loading...

រឿង អង្គប់កណ្តុរ

ថ្ងៃមួយ មានកណ្តុរមួយបានលួចមើលកសិករពីនាក់ប្តីប្រពន្ធតាមប្រហោងជញ្ជាំង ដែលកំពុងតែ
រើអីវ៉ាន់ដែលពួកគាត់ទើបតែបានទិញពីផ្សារ ដែលលោមានចីណីដែលខ្លួនអាចស៊ីបាន។ កណ្តុរ
មានការតុកស្លុតយ៉ាងខ្លាំងនៅពេលដែលវាបានឃើញអង្គប់សម្រាប់ដាក់វា។

កណ្តុរបានរត់ចេញទៅខាងក្រៅផ្ទះ ហើយបានស្រែកប្រកាសអាសន្នថា “មានដង្គប់កណ្តុរនៅក្នុងផ្ទះ!!! ម្តងហើយម្តងទៀត”។

មេមាន់ដែលឮសម្រែករបស់កណ្តុរមុនគេ បានងក់ក្បាលតិចៗ ហើយនិយាយទៅកាន់កណ្តុរថា “សំឡាញ់ ខ្ញុំយល់ថាសំឡាញ់ពិតជាមានការតក់ស្លុតយ៉ាងខ្លាំង នៅពេលបានឃើញដង្គប់សម្រាប់ដាក់ខ្លួនឯងយ៉ាងដូច្នេះ។ ដង្គប់នោះមិនមែនសម្រាប់ដាក់គ្នានោះទេ ដូច្នេះគ្នាហាក់ដូចជាគ្មានអ្វីត្រូវបារម្ភនោះទេ”។

កណ្តុរក៏បន្តដំណើររបស់ខ្លួនទៅមុខទៀត ហើយបានជួបជ្រូក។ វាបានប្រាប់ជ្រូកថា“មានដង្គប់សម្រាប់ដាក់កណ្តុរនៅក្នុងផ្ទះ”។

ជ្រូកអាណិតអាសូរកណ្តុរយ៉ាងខ្លាំង ហើយបាននិយាយទាំងស្រងូតស្រងាត់ថា “សំឡាញ់ គ្នាមិនអាចជួយអ្វីដល់ឯងបានទេ ក្រៅតែពីការបួងសួង សូមឲ្យសំឡាញ់បានសេចក្តីសុខ រួចពីដង្គប់នោះទេ”។

កណ្តុរក៏បានយករឿងដែលកសិករទិញដង្គប់ដាក់កណ្តុរទៅប្រាប់គោ។ គោបានឆ្លើយយ៉ាងប្រងើយដាក់កណ្តុរវិញថា “ដង្គប់សម្រាប់ដាក់ឯប៉ុណ្ណោះ មិនមែនសម្រាប់ដាក់គ្នានោះទេ”។

កណ្តុរក៏បានត្រលប់មកផ្ទះកសិករវិញ រកមើលថាតើដង្គប់នោះនៅកន្លែងណា ទាំងការភិតភ័យ និងអស់សង្ឃឹម តែម្នាក់ឯង។

នៅយប់នោះ មានសំឡេងឮពេញផ្ទះ ដូចជាសំឡេងអង្គប់ ដែលវាត់ជាប់សត្វអ្វីមួយយ៉ាងដូច្នេះ។ ប្រពន្ធកសិករនោះបានប្រញ៉ាប់ប្រញ៉ាល់ទៅពិនិត្យ ក្រែងលោអង្គប់របស់ខ្លួនចាប់បានកណ្តុរ
ហើយ។ នៅក្នុងទីងងឹតគាត់មិនបានឃើញពស់ពិសដែលមានកន្ទុយជាប់ដង្គប់នោះទេ។ពស់ក៏បានចិកគាត់។ ប្តីរបស់គាត់បានយកគាត់ទៅមន្ទីរពេទ្យ ហើយគាត់មានអាការៈក្តៅខ្លួន។

នៅក្នុងភូមិនោះ អ្នកភូមិគ្រប់គ្នាយល់ថា ស៊ុបមាន់ក្តៅៗអាចជួយឲ្យអ្នកមានអាការៈក្តៅខ្លួន
ធូរស្រាលបាន។ កសិករនោះក៏បានសម្លាប់មាន់ដើម្បីធ្វើស៊ុបឲ្យប្រពន្ធគាត់ហូប។

ជំងឺមិនបានធូរស្រាលនោះទេ។ មិត្តភក្តិ និងអ្នកជិតខាងរបស់គាត់បានមកសួរសុខទុក្ខជាហូរហែរ។ ដោយសារគាត់គ្មានអ្វីទទួលភ្ញៀវ គាត់ក៏បានសម្លាប់ជ្រូក ដើម្បីធ្វើម្ហូបទទួលទានទៅ។

ប៉ុន្មានសប្តាហ៍ក្រោយមកទៀត ប្រព័ន្ធរបស់គាត់ក៏ស្លាប់ទៅ។ នៅក្នុងពិធីបុណ្យសព កសិករបានឲ្យគេសម្លាប់គោធ្វើម្ហូបទទួលភ្ញៀវទៀតទៅ៕

ជីវិតគឺជាការរួមសុខរួមទុក្ខជាមួយគ្នា។

កាលណានរណាម្នាក់បម្រុងនឹងមានគ្រោះថ្នាក់ អ្នកឯទៀតក៏មិនប្រាកដថា នឹងបានសេចក្តីសុខនោះដែរ។

លោក Martin Luther King Jr (សកម្មជនសិទ្ធិមនុស្ស អាមេរិកស្បែកខ្មៅ) បាននិយាយថា
“អំពើអយុត្តិធម៌នៅកន្លែងណាមួយ/ចំពោះមនុស្សណាម្នាក់ គឺជាការគម្រាមកំហែងយ៉ាងពិត
ប្រាកដទៅដល់អំពើយុត្តិធម៌នៅគ្រប់ទីកន្លែង/ចំពោះមនុស្សគ្រប់រូប”

សម្រាប់សង្គមខ្មែរយើងក៏ដូចគ្នាដែរ បើអ្នកមិនអើពើនោះទេ រឿងអយុត្តិធម៍ទាំងឡាយក៏នឹងធ្លាក់
មកលើអ្នកយ៉ាងដូច្នោះដែរ ។នយោបាយជាកាតព្វកិច្ចរបស់ពលរដ្ឋម្នាក់ៗ វាមិនមែនជារឿង
របស់មនុស្សមួយក្រុមណាឡើយ។



សាហាវជាងខ្លា

....... កាលគ្រាមួយ ពេលដែលខុងជឺកំពុងជិះលើរទេះសេះឆ្លងកាត់ភ្នំថៃសាន គាត់បានឃើញស្រ្តី
ម្នាក់ស្លៀកសំលៀកបំពាក់កាន់ទុក្ខកំពុងតែយំសោកបោកខ្លួនក្បែរផ្នូរសពគួរឲ្យសង្វេគជាពន់ពេក។

ដើមឈើធំនិងក្ងានពណ៌ស

....... កាលគ្រាមួយ ជួងជឺបានធ្វើដំណើរមកដល់តំបន់ភ្នំមួយ ។ គេប្រទះឃើញដើមធំមួយដើមមាន
ទំហំជាច្រើនឧ៌ប បែកមែកសាខាយ៉ាងត្រឈៃ ។ នៅពីក្រោមដើមឈើមានអ្នករកសុីកាបឈើ

សេះសឆ្លងដែន

...... អឺសូវ ជាមនុស្សដ៏មានថ្វីមាត់ល្បីល្បាញម្នាក់ក្នុងនគរសុង ។ គេមានឈ្មោះល្បីល្បាញដូច្នេះ
ដោយសារតែគេពូកែនិយាយលើកហេតុផលគាំទ្រទស្សនៈរបស់ខ្លួនដែលអះអាងថា “សេះសមិន

ចង្រៃបីយ៉ាង

...... កាលពីបុរាណកាល ប្រជារាស្ត្រនរគឈីមានជំនឿថា ខ្លាហើយនិងពស់ថ្លាន់គឺជាសត្វចង្រៃ ។

កង្កែបក្នុងអណ្តូង

...... នៅកន្លែងមួយដែលគ្របដណ្តប់ដោយស្មៅដ៏ក្រាស់ មានអណ្តូងមួយដែលគេឈប់ប្រើជាយូរ
មកហើយ ។នៅក្នុងអណ្តូងមានកង្កែបមួយក្បាលរស់នៅ ។ ថ្ងៃមួយវាបានលោតឡើងមកក្រាប

៥០ជំហានចំអកឲ្យ១០០ជំហាន

..... ព្រះចៅលៀងហ៊ុយតែងតែប្រមែប្រមូលកែនប្រជារាស្ត្រយកមកធ្វើជាទាហានហើយបញ្ជូនទៅ
ច្បាងដើម្បីប្លន់ទ្រព្យសម្បត្តិរបស់នគរផ្សេងជាប្រចាំ ។ ថ្ងៃមួយព្រះអង្គត្រាស់សួរទៅមុឹងជឺថា

ដកដើមសាលី

...... នៅនគរសុង មានកសិករម្នាក់ឃើញដើមស្រូវសាលីក្នុងចំការរបស់ខ្លួនលូតលាស់យឺតពេក
ទើបគាត់ចូលក្នុងចំការ ដើរដកបង្ហើបវាគ្រប់ដើម ដើម្បីឲ្យឡើងខ្ពស់បន្តិច ។ ពេលល្ងាចឡើងគាត់

ក្រូចដាំខុសដី

...... កាលគ្រាមួយព្រះមហាក្សត្រនគរឈូបានរៀបចំពិធីជប់លៀងមួយដើម្បីទទួលអៀនជឺដែល
ជាទូចមកពីនគរឈី ។ ព្រះអង្គបានរៀបផែនការណ៍មួយដើម្បីបំបាក់មុខអៀនជឺ ។

រឿង ឪពុក កូនប្រុស និង សត្វលាមួយក្បាល

 https://encrypted-tbn1.gstatic.com/images?q=tbn:ANd9GcSJo6TuULT44pVHfAnWXl2uGmQsUClw9P6X0mAtIn449Ak7dAGj

កាលពីដើមឡើយមានពីរនាក់ឪពុកនិងកូនបានចាកចេញពីភូមិមកទិញសត្វលាមួយក្បាល
នៅឯផ្សារ។ក្រោយពេលដែលបានទិញរួចរាល់ហើយគាត់ក៏នាំកូនប្រុសនិងសត្វលាត្រឡប់
មកផ្ទះវិញ ។ ពេលត្រលប់មកតាមផ្លូវគាត់ក៏ឲ្យកូនប្រុសជិះសត្វលានោះលុះធ្វើដំណើរបាន
បន្តិចស្រាប់តែមានគេនិយាយថា «កូនប្រុសនេះ ម្តេចក៏អាក្រក់ម៉្លេះ សុខចិត្តឲ្យឪពុកដើរយក
ស្រួលតែខ្លួនឯង» ។ ពេលបានលឺដូច្នេះពួកគេក៏សំរេចថាទុកឲ្យឪពុកជាអ្នកជិះសត្វលាម្តង ។ ដល់ពេលគាត់បានឆ្លងកាត់ភូមិមួយគាត់ក៏បានលឺអ្នកស្រុកនិយាយថា «ឪពុកនេះមិចក៏មិនឲ្យ
កូនជិះផងមិនគិតដល់កូនប្រុសដែលនៅតូចសោះ» ។ ក្រោយមកពួកគេទាំងពីនាក់ក៏សំរេច
ជិះលាទាំងពីនាក់កំពុងតែធ្វើដំណើរ ពួកគេក៏បានលឺពាក្យគេរិះគន់ទៀតថា « មើលចុះ ពីរនាក់
ឪពុកនិងកូននេះចេះធ្វើបាបសត្វទៅកើតគ្នាមិនទាំងធំស្រួលបួលផងក៏ទុកគ្នាជាទាសករទៅ
ហើយ គ្នានចិត្តអាណិតដល់សត្វសូម្បីបន្តិច» ។ លើកនេះពួកគេក៏ពិភាក្សាគ្នាម្តងទៀតទីបំផុត
ពួកគេក៏មិនសំរេចចិត្តមិនជិះសត្វលានេះ រហូតដល់ភូមិគាត់ក៏មានអ្នកជិតខាងគាត់ស្រែកថា «អើយ! ពីនាក់ឪពុកកូននេះ ល្ងង់អីក៏ល្ងង់ ទៅទិញសត្វលាអស់ប្រាក់ម៉ាគគោក សុខចិត្តបណ្តើរ
មិនព្រមជិះ» ៕

☛​ មនុស្ស១០នាក់មានចិត្ត១០ ។ អ្នកមិនអាចផ្គាប់ចិត្តមនុស្សគ្រប់គ្នាបានឡើយ។
អ្វីដែលអ្នកពិចារណាឃើញត្រូវ ចូរធ្វើវាចុះ។