loading...

ប្រវត្តិ លោក ស៊ុន​ យ៉ា​ត​សេន (SunYat-Sen)

នៅក្នុង​ប្រវត្តិសាស្ត្រ​ប្រទេស​ចិន​ទំនើប​មួយ ពោរពេញ​ដោយ​ភាពចលា
ចលាចល និងជំពាក់ជំពិនស្មុគស្មាញនោះ លោក ស៊ុន យ៉ាតសេត
(SunYat-Sen) គឺជា​មនុស្ស​ម្នាក់​ដែលមាន​ជំហរ​ប្លែក​ពី​គេ​។ គាត់​ដុស​ចេញ​នូវ​គំនិត​នយោបាយ​ដោយ​ឯងៗ ហើយ​ជួបប្រទះ​នូវ​ភាពជូរចត់​បំផុត​។ ជា​គណបក្សនយោបាយ​ប្រឆាំង​មួយ លោក​ស៊ុន យ៉ា​ត​សេន ត្រូវបាន​

ប្រជាជន​ចិន​រាប់លាន​នាក់​ចាត់ទុក​គាត់​ជា​“​បិតា​នៃ​បដិវត្តន៍​ ចិន​” ។ ក៏ប៉ុន្តែ​ឆាកជីវិត​ផ្ទាល់ខ្លួន​របស់គាត់​បាន​ជួបប្រទះ​នូវ​ភាពច្របូកច្របល់ ​ឥតឈប់
ឈ​រ ទាំង​ជីវិត​រស់នៅ​ជាក់ស្តែង ទាំង​ឥទ្ធិពល​របស់គាត់ ដោយសារតែ
​គាត់​បាន​ចំណាយពេលវេលា​យ៉ាងច្រើន​បំផុត ដើម្បី​រស់នៅក្នុង​ភាពជា
​អ្នក​និរទេស ហើយ​រាល់​គម្រោងការ​នានា​ដ៏​ល្អ​របស់គាត់​ដូចជា​មិនដែល​
សម្រេចបាន​ទាល់តែសោះ ​ក្នុងដំណាក់កាល​នោះ​។​

ស៊ុន យ៉ា​ត​សេន កើត​នៅក្នុង​ឆ្នាំ​១៨៦៦ ក្នុង​គ្រួសារ​កសិករ​មួយ​នៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ចិន ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ម៉ា​កាវ​និង​ហុងកុង ។ ស៊ុន យ៉ា​ត​សេន បានទទួល​ការបណ្តុះបណ្តាល​នៅឯ​សាលារៀន​ជនបទ​មួយ ដែល​តម្រូវ​ឲ្យ​សិស្ស​សិក្សា​តែ​សៀវភៅ​ពី​បុរាណ​តែប៉ុណ្ណោះ ។ លុះ​អាយុ​បាន​១៣​ឆ្នាំ គាត់​បាន​ទៅ​រស់​នៅឯ​កោះ​ហា​វ៉ៃ នៃ​ប្រទេស​អាមេរិក ជាទី​កន្លែង​ដែល​បងប្រុស​ច្បង​បង្អស់​របស់គាត់​បានរ​ស់​នៅ​ជាមួយ​ ជនអន្តោប្រវេសន៍​ឯ​ទីនោះ​។ បន្ទាប់ពី​រយៈពេល​៣​ឆ្នាំ​នៃ​ការសិក្សា​នៅ​ក្រុង​ហូ​ណូ​លូ​លូ ដែល​ក្រុមប្រឹក្សា​សាលា​នេះ​ចាត់ចែង​ដោយ​អ្នក​កាន់សាសនា​គ្រិស្ត​មកពី​ ប្រទេស​អង់គ្លេស និង​ការសិក្សា​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​នៅ​ទីក្រុង​ហុងកុង ស៊ុន​យ៉ា​ត​សេន បានទទួល​សញ្ញាប័ត្រ​ពេទ្យ​និង​ស​ល្យ​សាស្ត្រ​។ គាត់​បាន​ធ្វើជា​គ្រូពេទ្យ​មួយរយៈ​ពេល​ខ្លី​នៅ​ទីក្រុង​ហុងកុង នា​ឆ្នាំ​១៨៩៣​។

​    ​ស៊ុន យ៉ា​ត​សេន គឺជា​អ្នកស្នេហាជាតិ​ម្នាក់​ដែល​ប្រកាន់​ប្រពៃណី​យ៉ាង​តឹងរ៉ឹង ជា​អ្នកបះបោរ​ដ៏​ល្បីល្បាញ ដែល​បាន​ជីករណ្តៅ​កប់​សន្តតិវង្ស​ម៉ាន់​ជូ និង​ជា​ពួក​ជន​ដែល​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នៅក្នុង​ពិភព​សង្គម​ សម្ងាត់​ចិន ។​
​    ​នៅក្នុង​ប្រអប់​ខួរក្បាល​របស់គាត់​ពោរពេញ​ទៅដោយ​ក្តី​សុបិន​ដើម្បី​ជំរុញ​ ប្រទេស​ចិន​ដែល​ដិតដាម​ជាប់​តែ​សិល្បៈ​គំនូរ​នោះ​ឲ្យ​ភ្ជាប់​គ្នា​ជាមួយ​ បច្ចេកវិជ្ជា​ថ្មីៗ ។ គាត់​ក៏​ព្យាយាម​ដោយ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ទៅលើ​គ្រោងការណ៍​សម្រាប់​ អភិវឌ្ឍន៍​សេដ្ឋកិច្ច​។​

​    ​នៅ​ឆ្នាំ​១៨៩៤ ប្រទេស​ចិន​បាន​ធ្លាក់​ចូលក្នុង​ភាពចលាចល គឺជា​ពេលដែល​សន្តតិវង្ស​ម៉ាន់​ជូ បាន​ចុះខ្សោយ ឯ​ប្រទេស​ជប៉ុន​បានទទួល​ជោគជ័យ​លើ​ប្រទេស​ចិន​នៅក្នុង​សង្គ្រាម​ដ៏​គួរ​ឲ្យ​ អាម៉ាស់​មួយ ។ តម្លៃ​ដ៏​សំខាន់​នៃ​ជ័យជម្នះ​សម្រាប់​ប្រទេស​ជប៉ុន​នាពេលនោះ គឺ​កោះ​តៃវ៉ាន់​ដែល​ចិន​បានប្រគល់​ឲ្យ​ជប៉ុន​ទៅ​ដាក់​ក្រោម​នឹម​អាណានិគម​ របស់ខ្លួន​។ ពេលវេលា​នោះ​ក៏​ជា​ឳ​កាស​ដ៏​ល្អ​ដែរ​សម្រាប់​រៀបចំ​ឲ្យ​មានការ​បះបោរ​មួយ​។ ស៊ុន​យ៉ា​ត​សេន បាន​ត្រឡប់​ពី​ហា​វ៉ៃ​វិញ ដែល​នៅ​ទីនោះ​ពីមុនមក​ស៊ុន ក៏​ធ្លាប់ធ្វើ​ការទាក់ទង​ជាប់​រដឹក​ជាមួយ​មិត្តភក្តិ​ថ្មីៗ​ក្នុង​ក្រុង​ ហុងកុង ដើម្បី​បង្កើត​អង្គការ​សម្ងាត់​មួយ​ក្នុង​បំណង​នាំយក​ប្រទេស​ចិន​ឲ្យ​វិល​ ទៅរក​ស្ថានភាព​ដើម​វិញ​។ ស៊ុន​យ៉ា​ត​សេន វិល​ទៅ​ហុងកុង​នៅ​ឆ្នាំ​១៨៩៥ ដោយ​ប៉ុនប៉ង​ដឹកនាំ​ចលនា​កុបកម្ម​មួយ​នៅ​ភាគ​អាគ្នេយ៍​ប្រទេស​ចិន ។ ផែនការ​នេះ​ត្រូវ​បរាជ័យ ។ តាម​សំណើ​របស់​រដ្ឋាភិបាល​ចិន អង់គ្លេស​បាន​រារាំង​ស៊ុន​យ៉ា​ត​សេន មិន​ឲ្យ​ចេញពី​ហុងកុង ។ ពេលនោះ​ប្រទេស​ជប៉ុន​ក៏បាន​ក្លាយទៅជា​មូលដ្ឋាន​ដ៏​សំខាន់​របស់​ស៊ុន​យ៉ា​ត​ សេន​ដើម្បី​ធ្វើ​សកម្មភាព​បដិវត្តន៍ ។ ក្រោយពី​ត្រូវបាន​រារាំង​មិន​ឲ្យ​ចូល​ប្រទេស​ចិន ស៊ុន​យ៉ា​ត​សេន បាន​ទៅ​រស់នៅ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយចំនួន និង​ធ្លាប់បាន​ចេញទៅ​អឺរ៉ុប កាណាដា ស​.​រ​.​អា ដើម្បី​ស្វែងរក​មូលនិធិ​ត្រៀម​ធ្វើ​កុបកម្ម​នាពេលខាងមុខ ។ ផែនការ​ទាំងនេះ​ក៏ត្រូវ​បរាជ័យ​ម្តងទៀត​ដោយសារតែ​គុណវិបត្តិ​មួយចំនួន ឯ​អាវុធ​ក៏មាន​មិន​គ្រប់គ្រាន់ ។​
​    ​នៅ​ឆ្នាំ​១៩០៥ ស៊ុន​យ៉ា​ត​សេន បានចាប់ផ្តើម​ជំរុញ​គោលការណ៍​នាំមុខ​មួយចំនួនធំ​ដើម្បី​ធ្វើ​ការតស៊ូ​តទៅទៀត ។ គោលការណ៍​ទាំងនោះ​គឺជា​មនោគមន៍វិជ្ជា​នៃ​សង្គម​បដិវត្តន៍​ដែលមាន​មូលដ្ឋាន​ ទូលំទូលាយ ហើយ​ដែល​គាត់​បាន​បង្កើត​ក្នុង​ពេលនេះ​តែម្តង ។ មនោគមន៍វិជ្ជា​មួយ​នេះ​ដែល​គេ​ហៅថា “​គោលការណ៍​ទាំង​៣​របស់​ប្រជាជន​” គឺ​ស៊ុន​យ៉ា​ត​សេន បាន​ច្របាច់​បញ្ចូល​គ្នា​នូវ​ទិដ្ឋភាព​ជា​មូលដ្ឋាន​នៃ​លទ្ធិ​ជាតិនិយម ប្រជាធិបតេយ្យ និង​សង្គមនិយម​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក ស៊ុន​យ៉ា​ត​សេន បាន​ជំរុញ​គំនិត​ថ្មី​នេះ​បញ្ចូល​ទៅក្នុង​ផែនការ​ទាំងមូល​របស់​គាត់ ដោយបាន​បង្កើតឡើង​នូវ​កម្លាំង​ខាង​សីលធម៌ និង​សេដ្ឋកិច្ច ។ ដំបូង​ឡើយ​គឺ​គាត់​បាន​បណ្តេញ​ពួក​ម៉ាន់​ជូ​ចេញ ហើយ​បន្ត​មកទៀត​គឺ​ទប់ទល់​ការ​ជ្រៀតចូល​ពី​សំណាក់​មហាអំណាច​បរទេស ។ គាត់​ក៏​សង្ឃឹម​ផងដែរ​ក្នុងការ​នាំយក​ប្រទេស​ចិន​ចេញពី​ភាព​ងងឹត​សូន្យសុង​ ដោយ​បង្កើត​រដ្ឋាភិបាល​ថ្នាក់កណ្តាល​មួយ​ដើម្បី​ទប់ស្កាត់​កម្លាំង​ មូលធននិយម​ក្នុង​វិស័យ​ឧស្សាហកម្ម និង​កម្លាំង​ពួក​ម្ចាស់​ដី​នៅឯ​ជនបទ ។ បើតាម​ទស្សនៈ​របស់​ស៊ុន​យ៉ា​ត​សេន ការកែប្រែ​ប្រទេស​ចិន​មួយ​ឡើងវិញ គឺ​ប្រទេស​នេះ​ត្រូវតែ​ស្ថិតក្រោម​ការត្រួតត្រា​យ៉ាង​ម៉ត់ចត់​តាមរយៈ​ រចនាសម្ព័ន្ធ​បក្ស​ថ្នាក់កណ្តាល​។ ម្យ៉ាងវិញទៀត អ្នក​ដែល​ស្មោះត្រង់​នឹង​គាត់​ទាំងឡាយ​ត្រូវតែ​គោរព​គាត់​ថា ជា​មេដឹកនាំ​ផ្តាច់មុខ​តែមួយគត់ ។​
​    ​ស៊ុន​យ៉ា​ត​សេន ជា​មនុស្ស​ម្នាក់​សាមញ្ញ អត់ធ្មត់ និង​មានអំណាច​ទាក់ទាញ​សម្បើម​ណាស់​។ នៅក្នុង​ដំណាក់កាល​នៃ​ការរស់នៅ​និរទេស​ដ៏​វែង​អន្លាយ លោក​ស៊ុន​យ៉ា​ត​សេន បានទទួល​នូវ​មូលនិធិ​ពិសេស គឺ​បានមកពី​ប្រជាជន​ចិន​ដែល​រស់​នៅឯ​អាស៊ីអាគ្នេយ៍​និង​អាមេរិក​ខាងជើង​ ដើម្បី​ទ្រទ្រង់​ឲ្យ​គាត់​អាច​ប្រយុទ្ធ​ប្រឆាំងនឹង​គូសត្រូវ​នយោបាយ​ទាំងឡាយ ​របស់គាត់​ទាំង​នៅក្នុង​និង​ក្រៅ​អង្គការ​របស់គាត់ ហើយ​ដែល​ពួក​ទាំងនេះ​មាន​ទស្សនៈ​ខុសប្លែក​ពីគ្នា​អំពី​ជោគវាសនា​នៃ​ប្រទេស​ ចិន​។ ហេតុ​ដូច្នេះហើយ នៅពេលដែល​សន្តតិវង្ស​ម៉ាន់​ជូ រលំរលាយ​ជា​ចុងក្រោយ​នៅក្នុង​ឆ្នាំ​១៩១១ គោលការណ៍​ខ្លះ​ត្រូវបាន​ចាប់បង្ខំ​ឲ្យ​អនុវត្ត​ដោយ​ឥតឈប់ឈរ​ពី​សំណាក់​ស៊ុន​ យ៉ា​ត​សេន និង​យុទ្ធជន​បដិវត្តន៍​រប​ស់គា​ត់ ។ គាត់​ត្រូវ​បានទទួល​ឲ្យ​ធ្វើជា​ប្រធានាធិបតី​បណ្តោះអាសន្ន​នៃ​សាធារណរដ្ឋ​ ចិន​ថ្មី ។ ប៉ុន្តែ​ស៊ុន​យ៉ា​ត​សេន ដែលជា​មនុស្ស​មាន​ប្រាជ្ញា​វាងវៃ​បាន​មើលឃើញថា គាត់​នៅ​ខ្វះខាត​កម្លាំងយោធា ដើម្បី​ប្រែក្លាយ​អង្គការ​បដិវត្តន៍​រប​ស់​គាត់​ឲ្យ​ទៅជា​គណបក្សនយោបាយ​មួយ​ ទំនើប​វិញ ឬ​ដែល​គេ​ហៅថា​គណបក្ស​គួ​មីន​តាង ។ គណបក្ស​នេះ​បានទទួល​កៅអី​យ៉ាងច្រើន​លើសលប់​លើស​គូប្រជែង​ទាំងឡាយ​នៅក្នុង​ ការបោះឆ្នោតជាតិ​ជា​លើកដំបូង​បំផុត​ដែល​មិន​ធ្លាប់មាន​នា​ដើមឆ្នាំ​១៩១៣ ។ ប៉ុន្តែ​ស៊ុន​យ៉ា​ត​សេន និង​គណបក្ស​របស់គាត់​នៅតែ​មិនអាច​ទប់ទល់​ទៅនឹង​អំណាច​ដែល​លេច​ចេញពី​ជន​ ខ្លាំង​ខាង​នយោបាយ​និង​យោធា​ថ្មីៗ​បានឡើយ ។ នៅ​ចុងឆ្នាំ​នោះ ស៊ុន​យ៉ា​ត​សេន ត្រូវបាន​បង្ខំ​ឲ្យ​រស់​និរទេស​ម្តងទៀត ឯ​សមាជិក​គណបក្ស​គួ​មីន​តាង ត្រូវបាន​គេ​បណ្តេញ​ចេញពី​សភា ។​
​    ​មួយ​ទសវត្ស​ន៍​ចុងក្រោយ​នៃ​ជីវិត​របស់ ស៊ុន​យ៉ា​ត​សេន គឺ​គាត់​បាន​ចំណាយ​ទៅលើ​ការកសាង​មូលដ្ឋាន​ប្រតិបត្តិការ​នយោបាយ​និង​យោធា​ដ៏ ​មាន​ឥទ្ធិពល​បំផុត ។ ស៊ុន ទទួលបាន​ការជួយជ្រោមជ្រែង​ពី​អ្នកគាំទ្រ​ទាំងឡាយ ចំពោះ​ទស្សនៈ​អំពី​ប្រទេស​ចិន​របស់គាត់​និង​ពី​ភរិយា​ទី​២​របស់គាត់​ឈ្មោះ​ ស៊ុ​ង ជី​ង​លីង ដែល​បាន​រៀបការ​នៅ​ឆ្នាំ​១៩១៤ ក្នុងពេលដែល​រស់​ជា​ជននិរទេស​។ ស៊ុ​ង ជី​ង​លីង ដែលមាន​អាយុ​ក្មេង​ជាង ស៊ុន យ៉ា​ត​សេន ដល់​ទៅ​២៦​ឆ្នាំ អ្នកស្រី​បានទទួល​សញ្ញាប័ត្រ​ពី​មហាវិទ្យាល័យ ស​.​រ​.​អា និង​មាន​ប្រភព​ចេញមក​ពី​គ្រួសារ​អ្នកមាន​ម្នាក់ ។ អ្នកស្រី​ជា​បញ្ញាជន​កម្រិត​ខ្ពស់​និង​ជា​អ្នកនយោបាយ​ស៊ប់​ម្នាក់ ។ ក្រោយ​ឆ្នាំ​១៩១៦ បន្ទាប់ពី​បាន​ចាក​ចេញពី​ប្រទេស​ជប៉ុន​មក​រស់នៅ​ប្រទេស​ចិន​វិញ គូ​ស្វាមីភរិយា​នេះ​តែងតែ​ធ្វើដំណើរ​ចុះឡើងៗ​ពី​សៀង​ហៃ​ទៅ​កង់​តុង (​បច្ចុប្បន្ន​ជា​ក្វាង​ចូ​វ​) ជាទី​ក្រុង​មួយ​ដែល​មើលទៅ​ទំនងជា​ផ្តល់​ឲ្យ​ពួកគាត់​នូវ​មូលដ្ឋាន​នយោបាយ​ដ៏ ​មាន​សក្តានុពល​បំផុត​។ នៅ​ឆ្នាំ​១៩២៣ គូ​ស្វា​មីនេះ​សម្រេច​ទៅ​រស់​នៅឯ​កង់​តុង ជាទី​កន្លែង​ដែល​ស៊ុន​យ៉ា​ត​សេន ទៅ​ប្រជុំ​សម្រេច​បង្កើត​រដ្ឋាភិបាល​មួយ​ដោយមាន​ការគាំទ្រ​ពី​ឥស្សរជន យោធា​ក្នុងស្រុក​និង​សមាជិកសភា​ចាស់ៗ​ពីមុន​។ ក្នុងចំណោម​អ្នកគាំទ្រ​នោះ ក៏មាន​មន្ត្រី​យោធា​វ័យក្មេង​ម្នាក់​ឈ្មោះ ជៀង កៃ​ជៀក (Chiang KaiShek) ផងដែរ ដែល​ក្រោយមក​បុរស​នេះ​បាន​រៀបការ​ជាមួយ​ប្អូនស្រី​របស់ ស៊ុ​ង ជី​ង​លីង​។​
​    ​តែ​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​របស់​ស៊ុន​យ៉ា​ត​សេន ពេលនោះ គឺ​ពួក​ភ្នាក់ងារ​កុ​ម្មុយ​និ​ស្ត​អន្តរជាតិ​នៅ​ទីក្រុង​មូ​ស្គូ​ឯណោះ​ទេ ដែល​ពួកនេះ​ធ្លាប់បាន​បង្កើត​បក្សកុម្មុយនិស្ត​ចិន​នា​រដូវក្តៅ​ឆ្នាំ​១៩២១ ទៀតផង​។ ២​ឆ្នាំ​ក្រោយមក ភ្នាក់ងារ​នេះ​បាន​បញ្ចុះបញ្ចូល​ស៊ុន​យ៉ា​ត​សេន ថា​គណបក្ស​ជាតិនិយម​គួ​មីន​តាង គួរ​ចង​សម្ព័នភាព​ជាមួយ​ពួក​កុ​ម្មុយ​និ​ស្ត ដែល​នៅមាន​ចំនួន​តិចតួច​នៅឡើយ តែ​អាច​ជ្រៀត​ចូលដល់​ស្រទាប់​កម្មករ​និង​កសិករ​ចិន ហើយ​កំពុងតែ​លិចអណ្តែត​លើ​ឆាកនយោបាយ​។ ដោយ​បង្ហាញ​ចេញ​នូវ​ជំនឿ​ថា អង្គការ​របស់គាត់​អាច​ត្រួតត្រា​ជួរ​ពួក​កុ​ម្មុយ​និ​ស្ត​បាន​នោះ ស៊ុន​យ៉ា​ត​សេន បាន​យល់ព្រម​តាម​រូបមន្ត​មួយ​ដែល​អនុញ្ញាត​ឲ្យ​ពួក​កុ​ម្មុយ​និ​ស្ត​ជា​ បុគ្គល​អាច​ចូល​មកជា​សមាជិក​គណ​បក្ស​គួ​មីន​តាង​បាន ។ ជាការ​តបស្នង​វិញ សូ​វៀត​មាន​ភារកិច្ច​ផ្តល់នូវ​ទីប្រឹក្សាយោធា អាវុធ គ្រាប់រំសេវ​ដើម្បី​ពង្រឹង​អង្គការ​នយោបាយ​របស់​ស៊ុន​យ៉ា​ត​សេន ។​
​    ​គោលបំណង​របស់​ស៊ុន​យ៉ា​ត​សេន គឺ​ប្រើប្រាស់​កម្លាំងយោធា​ថ្មីៗ​ទាំងនេះ​ដើម្បី​ពង្រីក​មូលដ្ឋាន​នៅ​កង់​ តុង ដែល​គាត់​អាច​បំបែក​មេទ័ព​ខ្លះ​នៅ​ភាគខាងត្បូង​របស់​ចិន​យកទៅ​ភ្ជាប់​ជាមួយ​ មេទ័ព​ដែលមាន​សមានចិត្ត​ចំពោះ​គាត់​នៅ​ភាគ​ខាងជើង ហើយ​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​មួយ ។ ស៊ុន​យ៉ា​ត​សេន ចាប់អារម្មណ៍​ខ្លាំងណាស់​ចំពោះ​ការអញ្ជើញ​ពី​សំណាក់​ពួកយោធា​និយម​ដ៏​ មានអំណាច​នៅ​ភាគ​ខាងជើង​ក្នុង​ឆ្នាំ​១៩២៤ ដើម្បី​ឲ្យ​ទៅ​ជួប​ពិភាក្សាគ្នា​អំពី​អនាគត​នៃ​ដំណើរការ​បង្រួបបង្រួម​នេះ ។ បើទោះបី​មាន​ជំងឺ និង​ទន់ខ្សោយ​កម្លាំង​ណាស់​ទៅហើយ​ក្តី ស៊ុន ក៏​ចេញដំណើរ​ទៅ​ដែរ រួច​បាន​សម្រាក​មួយរ​យៈ​ខ្លី​នៅ​ជប៉ុន ។ ពេលមកដល់​ប៉េកាំង គាត់​កាន់តែ​ខ្សោយ​ហើយ ហើយ​ត្រូវ​បង្ខំ​ឲ្យ​ចូល​សម្រាក​នៅផ្ទះ​ភ្ញៀវ​ដើម្បី​ទទួល​ការព្យាបាល ។ វេជ្ជបណ្ឌិត​បាន​ពិនិត្យឃើញថា គាត់​មាន​ជំងឺមហារីក​ថ្លើម​។ ស៊ុន​យ៉ា​ត​សេន បាន​ស្លាប់​នៅ​ទីក្រុង​ប៉េកាំង​នៅ​ឆ្នាំ​១៩២៥ ។​
​    ​សាកសព​របស់គាត់​បា​ន​បង្កើត​ឲ្យ​មាន​ជា​និមិត្តរូប​នយោបាយ​យ៉ាង​ ស្មុគស្មាញ​។ សាកសព​នេះ​ត្រូវបាន​គេ​តម្កល់ទុក​នៅក្នុង​វិមាន​មួយ​ឯ​ជាយក្រុង​ប៉េកាំង ។ ហ្វូង​ប្រជាជន រួមទាំង​ឥស្សរជន​នយោបាយ និង​យោធា បាននាំគ្នា​ទៅ​គោរព​សព​គាត់ ។ ប្រព័ន្ធ​ឃោសនា​នានា រួមមាន​ខ្សែភាពយន្ត​អំពី​ជីវិត​និង​សកម្មភាព​របស់​ស៊ុន​យ៉ា​ត​សេន នៅ​កង់​តុង បាន​ត្រូវ​បញ្ចាំង​ជា​សាធារណៈ​។​
​    ​៣​ឆ្នាំកន្លះ​ក្រោយពី​មរណភាព​របស់​ស៊ុន​យ៉ា​ត​សេន នោះមក ជៀង កៃ​ជៀក ជា​មនុស្ស​ចុងក្រោយ ដែល​បាន​ដឹកនាំ​ឲ្យ​មានការ​បង្រួបបង្រួម​ក​ង​ទ័ព​ពី​ភាគខាងត្បូង​រហូតដល់​ ប៉េកាំង ។ តែ​ជៀង កៃ​ជៀក បាន​ដក​ពួក​កុ​ម្មុយ​និ​ស្ត​ចេញពី​គណបក្ស​គួ​មីន​តាង ចាប់ផ្តើម​ដំណើរការ​ប្រ​ឈរ​មុខ​ដាក់គ្នា ហើយ​សង្គ្រាមស៊ីវិល​មួយ​បាន​ផ្ទុះឡើង និង​អូសបន្លាយ​អស់​រយៈពេល​២០​ឆ្នាំ ។​
​     ​ក្នុងនាម​ជា​អ្នកឈ្នះ គណបក្ស​គួ​មីន​តាង បាន​រំលឹក​ឡើងវិញ​អំពី​ឈ្មោះ​របស់​ស៊ុន​យ៉ា​ត​សេន ។ ពួកគេ​បាន​កសាង​មហា​ចេតិយ​មួយ​ឧទ្ទិស​ដល់​ស៊ុន នៅក្បែរ​ទីក្រុង​ថ្មី​ឈ្មោះ​ណាន់​ជី​ញ ហើយ​បាន​ដឹក​សាកសព​គាត់​ទៅគ្រប់​ទីកន្លែង​នៃ​ប្រទេស​ចិន​តាម​រថភ្លើង ដើម្បី​ឲ្យ​ប្រជាជន​បាន​គោរព​ប្រកបដោយ​ភាព​រំភើប​ញាប់​ញ័រ រហូតដល់​ពិធី​បញ្ចុះសព​នេះ​ត្រូវបាន​គេ​ចាត់ទុកជា​ព្រឹត្តិការណ៍​នយោបាយ​ដ៏​ សំខាន់​មួយ ។ សំណើ​ទាំងឡាយ​របស់​ស៊ុន​យ៉ា​ត​សេន ក្រោយមក​បានក្លាយ​ទៅជា​មនោគមន៍វិជ្ជា​កណ្តាល​នៃ​គណបក្ស​គួ​មីន​តាង ទាំង​ពេលដែល​ស្ថិតនៅលើ​ចិនដីគោក​និង​ក្រោយ​ការ​រសាត់អណ្តែត​មកដល់​កោះ​ តៃវ៉ាន់​។ ក្រោយពេល​ដណ្តើមបាន​ជ័យជម្នះ​លើ​កងកម្លាំង​ជាតិនិយម​(​គួ​មីន​តាង​) នា​ឆ្នាំ​១៩៤៩ ពួក​កុ​ម្មុយ​និ​ស្ត​ចិន​បានប្រកាសថា ស៊ុន​យ៉ា​ត​សេន ក៏​ជា​និមិត្តរូប​របស់​ពួកគេ​ដែរ ដោយ​គេ​បាន​រំលឹក​ទៅដល់​ឃ្លា​របស់​ស៊ុន​យ៉ា​ត​សេន ដែលថា​ការ​ចងសម្ព័ន្ធភាព​ជាមួយ​ពួក​កុ​ម្មុយ​និ​ស្ត​មាន​សារសំខាន់​ណាស់ ពិសេស​គឺ​ការ​អភិឌ្ឍន៍​នយោបាយ​ចិន ។​
​    ​រហូតដល់​សព្វថ្ងៃនេះ ទាំង​ចិនដីគោក ទាំង​កោះ​តៃវ៉ាន់ នៅតែ​ចាត់ទុកថា ភ័ព្វវាសនា​នយោបាយ​ដ៏​ចម្លែក និង​បុគ្គលិកលក្ខណៈ​ដ៏​ខ្លាំងក្លា​របស់​ស៊ុន​យ៉ា​ត​សេន នៅតែ​ស្ថិត​ជា​ស្មារតី​នៃ​ការធ្វើ​បដិវត្តន៍ និង​ការប្រែប្រួល​យ៉ាង​ធំធេង ៕
11:55 PM