គតិទី ១
ឈើតូចតែជាឈើខ្លឹម ឈើធំតែជាឈើពុក។មនុស្សដែលធ្វើទៅតាមតណ្ហា រមែនធ្វើនូវទង្វើខុសច្រើន។
ធ្វើអ្វីក៏ដោយបើខ្វះគំនិត ដូចនំអត់ស្នូល។
លក្ខណរបស់ជនជាតិអ៊ីស្រាអែលមាន
ទី១ និយាយស្តាប់គ្នាបាន
ទី២ ចេះរៀបចំផែនការ
ទី៣ ប្តូរផ្តាច់ក្នុងការអនុវត្តន៍ផែនការអោយបានសម្រេច។
ការចេះមិនមែនជាប្រយោជន៍ឡើយ ការប្រើប្រាសការចេះទេ ទើបជាប្រយោជន៍។
អ្នកនៅឆ្ងាយយល់ពីយើង ប្រសើរជាងអ្នកនៅជិតមិនយល់ពីយើង។
ដើម្បីដោះស្រាយបញ្ហា ដំបូងបំផុតត្រូវរកអោយឃើញប្រភពបញ្ហា។
"ចង់ច្រើន ខុសច្រើន ខឹងច្រើន ខុសច្រើន ល្ងង់ច្រើន ខុសច្រើន។
អ្នកដែលមានឧត្តមគតិ ទើបអាចបង្រៀនអ្នកដ៏ទៃអោយមានឧត្តមគតិដែរ។
ចិត្តរបស់យើងតូច តែចង់អោបរបស់ធំ?
អ្វីៗ គ្រប់យ៉ាងក្នុងលោក សុទ្ធតែចម្លែក ! គួរឲ្យឆ្ងល់ គួរឲ្យចង់ដឹង។
អ្វីៗ គ្រប់យ៉ាងសុទ្ធតែជារឿងងាយៗ តែសំរាប់មនុស្សល្ងង់ គឺលំបាក។
តើអ្នកកើតលើផែនដីនេះ អ្នកស៊ីប្រយោជន៍អ្វីខ្លះ? អ្នកបង្កើតប្រយោជន៍អ្វីខ្លះ?
ការចូលចិត្តបិតបាង គឺជាគ្រោះថ្នាក់សំរាប់ការទំនាក់ទំនង។
កាលណាមានអ្នកប្រាជ្ញច្រើន នោះក៏មានអ្នកប្រាជ្ញតិចដដែល»
លើលោកនេះអោយតែយើងគិត គ្នានអ្វីដែលថាយើងគិតមិនឃើញនោះទេ។
ស្គាល់មនុស្សមួយនគរ មិនស្មើស្គាល់ខ្លួនឯងតែម្នាក់។
ចាប់ផ្តើមល្អជាងគេ ក៏ចាប់ផ្តើមខុសគេដែរ។
បើមនុស្សជុំវិញអ្នកសុទ្ធតែជាអ្នកក្រ អ្នកមានតែម្នាក់ឯង ក៏មិនបានសុខដែរ។
មិនមែនមនុស្សទេ ដែលត្រូវរត់ទៅរកតួនាទី តួនាទីទេដែលត្រូវរត់មករកមនុស្ស។
ការប្រមើរមើលអនាគតបានត្រឹមត្រូវ នាំអោយយើងរៀបចំបច្ចុប្បនបានត្រឹមត្រូវ។
មនុស្សម្នាក់ៗ មានកិលេសគឺជា អ្នកទោសរបស់ធម្នជាតិ។
មានរឿងខ្លះមិនអាចប្រហែសបានឡើយ។
ផលប្រយោជន៍ជាតិ ជាឬសគុល ផលប្រយោជន៍ផ្ទាល់ខ្លួន ជាផ្លែផ្កា ដើម្បីឲ្យបានផ្លែផ្កា ត្រូវចូលស្រោចទឹកដាក់ជី គឺត្រូវចូលរួមឲ្យប្រយោជន៍ជាតិរីកចំរើន។
សកម្មភាពរបស់មនុស្សរស់នៅសព្វថ្ធៃ ត្រូវបានអ្នកប្រាជ្ញបណ្ឌិតមើលឃើញថាមានកំហុស៩០%
ការកើតទុក្ខ គឺជាសញ្ញានៃការចាញ់ខ្លួនឯង។
សេចក្តីលំបាក់វាគ្រាន់តែជារុញច្រានយើង ប៉ុន្តែត្រូវមើលផ្លូវផង។
មិនគួរជាមនុស្សទន់ខ្សោយក្នុងសំលៀកបំពាក់ប្រយុត្ធឡើយ។
ត្រូវធ្វើជាមនុស្សដែលជះឥត្ថិពលទៅសង្គម មិនមែនជាមនុស្សដែលទទួលរងឥត្ថិពលពីសង្គមទេ។
បើអាចផ្លាស់ផ្តូរផ្នត់គំនិតមួយ ការធ្វើបុណ្យតាមបែបប្រពៃណី តាមជំនឿ មកធ្វើបុណ្យផ្តើមឡើងដោយចេតនាសង្រោះមនុស្ស ម្លេះ សមប្រទេសខ្មែររីកចំរើនបាត់ទៅហើយ។
សិល្បដែលល្អ ត្រូវអមដោយប្រយោជន៍ ប្រយោជន៍ដែលគ្មានសិល្បះធ្វើអោយហត់នឿយ។
គេថា មនុស្ស ស្គាល់តែលទ្ធផលទេ តែមិនស្គាល់ហេតុដែលនាំឲ្យកើតលទ្ធផលនោះ។
ការកុហក ក្នុងចេតនាល្អបានបុណ្យ។
បុណ្យ និង បាប ផ្គងឡើងដោយចេតនា ចេតនាចង់ជួយគេ បានបុណ្យ ចេតនាបៀតបៀនគេបានបាប។
គ្មានអ្វីដែលថាមិនអាចទេ គ្រាន់តែយើងមិនទាន់ដឹងពីវិធីធ្វើប៉ុណ្ណោះ។
ហេតុអ្វីខ្មែរយើងសំបូរ អារបស់អន់ៗម្លេះ? រកមោនភាពគ្មានទេ។
វិធីដោះស្រាយបញ្ហារបស់ព្រះពុទ្ធ
១ ទទួលស្គាល់ថាមានបញ្ហា
២ រកប្រភពបញ្ហាឲ្យឃើញ
៣ ទស្សនះដោះស្រាយបញ្ហា
៤ ចេញជាទង្វើដោះស្រាយបញ្ហា
កាលណាអ្នកព្រមជឿគឺអ្នកព្រមល្ងង់ហើយ ជំនឿគឺសំដៅលើអ្វីមួយដែលរកការបកស្រាយមិនឃើញ នៅមានភាពមិនឆ្បាស់លាស់
ជឿ រឺ មិនជឿ គឺជារឿងសាសនា ព្រះពុទ្ធ បង្រៀនអោយមនុស្សរួចផុតពីជំនឿ ទៅរកភាពជាកស្តែង គឺការពិសោធន៍ឃើញ ដោយបដិបត្តិវិធិសាស្រវិបស្សនា ដើម្បីរំរាយអញដែលជាធាតុនាំឲ្យកើតទុក្ខ។
ព្រះពុទ្ធមិនដែលបង្រៀនសាសនាឡើយ ព្រះពុទ្ធបង្រៀនតែព្រះធម៌ ជាមេរៀនដើម្បីការរួចរំដោះ ដែលមានលក្ខណសកល។--Goenka
បើគ្មានការចូលរួមពីប្រជាពលរដ្ធ ប្រជាធិបតេយ្យមិនអាចដុះបានឡើយ អ្វីៗ គឺកើតចេញពីកន្តាបដៃប្រជាពលរដ្ធ បក្យប្រជាធិបតេយ្យជាបក្យរបស់ប្រជាពលរដ្ធ កើតពីប្រជាពលរដ្ធ ដើម្បីប្រជាពលរដ្ធ ។ នាយករដ្ថមន្រី និង អ្នកតំណាងរាស្រ្ត គឺនៅក្រោមខ្សែញាក់ពីប្រជាពលរដ្ធ ព្រោះប្រជាពលរដ្ធមានអំណាច។
ចង់ថ្លៃបានថោក ចង់ថោកបានថ្លៃ ។
ចួររៀបចំអាណាគតរបស់អ្នកដោយគតិបណ្តិត
នៅជិតមិនមើល ទៅរកនៅឯជើងមេឃវិញ
តាំងពីដើមមកខ្មែរយើងមិនដែលមានអ្នកប្រាជ្ញទស្សនវិទូទេ មានតែអ្នកបង្រៀនទស្សនវិទ្យា។
យើងធ្វើនយោបាយមិនដែលដេញរកសន្លឺកឆ្នោតទេ យើងចង់តែពន្យល់ប្រជាពលរដ្ឋ អោយមានចំនេះដឹងខ្ពស់ ដោយយើងរំពឹងថាកាលណារាស្រយល់ រាស្រមុខជាចេះរកប្រយោជន៍ខ្លួនឯងហើយ ចង់ទៅណាក៏ទៅៗ។
យើងអាចនឹងសំរបសំរួលទៅតាមកាលះទេសះ ប៉ុន្តែគោលដៅរបស់យើងអត់ដែរភ្លេចទេ។
ដើម្បីផ្លាស់ផ្តួរមនុស្សម្នាក់ គេត្រូវផ្លាស់ផ្តូរការគិតរបស់មនុស្សនោះ។
បើអ្នកចង់ធ្វើជាមនុស្សខ្លាំង និង រឹងមាំ អ្នកត្រូវរៀនរស់ដោយខ្លួនឯង រៀនធ្វើជាម្ចាស់លើខ្លួនឯង រៀនដឹកនាំខ្លួនឯង
រឿងនយោបាយ មិនមែនជារឿង ចួលចិត្ត រឺ មិនចូលចិត្តទេ តែជារឿងដែលពលរដ្ឋទាំងអស់គ្នាត្រូវធ្វើនយោបាយ។
លោកមហាត្មះ គន្ធីរស់នៅដ៏ល្អ ជាជិវិតសុខសប្បាយ។
តើគាត់មានបច្ចេកទេសរបៀបនេះដើម្បីសំអាតចិត្តរឺទេ ។ មានមិត្តរបស់លោកមហាត្មះគន្ធីមួយចំនួនជាចាស់ៗ បានអញ្ជើញខ្ងុំបង្រៀនវិបស្សនា នៅអាស្រមលោកគន្ធីនៅ ឯវាធះ។ ក្រោយពីបានរៀនបច្ចេកទេសនេះចប់ មានមនុស្សម្មាក់ ពីនាក់បានប្រាប់ខ្ងុំពីធម៍ដែលលោកគន្ធីបានបងៀន។ ជាមួយការពន្យល់នេះ ខ្ងុំសន្និថានបានថា គាត់បានប្រតិបត្តិវិបស្សានាសូម្បីប្រហែលជាគាត់មិនបានស្គាល់វិបស្សានាក្តី ដោយគាត់បានប្រតិបត្តិដូចគ្នា គឺគាត់ពិនិត្យមើលសេចក្តីពិតនៅក្នុងខ្លួន។
ជីវិតកើមមកដើម្បីតែស្លាប់ មុននិងស្លាប់ត្រូវប្រើជិវិតអោយបានជាប្រយោជន៍ ដល់មនុស្សជាតិ នេះជាបុព្វហេតុជិវីតនៃអ្នកប្រាជ្ញក្នុងលោក។
ធ្វើជាមនុស្សត្រូវមានការទទួលខុសត្រូវដាក់់ពីខាងមុខ មនុស្សណាដែលរត់គេតពីការទទួលខុសត្រូវមិនសមជាមនុស្សឡើយ
អ្នកបង្កើតកូនត្រូវមានការទទួលខុសត្រូវចំពោះកូន។
អ្នកទៅបោះឆ្នោតត្រូវមានការទទួលខុសចំពោះវាសនាប្រទេសជាតិរបស់អ្នក។
តើមនុស្សរស់នៅដើម្បីអ្វី? មនុស្សរស់នៅដើម្បីរងទុក្ខ។
កូនខុសឪពុកម្តាយស្តីបន្ទោស ចុះបើឪពុកម្តាយខុស តើកូនត្រូវធ្វើយ៉ាងម៉េច ?
ខុសត្រូវមិនឋិតនៅលើអាយុទេ ដូច្នោះត្រូវបើកចិត្តទទួលមតិយោបល់ពីខាងក្រៅផង
អ្នកដែលឈប់រៀន អ្នកនោះក៏ឈប់រស់ដែរ ។
ជួយអោយគេចេះគិត ប្រសើរជាងជួយគិតអោយគេ។
អ្នកដែលទៅបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ បើមិនដូច្ចេះទេ សូមកុំទៅបោះឆ្នោត
មួយសន្លឹកធ្លាក់ចូលទៅក្នុងធុងឆ្នោត គឺមានន័យថា ខ្ងុំគាំទ្រគំនិតមួយហ្នឹង
១ នយោបាយដើម្បីអំណាចបុគ្គល (ក្រុមមនុស្សខូច)
២ នយោបាយដើម្បីប្រយោជន៍ទាំងអស់គ្នា (ក្រុមប្រជាពលរដ្ឋ)
ស្រលាញ់ផ្លែ អោយថែគល់
យល់ល្អ ថាអាក្រក់ យល់លាមកថាជាផ្កា
រួចពីអន្ទាក់ ទៅធ្លាក់រណ្តៅ។
ពេលខ្លះរបស់ល្វីងមានតម្លៃជាងរបស់ផ្អែម ។
ត្រូវជាមនុស្សដែលសំបូរគំនិត មានគំនិតសកម្ម និង មានគំនិតឆ្នៃប្រឌិត។
កុំអាងខ្លួនមាន ខ្លួនធំ ខ្លួនស្អាត ខ្លួនខ្លាំង ខ្លួនខ្លា ខ្លួនមានប្រាជ្ងា គង់មានថ្ងៃណា ខ្លួននឹងខ្លោច។
ត្រូវចេះប្រមើមើលពីអនាគត ដើម្បីចៀសវាងមហន្តរាយ។
បើមិនស្គាល់ព្រៃច្បាស់កុំចូល។
មានតែព្រះថ្មទេ ដែលមិនទទួលពាក្យរិះគន់។
អ្នកមិនធ្វើអ្វីសោះ មានកំហុសគឺមិនធ្វើអ្វីសោះ។
ត្រូវធ្វើហើយមិនធ្វើ គឺមានកំហុសមួយ។
គ្មានអ្វីត្រួវខ្លាចទេ បើមានបំណងល្អ
អោយតែមានគ្នាច្រើន ចង់នាំគ្នាធ្វើអ្វីក៏បានដែរ ទៅជិតភ្នំអស់ភ្នំ ទៅបាចទឹកសមុទ្ររិង
ប្រទេសខ្លាំង គឺពលរដ្ឋខ្លាំង ពលរដ្ឋខ្លាំង គឺពលរដ្ដដែលមានគតិបណ្ឌិត
នៅលើអំណាចគេសរសើរ ចុះពីអំណាចគេបង្អាប់។
នយោបាយដែលមានចរិកត្រួតត្រា មិនបានជោគជ័យឡើយ។
ស្រលាញ់គតិបណ្ឌិត គឺស្រលាញ់ការអភិវឌ្យន៍មនុស្ស។
មនុស្សម្នាក់ឆ្លាត ជាងមនុស្សម្នាក់ទៀត គឺដោយសាគំនិត។
សំរាប់សាសនា បានប្រយោជន៍តែពួកសាសនាទេ សំរាប់បរិសាថសង្ឃឹមប្រយោជន៍នៅជាតិក្រោយ ដល់ជាតិក្រោយ ចាំជាតិក្រោយទៀត អត់តែរហូត
មនុស្សម្នាក់ៗតែងសង្ឃឹមសុខនៅអានាគត តែរហូតដល់ស្លាប់ តាមពិតគ្រប់វិនាទីយើងរស់តែជាមួយបច្ចុ្បបន រស់នៅត្រួវពីឪឡូវ អនាគតក៏ត្រូវ រស់នៅជាមួយការពិត សប្យាយតាមមានតាមបាន
មនុស្សដែលមិនចួលចិត្តស្តាប់ មិនចូលចិត្តពិចារណា គឺជាមនុស្សដែលបិតផ្លូវខ្លួនឯងសំរាប់ការចេះដឹង ។
មនុស្សដែលដឹងតិច គឺជាមនុស្សដែលរស់នៅក្នុងពិភពដ៏តូចចង្អៀតមួយ។
មនុស្សដែលចូលចិត្តជឿ ជាមនុស្សដែលខ្សោយការគិត។
គេអាចផ្លាស់ប្តូរមនុស្សម្នាក់ ដោយគ្រាន់តែផ្លាស់ផ្តូរការគិតរបស់គេ។
រាល់ការធ្វើបុណ្យគឺដើម្បីជួយមនុស្ស មិនមែនធ្វើបុណ្យតាមប្រពៃណីទេ។
មនុស្សដែលខ្វះគំនិតជាមនុស្សអន់ថយ មុចមិនជ្រៅ ទៅមិនឆ្ងាយ មនុស្សដែលខ្វះពត៍មាន ជាមនុស្សដែលដើរក្រោយសង្គម។
ពាល ប្រែថា មនុស្សល្ងង់ បណ្ឌិតប្រែថា អ្នកមានបញ្ញា។
សង្គមរុងរឿង ជីវភាពធូរធា សង្គមវេទនា ជីវភាពដុនដាប។
ការជួយដ៏ប្រសើរ គឺជួយអោយគេចេះជួយខ្លួនឯង គឺជួយពន្យល់ (ព្រះពុទ្ធ : ធម្មទាន ឈ្នះអស់ទានទាំងឡាយ)
ពាក្យពិតជាពាក្យដែលមិនចេះស្លាប់ ព្រះពុទ្ធសំដែងថា តថាគត ទៅណាឈ្នះគេក៏ព្រោះ តថាគតពោលតែពាពាក្យពិតជាពាក្យដែលមិនចេះស្លាប់។
ពីតូចខំរៀន ដើម្បីបានសញ្ញាប័ត្រ បំរុងចេញធ្ចើការ បានធ្វើការសន្សំលុយ បំរុងដណ្តឹងប្រពន្ធ បានប្រពន្ធហើយខំសន្សំលុយបំរុង និងពេលចាស់បំរុងលុយសំរាប់ស្លាប់ ត្រូវរស់នៅជាមួយបច្ចុប្បន សប្បាយតាមមានតាមបាន ធ្វើទៅតាមលទ្ធភាព ហើយសប្បាយជាមួយលទ្ធផលរបស់យើង។
មនុស្សដែលគិតតែពីខំធ្វើ ដោយមិនច្បាស់ពីគោលដៅ រមែនដើរទៅរកបរាជ័យ
ដើម្បីកែប្រែមនុស្ស ជំហានដំបូងត្រូវយល់ពីមនុស្សនោះសិន។
មនុស្សឆ្លាតអាចរៀនពីកំហុសរបស់គ្រូ អ្នកប្រាជ្ញ អ្នកដ៏ទៃ ព្រោះមនុស្សឆ្លាតជាមនុស្សដែលមិនព្រមជឿងាយ ចួលចិត្តពិចារណា។
អ្នកដែលមិនបង្កើតបញ្ហា ប្រសើរជាងអ្នកចេះដោះស្រាយបញ្ហា។
ការនិយាយបើកចំហរពីខ្លួនឯង នាំអោយយើងឆាប់យល់គ្នា និង បង្កើតបាននូវភាពស្និតស្នាល។
មនុស្សសាមញ្ញទាំងឡាយកើតមកដូចរោមគោ ច្រើននោះ ច្រើន រីឯ មនុស្សអស្ចារ្យកើមមកដូចស្នែងគោ យូរៗមានមួយ ខុសគេ។
លួចដើម្បីបន្តជីវិត គ្មានកំហុសឡើយ។
មនុស្សចូលចិត្តពិចារណាជួបអ្វីក៏តែងយល់
ពីអត្តន័យរបស់វា។
ការសំរេចបំណងក្នុងផ្លូវខុសគឺជាបរាជ័យ។
អ្វីដែលស្មុកកាត់ចេញកុំអោយវាស្មាញ។
មានតែអំពើល្អទេដែលមានសោភ័ណភាព។
មនុស្សប្រកាន់ឋានះគ្មានស្រលាញ់យើងទេ។
ការយល់ពីគ្នាទៅវិញទៅមកបង្កើតបានភា
ពស្និតស្នាល។
គ្នានការបពា្ចប់រឺថយក្រោយទេសំរាប់អ្នក
ដែលកំណត់គោលដៅត្រូវ។
ការចេះចំាច្រើនមិនប្រាកដថាជាមនុស្សឆ្លាតឡើយ។
កាន់តែល្ងង់ កាន់តែធ្វើនូវទង្វើឆ្កួតៗ។
កាន់តែមើលឃើញត្រូវ កាន់តែមើលឃើញកុំ
ហុសខ្លួន។
បន្ថយតណ្ណា ថយបពា្ហ ថយទុក្ខ។
មានក៏ងាប់ ក្រក៏ងាប់ ចេះក៏ងាប់ ល្ងង់ក៏ងាប់
សុខក៏ងាប់ ទុក្ខក៏ងាប់ មានតែកា
រធ្វើប្រយោជន៏ដល់មនុស្សជំនាន់ក្រោយទេទើ
បជីវិតមានតម្លៃ។
រាល់អ្វីដែលសង្គមផ្ដល់អោយមិនមែនសុទ្
ធតែល្អទេ ពីព្រោះសង្គមក៏ចេះមានបញ្ហាដែរ។
ពេលវេលាវានឹងសើចចំអក់អ្នកដែលប្រមាថពេលវេលា។