ប្រវត្តិ លោក Isac Newton
Isaac Newton អ្នករូបវិទ្យា គណិតវិទ្យាជាតារាវិទូរបស់អង់គ្លេស ។ តារាវិទូ រូបនេះបានរកឃើញទ្រឹស្តីបទដ៏ធំនៃអវកាស់ ។
លោកកើត ១៦៤២ ក្នុងគ្រួសារកសិករសាមញ្ញមួយ កាលនៅពីតូចគាត់
ច្រើនមានជំងឺឈឺក្បាលហើយស្គមធៀបនឹងអាយុរបស់លោក ។ លុះ
ពេលធំឡើងលោកមិនមានជំងឺឈឺស្កាត់អ្វីសោះ ។ នៅសាលា លោក
ជាសិស្សម្នាក់ខុសពីសិស្សដទៃមិនសំដែងចេញ នូវអ្វីលេចធ្លោឡើយ។
ក្នុងការងារកែឆ្នៃរបស់សម្រាប់លេងដោយមេកានិច លោកមានស្នាដៃ
យ៉ាងបុិនប្រសព្វពិសេសត្បាល់កិនស្រូវមួយមានកូនជ្រូកជំនួសមនុស្សបញ្ជារនិងក្លែងបង្ហោះ
មួយប្រើចង្រ្កៀងគោមផុតបង្ហោះនៅពេលយប់ធ្វើឲ្យមនុស្សម្នា ក្នុងតំបន់នោះមានការភ័យខ្លាច។
ឆ្នាំ ១៦៦១ លោកអាយុ ១៨ ឆ្នាំ លោកចូលមហាវិទ្យាល័យ Cambrige ។ នៅទីនោះ ថ្វីដៃរបស់
លោកមិនទាន់ស្តែងចេញច្បាស់លាស់ទេ ។ ឧទាហរណ៍ នៅឆ្នាំ ១៦៦៣ ក្នុងការប្រឡងជ្រើស
រើស លោកទទួលបានចំណាត់ថ្នាក់ ២៤ ក្នុងចំណោមសិស្ស ១៤០ នាក់ ពេលនោះ ហើយមហា
វិទ្យាល័យនោះត្រូវបិទទ្វារ ព្រោះមានជំងឺឆ្លង ពេលនោះ លោក Newton បានត្រឡប់មកស្រុក
កំណើតរស់នៅទីនោះអស់ ៣ ឆ្នាំ (១៦៦៤-១៦៦៧) ។
ពិតហើយធម្មជាតិនៅជុំវិញភូមិកំណើតរបស់លោកមានសភាពស្ងប់ស្ងាត់ លោកបានស្វែងយល់
ត្រូសៗជាលើកដំបូង ស្តីពីការរកឃើញនូវអាថ៌កំបាំងមូលដ្ឋានទៅអនាគត ក្នុងបីក្រមខ័ណ្ឌផ្សារ
ភ្ជាប់ជាមួយឈ្មោះអាយុរបស់លោក គណនាវិភាគនព្វន្តសាស្រ្ត ទ្រឹស្តីទំលាក់សេរី និងមូលដ្ឋាន
គ្រឹះដល់មុខវិជ្ជាគណិតវិទ្យានេះ ។
ក្នុងពេលរិះគិតបណ្តាប្រការទាំងនោះ ដែលអ្នកប្រាជ្ញមុនឆ្លងកាត់មានលោក Kepler និងលោក
Galilee បានគិតស្មានពីកំលាំងទំនាញស្រូបរបស់ផែនដី ។ លោក Newton បានកំនត់ថាពិភព
ផ្កាយដាច់ខាតត្រូវរងឥទ្ធិពលកំលាំងប្រទាញគ្នាទៅវិញទៅមក ។ ក្រោយពីគណនាច្រើនលើក
និងគិតត្រិះរិះនាឆ្នាំ ១៦៦៧ លោកបានបកស្រាយត្រូសៗ ជាលើកដំបូង ស្តីពីច្បាប់ទំនាញរបស់
ផែនដី ។
គេក៏បាននិយាយរឿងមួយថាមាន ថ្ងៃមួយលោក Newton បានអង្គុយក្រោមដើមប៉ោម សំលឹង
មើលព្រះអាទិត្យរៀបលិច ព្រះច័ន្ទបញ្ចេញពន្លឺ និងផ្កាយបានផ្តល់់ពន្លឺភ្លឺពេញផ្ទៃមេឃ ស្រាប់តែ
ពេលនោះមានផ្លែប៉ោមមួយបានធ្លាក់ចុះ ។ អ្នកប្រាជ្ញវ័យក្មេង ២៤ ឆ្នាំ ខួរក្បាលពេលណាក៏រវល់
គិតគូរពិចារណាស្វែងយល់រាល់បញ្ហាកំលាំងទំនាញរបស់ផែនដី ដោយមិននឹកស្មានសោះ
លោកគិតចេញជាសំនួរមួយហេតុអ្វីបានជាផ្លែប៉ោមធ្លាក់ចុះ ហើយព្រះអាទិត្យមិនធ្លាក់ចុះ ។
ក្នុងនោះវត្តុទាំងពីរនោះត្រូវរងនូវកំលាំងទំនាញ រំពេជនោះមានព្រាយភ្លើងមួយ ។ អា !
ព្រះអាទិត្យធ្លាក់ចុះតើវាមិនធ្លាក់់វានឹងឃ្លាតឆ្ងាយពីផែនដី ។
លោកត្រូវការគិតពិចារណាអស់រយះពេល ១៦ ឆ្នាំ និងផ្សព្វផ្សាយដើម្បីពង្រឹងច្បាប់ផែនដីទំនាញ
ស្រូបនូវឆ្នាំ ១៦៨៥ ។ ក្នុងចំណោមរបកគំហើញដ៏៏ធំបំផុត មានប្រភពចេញមកពីខួរក្បាលរបស់
មនុស្ស។
វត្ថុពីរស្រូបគ្នាបានដោយកំលាំងមួយសមាមាតុទៅនឹងម៉ាស់របស់វា ហើយសមាមាត្រច្រាសជា
មួយស្វ័យគុណការេ នៃចំងាយរវាងផ្ចិតរបស់វត្ថុទាំងពីរ ។
ច្បាប់នេះបានជួយលោកគណនាបានម៉ាស់របស់ព្រះអាទិត្យ ម៉ាស់របស់ផែនដី និងភពផែនដី
ហើយលោកបកស្រាយទៅមើល ហេតុអ្វីបានផែនដីមានរាងសំប៉ែតនៅអ័ក្សប៉ូលទាំងពីរ មូល
ហេតុរបស់បាតុភូតមានជោរ មាននាច គឺជាលទ្ធផលកំលាំងទំនាញរួមផ្សំដោយព្រះអាទិត្យ និង
ព្រះច័ន្ទ ការគណនាមិនច្បាស់លាស់នូវចលនារបស់ព្រះច័ន្ទ ។ ល ។ នាឆ្នាំ ១៦៨៧ លោកពង្រីក
នូវរបកគំហើញរបស់ខ្លួនក្នុងស្នាដៃដ៏សំខាន់បណ្តាទ្រឹស្តី គណិតវិទ្យារបស់ទស្សនវិទ្យា ធម្មជាតិ
រូបមន្តគីមី ច្បាប់៣ របស់ Newton ត្រូវបានរៀន នៅតាមសាលាគឺ
- រាល់វត្តុនៅនឹងស្ងៀមបន្តចលនាតាមចលនាត្រង់ស្មើជាមួយសន្ទុះមិនផ្លាស់ប្តូរ ហើយវាមិនរងនូវឥទ្ធិពលកំលាំង មកពីខាងក្រៅ ។
- ចលនាផ្លាស់ប្តូររបស់វត្តុមួយសមាមាត្រជាមួយកំលាំងពីរខាងក្រៅសមាមាត្រច្រាស់ជាមួយម៉ាសរបស់វត្តុ និង តាមទិសកំលាំងរូបមន្តរបស់វា មានរាងដូចនេះ F = ma ។
- ចំពោះឥទ្ធិពលនៃកំលាំងទាំងអស់សុទ្ធតែមានកំលាំងប្រតិកម្មសមស្របតាមទិសច្រាស ។
ប្រតិកម្មត្រូវបាន លោក Sioneopski ផ្តល់នូវរូបមន្តគីមី នៅដើមសតវត្យទី ២០ ។
Newton បានវិភាគនូវពន្លឺក្លាយជា ៧ពណ៌ ពន្លឺកាំរស្មី ។ លំហាត់គណិតវិទ្យាថ្មី ចាប់ផ្តើមធ្វើឲ្យភ័យ
ខ្លាចផ្នត់គំនិតដល់អ្នកប្រាជញកាត់ចេញនូវនិយមន័យជាមូលដ្ឋានគ្រឹះអំពីកាំពន្លឺ ប៉ុន្តែការស្ថាបនា
របស់លោក ស្តីពីកាំពន្លឺត្រូវបានបើកចេញជាគ្រឹះសករាជ ។
បណ្តាអ្នកសរសេរប្រវត្តិសាស្ត្ររបស់ Newton បានពិពណ៌នា ពេលលោកមានអាយុ ៥០ ឆ្នាំ គឺជា
មនុស្សមានមាឌ មធ្យម ភ្នែកភ្លឺ ជើងសក់ល្បាយអាចម៍ខ្លាជានិច្ចកាលមានសុខភាពល្អ ។ លោក
និយាយតិចដែលពេលណាក៏ត្រិះរិះគិតពីលំហាត់គណិតវិទ្យាណានោះដែរ ។
ឆ្នាំ ១៦៨៨ Newton ត្រូវបានបោះឆ្នោតធ្វើជាសមាជិករដ្ឋសភា គាត់មិនជ្រៀតចូលទៅក្នុងនយោ
បាយ និងជាតួអង្គកំប្លុកកំប្លែង មានន័យថា ក្នុងពេលប្រជុំរាល់លើក Newton និយាយតែមួយឃ្លា
(សូមបិទបាំងបង្អួចនៅទីនេះ មានខ្យល់រដូវបក់ខុសពីធម្មតា) ។ នៅឆ្នាំ ១៧០៣ លោកជាប្រធាន
សមាគមន៍រាជវង្សានុវង្ស និងលោកនៅក្នុងថានៈជួរមុខ របស់គហីបត្តិរហូតផុតជីវិត ។
អ្នកប្រាជ្ញដ៏អស្ចារ្យនេះ គ្មានជំងឺឈឺក្បាល តែគាត់ស្លាប់ចៃដន្យដោយ សារជំងឺថ្លើម ក្នុងឆ្នាំ
១៧២៧ ។
វិមានអនុស្សាវរីយ៍ត្រូវបានសង់ឡើងលើផ្នូររបស់ Newton ក្នុងឆ្នាំ ១៧៣១ នៅលើខឿន បញ្ចប់
ដោយអក្សរ បណ្តាអ្នកដែលបានចាកឋាន មានសុភមង្គលដ៏ធំធេងរាល់កិច្ចការរបស់ខ្លួនល្អ និង
ផ្តល់ដល់មនុស្សជាតិ៕