loading...

ប្រវត្តិ លោក សូក្រាត

"សូក្រាត" ជាជនជាតិក្រិច កើតនៅទីក្រុងអាថែន (Athens) ក្នុងឆ្នាំ
 ៤៧០ មុនគ្រឹស្តសករាជ ។ ឪពុកសូក្រាតជាជាងចម្លាក់ ហើយ
ម្តាយគាត់ឈ្មោះ Phaenarete ជាឆ្មប ។ ចំពោះកុមារភាព 
និងយុវភាពរបស់សូក្រាតវិញ គេពុំបានដឹងអ្វីជាច្បាស់លាស់ទេ
ពីព្រោះគេពុំដែលមានឯកសារដែលរាប់រៀបអំពីផ្នែកនេះឡើយ ។
ប៉ុន្តែបើតាមការស្រាវជ្រាវ និងតាមសេចក្តីសន្និដ្ឋានរបស់
ទស្សនវិទូធំៗខ្លះ សូក្រាតប្រហែលជាប្រកបមុខរបរជាជាងចម្លាក់
ដូចឪពុកគាត់ដែរ ។ ពីព្រោះតាមធម្មតាក្នុងសម័យដើម 
ឪពុកម្តាយតែងតែបង្ហាត់បង្រៀនបន្តមុខវិជ្ជាអាជីវកម្មរៀងៗខ្លួនដល់កូនជានិច្ច ។ ម្យ៉ាងវិញទៀត 
ក្នុងផ្នែកទស្សនវិជ្ជាវិញ គេពុំបានដឹងថា តើសូក្រាតបានចាប់បំរើឧត្តមគតិនេះក្នុងឆ្នាំណាឡើយ​ ។

ចំពោះរូបសម្បត្តិវិញ សូក្រាតជាបុគ្គលម្នាក់់ដែលមានរូបរាងកាយអាក្រក់អាក្រីមិនគួរមើលសោះ
ឡើយ ។ មុខមាត់គាត់គ្មានកន្លែងណាដែលគួរឲ្យចូលចិត្តស្និទ្ធស្នាលសោះឡើយ ។ គាត់មានមាឌ
ធំ មុខអាក្រក់ ច្រមុះធំសំប៉ែត បបូរមាត់ក្រាស់ឃ្មឹក ភ្នែកធំៗស្នើរលៀនចេញមកក្រៅ ។ បើសិនជា
ប្រដូចទៅនឹងពួក "សូហ្វីស្ត" (Sophiste) វិញ ឃើញថាមានសភាពផ្ទុយខុសគ្នាស្រឡះឆ្ញាយណាស់
ពីព្រោះពួកនេះស្លៀកពាក់ខោអាវដ៏មានតម្លៃឥតឧបមា ។ ចំណែកសូក្រាតវិញ គាត់ស្លៀកពាក់
រខេករខាករយីករយាកដើរជើងទទេតាមទីក្រុង ។ គាត់មិនព្រមទទួលទានស្រាដែលគេជូនគាត់
ឡើយ ទោះបីជាឈ្ងុយឆ្ងាញ់ដូចម្តេចក៏ដោយ ។

ប្រសិនបើគេធ្វើការប្រៀបធៀប សូក្រាតទៅនឹងពួកទស្សនវិទូជំនាន់មុន គេក៏ឃើញមានសភាព
ខុសប្លែកពីគ្នាដែរ ពីព្រោះទស្សនវិទូទាំងនោះត្រូវគេចាត់ទុកជាជនដ៏សំខាន់ ឬជាអ្នកមុខអ្នកការ
ក្នុងស្រុក ។ គឺព្រោះតែហេតុនេះទើបគេហៅគាត់ថា ៖ "សូក្រាតជាបុរសនៃទីក្រុងអាថែន ដែល
មានរូបអាក្រក់ហើយដែលល្អជាងគេបំផុត​​" ។

យើងសូមបញ្ជាក់ថា ទោះបីនៅក្នុងរដូវក្តៅ​ ក៏ដូចជារដូវទឹកកកធ្លាក់ត្រជាក់ដែរ សូក្រាតនៅតែប្រើ
ខោអាវរយីករយាកហើយឥតពាក់ស្បែកជើងដដែល ។ ទិដ្ឋភាពទាំងនេះមិនមែនបានសេចក្តីថា
សូក្រាតចង់អោយគេសរសើរកោតស្ញប់ស្ញែងនោះឡើយ ។ ផ្ទុយទៅវិញ នេះគ្រាន់តែជាការធម្មតា
ដែលសូក្រាតតែងតែប្រព្រឹត្តទៅជាអចិន្ត្រៃយ៍ ។ ទាំងនេះគ្រាន់តែជាទម្លាប់របស់សូក្រាត ដើម្បី
អប់រំបំពត់ចិត្តគំនិត និងរាងកាយរបស់គាត់តែប៉ុណ្ណោះ ។

សូក្រាតជាមនុស្សមួយថ្មីចម្លែក ដែលបានក្លាយទៅជា ទស្សនវិទូគំរូមួយរូបសម្រាប់ជំនាន់ក្រោយ។
គាត់មិនមែនជាអ្នកនយោបាយទេ តែជាពលរដ្ឋដ៏ល្អប្រពៃម្នាក់ដែលចេះ គោរពច្បាប់រដ្ឋដោយឥត
មានវៀចវេ ឥតមានប្រឆាំងឡើយ ។ ទោះជាត្រូវគេបញ្ជូនគាត់អោយទៅច្បាំងក៏គាត់ព្រមដែរ ។
គាត់នៅចំពោះមុខតុលាការជាដើម ។ គាត់គោរពច្បាប់មែនទែនទៅ រហូតដល់ទៅមិនព្រមលួចរត់
ចេញពីគុកដែលឃុំឃាំងគាត់ ។

មួយផ្នែកទៀតតាមធម្មតា សូក្រាតពុំសូវនៅផ្ទះឡើយ ។ បើគេចង់រកសូក្រាត គេគ្រាន់តែដើរសំដៅ

ទៅរកត្រង់ម្តុំណាដែលមានមនុស្សជួបជុំគ្នាអ៊ូរអរ ក៏គេអាចជួបសូក្រាតដែរ ។ សូក្រាតចូលចិត្តដើរ
អង្គុយនៅតាមកន្លែងសាធារណៈ នៅតាមសួនច្បារ នៅតាមច្រកចូលតូចៗ មុខផ្ទះលក់ទំនិញឬក៏
នៅតាមកន្លែងប្រារព្ធពិធីបុណ្យ ដើម្បីស្វែងរកគ្នាជជែកពិភាក្សា ។ ពេលដែលគាត់និយាយពិភាក្សា
គេតែងតែសង្កេតឃើញមានមនុស្សចោមរោមចាំស្តាប់គាត់រហង់​ ។ គាត់តែងចាត់ទុកគូសន្ទនា
របស់គាត់ទាំងប៉ុន្មានជាមិត្ត ។ គេពុំដែលឮសូរគាត់និយាយអំពីនយោបាយ ឬបញ្ចេញទ្រឹស្តី ឬមួយ
ក៏បញ្ចេញច្បាប់អ្វីបន្តិចសោះ ។ គាត់តែងតែប្រកាសប្រាប់គេឯងគ្រប់គ្នាថា គាត់ឥតចេះអ្វីទាំងអស់
។ អ្វីដែលគាត់ចេះ គឺគាត់ចេះដឹងថាគាត់ឥតមានចេះអ្វីទាំងអស់ (Savoir ce qu'ill ne sait pas) ។ 
សូក្រាតគ្មានគំនិតអ្វីនឹងអោយគេវិនិច្ឆ័យឡើយ ។​ តែគាត់មានចិត្តចង់អោយមនុស្សម្នាក់ៗ ក្លាយ
ទៅជាចៅក្រមនៃខ្លួន ដោយផ្ទាល់ខ្លួនតែម្តង ។ បើពោលអោយចំទៅ នៅពេលជជែកគ្នានេះ គាត់
បានបង្រៀនគូសន្ននាគាត់តែម្តង ។ ម្យ៉ាងទៀត គាត់ពុំដែលនិយាយអោយគេស្តាល់ ដើម្បីនឹកយក
កម្រៃឡើយ ។ គាត់បង្ហាត់បង្រៀនគេដោយឥតគិតថ្លៃ ។

បើតាមសំដី ប៉ាតុង សូក្រាតជាមនុស្សដើររំខានគេ ជាមនុស្សមិនចេះយល់ស្របតាមនណាម្នាក់
សោះឡើយ ។ 

ដោយសារតែចូលចិត្តជជែកសន្ទនាជាហូរហែរ ទៅតាមផ្លូវនឹងកន្លែងសាធារណៈនេះហើយ ទើប
បានជាសូក្រាតត្រូវអ្នកកាន់អំណាចនៅទីក្រុងអាថែន ចោទប្រកាន់ថា ក្បត់សាសនា ដោយនាំ
បញ្ចូនផ្សាយនូវសាសនាបរទេស និងជាអ្នកដឹកនាំបំពុលយុវជនអោយពុលរលួយ ។ 

ដូច្នេះហើយបានជា នៅខែកុម្ភៈ ឆ្នាំ ៣៩៩ សូក្រាតត្រូវគេកាត់ទោសប្រហារជីវិតក្នុងជន្មាយុ ៧១ 
ឆ្នាំ ។ តាមធម្មតាអ្នកទោសប្រហារជីវិតត្រូវតែសម្លាប់ចោលភ្លាមនៅរយៈពេល ២៤ ម៉ោងក្រោយ
ការជំនុំជំរះ ។ តែសូក្រាតផ្ទុយទៅវិញត្រូវបានរស់នៅ ៣០ ថ្ងៃទៀត ។  ឯបុព្វហេតុនៃការពន្យា
ពេលសម្លាប់នេះ គឺមកពីនាវាឈ្មោះ "ឌេឡូស" បានចេញពីកំពង់ផែ ។ តាមទំនៀមទម្លាប់ជនជាតិ
ក្រិកមិនអនុញ្ញាតិឲ្យសម្លាប់អ្នកទោស មុនការវិលត្រឡប់នៃនាវានេះឡើយ ។ អាស្រ័យហេតុនេះ 
សេចក្តីសម្រេចរបស់​តុលាការក្រុងអាថែន ត្រូវតែបន្តទៅរយៈពេល ៣០ ថ្ងៃទៀតរហូតដល់នាវា
"ឌេឡូស" វិលត្រឡប់មក ។

ក្នុងចន្លោះពេល ៣០ ថ្ងៃនេះ សូក្រាតគ្មានការធុញថប់ ឬពិបាកចិត្តអ្វីឡើយ ។ ក្នុងឋេរវេលាមុន
ពេលស្លាប់នេះ ការរស់នៅរបស់សូក្រាត បានប្រព្រឹត្តទៅជាធម្មតា ដូចសព្វមួយដង ទោះបីជា
គាត់មិនបានដើរជជែកលេងកំសាន្ត តាមកន្លែងសាធារណៈផ្សេងៗក៏ដោយ ។

ម្យ៉ាងវិញទៀត ទោះបីជាមានការអង្វករពីញាតិមិត្តដូចម្តេចក៏ដោយក៏សូក្រាតនៅតែមិនព្រមរត់
ចោលកន្លែងឃុំឃាំងដែរ ។ សូក្រាតសុខចិត្តតែដេកត្រាំត្រែងក្នុងគុក រង់ចាំថ្ងៃប្រហារជីវិតដដែល។
https://encrypted-tbn1.gstatic.com/images?q=tbn:ANd9GcS2_8KextQaeIunxajhV_4gw1V4CcNsfTVa9oqd-8R5ojfIr0DY
សូក្រាតផឹកថ្នាំបំពុល "សុីហ្គុយ" សម្លាប់ខ្លួន
ដល់ថ្ងៃប្រហារជីវិត គេបានតម្រូវឲ្យសូក្រាតជ្រើសរើសនូវសេចក្តីស្លាប់ ឲ្យគេសម្លាប់ ឬមួយក៏សុខ
ចិត្តលេបថ្នាំសម្លាប់ខ្លួនដោយខ្លួនឯង ។ សូក្រាតមិនព្រមឲ្យគេសម្លាប់ទេ តែគាត់សុខចិត្តផឹកថ្នាំ
ពុល សុីហ្គុយ សម្លាប់ខ្លួនឯងដោយខ្លួនឯង៕
11:43 PM