ដកដើមសាលី
...... នៅនគរសុង មានកសិករម្នាក់ឃើញដើមស្រូវសាលីក្នុងចំការរបស់ខ្លួនលូតលាស់យឺតពេកទើបគាត់ចូលក្នុងចំការ ដើរដកបង្ហើបវាគ្រប់ដើម ដើម្បីឲ្យឡើងខ្ពស់បន្តិច ។ ពេលល្ងាចឡើងគាត់
ក៏ត្រឡប់ទៅដល់ផ្ទះវិញ ។
ដោយសារតែនឿយហត់ខ្លាំងពេក គាត់ក៏ពោលតិចៗថា
“ហុឺ! ថ្ងៃនេះហត់អ្ហឺយហត់! ព្រោះរវល់តែដើរដកបង្ហើបដើមសាលីគ្រប់ៗដើមឲ្យវាឡើងខ្ពស់បាន
ពីរបីធ្នាប់ដែរ”
កូនបានព្ទឪពុកនិយាយដូច្នេះក៏ប្រញាប់ប្រញាល់ចេញទៅមើល។ អ្វីដែលគេឃើញយ៉ាងប្រត្យក្ស
នឹងភ្នែកគឺ ដើមសាលីទាំងនោះស្វិតស្រពោនអស់រលីង។
កត់ត្រាក្នុង “មុឹងជឺ”
☛ ច្បាប់សភាវនៃធម្មជាតិមិនអាចផ្លាស់ប្តូរទៅតាមចិត្តចង់របស់មនុស្សបានឡើយ ។ បំណងរបស់
កសិករចង់ឲ្យស្រូវសាលីលូតលាស់ឲ្យបានលឿនតាមចិត្តរបស់ខ្លួន តែអ្វីដែលគេធ្វើ វាខុសពីបែប
បទធម្មជាតិរបស់ដើមសាលី ទើបគេបានលទ្ធផលផ្ទុយពីចិត្តរបស់ខ្លួនទៅវិញ ។
អ្វីដែលបំពាន់ទៅលើច្បាប់ធម្មជាតិ វាមិនខុសអីពីចង់ឲ្យទឹកហូរបញ្ច្រាសពីក្រោមឡើងលើនោះឡើយ។