loading...

ចង្រៃបីយ៉ាង

...... កាលពីបុរាណកាល ប្រជារាស្ត្រនរគឈីមានជំនឿថា ខ្លាហើយនិងពស់ថ្លាន់គឺជាសត្វចង្រៃ ។

គ្រាមួយនោះ ព្រះអង្គម្ចាស់ជឺកុងទ្រង់យាងទៅបរបាញ់សត្វនៅក្នុងព្រៃ ។ ក្នុងពេលកំពុុងឡើងទៅ
លើកំពូលភ្នំមានខ្លាមួយហក់ចេញមកពីដុបស្មៅ ធ្វើឲ្យព្រះអង្គនិងពួកសេនាដែលទៅជាមួយភិត
ភ័យជាខ្លាំង ម្នាក់ៗនាំគ្នាគេចទៅពួននៅតាមកន្លៀតថ្ម តែគេចពីនោះមិនបានប៉ុន្មានក៏ជួបនឹងពស់
ថ្លាន់ដ៏ធំមួយឆ្វាយរង្វេលពីលើផ្ទាំងថ្ន ។ ព្រះមហាក្សត្រនរគឈីទ្រង់ភិតភ័យជាខ្លាំងក៏ប្រញាប់
ប្រញាល់វិលត្រឡប់ទៅព្រះរាជវាំងវិញជាបន្ទាន់ ។ ព្រះអង្គត្រង់ឲ្យគេទៅរកហៅអៀនជឺឲ្យចូល
គាល់ហើយត្រាស់សួរថា ៖
“ថ្ងៃនេះយើងបានជួបនឹងខ្លាមួយ ដល់ពេលចុះមកកន្លៀតថ្មក៏ជួបនឹងពស់ថ្លាន់មួយទៀត តើនេះជា
ប្រថ្នូលចង្រៃរបស់នរគឈីមែនឬទេ?”

អៀនជឺក្រាបទូលថ្វាយថា
“ទូលព្រះបង្គំធ្លាប់លឺគេនិយាយថា ប្រផ្នូលចង្រៃក្នុងប្រទេសមានបីប្រការ ៖ ទី១គឺ មានមនុស្សល្អ
ចេះដឹង មានសមត្ថភាពតែព្រះអង្គមិនជ្រាប់។ ទី២ គឺព្រះអង្គទ្រង់ជ្រាប់ តែព្រះអង្គមិននចង់ប្រើ។
ចំណែកប្រការទីបីគឺ ពេលប្រើគេហើយព្រះអង្គបែរជាមិនទុកព្រះទ័យ ។ ប្រការដែលទូលបង្គំ
រៀបរាប់នេះហើយគឺជារឿងអពមង្គលចង្រៃ ចំណែកឯការដែលជួបនឹងពស់ថ្លាន់ក៏ព្រោះកន្លៀតថ្ម
ជាជម្រករបស់វា ស្នាក់អាស្រ័យ ។ អ្វីៗទាំងនេះវាគ្មានទំនាក់ទំនងជាប្រផ្នូលចង្រៃរបស់ប្រទេស
ជាតិអ្វីឡើយ ។

កត់ត្រាក្នុង “អៀនជឺឈុនឈីវ”
9:41 PM