ដើមឈើធំនិងក្ងានពណ៌ស
....... កាលគ្រាមួយ ជួងជឺបានធ្វើដំណើរមកដល់តំបន់ភ្នំមួយ ។ គេប្រទះឃើញដើមធំមួយដើមមានទំហំជាច្រើនឧ៌ប បែកមែកសាខាយ៉ាងត្រឈៃ ។ នៅពីក្រោមដើមឈើមានអ្នករកសុីកាបឈើ
ជាច្រើនព្រមទាំងឧបករណ៍កាប់ឈើសព្វបែបយ៉ាង តែពុំមានអ្នកណាប៉ះពាល់ដើមឈើមួយ
ដើមនេះសោះ។
ជួងជឺនឹកចម្លែកក្នុងចិត្តជាខ្លាំង គាត់សួរទៅអ្នកកាប់ឈើទាំងនោះហើយគេក៏ឆ្លើយថា
“ឈើនេះសាច់វាមិនសួវល្អ គេមិនអាចយកទៅធ្វើអោយជាប្រយោជន៍បានឡើយ”
“អូ! អញ្ជឹងទេឬ?”
ជួងជឺឧទានដូច្នេះហើយក៏ងាកទៅប្រាប់សិស្សរបស់ខ្លួនថា
“ដោយសារតែអ្នកទាំងនេះ គេមិនអាចយកវាទៅធ្វើអោយកើតប្រយោជន៍អ្វីបានទេនោះ ហេតុនេះ
ហើយទើបបានជាវាមានអាយុយឺនយូររហូតដល់ធំថ្នាក់នេះ មនុស្សយើងគួរតែធ្វើខ្លួនឲ្យដូចជាដើម
ឈើនេះទើបល្អ”
ពេលដើរមកផុតពីតំបន់ព្រៃភ្នំ ឈានដល់ពេលព្រលប់គាត់បាននាំសិស្សចូលទៅសម្រាកនៅផ្ទះ
មិត្តភ័ក្តិជិតស្និទ្ធម្នាក់ដែលមានទីលំនៅនៅក្នុងភូមិមួយ ។
ពេលឃើញជួងជឺមកដល់ ម្ចាស់ផ្ទះមានបីតិសោមនស្សរីករាយជាខ្លាំង ។ គាត់បានឲ្យកូនរបស់
គាត់រៀបចំរកស្រានិងចាប់ក្ងានយកមកជប់លៀងទទួលជួងជឺ ។
កូនគាត់ក៏ទាញកាំបិតចេញមកហើយសួរទៅគាត់ថា ពុក តើយើងគួរសម្លាប់អាក្ងានដែលចេះស្រែក
ឬមួយយកអាមិនចេះស្រែក?
ឪពុកក៏ឆ្លើយថា
“តើទុកអាមិនចេះស្រែកបានប្រយោជន៍អ្វី?”
សិស្សរបស់ជួងជឺឮ ដូច្នេះក៏សួរទៅជួងជឺថា
“ដើមឈើធំដែលរស់នៅបានយូរព្រោះតែវាមិនមានអ្វីឲ្យកើតជាប្រយោជន៍ តើឥឡូវនេះម្ចាស់ផ្ទះ
យល់ឃើញថាក្ងានសនោះវាឥតប្រយោជន៍បែរជាសម្លាប់វាចោលទៅវិញ តើររឿងទាំងពីនេះលោក
គ្រូគួរអធិប្បាយយ៉ាងណា?”
ជួងជឺសើចហើយពោលថា
យើងគួរធ្វើខ្លួនឲ្យនៅជាកណ្តាល គឺនៅចន្លោះពីអ្វីដែឡអាចនិងអ្វីដែលមិនអាចព្រោះនៅចន្លោះ
កណ្តាលបែបនេះ វានឹងមិនផ្អៀងទៅម្ចាងៗ ហើយមិនមាននរណាមកចាប់កំហុសយើងបាន។
កត់ត្រានៅក្នុង ជួងជឺ