ប្រវត្តិ លោក Charles Davin
Charles Davin មានកំណើតនៅទីក្រុងឡុងដ៍ (អង់គ្លេស) ។ កាលនៅតូចDavin ជាកុមារម្នាក់ ដែលរៀនសូត្រធម្មតា ។ ប្រការដែលជាទីចំណូល
ចិត្តបំផុតរបស់កុមារ Davin គឺការសង្កេតមើលធម្មជាតិស្រាវជ្រាវបណ្តា
វត្តុគំរូពីសត្វមានជីវិត និងរុក្ខជាតិ ។ បន្ទាប់ពីបានប្រឡងជាប់មហា
វិទ្យាល័យ Davin បានសម្រេចនូវបំណងប្រាថ្នាតាំងពីកុមារភាពរបស់ខ្លួន
គឺដើរទេសចរណ៍ជុំវិញពិភពលោក ។ ក្នុងដំណើរទេសចរណ៍នេះ
លោករើសប្រមូលបាននូវឯកសារដ៏មានតម្លៃជាច្រើន ដែលជាការត្រៀម
សម្រាប់ស្នាដៃច្នៃប្រឌិតដ៏ធំធេងរបស់លោកសម្រាប់អនាគត ។
ទ្រឹស្តីវិវត្តភាពរបស់ Davin ពុំត្រឹមតែស្រាយបំភ្លឺបាននូវបណ្តាសំណង់រាប់មុឺនជំពូកនៃការកកើត
របស់ពិភពធម្មជាតិប៉ុណ្ណោះទេ គឺជាមូលដ្ឋាន សម្រាប់កសាងមូលដ្ឋានវិទ្យាសាស្ត្ររបស់ទស្សនវិជ្ជា
សំភារនិយមវិចារវិទ្យាទៀតផង ។
ប្រការដែលអៀនខ្មាស ឬ ក្តីរុងរឿង !
កាលពីនៅតូច ដាកវីនចូលចិត្តរត់លេងនៅវាលស្មៅ រកសត្វល្អិត ស្មៅព្រៅមេអំបៅ កន្ទុំរុយ ។
ទឹកចិត្តស្រឡាញ់ធម្មជាតិ និងការចង់រកឃើញនូវអាថ៌កំបាំងក្នុងពិភពធម្មជាតិបានចាប់មានពេល
នោះមក ។
មានម្តងនោះ Davin ធ្វើមេរៀនបានពិន្ទុតិច ត្រូវឪពុកស្តីបន្ទោស :
មួយថ្ងៃៗ កូនឯងជក់តែនឹងល្បែងលេងគ្មានប្រយោជន៍ ! កូនឯងនឹងធ្វើអោយអាម៉ាស់ដល់គ្រួសារ
យើងតែប៉ុណ្ណោះ !
Davin អោនមុខនៅស្ងៀមមិនស្រដី ... ក៏ប៉ុន្តែឪពុករបស់លោកមិនយល់ឡើយថា បណ្តា "ល្បែង
លេងឥតប្រយោជន៍" នោះបានជំរុញ Davin អោយឈានទៅដល់កំពូលនៃភាពរុងរឿងឡើយ ។
ការជក់ចិត្តរកឃើញក្នុងពិភពធម្មជាតិពេញដោយអាថ៌កំបាំង បានក្លាយទៅជាគ្រឹះនៃទ្រឹស្តីDavin
នៅថ្ងៃអនាគត ។
សំដី "ទស្សន៍ទាយ"
ថ្ងៃមួយ Davin បានយកគ្រោងខ្លួននូវបណ្តាគំរូ ដែលរកឃើញពីសត្វល្អិត និងស្មៅព្រៅរបស់ខ្លួន
ចូលថ្នាក់រៀន ។ មិត្តភក្តិនាំគ្នាមកមើលអ៊ូអរបណ្តាលអោយបាត់របៀបរៀបរយនៅកណ្តាលម៉ោង
រៀន ។ ពេលនោះ លោកចាងហ្វាងសាលាក៏មកដល់ល្មម ។ ដឹងច្បាស់ក្បាលកន្ទុយហើយ លោក
ចាងហ្វាងខឹងយ៉ាងខ្លាំង រួចនិយាយថា លោក "សមាជិកសមាគមព្រះរាជា" ! សូមលោកយកល្បែង
កំសាន្តរបស់លោក ចេញអោយផុតពីថ្នាក់រៀនភ្លាម !
"សមាគមព្រះរាជា" គឺបណ្ឌិតសភាវិទ្យាសាស្ត្រអង់គ្លេស ។ នៅពេលដែលនិយាយនូវពាក្យ
ចំអកនេះ លោកចាងហ្វាងសាលាពិតជា ស្មានមិនដល់ឡើយថា ពាក្យទស្សន៍ទាយនេះ បានក្លាយ
ទៅជាការពិត ។ ២០ ឆ្នាំ ក្រោយមក Davin បានក្លាយទៅជាអ្នកប្រាជ្ញ ជាសមាជិកសមាគមព្រះរាជា
ពិតមែន !
បំណងប្រាថ្នាតាំងពីកុមាររបស់ខ្លួន គឺធ្វើដំណើរទេសចរណ៍ជុំវិញពិភពលោក ។គាត់បានទាក់ទង
ជាមួយបងប្អូនម្នាក់ ដែលជាប្រធាននាវិកកប៉ាល់ប៊ីហ្គិន ។ ប្រធាននាវិកកប៉ាល់នេះយល់ព្រម
សហការជាមួយ Davin ។ គោលបំណងរបស់ Davin ត្រូវគេជំទាស់យ៉ាងច្រើន ហើយថែមទាំង
ចំអកថា វិកលចរិកទៀតផង បងឯងក្លាយទៅជាព្រះអាទិទេពហ្គាលីឡេមែនទេ ? គួរអោយស្តាយ
ណាស់ ! ផែនដីត្រូវបានគេរកឃើញតាំងពីយូរមកហើយ លោកសំឡាញ់ស្រមើស្រមៃអើយ !
តែ Davin មិនរាថយបន្តិចណាឡើយ ! ហើយតបវិញថា
-មិត្តទាំងអស់យល់ច្រឡំហើយ ! ពិភពលោកទើបតែនឹងបានរកឃើញមួយចំណែកតូចប៉ុណ្ណោះ ។
ខ្ញុំចង់ចូលជ្រៅនៅចំណែកឯទៀត ។
ជាការពិតក្នុងដំណើរលើកប៉ាល់ប៊ីហ្គិន Davin ប្រមូលបាននូវឯកសារដ៏មានប្រយោជន៍ជាច្រើន
សម្រាប់ជួយសម្រេចដល់សំណង់ស្តីពីទ្រឹស្តីវិវត្តភាពរបស់ខ្លួន ។ Davin ពុំបានរកឃើញផែនដីរបស់
ជនជាតិលីសីពុតទេ តែបាករកឃើញកោះម៉ាឡាបាហ្គូតជាមួយនឹងបណ្តាសត្វមានជីវិត តាំងពីបុរេ
សម័យដូចជាសត្វទទា ដែលគ្មានស្លាបហើរ ពួកអណ្តើកសមុទ្រដ៏មហាធំ ។។ គាត់បានជាន់ជើង
នៅលើកោះភ្នំភ្លើង "តាមូ" ហើយបានឃើញនូវការរស់រានឡើងវិញយ៉ាងអស្ចារ្យនៃពិភពសត្វ
ដែលរស់នៅទីនោះ ក្រោយពីកោះនេះត្រូវឆេះជាផេះផូរផង់ដោយសន្ទុះភ្លើងបាញ់ចេញពីភ្នំដ៏គួរឲ្យ
ព្រឺព្រួច នាឆ្នាំ ១៨១៥ ជាដើម ....
"សមាគមព្រះរាជា" គឺបណ្ឌិតសភាវិទ្យាសាស្ត្រអង់គ្លេស ។ នៅពេលដែលនិយាយនូវពាក្យ
ចំអកនេះ លោកចាងហ្វាងសាលាពិតជា ស្មានមិនដល់ឡើយថា ពាក្យទស្សន៍ទាយនេះ បានក្លាយ
ទៅជាការពិត ។ ២០ ឆ្នាំ ក្រោយមក Davin បានក្លាយទៅជាអ្នកប្រាជ្ញ ជាសមាជិកសមាគមព្រះរាជា
ពិតមែន !
កប៉ាល់ប៊ីស្គិន
កប៉ាល់ប៊ីស្គិននៅពេលប្រឡងចេញពីមហាវិទ្យាល័យ Davin សម្រេចចិត្តអនុវត្តតាមបំណងប្រាថ្នាតាំងពីកុមាររបស់ខ្លួន គឺធ្វើដំណើរទេសចរណ៍ជុំវិញពិភពលោក ។គាត់បានទាក់ទង
ជាមួយបងប្អូនម្នាក់ ដែលជាប្រធាននាវិកកប៉ាល់ប៊ីហ្គិន ។ ប្រធាននាវិកកប៉ាល់នេះយល់ព្រម
សហការជាមួយ Davin ។ គោលបំណងរបស់ Davin ត្រូវគេជំទាស់យ៉ាងច្រើន ហើយថែមទាំង
ចំអកថា វិកលចរិកទៀតផង បងឯងក្លាយទៅជាព្រះអាទិទេពហ្គាលីឡេមែនទេ ? គួរអោយស្តាយ
ណាស់ ! ផែនដីត្រូវបានគេរកឃើញតាំងពីយូរមកហើយ លោកសំឡាញ់ស្រមើស្រមៃអើយ !
តែ Davin មិនរាថយបន្តិចណាឡើយ ! ហើយតបវិញថា
-មិត្តទាំងអស់យល់ច្រឡំហើយ ! ពិភពលោកទើបតែនឹងបានរកឃើញមួយចំណែកតូចប៉ុណ្ណោះ ។
ខ្ញុំចង់ចូលជ្រៅនៅចំណែកឯទៀត ។
ជាការពិតក្នុងដំណើរលើកប៉ាល់ប៊ីហ្គិន Davin ប្រមូលបាននូវឯកសារដ៏មានប្រយោជន៍ជាច្រើន
សម្រាប់ជួយសម្រេចដល់សំណង់ស្តីពីទ្រឹស្តីវិវត្តភាពរបស់ខ្លួន ។ Davin ពុំបានរកឃើញផែនដីរបស់
ជនជាតិលីសីពុតទេ តែបាករកឃើញកោះម៉ាឡាបាហ្គូតជាមួយនឹងបណ្តាសត្វមានជីវិត តាំងពីបុរេ
សម័យដូចជាសត្វទទា ដែលគ្មានស្លាបហើរ ពួកអណ្តើកសមុទ្រដ៏មហាធំ ។។ គាត់បានជាន់ជើង
នៅលើកោះភ្នំភ្លើង "តាមូ" ហើយបានឃើញនូវការរស់រានឡើងវិញយ៉ាងអស្ចារ្យនៃពិភពសត្វ
ដែលរស់នៅទីនោះ ក្រោយពីកោះនេះត្រូវឆេះជាផេះផូរផង់ដោយសន្ទុះភ្លើងបាញ់ចេញពីភ្នំដ៏គួរឲ្យ
ព្រឺព្រួច នាឆ្នាំ ១៨១៥ ជាដើម ....
ការប្តេជ្ញាចិត្តបានឈ្នះជំងឺ
ដំណើរទេសចរណ៍ជុំវិញពិភពលោក បានជះឥទ្ធិពលអាក្រក់ដល់សុខភាពរបស់ Davin ។ ពេល
ត្រឡប់មកវិញ អ្នកប្រាជ្ញយើងត្រូវលោកគ្រូពេទ្យបង្ខំអោយសំរាកមិនអោយធ្វើការងារ ហើយត្រូវ
ទៅលំហែរ ដើម្បីអោយមានសុខភាពល្អនៅទីជនបទស្ងប់ស្ងាត់ណាមួយ ។
ក៏ប៉ុន្តែ Davin មិនព្រមចុះចាញ់ចំពោះរោគាឡើយ ។ លោកបានដាក់ខ្លួនឯងនូវការហាត់ប្រាណ
លត់ដំ និងធ្វើការដោយទ្រាំទទួលនូវការចុកចាប់យ៉ាងក្លាហានដើម្បីអនុវត្តត្រឹមត្រូវតាមរបបកំណត់
នោះ ។ គឺដោយចិត្តតស៊ូអំណត់នេះ Davin បានជំនះលើជំងឺដ៏ធ្ងន់ធ្ងរ ហើយបានសម្រេចនូវ
សំណង់វិទ្យាសាស្ត្រយ៉ាងឆ្នើម ។
នៅថ្ងៃក្រោយមក ពេលបានអាយុ ៧០ ឆ្នាំ លោកបានរៀបរាប់ថា
- បើសិនជាខ្ញុំទន់ខ្សោយក្នុងដំណាក់កាលកំណត់នោះ នោះប្រាកដជាគ្មានពេលណានឹងមានអ្វី
សម្រាប់បូជាអោយវិទ្យាសាស្ត្រឡើយ ។
"អ្នកប្រាជ្ញមិនមែនបានន័យថា បញ្ឈប់ការរៀនសូត្រទេ"
ពេលបានក្លាយទៅជា អ្នកប្រាជ្ញល្បីឈ្មោះពេញទាំងពិភពលោក Davin នៅតែបន្តការរៀនសូត្រ
ឥតឈប់ឈរ ។ លោកតែងតែនិយាយទៅកាន់កូនៗថា
- អ្នកប្រាជ្ញមិនមែនបានន័យថា បញ្ឈប់ការរៀនសូត្រឡើយ ។
ពេលដែលអាយុកាន់តែច្រើន លោកនៅតែជក់ចិត្តរៀនភាសា ដើម្បីអាចពិចារណាស្វែងយល់
ដោយខ្លួនឯងនូវឯកសារបរទេសនានា ។
កូនប្រុសរបស់ Davin បានរៀបរាប់ឡើងវិញថា
".... ឪពុកខ្ញុំរៀនភាសាអាល្លឺម៉ង់យ៉ាងព្យាយាម ។ ពេលដែលយើងខ្ញុំសុំជួយគាត់ដោយបកប្រែ
ឯកសារផ្សេងៗ ឪពុកខ្ញុំបដិសេធយ៉ាងដាច់អហង្ការ ។ គាត់និយាយថា
"ពុកចង់ត្រិះរិះដោយខួរក្បាលរបស់ពុក ពុំមែនប្រើប្រាស់ខួរក្បាលរបស់អ្នកដទៃឡើយ" ។
ទីបំផុតគឺឪពុកខ្ញុំឈ្នះ ។ គាត់អានយ៉ាងស្ទាត់ភាសាអាល្លឺម៉ង់ និងភាសានៃប្រទេសជាច្រើនទៀត ៕