ពាក្យសម្តី៥០ឃ្លារបស់ឆាវឆាវ
- ឯងម៉េចនឹងដឹងថាមនុស្សដែលគ្មានឈ្មោះថ្ងៃនេះ ថ្ងៃក្រោយអាចនឹងល្បីឈ្មោះឬអត់នោះ
- អត់មានមេទ័ពណាច្បាំង១០០ដង ឈ្នះទាំង១០០ដងទេ
- អ្នកគិតឆ្ងាយ មើលធ្លុះលទ្ធផល
- អ្នកដែលគួរឱ្យគោរព ក៏គួរឱ្យបារម្ភដែរ
- សម្លាប់ចោរងាយស្រួល សម្រេចកិច្ចការធំពិបាកណាស់
- សម័យវឹកវរ ជាសម័យរបស់អ្នកក្លាហាន
- សង្គ្រាមដំបូងត្រូវតែឈ្នះទ័ពចូលសង្រ្គាមប្រយុទ្ធម្តងយកឈ្នះចាញ់
- អ្នកធ្វើកិច្ចការធំ មិនអាចអត់ប្រាក់បាន តែក៏មិនអាចពឹងលើប្រាក់ទាំងស្រុងនោះដែរ
- អ្នកមានសមត្ថភាព សំខាន់ជាងអ្វីទាំងអស់
- អ្នកស្លាប់មិនអាចរស់ឡើងវិញបាន តែអ្នកនៅរស់ត្រូវរែកកិច្ចការធំ
- ឱ្យតែឆាវម៉ឺងតឺនៅតែមានដង្ហើម វានៅតែច្បាំងឈ្នះរហូត
- រឿងអីក៏ដោយ ក៏មានផលល្អ និងផលអាក្រក់ដែរ
- ល្បិចដេញចចក នាំខ្លាចូល លទ្ធផលប្រាកដខ្លា គ្រោះថ្នាក់ជាងចចកហើយ
- រឹតតែចាញ់ រឹតតែក្លាហាន ដល់ទីបញ្ចប់នឹងទទួលបានជោគជ័យ
- របស់ប្រើអស់ពីប្រយោជន៍ មនុស្សប្រើអស់ពីសមត្ថភាព
- រកបានអ្នកក្លាហានម្នាក់ មានតម្លៃជាងមាស១សែនតម្លឹងទៀត
- មនុស្សតូចតាច មិនដឹងពីឆន្ទៈអ្នកធំទេ
- មនុស្សដែលរៀនចេះក្បួនសឹក សុទ្ធតែជាមនុស្សល្ងង់
- ព្រោះតែទើបមកដល់ ទើបត្រូវសាងបារមី
- កូនចៅស្តេចមួយទាំងមូល អាចនៅចំពោះមុខមហាជន និយាយពីរឿងត្បាញកន្ទេល លក់ស្រាសម្លាប់ជ្រូក ដោយម៉ឺងម៉ាត់យ៉ាងនេះបញ្ជាក់ ថាឆន្ទៈរបស់គេមិនធម្មតាទេ
- កូនប្រុសទ្រូង៥ហត្ថ មិនស្ថិតលើចាញ់ឈ្នះមួយពេលទេ
- កើតក្នុងសម័យសង្គ្រាម ជារឿងអកុសល តែបើអាចបង្រ្កាប សង្គ្រាមទៅជាសន្តិភាពវិញ គឺជាសំណាងក្នុងភាពអកុសល
- ក្នុងសម័យសង្គ្រាមមានតែអ្នកខ្លាំងទេដែលមានសិទ្ធិនិយាយពីគុណធម៌ ចំណែកអ្នកខ្សោយត្រូវបានគេបោះបង់ចោល
- ក្បួនសឹកប្រែប្រួលច្រើនត្រូវមើលឱ្យចេះចាំ តែមិនត្រូវឱ្យក្បួនសឹកចងជើងបានទេ
- ខ្ញុំសុខចិត្តក្បត់មនុស្សក្នុងលោកទាំងអស់ ក៏មិនឱ្យមនុស្សក្នុងលោកក្បត់ខ្ញុំដែរ
- គំនុំ អាចធ្វើឱ្យបាត់វិចារណញ្ញាណ
- ចេះខ្មាស់គេទើបល្អ ចេះខ្មាស់គេទើបក្លាហាន
- ជោគជ័យ ក៏មកពីសង្ស័យច្រើន បរាជ័យក៏មកពីសង្ស័យច្រើន
- ដែលហៅថាអ្នកក្លាហាន គឺមានឆន្ទៈធំ មានកលល្បិចច្រើន អាចមើលធ្លុះសភាពការណ៍នគរជាមុន អាចមើលធ្លុះរឿងហេតុអនាគត
- តាំងពីដើមមកខ្ញុំប្រើមនុស្សទុកចិត្តទើបប្រើ បើសង្ស័យមិនប្រើ
- ទេពកោសល្យគួរឱ្យច្រណែន ហើយក៏គួរឱ្យស្រលាញ់ដែរ
- ធ្វើសង្គ្រាម ត្រូវតែហ៊ានឈ្នះ ត្រូវតែហ៊ានចាញ់
- បរាជ័យ ជារឿងល្អ បរាជ័យអាចបង្រៀនពួកយើងឱ្យទទួលបានជោគជ័យដោយរបៀបម៉េច
- បរាជ័យ មានអី្វគួរឱ្យខ្លាច អ្វីដែលគួរឱ្យខ្លាច គឺចិត្តបរាជ័យ
- បើគង់តែនឹងបាត់បង់ ត្រូវតែបាត់បង់ដោយមានតម្លៃ
- បើចង់ដឹងថាអ្នកណាជាឃាតករ ត្រូវវិភាគការស្លាប់ម្នាក់នោះថាមានប្រយោជន៍ដល់អ្នកណាជាងគេ
- បើចង់ស្អប់សត្រូវខ្លួនឯង ត្រូវយកវាមកប្រើប្រាស់វិញល្អជាង
- បើច្បាប់មិនប្រើចំពោះអ្នកខ្ពង់ខ្ពស់ តើចែងច្បាប់ធ្វើអ្វី
- បើសិនតែចិត្តមនុស្សម្នាក់ ក៏ខ្ញុំមិនអាចយកបានផង តើខ្ញុំយកទឹកដីយ៉ាងម៉េច
- ប្រហែលពីម្សិលមិញឯងមើលខ្ញុំខុស ប៉ុន្តែថ្ងៃនេះ ឯងមើលខ្ញុំខុសទៀតហើយ ប៉ុន្តែខ្ញុំនៅតែជាខ្ញុំដដែល ខ្ញុំមិនដែលខ្លាចគេមើលខ្ញុំខុសទេ
- ផឹកស្រាច្រៀងរាំ មួយជីវិតមនុស្សមានប៉ុន្មានដង
- ពេលកងទ័ពកំពុងបាក់ទឹកចិត្ត សង្រ្គាមលើកក្រោយត្រូវតែឈ្នះ បើមិនអញ្ចឹងទេសុខចិត្តមិនច្បាំងវិញ
- មកពីសម័យសង្គ្រាមនេះហើយ ទើបអាចសាងកេរ្តិ៍ឈ្មោះបាន
- មនុស្សគំនិតខុសគ្នា មិនសហការគ្នា
- មនុស្សដាច់ដៃអាចរស់នៅបាន បើដាច់ក្បាលមិនអាចរស់បានទេ
- មនុស្សដែលត្រូវគេជេរ គឺជេរមិនដួលទេ
- មន្ត្រីអាក្រក់ក្តាប់អំណាច មិនធ្វើមន្ត្រីក៏បាន
- មន្រ្តីឆ្លាតបម្រើម្ចាស់ល្ងង់ជារឿងឈឺចាប់ជាងគេក្នុងលោក
- មហាអាក្រក់ដូចល្អ លាក់ពុតដូចស្មោះត្រង់ គុណធម៌ និងចិត្តអាក្រក់ មិនអាចមើលឃើញតែសម្បកក្រៅទេ
- ហេតុអី្វក៏ជើងមនុស្សយើង សជាងមុខហើយនឹងដៃ ពីព្រោះវាលាក់ជិតរហូត