ប្រវត្តិ លោក Otto von Bismarck
Bismarck មានលក្ខណៈជាអ្នកធ្វើអ្វីធ្វើពិតៗ បើត្រូវការអ្វីហើយត្រូវតែយកអោយបាន ពុំព្រមលះបង់ឡើយ ។ នេះឯងជាក្ខណៈពិតរបស់
Bismarck និងជាឧបករណ៍ ដ៏សំខាន់នាំគាត់ទៅកាន់ការសំរេចដ៏ធំ
ក្នុងពង្សាវតារ ។ និស្ស័យដែលធ្វើអ្វីពិតនេះ មាននៅក្នុងខ្លួន
Bismarck តាំងតែពីនៅជាកុមារ មានរឿងដំណាលពីកាលនៅជា
កុមារ ជាគ្រឿងបង្ហាញនូវ "និស្ស័យដែកថែប" របស់គាត់ដូចតទៅ
វេលានៅជាកុមារ ក្នុងសាលារៀន អាយុ ប្រហែល ១១ - ១២ឆ្នាំ មានពិធីបុណ្យមួយនៅក្នុងភូនិរបស់ខ្លួន ហើយ Bismarck ក៏នឹងត្រូវ
ទៅរាំលេងជាមួយនឹងកុមារដទៃទៀតដែរ ។ តែខ្វះស្បែកជើងរកទិញពុំត្រូវសោះ ទើបទៅឲ្យជាង
កាត់ស្បែកជើងឲ្យ ដំបូងជាងប្រកែកព្រោះមានគេបញ្ជាឲ្យកាត់មុនច្រើនមកហើយ ហើយត្រូវ
ប្រញាប់ធ្វើឲ្យហើយស្រេចនៅថ្ងៃបុណ្យដល់ទីបំផុត Bismarck អន្ទោអន្ទោលខ្លាំងពេក ជាងក៏ព្រម
ទទួល មុននឹងដល់ថ្ងៃបុណ្យ Bismarck ទៅសួររកស្បែកជើង ជាងប្រាប់ថាមិនទាន់បានចាប់ធ្វើនៅ
ឡើយ ។ នរណាបញ្ជាមុនត្រូវធ្វើឲ្យមុន ចំណែក Bismarck មកក្រោយគេ ជាងឥតសង្ឃឹមថា និង
ធ្វើឲ្យបានហើយស្រេចទាន់ថ្ងៃបុណ្យឡើយ ។ Bismarck ឈរត្រង់ខ្លួនស្ងៀមមួយស្របក់ ក៏និយាយ
នឹងជាងថា "ទុកជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែបានស្បែកជើងក្នុងថ្ងៃបុណ្យ ឲ្យទាល់តែបាន។"
និយាយហើយក៏ដើរចេញទៅ ជាហេតុឲ្យម្ចាស់ហាងញញឹមបញ្ជោះ ព្រោះទុកជាដូចម៉េចក៏ស្បែក
ជើងនោះពុំហើយដែរ ។
មួយស្របក់ក្រោយមក Bismarck ក៏ត្រឡប់មកវិញ ដឹកឆ្កែធំៗពីរមកផង ចូលទៅសួរជាងកាត់
ស្បែកជើងថា
អ្នកឃើញឆ្កែពីរនេះឬទេ?
ឃើញ ! តែអ្នកនឹងធ្វើដូចម៉េច?
អ្នកចូរជ្រាបថា បើខ្ញុំមិនបានស្បែកជាងពាក់ក្នុងថ្ងៃបុណ្យនេះទេ ឆ្កែទាំងពីរនេះនឹងហែកសញ្ជែក
អ្នក និយាយរួចហើយក៏ដឹកឆ្កែចេញទៅ អង្គុយនៅមាត់ថ្នល់ពីមុខហាងនោះឯង ។
អង្គុយទាល់តែយប់ហាងបិទទ្វារ ជាងកាត់ស្បែកជាងគិតថានឹងសំរាក ក៏បានឬសម្លេងឆ្កែព្រូសពី
មុខហាង និងបានឬសម្លេង Bismarck ដែលទោះជាហាងបិទទ្វារហើយ ក៏នៅតែអង្គុយនៅទីនោះ
ឯង ស្រែកមកថា ប្រយ័ត្ន ! ត្រូវឲ្យស្បែកជើងរបស់ Bismarck បានរួចស្រេច បើពុំដូច្នោះទេ ជីវិត
របស់អ្នកនឹងរលត់ ។
ជាងកាត់ស្បែកជើងក៏សំរេចចិត្តហៅភរិយាមកជួយធ្វើ នៅយប់ថ្ងៃនោះ ដោយឥតបានដេក ធ្វើ
អស់មួយយប់ព្រឹកឡើងស្បែកជើងក៏ហើយស្រេច ។ បើកទ្វារឡើងក៏ឃើញ Bismarck និងឆ្កែនៅ
អង្គុយពីមុខហាងនៅឡើយ អស់ពេញមួយយប់ ដោយឥតមានសំដែងឲ្យឃើញថា ងោកងុយ ឬ
ចុករោយអ្វីបន្តិចឡើយ ហើយក៏បានស្បែកជើងពាក់ទាន់ថ្ងៃបុណ្យដូចប្រាថ្នា ។
នេះឯងគឺ និស្ស័យដែលរឹងដូច ដែកថែប របស់លោក នាយករដ្ឋមន្រ្តី ជាអ្នកតាំង មហាអាណាចក្រ
អាឡឺម៉ង ។ បើសិនពុំបានជានាយករដ្ឋមន្រ្តីទេនោះ អាចនឹងទៅជាថោរដ៏សាហាវបំផុត ក៏បាន ។
Bismarck កើតនៅថ្ងៃទី១ មេសា ១៨១៥ ក្នុងត្រកូលអ្នកមានបង្គួរ និងជាទាហាន បានទទួលការ
សិស្សាយ៉ាងប្រសើរ ចាប់រៀនច្បាប់ជាមុនហើយរៀនវិជ្ជាទាហានជាក្រោយ ដើម្បីតំណវង្សត្រកូល
សម្រេចវិជ្ជាពីរប្រការនេះហើយ ក៏ចូលធ្វើការផ្នែករាជការសុីវិល ដោយអាស្រ័យលក្ខណៈមាំទាំរឹង
បុឹង និងវាងវៃរបស់ខ្លួន ក៏បានចូលជាសមាជិតក្នុងរដ្ឋសភា ។ កាលអាយុ ៣២ ឆ្នាំ បានជាប្រធាន
គណបក្សខាងស្តាំ ។ អាយុ ៣៧ ឆ្នាំ បានទទួលតំណែងជាលេខាធិការស្ថានទូត ព្រូស (Prusse)
ប្រចាំរដ្ឋ Francforts ពីរខែក្រោយមក ក៏បានជាឯកអគ្គរាជទូត តមកទៀត ១០ ឆ្នាំ បានជាឯកអគ្គ
រាជទូតប្រចាំនៅក្រុង បារីស តែនៅបានតែមួយឆ្នាំ គណបក្សនយោបាយនៅក្នុងប្រទេសក៏ចាប់
ផ្តើមប្រកួតប្រជែងនឹងស្តេចផែនដី ។ ព្រះរាជាប្រទេសព្រូស ទ្រង់យល់ឃើញថា មានតែ Bismarck
ម្នាក់ប៉ុណ្ណោះ ងាចនិងជួយព្រះអង្គបាន ទើបកោះហៅ Bismarck ឲ្យត្រឡប់មក ប៊ែរឡាំង។
Bismarck ក៏បានជា នាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីកិច្ចការបរទេសផង ក្នុងអាយុ ៤៩ឆ្នាំ ។ អច្ឆរិយ
និស្ស័យរបស់ Bismarck ម្យ៉ាងទៀតនោះ គឺមិនចូលចិត្តធ្វើអ្វីងាយៗ ចូលចិត្តរើសរកផ្លូវដែល
លំបាក់ៗ ដោយយល់ឃើញថា របស់អ្វីដែលសម្រេចដោយលំបាក តែងនាំផលល្អមកឲ្យប្រសើរ
ជាងរបស់ដែលសម្រេចងាយៗ ។ ក្រៅពីនោះគាត់ជាមនុស្សដែលមិនចេះ រន្ធត់ញាប់ញ័រចំពោះ
ព្រិត្តិការណ៍ណាមួយឡើយ ។ កាលឡើងជា នាយករដ្ឋមន្រ្តីថ្មីៗ តំណាងរាស្ត្រក្នុងរដ្ឋសភាក៏មិន
ចូលខាងខ្លួន កាសែតជាច្រើនក៏ចោមគ្នាជេរ តែក៏ឥតធ្វើឲ្យ Bismarck ញាប់ញ័រឡើយ ទ្រនិចរបស់
Bismarck ចង្អុលទៅទិសតែមួយ គឺលើកស្ទួយអំណាចព្រះមហាក្សត្រ និងរួបរួមអាណាចក្រ
អាល្លឺម៉ង់ ទាំងអស់ដែលកំពុងបែកខ្ងែកគ្នាឲ្យរួគ្នាតែមួយ តែការធ្វើដូច្នេះនេះ ត្រូវជួបការលំបាកពីរ
ផ្លូវគឺ
- បណ្តាអាណាចក្រអាល្លឺម៉ង់ទាំងអស់ ក្រៅពីព្រូសចេញនៅមាន អូទ្រិស មួយទៀត ដែលទទួលការគោរពរាប់អានពីជនជាតិអាល្លឺម៉ង់ទូទៅ ហើយមានអាណាចក្រខ្លះចង់រួមនិងអូទ្រិស ជាងរួមនិង ព្រូស ។
- គឺប្រទេសបារាំង នៅតែព្យាយាមរារាំង មិនឲ្យប្រទេសអាល្លឺម៉ង់រួមចូលគ្នាបាន ព្រោះនិងទៅជាគ្រោះថ្នាក់ដល់់ប្រទេសបារាំងទៅអនាគត ដោយហេតុនេះឯងផែនការណ៍របស់ Bismarck ទើបមាន ៣ ខ គឺ
- ការពារកុំឲ្យមនោគមវិជ្ជា អូទ្រិសផ្សាយចូលទៅក្នុងអាណាចក្រអាល្លឺម៉ង់ទាំងអស់ ។
- ការពារកុំឲ្យប្រទេសបារាំង ជាមិត្រស្និទ្ធស្នាលនឹងប្រទេសដទៃៗ ព្រោះ Bismarck យល់ថា លំពាំងបារាំង តែមួយពុំអាចជាគ្រោះថ្នាក់ដល់ខ្លួនបានឡើយ ។
- បង្កើតកម្លាំងប្រទេសព្រូស ឲ្យមាំទាំឡើងទាល់តែបានជាទីកោតក្រែង និងនិយមរាប់អានរបស់អាណាចក្រអាល្លឺម៉ង់ទាំងអស់ ។
ការសម្រេចជាដំបូងរបស់ Bismarck គឺដណ្តើមយក ស្លេស្វិក (Slesvig) និង ហូលស្កែន៍ (Holstein)
មកពី ដាណាម៉ាក បានជាហេតុឲ្យសត្រូវខាងក្រៅនាំគ្នាកោតក្រែងហើយសត្រូវខាងក្នុងគឺរដ្ឋសភា
ក៏ក្លាយទៅជាមិត្រ អំណាចរបស់ Bismarck ក្នុងប្រទេស ព្រូស ក៏មាំទាំឥតឃ្លេងឃ្លោង ។ កាលបាន
ចាត់ការបង្កើតកងទ័ពក្នុងប្រទេសព្រូស ឲ្យមានកំលាំងគ្រប់គ្រាន់ហើយ ក៏ប្រកាស់យកហ្វ្រង្ក់ហូរ៍ដ
រួមចួលបានមួយទៀត ។ សង្រ្គាមដែល រុស្សុី បានជ័យជំនះលើបារាំងនៅឆ្នាំ ១៨៧១ ជាការសំរេច
ជាន់ទីបំផុតរបស់ Bismarck រួបរួមអាណាចក្រ អាល្លឺម៉ងទាំងអស់ចូលជាប្រទេសតែមួយបាន ។
នេះពោលយ៉ាងសង្ខេបបំផុតពីជីវប្រវត្តិរបស់ Bismarck ។ លោក Bismarck បានអនិច្ចកម្មនៅឆ្នាំ
១៨៩៨ ក្នុងអាយុ៨៣ ឆ្នាំ ៕