គតិ ខឹម វាសនា
មនុស្សដែលអោយចិត្តទៅគេណា អត់មានសន្យាថែមអីទេ អាអូន។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៦)បញ្ហាធំជាងគេបំផុតនៅក្នុងស្រុកខ្មែរគឺភាពល្ងង់ខ្លៅរបស់ប្រជាពលរដ្ឋ។
---------------------
ចឹងបានខ្ញុំនិយាយថា
មនុស្សល្អមើលចេតនារបស់មនុស្ស ដើម្បីស្ទង់រកការពិតរួចហើយបានអោយតម្លៃ (ទាំងអោយកំហុសគេ ទាំងអោយគុណសម្បត្តិទៅគេ គឺមើលដួងចិត្តសិន) ប៉ុន្តែមនុស្សអាក្រក់មើលសកម្មភាពខាងក្រៅរួចហើយឆ្នៃរក
ភាពឡូសិក។—ខឹម វាសនា (LDP online Radio)
ខ្ញុំហ្អា រកគន្លឹះច្រើនណាស់ បងប្អូន ដើម្បីធ្វើម៉េចអោយខ្មែរភ្ញាក់ដឹងខ្លួនឡើង ដូចមនុស្សដែល
បេះដូង វាជិតឈប់ដើរទៅហើយបងប្អូន តើយើងត្រូវទៅឆក់យ៉ាងម៉េចដើម្បីអោយបេះដូងហ្នឹង
ត្រឡប់មកវិញ សម្តីខ្ញុំដែលគ្រោតគ្រាតចំពោះប្រជាពលរដ្ឋខ្មែរគឺក្នុងន័យបែបហ្នឹង។
—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២៧ ខែ០២ ឆ្នាំ២០១៦)
ចឹងបានខ្ញុំបង្កើតពាក្យមួយថា មនុស្ស ហា បងប្អូន ដែលមិនដែលដឹងគុណអ្នកណាអីទាំងអស់ ហា បងប្អូន គឺជាមនុស្សឥតកំណើត។-----------------
បើធ្វើនយោបាយ ហ្អា មិនបានក្លាយទៅជាអ្នកមានគុណរបស់ប្រជាពលរដ្ឋ
ខ្មែរទេ ខ្ញុំអត់ធ្វើនយោបាយទេ។ -----------------
ខ្ញុំចេះតែមានសេចក្តីស្រមៃមួយថាថ្ងៃណាមួយពលរដ្ឋខ្មែរនឹងក្លាយជាពលរដ្ឋមួយដូចអុីស្រាអែល។
—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៩ ខែ០២ ឆ្នាំ២០១៦)
ចឹងបានខ្ញុំលើកជាគតិមួយថា ការងើបឡើងប្រយុទ្ធប្រឆាំងប្តូរផ្តាច់កំទេចអំពើអាក្រក់យ៉ាង
ស្វិតស្វាញនេះ គឺជាកាតត្វកិច្ចរបស់មនុស្សល្អ។—ខឹម វាសនា
ការរស់នៅជាមួយនឹងភាពអាត្មានិយមគឺជាដំណើររស់នៅបញ្ច្រាស់ជាមួយនឹងច្បាប់ធម្មជាតិ។
—ខឹម វាសនា
បងប្អូន ហ្អា ទស្សនមួយដ៏មុតស្រួចដែលខ្ញុំយល់ថា កិច្ចការក្នុងការផ្តល់ចំណេះដឹងដល់
ប្រជាពលរដ្ឋជាកិច្ចការគន្លិះហើយមានអត្ថប្រយោជន៍គ្រប់កាលទេសៈ។ ទោះបីជា
ប្រជាពលរដ្ឋ ហ្អា មិនទាន់ឈ្នះឆ្នោតបានអំណាចមកក្នុងដៃ ក៏ការយល់របស់ប្រជាពលរដ្ឋសំខាន់ នៅពេលប្រជាពលរដ្ឋឈ្នះឆ្នោតបានអំណាចមកក្នុងដៃក៏ការយល់របស់ប្រជាពលរដ្ឋហ្អា មានសារៈសំខាន់។—ខឹម វាសនា
“គ្មានចលនាណាមួយក្នុងលោកនេះដែលខ្លាំងក្លាហើយគ្មានមនោគមវិជ្ជានោះទេ។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ វេទិការលើកទី១ប្រទេសថៃ)
“មិត្តភាពមួយដែលស្មោះត្រង់មិនកើតមកពីការសច្ចាប្រណិធានឡើយ ប៉ុន្តែវាកើតមកពីមនោសញ្ចេតនាដែលមានចំពោះគ្នាចង់ចែករំលែកសេចក្តីសុខជាមួយគ្នា។”
-----------------------មនុស្សហា បងប្អូន ព្រោះតែជំនឿ ព្រោះតែប្រពៃណី ព្រោះតែទំនៀមទំលាប់
ដែលមិនមែនជាការសម្រេចចិត្តផ្ទាល់ខ្លួនរបស់អ្នក ប៉ុន្តែគឺជាទំនៀមទំលាប់ប្រពៃណីដែល
អ្នកជឿ អំពើល្អ ការសម្រេចចិត្តសព្វបែបយ៉ាងដោយផ្អែកទៅលើការជឿលើអ្វីមួយ បងប្អូន វាគឺជារបាំងរាងខ្ទប់យើងមិនអោយក្លាយទៅជាសកលរបស់ធម្មជាតិឡើយ។ ----------------------- ការរស់នៅជាមួយនឹងភាពអាត្មានិយមគឺជាការរស់នៅក្នុងភាពកម្លៅ ឬក្នុងភាពភ័នច្រឡំ។---------------------វាគ្មានមិត្តភាពណាដែលស្មោះត្រង់កើតមកពីសម្បថទេ វាកើតមកពីចិត្តអាណិតអាសូរួចហើយចង់ចែករំលែក។
—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥)
មេដឹកនាំពូកែគឺមេដឹកនាំដែលចេះធ្វើអោយប្រជាពលរដ្ឋពូកែដែរ។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥)
មេដឹកនាំតែឯងម៉េចខ្លាំង បងប្អូន? ប្រជាពលរដ្ឋទាំងអស់គ្នាបានខ្លាំង។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥)
អាសេចក្តីសប្បាយព្រោះរឿងប្រយោជន៍ផ្ទាល់ខ្លួន មានលាយឡំជាមួយនឹងសេចក្តីភ័យខ្លាច ដល់ពេលអាសេចក្តីសប្បាយដែលជួយអ្នកដទៃ បងប្អូន បាត់អស់សេចក្តីភ័យខ្លាច។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៩ ខែ១២ ឆ្នាំ២០១៥)
ខ្ញុំគ្រាន់តែជាតំណាងឆន្នះរបស់បងប្អូន បើខ្ញុំយល់មុនបងប្អូន ខ្ញុំយករឿងហ្នឹងមកនិយាយប្រាប់បងប្អូនទេ កុំមើលឃើញថាខ្ញុំផ្សេង បងប្អូនផ្សឹងហាស់ កុំយកខ្ញុំចេញអំពីពួកយើង ខ្ញុំគឺជាមនុស្សម្នាក់ក្នុងចំនោមពួកយើង បើពួកយើងទាំងអស់គ្នាជាជនរងគ្រោះ ខ្ញុំកឺជាមនុស្សម្នាក់ក្នុងចំនោមជនរងគ្រោះ។ កុំយកខ្ញុំចេញអំពីពួកយើង ខ្ញុំគឺជាមនុស្សម្នាក់ក្នុងចំនោមពួកយើង។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៦ ខែ១២ ឆ្នាំ២០១៥)
មនុស្សណាជួយមនុស្សដោយមិនគិតអំពីតម្លៃរបស់មនុស្ស វាគ្រាន់តែបង្ហាញអោយឃើញនូវភាពល្ងង់ខ្លៅក្នុងភាពជាជនសប្បុរសតែប៉ុណ្នោះ។ —ខឹម វាសនា
ស្អីទៅឧត្តមគតិ?
កាលណាអ្នកជួបការលំបាក រួចហើយអ្នកនៅតែតាំងស៊ុបនៅលើអ្វីដែលអ្នកយល់ថាត្រឹមត្រូវ នោះហើយគឺជាឧត្តមគតិ។—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២៧ ខែ១១ ឆ្នាំ២០១៥)
បើសិនណាជារដ្ឋាភិបាលហា បងប្អូន អាក្រក់ប្រហែល ពួកអាចោរថង់យាម យើងដេកគុកបាត់យូហើយ។—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២៦ ខែ១១ ឆ្នាំ២០១៥)
បងប្អូនហា ខ្ញុំថាអត់មានពីណាមានភាពអាត្មានិយមស្មើនឹងអ្នកសាសនាទេ បងប្អូន។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២២ ខែ១១ ឆ្នាំ២០១៥)
ខ្លាំងតែម្នាក់ឯង មិនខ្លាំងដូចខ្លាំងទាំងអស់គ្នាទេ។
ល្អតែឯងមិនប្រសើរដូចល្អទាំងអស់គ្នាទេ។
ចេះតែឯងមិនប្រសើរដូចចេះទាំងអស់គ្នាទេ។ -------------------
ខ្លាំងម្នាក់ឯង មិនដូចខ្លាំងទាំងអស់គ្នាទេ បងប្អូន យើងហា
ល្អម្នាក់ឯងមិនប្រសើរដូចល្អទាំងអស់គ្នាឡើយ
ចេះតែម្នាក់ឯង មិនដូចចេះទាំងអស់គ្នាឡើយ។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៣០ ខែ១១ ឆ្នាំ២០១៥)
ជីវិតនៅតែមាន បញ្ហានៅតែមាន។---------- ដោយសារអោយតែមានជីវិត គឺត្រូវតែមានបញ្ហាហ្នឹងហើយ ទើបគេនិយាយថា បញ្ហាដែលភ្ជាប់មកជាមួយនឹងជិវិត មិនមែនជាបញ្ហាឡើយ ប៉ុន្តែដែលជាបញ្ហាដែលយើងត្រូវនិយាយគ្នានោះ គឺរបៀបនៃការដោះស្រាយបញ្ហា។ តែយើងអត់យល់ពីរបៀបនៃការដោះស្រាយបញ្ហា គឺជាបញ្ហាហើយ។---------- របស់ណាក៏ដោយបងប្អូន ចំណាំមើលចុះ អោយតែរបស់ហ្នឹងមានប្រសិទ្ធភាពហា បងប្អូន គ្រោះថ្នាក់របស់វាក៏ធំដែរ។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១៧ ខែ១១ ឆ្នាំ២០១៥)
អ្នកនយោបាយល្អហា អត់មានទីឈទេ កាលណាប្រជាពលរដ្ឋល្ងង់។ ទស្សនមួយហ្នឹង បងប្អូន មានតាំងពីខ្ញុំនៅក្នុងគណបក្សសមរង្សុីម៉េស ខ្ញុំថាបើប្រជាពលរដ្ឋល្ងង់បែបហ្នឹងហាស់ អ្នកនយោបាយល្អ គ្មានទីឈរទេ។ —ខឹម វាសនា ដកស្រង់ចេញពីវេតទីការថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥
គ្រប់ការងារទាំងអស់ដែលយើងធ្វើ សំខាន់បំផុត អ្នកត្រូវរកអោយឃើញទំនុចចិត្ត បើអ្នករកមិន
ឃើញទំនុកចិត្តទេ ភាគរយដែលអ្នកទទួលបានជោគជ័យហ្នឹង គឺតិចបំផុត វាគឺជាការចៃដន្យ
ដែលអ្នកគ្មានទំនុកចិត្តក្នុងខ្លួន រួចហើយអ្នកទទួលបានជោគជ័យ។ ភាគរយដែលអ្នកផ្សងដើម្បី
ជួបនូវជោគជ័យគឺមានកំរិតតិចបំផុតគ្រប់ការងារសំខាន់បំផុតអ្នកត្រូវរកអោយឃើញនូវទំនុកចិត្
ត ថាតើក្នុងរឿងហ្នឹង អ្នកអាចនឹងធ្វើអោយបានជោគជ័យដែរឬទេ អ្នកត្រូវពិចារណាប្រកបទៅ
ដោយហេតុផល ថ្លឹងថ្លៃឧបសគ្គដែលអ្នកត្រូវបុកបំបែក ថ្លឹងថ្លៃងសមត្តភាពនិងលទ្ធភាពដែល
ខ្លួនមាន ហើយថ្លៃនឹងទៀតសោតគឺឥតមានចិត្តលំអៀងទេ ស្គាល់ឧបសក្គ ស្គាល់ខ្លួនឯងចេញ
ប្រយុទ្ធ១០ដង ឈ្នះទាំងដប់ដង។ ------------------------
សំខាន់ណាស់ គ្រប់ការងារដែលអ្នកធ្វើអោយបានជោគជ័យ គឺទំនុកចិត្ត តែអ្នករកមិនឃើញ
ទំនុកចិត្តហើយ ភាគរយនៃជោគជ័យតិចបំផុត ហើយបើមានតិចតួច គឺជាការចៃដន្យទេ។ ---------------------
បើយើងនិយាយរួមខ្លីៗ ដើម្បីអោយកើតទំនុកចិត្ត
ទី១ យើងមើលឧបសគ្គ។
ទី២ យើងថ្លឹងសមត្តភាព លទ្ធភាពរបស់ខ្លួនយើង តើបុកឧបសគ្គហ្នឹង បានអត់?
ហើយជញ្ជឹងរបស់យើងត្រូវបូលកូនសូន្យ។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១៣ ខែ១១ ឆ្នាំ២០១៥)
សភាល្អមានកាព្វកិច្ចប្រយុទ្ធប្រឆាំងជាមួយនឹងសភាវអាក្រក់ បងប្អូន ចងចាំកន្លែងហ្នឹង បើសិនណាជាវត្តមានរបស់បងប្អូននៅលើផែនដីមិននាំការឈឺចាប់ដល់ក្រុមណាមួយទាល់តែសោះ រស់នៅចេះតែសន្តិភាព ចាំអោយហើយទៅ បងប្អូន កន្លែងហ្នឹង យ៉ាងតិចបំផុតក៏វាយករួចខ្លួនដែរ។
----------------
(សម្តីរបស់អ្នកប្រាជ្ញមានលក្ខណ៤យ៉ាង)
ទីមួយនិយាយអត់មានពិសពុល អត់មានកាច់មួល
អត់មានសូកសៀត អត់មានដៀមដាម សម្តីលោកត្រង់ណាស់។
ទីពីរសម្តីចេញផុតពីអញ អត់មានប្រយោជន៍ផ្ទាល់ខ្លួន។
ទីបីសម្តីអត់អោយមនុស្សកើតអញ។
ទីបួន សម្តីធ្វើអោយមនុស្សកើតបញ្ញា
—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១២ ខែ១១ ឆ្នាំ២០១៥)
ដែលហៅថាគុណធម៌នោះ គឺអ្វីដែលបងប្អូនអាចយល់អំពីបុគ្គលហ្នឹង ពាល់ត្រូវចិត្តរបស់បុគ្គលហ្នឹង បងប្អូនស្រក់ទឹកភ្នែកអំពីការលះបង់របសបុគ្គលហ្នឹង។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១០ ខែ១១ ឆ្នាំ២០១៥)
គេមិនអាចយកភាពឆ្លាតវាងវៃរបស់ខួក្បាលមកធ្វើតុល្យភាព សកម្មភាពដែលចេញពី
ឌួងចិត្តបានឡើយ។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី០៦ ខែ១១ ឆ្នាំ២០១៥)
ខ្មាំងសត្រូវវាមានល្បិចខូចច្រើនណាស់ដូច្នេះក្នុងការកំទេចអំពើអាក្រក់យើងក៏មានល្បិចច្រើនដែរ យើងក៏មានសិល្ប៍វិធីក្នុងការកំទេចហ្អែងច្រើនដែរ។ ---------------
អំពើល្អមានកាត្វកិច្ចក្នុងការកំទេចអំពើអាក្រក់ អំពើអាក្រក់មានល្បិចច្រើនប៉ុណ្ណា
យើងក៏មានសិល្ប៍វិធីក្នុងការវាយបកទៅហ្អែង ដើម្បីសង្រ្គោះជនរងគ្រោះដែលពួកហ្អែងចាប់ធ្វើចំណាប់ខ្មាំង ប៉ុណ្នឹងដែរ។ ---------------
សត្រូវរបស់យើងមានល្បិចច្រើនប៉ុណ្នា យើងក៏មានសិល្បះនៃការវាយបក ហើយនឹងសង្រោះជនរងគ្រោះរបស់យើងច្រើនប៉ុណ្នឹងដែរ។----------------
អាគេលើកទឹកចិត្តបានធ្វើកើត អាហ្នឹងអន់ណាស់ ហ្អាក់អាគេ មិនវាយបកបានធ្វើកើត
អាហ្នឹងអន់បន្ទាប់ ដល់ពេលអាគេបង្អាប់ហើយ គេ បន្ទុចគេបង្អាប់យើងហើយនៅតែងើបទៀត
ជនបដិវត្តន៍ ជនបដិវត្តន៍។
—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី០៥ ខែ១១ឆ្នាំ២០១៥)
ខ្ញុំនិយាយអោយខ្លី ខ្ញុំជាសត្រូវរបស់សភាវអាក្រក់ មិនមែនជាសត្រូវ
របស់បុគ្គលទេ។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១១ ខែ១០ ឆ្នាំ២០១៥ វេទីការនៅកូរ៉េ)
ការប្រមាថទឹកចិត្តរបស់បុគ្គលដែលចង់ជួយយើង គឺជាការប្រមាថដែល
មានលក្ខណៈព្រៃផ្សែបំផុត។ -------- ការប្រមាថទឹកចិត្តរបស់មនុស្សម្នាក់ដែលចង់ជួយ
យើងដោយស្មោះត្រង់ ការប្រមាថបែបហ្នឹងមានលក្ខណៈព្រៃផ្សៃណាស់ បងប្អូន។
បងប្អូនយកទៅគិតទៅ ហើយបងប្អូនចាំពាក្យខ្ញុំ ចាំពាក្យខ្ញុំ ខ្ញុំងាប់ទៅ បងប្អូននឹកឃើញពាក្យខ្ញុំ ប្រទេសមួយ បងប្អូនដែលមើលងាយទឹកចិត្តរបស់វីរបុរសជាតិ ជាតិសាសន៍ហ្នឹងគ្មានកំណើតទេ បងប្អូន ខ្ញុំថាចឹងហ្មង។ —ខឹម វាសនា (ផ្សាយផ្ទាល់់ ថ្ងៃទី២ ខែ១០ ឆ្នាំ២០១៥)
កាលណាអ្នកមើលខ្ញុំ អ្នកឃើញខ្ញុំ កាលណាអ្នកសួរគេពីខ្ញុំ អ្នកស្គាល់ខ្ញុំ កាលណាអ្នកសិក្សាស្វែងយល់ពីខ្ញុំ អ្នកយល់អំពីខ្ញុំ។ —ខឹម វាសនា (ចាក់ផ្សាយ ការផ្សាយផ្ទាល់់នៅសៀមរាប ថ្ងៃទី១ ខែ១០ ឆ្នាំ២០១៥)
បងប្អូន ហ្អើយ ខ្ញុំយល់ថា ការប្រមាទមើលងាយរបស់បុគ្គលដែលយើងចង់ជួយ បងប្អូន វាគឺជាអំពើព្រៃផ្សៃយ៉ងឃ្នងខ្លាំងហាស់។ —ខឹម វាសនា (ចាក់ផ្សាយ ការផ្សាយផ្ទាល់នៅសៀមរាប ថ្ងៃទី១៨ ខែ៩ ឆ្នាំ២០១៥)
បងប្អូនគិតមើលៗតើយើងនិយាយហ្នឹងមានហេតុផលទេ សម្ព័ន្ធដើម្បីប្រជាធិបតេយ្យយល់
ឃើញថា ដើម្បីបញ្ចប់វប្បធម៌ប្រជាភិថុតិដែលអ្នកនយោបាយខ្មែរ ធ្វើចំពោះប្រជាពលរដ្ឋខ្មែរ ការផ្តល់ចំណេះដឹងអោយប្រជាពលរដ្ឋគឺជារឿងខានមិនបានទាល់តែសោះ។ បងប្អូនគិត
មើលៗ ដើម្បីបញ្ចប់នយោបាយប្រជាភិថុត ដែលចាក់ឬសគុលក្នុងសង្គមខ្មែរដាច់ខាត ការផ្តល់
មូលដ្ឋានក្នុងការត្រិះរិះពិចារណាអោយប្រជាពលរដ្ឋ គឺជាកិច្ចការដែលខាន់មិនបាន ទស្សនវិស័យ!!៕ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១៧ ខែ៨ ឆ្នាំ២០១៥)
យើងនៅតែយល់យ៉ាងច្បាស់ថា ការយល់ដឹងរបស់ប្រជាពលរដ្ឋគឺជាចំណុចចាប់ផ្តើមនៃការដោះ
ស្រាយបញ្ហាទាំងអស់ក្នុងស្រុកខ្មែរ។
—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១៧ ខែ៨ ឆ្នាំ២០១៥)
បើអ្នកគ្រាន់តែធ្វើអំពើល្អតាមរាងកាយខាងក្រៅ ម្តងម្កាល អ្នកមិនមែនជាមនុស្សល្អទេ ហេតុអី
បានអ្នកមិនមែនជាមនុស្សល្អ ពីព្រោះអ្នកគ្មានប្រក្រតីនៃសេចក្តីល្អទាំងអស់ហ្នឹងទេ សីលធម៌
ប្រែមកថាប្រក្រតី។ ---------------------------------------------- អោយតែខ្មែរមានគំនិតចូលរួម
ជួយកសាងសង្គម ប៉ុន តែខ្មែរទៅធ្វើបុណ្យបែបសាសនារាល់ថ្ងៃហ្នឹង ស្រុកខ្មែររីកចម្រើនបាត់ហើយ។ ----------------
ចឹងបានខ្ញុំបង្កើតគតិមួយថា ខ្ញុំថា ជនជាតិមួយ ដែលអត់ចេះដឹងគុណវីរបុរសជាតិរបស់ខ្លួន ជាជនជាតិមួយដែលគ្មានកំណើត។
—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២៥ ខែ៧ ឆ្នាំ២០១៥)
ចឹងបានខ្ញុំនិយាយថា បើបងប្អូនចាត់ទុកគោលដៅ ចាត់ទុកជោគជ័យ ជារឿងសំខាន់ប៉ុណ្ណា ចំនុច
ចាប់ផ្តើមក៏សំខាន់ប៉ុណ្ណឹងដែរ។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៩ ខែ៧ ឆ្នាំ២០១៥)
មនោសញ្ចេតនាដែលមានពីកំណើតផង បូកជាមួយនិងមនោសច្ចេតនាដែលកើតក្រោយពីការ
យល់ធម៌ យល់ការពិត វាមានទំហំធំធេងជាងមនោសញ្ចេតនាដែលរុញច្រានអោយមាន
ដោយព្រះ។......................................... អាត្រង់ហ្នឹង ដែលខ្ញុំលើកជាគតិថា មនោសញ្ចេតនាពីកំនើត បូកនឹងមនោសញ្ចេតនាដែលយល់អំពីធម៌ យល់ពីការពិត មានទំហំធំធេងជាងមនោសញ្ចេតនា
ដែលរុញច្រានអោយមានដោយសារព្រះ។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៨ ខែ៧ ឆ្នាំ២០១៥)
បងប្អូនចាំពាក្យខ្ញុំហឹក បើចៅៗ សកក្រោយចៅកើតមក ចៅចាំពាក្យតាហឹក
បើចៅ នៅតែប្រគល់វាសនាទៅអោយអ្នកដឹកនាំ មិនគិតដល់ប្រព័ន្ធធានាសិទ្ធ និងអំណាចជាម្ចាស់ទេចៅ ចៅចាំពាក្យតាចុះ វាសនារបស់ប្រទេសចៅហា!
អត់បានខ្មែរជាអ្នកចាត់ចែងទេ គឺបរទេសចាត់ចែងអោយជារៀងដរាបអើយ។—ខឹម វាសនា
(ចាក់ផ្សាយថ្ងៃទី៦ ខែ៧ ឆ្នាំ២០១៥)
មនុស្សហាស់ អត់មានអនុស្សាវរីយ៍ គឺអត់មានមនោសញ្ចេតនា មនុស្សអត់មានអនុស្សាវរីយ៍គឺ
មនុស្សអត់មានមនោសញ្ចេតនា អត់ចាំហាស់ អត់ចាំអនុស្សាវរីយ៍មនុស្សមានមនោសញ្ចេតនា
គឺមានអនុស្សាវរីយទាំងអស់ បងប្អូន នឹកឃើញស្រណោះកាលពីនៅតូច នឹកឃើញស្រណោះ
កាលពីនៅជាមួួយម្តាយ នឹកឃើញស្រណោះ មនុស្សចាំអនុស្សាវរីយ៍ មនុស្សចឹងមានមនោ
សញ្ចេតនាហាស់។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២ ខែ៧ ឆ្នាំ២០១៥)
(ចាប់ពីពាក់កណ្តាលម៉ោងនិយាយពីបុព្វហេតុជីវិត ស្នេហា និងមនោសញ្ចេតនារបស់មនុស្ស)
ដើម្បីអោយស្រុកមួយក្លាយទៅជាស្រុកសុីវីល័យ ឥតមានទៅរស់នៅក្រោមឆន្ទៈរបស់បុគ្គល
ណាទេ ត្រូវមានវិធានការអោយមនុស្សទាំងអស់គ្នាមានការគោរពច្បាប់ ជាពិសេសគឺនាយករដ្ឋមន្រ្តីមុនគេបំផុត។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២២ ខែ៦ ឆ្នាំ២០១៥)
អាត្រង់ហ្នឹងហើយ ដែលខ្ញុំនិយាយថា ចិត្តដែលតស៊ូដើម្បីអ្នកដទៃខ្លាំងជាងចិត្តដែលតស៊ូដើម្បី
ខ្លួនឯង ពីព្រោះចិត្តតស៊ូដើម្បីខ្លួនឯងអត់ហ៊ានងាប់ទេ តែចិត្តតស៊ូដើម្បីអ្នកដទៃហ៊ានងាប់។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៩ ខែ៦ ឆ្នាំ២០១៥)
ចឹងបានខ្ញុំនិយាយថា បើសិនណាជាកែអត្តចរិកខ្មែរអត់បានទេ បងប្អូន កុំសង្ឃឹមថាខ្មែរទៅជាប្រទេសសុីវីល័យទៅអត់រួចទេ។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១៨ ខែ៦ ឆ្នាំ២០១៥)