loading...

ប្រវត្តិលោក ខឹម វាសនា​ ខ្លីៗ

កម្មវិធីសំឡេងជួងសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចាប់ផ្តើមក្នុងសារសំឡេងថ្ងៃទី១០ ខែ០១ ឆ្នាំ២០១០
2010-01-10__D.Ansnoul-Kandal-PF-Part-1

វិទ្យុចំនួន៨ត្រូវបានគេបិតអស់នៅចុងឆ្នាំ២០០៩ ប្រហែលក្នុងខែ១០ ព្រោះសារសំឡេងឃើញរំលងមួយខែ
2009-11-18__C-Somroang-D-Prasat-Balaing-K-Thom-PF


លោក ខឹម វាសនា កើតឆ្នាំ ម្សាញ់។
(2008-10-06__Live-in-SR)

ប្រវត្តិ ក្នុងភាគទី៤
លោកចាប់ផ្តើមចេះធ្វើនយោបាយនៅជិតពាក់កណ្តាលអាណត្តិនៃអាណត្តិទី២ លោក ខឹម វាសនា ចូលធ្វើនយោបាយតាំងពីមុនឆ្នាំ១៩៩៨ ឈរឈ្មោះនៅព្រៃវែងលេខ ៥​ តែមិនជាប់។
(2006-12-24__Public-Forum-BB-Part-5 នាទី១៣)
តិចណាស់ដែលលោកបានដេកនៅម៉ោង ១២យប់ រៀងរាល់ម៉ោង ៣ភ្លឺលោកតែងតែងើបរហូត ម៉ោង ៤ ម៉ោង៥ បានលោកដេកទៅវិញ យ៉ាងច្រើនលោកដេកបានតែ៤ទៅ៥ម៉ោងក្នុងមួយថ្ងៃ។
(2006-12-24__Public-Forum-BB-Part-5 នាទី១៩)
ប្រវត្តិ ក្នុងភាគទី៣
 លោក គឹម ពេជ្រ ជាកសិករ នៅភូមិបាកិល ស្រុកឧត្តុង ខេត្ត កំពុងស្ពឺ (2006-12-03__Public-Forum-Preyveng-Part-1)

December 11, 1971 ជាថ្ងៃកំណើតក្នុងប្រវត្តិរូប មិនមែនថ្ងៃកំណើតពិតនោះទេ។
ជំនាន់ពុលពតលោក ក៏នៅកន្លែងស្រុកកំណើតដដែល។
(2006-11-19__C.Prekkdam-D.Batheay-K-Cham-PF-Part-2) នាទី ៤៣។


លោកវាសនា ក៏ជាអ្នកតេវិទ្យុ ផងដែរ លោកដាក់ឈ្មោះថា សាម៉េត។
"បងប្អូន ខ្ញុំនៅតែស្រណោះខ្លួនណាស់  ខ្ញុំនៅស្រណោះខ្លួនណាស់ ពេលណុងហ្អា ខ្ញុំនឹកក្នុងចិត្តថា​​ ហឺម! គិតទៅគណបក្សមួយៗណោះ ធ្វើនយោបាយបោករាស្ត្រឥតស្វាង
កាលហ្នឹង នៅប៉ុស ៩៣ចុត៥ ខ្ញុំឈ្មោះសាម៉េត ខ្ញុំតេឡេហ្វូន វាយគណបក្សសម រង្សីរាល់ថ្ងៃ រាល់ រាល់ រាល់ រហូតទៅដល់ឃើញលេខខ្ញុំ គេបិត ឃើញលេខខ្ញុំគេបិត បងប្អូនណាដែលស្តាប់
ប៉ុស ៩៣ចុត៥ជំនាន់ហ្នឹង ស្គាល់ខ្ញុំច្បាស់ណាស់ គឺខ្ញុំឈ្មោះសាម៉េត។" (2006-11-12__Rub-Pheap-Kbot-Klemsa-Part-1)


លោក ខឹម វាសនា ស្គាល់លោក អុឹត សារ៉ុម ដែលជាប្រិយមិត្តតេចូលវិទ្យុដូចគ្នា
"វេទិកា ៩៣ចុត៥ នែកលោកសារ៉ុម សំណាងកូនខ្មែរ មិនដែលស្គាល់ខ្ញុំទេ តេឡេហ្វូន ៩៣ចុត៥ហ្នឹង យើងរកគ្នាប្រមូលផ្តុំគ្នា ជជែកគ្នាថា ធ្វើសមាគមតាំងពីជំនាន់ហ្នឹងម៉េស
យើងរកគ្នា អ្នកដែលតេចូល អ្នកដែលអី មកអាឡូវ ដែលធ្វើគណបក្សថ្មីហ្នឹង បង្កើតជាក្រុម ជាអីថ្មីហ្នឹង សុទ្ធតែពួកអ្នកតេរុយ៉ូជំនាន់ហ្នឹង។" (2006-11-12__Rub-Pheap-Kbot-Klemsa-Part-1)


ប្រវត្តិ ក្នុងភាគទី១
ម្តាយលោក ខឹម វាសនា ស្លាប់ក្នុងឆ្នាំ ២០០៦
ប្រហែលក្នុងខែ ៦ ឬ ខែ៧ នេះតាមវេទីការផ្សាយផ្ទាល់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០០៦។

"អោយខ្ញុំទៅពិបាកចិត្តម៉េច បើខ្ញុំធ្វើអស់លទ្ធភាព
ខ្ញុំសឹងថា ខ្ញុំបូជាម្តាយមួយដែរ ម្តាយខ្ញុំទើបស្លាប់បានប៉ុន្មាន មិនទាន់ធ្វើបុណ្យ ១០០ ថ្ងៃគ្រប់ស្រួលបួលផង ហើយខ្ញុំនៅតែឆ្លៀតពេល ទោះបីម្តាយខ្ញុំ ពេលដែលថ្ងៃផុតហ្នឹង ក៏ខ្ញុំនៅតែមកខំប្រឹងដែរ បើសិនណាជាបងប្អូនប្រជាពលរដ្ឋមិនយល់
ពីសន្តានចិត្តរបស់ខ្ញុំ​ អោយខ្ញុំធ្វើម៉េច។" (2006-09-17__Government-by-People's-Will-Live-Part-2)



ម្តាយគាត់ លក់ចេកចៀន (2006-05-07__Meeting-students-Part-3)

កម្មវិធី របស់អង្កការបណ្តុះបណ្តាល និង អភិវឌ្ឍន៍ ត្រូវបានចាក់ផ្សាយតំបូងនៅវិទ្យុ សំបុកឃ្មុំ ចាក់ផ្សាយបានតែ ២ ថ្ងៃ ត្រូវបានបញ្ឈប់ ដោយលោក ម៉ម សុណង់ដូ
ខ្ទាស់ត្រចៀក កាលនោះ មួយម៉ោង ១០០ ដុល្លា។ (ចាក់ផ្សាយថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦)

កាលលោកនៅជាតំណាងរាស្ត­្រ គណបក្ស សម រង្សី លោកកាន់ ស្រុកបាភ្នំ និងស្រុក មេសាង។

ផ្សេងទៀត
គាត់ចូលចិត្តហូបរបស់ផ­្អាប់ វាដូចជាម៉ាំ ជ្រួកល្ហង ជ្រួកអីហ្នឹង ។ល។ និង ផឹកកាហ្វេ អត់ដាក់ស្អ មួយថ្ងៃ ៤ ទៅ ៥ កំប៉ុង។