loading...

៥០ជំហានចំអកឲ្យ១០០ជំហាន

..... ព្រះចៅលៀងហ៊ុយតែងតែប្រមែប្រមូលកែនប្រជារាស្ត្រយកមកធ្វើជាទាហានហើយបញ្ជូនទៅ
ច្បាងដើម្បីប្លន់ទ្រព្យសម្បត្តិរបស់នគរផ្សេងជាប្រចាំ ។ ថ្ងៃមួយព្រះអង្គត្រាស់សួរទៅមុឹងជឺថា


“គិតសព្វៗទៅ យើងបានពលីកម្លាំងកាយកម្លាំងចិត្តដល់ប្រទេសយើងសម្បើមណាស់ ពេលណា
ភាគខាងជើងជួបនឹងគ្រោះភ័យ យើងក៏ជន្លៀសប្រជាជនឲ្យទៅនៅភាគខាងកើត ....

ហើយដឹកជញ្ជូនស្បៀងពីភាគខាងកើតមកខាងជើង .... ហើយបើពេលណាភាគខាងកើតមាន
គ្រោះភ័យ យើងក៏ធ្វើដូចគ្នានេះដែរ ។ យើងបានពិចារណាសព្វគ្រប់ទៅឃើញថា គ្មានអ្នកណាមួយ
ដែលចេះយកចិត្តទុកដាក់ស្រឡាញ់ប្រជារាស្ត្រដូចជាយើងនេះទេ ប៉ុន្តែប្រជារាស្ត្ររបស់ប្រទេស
ជិតខាងម៉េចក៏មិនមានចុះថយ ចំណែកឯរាស្ត្រប្រទេសយើងក៏មិនឃើញកើនឡើង តើព្រោះហេតុ
អ្វីទៅ?
មុឹងជឺដឹងថា ស្តេចចង់បង្កើនកងទ័ព ។ គេបានក្រាបទូលថ្វាយថា

“ព្រះអង្គជាព្រះមហាក្សត្រដែលសព្វព្រះទ័យទៅលើការធ្វើសង្គ្រាម ដូច្នេះទូលបង្គំនឹងលើកយក
អំពីការធ្វើសង្រ្គាមដើម្បីធ្វើការប្រៀបធៀប ។ ពេលណាស្គរជ័យចាប់ផ្តើមបន្លឺឡើងកងទ័ពទាំង
សង្ខាងក៏ចាប់អាវុធសម្រុកវាយប្រយុទ្ធគ្នា បើភាគីណាចាញ់ គេក៏ទម្លាក់អាវុធរត់ប្រាសអាយុអញ្ចឹង
ទៅ ។

ឧបមាថាក្នុងពេលនោះ មានអ្នកខ្លះរត់បាន៥០ជំហាន ឯខ្លះទៀតរត់បាន១០០ជំហាន អ្នករត់បាន
៥០ជំហានគេមុខជាសើចចំអក់អ្នករត់បាន១០០ជំហាន ថាជាមនុស្សកំសាក ខ្លាចស្លាប់ សូមព្រះ
អង្គទ្រងព្រះតម្រិះផងចុះថាតើវា សមរម្យដែលឬទេ ក្រាបទូល?”

ព្រះអង្គម្ចាស់លៀងហុយទ្រង់ត្រាសថា
“ពិតហើយ វាជារឿងមិនត្រឹមត្រូវ ព្រោះអ្នកដែលចាំតែថាអោយគេក៏រត់បាតជើងសព្រាតដូចតែគ្នា
ទោះជាវារត់មិនទាន់បាន១០០ជំហានក៏ហៅថារត់ប្រាស់អាយ៉ូសដូចតែគ្នាហ្នឹងឯ”
មុឹងជឺក៏បន្ថែមថា
“បើព្រះអង្គទ្រង់ព្រះតម្រិះអំពីហេតុនេះហើយ ហេតុអ្វីក៏ព្រះអង្គចង់អោយប្រជារាស្ត្រមានចំនួន
លើសពីបណ្តាមិត្តជិតខាងធ្វើអី?”៕

កត់ត្រាក្នុងមុឹងជឺ
7:47 PM