សម្រង់សម្តី២០ឃ្លារ របស់ ខុង មេង
- កម្លាំងយើងរឹតតែខ្លាំង ទើបគេគោរពពួកយើង
- កិច្ចការធំទាំងអំបាលសុទ្ធតែចាប់ផ្តើមនៅពេលទាល់ច្រកទាំងអស់
- បើខ្លួនឯងដើររកម្ចាស់ អ៊ីចឹងបង្កើតម្ចាស់មួយឱ្យខ្លួនឯងទៅ
- បើស្លាប់អាចដោះស្រាយបញ្ហាបាន មនុស្សខំរស់ដើម្បីអ្វីទៅ
- មានតែឆ្ពោះទៅមុខ ទើបអាចសម្រេចចិត្តបាន
- ម្ចាស់ឆ្លាតត្រូវពឹងលើរាស្ត្រ តែក៏មិនត្រូវយករាស្ត្រជាបន្ទុកដែរ ព្រោះមិនត្រឹមតែនាំទុក្ខដល់រាស្ត្រទេ នៅនាំទុក្ខដល់ខ្លួនឯងទៀត
- ម្រាមដៃដប់ មានវែងមានខ្លី គ្រួសារណាក៏មានបញ្ហាផ្ទៃក្នុងដែរ
- សន្សឹមៗ ទោះបីមិនឆាប់ឈ្នះក៏មិនបរាជ័យដែរ
- សម្បកក្រៅឃើញដូចល្ងង់ តែធាតុពិតមហាប្រាជ្ញា
- ស្មោះនិងក្បត់ មិនស៊ីគ្នាទេ
- អ្វីដែលគួរធ្វើ ខ្ញុំធ្វើអស់ហើយ ចាំមើលតែព្រហ្មលិខិតប៉ុណ្ណោះ
- មិនទាន់វាយត្រង់ វាយចិត្តមុន
- ឆាប់ចាកចេញពីកន្លែងគ្រោះថ្នាក់ ទើបជាមធ្យោបាយល្អ
- បំភ័យវា ទើបអាចលួងចិត្តវាបាន
- បាតុភូតប្រែប្រួលលឿន មិនអាចមានះ
- បើយើងមិនវាយគេគេប្រាកដជាវាយយើងវិញគ្រាន់តែសំងំ យកសុខ មិនអាចបានសុខទេ
- ធ្វើសង្គ្រាមមិនអាចពឹងតែលើចិត្តឆេវឆាវទេ ត្រូវមានយុទ្ធសាស្រ្ត និងចេះអត់ធ្មត់
- ក្បួនគឺសំបកក្រៅ យុទ្ធសាស្រ្តទើបអាចយកចាញ់ឈ្នះ
- ដណ្តើម ទើបត្រូវគេនិយាយដើម
- បើមិនវាយចោរក្បត់ទេ រាជវង្សមុខជាវិនាស បើអង្គុយចាំស្លាប់ដដែល មានតែប្តូរជីវិតវាយ