loading...

សេះសឆ្លងដែន

...... អឺសូវ ជាមនុស្សដ៏មានថ្វីមាត់ល្បីល្បាញម្នាក់ក្នុងនគរសុង ។ គេមានឈ្មោះល្បីល្បាញដូច្នេះ
ដោយសារតែគេពូកែនិយាយលើកហេតុផលគាំទ្រទស្សនៈរបស់ខ្លួនដែលអះអាងថា “សេះសមិន

មែនសេះ” នៅក្នុងការជជែកវែកញែកដេញដោលអំពីចំណេះវិជ្ជារបស់នគរឈី ។ គេបានប្រើតម្រិះ
វិជ្ជានិងវោហាររបស់ខ្លួនវែកញែកបកស្រាយឈ្នះអស់គូប្រកួតទាំងឡាយ ។

ថ្ងៃមួយ ពេលគេកំពុងជិះសេះសឆ្លងកាត់ព្រំដែន ស្រាប់តែមានឆ្មាំព្រំដែន (ទាហានយាម) ប្រដាប់
ដោយអាវុធមានដាវលំពែងដែលប្រចាំការនៅទីនោះបានឃាត់គេឲ្យឈប់ដើម្បីបង់ពន្ធ (ពន្ធនាំចេះ
ចេញ) ។

គេបានប្រកែកមិនព្រមបង់ពន្ធ ដោយសំអាងហេតុផលដូចដែលគេធ្លាប់យកឈ្នះពីមុនគឺ “សេះស
មិនមែនជាសេះ” ប៉ុន្តែមិនមែនដូចមុនឯណាទាហានព្រំដែនគេមិនខ្វល់នឹងស្តាប់រឿងសេះសសេះ
ខ្មៅអ្វីទេ បើមិនព្រមបង់ពន្ធគេក៏មិនឲ្យឆ្លង ទោះជាអឺសូវប្រើវោហារអធិប្បាយយ៉ាងណាក៏នៅតែឥត
ប្រយោជន៍ ។ ទីបំផុតគេក៏សុខចិត្តបង់ពន្ធដូចគេដូចឯងអញ្ជឹងទៅ ។
ការប្រើល្បិចកលក្នុងវិធីនិយាយស្តី ទោះបីជាគេអាចធ្វើឲ្យមនុស្សពេញនគរយល់
ស្របតាម តែចំពោះការប្រឈមមុខជាមួយនឹងសភាវពិតវិញ គេមុខជាមិនអាច
បោកបញ្ឆោតបានជាដាច់ខាត។

កត់ត្រានៅក្នុង ហានហ្វឺយជឺ
6:31 PM