្សអត់ជាប់ទេ ជាពិសេសចងអ្នកដែលប្រមូលផ្តុំអំណាចអត់
ជាប់ទេ ចងមិនជាប់ច្បាប់វាធូរលុង កាលណាច្បាប់វាធូរលុងចូលដល់រឿងដណ្តើម គ្នារស់ ដល់ដណ្តើមគ្នារស់បងប្អូនបិតភ្នែកស្រមៃតិច ១ ២ ៣ ដណ្តើម ព្រូ..ចូលទៅដណ្តើម សួថាអាណា
ដណ្តើមបានច្រើនជាងគេបងប្អូន? អាណាដណ្តើមបាន មានតែអាជើងខ្លាំងទេ បងប្អូនសាកទៅ
ដណ្តើមមើល គេបាញ់កាំភ្លើង ចាំងៗៗៗ..ឡើងលើ រត់ព្រូចេញអត់ ហែងហ៊ានចូលបាញ់ ចំមុខ
មនុស្ស ២ ៣ អ្នកដូលខ្ពោកៗៗ រត់ចោលស្រុកអស់អាលីង លែងហ៊ាន ដណ្តើម។ ស្រុកមួយដែល
អំណាចប្រមូលផ្តុំធ្វើអោយច្បាប់ធូរលុង តាច្បាប់ធូរលុកចូលដល់រឿងដណ្តើមគ្នារស់ ដល់ដណ្តើម
គ្នារស់ ខ្ញុំប្រាប់អោយហើយ មុខម្ចាស់ថ្លៃឯង ដណ្តើមមិនឈ្នះគេទេៗ....។” —ខឹម វាសនា (Source)

“អាត្រង់ហ្នឹងហើយ ដែលខ្ញុំរំលឹកច្រើនលើកច្រើនសា ថាកូនឪមិនស្លាប់ទេណា ឪនៅលើបាតដៃ
បស់កូន នៅលើបាតដៃបស់កូនហ្នឹង ដូចចាប់ចឹង បើកូនចង់អោយឪស្លាប់ហាស់ កូនច្របាច់ភ្លាម
វាងាប់ភ្លាម ហេតុអីបានឪថាចឹង? ជាទូទៅគេថាឪស្លាប់បាត់ហើយ ពីព្រោះកូនត្រូវដឹងថាការងារ
ពេញមួយជីវិតរបស់ឪ ដែលឪធើអី អាណុងហើយជាឪ បើកូនមិនបន្តការងារហ្នឹងតទៅទៀតទេ មានន័យថាកូនសម្លាប់ឪហើយ អ្នកដទៃអាចយល់ថាឪងាប់បាន តែចំពោះកូន ចំពោះចលនាស្នូល
របស់យើងមិនអាចយល់ថាឪងាប់បានទេ ពីព្រោះស្អីជាឪ គឺឪធ្វើមួយជីវិតរបស់ឪ ហើយឪទុកផ្ញើ
ហ្នឹងកូនណុងហើយគឺជាឪ បើកូនចង់អោយឪស្លាប់កូនឈប់ធើទៅឪស្លាប់ហើយឪ អ្នកដទៃគេអាច
យល់ថាឪងាប់បានតែចំពោះចលនាស្នូលមិនអាចយល់បានទេ។”
—ខឹម វាសនា​​ (ចាក់ផ្សាយថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤)

“បងប្អូនហា ខ្ញុំហាស់ ខ្ញុំចង់ធើ្វតែរឿងណាដែលគេធើ្វមិនកើត ប៉ុនអោយញ៉មស្ទុងសិន ថាតើរឿង
ហ្នឹងមានហេតុមានផលអាចធ្វើទៅរួចអត់? អោយញ៉មស្ទុងសិន ជីវិតខ្ញុំមួយហា បងប្អូន​​ ខ្ញុំអត់ចង់
ចំនាយវាទៅហាស់​ រួចហើយ បានផលមកវិញតិចហ្អេ! ដែលខ្ញុំធ្លាប់និយាយថា បើគេប្រឡងឡើង
ភ្នុំហាស់ អាភ្នុំណាតូចៗអោយគេប្រឡងចុះ ចាំភ្នុំណាដែលគេថាឡើងអត់រួច ហាស់​ ចាំមកហៅខ្ញុំ
ទៅប្រឡង។”
—ខឹម វាសនា​​ (ចាក់ផ្សាយថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤)

“មនុស្សណាដែលក្បត់ទំនុកចិត្តរបស់មនុស្សដែលស្មោះត្រង់ចំពោះខ្លួនជាមនុស្សថោកទាបបំផុត។”
—ខឹម វាសនា​​ (ផ្សាយផ្ទាល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៤)

គតិ ខឹម វាសនា

“ការយល់ពីធម៌ ការយល់ពីធាតុផ្សំរបស់ជីវិត និងការយល់ពីបុព្វហេតុនៃជីវិត គឺជាឬសគុលនៃសេចក្តីល្អទាំងឡាយក្នុងភាពភ្លឺស្វាង។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី ២៧, មករា, ២០១៤)

“បើលុនក្រាប់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន បងប្អូន សុំទោសខ្ញុំមុនគេអត់ធើ ខ្មាស់គេណាស់ លុនក្រាប់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន​ តែបើលុនក្រាប់ដើម្បីកូនអញម៉ាសំបុក អញលុន អញក្រាប
ហ្មង។​ លុនក្រាបដើម្បី អ្នកដទៃ (បងប្អូន) ជាអំពើថ្លៃថ្នូរ។ មើលពីក្រៅទៅដូចថោកទាបចឹង ថោកទាបមែន បើគោលដៅហ្នឹងលុនក្រាប់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន តែលុនក្រាប់ដើម្បីផល
ប្រយោជន៍អ្នកដទៃថ្លៃថ្នូរហាស់ បងប្អូន។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី ១៣, ធ្នូរ, ២០១៤)

“ភាពល្ងង់ខ្លៅរបស់ប្រជាពលរដ្ឋនេះជាឋានសួគ៌ ឋានសុខរបស់អ្នកបោក។” ​ —ខឹម វាសនា (ផ្សាយផ្ទាល់ថ្ងៃទី ១៤, វិច្ចការ, ២០១៤)

បងប្អូន ខ្ញុំមានបទពិសោធន៍ខ្លួនឯងផ្ទាល់ ការពិតខ្ញុំមិនមែនរៀនបានច្រើនទេ បងប្អូន ខ្ញុំរៀនបាន
បរិញ្ញាប័ត្រមួយហើយនៅស្រុកខ្មែរហ្នឹងទៀត ប៉ុន្តែចំណេះដឹងដែលខ្ញុំអាចនិយាយប្រាប់បងប្អូន
រហូតដល់  អឺ!! បានផ្តល់ជាមួលដ្ឋានម៉ាចំនួនធំដល់បងប្អូនគិតថាវាគឺជាចំណេះថ្មីដែលមនុស្ស
ទៅមិនសូវបានគិត
ដល់ សួរបងប្អូន ខ្ញុំបានមកពីណា បងប្អូន? គឺខ្ញុំបើកខួរក្បាលគិតហ្នឹងហ្មង ខ្ញុំមើលសៀវភៅ​ 
បងប្អូន​ បើខ្ញុំមើលម៉ាទំព័រ ខ្ញុំគិតម៉ាទំព័រ មើលពីរទំព័រខ្ញុំគិតពីរទំព័រ ជាទូទៅខ្ញុំរកទាល់តែឃើញថា តើគំនិតមួយហ្នឹងខុសឬត្រូវ រហូតទាល់តែខ្ញុំអាចចែកបាន បានខ្ញុំបញ្ចប់ថា ខ្ញុំបានមើលសៀវភៅ
ហ្នឹងរួចហើយ បើខ្ញុំមិនទាន់ធ្វើសេចក្តីសន្តិដ្ឋានបានទៅលើគំនិតទស្សននៅក្នុងលើសៀវភៅហ្នឹងទេ គឺខ្ញុំចាត់ទុកថាខ្ញុំមិនទាន់បានមើលសៀវភៅហ្នឹងទេ។ ..................រាល់មនុស្សដែលពូកែពន្យល់ទាំងអស់សុទ្ធតែមនុស្សពូកែស្តាប់ទាំងអស់ ។ អត់ពូកែស្តាប់ អត់អាច
ពូកែពន្យល់ទេ បងប្អូន វាទាល់តែមនុស្សហ្នឹងពូកែស្តាប់ ពូកែគិតត្រិះរិះពិចារណាទៅលើពាក្យ
ដែលគេប្រាប់មក បានមនុស្សហ្នឹងមានពាក្យយកទៅនិយាយពន្យល់គេ។ —ខឹម វាសនា 
http://www.camldp.org/Voices/2014/11/?title=2014-11-21_Live_MyFM-99.5-MHz-BMC
 
ខ្ញុំមើលឃើញថាសង្គមខ្មែរកំពុងតែកើតជំងឺ ហើយជំងឺធំៗដែលកំពុងតែលុកលុយសង្គមខ្មែរក្នុង
ពេលបច្ចុប្បន្នផង ដែលបានលុកលុយសង្គមខ្មែរតាំងពីអតិតកាលផង ហើយនិងបន្តលុកលុយ
សង្គមខ្មែរទៅថ្ងៃអនាគតផងគឺជំងឺសង្គម៤ធំៗ....... ជំងឺធំៗទាំងបួន៤មានជាអាថ៍ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​   
ទី១​ គឺជំងឺអាត្មានិយម។.......
ជំងឺទី២ គឺជំងឺបាត់បង់មោទនភាពជាតិ។......
ជំងឺទី៣ គឺជំងឺបាត់ទំនុកចិត្តលើគ្នា។.......
ជំងឺទី៤ ជំងឺបាត់បង់ទំនុកចិត្តលើខ្លួនឯង។
—ខឹម វាសនា  http://www.camldp.org/Voices/2014/11/?title=2014-11-22_PF_V.Khnach-Rormeas-C.Beung-Khna-D.Bakan-Pursat-Part-1

“ពួកយើង យើងយល់ច្បាស់ថា​ ដើម្បីអោយមានការផ្លាស់ប្តូរពិតប្រាកដ (ហាបងប្អូន​) ដាច់ខាតត្រូវផ្លាស់ប្តូរខួរក្បាលរបស់ប្រជាពលរដ្ឋជាមុនសិន។”​ —ខឹម វាសនា

“គេគេច្រើននិយាយថា បើមិនចង់អោយគេដឹងទេ សូមកុំធ្វើ សំរាប់ខ្ញុំ ខ្ញុំនិយាយថា បើមិនចង់អោយគេដឹងទេ សូមកុំមានក្នុងចិត្ត។”​ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី ១១, វិច្ចការ, ២០១៤)

“មនុស្សដែលនិយាយការពិតអត់បាច់ទាមទារនូវប្រាជ្ញាប៉ាធីអីច្រើនទេ។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី ២៩, តុលា, ២០១៤)

“ចឹងបានខ្ញុំហាស ខ្ញុំសរសេរសេចក្តីថ្លៃការណ៍ ខ្ញុំថាការលើកសំណើររហូតទៅដល់់ការចុះកិច្ច
ព្រមព្រៀងដើម្បីទទួលយកជនភៀសខ្លួនពីអូស្រ្តាលីរវាងរដ្ឋាភិបាលអូស្រាលី និងរដ្ឋាភិបាល
ខ្មែរនេះណា បង្ករអោយបានជារបួសស្នាមមួយយ៉ាងជ្រៅក្នុងទំនាក់ទំនងរវាងប្រទេសខ្មែរ
និងប្រទេសអូស្រាលី អ្នកឯងមើលងាយខ្មែរ ខ្ញុំនឹងពន្យល់ប្រាប់ប្រជាពលរដ្ឋខ្មែរអោយគាត់
យល់ពីការមើលងាយរបស់ប្រទេសហ្នឹងចំពោះប្រទេសយើង នេះគឺជាស្លាកស្នាមរបួសមួយ
យ៉ាងជ្រៅដែលមានលក្ខណយូអង្វែងក្នុងទំនាក់ទំនងការទូតរវាងប្រទេសអូស្រាលី និងប្រទេស
ខ្មែរ រហូតដល់ប្រជាពលរដ្ឋខ្មែរមួយចំនួនមានអារម្មណ៍ថា អាប្រទេសឆ្កួតមួយហ្នឹង បាច់មាន
ទំនាក់ទំនងរកស៊ីលើលោកក៏បានដែរ បាច់មានការទូតមួយវាទេ។” —ខឹម វាសនា
(ចាក់ផ្សាយថ្ងៃទី ២៩​ ខែ០៩ ឆ្នាំ២០១៤)

“រក្សាភាពស្ងប់ស្ងាត់ ដើម្បីកំចាត់ ភាពអនាធិបតេយ្យ។” —ខឹម វាសនា (Phnom Penh, June 01, 2014_Live forum_Paltalk (Room: Koun Khmer)
 

“ប្រទេសណាមួយដែលរួមរិតដោយប្រពៃណីមិនដែលរីកចំរើនរួចទេ។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី​១៩ ខែ៩ ឆ្នាំ២០១៤)

វានឹងគ្មានការផ្លាស់ប្តូរទាល់តែសោះ ទោះបីជាបងប្អូនប្រឹងផ្លាស់ប្តូរអ្នកដឹកនាំប៉ុន្មានជំនាន់ក៏ដោយ វានឹងគ្មានការផ្លាស់ប្តូរទាល់តែសោះ បើការយល់ បើការប្រកាន់ជីវិតរបស់ប្រជាពលរដ្ឋក្នុងសង្គម
ហ្នឹងគ្មានការផ្លាស់ប្តូរ វានឹងមិនមានការផ្លាស់ប្តូរទាល់តែសោះ ដូរអ្នកដឹកនាំប៉ុន្មានជំនាន់ក៏ដោយ
តាមិនបានដូរការយល់ ការប្រកាន់ជីវិតរបស់ប្រជាពលរដ្ឋក្នុងសង្គមហ្នឹង នោះវានឹងគ្មានការផ្លាស់
ប្តូរទាល់តែសោះ។  
—ខឹម វាសនា 2014-08-03_PF_Headquarter-Office-PP-Part-1

“នៅក្នុងសាសនាមានតែពីរ មានតែអាល្ងង់ និងអាបោក។” —ខឹម វាសនា

“ខ្ញុំថា សព្វថ្ងៃចោហារយឡើងកាន់ការងារប្រទេសជាតិ។” —ខឹម វាសនា

មានពេលខ្លះហាស់ ខ្ញុំយាយ យាយអស់ពាក្យយាយ ខ្ញុំថាតាំងពីអញស្គាល់ប្រជាពលរដ្ឋខ្មែរ
កាន់តែច្រើនមក រស់នៅជាមួួយប្រជាពលរដ្ឋខ្មែរកាន់តែយូរមក អញស្រឡាញ់ឆ្កែអញខ្លាំងហាស់ មានន័យថា គាត់វាថោកជាងសត្វឆ្កែទៀត ខ្ញុំថាអោយសព្វគ្រប់ទាំងអស់ហើយបងប្អូន ហេតុអីបានចឹងបងប្អូន ថាខ្ញុំវាខ្ពើមពេក ខ្ញុំខ្ពើមណាស់។” —ខឹម វាសនា _PF_Office-BB_part-2

មនុស្សល្អទាំងឡាយតែងតែរិះគន់អំពើអាក្រក់ ប៉ុន្តែមិនមែនមានន័យថាគ្រប់មនុស្សដែលរិះគន់
អំពើអាក្រក់សុទ្ធតែជាមនុស្សល្អទេ។ —ខឹម វាសនា _PF_Office-BB_part-2

ហើយអាឆ្ញាយពីធម៌ហ្នឹងហា មានក្រុមពីរពួក អាសញ្ញាប័ត្រធំៗហ្នឹងគឺឆ្ញាយពីធម៌ហ្មងជាទូទៅ វាចេះច្រើនពេក ហើយនិងអាវែកនៅក្នុងឆ្នាំងសាឡរ និយាយពីព្រឹកថ្វាយគម ល្ងាចថ្វាយគម
ហ្នឹងក៏ឆ្ញាយពីធម៌ដែរអាហ្នឹង ឆ្ញាយពីធម៌ហ្មង អ្នកឆ្ញាយពីធម៌មានពីរពួកហ្នឹង។
—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី​១២ ខែ៩ ឆ្នាំ២០១៤)

“ដើម្បីដោះស្រាយបញ្ហាមួយវាមិនពឹងផ្អែកទាំងស្រុងតែទៅលើឆន្ទះទេ តែពឹងផ្អែកខ្លាំងណាស់ ទៅលើការមើលឃើញថាតើបញ្ហាចឹងដោះអាម៉េច?” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី​១២ ខែ៩ ឆ្នាំ២០១៤)

សព្វថ្ងៃហាបងប្អូន ខ្លួនខ្ញុំផ្ទាល់ហា  បើគេមើលពីចំងាយមក គេថាខ្ញុំបែបចង់បានខ្លាំងណាស់ មែនហាបងប្អូនខ្ញុំចង់បានមែនហា ចង់បានមែន បើថាលុយខ្ញុំល្មមសមរម្យដែលខ្ញុំគួររស់បាន
មាជីវិតមិនបាច់ធ្វើអី ខ្លួនមួយហ្នឹង បាច់ធើអីទេ ដេកតែសុីរួចហើយមើលសៀវភៅលេងៗ រួចថតកុនលេងៗខ្ញុំអាចរស់បាន តែបងប្អូនបើខ្ញុំទៅធ្វើការហា មួយខែរកបានមួយមុឺនពីរមុឺន
ខ្ញុំថាតិចណាស់ ធើអីអត់កើត ចេះតែចង់បានទៀតហ្មង គិតថាមួយខែរកអោយបានដប់ម្ភៃមុឺន
ហ្មងហឹស គិតតែចឹង ហើយសួរយកធ្វើអី បានពីលិច យកទៅចាក់ឯកើត មែនបានពីលិចយកមក
ចាក់កណ្តាលខ្លួនឯងទេណា យកពីលិចទៅចាក់ឯកើត ពីកើតទៅចាក់ឯលិច សុទ្ធតែរឿងគេ
ទាំងអស់។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី​១២ ខែ៩ ឆ្នាំ២០១៤)

“សរុបមកវិញ អ្វីដែលខ្ញុំចង់និយាយប្រាប់បងប្អូន ខ្ញុំចង់ប្រាប់បងប្អូនថា ជីវិតនេះបើសិនណាជាគ្មាន
ល្បែងសម្រាប់ជីវិត គួរអោយអប់សុខណាស់ ប៉ុន្តែសំខាន់បំផុត តើល្បែងសំរាប់ជីវិតរបស់បងប្អូន
ដែលបងប្អូនកំពុងតែប្រកាន់យកនុះ ជាល្បែងដែលមានឧត្តមគតិ មានមនសិការបែបមនុស្សជាតិ ឬជាល្បែងដែលមានលក្ខណៈអាត្មានិយមដែលជាលក្ខណៈរបស់មនុស្សល្ងិតល្ងង់មិនយល់អំពី
តម្លៃរបស់ជីវិត។” —ខឹម វាសនា

“ធនធានមនុស្សពិតប្រាកដ បងប្អូន ចេះបច្ចេតទេសមិនគ្រប់គ្រាន់អោយក្លាយទៅជាធនធាន
មនុស្សពិតប្រាកដទេ វាទាល់តែមានចំណេះដឹងបែបទស្សនវិទ្យាទើបដឹងថា ចំណេះដឹងបច្ចេក
ទេសហ្នឹងយកទៅប្រើអី។” (2014-08-24_PF_Office-SR-Part-3)

“ដើម្បីអោយបុព្វហេតុនៃការរស់នោះ គឺជាបុព្វហេតុត្រឹមត្រូវ លុះត្រាតែក្នុងករណីចាំបាច់ បងប្អូនអាចស្លាប់ដើម្បីបុព្វហេតុនោះ។” —ខឹម វាសនា

“ចុះត្រូវធ្វើម៉េចដើម្បីអោយបានសេចក្តីស្មោះត្រង់​ បងប្អូនត្រូវចាំ បើគ្មានសេចក្តីស្មោះត្រង់ពីយើង
ទៅទេ ដាច់ខាត់មិនអាចទទួលបានមកវិញនូវសេចក្តីស្មោះត្រង់ទេ មិនអាចទេបងប្អូន មានតែឆ្កែ
ដែលវាស្មោះត្រង់ជាមួយយើងហើយយើងមិនស្មោះត្រង់ជាមួយវា ហើយបងប្អូនកុំគិតថា អោយតែ
បងប្អូនស្មោះត្រង់ជាមួយគេហើយ ដាច់ខាត់បងប្អូននឹងទទួលបាននូវសេចក្តីស្មោះត្រង់ ពីមនុស្ស
ត្រឡប់មកវិញ អត់ទៀត ប៉ុន្តែវាអាចនឹងបាន ប៉ុន្តែបើបងប្អូនអត់ស្មោះត្រង់ជាមួយគេដាច់ខាត់
គឺអត់បាន តែបើបងប្អូនស្មោះត្រង់នឹងគេវាអាចបាននិងអាចមិនបាន។” —ខឹម វាសនា (2014-08-31_PF_Headquarter-Office-PP-Part-4)

“នៅក្នុងសម័យបដិវត្តន៍ មនុស្សឆ្កួតច្រើនតែល្អ។” —ខឹម វាសនា

“ខ្ញុំ ខ្ញុំយល់ច្បាស់ចឹង​ យល់ច្បាស់ថា ដើម្បីផ្លាស់ប្តូរស្រុកទេសមួយ ត្រូវផ្លាស់ប្តូរការយល់ដឹង
របស់ប្រជាពលរដ្ឋជាមុនសិន។” —ខឹម វាសនា​ (ចាក់ផ្សាយថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៤)

“ក្រៅអំពីមនោសញ្ចេតនាចេញ គ្មានអ្វីអស្ចារ្យស្មើនិងចិត្តដែលពាល់ថាក្នុងលោកនេះគ្មានអីអស្ចារ្យ
ទាល់តែសោះ។ ចិត្តនឺយណាយបែបហ្នឹង ហា បងប្អូនមនុស្សប្រភេទហ្នឹងមិនងាយរកទេ បងប្អូន។”
—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី​ ១៥ ខែកក្កដា ឆ្នាំ​ ២០១៤)

“បងប្អូន អោយតម្លៃចំពោះរបស់អត់មានតម្លៃ គ្រាន់តែបន្ថោកតម្លៃខ្លួនឯងតែប៉ុណ្ណោះ បងប្អូន
ពិចារណាមើល អោយតម្លៃចំពោះរបស់ដែលអត់តម្លៃ គ្រាន់តែបន្ថោកតម្លៃខ្លួនឯងតែប៉ុណ្ណោះ។”
—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី​ ១៥ ខែកក្កដា ឆ្នាំ​ ២០១៤)

“អញ្ចឹងបានខ្ញុំប្រើពាក្យថា ក្រៅអំពីមនោសញ្ចេតនាចេញ មនោសញ្ចេតនាជារឿងអស្ចារ្យណាស់
បងប្អូន មិនអាចកាត់ថ្លៃបានទេ ក្រៅអំពីមនោសញ្ចេតនាចេញ គ្មានអ្វីអស្ចារ្យស្មើនិងចិត្តដែល
ពាល់ថាគ្មានអីអស្ចារ្យ។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី​ ១៥ ខែកក្កដា ឆ្នាំ​ ២០១៤)

“ចឹងបានខ្ញុំចេះតែនិយាយថា ខ្ញុំមើលសៀវភៅបានចំនេះដឹងខ្លះ ខ្ញុំរៀនពីសាលាបានចំនេះដឹងខ្លះ
 តែចំនេះដឹងធំបំផុតបានមកពីអង្គុយគិត ហើយនិងធ្វើនៅលើទីលានផ្ទាល់ គឺចំនេះដឹងជាបទ
ពិសោធនផ្ទាល ។”  —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី​ ១៥ ខែកក្កដា ឆ្នាំ​ ២០១៤)

“មានតែជីវិតដែលយកមកប្រឈមជាមួយនឹងឧបសគគ្រប់បែបយ៉ាងដើម្បីបំរើមនោសញ្ចេតនា
របស់ខ្លួនចំពោះមនុស្សលោកនឹងដើម្បីបំរើឧត្តមគតិគឺការពារភាពត្រឹមត្រូវអោយមនុស្សទេ ដែល
ជីវិតមានឧកាសយ៉ាងពេញទំហឹងក្នុងការក្រេបរស់ជាតិជីវិត។ មានតែជីវិតដែលយកមកប្រឈម
គ្រប់ឧបសគទាំងអស់ ដើម្បីបំរើមនោសញ្ចេតនារបស់យើងចំពោះមនុស្សដើម្បីបំរើឧត្តមគតិគឺ
ការពារភាពត្រឹមត្រូវអោយមនុស្សដែលជីវិតមានឧកាសយ៉ាងពេញលេញក្នុងការក្រេបរស់ជាតិ
ជីវិត។ ចំនេះដឹងទី១ក្នុងជីវិតរបស់មនុស្ស នុះណា គឺដឹងថាពិភពលោកកំពុងតែដេក។”  —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី​ ១៥ ខែកក្កដា ឆ្នាំ​ ២០១៤)

“គ្មានអ្នកណាមួយអាចនិយាយថា គេមានជីវិតជោគជ័យនៅពេលដែលគេមិនទាន់ដឹងថាជីវិតនេះ
គួររស់នៅដើម្បីអីផង។”  —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី​ ១៥ ខែកក្កដា ឆ្នាំ​ ២០១៤)

“ខ្ញុំមើលសៀវភៅ ខ្ញុំចេះខ្លះ ខ្ញុំទៅរៀនសាលា ខ្ញុំចេះខ្លះ តែចេះច្រើនជាងគេបំផុត នោះណា គឺចេះមកពីការអង្គុយគិតហ្មង អង្គុយគិតហ្មង។”  —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី​ ១៥ ខែកក្កដា ឆ្នាំ​ ២០១៤)

“របស់មួយដែលមានតម្លៃ វាមានតម្លៃស្រេចស្រាប់ខ្លួនវា វាមិនព្រោះតែអ្នកដទៃឲ្យតម្លៃទេ អ្នកដទៃឲ្យតម្លៃគឺត្រូវឲ្យតម្លៃស្មើរបស់ហ្នឹងវាមានតម្លៃប៉ុណ្ណា ប៉ុន្តែបើរបស់ហ្នឹងគ្មានតម្លៃ​រួចហើយយើងទៅអោបឲ្យវាមានតម្លៃ វាគ្មានអ្វីក្រៅពីបន្ថោកខ្លួនអែងទេ។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី​ ១៥ ខែកក្កដា ឆ្នាំ​ ២០១៤)

“វាអត់សំខាន់ទេ ត្រង់គេយល់ពីយើងឬអត់ ប៉ុន្តែសំខាន់ណាស់តើយើងយល់ពីខ្លួនយើងដែរឬទេ។” —ខឹម វាសនា

“ការលើកទឹកចិត្តខុសការពិត គឺជាការអោយរបស់ក្លែងក្លាយទៅមនុស្សម្នាក់។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី​​ ១១ ខែ កក្កដា ឆ្នាំ​២០១៤)

“ការចេញទៅឃោសនានយោបាយ មិនមែនការចេញទៅរកសន្លឹកឆ្នោតទេ ប៉ុន្តែការចេញទៅ
រកការគាំទ្រគំនិត។” —ខឹម វាសនា

“ខ្ញុំថាពេលវេលាខ្លីពេក ខ្ញុំមិនអាចប្រាប់អ្នកល្ងិតល្អន់បាន ប៉ុន្តែខ្ញុំអាចប្រាប់អ្នកបានយ៉ាងខ្លីថា ខ្ញុំមានបេះដូងមួយដែលគូរប្រកួតគ្រប់គ្នាអត់មាន។” —ខឹម វាសនា

“ក្នុងសង្គមមួយ គ្រាន់តែកើតជំងឺគិតប្រយោជន៍ផ្ទាល់ខ្លួនតែម្យ៉ាង វាគ្រប់គ្រានធ្វើអោយសង្គម
ហ្នឹងរលំរលាយបានហើយ។” —ខឹម វាសនា

“គ្មានការត្រូវរ៉ូវណាដែលមិនផ្តើមពីជំលោះដោយភាពសុចរិតទេ៕” —ខឹម វាសនា  (FB status)

“ជីវិតខ្ញុំសំរាប់អ្នក ខ្ញុំសុំលក្ខខណ្ឌតែម៉្យាងគត់ពីអ្នក សូមអ្នកធ្វើខ្លួនអោយសមនឹងទទួលបាន

ការលះបង់នេះ។ តែប៉ុណ្ណឹងវាគ្រប់គ្រាន់សំរាប់ខ្ញុំហើយ៕” —ខឹម វាសនា

“ភាពល្ងិតល្ងង់របស់ប្រជាពលរដ្ឋនេះ ជាឋានសួរ ឋានសុខរបស់អ្នកបោក។” —ខឹម វាសនា

“មនុស្សហ្អាស់ បងប្អូន ដែលមិនដែលដឹងគុណពីណាទាំងអស់ គឺជាមនុស្សឥតកំណើត។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី ៧ មិថុនា ឆ្នាំ២០១៤)

“ចឹងបានខ្ញុំប្រាប់ប្អូនៗនៅស្នាក់ការ ខ្ញុំថា អញសិក្សាពីប្រជាពលរដ្ឋខ្មែរកាន់តែយូ ដើរលេងជាមួយ
ប្រជាពលរដ្ឋខ្មែរកាន់តែយូ ប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋខ្មែរកាន់តែយូ ធ្វើនយោបាយជា
មួយប្រជាពលរដ្ឋខ្មែរកាន់តែយូ អញកាន់តែស្រឡាញ់ឆ្កែរបស់អញ។”
—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី ៥ មិថុនា ឆ្នាំ២០១៤)

“គ្មានកន្លែងណាក្នុងលោកនេះមានភាពកក់ក្តៅជាងមាតុភូមិរបស់យើងទេ។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី ២៧ ឧសភា ឆ្នាំ២០១៤)

“ក្នុងនាមជាអ្នកចង់ដោះស្រាយបញ្ញាធាតុមួយដែលមិនអាចខ្វះបានគឺការទទួលយកស្ថានភាព
ជាកស្តែងដែលបញ្ញានោះកំពុងប្រព្រឹតទៅ។” —ខឹម វាសនា (ចាក់ផ្សាយ២៥ ឧសភា ឆ្នាំ២០១៤)

“រាល់ថ្ងៃដៃខ្ញុំមានពីរ ខ្ញុំមានអារម្មណ៍ថា ដៃម្ខាងអោបជនរងគ្រោះដែលខ្ញុំអាណិត ដៃម្ខាងទៀត 
កាន់ដាវកាប់ពួកអាឈាមឆ្កៃសព្វគ្រប់បែបយ៉ាង។” —ខឹម វាសនា 
(ចាក់ផ្សាយ១១ មិថុនា ឆ្នាំ​២០១៤)

“ដើម្បីផ្តល់ក្តីសុខអោយមនុស្ស អ្នកខ្លាំងតែងលាក់ទុក្ខព្រួយ មិនអោយមនុស្សដែលខ្លួននឹងត្រូវ
ផ្តល់ក្តីសុខអោយនោះដឹងទេ ទឹកមុខតែងតែញញឹមដើម្បីជាទីពឹងសំរាប់មនុស្ស តែក្នុងចិត្ត
ទឹកភ្នែកហូរពេញបេះដូង មិនងាយនឹងនិយាយរឿងលំបាកក្នុងខ្លួនអោយអ្នកដទៃដឹងទេខ្លាចគេ
ពិបាក នឹងអស់ទីបង្អែក រឿងខ្លះមិននិយាយដល់ថ្ងៃស្លាប់ តើអ្នកយល់អារម្មណ៍បែបនេះឬទេ?
Being sad is my favourite. លួចពួនសំងំសោកសៅ ម្នាក់ឯងជាចំណូលចិត្តរបស់ខ្ញុំ។ ជីវិតអ្នកខ្លាំង
ឯកោណាស់។ ក្នុងជាតិនេះបើខ្ញុំបានញញឹមតែម្តងសំរាប់ខ្លួនឯងនោះគឺជាសេចក្តីសុខពេញមួយ
ជីវិតរបស់ខ្ញុំហើយ។ តែខ្ញុំមិនដែលបានញញឹមដើម្បីខ្លួនឯងម្តងណាសោះ។ មានទុក្ខយើងអាច
និយាយរឿងទុក្ខនោះប្រាប់អ្នកដទៃបាន នោះក៏វានៅគ្រាន់បើដែរ តើវាធ្ងន់បន្ថែមលើទុក្ខទៀតនោះ
គឺត្រូវញញឹមលាក់ក្តីទុក្ខដែលខ្លួនមាន ដើម្បីផ្តល់កំលាំងចិត្តដល់អ្នកដទៃទៀត។ អ្នកអាស្រមៃដល់
អារម្មណ៍បែបនេះទេ?”
—ខឹម វាសនា

“នយោបាយមិនមែនជាមុខរបររកស៊ីទេ ប៉ុន្តែជាកិច្ចការរបស់ជនសប្បុរសធ្វើដើម្បីជួយមនុស្ស។”​​
—ខឹម វាសនា

 Veasna Khem
បើខ្ញុំត្រូវបានគេសួរថា តើខ្ញុំប្រឺងបង្រៀនមនុស្សសព្វថ្ងៃនេះ បើនិយាយអោយខ្លី តើខ្ញុំចង់អោយមនុស្សទាំងនោះក្លាយទៅជាមនុស្សយ៉ាងម៉េច? ខ្ញុំនឹងឆ្លើយថា ខ្ញុំចង់អោយពួកគេក្លាយទៅជាមនុស្សដែលចេះទើស៕
53 mins · Public (22/082014)
53 · Like · Comment · Share · More... 

Veasna Khem
របស់បីយ៉ាងដែលមិនអាចទិញបានទាល់តែសោះ
១-សេចក្តីស្រឡាញ់
២-សេចក្តីអាណិតឬចិត្តសប្បុរស
៣-សេចក្តីស្មោះត្រង់
2 hrs · Public (9/30/2014)

 Veasna Khem
The real meaning of asking for forgiveness

Truly asking for forgiveness is to eliminate the wounds on the mind of the victim. The main meaning of this concept is that you must demonstrate that you receive no less pain than the victim and that you intend not to make the same mistake again. You must understand that the word forgiveness alone cannot compare to the value of showing the victim that you feel no less than them.
អត្ថន័យពិតនៃការសុំទោស: ការសុំទោសពិតគឺដើម្បី លុបស្នាម របួសក្នុងចិត្តជនរងគ្រោះ ដែល
របួសនោះបង្ករឡើងដោយយើង។ ការសំខាន់ក្នុងន័យនេះ គឺនៅត្រង់ការបង្ហាញថាយើងមានការ
ឈឺចាប់មិនចាញ់អ្នកដែល យើងបានធ្វើកំហុសលើនោះទេ ហើយយើងពិតជាមានបំណងកែខ្លួន
ឈប់ប្រព្រិត្តកំហុសនោះតទៅទៀតមែន។អ្នកត្រូវគិតអោយឃើញថាពាក្យសុំទោស មិនមានតំលៃ
លុបលាងការឈឺចាប់ក្នុងចិត្តមនុស្សដែលអ្នកបានធ្វើខុសចំពោះនោះ បានល្អដូចការដែលគេបាន
ពាល់ត្រូវថា ព្រោះតែកំហុសនោះ អ្នកមានការឈឺចាប់មិនចាញ់ជនរងគ្រោះទេ៕
Wed · Edited · Public
 Veasna Khem
មនុស្សដែលអាចឈរជាប់នៅកន្លែងមួយដែលខុសគេឬបញ្រ្ចាសគេបានយ៉ាងរំភើយនោះគឺដោយ
សារមូលហេតុ៣ យ៉ាង: ទី១ ច្បាស់ខ្លាំងណាស់ថាខ្លួនត្រូវ ផ្លូវដែលខ្លួនកំពុងដើរគឺច្បាស់ណាស់ថាត្រូវ។ ទី២ គឺពេញចិត្តខ្លាំងណាស់ដែលខុសគេ មិនចង់ដូចគេសោះឡើយ។ ទី៣ គឺដឹងថាបើខុសគេអញ្ចឹងនឹងមានអ្វីកើតឡើង ហើយដឹងថាខ្លួនមានលក្ខណ:សប្បត្តិគ្រប់គ្រាន់អាចទប់ទល់នឹងស្ថានភាពនោះបាន។
6 hrs · Edited · Public
ការយល់ពីច្បាប់ធម្មជាតិ ការយល់ពីបុព្វហេតុនៃជីវិត និងការយល់អំពីធាតុផ្សំនាំអោយកើតជីវិត ជាដើមហេតុនៃសេចក្តីល្អប្រកបដោយភាពភ្លឺស្វាងទាំងឡាយ៕
8 hrs · Shared with: Public

Veasna Khem shared Young Political Leader - YPL's photo.

មនុស្សដែលទៅរៀនព្រោះចង់ក្លាយជាអ្នកដឹកនាំ ដែលន័យនៃពាក្យដឹកនាំគឺវាអស្ចារ្យសំរាប់
ខ្លួនគេ ជាមោទនភាពដែលបានក្លាយជាអ្នកដឹកនាំគេ សុទ្ធតែជាអារម្មណ៍ដើម្បីអញ នោះគឺជាការ
ជំរុញអោយមនុស្សប្រជែងជាន់លើគ្នា បើមនុស្សទាំអស់សុទ្ធតែមានអារម្មណ៍បែបនេះតើអ្នកណា
ខ្លះនឹងក្លាយទៅជាអ្នកនៅក្រោមបង្គាប់គេ?ហើយវាមានមនុស្សប៉ុន្មាននាក់ទៅដែលនឹងសំរេចនូវ
បំណងក្លាយទៅជាអ្នកត្រួតត្រាគេ? បើមនុស្សទាំងអស់សុទ្ធតែចង់ក្លាយទៅជាអ្នកត្រួតត្រាគេទាំង
អស់គ្នាតើនឹងមានមនុស្សឯណាអោយគេត្រួតត្រាទៅ?សុទ្ធតែគំនិតឆ្កួតលីលាបង្កើតនូវជំលោះ
ប្រជែងគ្នា បង្កើតអោយមនុស្សមានល្បិចអាក្រក់លើគ្នា វាជាល្បែងឆ្កួតរបស់មនុស្សពេញដោយ
ភាពល្ងង់ខ្លៅ និងពេញទៅដោយចិត្តពិសពុល វាមិនមែនជាដំណើរនៃការសាងនូវចិត្តចែករំលែក ចិត្តសណ្តោសមេត្តា ចិត្តសង្គ្រោះចិត្តលះបង់ដើម្បីសេចក្តីសុខរបស់មនុស្សលោកដែលជាផ្លូវនៃ
ការកសាងសន្តិភាពអោយពិភពលោកនោះទេ៕
បើការធ្វើនយោបាយ បាននាំសំណាងដល់អ្នកនយោបាយ នោះគឺជាការកំពុងនាំរឿងអភព្វ មកអោយពលរដ្ឋម្ចាស់ប្រទេសហើយ៕
 Veasna Khem
មនុស្សល្អពួកគេនៅជាមួយគ្នាព្រោះមានមនោសញ្ចេតនាជាចំណងមិត្តភាព ប៉ុន្តែមនុស្សអាក្រក់ពួកគេនៅជុំគ្នាព្រោះមានប្រយោជន៍រៀងៗខ្លួនជាចំណង៕

8 ចំនុច ជាគន្លឹះ មិនអាចខ្វះបាន ដែលត្រូវសិក្សាអោយល្អិតល្អន់ដើម្បីធានាបាននូវការផ្លាស់ប្តូរស្ថានភាពស្រុកទេសមួយ ពីអាក្រក់ទៅល្អ។
1- ត្រូវតែសិក្សាមើលថាតើស្រុកទេសនេះមានបញ្ហាមែនដែរឬទេ?
2-ត្រូវសិក្សាអោយល្អិតល្អន់ រកមើលអោយច្បាស់ថា បញ្ហាដែលកំពុងកើតមាននោះ មានអ្វីជាប្រភព?
3-បើរកឃើញប្រភពនៃបញ្ហាទាំងនោះហើយ ត្រូវបង្កើតជាទស្សនៈក្នុងការលុបបំបាត់ប្រភពដែល
នាំអោកើតបញ្ហានោះ។
4-ក្នុងការដោះស្រាយបញ្ហាស្រុកទេសដែលយើងហៅថានយោបាយ វាទាមទាអោយមាន
ឥរិយាបទនយោបាយមួយដែលជាក់លាក់ ប្រាកដប្រជា និងសមស្របនឹងស្ថានភាពជាក់ស្តែង
ដែលបញ្ហានោះកំពុងស្ថិតនៅ។ ដូច្នេះការសិក្សាអំពីឧបសគ្គដែលអ្នកចូលរួមដោះស្រាយបញ្ហានឹង
ជួបប្រទះក្នុងពេលពួកគេកំពុងដោះស្រាយបញ្ហា ដើម្បីកំណត់អោយចេញជាឥរិយាបទនយោបាយ
មួយដែលស្របនឹងស្ថានភាពដែលបញ្ហានោះកំពុងតែស្ថិតនៅគឺជារឿងដែលមិនអាខ្វះបាន។
5-ការកំនត់អោយចេញនូវ លក្ខណៈសម្បត្តិនៃបុគ្គលដែលត្រូវចូលរួមដោះស្រាយបញ្ហាដែលយើង
ចង់ដោះស្រាយនោះ ក៏ជាកិច្ចការដែលមិនអាចខ្វះបានដែរ។
6-ត្រូវគិតអោយឃើញថា ទស្សនៈក្នុងការដោះស្រាយបញ្ហា វាគឺជាអ្វី
ដែលនឹងត្រូវកើតឡើងក្នុងអនាគតកាល ប៉ុន្តែពួកអ្នកចង់ដោះស្រាយបញ្ហាកំពុងតែស្ថិតក្នុង
បច្ចុប្បន្នកាល។ ពីបច្ចុប្បន្ន ទៅអនាគតវាជាកំណាត់ផ្លូវមួយ ដែលដាច់ខាតវាត្រូវតែមានចំនុចដែល
ត្រូវចេញដំណើរ ឬហៅថាចំណុចចាប់ផ្តើម។ ការកំនត់អោយឃើញច្បាស់នូវចំនុចចាប់ផ្តើមគឺជា
ចំនុចមិនអាចខ្វះបានមួយទៀត។ ដើម្បីកំនត់អោយបាននូវចំនុចចាប់ផ្តើមមួយដ៏ត្រឹមត្រូវ ការសិក្សា
ពីគោលដៅ ឬទស្សនៈក្នុងការដោះស្រាយបញ្ហាគឺជាកិច្ចការដែលត្រូវតែធ្វើ ត្រូវតែធ្វើអោយស៊ី
សង្វាក់គ្នារវាងគោលដៅនិងចំនុចចេញដំណើនេះ។
7-ក្រៅពីមធ្យោបាយជាមនុស្សក្នុងអនុវត្តផែនការ ត្រូវកំនត់មធ្យោបាយជាឧបករណ៍ លុយកាក់។
ល។ដែលការអនុវត្តផែនការនោះត្រូវការ។
8-ការប្តេជ្ញាចិត្តយ៉ាងប្តូរផ្តាច់ក្នុងការអនុវត្តន៍ផែនការ។ចំនុចទី8នេះគឺសំដៅដល់សកម្មភាព៕
—ខឹម វាសនា  (Facebook June 03, 2014)
Veasna Khem
យើងត្រូវសួរខ្លួនឯងថាហេតុអ្វីយើងគ្រប់គ្នាមានទំនោស្រឡាញ់ឳពុកម្តាយបងប្អូនបង្កើតក្រុម
គ្រួសារយើងជាងអ្នកដទៃ? តើព្រោះតែគាត់ជាឳពុកម្តាយឬបងប្អូនបង្កើតឬក្រុមគ្រួសារយើង
ឬយ៉ាងណា? គឹមិនមែនព្រោះតែពួកគាត់ជាឳពុកម្តាយបងប្អូនក្រុមគ្រួសារយើងនោះទេ តែគឺព្រោះតែយើងបានចំណាយពេលយ៉ាងច្រើនជាងអ្នកណាទាំងអស់ក្នុងជីវិតយើង ដើម្បីរួម
សុខរួមទុក្ខជាមួយគ្នា ។ចុះបើជាការចៃដន្យណាមួយ យើងមានឱកាសរួមសុខរួមទុក្ខជាមួយ
អ្នកដទៃច្រើនជាងក្រួមក្រួសារបង្កើតខ្លួនឯងទៅ រហូតកើតមនោសញ្ចេតនាលើសទាំងឳពុក
ម្តាយបងប្អូនបង្កើតខ្លួនឯងទៅទៀត តើទស្សនៈនេះត្រឹមត្រូវឬទេ។ បើអ្នកចង់បានបងប្អូន
បង្កើតក្រៅផ្ទៃមាតារួម អ្នកសាកល្បងសំលឹងរកមនុស្សដែលអ្នកយល់ថាអ្នកចង់ក្លាយជាបងប្អូន
បង្កើតក្រៅផ្ទៃនោះ ហើយអ្នករកឱកាសនៅជិតគ្នារួមរស់ដូចបងដូចប្អូនក្រុមគ្រួសារយើង ហើយបងប្អូនតាំងចិត្តធ្វើល្អនឹងគេមុនទុកគេដូចជាបងប្អូនបង្កើត មិនខ្វល់ចាំមើលបំណាំថាគេល្អ
នឹងយើងវិញឬអត់ ល្អហើយល្អទៀតៗ ខ្ញុំធានាថាយាងច្រើនអ្នកធ្វើបែបនេះចំពោះមនុស្ស
ប្រហែលដប់នាក់ឡើងទៅអ្ននឹងបានជួបបងប្អូនបង្កើតក្រៅផ្ទៃមាតាម្នាក់ជាមិនខាន។
Unlike · 15 · Yesterday at 21:02

 Veasna Khem
ច្បាប់ធូររលុង បង្កើតបាននូវបរិស្ថានយ៉ាងអំណោយផលសំរាប់ការលូតលាស់នៃអំពើអាក្រក់គ្រប់ប្រភេទ ហើយវាកាន់តែអាក្រក់ជានោះទៅទៀត បើក្នុងបរិស្ថាននោះសំបូរទៅដោយមនុស្ស
ល្ងង់ខ្លៅ៕
Like · 5 comments · Share FB on June 14, 2014

Veasna Khem
អ្វីជាការសង្រ្គោះខ្មែរពិតប្រាកដ?មនុស្សខ្មែរច្រើនណាស់រស់នៅក្នុងភាពជាមនុស្សអាត្មានិយម រស់នៅក្នុងភាពជាមនុស្សដែលបំផ្លាញអ្នកដទៃ រស់នៅក្នុងភាពល្ងង់ខ្លៅដែលនឹងក្លាយទៅជា
បន្ទុករបស់អ្នកដទៃ។ មនុស្សប្រភេទនេះមិនមានតំលៃជាមនុស្សទេ គេមិនគួរបានទទួលនូវ
ជំនួយណាមួយពីអ្នកដទៃក្នុងន័យគ្រាន់តែដើម្បីបន្តភាពអាក្រក់របស់ពួកគេនៅលើផែនដីនេះ
អោយកាន់តែយូរនោះទេ។ សំរាប់ខ្ញុំមនុស្សប្រភេទនេះមិនទាំងមានតំលៃសមរស់នៅលើផែនដី
នេះផង។ មនុស្សល្អ និងបរិស្ថានធម្មជាតិរងការឈឺចាប់ និងរងការបំផ្លាញអោយវិនាសហិន
ហោយដោយស្នាដៃមនុស្សប្រភេទនេះច្រើនរហូតពណ៌នាមិនអស់។ មនសិកាជាមនុស្សប្រាប់
យើងថាពួកមនុស្សប្រភេទនេះមិនមានតំលៃដើម្បីរស់នៅទេ។ ជួយអោយមនុស្សបែបនេះមាន
ហូបចុក មានស្លៀកពាក់ មានជំរកស្នាក់នៅ និយាយរួមថាជួយអ្វីក៏ដោយអោយតែក្នុងន័យ
ដើម្បីផ្តល់ភាពងាយស្រួល និងបន្តការរស់នៅអោយមនុស្សធុននេះ សុទ្ធតែជារឿងមិនគួរធ្វើទាំង
អស់ ឬអាចនិយាយបានថាជាការជួយបំផ្លាញសុខសន្តិភាពរបស់មនុស្ស សត្វនិងបរិស្ថានធម្មជាតិ
ទាំងអស់។ មានរបស់តែមួយ ហើយគឺតែមួយគត់ ដែលយើងគួរផ្តល់អោយដល់មនុស្សប្រភេទនេះ គឺការអប់រំអោយមនុស្សប្រភេទនេះក្លាយទៅជាទៅជាមនុស្សដែលរស់នៅមានប្រយោជន៍ដល់
ពិភពលោក មុននឹងពួកគេទទួលបានជំនួយផ្សេងៗទៀតដែលជាធាតុចាំបាច់សំរាប់ការរស់នៅ
សុខស្រួលនិងយូរអង្វែងរបស់ពួកគេ៕

អនុលោមតាមទស្សនៈបែបនេះហើយបានជាខ្ញុំ ជួលកាលសប្បាយចិត្តនឹងជួលមនុស្សមកធ្វើការ
ដោយបដិសេធមិនយកមនុស្សដែលគ្មានតំលៃសមនឹងរស់លើផែនដី ដោយយកជំនួសនូវមនុស្ស
មានតំលៃជាមនុស្ស ទោះជាអោយប្រាក់ឈ្នួលខ្ពស់ជាង ជួនកាលប្រាក់ឈ្នួលនោះខ្ពស់ជាងប្រាក់
ឈ្នួលធម្មតាច្រើនដងទៅទៀត តែខ្ញុំនៅតែពេញចិត្តនឹងអោយ ហើយការអោយប្រាក់ឈ្នួលថ្លៃនេះ
មិនព្រោះតែអ្នកធ្វើការល្អជាងគេនោះទេ ប៉ុន្តែព្រោះអ្នកមានតំលៃសមនឹងទទួលនូវតំលៃនេះ៕
Like · 44 comments · Share June 18, 2014

  •  Veasna Khem
    What is real help to mankind?

    There are three types of negative people in this world, and they make up the vast majority of humans.

    Those that are selfish. People that live their lives without considering the needs of others, and live solely for their own personal gains.

    Those that are destructive. People that live their lives and consciously bring pain upon the lives of others, and or destroy the environment for their benefit.

    Those that are beggars. People that live their lives and expect to be given things without giving anything in return, and who do not appreciate what they are given. They see what they are being given as a just a salary.

    These people are worthless human beings. They do not contribute to the betterment of mankind. There is absolutely no point to their existence.

    If you help these people by giving them food, shelter, clothing, etc., you are only increasing the standard of living in which they negatively affect the world from.

    If you help these people by providing them with health care, you are only prolonging their existence and prolonging the suffering and destruction in which they inflict upon humanity.

    These people do not deserve either type of help.

    However, you can give them one type of help that is beneficial, and can be considered a true way of helping mankind.

    You can provide them with the knowledge to properly and virtuously live their lives in a positive way. Then and only then can you help them with their standard of living or the prolongation of their life. Otherwise you are simply aiding in the destruction of mankind yourself.

    I will give you a two personal and practical examples from my own life.

    When I hire someone I will gladly pay them an excessive salary if they are a good hearted person and truly deserve it. I could find someone else to do the job, to the exact same standards as them for less money. Even if they do a worse job than another person because they are physically handicapped, have poor health, or have family responsibilities, I will still gladly pay them an excessive salary. This is not at all because of my kindness. It is because a good-hearted person truly deserves it, they have the value of what they are being given.

    Furthermore, if an upper-class citizen approaches me to buy some of my products, and I do not need the money. I will not sell it to them. If I sell them my products I am only enabling their negative and destructive lifestyle. I would rather not make money, than have my products contribute, and help people further their path of negativity.

    - Khem Veasna