សុភាសិតខ្មែរ
“ចំណេះចេះតែក្នុងក្បួន ជួនជាត្រូវរអាចិត្ត។”
“ផ្ចាញ់កម្លាំងកាយ ដោយកម្លាំងប្រាជ្ញា ផ្ចាញ់មនុស្សក្លៀវក្លាដោយភាពអង់អាច។”
“មនុស្សធ្វើគំរោងការ ទេវតាអ្នកសម្រេចផល។”
“ឆ្មើងឆ្មៃ ចង្រៃខ្លួន។”
“លួចគេធ្លាប់ដៃ ដេកថ្ងៃធ្លាប់ភ្នែក។”
“កុំខ្វើចតាមខ្យល់ កុំខ្វល់តាមរលក។”
“ខ្មោចស្រុកអោយដៃ ទើបខ្មោចព្រៃវាហ៊ាន។”
“កោកៗ សឹកតែមាត់ត្រដោក ឆ្អែតតែពោះក្របី។”
“ឆ្កែនឹងអាចម៌ ស្តេចនឹងរាជ្យ។”
“ការប៉ុនភ្នំមិនគិត ទៅគិតស្គរបែកមាត់។”
“រទេះបាក់ មិនគិត ទៅគិតឯគោលួចដាំង។”
“ក្រកិច ក្រកល់ ក្រដឹងក្រយល់ ក្រវៃឆ្នៃទាស់។”
“ខាំចេករបូត ខាំពោតរបេះ ខ្មោចទ័លតំរិះ ធ្វើមិនត្រូវ។”
“ចូលព្រៃសត្វសាហាវ រកអំពាវគ្នាមកជុំ ដល់បានស្ករទឹកឃ្មំ ពួនសំងំឆីម្នាក់ឯង។”
“ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា។”
“ក្រក្រចុះ កុំអោយតែឈឺ។”
“ចចើង ចង់លោភ រែងបាត់ធន់ទៅ។”
សម្រង់សំដីរបស់ខ្មែរ
សំដី ប៊ុណ្ណ ចន្ទម៉ុលនែ ! អ្នកមានស្រុកខ្មែរវាមានអីចឹង វាមិនមែនដូចពួកសេដ្ឋីគហបតីជាតិអុីស្រាអែលឯណោះនោះ
ទេ ? សេដ្ឋីគហបតីអុីស្រាអែលគេនៅដល់ទៅសហរដ្ឋអាមេរិកឯណោះគេចេញលុយចេញកាក់
ផ្ញើរទៅរដ្ឋាភិបាលគេ អោយរដ្ឋាភិបាលគេមានកម្លាំងធ្វើការតស៊ូជាមួយអារ៉ាប់។ បើមិនបានអី ក៏
អំពើសប្យុរសនោះឯងជាការលើកទឹកចិត្តទាហានគេ លើកទឹកចិត្តអ្នកដឹងនាំរដ្ឋគេយ៉ាងជាក់ស្តែង
ដែរ ។ ឯសេដ្ឋីគហបតីស្រុកឯងដេកចាំមើល អុឺអើតែមាត់ក្រៅ។
ចំពោះខ្ញុំ ខ្ញុំសូមបេ្តជ្ញាដោយសច្ចវាចាម្តងទៀត នៅទំព័រចុងក្រោយនេះថា ខ្ញុំសូមស្លាប់ដើម្បីខ្មែរ កើតដើម្បីខ្មែរ រស់ជាខ្មែរ ស្លាប់ជាខ្មែរ កុំអោយឃ្លាតទៅឯណាឆ្ញាយពីទឹកដីកម្ពុជានេះអោយ
សោះ។
ដកស្រង់ពីសៀវភៅ ចរិកខ្មែរ។
សំដី កេង វ៉ាន់សាក់
កាលនៅមានជីវិតលោកសាស្រ្ដាចារ្យ កេង វ៉ាន់សាក់ ធ្លាប់មានប្រសាសន៍ថា ៖«កាលហ្នឹង ខ្ញុំជាអ្នក
ស្រឡាញ់ជាតិ ស្រឡាញ់ស្រុក ស្រឡាញ់ខ្មែរហ្នឹង ហើយដឹងថាខ្មែរហ្នឹងកំពុងតែជាប់ភាសាបារាំង ភាសាចិន ភាសាយួន ដោយសារមេដឹកនាំខ្មែរពុករលួយ ដោយសារស្ដេចយើង ដោយសាររាស្រ្ដ
យើងហ្នឹងល្ងង់ខ្លៅពេញស្រុកទាំងអស់ ឱនក្បាលក្រាបតាមតែគេហ្នឹង។ ដឹងអាហ្នឹងទៅឈឺចាប់
រហូតអ៊ីចឹងមក ហើយទទួលរឿងឪពុកម្ដាយខ្ញុំពិបាកថែមទៀត មានចិត្តក្នុងខ្លួនថាធ្វើម៉េចខំរៀន
ឲ្យបានចេះដឹង ទាស់នឹងបារាំងហ្នឹងខ្លាំងជាងគេ។ ខ្ញុំខំធ្វើម៉េចឲ្យប្រើភាសាខ្មែរបាន សរសេរអក្សរ
ជាអក្សរពុម្ពបាន ហើយយកមកប្រើដើម្បីឲ្យយើងអាចឯករាជ្យបាន។ អាហ្នឹងជាប្រាថ្នាធំជំនាន់ហ្នុង គឺថា ឯករាជ្យមិនកើត គឺយើងអត់មានម៉ាស៊ីនសរសេរ។ សរសេរដៃហ្នឹងកិច្ចការរដ្ឋទៅមិនទាន់ទេ
...»។
ដកស្រង់ពីវិគីខ្មែរ។