កង្កែបក្នុងអណ្តូង
...... នៅកន្លែងមួយដែលគ្របដណ្តប់ដោយស្មៅដ៏ក្រាស់ មានអណ្តូងមួយដែលគេឈប់ប្រើជាយូរមកហើយ ។នៅក្នុងអណ្តូងមានកង្កែបមួយក្បាលរស់នៅ ។ ថ្ងៃមួយវាបានលោតឡើងមកក្រាប
សម្រាកលើមាត់អណ្តូងក៏បានជួបនឹងអណ្តើកសមុទ្រមួយ ទំនងជាវង្វេងផ្លូវកំពុងវារសំដៅមកកាន់
អណ្តូងដែលវាអាស្រ័យរស់នៅ ។ ឃើញដូច្នេះកង្កែបសែនត្រេតអរយ៉ាងខ្លាំង ។ វាស្រែកថា
“វារឲ្យលឿនមក លឿនឡើង ឯងមើលនេះនែ.... ឃើញទេ!
នេះជាស្ថានសួគ៌របស់យើងណា!...”
អណ្តើកវារមកដល់មាត់អណ្តូងក៏ដកកមើលទៅក្នុងអណ្តូង ។
វាឃើញអណ្តូងដែលទឹកគ្មានបានហូរចេញចូលអ្វីសោះ ដុះស្លែឡើងពណ៌
ខៀវស្រងាត់ និង ជិតរីងខះអស់ទៅហើយ តែកង្កែបក៏និយាយបន្ត....
“ឯងប្រហែលជាមិនធ្លាប់បានទទួលសេចក្តីសុខក្នុងសភាពដូចយើងបែបនេះនៅឡើយទេមើល
ទៅ! ពេលព្រលប់ៗ យើងឡើងមកយកខ្យល់អាកាសនៅនឹងមាត់អណ្តូង ពេលយប់ជ្រៅយើង
ត្បុលចូលទៅដេកក្នុងអំបែកបែក ហើយយើងក៏អាចបណ្តែកខ្លួនដេកយល់សប្តិលើទឹក....
អាចលោតចុះលោតឡើងនៅលើដីបានម៉ាសេរី ពួកកូនក្អាត់ ពួកក្តាមមិនអាចរកសេចក្តីសុខ
ដូចយើងបានឡើយ”។
កង្កែបប្រូឡើងបែកពពុះមាត់ស្កុល គេកាន់តែអឿក្នុងចិត្តឯងមើលនេះនែ! អ្វីទាំងអស់នេះ ស្ថិត
នៅក្រោមការគ្រប់គ្រងរបស់យើង វាប្រព្រឹត្តទៅតាមអ្វីដែលយើងត្រូវការគ្រប់យ៉ាង តើឯងចង់ចុះ
ទៅមើលដែរឬទេ?ដោយសារខ្លួនវាធំ អណ្តើកទម្លាក់ជើងឆ្វេងចុះតែជើងស្តាំវាទាក់នឹងឈើបង្គោល
សម្រាប់ទប់អណ្តូង រកចុះទៅមើលក៏ចុះមិនកើត មានតែដកខ្លួនថយចេញមកវិញ ហើយពោលទៅ
កាន់កង្កែបថា តើឯងធ្លាប់បានស្តាប់អំពីរឿងទាក់ទងនិងសមុទ្រខ្លះហើយឬនៅ? កង្កែបគ្រវីក្បាល
អណ្តើកក៏និយាយបន្ត
“យើងជាអ្នករស់នៅក្នុងសមុទ្រ ដែលហៅថាសមុទ្រនោះគឺវាមានសុទ្ធតែទឹកដាច់កន្ទុយភ្នែក មើលទៅគ្មានឃើញកោះត្រើយផ្ទៃដីរាប់រយពាន់យោជន៍ក៏មិនអាចធៀបនឹងសមុទ្របាន ភ្នំខ្ពស់កប់
ពពកពេលយកមកទម្លាក់ក្នុងសមុទ្រវានឹងលិចបាត់រកកំពូលមិនឃើញ កាលពីសម័យដែលមាន
គ្រោះទឹកជំនន់រហូតដល់៩ឆ្នាំ ទឹកសមុទ្រក៏មិនបានឡើងសូម្បីតែមួយចំអាមហើយកាលពីសម័យ
ដែលមានគ្រោះរីងស្ងួតចំនួន៧ឆ្នាំក៏ទឹកសមុទ្រមិនបានស្រកបន្តិចណាសោះ។ យើងរស់ក្នុងសមុទ្រ
ប្រកបដោយសេរីភាពយ៉ាងពេញបរិបូរណ៍ គ្មានអ្វីមករារាំង សង្កត់សង្កិនបន្តិចឡើយ។”
“តើយល់យ៉ាងម៉េចដែរអំពីសេចក្តីសុខក្នុងសមុទ្រនេះ?”
កង្កែបស្តាប់ហើយបើកភ្នែកឡិកឡក់ៗនិយាយមិនចេញ....។