loading...

តម្លៃនៃដៃគូរជីវិត The value of your life partner.


តម្លៃនៃដៃគូរជីវិត The value of your life partner.
Wednesday, February 20, 2019
8:10 PM

តម្លៃជាដៃគូរជីវិតមិនត្រូវបានកំណត់ដោយរូបរាង មិនបានកំណត់ដោយចំណេះដឹង មិនបានកំណត់ដោយឋានះ តួនាទី ក្នុងសង្គម មិនត្រូវបានកំណត់ដោយទ្រព្យសម្បត្តិឡើយ ប៉ុន្តែវាត្រូវកំណត់តម្លៃដែលយើងបានផ្តល់អោយថាបុគ្គលហ្នឹង វាសាកសមជាដៃគូរជីវិតរបស់យើង
The value of a love partner is not determined by the picture, education, social status, wealth
but it is determined by the value that we give that person is worth our life partner.


ឧទាហរណ៍ថាយើងជានាយករដ្ឋមន្ត្រីកំលោះ និយាយអោយខ្ពស់ហាក់ អញ្ចឹងតម្លៃរបស់នាងហាក់ ធ្វើម៉េចនិងស្មើយើង វាទាល់តែនាយករដ្ឋមន្ត្រីនៃប្រទេសមួយទៀតអញ្ចុះ? ៥១

វាមិនអញ្ចឹងទេ តម្លៃនៃសេចក្តីស្នេហាអត់កំណត់ដោយថា ហឹមបងជានាយករដ្ឋមន្ត្រីបងខ្ពស់ជាងអូនឯង អត់ទេ
បងមានលុយច្រើនជាងអូនឯង ដូច្នេះបងខ្ពស់ជាងអូនឯង អត់ទេ ហុីបងរូបស្អាតជាងអូនឯង ដូច្នេះបងត្រូវតែឡូយ
ជាងអូនឯង ត្រូវតែសង្កត់អូនឯង ក៏អត់ដែរ ដកអាហ្នឹងចេញទាំងអស់ តម្លៃនៃសេចក្តីស្នេហាគឺជាតម្លៃដែលយើងបានអោយទៅលើបុគ្គលហ្នឹងដើម្បីអោយក្លាយទៅជាដៃគូរជីវិតរបស់យើង វាមានតម្លៃស្មើរគ្នាពីព្រោះជាដៃគូរ ដៃគូរ ដៃគូរជិវិត
ដូច្នេះការបន្ថោកដៃគូរជីវិតគឺជាការបន្ថោកខ្លួនឯង ពីព្រោះវាមិនសាកសមនឹងខ្លួនយើងយកមកធ្វើជាប្រពន្ធជាប្តីឡើយ ហើយចុះបើប្អូន ចង់គ្រប់គ្រងបងទៅហើយ រកវិធីដើម្បីគ្រប់គ្រងបងហើយ អូនយល់ថាម៉េច ថាបងហ្នឹងសមឡើងជីះអូនកើតដែរ? ហាស់ អូនអោយបងជិះ ហីអូនប្រុងធ្វើអីហ្នឹងហា? អូនប្រុងរកបាវបម្រើភេទរបស់អូនមួយឬយ៉ាងម៉េច?
បើបងវិញហា មនុស្សប្រុសដែលបង គ្រប់គ្រងបានហា បងមិនអោយជិះបងទេអូន បងមិនអោយជិះបងទេ បងមិនអោយជិះ វាថោក អញ្ចឹងហា បើសិនណាជាងយើងជានាយករដ្ឋមន្ត្រីរួចយើងការ ស្ត្រីម្នាក់ ឧទារហណ៍ ថាជាកូនអ្នកស្រែ សួរថាតើពេលដែលយើងហា សម្លឹងទៅកូនអ្នកស្រែហ្នឹង យើងអោយតម្លៃទៅលើអី? សំខាន់យើងអោយតម្លៃទៅលើអី? ហួយ កូនហ្នឹងស្អាតហា មានអារម្មណ៍ភេទ អើ! បើហ្អែងអោយតម្លៃចឹង ហ្អែងមិនយកនាងហ្នឹងមកស្មើរហ្អែងក្នុងរឿងភេទ។
ប៉ុន្តែបើមនុស្សដែលមានសេចក្តីថ្លៃថ្នូរហា វាត្រូវមើលអត្តចរិក មើលការលះបងរបស់នាងហ្នឹងចំពោះគ្រួសារ អារឿងតម្លៃហាបងប្អូន កុំសូម្បីតែ គោរពដែលទាមទារនូវតម្លៃ អ៊ូគាត់មានតម្លៃគួរអោយគោរព អើមានតម្លៃគួរអោយគោរព
នែកអាអាណិតហ្នឹងហា ក៏វាមានតម្លៃដែលណា មានតម្លៃគួរអោយអាណិត ចរិកហ្នឹងមានតម្លៃគួរអោយអាណិត នាង
តស៊ូដើម្បីគ្រួសារនាងប្រយុទ្ធប្រឆាំងច្រើនណាស់ ក្នុងគ្រួសារនាងគេធ្វើបាបនាង នាងតតាំងនឹងអំពើអយុត្តិធម៍ ចិញ្ចឹមគ្រួសារបីបាច់  នាងមានតម្លៃគួរអោយអាណិត លើកយកមកស្មើរយើងជានាយករដ្ឋមន្ត្រី ពិតណាស់ វាក្នុងទំនាក់ទំនងនៃសេចក្តីស្នេហាដែលមានភេទ អាកាយសម្បទាដែលជាចំណង់ចំនូលចិត្ត យើងត្រូវតែមានអាហ្នឹងជាលក្ខខណ្ឌ។ ប៉ុន្តែអាហ្នឹង
មិនមែនជាគោលធំទេ មែនថា ហូចេះតែយកមកអារម្មណ៍យើងអត់ស្រឡាញ់ផង ប៉ុន្តែអាហ្នុង មែនជាគោលធំទេ រួចហើយមើលតម្លៃផ្សំផ្សេងៗទៀត ធ្វើអោយអាណិត រួចហើយយកមកដាក់ក្បែយើង ប្រាប់ហ្មងអូន បងជានាយករដ្មមន្ត្រី
ទី១ បងស្អាត ទី២ បងមានលុយ ទី២ បងមានតួនាទីឋានះ បងយកអូនមកដាក់ក្បែបង អូនអត់មានតិចជាង ឬថោកជាងបងទេ អត់មានថោកជាងបង បើថោកជាងបង បងមិនយកមនុស្សថោកមកដាក់ក្បែបង ជាគូរជីវិតអូន មិនមែនជាអ្នកបម្រើក្នុងផ្ទះ មិនមែនជា សេការទែ ជាគូរជីវិត ដូច្នេះហា បើអោយបងយកទ្រព្យសម្បត្តិ បើអោយបងយកតំណែងតួនាទី អូនតាមបងទាល់តែងាប់ក៏មិនស្មើរបងដែរ អត់ស្មើរកើតទេ អញ្ចឹងហា បងដកអាហ្នឹងចេញទាំងអស់ តម្លៃអូន ស្មើរគ្នាជាមួយហ្នឹងបង បងអោយតម្លៃអូនហើយណា កុំយកការអោយតម្លៃរបស់បងហា ទៅធ្វើរឿងថោក
ឧទាហរណ៍ ហឹម ប្តីខ្ញុំសព្វថ្ងៃគាត់ស្រឡាញ់ខ្ញុំណាស់ គាត់មិនដែលអោយខ្ញុំធ្វើអីទេ អាហ្នឹងថោកបងហើយអូន មាននាយថាម៉េច មាននាយថាអូន អត់មានគុណសម្បត្តិអីទេ មានតែរុនហ្នឹងមួយ រួចហើយ បងអត់ចាំបាច់ធ្វើអី ហូប្តីខ្ញុំអត់ដែលអោយខ្ញុំធ្វើអីទេ។ អូប្តីខ្ញុំ អាណាប៉ះខ្ញុំមិនបានទេ អូន អាប្តីប៉ះមិនបានហ្នឹងវាម៉េច? វាសឹងតែថា បើករួចហើយ ប្រយៅហ្មង

ហក់ទៅណក អានោះខាំអានោះ អានោះខាំអានោះ អូនហា ថោកហា ការតុបតែងខ្លួន អោយស្អាត អោយត្រឹមត្រូវ
អោយសាកសមជាមួយហ្នឹងបង វាគឺជាការអោយតម្លៃលើខ្លួនឯងដែលអូនយល់ ថាមានប្តីប៉ុណ្នឹង វាសាកសមនឹងស្លៀកពាក់ប៉ុណ្នឹង អោយតម្លៃលើខ្លួនឯងផង អោយតម្លៃលើប្តីផង ការទៅផ្សាទិញ ការ៉ែម ទិញម្សៅដើម្បីលាបអោយសមរម្យ

ជារឿងធម្មតា ជារឿងត្រឹមត្រូវណាអូន ប៉ុន្តែអូនចូលហាងខាត់ស្បែក អូនចូលទៅតានេះ តុបតែងតានេះ តុបតែងតានោះ អូនយល់ថាម៉េចអូនយល់ប្រុងថា ប្រុង ធ្វើអាខ្លួនហ្នឹងរួចហើយអោយទាក់បងអោយនៅអូនណេស? អាហ្នឹងឡើងហួសហើយអូនណា បងអោយតម្លៃអូនរួចហើយមិញថា អូនតម្លៃនៅត្រឹមណា អូនទៅផ្សាទិញក្រែមទិញម្រៅ លាបឡើងអោយសមរម្យនឹងបង ស្លៀកពាក់ទៅ មើលទៅអោយវាមានសេចក្តីថ្លៃថ្នូរ អូខេ កក្រេចពេក ក៏វាមិនកើតដែរអូន ទី១ខ្លួនអូន ទី២ប្រពន្ធរបស់នាយករដ្ឋមន្ត្រី ប៉ុនអូនទៅដេរ ទៅប៉ូម ទៅបាញ់ ទៅធ្វើម៉េច ធ្វើម៉េច អោយមានអារម្មណ៍ថា ដើម្បីទាក់ប្តី បងមិនទាក់ដោយសារអាហ្នឹងទេ អូន បើអូនធ្វើអញ្ចឹងហា អូនអោយតម្លៃខ្លួនឯងទាបហើយណា ទាបហើយណា
ហើយអូនឯងចង់បន្ថោកប្តី អូនឯងចង់ទាក់ប្តីហ្នឹងអារបៀបហ្នឹង បើបងជាអូនវិញ ប្តីដែលទាក់បានអារបៀបហ្នឹង
បងមិនយកអោយជិះបងទេ អូន បងមិនអោយយទេ ពីព្រោះវាថោក អញ្ចឹងបានខ្ញុំថាស្រីដេលមានសេចក្តីថ្លៃថ្នូរហា
បើបង្វិលក្បាលប្តីបានចេះហា អត់ទេ អញអត់យកទេ​។។។ ៥ចុច៤៤ 


This is love នេះហើយជាសេចក្តីស្នេហា


This is love
Monday, February 18, 2019
10:59 PM

តែខ្ញុំពិចារណាយូៗទៅ ខ្ញុំរកឃើញនិយមនាយនៃពាក្យថា ស្នេហា សម្រាប់ខ្ញុំស្នេហាគឺជាទំនាក់ទំនង ថាមនុស្សពីរនាក់ទៅចុះ ហើយថាភេទផ្ទុយគ្នាទៅចុះ ការពិតវាមិនចាំបាច់ទាល់តែភេទផ្ទុយគ្នាទៅទៀត ប៉ុន្តែអាឡុវ បងប្អូនខ្លះគាត់ មានចិត្តប្រកាន់ភ្ជាប់ជាមួយនឹងភេទទៅហើយ អញ្ចឹងថាជាភេទទៅចុះ រវាងមនុស្សប្រុស និងមនុស្សស្រី ប៉ុនការពិតទំនាក់ទំនង
ដែលបានផ្តល់ភាពកក់ក្តៅ មិនមែនចាំតែទំនាក់ទំនងរបស់មនុស្សភេទផ្ទុយគ្នាទេ​ សេចក្តីស្រឡាញ់អាចកើតរវាងភេទ
ដូចគ្នាឬភេទផ្ទុយគ្នា ជួនកាលភេទផ្ទុយគ្នាមែន ក៏មិនបានផ្តល់នូវសេចក្តីស្រឡាញ់មួយដែលមានភាពកក់ក្តៅដែរ។
ស្នេហាគឺជាសេចក្តីស្រឡាញ់ ក្នុងសេចក្តីស្រឡាញ់ដែលជាលក្ខណនៃសេចក្តីស្នេហា ដាច់ខាតត្រូវតែមានការហួងហែង ជា
លក្ខខណ្ឌទី១ នៃសេចក្តីស្នេហា សេចក្តីស្នេហាគឺជាសេចក្តីស្រឡាញ់ ដែលមានលក្ខណហួងហែង យើងស្រឡាញ់អ្នកណាមួយ
មិនចង់អោយអ្នកនឹងទៅស្រឡាញ់អ្នកដទៃទេ នេះគឺជាសេចក្តីស្នេហា សូម្បីតែការស្រឡាញ់បែបភេទ ដែលយើងមិនចាត់ទុកជាសេចក្តីស្នេហាក្នុងការពិចារណាដោយហេតុផល ក្នុងការពិចារណាបែបទស្សនវិជ្ជាក៏លក្ខខណ្ឌហួងហែងក៏ត្រូវតែមានដែរ អញ្ចឹងហើយទើបបងប្អូនជួនកាលមានការភាន់ច្រឡំថាស្នេហាដែលដឹកនាំមុខដោយភេទ គឺជាសេចក្តីស្នេហា ការពិត
សេចក្តីស្នេហាដែលដឹកនាំដោយភេទ វាគ្រាន់តែជាសភាវគតិ របស់មនុស្សប៉ុណ្នោះ សត្វក៏វាមានសេចក្តីស្នេហារបស់វាដែរ
ហើយក៏វាមានលក្ខណហួងហែងរបស់វាដែរ ហើយក៏វាជាសេចក្តីស្នេហាដែលតម្រូវអារម្មណ៍ផ្លូវភេទដែលជាជីវសាស្ត្រក្នុងខ្លួនរបស់វាដែរ ដល់ពេលអញ្ចឹងមនុស្សមានការភាន់ច្រឡំថា នោះហើយគឺជាសេចក្តីស្នេហា ពីព្រោះវាមានលក្ខណហួងហែង
ការពិតស្នេហាគឺជាសេចក្តីស្រឡាញ់ដែលមានលក្ខណហួងហែង តែប៉ុណ្នឹងមិនគ្រប់គ្រាន់ ជាសេចក្តីស្នេហាតាមការពិចារណាប្រកបដោយហេតុផលឡើយ ប្រកបដោយទស្សនវិជ្ជាឡើយ ពីព្រោះសេចក្តីស្រឡាញ់ដែលមានលក្ខណហួងហែង មិនចង់អោយគូរស្នេហ៍របស់ខ្លួនទៅស្រឡាញ់អ្នកដទៃទៀត វាមិនគ្រប់គ្រាន់ បង្កើតអោយបានភាពកក់ក្តៅ នៅក្នុងជីវិតជាគូរនឹងគ្នាឡើយ បើសិនណាជាគ្រាន់តែសេចក្តីស្រឡាញ់មួយដែលមានលក្ខណហួងហែង រួចហើយវាផ្តល់ភាពកក់ក្តៅ អោយមនុស្សដែលមានសេចក្តីស្នេហារវាងមនុស្សពីរនាក់ ម្លេះសមប្រទេសកម្ពុជាហ្នឹង គឺថាអោយតែមានប្តីប្រពន្ធហ្នឹង ទទួលបានភាពកក់ក្តៅហើយ មនុស្សច្រើនណាស់ដែលការក្នុងសង្គមខ្មែរស្ទើរតែថា៩៩ភាគរយ ខ្ញុំថាលើ៩៩ភាគរយផង ខ្ញុំថា១មុឺននាក់មិនទាន់មានមួយគូរដែលសេចក្តីស្នេហាហ្នឹងគឺជាសេចក្តីស្នេហាពិត។។។ ៣ចុច៣៥

ដែលចេញពីទំនាក់ទំនងហ្នឹង ពួកគេទទួលបានភាពកក់ក្តៅពេញមួយជីវិតរបស់ពួកគេ ប៉ុន្តែអីឡូវនេះ ខ្ញុំនិយាយអំពីលក្ខណសំគាល់សិន លក្ខណសំគាល់នៃសេចក្តីស្នេហាពិត ទី១គឺជាទំនាក់ទំនងរវាងមនុស្សពីរនាក់ហើយមានលក្ខណហួងហែងទី១ ទី២ដកផ្លូវភេទចេញហើយនៅតែស្រឡាញ់ សេចក្តីស្នេហាពិតដកផ្លូវភេទចេញហើយនៅតែស្រឡាញ់​ ទី២លក្ខណទី២ លក្ខណទី៣ នៅជាមួយគ្នាកាន់តែយូ កាន់តែស្រឡាញ់ បើបងប្អូនខ្មែរយើង ថាអូ ស្នេហាហ្នឹង​ អូស្រឡាញ់គ្នាហា ពីដំបូងល្អូកល្អើនណាស់ ស្រាប់តែដល់ពេលការហើយ ១ឆ្នាំ ២ឆ្នាំទៅ អាម៉ែវាទៅ ឪវាចឹងទៅ រួចគេថា អាដំបូងដៃហ្នឹង មេឃស្រទំ ចាញ់សម្រស់អូន ដល់ពេលការ១ឆ្នាំ ២ឆ្នាំទៅ ស្រាប់តែគេសួរថា ហេតុអីបានមេឃស្រទំ អូភ្លើទេ ហេ? មេឃវាចង់ភ្លៀង បានវាស្រទំ បើលក្ខណបែបហ្នឹង មិនមែនជាស្នេហាទេ ពីព្រោះស្នេហាគឺទំនាក់ទំនងហ្នឹង បង្កើតបានភាពកក់ក្តៅពេញ១ជីវិត ចុះហេតុអ្វី ពីដំបូងយើងមិនទាន់មានអនុស្សារីយ៍ជាមួយនឹងគ្នាផង រួចហើយយើងស្រឡាញ់គ្នាខ្លាំង មានភាពផ្អែមល្ហែមខ្លាំង ដល់ពេលយើងបានមកជាគូរជីវិតប្តីប្រពន្ធ នៅជាមួយគ្នាកាន់តែយូហេតុអ្វី អត់បង្កើតបាននូវអនុស្សារីយ៍កាន់តែខ្លាំង បង្កើតបាននូវភាពស្រឡាញ់ ដូច្នេះបើនៅជាមួយគ្នា យូហើយ វាបាត់អាភាពស្រឡាញ់ទៅវិញត្រឹមចាំថានោះមិនជាស្នេហាពិតទេ ស្នេហាពិតនៅជាមួយគ្នាកាន់តែយូ កាន់តែយូ​ កាន់តែស្រឡាញ់ កាន់តែស្រឡាញ់។។។។។។ ៥ចុច១៨

លក្ខណរបស់វា លក្ខណទី១គឺហួងហែង ស្នេហាត្រូវតែមានលក្ខណហូងហែង លក្ខណទី២របស់វាគឺរស់នៅជាមួយគ្នាកាន់តែយូកាន់តែស្រឡាញ់ ខ្ញុំនិយាយរំលងតិចមិញ ខ្ញុំភ្លេចបាត់ហើយ ចាំមើលខ្ញុំរក ដល់ពេលទី៣ហាបងប្អូន ទី៣ តាមពិតទី៤ហើយ ទី៣ ខ្ញុំអោយបងប្អូន សំគាល់ចេះ ស្រឡាញ់ហា បងប្អូន ជាសេចក្តីស្នេហាគឺស្រឡាញ់ បងប្អុន ស្គាល់ពាក្យស្រឡាញ់ហេ សេចក្តីស្នេហាគឺស្រឡាញ់ បងប្អូន ដែលអោបគូរស្នេហ៍របស់បងប្អូន ដោយអត់មានអារម្មណ៍ភេទហេ? អោបហា?​ អោប១ឈប់ទល់ភ្លឺហា អត់មានអារម្មណ៍ភេទហេ? មានតែអារម្មណ៍ស្រឡាញ់ហេ? តែពេលណាបងប្អូន ស្រវារកគ្នាមានតែអារម្មណ៍ភេទហា បងប្អូន ត្រូវចាំថាអាហ្មឹងមិនមែនជាសេចក្តីស្នេហាទេ សេចក្តីស្នេហាគឺជាសេចក្តីស្រឡាញ់ ពេលណាបងប្អូនអោយដោយអាណិត អោបដោយស្រឡាញ់ ជួនកាលបងប្អូនអោប១យប់ហា អត់មានស្អីបាស់ទេ ស្រឡាញ់ហ្មងហា បងប្អូន អោបពេញដើមទ្រូងហ្មងហា អោបហាបងប្អូន ស្គាល់ពាក្យអោបដោយក្តីស្រឡាញ់ហេ? បើបងប្អូនរាវរកគ្នាហើយ
គិតតែពីអាហ្នឹង រាវរកគ្នាហើយ គិតតែពីអាហ្នឹង បងប្អូនត្រូវដឹងថាអាហ្នឹងមិនមែនក្តីស្នេហាទេ ក្តីស្នេហាគឺជាក្តីស្រឡាញ់ដែលកើតពីទំនាក់ទំនងរបស់មនុស្សពីរនាក់ រួចហើយបង្កើតបានភាពកក់ក្តៅ ដកផ្លូវភេទណា ទី១គឺខ្ញុំនិយាយហើយ
ទី១គឺការហួងហែង សេចក្តីស្រឡាញ់ដែលមានលក្ខណហួងហែង ទើបហៅថាស្នេហា យើងដកចេញសេចក្តីស្រឡាញ់របស់ឪពុកម្តាយ ចំពោះកូន គាត់គ្មានលក្ខណហួងហែងទេ គាត់អោយកូនទៅការមួយគេហើយ។ មិនអីទេ អាហ្នឹងយើងមិនចាត់រាប់ជាសេចក្តីស្នេហាដែលបង្កើតបាននូវភាពកក់ក្តៅហេ។ អាសេចក្តីស្នេហា ដែលបង្កើតបាននូវភាពកក់ក្តៅក្នុងជីវិតនោះទី១លក្ខខណ្ឌរបស់វាគឺហួងហែង ប៉ុន្តែតែហួងហែងតែមួយមុខអត់គ្រប់គ្រាន់ហេ ពីព្រោះអាស្នេហាផ្លូវភេទហ្នឹងហួងហែងដែរ បើចឹងលក្ខណទី២ដកអាផ្លូវភេទហើយនៅតែស្រឡាញ់ ដកផ្លូវភេទហើយនៅតែស្រឡាញ់ នៅតែស្រឡាញ់ហ្មង
លក្ខណសំគាល់របស់វាអូ បើអ្នកផ្លូវភេទហើយនៅតែស្រឡាញ់ ស្នេហាហើយ! មិនទាន់គ្រប់គ្រាន់ទៀត លើបន្តទៅទៀត
បើវាជាសេចក្តីស្នេហាពិតនៅជាមួយគ្នាកាន់តែយូកាន់តែស្រឡាញ់ រឿងអីបងប្អូនពិចារណាមើល ដំបូងដៃទើបតែស្គាល់គ្នាសោះ រួចស្រឡាញ់គ្នាខ្លាំង ដល់ការ២ ៣ ឆ្នាំបាត់ស្រឡាញ់​ បងប្អូនពីចារណាមើល បើមភេទ វាមិនមែនជាសេចក្តីស្នេហាបើសេចក្តីស្នេហានៅជាមួយគ្នាកាន់តែយូ មានអនុស្សាវរិយ៍? បើមានអនុស្សារីយ៍ មិនកាន់តែស្រឡាញ់ អាហ្នឹងបានសេចក្តីស្នេហា ជាសេចក្តីស្រឡាញ់ បន្ទាប់មកទៀតបងប្អូន សំគាល់ខ្លួនឯង ព្រោះនៅលើគ្រែ អត់មានពីណាដឹងហេ តើបងប្អូនដែលអោបគូរស្នេហ៍របស់បងប្អូន១យប់ទល់ភ្លឺ ដោយអត់មានអារម្មណ៍ផ្លូវភេទហេ? មានតែអារម្មណ៍ស្រឡាញ់ មានតែអារម្មណ៍អាណិត អាហ្នឹងហើយជាសេចក្តីស្នេហាពិត។ ៨ចុច៤
សេចក្តីស្នេហាបែបហ្នឹងហា បងប្អូន បង្កើតបានជាជម្រោកកក់ក្តៅពេញ១ជីវិតរបស់មនុស្ស អាហ្នឹងហើយគឺជាការទាមទារបស់អារម្មណ៍មនុស្ស ដែលនៅក្នុងសង្គមមិនដែលឃើញមានហេ។ សឹងតែថា១មុឺននាក់មិនទាន់មាន១ផង ការរួចហើយ តាហេកតាហាក តាហេកតាហាក រស់នៅហ្នឹងខ្វះអារម្មណ៍ ខ្វះ ចេះតែរស់ៗទៅ បង្កើតកូនពេញ១សំបុកហើយ រួចបានងាប់ពីផែនដី។។។ ខ្ញុំអង្គុយពិចារណាអំពីទំនាក់ទំនងស្នេហារបស់ពួកគេ ខ្ញុំរកមិនឃើញស្នេហាពិតនៅក្នុងទំនាក់ទំនងហ្នឹងសោះ។ ​ពីព្រោះវាអត់បានបង្កើតនូវភាពកក់ក្តៅពេញមួយជីវិតអោយមនុស្ស អាភាពកក់ក្តៅហ្នឹងហា បងប្អូនសំគាល់ថា
អត់ភេទក៏នៅតែអោបបាន អត់មានអារម្មណ៍ភេទសោះ ១យប់ហ្នឹង ប៉ុន្តែអោបប្រពន្ធ អោបប្តីអោប អោប អោប អោប ហើយអោបទៀត ហើយអោបទៀត ហើយអោបទៀត អត់មានអារម្មណ៍ភេទទេ ។ អារម្មណ៍ភេទ ចឹងបានខ្ញុំចេះតែនិយាយថា ភេទគ្រាន់តែជាភ្នែក១នៃក្តីស្នេហា វាមិនមែននាំមុខដោយក្តីស្នេហាទេ ប៉ុនសព្វថ្ងៃហ្នឹងគឺថាគេសំគាល់ទំនាក់ទំនងភេទថាជាសេចក្តីស្នេហា សេចក្តីស្នេហាគឺជាទំនាក់ទំនងរបស់មនុស្សពីរនាក់។។។ ៩ចុច១៤


ការពិតហា បើខ្ញុំនិយាយអោយច្បាស់លាស់ហា បងប្អូន សេចក្តីស្នេហា មិនមែនលេងបានតែពីរនាក់ទេ សេចក្តីស្នេហាពិតហា បានលើសពី២ទៀតបងប្អូន ពីព្រោះអាអោប អាស្រឡាញ់ អាណិតហ្នឹងវាកើតមកពីការយល់ ការយល់ វាជួនកាលគូរស្នេហ៍ខ្លះវាមានករណីពិសេស ដែលវាបង្កើតបានទៅជាបី រឿងហ្នឹងវាជំពាក់ជំពិនរញ៉េរញ៉ៃពីណាពីនៃមក ដោយយើងពិតជាគូរស្នេហានឹងគ្នាមែន យើងស្វែងយល់ ថាហេតុអ្វីបានជា ប្តីយើងវាទៅជាពាក់ពាន់ហ្នឹងអាម្នាក់ទៀតនោះ ដល់ពេលយើងគិតៗៗទៅ វាសមរម្យ រឿងដែលវាពាក់ពានប្តីយើង ដែលពាក់ពាន់ជាមួយម្នាក់ហ្នឹងតាំងពីអតិតកាលមកហ្នឹង
វាជាប់លក្ខខណ្ឌចេះៗៗៗ សេចក្តីស្រឡាញ់មួយហា បងប្អូន តាវាមានលក្ខណអាត្មានិយមមិនបានគិតដល់សុខទុក្ខរបស់គូរស្នេហ៍យើងហា វាមិនមែនជាសេចក្តីស្នេហាទេ បងប្អូន វាគ្រាន់តែជាអារម្មណ៍ផ្លូវភេទទេ សេចក្តីស្នេហា សេចក្តីស្រឡាញ់ បងប្អូន សេចក្តីស្រឡាញ់ ស្រឡាញ់ចំពោះមនុស្សម្នាក់ហាបងប្អូន មិនស្វែងយល់ពីអារម្មណ៍របស់មនុស្សហ្នឹងហេហែ?
ថាហេតុអ្វីបានជាគ្នាទៅពាក់ពាន់ជាមួយអាហ្នឹង ចុះបើគ្នានិយាយថា បងគ្មានចិត្តក្បត់ទេ ក៏ប៉ុន្តែរឿងហ្នឹងវាពាក់ពាន់
មកអញ្ចឹងអូន វាពាក់ពាន់មកអញ្ចឹង ប្រពន្ធហាដែលប្តីអោបពេញដើមទ្រូង ស្រឡាញ់ហា​ យល់ហា វាអត់មានអ្វីក្រៅអំពីការមើលឃើញតម្លៃរបស់ប្រពន្ធទេ ហើយចុះបើប្រពន្វហ្នឹងអត់មានយល់ពីអារម្មណ៍ប្តី អត់យល់ពីស្ថានភាពជាក់ស្តែងរបស់ប្តី អត់លើកយកអាស្ថានភាពជាក់ស្តែងរបស់ប្តីហ្នឹង មកដាក់ក្នុងដើមទ្រូង រួចហើយពិចារណា ថាហេតុអីបានប្តីអញ
គាត់ខំប្រឹងពន្យល់អញថា គាត់មិនចង់ទាក់ទងទេ ក៏ប៉ុន្តែរឿងវាដាយតាមមកចឹងអូន បងជាមនុស្សដែលមានការទទួលខុសត្រូវ បើបងបានធ្វើលើគេអញ្ចេះ អូនឯងគិតពិចារណាមើល បើនោះគឺជាគូរស្នេហ៍ដែលប្តីអាចអោបមួយយប់ទល់ភ្លឺ ដោយគ្មានអារម្មណ៍ផ្លូវភេទ មានតែអារម្មណ៍អាណិត ហើយនិងអារម្មណ៍ស្រឡាញ់ វាទាល់តែប្រពន្ធហ្នឹង វាមានតម្លៃរបស់វាដែរ វាគឺជាមនុស្សដែលចេះស្វែងយល់ពីប្តី អញ្ចឹងបានខ្ញុំនិយាយថា បើស្នេហាពិតហា វាអាចមាន លើសពី២ បើក្នុងករណីផ្សេង វាលើសពី២ នៅតែនៅជាមួយគ្នាបាន ពីព្រោះវាកើតមកពីការយល់ អាការយល់ហ្នឹងហើយ បានបង្កើតជាការអោបមួយយប់ទល់ភ្លឺដោយគ្មានអារម្មណ៍ផ្លូវភេទ។ វាមានតែអារម្មណ៍អាណិត និងស្រឡាញ់ វាអត់មានអារម្មណ៍ផ្ឡុវភេទ
អារម្មណ៍ផ្ឡុវភេទហ្នឹងវាកើតមានពេលណាមានអារម្មណ៍ផ្លូវភេទក៏ផ្លូវភេទទៅ អញ្ចឹងបានខ្ញុំថាអារម្មណ៍ផ្លូវភេទវាជាផ្នែកមួយនៃសេចក្តីស្នេហា វាមែននាំមុខដោយក្តីស្នេហា៕៕៕

The meaning of apologize


The meaning of apologize
Sunday, February 17, 2019
7:15 PM

ខ្ញុំចង់លើកអោយបងប្អូនយល់អំពីអត្តនាយ នៃពាក្យថា សុំទោស ការសុំទោសពិតប្រាកដ វាមិនឋិតនៅលើពាក្យដែលបងប្អូនត្រូវនិយាយទេ ប៉ុន្តែវាឋិតនៅជំរៅផ្លូវចិត្ត គ្មានពាក្យសុំទោសណាមួយដែលជារឿងអាចទទួលយកបាន ដែលអាច
ធ្លាក់ចេញពីមាត់របស់បុគ្គលដែលធ្វើកំហុស មុនខ្លួនរបស់គេហ្នឹងបានដឹងថាគេបានធ្វើកំហុសតិចឬច្រើននោះឡើយ
វាមិនមែនជាការសុំទោសដែលយើងអាចទទួលយកបានទេ នៅពេលដែលសមីខ្លួនរបស់គេមិនទាន់មានអារម្មណ៍ឬ
ទទួលអារម្មណ៍ថាគេបានធ្វើអំពើខុសនោះនៅឡើយ ការសុំទោស បែបនេះ វាគ្រាន់តែជានិមិត្តរូបនៃការសុំទោសដែលវា
មិនបានទៅផ្សាឬទៅលុបលាង កំហុសដែលយើងបានសាងនោះទេ ជាទូទៅកំហុសមួយវាច្រើនតែធ្វើអោយ ប៉ះទង្គិតទៅ
លើផ្លូវចិត្តរបស់អ្នកផ្សេង ជារបួសស្នាម ទោះបីជាកំហុសនោះធំប៉ុណ្ណាក៏ដោយ ដែលមនុស្សទូទៅស្មានមិនដឹងថា រាល់កំហុសគឺសុទ្ធតែអាចលុបលាង ឬសុទ្ធតែអាចធ្វើអោយបាត់ស្នាមរបួស ពួកគេខ្លះ គេមានពាក្យសម្តីថា កំហុសនេះ វាធំធេងណាស់ ទោះបីយ៉ាងណា ក៏ខ្ញុំមិនអាចអនុគ្រោះ អោយបុគ្គលនោះបានដែរ ការពិតទៅគេមិនបានស្ទុងទៅរកឌួងចិត្ត
របស់គេអោយបានច្បាស់លាស់ទេ កំហុសរបស់បុគ្គលមួយដែលធ្វើទៅប្រៀបដូចជា យើងយកកាំបិតទៅឆូតលើបុគ្គល
ម្នាក់ទៀត ឬបុគ្គលមួយក្រុមណាមួយនោះ។ ១ចុច៥៨
អ្វីដែលជាការលុបលាងកំហុស ឬជាការយល់កំហុស គឺមាននាយថា យើងបានទទួលស្គាល់ការឈឺចាប់ដែលយើងបានប្រព្រឹត្តរហូតទៅដល់ធ្វើអោយមានរបួសស្នាមនៅក្នុងឌួងចិត្តរបស់បុគ្គលនោះ ពេលណាយើងមាន យើងយល់ យើងអាច
ពាល់ត្រូវឌួងចិត្តរបស់បុគ្គលដែលយើងធ្វើអំពើអ្វីមួយប៉ះពាល់ដល់ឌួងចិត្តរបស់បុគ្គលគេ ក្នុងចិត្តរបស់យើងយល់អំពី
ទំហំនៃការឈឺចាប់ដែលយើងបានធ្វើទៅលើគេនោះ ហើយយើងឈឺចាប់ យ៉ាងតិចបំផុតស្មើនិងម្ចាស់ខ្លួន ឬជួនកាល
លើសម្ចាស់ខ្លួនគេទៅទៀត ពេលណាជំរៅក្នុងឌួងចិត្តរបស់អ្នកធ្វើកំហុសគាត់បានទទួលស្គាល់ដល់កំរិតនេះ ច្បាស់ណាស់
បុគ្គលដែលគេបានធ្វើកំហុសទៅលើ បើសិនណាជាគាត់អាចស្ទាប(touch)បាន បេះដូងរបស់បុគ្គលដែលធ្វើកំហុសទៅលើគេបានថា ដោយសារតែកំហុសនេះ គឺសមីខ្លួនដែលជាអ្នកធ្វើកំហុសនោះ គាត់មានការឈឺចាប់ស្មើនិងយើងឬខ្លាំងជាងយើងទៀត ជាទូទៅបងប្អូន ខ្ញុំថាជាទូទៅទៅចុះ គឺថាមនុស្សដែលគេធ្វើកំហុសទៅលើហ្នឹងគាត់ មានអារម្មណ៍ខ្លោចផ្សា
មានអារម្មណ៍អាណិតម្ចាស់ខ្លួនដែលធ្វើកំហុសទៅលើអ្នកដទៃ គឺគឺជាអត្តនាយ ពិតប្រាកដនៃការសុំទោស ពាក្យសំដីនៃ
ការសុំទោស មិនចាំបាច់គ្រប់តែកាលទេសឡើយ ប៉ុន្តែការដឹងថាខ្លួនបានធ្វើកំហុសរួចហើយឈឺចាប់ នោះគឺជាករណីចាំបាច់ដែលមិនអាចរំលងបានទាល់តែសោះ ក្នុងរឿងការលុបលាងកំហុសដែលយើងបានធ្វើទៅតាមកំហុសធំឬតូច
ជាទូទៅមនុស្សច្រើននិយាយថា កំហុសធំខ្លាំងពេកមិនអាចអត់អោនអោយបានទេ គេមិនបានសាកល្បងក្នុងរឿងអស់នេះ នៅពេលដែលមនុស្សដែលបានធ្វើកំហុសរួចហើយ គាត់មានការឈឺចាប់មិនចាញ់យើងផង គាត់មិនបានទទួលបទពិសោធន៍បែបនេះ គាត់មិនដឹងថា ការពិតកំហុសទាំងអស់ សុទ្ធតែអាចលុបលាងបានទាំងអស់ តែយ៉ាងណាក៏ដោយ
រឿងអស់នេះ វាគឺជាភារះ ភារះ របស់អ្នកដែលធ្វើកំហុស ពីព្រោះជាទូទៅបើយើងនែនាំថា អ្នកដែលគេបានធ្វើកំហុសទៅលើនែនាំថា អ្នកឯងត្រូវធ្វើបែបនេះឬបែបនោះ យើងមានអារម្មណ៍ថាអ្វីដែលអ្នកឯងធ្វើវាមិនមែនជាអ្វីដែលអ្នកឯងគិតឃើញតម្លៃនៃសកម្មភាពការងាររបស់យើង វាមានតម្លៃថយចុះ នៅពេលដែលយើងនឹកឃើញ ទៅដល់់កំហុសដែលយើងបានធ្វើ រួចហើយឈឺ រួចហើយវាបង្កនូវរបួសស្នាមក្នុងឌួងចិត្តរបស់អ្នកដទៃជំរៅណា ពេលណាយើងយល់អំពីជំរៅចិត្ត
ហ្នឹង យើងឈឺចិត្ត យើងឈឺចាប់ដល់កំរិតហ្នឹង សម្រាប់ខ្លួនខ្ញុំផ្ទាល់ ពាក្យថាសុំទោស មិនសំខាន់ទេ វាទៅតាមស្នានភាព
អព្យាស្រាយ របស់មនុស្សដែលបានធ្វើកំហុស ជួនកាលមនុស្សខ្លះគាត់ដឹងខ្លួនខុស គាត់មិនមែន គាត់មិនចង់ អោយយើងលើកលែងកំហុសរបស់គាត់ទេ គាត់សំងំនៅផ្ទះ គាត់យល់ថា ខ្លួនគាត់គឺជាមនុស្សអាក្រក់ គាត់មិនបានមកសុំទោសយើងទេ ប៉ុន្តែតាមរយះមិត្តភក្រ តាមរយះអ្នកដទៃ ឬតាមរយះដែលយើងបានសង្កេតឃើញ មនុស្សហ្នឹង យើងដឹងថាមនុស្សហ្នឹងបានបៀបទុកនូវទុក្ខសោកដែលកើតមកពីកំហុសរបស់ខ្លួនបានធ្វើ​ នោះក៏ជារបៀបនៃការលុបលាងកំហុស​ឬការទទួលស្គាល់កំហុសដែលយើងជាអ្នកដែលត្រូវបានគេធ្វើកំហុសមកលើគួរអនុគ្រោះដែរ ប៉ុន្តែជាទូទៅក្នុងសង្គមខ្មែរ គេមិនធ្វើអញ្ចឹងឡើយ គេច្រើនតែប្រើពាក្យថា ខ្ញុំបានទៅសុំទោសគាត់រួចហើយតើ តើអ្នកទៅសុំទោសគេហ្នឹង អ្នកយល់ថាអ្នកបានធ្វើកំហុសហើយឬនៅ? រួចហើយអ្នកឈឺចាប់នូវកំហុសរបស់អ្នកដែលបានធ្វើទៅតាមកំហុសធំឬតូចហើយឬនៅ? បើសិនណាជាអ្នកមិនទាន់បានពាល់ត្រូវនូវទំហំនៃសេចក្តីឈឺចាប់​ឬកំហុសដែលអ្នកបានធ្វើនោះទេ សុំអ្នកកុំទៅសុំទោសគេ វាបន្ថោកតម្លៃរបស់មនុស្សដែល មនុស្សជាអ្នកមិនគួរគោរពផង ពីព្រោះអ្នកមិនបានអោយតម្លៃទៅលើអ្វីដែលជាអ្នកថាអ្នកជាមនុស្សដែលមានលក្ខណតឹងរឹងនោះទេ មិនមែនចេះតែនិយាយអ្វីអោយតែផុតពីមាត់ទេ ៕
គឺថាក្នុងចិត្តរបស់យើងមានរបៀបម៉េចបានយើងនិយាយចឹង នេះគឺជាតម្លៃរបស់យើង នៅក្នុងសង្គមខ្មែរភាគច្រើនណាស់ គេចង់បានតែពាក្យសុំទោស ៦ចុច៣៥
ជួនកាលអ្នកនយោបាយខ្លះ ជួនកាលអ្នកនយោបាយខ្លះ គេអោយធ្វើលិខិតសុំទោស ប៉ុន្តែក្នុងចិត្តរបស់យើង យើងអត់
ថាយើងខុសផង តើសួរថា អោយយើងសុំទោសមាននាយអ្វី? បើសិនណាជាយើងច្បាស់ថា ខ្លួនយើងមិនខុសទេ ហើយ
គេអោយយើងសុំទោស យើងត្រូវសួរគេថា តើអ្នកចង់បានពាក្យសុំទោសឬ? បើសិនណាជាចង់អោយខ្ញុំសុំទោសចេញពីក្នុងចិត្ត អ្នកជួនពន្យល់ខ្ញុំដោយស្មោះត្រង់ ថានេះគឺពិតជាកំហុសរបស់ខ្ញុំមែនឬអត់? ជាជាងអ្នកបង្ខំខ្ញុំអោយសុំទោស
ពីព្រោះវាគ្មានតម្លៃសម្រាប់ខ្លួនខ្ញុំ នៅលើពាក្យសុំទោសទាំងនោះទេ ខ្ញុំអាចធ្វើបានភ្លាម បើអ្នកចង់បានត្រឹមពាក្យ
សុំទោស ខ្ញុំអាចធ្វើបានភ្លាម ប៉ុន្តែអ្វីដែលអ្នកគួរយក វាមិនគួរយកត្រឹមតែពាក្យថាសុំទោសទេ វាគួរតែយកឌួងចិត្តរបស់ខ្ញុំដែលទទួលស្គាល់ថាខ្ញុំបានធ្វើកំហុស រួចហើយក្នុងឌួងចិត្តរបស់ខ្ញុំមានអារម្មណ៍ថាសុំទោសទៅវិញទេ ដែលវាគឺជាការ
មានតម្លៃពិតប្រាកដក្នុងការសុំទោស ដូច្នេះការជំរិតយកពាក្យសុំទោស ឬការសរសេរសុំទោសណាមួយ វាមិនជារឿងត្រឹម
ត្រូវ ចំពោះបុគ្គលមួយដែលការសុំទោសហ្នឹង វាមានតម្លៃពិតប្រាកដ ឧទាហរណ៍ថា ជួនកាលគេមិនយល់អំពីតម្លៃ
របស់បុគ្គលហ្នឹង គេជំរិតយកតែពាក្យសុំទោស សម្រាប់បុគ្គលដែលច្បាស់លាស់ថា ខ្លួនឯង មិនបានធ្វើអ្វីខុស សុំទោសហ្នឹង
បានយ៉ាងងាយបំផុត រួចហើយប្រាប់គេថា អ្នកចង់បានត្រឹមតែពាក្យសុំទោស រួចហើយអ្នកមិនយល់អំពីទឹកចិត្តរបស់ខ្ញុំ
ដែលខ្ញុំយល់ថា ខ្លួនខ្ញុំមិនខុស អ្នកយកទៅពាក្យសុំទោសហ្នឹង អ្នកយកទៅ ខ្ញុំអាចសុំទោសអ្នកប៉ុណ្មានដងក៏បានដែរ ប៉ុនសំខាន់ក្នុងចិត្តរបស់ខ្ញុំ ខ្ញុំយល់ថា ខ្ញុំវាអត់ខុស អ្នកជួយខ្ញុំធ្វើម៉េចអោយខ្ញុំបានយល់ថាខ្ញុំខុស ពេលហ្នឹងហា អ្នកមិនចាំ
បាច់ប្រាប់ខ្ញុំថា ខ្ញុំត្រូវសុំទោសទេ គឺថាខ្ញុំទៅសុំទោសដោយខ្លួនឯងតាហ្មង។។។ ពីព្រោះចិត្តរបស់ខ្ញុំបានទទួលស្គាល់។
តើអ្នកចង់បានការសុំទោសបែបហ្នឹងអត់? ៨ចុច៣០
បើអ្នកចង់បានការសុំទោសដែលសុទ្ធចិត្តចឹង អ្នកត្រូវពន្យល់ខ្ញុំថានោះគឺជាកំហុសដែលខ្ញុំបានពាល់ត្រូវថានោះគឺជាកំហុសបង្កការឈឺចាប់ ឬបង្ករកំហុសឆ្គងណាមួយ ដែលខ្ញុំគួរតែសុំទោសពិតប្រាកដ​ អញ្ចឹងអារឿងសុំទោសហ្នឹងបងប្អូនត្រូវសង្កេតមើលចិត្តរបស់ខ្លួនអោយច្បាស់លាស់ ថាតើបងប្អូនបានទទួលស្គាល់ថានោះគឺជាកំហុសដែរឬទេ?
មានក្នុងសង្គមខ្មែរយើងខ្លះគួរអោយអស់សំណើចណាស់ មានអ្នកសុំទោសជំនួសទៅទៀត អ្នកមួយបានធ្វើខុសអ្នកផ្សេង
ទៅសុំទោស គេកំពុងតែឈ្លោះគ្នាគេនិយាយថា ទៅ អញសុំទោស អោយខុសមកលើអញទាំងអស់ បើសិនណាទោសហ្នឹង
វាត្រូវពីកំភ្លៀង ទះអាអ្នកយកប៉េហ្នឹង ពីរកំភ្លៀងទៅ ពីព្រោះវាមកសុំទោស យកប៉េ ធើឯងខុស វាគ្មានខុសអីផងហ្នឹង
វាអត់មានចូលរឿងហ្នឹងផង វាមកសុំទោសយកប៉េ អញ្ចឹងបើមនុស្សម្នាក់ហ្នឹងហា វាធ្វើកំហុសសមពីកំភ្លៀងដាក់អាអ្នកយកប៉េហ្នឹងពីរកំភ្លៀងទៅ អញ្ចឹងសួរថាតើការសុំទោសហ្នឹង​អាចអោយយើងទទួលយកបានអត់? ពីព្រោះមនុស្សម្នាក់សុំទោស មនុស្សម្នាក់ហ្នឹងគេអត់ទាំងទទួលគេខុសផង រួចហើយមានអ្នកផ្សេងមកនិយាយថា ទៅអញខុសទាំងអស់
អញសុំទោស ពាក្យហ្នឹងបងប្អូន វាបង្កប់នូវភាពល្ងង់ខ្លៅមួយផង ហើយក៏វាបង្កប់នូវភាពយកប៉េ ថាខ្លួនឯងហ្នឹង
គឺជាអ្នកសំរប់សំរួលអី សម្រាប់ខ្ញុំតាំងពីក្មេងមក ខ្ញុំស្អប់មនុស្សប្រភេទហ្នឹងខ្លាំងមែនទែនបងប្អូន ៩ចុច៥០
អាគេកំពុងតែឈ្លោះគ្នា ឯងមកយកប៉េ ធើឯងដូចគ្រាន់បើចឹង

សម្រាប់ខ្ញុំ ខ្ញុំនិយាយថា ទោះបីជាទោសកំហុសរបស់អ្នកហ្នឹងវាដល់កម្រិតណាក៏ដោយ ខ្ញុំនៅតែទុកឪកាស ឬក៏នៅតែ
មានចិត្តដោយស្មោះត្រង់អង្គុយស្តាប់ ហេតុផលរបស់អ្នក ឧទារហណ៍ថាយើងជាប្តីប្រពន្ធ យើងជាប្តីប្រពន្ធ
ដែលនិយាយថា ជាដៃគូរស្នេហាគឺថាយើងមិនអោយអ្នកណាមួយមកប៉ះដៃគូរស្នេហារបស់យើងទេ អ្នកត្រូវការពារខ្លួន
របស់អ្នក ខ្ញុំត្រូវការពារខ្លួនរបស់ខ្ញុំ យើងបានសាច់ចារចឹង ស្រាប់តែដល់ថ្ងៃមួយ រំលងកិច្ចសន្យាចឹង
ឧទារហណ៍ថា ប្រពន្ធយើងត្រូវ រំលងពាក្យដែលបានសន្យា ជាមនុស្សប្រុសបងប្អូន កំពុងធ្វើក្នុងលក្ខណបែបហ្នឹង បើមនុស្សប្រុសវារាងនៅធូតិចហា ដល់ពេលមនុស្សស្រីធ្វើក្នុងលក្ខណបែបហ្នឹងហា បងប្អូន សួរថាតើក្នុងចិត្តរបស់យើង
ឈឺប៉ុណ្នា?​ ប៉ុន្តែសម្រាប់ខ្លួនខ្ញុំផ្ទាល់ទោះបីឈឺប៉ុណ្នាក៏ខ្ញុំ ខ្ញុំនៅតែអង្គុយស្តាប់ហេតុផលដោយស្មោះត្រង់ បើសិនណាជាខ្ញុំ
រកឃើញថា បើខ្លួនខ្ញុំធ្លាក់ក្នុងស្ថានភាពបែបនោះ ខ្ញុំក៏ប្រព្រឹត្តដូចអ្នកដែរ ឬក៏ថាអ្នកនឹងធ្វើដោយចេតនាខ្ញុំមិនអាចអនុគ្រោះនៅពេលហ្នឹង ខ្ញុំលែងអ្នកពីព្រោះយើងបានកន្លងពាក្យសន្យា ក៏ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំនៅតែទុកឪកាស
ពេលដែលខ្ញុំចាក់ចេញទៅ ខ្ញុំបោះពាក្យថា ខ្ញុំនៅតែទុកឪកាស​ អ្នកនៅតែមានឪកាស មិនដឹងថាតើអ្នកត្រូវធ្វើសកម្ម
ភាពបែបណាទេ ក៏ប៉ុន្តែរបួសក្នុងចិត្តខ្ញុំ បើអ្នកអាចផ្សះផ្សាវាបាន ពេលហ្នឹង ខ្ញុំនិងស្មោះត្រង់ប្រាប់អ្នកដោយស្មោះត្រង់ថា
ព្រោះតែអ្នកបានដឹងកំហុស រួចហើយអ្នកធ្វើរឿងអ្វីមួយ ដែលអ្នកឈឺចាប់ មានទំហំប៉ុនខ្ញុំឬ លើសខ្ញុំ ពេលនោះខ្ញុំនឹងអអាយទោសអោយអ្នកដដែល អញ្ចឹងបានខ្ញុំនិយាយថា សម្រាប់ខ្លួនខ្ញុំផ្ទាល់ ទោះបីមនុស្សធ្វើកំហុសដល់កម្រិតណាក៏ដោយ ខ្ញុំនៅតែនិយាយថា មនុស្សនោះនៅតែមានឪកាស​ លើកលែងតែ លើកលែងតែ​ វាបែបយូឆ្នាំ ៤ ១០ឆ្នាំទៅ
ខ្ញុំអាចរកមនុស្សថ្មី មកជំនួសចិត្តរបស់ខ្ញុំបាន ខ្ញុំនៅតែអនុគ្រោះអោយអ្នក ប៉ុន្តែខ្ញុំមិនអាចត្រឡប់មករកអ្នកវិញទេ
ពីព្រោះវាជារឿងហួសពេលទៅហើយ នោះមិនមែនជាកំហុសរបស់ខ្ញុំទេ ខ្ញុំបានទុកឪកាសល្មមគ្រប់គ្រាន់អោយអ្នកហើយ
តែអ្នកមិនបានរកឃើញវិធីសាស្ត្រ ឬមួយអ្នកមិនបានយល់អំពីទោសកំហុសរបស់អ្នក ធ្វើអោយខ្ញុំជ្រះស្រឡះ ក្នុងផ្លូវចិត្តរបស់ខ្ញុំ មិនមែនជាទោសកំហុសរបស់ខ្ញុំទេ ប៉ុន្តែបើក្នុងចិត្តមិនទាន់ដាច់ទេ ទោះបី១០ឆ្នាំ ២០ឆ្នាំក៏ដោយបងប្អូន ខ្ញុំនៅតែសម្លឹងទៅរកគូរស្នេហ៍របស់ខ្ញុំ ថាតើថ្ងៃណាមួយគេយល់អំពីកំហុសរបស់គេ រួចហើយគេលុបលាងកំហុសរបស់គេ
លុបលាងការឈឺចាប់នៅក្នុងឌួងចិត្តរបស់ខ្ញុំ បើសិនណាជាខ្ញុំទទួលបានពត៍មាន ហើយខ្ញុំជឿជាក់នៅក្នុងចិត្តរបស់ខ្ញុំ
រលាយបាត់ស្នាមរបួសហ្នឹង ខ្ញុំនិងត្រឡប់ទៅរកគេវិញ ទោះបីជាគេមិនមកកាន់ខ្ញុំ ក៏វាមិនមែនជារឿងចាំបាច់ដែលតម្រូវដែរ​ ពីព្រោះដូចខ្ញុំនិយាយខាងដើមអញ្ចឹង អ្នកខ្លះគាត់យល់ថា គាត់ធ្វើកំហុសធំពេក គាត់មិនចង់អោយយើងអភាយទោសអោយគាត់ទេ គាត់មិនចង់អោយយើងទៅរាប់អានជាមួយនឹងគាត់វិញទេ គាត់មិនមកសុំទោសយើងមិនមែនមាននាយថា គាត់ឈ្លើយ គាត់មិនបានធ្វើរឿងត្រឹមត្រូវទេ ក៏ប៉ុន្តែមនុស្សដែលគាត់ធ្វើកំហុសរួចហើយ គាត់យល់ថា
មនុស្សគាត់អាក្រក់ គាត់មិនចង់អោយយើងទៅរាប់អានគាត់វិញទេ ទោះបីជាគាត់ឈឺចាប់ប៉ុណ្ណាក៏ដោយ គាត់មិនមក
សុំទោសយើងទេ ប៉ុន្តែតាមមិត្តភក្រ តាមស្ថានភាពណាមួយដែលយើងអាចដឹងបាន យើងដឹងថាមនុស្សហ្នឹងមានការឈឺចាប់ ជួនកាលកំហុសធំពេក អាចខូចទ្រង់ទ្រាននៃជីវិតរបស់គេទាំងមូល គឺគេនឹងរស់នៅក្នងវិប្បដិសារី បើខ្ញុំពាល់ត្រូវអារម្មណ៍បែបហ្នឹង គឺថាខ្ញុំជ្រះស្រឡះរួចហើយខ្ញុំវិលត្រឡប់ទៅរកគេវិញ​​ ខ្ញុំសូមបញ្ចប់ចំណាប់អារម្មណ៍របស់ខ្ញុំត្រឹមតែប៉ុណ្ណឹង៕៕៕

A man who leave you and come back to you. Why?


A man who leave you and come back to you. Why?
Friday, February 15, 2019
7:52 PM

មនុស្សដែលបែកចិត្តរួចហើយ មកសុំទោស ជាពិសេសគឺមនុស្សប្រុស ដែលបែកចិត្តអំពីមនុស្សស្រី ភាគច្រើនហាណា
រួចហើយត្រឡប់មករកមនុស្សស្រីវិញ ក្មួយៗត្រូវព្យាយាមយល់អំពីអារម្មណ៍របស់មនុស្សប្រុសដែលបែកហើយហាណា
ត្រឡប់មករកក្មួយវិញ មនុស្សប្រុសច្រើនហាស់ មនុស្សស្រីក៏ដែរ ប៉ុន្តែភាគច្រើនមនុស្សស្រី មិនសូវ ដូចថាមិនសូវ គិតជាភាគរយហា សាវ៉ាដូចមនុស្សប្រុសហេ ពីព្រោះមនុស្សប្រុសវាប៉ាឡូកប៉ូកបាក់ រឿងហ្នឹងជារឿងធម្មតា ចឹងពូចង់និយាយទៅ
កាន់មនុស្សស្រីដែលជាជនរងគ្រោះ ត្រូវបានមនុស្សប្រុសស្រឡាញ់ហើយ បែកចិត្តទៅរកអ្នកថ្មី ហើយគាត់ត្រឡប់មកវិញ
ក្មួយត្រូវព្យាយាមយល់អំពីចិត្តមនុស្សប្រុសហ្នឹងអោយបានច្រើន មនុស្សប្រុសច្រើនណាស់ ដែលត្រឡប់មកវិញ មិនមែន
បានទទួលស្គាល់កំហុស របស់ខ្លួនដែលបានធ្វើទៅលើមនុស្សស្រីហ្នឹងទេ គឺមនុស្សប្រុសហ្នឹងទៅរស់នៅជាមួយមនុស្សស្រីថ្មីហ្ហ្នឹង វាអត់ស្រួល វាមានបញ្ហារបស់វា វាត្រឡប់មកវិញ ហើយវាច្រើនតែនិយាយថា បងខុសហើយ បងខុសហើយ អាបងខុសហ្នឹង ក្មួយត្រូវព្យាយាមសួរវា ថាបងខុសរឿងអី បងមានអារម្មណ៍ថា អ្វីៗដែលបងធ្វើពីមុននោះ ខុសចំពោះខ្ញុំ ឬក៏បងយល់ថា ការសម្រេចចិត្តរបស់បងទៅ​ជ្រើសរើសជាមួយ ជ្រើសរើសអ្នកថ្មីហ្នឹងវាខុស រើសទៅវាមិនស្រួល នៅទៅវាមិនស្រួល រួច
ហើយត្រឡប់មករកខ្ញុំវិញ ដោយមើលឃើញថាខ្ញុំហ្នឹងល្អជាង មនុស្សប្រុសច្រើនណាស់ ដែលបែកទៅរួចហើយត្រឡប់មកវិញគឺក្នុងនាយ ហ្នឹងហេ ហើយចេះតែនិយាយថាខ្ញុំខុសហើយ ហើយមនុស្សស្រីដែលនៅស្រឡាញ់គេ អោយតែគេថាខ្ញុំខុសហើយ
ខ្ញុំខុសហើយ ចិត្តវាអត់ដាច់ ដល់ចិត្តអត់ដាច់នៅជាមួយគ្នាតិចទៅ អាប្រុសហ្នឹងទៅវិញ ទៀតហែស វាចឹងហា
ដោយសារអី ដោយសារអាប្រុសហ្នឹង វាមិនបានមានអារម្មណ៍ ថាវាបានធ្វើខុសទៅលើម្នាក់ស្រីហ្នឹង វាត្រូវតែមកលុបលាងកំហុសដែលវាបានធ្វើចំពោះមនុស្សស្រីហ្នឹងហេ វាមិនមែនមកក្នុងភាពអាត្មានិយមដើម្បីអោយវាបានស្រណុកទេ
គឺវាមកទទួលខុសត្រូវនៅអំពើដែលវាបានធ្វើខុសទៅលើមនុស្សស្រីហ្នឹង បើសិនណាប្រុសហ្នឹងមកក្នុងនាយបែបហ្នឹងហា
គឺមានតម្លៃបំផុតសម្រាប់ការទទួលយក ប៉ុន្តែបើមនុស្សប្រុសហ្នឹងហែក វាទៅជាមួយមនុស្សស្រីថ្មី រួចហើយវានៅមិនសុខ មនុស្សស្រីខ្លះបន់ទៀតហា បន់អោយតែវាមិនសុខនឹងអាមករកអញវិញ នែក វាចេះអាចឹងទៀតហា។​២ចុច ២៨
បន់គេអោយវាហ្អែង អោយវារញ៉េរញៃ ទៅ ហ្អែងចាំមើល ម៉េចៗទៅ អោយត្រឡប់មករកអញវិញ។ មនុស្សប្រុសដែលមក
ក្នុងនៃថា នៅជាមួយមនុស្សស្រីថ្មីមិនបានសេចក្តីសុខ រួចហើយមករកអ្នកចាស់ បើតាមពូវិញ ពូយល់ថា ជាមនុស្សដែល
ពុំមានតម្លៃក្នុងការទទួលយកទៀតទេ មនុស្សបែបហ្នឹង ហើយវាច្រើនតែប្រើពាក្យថា បងខុសហើយ យើងស្តីអោយ
អាម៉េចក៏ដោយពីព្រោះវាត្រូវការយើងវិញ ហើយវាដឹងថាមនុស្សស្រីហ្នឹងចិត្តទន់ផង វាច្រើនតែនិយាយថា បងខុសហើយ
បងខុសហើយ ហើយមនុស្សស្រីបើសិនណាជា ស្តីអោយគេ គេប្រកែកហា អាហ្នឹងស្តីអោយញឹកហា ដល់ពេលគេថា ខុសហើយ ខុសហើយ ទឹកភ្នែកហ៊ូប៉ាដោយ ព្រោះចិត្តមិនទាន់ដាច់ស្រឡាញ់ យកគេទៀតហើយ ហើយម៉ាបន្តិចហ្នឹង អាមនុស្សប្រុសដដែលហ្នឹងវាទៅទៀតហើយ ពីព្រោះអី ពីព្រោះវាអាចនិងជួបពីអ្នកណាមួយដែលវាយល់ថាប្រសើរ ជាងអ្នកនឹងទៅទៀតហើយ តែចឹង រួចហើយថ្ងៃក្រោយមកទៀត មកទៀត មនុស្សស្រីហ្នឹងចិត្តអត់ដាច់ទៀតហើយ មនុស្សស្រីចឹង វាសាក់សម
អោយគេបោកហើយ វាសាក់សមនឹងគេបោក ពីព្រោះអី ពីព្រោះជាមនុស្សស្រីដែលចូលចិត្តនៅអាពាក្យលួងលោមហ្នឹងហ្មង
ពាក្យដែលគេធ្វើអោយយើងទន់ចិត្តហ្នឹងហ្មង មនុស្សប្រុសដែលជាមនុស្សប្រុសមានតម្លៃហា វាមិនចូលចិត្តប្រើពាក្យលែបខាយ ដែលជាអាភាសារបៀបមនុស្សប្រុសញ៉ែហា ពូមិនដឹងជាពន្យល់យ៉ាងម៉េច ក្មួយៗអាចយល់ហើយ អារបៀបមនុស្សប្រុសប្រើភាសាលែបខាយបែបញ៉ែហា។៣ចុច ៤៥
មនុស្សប្រុសខ្លះវាប្រើភាសាជ្រៅដែរ របៀបជាប្រលោមលោកដែរ ក៏ប៉ុន្តែគឺជាភាសាឌួងចិត្តរបស់វាដែលវានិយាយ
មានលក្ខណសុីជម្រៅក្នុងផ្លូវចិត្តរបស់វាបានវានិយាយ មនុស្សប្រុសខ្លះទៀតគឺវាចូលចិត្តលែបខាយចឹងហ្មង
ភាសារបស់វា អាលួងលោមច្រើន អីច្រើនហ្នឹងហា អាមនុស្សប្រុសចឹង មានប្រពន្ធចុងញឹកហា ចឹងហ្មង អោយតែ
វាពូកែលួងលោមៗ យកចិត្តៗហ្នឹងគឺថា -----(កាត់សម្លេងឬអត់?)------ ហើយវាយល់ថាប្រពន្ធវាហ្នឹងគឺសុីអាធម៍ហ្នឹង តែមកទៀតគឺសុីអាធម៍ហ្នឹងហើយ ហើយអាសុីធម៍ហ្នឹង ឬអត់សុីធម៍ហ្នឹង វាមិនសំខាន់នៅលើគេទេ គេអោយធម៍ហ្នឹងមក តែយើងអត់សុីញឺកៗ អាមនុស្សប្រុសហ្នឹងនៅជាមួយយើងអត់បានទេ គឺវាដូរចរឹកហើយ បើសិនណាជាវាចង់នៅជាមួយយើង អាត្រង់ហ្នឹងពូចង់រំលឹកពួកក្មួយៗអោយរៀនសង្កេតលើ សកម្មភាពចិត្តរបស់ខ្លួន ៤ចុច៤២---------- ស្មាទោស វាអត់ទាំងយល់អំពីចិត្តរបស់វាផង ជួនកាលវាគ្រាន់តែមានការប៉ះពាល់ ពាក្យសំដីខ្លះអីតិច ស្រាប់តែវាទៅមានស្រីថ្មីទៅ ហើយវានិយាយថា
ហឹម កាលហ្នឹងមកពីខ្ញុំខឹង ពេក ហើយមនុស្សស្រីហ្នឹង ខ្លះក៏អនុគ្រោះអោយមនុស្សប្រុសហ្នឹងថា ហឹម កាលហ្នឹងពូអើយខុសមកពីខ្ញុំដែរ ខ្ញុំឈ្លោះគ្នាខ្លាំងចឹងទៅ រួចហើយបានមនុស្សប្រុសហ្នឹងគេទៅមានថ្មី ក្មួយ! មនោសញ្ចេតនាណា វាមិនមែនអាចដាច់ដោយសារកំហឹងឈ្លោះគ្នា នៅប៉ុណ្នឹងទេ ក្មួយ មិនអាចដាច់ភ្លាមទេ មនោសញ្ចេតនា បើមនុស្សប្រុសហ្នឹងវាមាន
មនោសញ្ចេតនា វាមិនមែនខឹងយើងភ្លាម វាទៅរកស្ីថ្មីនោះទេ ១០ ២០ ថ្ងៃ កន្លះខែ វាអាចមានស្រីថ្មី វាមិនអាចចឹង
ានទេ វាមិនអាចតាហ្មង មនុស្សដែលមានមនោសញ្ចេតនាជាមួយមនុស្សហ្នឹង ទោះបីឈ្លោះប៉ុន្មានដងក៏ដោយ ក៏វានៅតែមក ក៏វានៅតែមក។។ ៥ចុច ៣៦
ហើយបើមនុស្សប្រុសមួយហ្នឹង គាត់និយាយថា គាត់មានថ្មីហ្នឹង ដោយសារពេលហ្នឹង យើងឈ្លោះគ្នាខ្លាំង មិនអាចទេ
ដូចមិនអាចទេ បើទោះបីជាវាទៅហាណា ឧទាហរណ៍ថា វារកមនុស្សដើម្បីបន្លប់ចិត្តវា ក៏វារឿងបន្លប់ដែរ វាមិនមែនទៅទាំងស្រុងទេ ដល់ពេលយើងឃើញមនុស្សហ្នឹងគ្រាន់តែឈ្លោះជាមួយយើងរួចទៅទាំងស្រុង ស្រាប់តែយើងថា ហឹមពូអើយ ខ្ញុំខុសមកពី អាហ្នឹងក៏ខុសមកពីខ្ញុំដែរ ពីព្រោះពេលហ្នឹងយើងឈ្ឡោះគ្នាខ្លាំងហា រឿងមនោសញ្ចេតនាមែនដាច់ដោយសារឿងឈ្លោះគ្នាខ្លាំងណាបងប្អូន វាអត់ទេ។ ៥ចុច​៥៥

ដល់ពេលមនុស្សប្រុសហ្នឹងទៅ​ ជួនកាលវាអោយលេសថា ដោយសារម៉ែឪរបស់វាបង្ខំ អោយវារៀបការរៀបអីចឹងហាណា
បងប្អូនតម្លៃនៃសេចក្តីស្នេហា នៅតែមានទោះបីបុរសហ្នឹងទៅរៀបការជាមួយនឹងអ្នកថ្មីក៏ដោយ បើសិនណាជាបុរសហ្នឹង
រៀបការតែរាងកាយ ក៏ប៉ុន្តែផ្លូវចិត្តហ្នឹងគឺនៅជាមួយនាងហ្នឹងដដែល ហើយលក្ខខណ្ឌក្នុងការដែលបុគ្គលហ្នឹងចាក់់ចេញពីយើងទៅ ជាលក្ខខណ្ឌដែលយើងស្ទុងទៅ ថាចិត្តយើងក៏ត្រូវតែធ្វើចឹងដែរ ឧទាហរណ៍ថា ម៉ែឪបង្ខំ បង្ខំដល់កំរិតណាមួយ
ហាណា បង្ខំដល់កំរិតណាមួយយើងមិនដឹងហេ ថាស្ថានភាពកូនហ្នឹង វាដល់ថ្នាក់ដែលត្រូវតែទៅរៀបការ ប៉ុន្តែយ៉ាងណាក៏ដោយ តម្លៃនៃសេចក្តីស្នេហានៅតែមានកាលណាបុគ្គលហ្នឹងវារៀបការតែខ្លួនទេ ប៉ុន្តែចិត្តហា វានៅតែស្រឡាញ់យើង។។
ហើយ បើចិត្តវានៅតែស្រឡាញ់យើង សកម្មភាពទាំងឡាយ វានឹងបញ្ចាក់ការពិតដល់យើង វាអាច ទូរសព្វមកយើង
វាអាចម៉េសសេក មកយើង វាអាចបញ្ចាក់សេចក្តីស្នេហាតាមរយះណាមួយមិនខានទេ ប៉ុន្តែវាថា ហឹម ម៉ែឪរបស់វាបង្ខំ
ប៉ុន្តែ៤ ៥ ខែ វាមិនដែលនឹងនាដល់យើងអីតិចផង ស្រាប់តែដល់ពេលថ្ងៃមួយ វានៅជាមួយគ្នាអត់កើតវាត្រឡប់មករកយើងវិញ វាថា ហឹម បងសុំទោសហើយ បងខុស ពីព្រោះកាលហ្នឹងម៉ែឪបង្ខំ បងប្អូនត្រូវចាប់វា ថាបើម៉ែឪបង្ខំហា យកទៅការដូចនាងទាវហា ទៅតែខ្លួនហា ចិត្តវានៅហ្នឹងហា អាហ្នឹងតម្លៃនៃសេចក្តីស្នេហានៅហា គឺវាមុខជាមានសកម្មភាពអីមួយបញ្ចាក់អោយយើងដឹងហើយ អាហ្នឹងហែក ពេលត្រឡប់មកវិញយើងគួរអនុគ្រោះណាស់។។ 7ចុច២២


ប៉ុន្តែបុគ្គលមួយហា ដែលមានស្លាក់ស្នាមគឺថាទៅ ដោយសារចិត្តរបស់វារវើរវាយ វាស្រឡាញ់គេ អ្នកថ្មីហ្នឹងខ្លះផង បានជា
ពេលដែលរៀបការហ្នឹងវាមិនដែល បញ្ចាក់ត្រង់ចំនុចណាមួយ អោយដឹងថាវានៅអាលោះអាឡៃ នឹងយើងហាណា
បុគ្គលហ្នឹងមានភិនហើយ បុគ្គលប្រភេទហ្នឹងហា នៅមាន ថ្ងៃណាមួយវាត្រឡប់មករកយើងវិញ ត្រឡប់មករកយើងវិញ
ពីព្រោះជួនកាលអារម្មណ៍របស់វាកើតឡើង រឿងសេចក្តីស្នេហា ចំពោះយើងវាមានត្រឡប់មកវិញ ព្រោះអាមនុស្សរវើរវាយតាមអារម្មណ៍របស់វា ហើយវានៅជាមួយអ្នកថ្មីមិនកើតវាក៏ត្រឡប់មកវិញ ហើយចាំមើលវាត្រឡប់មកវិញ ស្អីក៏វាទទួល
ដែរ ស្អីក៏វាទទួលដែរ ជាពិសេសគឺវាដឹងមនុស្សស្រីហ្នឹងចិត្តទន់ អញ្ចឹងបងប្អូន ស្រីៗហ្នឹងថាអោយយ៉ាងម៉េចក៏ដោយ
ចុងក្រោយគឺវានិយាយថា វាខុសហ្នឹងហ្មង វាខុសហើយ វាខុសសព្វយ៉ាង តែដល់់ពេលដែលវានិយាយខុសភ្លាម ក្មួយៗស្រីៗ
ត្រូវឆែកភ្លាម តើវាខុសរឿងអី? វាខុស បើវានិយាយថា ហឹម​ បងរកមិនបានស្រីណាល្អ ដូចអូនទេ ក្មួយត្រូវយល់ភ្លាមហា
អាហ្នឹងអារម្មណ៍ជាប្រយោជន៍ផ្ទាល់ខ្លួនរបស់វាហើយ ហា វាមែនមានអារម្មណ៍ថាវាបានធ្វើខុសលើយើងហេណា?
យើងត្រូវយល់ថា មែនយើងហ្នឹងជាស្រីល្អលើសគេក្នុងលោកទេ គ្រាន់តែគេរកអត់ទាន់ជួប ជួនកាលមែនដោយសារ
អឺ អ្នកដទៃហ្នឹងគេល្អជាងយើងទេ ប៉ុន្តែវាចំចំនុចចិត្តរបស់វា មិនល្អជាងយើងទេ ប៉ុន្តែចំចំនុចចិត្តរបស់វា វានិយាយ
ថាវាមករកយើងដោយសារយើងហ្នឹងល្អ រកស្រីណាដូចមិនបាន អាហ្នឹងយើងល្អមួយវាហើយណា តាយើងល្អមួយវាមាន
នៃថា យើងធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួនវាហើយ មុខតាថ្ងៃណាមួយ វារកឃើញមនុស្សណាចំចំនុចចិត្ត ជួនកាលមិនល្អ
ជាងយើង ឬល្អជាងយើងវាត្រឡប់ទៅវិញហើយ ពេលហ្នឹងវាមកហា ក្មួយត្រូវស្ទង់ស្ទាប់ចិត្តរបស់វា អោយច្បាស់លាស់
ថាតើវាមកក្នុងនៃថា អាកាលពីសម្រេចចិត្តចេញទៅហ្នឹង វាបានធ្វើកំហុសមកលើយើង វាត្រូវតែមកលុបលាងកំហុសរបស់
វាវិញ មនុស្សប្រុសបែបហ្នឹងគួរអោយគោរពខ្លាំងណាស់ កំហុសមិនមែនជាបញ្ហាទេ បញ្ហានៅត្រង់ថា តើមនុស្សហ្នឹងបានទទួលស្គាល់កំហុសរបស់ខ្លួនអត់? ប្រយត្តច្រឡំអាវានិយាយថា​ ហឹម បងខុសហើយ បងខុសហើយ ប៉ុន្តែអាក្នុងនៃថា បងខុសហើយ សម្រេចចិត្តយកគេ បងអត់ស្រួលសោះ បងសម្រេចចិត្តយកអូន បានត្រឹមត្រូវ អាហ្នឹងហា រឿងប្រយោជន៍
ផ្ទាល់ខ្លួនរបស់វាទេ មនុស្សប្រុសបែបហ្នឹងហា អាចត្រឡប់ទៅវិញបាន បើសិនណាជាក្មួយហា មិនបានពិនិត្រត្រង់ចំនុច
ហ្នឹងហា មនុស្សប្រុសដដែលហ្នឹងជួនកាលអាចបោកក្មួយបាន ២​ទៅ៣ដង ហើយក្មួយរកមូលហេតុមិនឃើញក្នុងការដាច់ចិត្តទៀត ចេះតែយល់ថា ហើុយ ពូហើុយ ខ្ញុំវាមិនដាច់ចិត្តនឹកឃើញថា  គ្នាថាខុសហើយ ខ្ញុំនៅតែមិនដាច់ចិត្ត
មិនដាច់ចិត្ត វាបោកក្មួយទេ ជួនកាលវាមិនទាំងយល់ អំពីចិត្តរបស់វាហ្នឹងថា តើវាដឹងខ្លួនថាវាខុស ឬក៏វាទៅរៀបការ
ជាមួយនឹងអ្នកថ្មីហ្នឹង វាសម្រេចចិត្តខុសពីព្រោះរឿងប្រយោជន៍ផ្ទាល់ខ្លួនរបស់វាទេ។

Khem Veasna talks about women


បងប្អូន បើមនុស្សស្រីផង ហា បងប្អូន ញ៉ុម ដឹងម៉េច ដឹងម៉េច ទោះបីស្រីហ្នឹង គេតារាភាពយន្តល្បី មានលុយច្រើនជាងយើងអីក៏ដោយបងប្អូន ខ្ញុំអាណិត ខ្ញុំថាមនុស្សស្រីពិបាកហា បងប្អូន ទោះបីជាធើ ក៏ដោយ ទោះបីជាវាធើរឹងមាំក៏ដោយបងប្អូន ក្នុងចិត្តមនុស្សស្រីហា រឹងមាំខ្លួនឯង ពិបាកហា បងប្អូន ត្រូវមានមនុស្សមួយ មនុស្សប្រុសមួយ ដែលជាជំហរមានបេះដូងទូលាយ ជាជំហរនៅពីក្រោយនាង ទោះបីខ្លាំងប៉ុណ្ណាក៏ដោយបងប្អូន ស្រីខ្លះខ្លាំងហាស់ លាក់ លាក់ទេបងប្អូន លាក់ទុក្ខលំបាក់របស់ខ្លួនទេ បងប្អូន លាក់ទុកលំបាក់របស់ខ្លួនទេ មនុស្សស្រីគួរអោយអាណិតហា បងប្អូនពីព្រោះធម្មជាតិហ្នឹងធ្វើអោយរាងកាយនិងទន់ខ្សោយ ចឹងបានព្រោះសម្មាសម្ម្ពុត អង្គណាក៏មិនដែលត្រាស់ដឹង
ជាមនុស្សស្រីដែរ ពីព្រោះធម្មជាតិរបស់មនុស្សស្រីហ្នឹង រាងកាយ​ រាងកាយហា ដែលគេធ្វើមករាងកាយ ដូចថាមនុស្សយន្តគេធ្វើរាងកាយហ្នឹងវាអន់ហា ដល់ពេលចឹងអាចិត្តតស៊ូហ្នឹងហា អាកំលាំងតស៊ូហ្នឹងហា កម្លាំងរាយកាយដើម្បីតស៊ូហ្នឹងវាខ្សោយ អញ្ចឹងបានព្រះសម្មាសម្ពុទអង្គណាក៏មិនដែលត្រាស់ដឹងជាស្រីដែរ ដល់ពេលខ្ញុំឃើញមនុស្សស្រីចឹងហា
បងប្អូន ខ្ញុំមានសេចក្តីអនុគ្រោះច្រើនណាស់ ចំពោះមនុស្សស្រីហ្នឹងបងប្អូន ទោះបីនាងហ្នឹងមើលទៅ ឃើញថាតារ៉ាភាពយន្ត ល្បីប៉ុណ្នាក៏ដោយ ខ្ញុំចេះមើលឃើញថា កំព្រាដួងចិត្តឯនែក ត្រូវមានមនុស្សម្នាក់ក្នុងជីវិតហា ជាមនុស្សដែលចិត្តទូលាយនៅពីក្រោយនាង ត្រូវតែប៉ុណ្នឹង។ ១ចុច៣០
បើឃើញថាឯកោនៅម្នាក់ឯង ខ្ញុំ ខ្ញុំ ខ្ញុំខ្លោចផ្សាណាស់បងប្អូន ដឹងយាយថាម៉េចហេ ដឹងយាយថាម៉េច មនុស្សស្រីគឺ
ចឹងបងប្អូន បើរឹងមាំឃើញថា ស្រីហ្នឹងជាអ្នកដឹកនាំប្រទេស ដឹកអី លាក់ទេ បងប្អូន លាក់ទុក្ខលំបាក់នៅក្នុងខ្លួនទេ
បងប្អូន តែគេនិយាយចំចិត្ត បើមទឹកភ្នេកឈូឡូវ ចឹងហា បងប្អូន៕​ ១ចុច៤៦


ហើយដល់ពេលជីវិតហា កើតមកក្នុងពិភពលោក ល្ហែក ល្ហោចយ៉ាងហ្នឹងហា បងប្អូន រឿងអីដែលយើងមិនធ្វើជាទីពឹង
ដល់អ្នកដទៃផង ដើម្បីអោយ អោយបានកន្លែងកក់ក្តៅខ្លះក្នុងជីវិតរស់នៅរបស់យើងហា បងប្អូន ពីព្រោះពិភពលោកហ្នឹងហា បងប្អូន ឃើញតែទីក្រុងទំនើបៗចឹងមែនហា បងប្អូន ទៅសួរមនុស្សមើល សុទ្ធតែឯកោទាំងអស់ក្នុងជិវិត ពីព្រោះជិវិតភាគច្រើនគឺឆាក់ល្ខោន ឆាកល្ខោនហ្មង អត់មានពីណាស្រឡាញ់យើងពិតប្រាកដទេ គេរកផលប្រយោជន៍ផ្ទាល់ខ្លួនទេ គេមកប្រាស្រាយទាក់ទងជាមួយយើង គេសើចគេលេងអី សុទ្ធតែដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គេទេ ដល់ពេលយើងពាល់អាហ្នឹងត្រូវហា ពិភពលោកហ្នឹង យាយពីរងា ចឹងបានខ្ញុំថា បើសិនណាជាជិវិត
របស់យើងបូជាដើម្បីផ្តល់ភាពកក់ក្តៅដល់មនុស្សទូទៅបានហា អោយមានភាពកក់ក្តៅក្នុងផ្នែកណាមួយក៏ដោយ
ខ្ញុំថាជិវិតរបស់យើងវាមានតម្លៃ គួរបូជាណាស់បងប្អូន​ សុទ្ធសឹងតែការបង្រៀនមនុស្សអោយទៅជាមនុស្ស លក្ខណរបស់មនុស្សត្រូវពង្រឹកអាចឹង ពង្រឹកលក្ខណរបស់មនុស្ស គឺពង្រីកមនោសញ្ចេតនា និងពង្រីកមនសិការ គឺការ
ប្រើខួរក្បាល ពេលហ្នឹងហា មនុស្សនឹងដើរចេញ អំពីសត្វមនុស្ស អោយមកជាមនុស្ស នេះហើយគឺជាការងារក្នុងតំណាក់កាលដំបូង របស់គណបក្សសម្ពាន្តដើម្បីប្រជាធិបតេយ្យរបស់យើង

Khem Veasna talks about the meaning of life


ថ្ងៃនេះ ខ្ញុំចង់ផ្តើម ចំណាប់អារម្មណ៍ដំបូងអំពីបញ្ហាទូទៅជុំវិញជិវិត រឿងជីវិតនេះ នៅលើពិភពលោក គេជជែកមិនដាច់ មិនស្រេច តាំងពីថាតើដើម្បីរស់នៅជីវិតត្រូវប្រកបទៅដោយអ្វីខ្លះ អ្វីទៅជា
អត្តនាយពិតនៃជិវិត អ្នកប្រាជ្ញធំៗ អ្នកប្រាជ្ញទស្សនវិជ្ជា អោយនិយមនាយ នៃជិវិតហ្នឹង តាមការពាល់ត្រូវរបស់គាត់រាល់ៗខ្លួន ថាតើជិវិតហ្នឹងមាននាយថាម៉េច
Today, I want to start my first talk about the issue of life. this issue people around the world talk
incompletely about what the meaning of life, scholars and philosophers give the meaning by their own understanding whether what the meaning of it.


អ្នកខ្លះថាជិវិតជាការរស់នៅ
អ្នកខ្លះទៀតថាជិវិតគឺជាការងារ អ្នកខ្លះទៀតថា ជិវិតហ្នឹងគឺជាល្បែងលេងសើច ល្ខោន ម្តងយំម្តងសើច លោកអោយតម្លៃទៅតាមការពាល់ត្រូវរបស់លោករាងៗខ្លួន។
ហើយលោកអោយអត្តនាយ ថាតើជីវិតមានអត្តនាយនោះ លុះត្រាតែមានអ្វីខ្លះបានហៅថា ជិវិតហ្នឹងប្រកបទៅដោយអត្តនាយ ព្រះសម្មាសម្ពុទ្ធក៏ជាជើងខ្លាំងកំពូលមួយដែរ
Some say life is a living. some say it is a job and some say it is a fun game, drama cry and laugh
they valued through their feelings and they gave the meaning whether the meaningful life unless what
to know that it is a meaningful life. The Buddha is the top person to give the meaning of life too.


ក្នុងការអោយនិយមន័យអំពីជីវិត ហើយលោកគូសជាតំរុយផ្លូវដើម្បីអោយមនុស្សទាំងអស់គ្នា
ដែលមានជីវិតមកហើយហ្នឹងហាណា បដិបត្តិជីវិតខ្លួនទៅតាមផ្លូវណាមួយដើម្បីអោយឃើញថា
ជិវិតហ្នឹងគឺជាជីវិតស្រស់បំព្រងបញ្ហាជិវិតនេះគឺជារឿងស្មុកស្មាញជាងគេបំផុតនៅលើផែនដីនេះ
សព្វថ្ងៃការកាប់ចាក់គ្នា របស់បុគ្គលដែលចង់គេងប្រយោជន៍
In defining the meaning of it and he draw a way for all the people who have already had lives
practice their lives on any road to see that their life are beautiful. this issue is the most complicated one in this world. nowadays arguments of the people who gain benefits.


ជាមួយនឹងក្រុមម្ខាងទៀត ដែលព្យាយាមសង្គ្រោះជីវិតហ្នឹង ឈ្លោះគ្នានៃ
សភាវទាំងពីរហ្នឹង អត់ឈប់ហ្អេ មួយក្រុមហ្នឹងព្យាយាមជិះជាន់ សង្កត់សង្កិន ទាញយកប្រយោជន៍តាមរបៀប តាមរបៀបបំភាន់ តាមរបៀបបន្លំ តាមរបៀបបំភាយ តាមរបៀបប្រយុយ មួយក្រុមទៀតហ្នឹងព្យាយាមសង្រ្គោះ តាមរបៀបផ្សេងៗគ្នា
 with other group who try to save lives. the arguments between them never end.
another group try to pressure to get benefits by their deception or cheating and the other group
try to rescue by different methods.


បញ្ហាជិវិតគឺជាបញ្ហារបស់មនុស្ស នៅលើផែនដីនេះ ការឈ្លោះគ្នា កាប់ចាក់គ្នា ការប្រឹងប្រែងពីកន្លែងមួយទៅកន្លែងមួយ គឺទាក់ទងនិងរឿងជិវិតទាំងអស់ ប៉ុន្តែ
ជាទូទៅមនុស្សមិនស្គាល់ថាតើខ្លួនហ្នឹងហេ កំពុងតែស្វះស្វែងរកអ្វី ពិតប្រាកដរស់នៅធ្មេចបើក ធ្មេចបើក ធ្មេចបើក ធ្មេចបើក ដល់ថ្ងៃស្លាប់ទៅវិញ មិនស្គាល់ពីជីវិតរបស់ខ្លួនទេ
Life problems are human problems in this world. Arguments, Attacks, working hard from one place to another are all related to life, but generally, people don't even know what truly are they finding?
live from day to day until death without knowing their lives.


អ្នកប្រាជ្ញបណ្ឌិតទាំងឡាយដែលលោកពិចារណាច្រើនអំពីបញ្ហាជិវិត​ លោកព្យាយាមពន្យល់
ទៅដល់អ្នកដែលមិនបានគិតហ ថាលោកបានគិតឃើញថាជីវិតគួររស់នៅបែបនេះនែ ដែលគេហៅថាជិវិតហ្នឹងគឺអញ្ចុះនេះ សរុបសេចក្តីមក រឿងជិវិត វាទាក់ទងជាមួយហ្នឹង
ភាពសុខដមរមនា ជីវិតកាលណាយើងកើតមកយើងចង់បានណាស់ នូវភាពសុខដមរមនា
 Philosophers considered a lot about life problems. they try to explain those who never think
they know what way life should be lived. the meaning of life is that. totally life is related to happiness
when lives are born we really want the happiness.


ស្អីទៅភាពសុខដមរមនា? បើយើងនិយាយអោយល្អិត យើងបែងចែកអោយ
បងប្អូន អាចនិងយល់បាននោះណា មនុស្សមានទ្វាវិញ្ញាណ៦ មានភ្នែក មានត្រចៀក មានច្រមុះ មានអណ្តាត មានកាយ ហើយនិងមានមនោ ដែលហៅថាភាពសុខដមរមនាហ្នឹង​គឺការសប្បាយ តាមទ្វាទាំង៦ហ្នឹង បើត្រចៀកហ្នឹង ចង់សប្យាយតាមត្រចៀក
What is happiness? If we talk lucidly we distinguish it for you to easily understand. human beings
have 6 doors. eyes ears nose tongue and body and mind. the happiness is when we enjoy through
the six doors  Ears want to enjoy through ears


ធ្វើម៉េចអោយបានសប្បាយតាមត្រចៀក បន្ទាប់មកទៀតមក ធ្វើម៉េចអោយបានសប្បាយតាមភ្នែក បន្ទាប់មកទៀតមក ធ្វើម៉េចអោយបានសប្បាយតាមច្រមុះ ធ្វើម៉េចអោយបានសប្បាយតាម
អណ្តាត ធ្វើម៉េចអោយសប្បាយតាមកាយ និងធ្វើម៉េចអោយសប្បាយតាមមនោ តាមចិត្ត
សរុបសេចក្តីមក រឿងសុភមង្គល រឿងសុខដមរនានៃជីវិត គឺតែរឿងសប្បាយតាមទ្វា៦ហ្នឹង
find the way to be enjoyed through ears. the next find the way to be enjoyed through eyes. the next
find the way to be enjoyed through nose. find the way to be enjoyed through tongue and body and mind. totally the happiness issue of life is for the enjoyment of the 6 doors.


ហើយសប្បាយហ្នឹង បងប្អូនហា មែនមាននាយថាល្អៗសប្បាយហ្អេ អត់ចឹងហ្អេ ឧទាហរណ៍គេនិយាយថា អញចូលចិត្តមើលទេសភាព មើលទីក្រុកល្អៗអីចឹងទៅ
អ្នកខ្លះទៀតថា អត់ទេ អញទៅរកមើលប្រទេសណាក្រៗ សប្បាយភ្នែក អញ្ចឹងអាសប្បាយហ្នឹង វាមិនទៀងថា ទាល់តែរបស់ល្អបាននាំអោយយើងសប្បាយអត់ទេ ជួនកាលយើងទៅមើលកន្លែងដែល
មិនគួរគាប់ភ្នែកទៅវិញហ្អេ ដែលយើងយល់ថាសប្បាយ ស្តាប់ក៏ដូចគ្នាដែរ
but the happiness doesn't mean you enjoy only good things, not that for example some people say
they want to see the mountain, river, or good city. some others say no I want to see the poor countries
I want to see. so the enjoyment sometimes not good things. sometimes we enjoy the bad sight.
listening is the same too.


ជួនកាលយើងថា ហឺម យើងចង់តែអារឿងសប្បាយៗ​ រឿងល្អៗហ្អេ ពិនមានអ្នកខ្លះ លឺគេជេរគ្នាចឹងទៅ គាត់ថាអញទៅស្តាប់តិច
មើល គេជេរគ្នារឿងអីហ្នឹង អាជេរគ្នាហ្នឹង ក៏គាត់រកកន្លែងសប្បាយឃើញដែរ អាភ្នែកហ្នឹងក៏ដូចគ្នា ជួនកាល មិនមែនរកទៅមើលទេសភាពនៅកន្លែងល្អហ្អេ គេទៅបុកគ្នាអាយះចេញឈាមចេញពោះ
វៀនហ្នឹង នាំគ្នាទៅមើលសប្បាយភ្នែក រឿងរបស់មនុស្សតែរឿងសប្បាយតាមទ្វាទាំង៦ហ្នឹង
Sometimes we say we want only joyful things. good things but some people hear people insult each others, they say let me go listen to them a little bit what are they insulting. just insulting they still find the way to enjoy. Ears are the same thing. sometimes not to look for views at good place. traffic accident they go to see to enjoy it. human enjoyment is the enjoyment of the 6 doors.



សប្បាយពីហ្នឹងហើយ សប្បាយតាមច្រមុះ ចង់រកអាខ្លិនណាក្រអូបៗ ប៉ុនមែនជាទូទៅរកក្លិនក្រអូបហេណា
បើគេថាកុំទៅកន្លែងហ្នឹងធុមក្លិន ខ្មីស ខ្មុសម៉េចទេហា ស្អីគេខ្មីសខ្មុសហា ថាកុំទៅ ធុមក្លិនមិនល្អទេ អញចង់ទៅដឹង អាក្លិន ខ្មីសខ្មុសហ្នឹងតិច ទៅហិតមើល ហូអាខ្មីសខ្មុសហ្នឹងចឹង អាអណ្តាតក៏ចឹងដែរ
ជួនកាលមែនចង់សីតាអាឆ្ញាញ់ទេណា គេថាកុំសុីអាហ្នឹង តាហេតតាហាត តាហេតតាហាត
 after that enjoy through nose, want good odor but not generally need good odor. if someone say
don't go there, the odor is musky. what is musky? don't go. not good. I want to know the odor a little bit. after smell it. oh it is.  tongue is too. sometimes we don't want only delicious food. someone say
don't eat it. It tastes funny funny.


អោយអញតិច  អញលិតតិច អញលិតតិច អោយដឹង អាតាហេតតាហាតហ្នឹង សរុបសេចក្តីមក មនុស្សហាដែលហៅថាភាពសុខដមរម្យនាហ្នឹង គឺតែរឿងសប្បាយតាមទ្វាទាំង៦ហ្នឹងតាហ្មង ប៉ុន្តែសម្រាប់អ្នកពិចារណាក្រកបដោយឧត្តមគតិហាណា លោកទៅហួសពីការសប្បាយតាមទ្វា
ទាំង៦ហ្នឹងទៅទៀតខ្ញុំលើកឧទារណ៍អំពីរឿងកូនសេដ្ឋីខ្លះ យើងសព្វថ្ងៃយើងថា យើងគ្មានលុយ
គ្មានកាក់ មិនអាចសប្បាយតាមទ្វា៦ហ្នឹងបានហេ
give me some. let me lick it. to know what funny taste is. totally the joyfulness of human is just
joyfulness of the 6 doors. but for those who think ideally they go beyond the joyfulness of the 6 doors. I give you an example of some children of millionaires today you think you don't have money
not able to be joyful through the 6 doors.


យើងចង់សប្បាយតាមត្រចៀក យើងគ្មានលុយអាចទិញអ្វីដែលសប្បាយតាម
ត្រចៀកបាន យើងមិនអាចទៅស្តាប់ការប្រគុំតន្រី យើងមិនអាចទៅប្រទេស​គេ ស្តាប់ចម្រៀងស្តាប់អី​ ស្តាប់ការប្រគុំតន្រ្តី ក្នុងប្រទេសធំៗ ព្រោះគ្មានលុយទៅ ចង់សប្បាយតាមភ្នែកគ្មានលុយទិញសំបុត្រកប៉ាលហោះជិះទៅ ចង់សុីឆ្ងាញ់ ប៉ុន្តែវាគ្មានលុយទិញ
You want to enjoy through your ears but you don't have money to buy things to be enjoyed through your ears.
You cannot go to listen to any concert, you cannot go to other countries, listen to music or concerts in those countries
because of having no money for enjoying through your ears, no money to buy plane tickets to ride, want to eat delicious food
but no money to buy.


ប៉ុន្តែសម្រាប់អ្នកដែលគ្រប់គ្រាន់ សម្រាប់ការសប្បាយតាមទ្វាទាំង៦ហ្នឹងហា ពេលដែលលោកពិចារណាទៅ លោកទៅហួសពីការសប្បាយតាមទ្វាទាំង
៦ហ្នឹងទៅទៀត លោកអោយតម្លៃថាជីវិតមិនត្រូវរស់នៅត្រឹមតែភាពសុខដមរមនា តាមទ្វាទាំង៦ហ្នឹងទេ មានកូនមហាសេដ្ឋីខ្លះហា បងប្អូន ឪវាចែកលុយតាហ្មង ថាកូនហា មិនបាច់រកសុីអីទេ កូនឪមានលុយរាប់ពាន់លាន នេះ អញអោយកូនអែង២រយលាន
but for those who feel enough for the 6 door enjoyment. when they contemplate, they go beyond the 6 door enjoyment.
they value that life should not be lived only at the 6 door enjoyment. some children of billionaire their parents share them money
and not let them to do any business. I have millions of dollars. I give you 2 million dollars


ទៅដេកសុីតាហ្មងហឹស វាថាវាមិនយកលុយហ្នឹងទេ វាមិនយកទេ វាអត់យក វាថាយកមកបានការអី បានត្រឹមតែសុីបានត្រឹមតែដេក បានត្រឹមតែសប្បាយតាមទ្វា៦ អត់បានការអី វាថាវាទៅធ្វើការខ្លួនវាតាហ្មង វាចង់បានលុយដែលចេញពីខ្លួនវាមកតាហ្មង អញ្ចុង មានមនុស្សខ្លះទៀត ថា ជីវិតទាល់តែមានការងារបានសប្បាយទៀតហា
go to sleep and eat. they say they don't need that money, meaningless only eat and sleep only enjoy through the 6 doors
no use they say don't go work a job. they need money by themself. some people say a life should have a job.


មនុស្សខ្លះថា មិនបាច់មានការងារទេ បើម៉ែអញចែកកេរ្ត៍មួយរយលានដុល្លា ដើរលេងអោយសប្បាយមួយជីវិតតាហ្មង បើអ្នកពិចារណា ប្រកដដោយឧត្តមគតិ លោកទៅហួសអាសប្បាយតាមទ្វាទាំង៦ហ្នឹងទៅទៀត លោកទៅហួសអាហ្នឹងទៅទៀត លោកអោយតម្លៃថា មនុស្សកើតមកហា ដើម្បីអោយមានតម្លៃពិតប្រាកដហា ថាជីវិតពិតជា ប្រកបទៅដោយនាយពិតប្រាកដហាណា
some people say it's not necessary to have a job. If my mother inherit me one hundred million dollars
I will go out and have fun my whole life. but for those who contemplate ideally they go beyond the 6 door enjoyment. they value that human is born to have a true value. a meaningful life.


ជីវិតមាននាយ ជីវិតប្រកបទៅដោយភាពសុខដមរមនា ក្នុងផ្លូវចិត្តហាណា លុះត្រាតែជិវិតហ្នឹងមានការងារ នឹកដល់ការងារ យើងនឹកឃើញ ការងារពីរយ៉ាងទៀតហា មនុស្សខ្លះហា យល់ថាការងារ គឺដើម្បីរកលុយ ដើម្បីយកមកសប្បាយតាមទ្វា៦ហ្នឹងដដែលទៀតហា វាចេញមកអាដដែលទៀតហា បើវាចេញមកត្រឹមតែដដែលហ្នឹង
a life with joyfulness in mind unless the life has a job. when talking about job it remind us two types of job. some people say job is for money to enjoy through the 6 doors. just the same. if it's the same.


ចុះកូនអ្នកមានដែលវាសល់លុយរាប់រយលានដែលឪវាអោយ
មកនោះ ហើយមានមនុស្សខ្លះថា ឆ្កួតតាហ្មងហ្អា បើអញមែនប៉ាភ្លឺចឹងហេ មិនទៅខ្វល់រកសុីអីទេ ឪអញសល់លុយ ដល់ប៉ាប៉ុនហ្នឹងហើយ អញយកលុយឪអញមកចាយវាយតាហ្មង យើងមិនបានស្វែងយល់ពីឧត្តមគិតរបស់គេហែ ដែលគេយល់ថាគេយកលុយធ្វើអី លុយឪ ខ្ញុំចង់ធ្វើការងារមួយ ដែលជាការងារឧត្តមគតិ ដែលខ្ញុំយល់ថា ត្រឹមត្រូវ
why children of rich people who give them million dollars and some people say how stupid if me
I'm not stupid like that. I don't care about business. My father left money like that. I take my father's money to use. you don't find to understand their ideal that they understand why they have to use their parent's money? I need a job which is ideal I believe it right.


មនុស្សខុសពីសត្វហា នៅត្រង់ហ្នឹង នៅត្រង់ឧត្តមគតិហ្នឹង ព្រោះគេបិចារណាទៅចឹង បើមនុស្សនៅតែសប្បាយ ត្រឹមទ្វាទាំង៦ទេ បងប្អូន អត់ខុសពីសត្វហេ សត្វវាមានទ្វារបស់វាដែរ
 មានត្រចៀក ភ្នែក ច្រមុះ វាចង់សប្បាយតាមតែប៉ុណ្នឹងដែរ បើយើងចង់សប្បាយត្រឹមតែប៉ុណ្នឹង យើងហា អត់ហួសពីសត្វហេ បងប្អូន
the difference between human and animal is that point. it is right at ideal. because they consider they find that. if human is just happy only the 6 doors. it's not different from animal. Animals have their doors too. they have ears, ears, nose they want to enjoy that way too. if you want to enjoy only that
You are not different from animals.


នៅក្នុងប្រទេសនិមួយៗ ដែលក្លាយទៅជាប្រទេសដែលមានអរិយធម៍រុងរឿងប្រទេសមួយដែល
ល្បីល្បាយលើពិភពលោកហាណាជាពូជសាសន៍អស្ចារ្យហាណា គឺជាពូជសាសន៍មួយដែលរស់នៅ
 ហួសពីការសប្បាយតាមទ្វាទាំង៦ហ្នឹង។7:30
In every country which become a great country, a great nation in the world, are the a race who
live beyond the 6 door enjoyment.


ហួសពីហ្នឹងតាហ្មង មនុស្សភាគច្រើន ជាទូទៅ រស់នៅជាមួយហ្នឹងការងារដែលជាឧត្តមគតិ ប៉ុន្តែការងារពីរហ្នឹង ហាបងប្អូន វាអត់ដាច់ចេញពីគ្នា វាអត់ដាច់ចេញពីគ្នា កាំជណ្តើរទី១និងទី២
អាហ្នឹងអត់ដាច់ចេញពីគ្នាទេ។ ការងារដើម្បីរកលុយ យកមកចញ្ចឹមជីវិត អោយសប្បាយ
តាមទ្វាទាំង៦ ហើយនិងការងារជាឧត្តមគតិ ការងារទាំងពីរហ្នឹង វាអត់ដាច់ចេញពីគ្នា
most people generally live with their ideal jobs. but those two jobs are not separate. the first step and the second step are not separate, business for money to live the lives to be happy through the 6 doors and the ideal job. these two jobs are not separate.


បើសិនណាជាយើងគ្មានលុយ គ្មានវត្តុផ្គត់ផ្គង់សម្រាប់អោយជីវិតរស់នៅ ហើយបើជិវិតរស់នៅគ្មានការកំសាន្តតាមទ្វាទាំង៦ហ្នឹងទេ មិនអាចឈានទៅដល់ការងារដែលសប្បាយតាមរបៀបឧត្តមគតិ ដែលជាជំហានទី២
ដែលមនុស្សជាទូទៅថា ចុះបើអញមិនទាន់សុីគ្រប់ផង អោយអញទៅធ្វើការងារជាប្រយោជន៍រួម ប្រយោជន៍អ្នកដទៃ ដែលជាការងារឧត្តមគតិនោះ យ៉ាងម៉េចទៅ
if you don't have money, no supplies to live your life and if you  live without enjoyment through the 6 doors is unable to to reach a job which is joyful with ideal which is the second step that people say
if I cannot have enough to eat how can I do the generous job for public sake?


អញត្រូវតែមានសុីគ្រប់គ្រាន់
សិន អញ្ចឹងអាការសុីហ្នឹងគឺជាជំហានទី១តាហ្មង ត្រឹមត្រូវបងប្អូន ត្រឹមត្រូវ ការងារដើម្បីចិញ្ចឹមជិវិតអោយរស់ គឺជាការងារទី១ ទី១បងប្អូន ប៉ុន្តែមនុស្សមិនយកថាអាហ្នឹងជាទី១ ហើយការងារឧត្តមគតិជាទី២មែន ក៏ប៉ុន្តែការងារឧត្តមគតិជាគោលដៅ។ 8:38
I must have enough to eat first. so eating is the first step. it is absolutely right. a job for living is the first job. but people don't take it as the first and ideal job is the second, but the ideal job is the goal.


ការងារដើម្បីសុីគឺជាកាំជណ្តើរទី១ ពិតប្រាកដមែន ដើម្បីឈានទៅដល់កាំជណ្តើរទី២ យើងត្រូវតែរកសុីអោយគ្រប់គ្រាន់ សប្បាយតាមទ្វាទាំង៦ហ្នឹង អោយត្រឹមត្រូវសិន ក៏ប៉ុន្តែមនុស្សសព្វថ្ងៃ ជាទូទៅគឺយកអាកាំជណ្តើរទី១ជាគោលដៅហ្មង អោយតែបានសប្បាយ
ប៉ាប៉ុណ្នឹងហា បងប្អូន មិនទៅណាទេ ខ្លាចងាប់ណាស់ អោយតែបានសប្បាយតាប៉ុណ្នឹង ប៉ុន្តែបើបងប្អូន ពិចារណាអំពីការសប្បាយតាមទ្វាទាំង៦ហ្នឹង
The job for eating is truly the first step to get the second step, we must do business to be enough
through the 6 doors properly, but people nowadays take the first step is their goal if they are happy with that they care no more. scared of dying to be joyful. but please think about it. 



ព្រះសម្មាសម្ពុទ្ធដែលជាអ្នកត្រាស់ដឹងច្បាប់ធម្មជាតិ លោកថាកើតរលត់ កើតរលត់ សម្លេងពិរោះទី១បានមកប៉ះសោតវិញ្ញាណរួចហើយ រលត់ទៅ សម្លេងទី២បានមកដល់ សម្លេងទី២បានរលត់ទៅ សម្លេងទី៣បានមកដល់ បន្តកន្ទុយគ្នារដឹក សម្លេងបានចប់ទៅ
សេចក្តីសប្បាយហ្នឹង ក៏បាត់ទៅ នៅសល់តែការចងចាំថាមិញអញស្តាប់ចំរៀងពិរស់ដល់ហើយ ប៉ុន្តែបាត់ហើយ អាសុីឆ្ងាញក៏ចឹងដែរអណ្តាតហ្នឹង ប៉ះអាឆ្ងាញ់លើកទី១រលត់ទៅ អាឆ្ងាញ់ទី២ វាមកដល់
The buddha who is the enlightened one of the law of nature. he said appears and vanishes
the fist sound arrive to ear sense and vanishes, the second sound arrive and vanishes
the third sound arrive line up and vanishes it's enjoyment vanishes. it just remains memory that
I was listening to music. very good music. but vanishes. eating deliciously is the same too.
the tongue touch the first delicious sense and vanishes. the second delicious sense arrive.



រលត់ទៅផុតតែបំពង់កទៅ ទៅនៅក្នុងបោះវៀន​រកទៅជាអាចមន៍ហើយ ហូយ មិញអញសុីឆ្ងាញ់ហាស់ មិញហួសបាត់ទៅ អ្នកប្រាជ្ញបណ្ឌិត
ទាំងឡាយលោកពិចារណាអំពីអ្វីៗដែលជាការសប្បាយតាមទ្វាទាំង៦របស់យើងកើតរលត់ កើតរលត់ តាំងពីថ្ងៃកើតមកតែប៉ុណ្នឹង រហូតគ្មានបានការអី ប៉ុន្តែមនុស្សជាទូទៅបងប្អូន​អវិជ្ជាបាំងមុខ
មើលអត់ឃើញ សប្បាយមួយហើយ ចង់សប្បាយមួយទៀត សប្បាយមួយហើយ ចង់សប្បាយមួយទៀត
vanishes ahead the throat into intestines turns into shit. oh I was eating very deliciously it is gone.
the philosopher consider about the things that enjoyable through our 6 doors. appears and vanishes
since birthday stay the same. it is useless. but people are covered with ignorance they cannot understand after enjoying one come to enjoy another again and again.


សប្បាយតាមត្រចៀកក៏ចឹង សប្បាយតាមភ្នែកក៏ចឹង សប្បាយតាមអណ្តាតក៏ចឹង សប្បាយតែចឹងរហូត
ប្រជាពលរដ្ឋនៃប្រទេសណាដែលយកគោលដៅ គឺការសុី ការស្តាប់ ការហិត ការប៉ះពាល់ ការសប្បាយតាមទ្វាទាំង៦ ជាគោលដៅ ជនជាតិហ្នឹង មិនអាចក្លាយទៅជាជនជាតិរុងរឿងបានទេ នៅលើលោកនេះ។10:29
Happy with the ears also like to enjoy the eyes and also enjoy the tongue also. there is that.
people of any country who take eating is their goal. eating, listening, smelling, touching, enjoying through the 6 doors as their goal. that people cannot become a great people in the world.



មិនអាចបានទេ នៅស្រុកគេដែលប្រទេសគេ រុងរឿងក្លាយទៅជាប្រទេសអរិយ្យ ប្រទេសខ្លាំងក្លាលើពិភពលោកបងប្អូន សុទ្ធសឹងតែមនុស្សដែលបានយល់ដឹង ធ្វើការងារដែលជាឧត្តមគតិជាគោលដៅ
ស្រុកយើងកំពុងតែរអ៊ូហើយសព្វថ្ងៃ រអ៊ូរឿងអី ថារអ៊ូគ្មានការងារធ្វើ សួរថាការងារអីហា ការងារចិញ្ចឹមក្រពះហ្នឹងហា តែប៉ុណ្នឹង ស្រុកគេ គេមានលុយគេចិញ្ចឹមក្រពះយ៉ាងស្រួល ប៉ុនគេរអ៊ូរឿងអត់ការងារដែរ
is not possible, for developed countries, great countries in the world are mostly people who
understand and work with their ideal job as their goal.
our country is being complained nowadays what they complains? it is hard to find job
so what job? job for stomach just that. but for other countries they have money to live their lives easily but they complain about no job too.


ស្អីហា មានសុីគ្រប់គ្រាន់ហើយចាំបាច់រកការងារ គេថាសុីជុះសុីជុះ ដើរមើល ស្តាប់ចំរៀង ចុះឡើងចុះឡើង អត់បានការអីផង វាអត់មានការងារធ្វើ ហ្អែងចាំបាច់រកការងារអី បើហ្អែងមានលុយមួយគំនរ
ហើយ?​ ថាវាអត់មានការងារធ្វើ ជីវិត វាអុបសុខ អត់បានការអីតាហ្មងហាណា ដល់ពេលណុងហា វាចាប់ផ្តើមហើយ ចាប់ផ្តើមរកការងារជាឧត្តមគតិ បងប្អូនមើលមើល មនុស្សខ្លះហា ដែលវាហ៊ា ហ៊ូមកជួយស្រុកខ្មែរ
what? have enough why do you still need a job? they say eat and shit. visit, listen to music
again and again is useless. nothing to do. why do you need a job when you have so much money?
nothing to do. life is boring. useless. so it starts to find an ideal job. think about it. Some people come to Cambodia for help.


ឧទារណ៍ដូចមន្ទីពេទ្យគន្ទះបុផ្ផា បើសិនណាជាចិត្តយើងវិញហា បើអញមានលុយចឹង អញមិនទៅធ្វើមន្ទីពេទ្យគន្ទះបូផាអោយច្រើនល្បល់យរអីទេ ទុកលុយដេកសុីអោយវាស្រួលតាហ្មងទៅ
មិនបាច់ចាំបាច់ជួយអាណាអីទេ បងប្អូនមើលមើល ពួកគេហ្នឹងគេមានលុយមួយគំនរហើយ ហេតុអ្វីបានជាគេនៅតែធ្វើការបែបហ្នឹងទៀត ពីព្រោះគេយល់ឃើញថា អាការសប្បាយតាមទ្វាទាំង៦ហ្នឹងអត់បានការ
typically Kunthak Bopha hospital. if your heart, you might say if I have much money like that.
I won't build Kunthak Bopha. keep money for use to make life easy. no need to help others.
You think about it. they have lots of money why they have to do that job. because they think that
the 6 door enjoyment is useless.


មនុស្សតែដល់ពេលណាមានពេលគិតច្រើន គិតច្រើនទៅ យូៗរកឃើញអាការងារជាឧត្តមគតិហើយបងប្អូន ពិតណាស់ ខ្ញុំអត់បដិសេដទេបងប្អូន ដើម្បីមានកម្លាំងធ្វើការងារជាឧត្តមគតិ
បានហា លុះត្រាតែបងប្អូន មានបច្ចាយ៤ មានការងារដែលផ្តល់ជាលុយជាកាក់ អោយបងប្អូនចិញឹមជិវិតបាន។
When people have more and more time to think they will find an ideal job someday. it's true I don't disagree to have power to do ideal job unless you have the four needs, you have job to bring you money to make your living.


ប៉ុន្តែបើសិនណាជាបងប្អូនអោយតែបានចិញ្ចឹមរស់ ហើយសប្បាយតាមទ្វាទាំង៦ឥតឈប់
ឥតឈរហា បងប្អូន ទីបំផុតហា ពូជសាសន៍ហ្នឹងហា គ្រាន់តែរកសុីដើម្បីអោយមានលុយមានកាក់ សម្រាប់ចិញ្ចឹមជីវិតអោយបានសប្បាយតាមទ្វាទាំង៦ហ្នឹង ក៏រកមិនឃើញដែរ បងប្អូន រកតែសេចក្តី
សុខតាមផ្លូវកាយ ផ្លូវភ្នែកផ្លូវអីហ្នឹងហា រកអត់ឃើញហេបងប្អូន រកអត់ឃើញទេ
But if you only to live your life and enjoy through the 6 doors nonstop. at the end that race only to do business to have money to enjoy through the 6 doors is not even enough. only to find the enjoyment for body or eyes or something is not able to find. not able to find.


ពីព្រោះអី ពីព្រោះផ្លូវដែលបងប្អូនប្រព្រឹត្តហ្នឹងវាខុស ខ្ញុំលើកឧទាហរណ៍ថា បងប្អូនចង់មានពេក ខ្ចិលហា ប្រញាប់ប្រញាប់គេអោយអំណោយយកហា ឃើញហេស់ បងប្អូនប្រុងចង់មានហើយហ្នឹងហេ គេអោយអំណោយយកហើយ ដល់ទីបំផុតសង្គមរបស់បងប្អូន​ដែលគេអោយជានុយហ្នឹងទៅ គេធ្វើអ្វីចំពោះបងប្អូនវិញរុញអោយបងប្អូនក្រ
Why? Well, because the pathway you walk is wrong. I give you an example for this. you want to rich too fast
you are lazy so when someone gives you present, you take it. see! you want to be rich fast. they give you
present you take. finally your society that they give as bait what they do to you back push you to poverty.


ឧទាហរណ៍ខ្លះៗទៀត ខ្មែរយើងឧទាហរណ៍ តែលក់ប្រុងតែចំនេញភ្លាមៗហ្មង បើថាដុល្លា៤២ហ្នឹងហែ គិតអោយតែ៤០ហេស មិនបានអី គេងគេអោយចំនេញតិច វារហន់ពេក
ចង់តែមានពេក អ្នកខ្លះគេ ដុល្លា៤១ជាងទេ គេគិតអោយយើង៤២ យើងការពិតបាត់ហា បាត់បង់លុយ១រយពីរយ មិនស្តាយទេ ប៉ុន្តែ ក្តៅ អានេះគេង ថ្ងៃក្រោយលែងមកសុី។ 13: 11
some other examples, our people, when they sell they want to earn fast. if dollar money is 42 real, give only 40 Riel. to gain some earning. so fast. want to be rich fast. some people dollars over 41
they give us 42 we actually lost 1 or 2 hundred we don't regret. but angry they gain. next day will never come eat again.


ដល់គេលើកទឹកចិត្តយើងមួយរយពីរយថ្ងៃក្រោយ យីយាយបិនឹងល្អ មកសុីទៀត នែអាគិតភ្លាមៗហ្នឹង បងប្អូនសព្វថ្ងៃ គិតតែអារឿងភ្លាមៗហ្នឹងតាហ្មង គិតធ្វើម៉េចអោយបានអាសុីហ្នឹងភ្លាមៗហ្មង
អត់គិតអីទៀតហេ ទីបំផុតហា អាសុីហ្នឹងក៏អត់បានដែរ សង្គមមួយដែលគិតថា ប្រុងតែធ្វើម៉េចអោយបានលុយបានកាក់មកដើម្បីសប្បាយតាមទ្វាទាំង៦ហ្នឹង
but when they encourage us 1 or 2 hundred Riel, next day we come again. this woman is nice.
come to eat again. you know think fast fast nowadays you think what is fast how to get the food fast
no care, finally even food is no, a society which think of how to get money to enjoy through the 6 doors.


អត់មានគិតអីទាំងអស់ ទីបំផុតអាលុយ
អាកាក់ដើម្បីទ្រទ្រង់អោយបានសប្បាយតាមទ្វាទាំង៦ហ្នឹង ក៏អត់ដែរ ប៉ុន្តែ ប្រទេសគេដែលគេគិតហួសពីការសប្បាយតាមទ្វាទាំង៦ហ្នឹង ដែលគេគិតទៅជាឧត្តមគតិហា បងប្អូន ទីបំផុតហាស្រុកគេអាលុយ
អាកាក់សម្រាប់ទ្រទ្រង់ ជីវិតអោយរស់នៅ សប្បាយតាមទ្វា៦អត់ខ្វាស់ហ្អេ បងប្អូន
ហើយប្រជាពលរដ្ឋនៃប្រទេសគេពោពេញទៅដោយគុណធម៍ហ្នឹង
They don't think much, finally the money for the 6 door enjoyment is no too. but
for the countries which care more than the 6 door enjoyment that they think ideally
my fellow finally the money for living lives and enjoy through the 6 doors is plenty.
and their people is full of that virtue.


ខ្ញុំសូមវេចញ៉ែកម្តងទៀត អំពីការងារទាំងពីរហ្នឹង
លោកបណ្ឌិត លោកអ្នកប្រាជ្ញទាំងឡាយ លោកថាជីវិតហា បើរស់នៅគ្មានការងារណា គួរអោយធន់ទ្រាន់ណាស់ គ្មានការងារ គឺធន់ទ្រាន់ណាស់ សួរថាតើ ស្អីជាការងារ យើងអោយតែលឺការងារ គឺដឹងតែ
ទៅធ្វើការរោងចក្រ រកសុីអោយបានលុយយកមកចាយ អាហ្នឹងយើងហៅថាការងារ
Let me analyze again about those two jobs.
philosophers say if a life without a job is really boring. no job is really boring. so what is the job?
if we hear the word job we generally think of factory work, do business to get money to spend that are what we call jobs.


ពួកអ្នកបណ្ឌិត អ្នកប្រាជ្ញទាំងឡាយ លោកថាអាហ្នឹងមែនការងារហេ បើសិនណាជាបងប្អូនរកការងារ ដើម្បីត្រឹមសុី ត្រឹមចាយ ត្រឹមសប្បាយតាមទ្វាទាំង៦ហា បងប្អូនមើលសត្វទៅ បងប្អូនមើលសត្វទៅ សត្វដូចគ្នា វាចង់សប្បាយ ជ្រូកវាសប្បាយនិងឈ្មួសដី ទាវាសប្បាយនិងហួអាចម៍ និងទៅ ហួរផុកហួរអី វាសប្បាយដូចគ្នា។ 14: 36
philosophers say that is not job if you find a job only to eat or spend or to enjoy through the 6 doors.
take a look at animal, animals are the same as that they want to enjoy, pig enjoy mess up soil. duck enjoy blow poop or mud they are happy as humans.


យើងក៏សប្បាយដូចគ្នាដែរ បើសិនណាជាយើងសប្បាយតាមរបៀបចុងហាណា សត្វតេរឆានជាមួយនឹងយើង ដូចគ្នា ប៉ុន្តែបណ្ឌិតអ្នកប្រាជ្ញទាំងឡាយ លោកថានោះមិនមែនជាការងារទេដែលហៅថាការងារគឺជាការងារជាឧត្តមគតិ នែកអាការងារជាឧត្តមគតិនៀកដែលធ្វើអោយមនុស្សបែងចែកដាច់ណាត់ អំពីសត្វតេរឆានដ៏ទៃទៀត
we are happy the same too, if you are happy through that way, animals and us are the same, but
philosophers said that is not a job, the job which is ideal job, this kind of job make human away from animal.


សត្វតេរឆានដ៏ទៃទៀតគ្មានការងារជាឧត្តមគតិទេបងប្អូនណា នៅស្រុកគេ
ដែលមានជំនួយពីអ្នកប្រាជ្ញបណ្ឌិត ជំនួយជួយពន្យល់ហា ពន្យល់តាមវេទិការសាធារណចឹងក៏មាន ពន្យល់តាមទូរទស្សន៍ក៏មាន ពន្យល់តាមវិទ្យុក៏មានបោះពុម្ភសៀវភៅក៏មាន
ដើម្បីចែកជួនចំណេះដឹងដែលគេពិចារណាឃើញ ទៅដល់ជនរួមឈាមរបស់គេ ពេលណាពលរដ្ឋរបស់គេដុះ អាគំនិត រស់នៅត្រូវតែមានការងារ ជាឧត្តមគតិហា បងប្អូន
other animals don't have ideal job, my fellows in other countries which have help from philosophers
help to explain, explain at forum like this.
via TV and Radio, books to share the knowledge that they know to their country man and woman
when their people grow the idea that live should have ideal job,

ពលរដ្ឋរបស់គេផ្គុំគ្នាឡើង
ក្លាយទៅជាសង្គមមួយ ទៅជាប្រទេសមួយថ្លៃថ្នូរ ទីបំផុតហា គេក្លាយទៅជាមនុស្សឆ្លាតហា អាការងារដើម្បីចិញ្ចឹមជីវិតរស់សប្បាយតាមទ្វា៦ ក៏សព្វគ្រប់ហើយ គេមានការងារជាឧត្តមគតិរបស់គេទៀតបងប្អូន ដល់ពេលប្រជាពលរដ្ឋគេដុះអញ្ចុងហា បងប្អូន
គ្រប់ការងារទាំងអស់ដែលគេ ទៅរកលុយដើម្បីយកមកចិញ្ចឹមជិវិតហា សុទ្ធសឹងតែប្រកបទៅដោយឧត្តមគតិទាំងអស់
their people get together become a great nation. finally they become wise people and
the job for living happily through the 6 doors also have enough.
they have their ideal job too. when their people grow that way.
all the job they go find to live their lives are full of ideal.


ខ្ញុំលើកឧទាហរណ៍
អ្នកខ្លះគាត់ធ្វើពេទ្យ ធម្មតាធ្វើពេទ្យហា ស្រុកណាក៏ដូចស្រុកណាដែរ ធ្វើពេទ្យ​ឯកជនក៏ដោយ ពេទ្យរដ្ឋក៏ដោយ ត្រូវបានប្រាក់ខែចឹង ប៉ុន្តែក្នុងឌួងចិត្តរបស់គេ ប្រាក់ខែ មិនមែនជាគោលដៅដែលគេត្រូវធ្វើការទេ
Let me give you an example of this,
some people do a job as doctors, normally be a doctor. whatever country, even private doctors or
public doctors must get salary, but in their mind salary is not the goal that they have to work for.



ការពិតទៅក្នុងឌួងចិត្តរបស់គេ​ ការសង្រ្គោះមនុស្សមេត្តាចិត្ត ការសង្រ្គោះមនុស្សហក់ គឺជាគោលដៅ របស់គេគឺជាឧត្តមរបស់គេ ប៉ុន្តែធម្មតា បើយើងទៅធ្វើការ
ដើម្បីតែសង្រ្គោះមនុស្ស យើងអត់បានធ្វើកិច្ចការរកសុីយើងវាត្រូវងាប់ គ្មានបានសង្រ្គោះមនុស្សទេ អញ្ចឹងពេលដែលយើងធ្វើការសង្រ្គោះមនុស្សហ្នឹង វាត្រូវមានប្រាក់ខែ
in facts, in their mind rescue people with heart, rescuing people is their goal, is their ideal but normally if we go to work only to rescue people so we don't have time to any business and we will die without rescuing people so when we work a rescuing job we must have salary.


ប៉ុន្តែប្រាក់ខែមិនមែនជាគោលដៅហេ មែនជាគោលដៅទេ ក្នុងឌួងចិត្ត របស់គេប្រាក់ខែមិនមែនជាគោលដៅទេ គេទៅរៀនពេទ្យហា គេបង្រៀនពេទ្យគេ នោះគេបង្រៀនតាំងពីនៅសាលានោះ
កូនក្មេងតូចៗឯណក អោយវាយល់អំពីគោលដៅនៃជីវិត ដល់ពេលវាដុះ អាគោលដៅនៃជិវិតហ្នឹងហែក ការងារដែលវាបូជាជីវិតដើម្បី សុទ្ធសឹងតែជាការងារឧត្តមគតិ
but salary is not the goal, not the goal. in their mind salary is not the goal. when they study medicine,
they teach their medical students since school
make the kids understand the goal of life, when they get it the job they sacrifice are all ideal job.


ដែលរុញច្រានពួកគេអោយឃ្លាតឆ្ងាយ បែងចែក ដាច់ស្រឡះ អំពីសត្វតិរឆានដទៃទៀ
មិនមែនរស់នៅសប្បាយតាមទ្វា៦ទេ ដល់ពេលគេដុះ អាគំនិតហ្នឹងហា ពេលដែលវាទៅរៀនពេទ្យ ក្នុងឌួងចិត្តវា ចិញ្ចឹមនូវចិត្តជួយសង្រ្គោះហ្មងមែនរឿងលុយហេ បងប្អូន មែនរឿងលុយហេ
មិនមែនរឿងលុយតាហ្មង ពេទ្យគេ តាំងពីក្មេងៗមក គេបណ្តុះ អោយមានសណ្តានចិត្ត អោយមានឧត្តមគតិ អោយបូជាជីវិត ដើម្បីការងារជាឧត្តមគតិ
that push them away, separately from other animals, not live happily through the 6 doors, when they grow this idea. when they attend medical school in their mind always want to rescue. not for money,
not for money.  their doctors since kids, they train to have good heart and ideal make them dare to sacrifice their life for ideal job.


ប្រាស់ចាក់អាការងារដែលជាប្រយោជន៍ផ្ទាល់ខ្លួន ដល់ពេលគេទៅធ្វើពេទ្យហា បងប្អូន មេត្តាចិត្តហ្នឹង កើតចេញមកតាហ្មង ពីព្រោះ អាការងារសង្រ្គោះគឺជាការងារឧត្តមគតិ គ្រាន់តែឃើញមនុស្សចូល
ពេទ្យហា បងប្អូន និយាយពីស្ទុះទៅរញ៉ៃ ដូចសត្វដែលហែកសត្វគ្នាសុីចឹង ពេទ្យតាំងពីពេទ្យតូច តាំងពីដុកទរ រត់ត្រង់ជើង ដើម្បីអី? ទៅអុសមនុស្សហ្នឹង​ យកមកមើល ពីព្រោះតាំងពីក្មេងម្លេះ
apart from personal job, when they become doctors the compassion comes out, because rescuing jobs are their ideal jobs, just to see patients go into hospital, they come overwhelm, just like animals eat prey, from junior doctor until senior doctors run straight, why? take that person to rescue
because since children.


វាពិចារណាឃើញថា ស្អីក៏អាចធ្វើបានដែរ ក្រៅអំពីជីវិត ស្អីក៏អាចធ្វើបានដែរ​ កប៉ាលហោះ​មួយខូចធ្វើកប៉ាលហោះមួយទៀត បរម៉ានណូណាខូច ធ្វើបរម៉ានណូទៀត តែជីវិតមនុស្ស តែហួសទៅហើយ ជួយមិនបានទេមិនដឹងធ្វើម៉េចបង្កើតមនុស្សហ្នឹងមកទៀតហេ មនុស្សដដែលហ្នឹង ដូច្នេះពេលដែលឃើញអ្នកជំងឺចូលទៅហា បងប្អូន និយាយពីនាំគ្នាចូលទៅក្នុងពេទ្យហ្នឹង មើលអស់ដៃអស់ជើងហ្មង
they consider that everything can make again but live cannot, everything can be made again, like
a plain broken, make a new one, rocket broken, make a new one, but human life when it's gone, cannot make it again, cannot make that person again, same person,
so when patients enter the hospital, they try their best to cure them.


ប៉ុន្តែបងប្អូនក្រលេក
មើលពេទ្យស្រុកខ្មែរយើងមើល បើឃើញអ្នកជំងឺចូលទៅក្នុងហ្នឹងហា ឧទាហរណ៍ដូចអ្នកជំងឺពោះធំ អ្នកខ្លះស្រែកលឺហា អ្នកពោះធំ ឈឺពោះស្រែកលឺហា បងប្អូនមើលពេទ្យជួនកាលស្រែកថាម៉េចអោយ
កាលពីអីៗគ្នា ម៉េចវាមិនស្រែកដល់ចឹងផង ដល់ពេលអាឡុវក៏វាស្រែកៗចង់ងាប់ ថ្លង់គេថ្លង់ឯង គ្មានមេត្តាចិត្តក្នុងហ្នឹងហេបងប្អូន ដើម្បីអោយប្រទេសយើងហា​ ក្លាយទៅជាពលរដ្ឋមួយដែលមានសេចក្តីថ្លៃថ្នូហា
but take a look at Khmer doctors, if they see patients go in there, for example, pregnant patients
some shout out loud, hurt makes them shout, some doctors sometimes shout at what?
when making out, why don't you shout like that? and now why are you shout so loud? very noisy
no compassion in that, to make out country become good citizens that have dignity.


គេបណ្តុះតាំងពីក្នុងសាលា គេបណ្តុះតាំងពីក្នុងសាលា ហើយមិនមែនបំពាក់បំប៉នគោលជំហវាទេ បងប្អូន អាបំពាក់បំប៉ន គោលជំហរ​ ដូចលេនិនចឹង
ដូច ហ៊ូជិមិញចឹង យកកូនខ្មែរដើម្ពីបំពាក់បំប៉នគោលជំហរដើម្បីបំផ្លាញកូនខ្មែរវិញ អាហ្នឹងគេហៅបំពាក់បំប៉នគោលជំហរ អានេះវ៉ែកផ្ឡុវ ពន្យល់អោយអ្នកទាំងអស់គ្នាហ្នឹងបានយល់ អំពីផ្លូវជីវិតដោយខ្លួនឯងហ្មង
they train since in school, since in school, not cover them, my fellow, cover means like Le Nin
or Ho Chi Minh, take Khmer children to cover in order to destroy Khmer children,
this is call covering, but this is guiding the way, by explaining people to understand about
the way of life by themselve.


អត់មានបំពាក់បំប៉នចង់អោយហ្អែងទៅនេះ ទៅនោះទេ​ ជួយវ៉ែកមើលផ្លូវ ហើយបង្ហាញអោយអ្នកឯងយកទៅពិចារណាថាតើជីវិតគួររស់នៅក្នុងផ្លូវហ្នឹងអត់ បងប្អូនហា សព្វថ្ងៃហាសឹងថាមួយមន្ទីពេទ្យហា រកមនុស្សម្នាក់ដែលការងារក្នុងពេទ្យហ្នឹង
គឺជាការងារជាឧត្តមគតិ ស្ទើរកអត់ឃើញបងប្អូន ស្ទើរកអត់ឃើញ
not cover them, want them to there, here, help see the road, and show them to consider whether should live what way, my fellows, nowadays, almost a hospital cannot find a person whose job is ideal job, almost cannot.


បើប្រធានពេទ្យនៅក្នុងហ្នឹងគាត់ជាមនុស្សដែលពោពេញទៅដោយ
ឧត្តមគតិ ការងារដែលជាឧត្តមគតិគឺជាគោលដៅរបស់គាត់ គាត់នឹងត្រិះរិះរកមធ្យោបាយយ៉ាងម៉េច  ដើម្បីអោយតំណើរការក្នុងពេត្យទាំងអស់ហ្នឹង វាគឺជាការងារសង្រ្គោះ អាប្រាក់ខែទុកវាក្រោយ
បងប្អូន អាប្រាក់ខែទុកវាខាងក្រោយ ទុកវាខាងក្រោយ
if the CEO in that hospital is one who is full of ideal, ideal job is their goal. they will find a way
to make the process in hospital is rescuing job whereas salary keep it back.
my fellows, salary keep it back, keep it back.


អាការងារសង្រ្គោះគឺជាការងារទី១ គាត់ប្រជុំពេទ្យគ្នាគាត់ហ្នឹង ដើម្បីបណ្តុះគំនិតបណ្តុះអីហ្នឹងហា ប៉ុន្តែប្រជាពលរដ្ឋខ្មែរយើងបងប្អូន កម្រមានឧត្តមគតិណាស់ បងប្អូន ចូលធ្វើពេទ្យហ្នឹងហេ បើម៉ែឪប្រាប់កូនផងថា មនុស្សនៅតែកើតអាជំងឺនៅតែមាន ហ្អែងរៀនពេទ្យទៅវាមិនអត់បាយសុីទេ សុទ្ធតែចឹងបងប្អូនហា សុទ្ធតែចឹងហា៕ 19: 39
rescuing job is the first, they have meetings with their colleagues is just to grow ideas, but our people
seldom have ideal, be a doctor, their parents tell their children whenever people still bear, deceases
still exist, you study medicine, you won't die by starving, like that, like that.


បានវាចឹងហា អាឡុវបងប្អូនងាក់ទៅមើលគ្រូបង្រៀន នៅស្រុកគេ គេបំពាក់បំប៉នចឹង ដូចគ្នា គេវ៉ែកផ្លូវ អោយប្រជាពលរដ្ឋគេដើរតាមតម្រុយដែលគេបានពិចារណាឃើញ ដូចគ្នា គ្រូហាបងប្អូន
មិនត្រូវយកអាប្រាក់ខែហ្នឹងគឺជាគោលដៅហ្អេ អាប្រាក់ខែហ្នឹងដែលយើងធ្វើវាបានហើយ បងប្អូន ប៉ុន្តែសណ្តានចិត្តរបស់យើង ការផ្តល់ចំនេះដឹង ការផ្ទេចំនេះដឹងអោយមនុស្សជំនាន់ក្រោយគឺជាគោលដៅទី១។ 20: 06
this is why, now let's take a look. teachers in other countries, they train like that, the same thing,
they guide way by what they thought. same, teachers should not take salary as their goal,
that salary that we can do, but our kindness, providing knowledge, sending knowledge to next children is their goals.


មនុស្សរស់នៅក្រោម ឧត្តមគតិហ្មង ធ្វើអោយមនុស្សឃ្លាតឆ្ងាយខ្លាំងណាស់ អំពីសត្វតិរឆាន បើមនុស្សធ្វើដើម្បីតែសុីសប្បាយតាមទ្វា៦ តិរឆានជាមួយមនុស្ស ដូចគ្នា ដូចគ្នា បងប្អូនពិចារណាហឹកហើយយើងតាំងពីយូមកហា អត់មានពីណាផ្តល់ទិន្និយអោយបែបហ្នឹង​ អញ្ចឹងបានប្រជាពលរដ្ឋយើងល្ងង់ក៏ល្ងង់ ចិត្តអាក្រក់ក៏ចិត្តអាក្រក់ ដល់ពេលទីបំផុតហា អាស្អីដែលជាវត្តុបំណងបងប្អូន
ថា អញគ្មានខ្វល់ឧត្តមគតិណាទេ អញខ្វល់អោយតែបានសុី ក៏វាមិនបានសុីទៅចឹង
people live below ideal, make them far away from animals,
if human do only to enjoy through the 6 doors, animals and humans are the same,
think about it, and we've never got anyone explain like this for so long.
so that's why our people is ignorant, bad heart, at the end what are your intentions.
that I don't care about ideal. I care only what to eat, why nothing for eat?


បើវាចំនាប់ចឹងក៏វាមិនមានទៅ ថាអាផ្លូវទៅមានហ្នឹង មែនចឹងទេ។
ដែលស្រុកគេ គេគិតឧត្តមគតិ ឡើងរហូតដល់គេជួយប្រទេសគេឆ្អែតឆ្អន់ហើយ គេហៀមកជួយដល់ស្រុកយើងទៀតហា ហេតុអីបានជាគេមកជួយដល់ស្រុកយើងទៀត ពិបាកគ្រាប់ភ្នែកពេក
បិទភ្នែកវាមិនជីត ហើយឯងអោយតែឃើញគេមក ហូអរហាស់ សុីមិនចេះខ្វិលហេ អត់ពិចារណាបងប្អូនហា
If they are good at it why aren't they rich? In facts, the way to be rich not that way.
Whereas other countries they think of ideal until they can help their country, they come to help our country
Why they come to help our country? Hard to see, cannot shut down their eyes, they our people when see they come, feel excited eat not lazily without considering.


បើពួកយើងមិនជួយវែកតំរុយទេ បងប្អូន ជនជាតិយើងមិនដឹងទៅជាស្អីទេ បងប្អូន
មិនដឹងទៅជាស្អីទេ បងប្អូនមើល អោយសព្វគ្រប់ហឹក ទាំងអ្នកនយោបាយខ្មែរ ក៏ចឹង បងប្អូនមើលទៅអ្នកនយោបាយខ្មែរ មិនមែនឌួងចិត្តរបស់គាត់ដែលជាឌួងចិត្តសង្រ្គោះប្រជាពលរដ្ឋ
គឺជាគោលដៅរបស់កាត់ទេ។ អាគាត់ការងារធ្វើទៅបានប្រាក់ខែហ្នឹង គឺជាកិច្ចការទី២ធម្មតា ធម្មតាតែធ្វើទៅវាបានប្រាក់ខែ តែអត់ប្រាក់ខែរស់ម៉េចកើត
If we don't help guide the way, my fellows, our race becomes bad, my fellows,
Even Khmer politicians, let's see Khmer politician not their hearts is saving heart for the people is their goal,
The job for salary is their second job, normally when working must get salary.


ប៉ុនកុំយកអាប្រាក់ខែហ្នឹងជារឿងទី១ហា
ប៉ុនអ្នកនយោបាយស្រុកខ្មែរ គ្មានចង់បានប្រាក់ខែទេ បងប្អូន ប្រាក់ខែមានច្រើនណា ចង់ពុករលួយ ចង់ពុករលួយហ្នឹងហ្មង បើមិនចង់ពុករលួយទេ ចង់អោយគេថាអញហ្នឹងធ្វើធំ។
ពួជអញហ្នឹងវាគ្រាន់បើ ទៅទីណាគេគោរព នែកអាចិត្តដើម្បីអញហ្នឹងហែក ដល់ពេលរូបភាពបងប្អូនអាចមើលឃើញថាដូចជាសប្បុរសចឹង មានចែកអំណោយ មានកសាងសាលារៀន មានកសាងមន្ទីពេទ្យធ្វើថ្នល់ ចុះជួយស្ទុងស្រូវប្រជាពលរដ្ឋ
But don't take the salary as the first goal, but Khmer politician don't want salary, my fellows, the salary not much,
But they want corruption, if not that, they want to make big,
My relative is pretty good. Have people respect everywhere they go, the is the heart to ego, and the image you can see seem to be generous, like giving gift, building school, building hospital, road, go down to help transplant rice.


ប៉ុនបើបងប្អូនមើលក្នុងឌួងចិត្តហ្នឹងហាក់ ថាហេតុអ្វីបានចេញសកម្មភាពអស់ហ្នឹង ស្មាទោស បងប្អូន ខ្ញុំហា មានពេលខ្លះខ្ញុំខ្ពើមចង់ក្អួតហា បងប្អូន ខ្ពើមចង់ក្អួត
ខ្ពើមទាំងសកម្មភាពរបស់អ្នកបុណ្យទៀតបងប្អូន អ្នកខ្លះហែកឋិន ប៉ុនខ្ញុំមើលខ្ញុំចង់ក្អួតហ្មង ដឹងអាម៉េច ពីព្រោះវាមិនមែនឌួងចិត្តជាឌួងចិត្តសង្រ្គោះបងប្អូន មែនឌួងចិត្តសង្រ្គោះហេ
But let's look at their mind, why they do that? Sorry, my fellows, for me sometimes I disgust it very much,
Even those who do in religion, some people carry Katin but I see I want to throw up, because it is not the saving heart, Not that.


ខ្ញុំរកឃើញច្បាស់ហ្មង ព្រះសង្ឃច្រើនណាស់ បងប្អូន អ្នកបុណ្យអ្នកទាន អ្នកធម៍អ្នកអារ៍ច្រើនណាស់
បងប្អូន សុទ្ធតែនៅក្នុងនាយដើម្បីអញហ្នឹងទាំងអស់ បងប្អូនហា អ្នកដែលមានឧត្តមគកិ ការងារជាឧត្តមគតិគឺជាកិច្ចការទី១ ដែលហៅថា ការងារជាឧត្តមគតិ មិនមែនជាការងារដែលជា
ប្រយោជន៍ផ្ទាល់ខ្លួនហេ ប៉ុន្តែបងប្អូនត្រូវរៀបចំអោយតាមលំដាប់លំដោយ ការងារដែលផ្តល់ជាលុយជាកាក់ដើម្បីចិញ្ចឹមជីវិតវាជារឿងទី១បងប្អូន វាជារឿងទី១
I find it obviously. Many monks, my fellows, those who go good deeds, those who is in dhamma, so many,
My fellows, are in the meaning for themselve, my fellows, those who have ideal, ideal job is the first job,
The ideal job is not the job for your personal interest, but you must arrange them, the job for a living is the first, my fellows, it is the first.


ប៉ុន្តែវាមិនមែនជាគោលដៅទេ យើងសងអាកាំជណ្តើរទី១រួចហើយ បានយើងសង់អាកាំជណ្តើរទី២បាន ទាល់តែមានសុីគ្រប់គ្រាន់បានមនុស្សអាចមានឧត្តមគតិបាន
ក៏ប៉ុន្តែសូមអោយបងប្អូនកុំតាំងចិត្ត ថាអញខំប្រឹងធ្វើការអោយតែបានសុីនេះអាហ្នឹងអាក្រក់ណាស់ បងប្អូន
But it is not the goal, after we build the first step, then we build the second step, unless we have enough to eat then the people can have ideal, but please don't just want to do only for eating, that so bad, my fellows.


មនុស្សអោយតែក្នុងសង្គមណាមានមនុស្សចឹងច្រើនហា សង្គមបងប្អូនក្លាយទៅជាសង្គមហែកហួរ
ពេលហ្នឹងហាបងប្អូនចាប់ផ្តើមចេញនូវការបោកប្រាស់ហើយ មនុស្សណាឆ្លាត ចាប់ផ្តើម បំភាន ចាប់ផ្តើមបន្លប់ ចាប់ផ្តើមបំភាយ ចាប់ផ្តើមគំរាមកំហែង ចាប់ផ្តើមសូកប៉ាន ដើម្បីអោយចេញជា
ប្រយោជន៍ផ្ទាល់ខ្លួន ចឹងហ្មង។
If a society has many of that kind of people, your society will become a bad society.
It is the time for cheating, those who smarter start cheating, make confusing, start to make scared, start threaten, take a bribe, to produce self-interest.


ហើយមនុស្សដែលល្ងិតល្ងង់ត្រូវបានគេ បង្វក់យ៉ាងវួកវី នៅក្នុងសង្គមរបស់មនុស្ស ស្រុកខ្មែររបស់យើងនៅក្នុងស្ថានភាពបែបហ្នឹងហា បងប្អូន
អញ្ចឹងហើយបានពួកយើងធ្មេចភ្នែកអត់បានទេ
បងប្អូន ធ្មេចភ្នែកអត់បានទេ 23:34
And those who are ignorant will get cheated, make confused in the human society, in our country is in that situation, my fellows, so we cannot close our eyes. My fellows, cannot do it.


សុំទោសពួកយើងមានចំនួនខ្លះដែរ ដែលធ្វើការជាមួយពួកយើងហ្នឹង បើពួកយើងគិតពីរឿងការសុីគឺជាគោលដៅហា បងប្អូន យើងរួចខ្លួនហើយ យើងមាន
សុីហើយ រួចខ្លួនហើយ ជាពិសេសខ្ញុំ សុំទោសខ្ញុំមានសុីរួចខ្លួនហើយ ហើយអត់មានប្រពន្ធមានកូនផង ហើយខ្ញុំពិចារណារឿងធម៍ច្រើនផង អត់សូ​វរវល់និងរឿង
មានហួសកំពូលហេ
Sorry, we have some of us that work with us, if we only care about eating as our goal, my fellows,
we are free from it, we have enough to eat, especially me, sorry I already have it, and I don't have a wife and children, and I know a lot of dhamma I don't care about to be top rich man.


ប៉ុន្តែសម្រាប់ខ្លួនខ្ញុំដែលហៅថាមានគឺគ្រប់ តែគ្រប់គឺមានហើយ​ ហ្អែងចង់មានវីឡាដប់ ម៉ាភៃ ដប់ៗទៅ ហ្អែងងាប់ហ្អែងយកទៅតាមហែ?
អញមុននឹងងាប់ អញប្រើអោយអស់ អាវីឡាហ្នឹង គ្មានអោយសល់១កាក់១សេនហេ នៅលើផែនដី អញប្រើអោយអស់ជាប្រយោជន៍សម្រាប់ខ្លួនអញខ្លះទៅជាប្រយោជន៍សម្រាប់អ្នកដទៃខ្លះទៅ
but for me the richness is having enough, if enough means you are rich, even if they want to have modern house 10 or 20 if you die you take it with you? for me before I die I use it completely,
that modern house not leave even 1 or 2 cents on this earth, I use all for myself some, and for the others some,


ប៉ុន្តែប្រយោជន៍សម្រាប់អ្នកដទៃ ប្រយោជន៍រួមគឺជាគោលដៅ សម្រាប់ខ្ញុំអាហ្នឹងគឺជាគោលដៅហ្មង ខ្ញុំពិចារណាឃើញអញ្ចឹងបងប្អូនហា
ខ្ញុំចង់វែកតម្រុយ ដើម្បីអោយកូនខ្មែរវាមានតម្រុយដើរ បងប្អូន។ 24:16
but the interests for others, the common interests are the goal, for me that is the goal, I see that, my fellows, I want to guide it for our young people have way to go.