loading...

A man who leave you and come back to you. Why?


A man who leave you and come back to you. Why?
Friday, February 15, 2019
7:52 PM

មនុស្សដែលបែកចិត្តរួចហើយ មកសុំទោស ជាពិសេសគឺមនុស្សប្រុស ដែលបែកចិត្តអំពីមនុស្សស្រី ភាគច្រើនហាណា
រួចហើយត្រឡប់មករកមនុស្សស្រីវិញ ក្មួយៗត្រូវព្យាយាមយល់អំពីអារម្មណ៍របស់មនុស្សប្រុសដែលបែកហើយហាណា
ត្រឡប់មករកក្មួយវិញ មនុស្សប្រុសច្រើនហាស់ មនុស្សស្រីក៏ដែរ ប៉ុន្តែភាគច្រើនមនុស្សស្រី មិនសូវ ដូចថាមិនសូវ គិតជាភាគរយហា សាវ៉ាដូចមនុស្សប្រុសហេ ពីព្រោះមនុស្សប្រុសវាប៉ាឡូកប៉ូកបាក់ រឿងហ្នឹងជារឿងធម្មតា ចឹងពូចង់និយាយទៅ
កាន់មនុស្សស្រីដែលជាជនរងគ្រោះ ត្រូវបានមនុស្សប្រុសស្រឡាញ់ហើយ បែកចិត្តទៅរកអ្នកថ្មី ហើយគាត់ត្រឡប់មកវិញ
ក្មួយត្រូវព្យាយាមយល់អំពីចិត្តមនុស្សប្រុសហ្នឹងអោយបានច្រើន មនុស្សប្រុសច្រើនណាស់ ដែលត្រឡប់មកវិញ មិនមែន
បានទទួលស្គាល់កំហុស របស់ខ្លួនដែលបានធ្វើទៅលើមនុស្សស្រីហ្នឹងទេ គឺមនុស្សប្រុសហ្នឹងទៅរស់នៅជាមួយមនុស្សស្រីថ្មីហ្ហ្នឹង វាអត់ស្រួល វាមានបញ្ហារបស់វា វាត្រឡប់មកវិញ ហើយវាច្រើនតែនិយាយថា បងខុសហើយ បងខុសហើយ អាបងខុសហ្នឹង ក្មួយត្រូវព្យាយាមសួរវា ថាបងខុសរឿងអី បងមានអារម្មណ៍ថា អ្វីៗដែលបងធ្វើពីមុននោះ ខុសចំពោះខ្ញុំ ឬក៏បងយល់ថា ការសម្រេចចិត្តរបស់បងទៅ​ជ្រើសរើសជាមួយ ជ្រើសរើសអ្នកថ្មីហ្នឹងវាខុស រើសទៅវាមិនស្រួល នៅទៅវាមិនស្រួល រួច
ហើយត្រឡប់មករកខ្ញុំវិញ ដោយមើលឃើញថាខ្ញុំហ្នឹងល្អជាង មនុស្សប្រុសច្រើនណាស់ ដែលបែកទៅរួចហើយត្រឡប់មកវិញគឺក្នុងនាយ ហ្នឹងហេ ហើយចេះតែនិយាយថាខ្ញុំខុសហើយ ហើយមនុស្សស្រីដែលនៅស្រឡាញ់គេ អោយតែគេថាខ្ញុំខុសហើយ
ខ្ញុំខុសហើយ ចិត្តវាអត់ដាច់ ដល់ចិត្តអត់ដាច់នៅជាមួយគ្នាតិចទៅ អាប្រុសហ្នឹងទៅវិញ ទៀតហែស វាចឹងហា
ដោយសារអី ដោយសារអាប្រុសហ្នឹង វាមិនបានមានអារម្មណ៍ ថាវាបានធ្វើខុសទៅលើម្នាក់ស្រីហ្នឹង វាត្រូវតែមកលុបលាងកំហុសដែលវាបានធ្វើចំពោះមនុស្សស្រីហ្នឹងហេ វាមិនមែនមកក្នុងភាពអាត្មានិយមដើម្បីអោយវាបានស្រណុកទេ
គឺវាមកទទួលខុសត្រូវនៅអំពើដែលវាបានធ្វើខុសទៅលើមនុស្សស្រីហ្នឹង បើសិនណាប្រុសហ្នឹងមកក្នុងនាយបែបហ្នឹងហា
គឺមានតម្លៃបំផុតសម្រាប់ការទទួលយក ប៉ុន្តែបើមនុស្សប្រុសហ្នឹងហែក វាទៅជាមួយមនុស្សស្រីថ្មី រួចហើយវានៅមិនសុខ មនុស្សស្រីខ្លះបន់ទៀតហា បន់អោយតែវាមិនសុខនឹងអាមករកអញវិញ នែក វាចេះអាចឹងទៀតហា។​២ចុច ២៨
បន់គេអោយវាហ្អែង អោយវារញ៉េរញៃ ទៅ ហ្អែងចាំមើល ម៉េចៗទៅ អោយត្រឡប់មករកអញវិញ។ មនុស្សប្រុសដែលមក
ក្នុងនៃថា នៅជាមួយមនុស្សស្រីថ្មីមិនបានសេចក្តីសុខ រួចហើយមករកអ្នកចាស់ បើតាមពូវិញ ពូយល់ថា ជាមនុស្សដែល
ពុំមានតម្លៃក្នុងការទទួលយកទៀតទេ មនុស្សបែបហ្នឹង ហើយវាច្រើនតែប្រើពាក្យថា បងខុសហើយ យើងស្តីអោយ
អាម៉េចក៏ដោយពីព្រោះវាត្រូវការយើងវិញ ហើយវាដឹងថាមនុស្សស្រីហ្នឹងចិត្តទន់ផង វាច្រើនតែនិយាយថា បងខុសហើយ
បងខុសហើយ ហើយមនុស្សស្រីបើសិនណាជា ស្តីអោយគេ គេប្រកែកហា អាហ្នឹងស្តីអោយញឹកហា ដល់ពេលគេថា ខុសហើយ ខុសហើយ ទឹកភ្នែកហ៊ូប៉ាដោយ ព្រោះចិត្តមិនទាន់ដាច់ស្រឡាញ់ យកគេទៀតហើយ ហើយម៉ាបន្តិចហ្នឹង អាមនុស្សប្រុសដដែលហ្នឹងវាទៅទៀតហើយ ពីព្រោះអី ពីព្រោះវាអាចនិងជួបពីអ្នកណាមួយដែលវាយល់ថាប្រសើរ ជាងអ្នកនឹងទៅទៀតហើយ តែចឹង រួចហើយថ្ងៃក្រោយមកទៀត មកទៀត មនុស្សស្រីហ្នឹងចិត្តអត់ដាច់ទៀតហើយ មនុស្សស្រីចឹង វាសាក់សម
អោយគេបោកហើយ វាសាក់សមនឹងគេបោក ពីព្រោះអី ពីព្រោះជាមនុស្សស្រីដែលចូលចិត្តនៅអាពាក្យលួងលោមហ្នឹងហ្មង
ពាក្យដែលគេធ្វើអោយយើងទន់ចិត្តហ្នឹងហ្មង មនុស្សប្រុសដែលជាមនុស្សប្រុសមានតម្លៃហា វាមិនចូលចិត្តប្រើពាក្យលែបខាយ ដែលជាអាភាសារបៀបមនុស្សប្រុសញ៉ែហា ពូមិនដឹងជាពន្យល់យ៉ាងម៉េច ក្មួយៗអាចយល់ហើយ អារបៀបមនុស្សប្រុសប្រើភាសាលែបខាយបែបញ៉ែហា។៣ចុច ៤៥
មនុស្សប្រុសខ្លះវាប្រើភាសាជ្រៅដែរ របៀបជាប្រលោមលោកដែរ ក៏ប៉ុន្តែគឺជាភាសាឌួងចិត្តរបស់វាដែលវានិយាយ
មានលក្ខណសុីជម្រៅក្នុងផ្លូវចិត្តរបស់វាបានវានិយាយ មនុស្សប្រុសខ្លះទៀតគឺវាចូលចិត្តលែបខាយចឹងហ្មង
ភាសារបស់វា អាលួងលោមច្រើន អីច្រើនហ្នឹងហា អាមនុស្សប្រុសចឹង មានប្រពន្ធចុងញឹកហា ចឹងហ្មង អោយតែ
វាពូកែលួងលោមៗ យកចិត្តៗហ្នឹងគឺថា -----(កាត់សម្លេងឬអត់?)------ ហើយវាយល់ថាប្រពន្ធវាហ្នឹងគឺសុីអាធម៍ហ្នឹង តែមកទៀតគឺសុីអាធម៍ហ្នឹងហើយ ហើយអាសុីធម៍ហ្នឹង ឬអត់សុីធម៍ហ្នឹង វាមិនសំខាន់នៅលើគេទេ គេអោយធម៍ហ្នឹងមក តែយើងអត់សុីញឺកៗ អាមនុស្សប្រុសហ្នឹងនៅជាមួយយើងអត់បានទេ គឺវាដូរចរឹកហើយ បើសិនណាជាវាចង់នៅជាមួយយើង អាត្រង់ហ្នឹងពូចង់រំលឹកពួកក្មួយៗអោយរៀនសង្កេតលើ សកម្មភាពចិត្តរបស់ខ្លួន ៤ចុច៤២---------- ស្មាទោស វាអត់ទាំងយល់អំពីចិត្តរបស់វាផង ជួនកាលវាគ្រាន់តែមានការប៉ះពាល់ ពាក្យសំដីខ្លះអីតិច ស្រាប់តែវាទៅមានស្រីថ្មីទៅ ហើយវានិយាយថា
ហឹម កាលហ្នឹងមកពីខ្ញុំខឹង ពេក ហើយមនុស្សស្រីហ្នឹង ខ្លះក៏អនុគ្រោះអោយមនុស្សប្រុសហ្នឹងថា ហឹម កាលហ្នឹងពូអើយខុសមកពីខ្ញុំដែរ ខ្ញុំឈ្លោះគ្នាខ្លាំងចឹងទៅ រួចហើយបានមនុស្សប្រុសហ្នឹងគេទៅមានថ្មី ក្មួយ! មនោសញ្ចេតនាណា វាមិនមែនអាចដាច់ដោយសារកំហឹងឈ្លោះគ្នា នៅប៉ុណ្នឹងទេ ក្មួយ មិនអាចដាច់ភ្លាមទេ មនោសញ្ចេតនា បើមនុស្សប្រុសហ្នឹងវាមាន
មនោសញ្ចេតនា វាមិនមែនខឹងយើងភ្លាម វាទៅរកស្ីថ្មីនោះទេ ១០ ២០ ថ្ងៃ កន្លះខែ វាអាចមានស្រីថ្មី វាមិនអាចចឹង
ានទេ វាមិនអាចតាហ្មង មនុស្សដែលមានមនោសញ្ចេតនាជាមួយមនុស្សហ្នឹង ទោះបីឈ្លោះប៉ុន្មានដងក៏ដោយ ក៏វានៅតែមក ក៏វានៅតែមក។។ ៥ចុច ៣៦
ហើយបើមនុស្សប្រុសមួយហ្នឹង គាត់និយាយថា គាត់មានថ្មីហ្នឹង ដោយសារពេលហ្នឹង យើងឈ្លោះគ្នាខ្លាំង មិនអាចទេ
ដូចមិនអាចទេ បើទោះបីជាវាទៅហាណា ឧទាហរណ៍ថា វារកមនុស្សដើម្បីបន្លប់ចិត្តវា ក៏វារឿងបន្លប់ដែរ វាមិនមែនទៅទាំងស្រុងទេ ដល់ពេលយើងឃើញមនុស្សហ្នឹងគ្រាន់តែឈ្លោះជាមួយយើងរួចទៅទាំងស្រុង ស្រាប់តែយើងថា ហឹមពូអើយ ខ្ញុំខុសមកពី អាហ្នឹងក៏ខុសមកពីខ្ញុំដែរ ពីព្រោះពេលហ្នឹងយើងឈ្ឡោះគ្នាខ្លាំងហា រឿងមនោសញ្ចេតនាមែនដាច់ដោយសារឿងឈ្លោះគ្នាខ្លាំងណាបងប្អូន វាអត់ទេ។ ៥ចុច​៥៥

ដល់ពេលមនុស្សប្រុសហ្នឹងទៅ​ ជួនកាលវាអោយលេសថា ដោយសារម៉ែឪរបស់វាបង្ខំ អោយវារៀបការរៀបអីចឹងហាណា
បងប្អូនតម្លៃនៃសេចក្តីស្នេហា នៅតែមានទោះបីបុរសហ្នឹងទៅរៀបការជាមួយនឹងអ្នកថ្មីក៏ដោយ បើសិនណាជាបុរសហ្នឹង
រៀបការតែរាងកាយ ក៏ប៉ុន្តែផ្លូវចិត្តហ្នឹងគឺនៅជាមួយនាងហ្នឹងដដែល ហើយលក្ខខណ្ឌក្នុងការដែលបុគ្គលហ្នឹងចាក់់ចេញពីយើងទៅ ជាលក្ខខណ្ឌដែលយើងស្ទុងទៅ ថាចិត្តយើងក៏ត្រូវតែធ្វើចឹងដែរ ឧទាហរណ៍ថា ម៉ែឪបង្ខំ បង្ខំដល់កំរិតណាមួយ
ហាណា បង្ខំដល់កំរិតណាមួយយើងមិនដឹងហេ ថាស្ថានភាពកូនហ្នឹង វាដល់ថ្នាក់ដែលត្រូវតែទៅរៀបការ ប៉ុន្តែយ៉ាងណាក៏ដោយ តម្លៃនៃសេចក្តីស្នេហានៅតែមានកាលណាបុគ្គលហ្នឹងវារៀបការតែខ្លួនទេ ប៉ុន្តែចិត្តហា វានៅតែស្រឡាញ់យើង។។
ហើយ បើចិត្តវានៅតែស្រឡាញ់យើង សកម្មភាពទាំងឡាយ វានឹងបញ្ចាក់ការពិតដល់យើង វាអាច ទូរសព្វមកយើង
វាអាចម៉េសសេក មកយើង វាអាចបញ្ចាក់សេចក្តីស្នេហាតាមរយះណាមួយមិនខានទេ ប៉ុន្តែវាថា ហឹម ម៉ែឪរបស់វាបង្ខំ
ប៉ុន្តែ៤ ៥ ខែ វាមិនដែលនឹងនាដល់យើងអីតិចផង ស្រាប់តែដល់ពេលថ្ងៃមួយ វានៅជាមួយគ្នាអត់កើតវាត្រឡប់មករកយើងវិញ វាថា ហឹម បងសុំទោសហើយ បងខុស ពីព្រោះកាលហ្នឹងម៉ែឪបង្ខំ បងប្អូនត្រូវចាប់វា ថាបើម៉ែឪបង្ខំហា យកទៅការដូចនាងទាវហា ទៅតែខ្លួនហា ចិត្តវានៅហ្នឹងហា អាហ្នឹងតម្លៃនៃសេចក្តីស្នេហានៅហា គឺវាមុខជាមានសកម្មភាពអីមួយបញ្ចាក់អោយយើងដឹងហើយ អាហ្នឹងហែក ពេលត្រឡប់មកវិញយើងគួរអនុគ្រោះណាស់។។ 7ចុច២២


ប៉ុន្តែបុគ្គលមួយហា ដែលមានស្លាក់ស្នាមគឺថាទៅ ដោយសារចិត្តរបស់វារវើរវាយ វាស្រឡាញ់គេ អ្នកថ្មីហ្នឹងខ្លះផង បានជា
ពេលដែលរៀបការហ្នឹងវាមិនដែល បញ្ចាក់ត្រង់ចំនុចណាមួយ អោយដឹងថាវានៅអាលោះអាឡៃ នឹងយើងហាណា
បុគ្គលហ្នឹងមានភិនហើយ បុគ្គលប្រភេទហ្នឹងហា នៅមាន ថ្ងៃណាមួយវាត្រឡប់មករកយើងវិញ ត្រឡប់មករកយើងវិញ
ពីព្រោះជួនកាលអារម្មណ៍របស់វាកើតឡើង រឿងសេចក្តីស្នេហា ចំពោះយើងវាមានត្រឡប់មកវិញ ព្រោះអាមនុស្សរវើរវាយតាមអារម្មណ៍របស់វា ហើយវានៅជាមួយអ្នកថ្មីមិនកើតវាក៏ត្រឡប់មកវិញ ហើយចាំមើលវាត្រឡប់មកវិញ ស្អីក៏វាទទួល
ដែរ ស្អីក៏វាទទួលដែរ ជាពិសេសគឺវាដឹងមនុស្សស្រីហ្នឹងចិត្តទន់ អញ្ចឹងបងប្អូន ស្រីៗហ្នឹងថាអោយយ៉ាងម៉េចក៏ដោយ
ចុងក្រោយគឺវានិយាយថា វាខុសហ្នឹងហ្មង វាខុសហើយ វាខុសសព្វយ៉ាង តែដល់់ពេលដែលវានិយាយខុសភ្លាម ក្មួយៗស្រីៗ
ត្រូវឆែកភ្លាម តើវាខុសរឿងអី? វាខុស បើវានិយាយថា ហឹម​ បងរកមិនបានស្រីណាល្អ ដូចអូនទេ ក្មួយត្រូវយល់ភ្លាមហា
អាហ្នឹងអារម្មណ៍ជាប្រយោជន៍ផ្ទាល់ខ្លួនរបស់វាហើយ ហា វាមែនមានអារម្មណ៍ថាវាបានធ្វើខុសលើយើងហេណា?
យើងត្រូវយល់ថា មែនយើងហ្នឹងជាស្រីល្អលើសគេក្នុងលោកទេ គ្រាន់តែគេរកអត់ទាន់ជួប ជួនកាលមែនដោយសារ
អឺ អ្នកដទៃហ្នឹងគេល្អជាងយើងទេ ប៉ុន្តែវាចំចំនុចចិត្តរបស់វា មិនល្អជាងយើងទេ ប៉ុន្តែចំចំនុចចិត្តរបស់វា វានិយាយ
ថាវាមករកយើងដោយសារយើងហ្នឹងល្អ រកស្រីណាដូចមិនបាន អាហ្នឹងយើងល្អមួយវាហើយណា តាយើងល្អមួយវាមាន
នៃថា យើងធ្វើដើម្បីប្រយោជន៍ផ្ទាល់ខ្លួនវាហើយ មុខតាថ្ងៃណាមួយ វារកឃើញមនុស្សណាចំចំនុចចិត្ត ជួនកាលមិនល្អ
ជាងយើង ឬល្អជាងយើងវាត្រឡប់ទៅវិញហើយ ពេលហ្នឹងវាមកហា ក្មួយត្រូវស្ទង់ស្ទាប់ចិត្តរបស់វា អោយច្បាស់លាស់
ថាតើវាមកក្នុងនៃថា អាកាលពីសម្រេចចិត្តចេញទៅហ្នឹង វាបានធ្វើកំហុសមកលើយើង វាត្រូវតែមកលុបលាងកំហុសរបស់
វាវិញ មនុស្សប្រុសបែបហ្នឹងគួរអោយគោរពខ្លាំងណាស់ កំហុសមិនមែនជាបញ្ហាទេ បញ្ហានៅត្រង់ថា តើមនុស្សហ្នឹងបានទទួលស្គាល់កំហុសរបស់ខ្លួនអត់? ប្រយត្តច្រឡំអាវានិយាយថា​ ហឹម បងខុសហើយ បងខុសហើយ ប៉ុន្តែអាក្នុងនៃថា បងខុសហើយ សម្រេចចិត្តយកគេ បងអត់ស្រួលសោះ បងសម្រេចចិត្តយកអូន បានត្រឹមត្រូវ អាហ្នឹងហា រឿងប្រយោជន៍
ផ្ទាល់ខ្លួនរបស់វាទេ មនុស្សប្រុសបែបហ្នឹងហា អាចត្រឡប់ទៅវិញបាន បើសិនណាជាក្មួយហា មិនបានពិនិត្រត្រង់ចំនុច
ហ្នឹងហា មនុស្សប្រុសដដែលហ្នឹងជួនកាលអាចបោកក្មួយបាន ២​ទៅ៣ដង ហើយក្មួយរកមូលហេតុមិនឃើញក្នុងការដាច់ចិត្តទៀត ចេះតែយល់ថា ហើុយ ពូហើុយ ខ្ញុំវាមិនដាច់ចិត្តនឹកឃើញថា  គ្នាថាខុសហើយ ខ្ញុំនៅតែមិនដាច់ចិត្ត
មិនដាច់ចិត្ត វាបោកក្មួយទេ ជួនកាលវាមិនទាំងយល់ អំពីចិត្តរបស់វាហ្នឹងថា តើវាដឹងខ្លួនថាវាខុស ឬក៏វាទៅរៀបការ
ជាមួយនឹងអ្នកថ្មីហ្នឹង វាសម្រេចចិត្តខុសពីព្រោះរឿងប្រយោជន៍ផ្ទាល់ខ្លួនរបស់វាទេ។
10:13 PM