loading...

លោក ហ្គោ ឥនកា

វិបស្សនាដែលត្រូវបានពង្រីកអោយចំរើនលូតលាស់ដោយព្រះពុទ្ធជាច្រើនសតវត្សមកហើយនៅ
ក្នុងប្រទេសឥណ្តា។ បច្ចុប្បន្ន មានមនុស្សរាប់ពាន់មកពីសាសនាផ្សេងៗ និងមាននិន្នាការវប្បធម៍
ផ្សេងៗមានទាំងបព្វជិតនិងដូនជីសាសនាគ្រីស្តជាច្រើនរយនាក់ផងនោះត្រូវបានរាប់បញ្ចូលក្នុង
ចំណោមមនុស្សទាំងឡាយដែលបានរៀនបច្ចេកទេសនេះពីលោកគ្រូ ហ្គោ ឥនកា។

ប្រវត្តិលោក ហ្គោ ឥនកា
 
លោក ហ្គោ ឥនកា មានកំណើតនៅប្រទេសភូមា លោកបានបង្រៀនវិបស្សានានៅប្រទេសឥណ្តា Europe, Asia និងបណ្តាប្រទេសជាច្រើនទៀត លើពិភពលោក ។ កើតក្នុងគ្រួសារដែលមានទ្រព្យ
សម្បត្តិស្តុកស្តម្ភ បានជោគជ័យល្អណាស់ ក្នុងការធ្វើជំនួញតាំងពីនៅវ័យក្មេងម្ល៉េះ។ ស្របជាមួយ
ជោគជ័យនេះ គាត់បានកើតជំងឺឈឺក្បាលយ៉ាងធ្ងន់(ជំងឺប្រកាំង)ដែលត្រូវចាក់ថ្នាំអាភៀនជាប្រចាំ។គ្រូពេក្យប្រចាំគ្រួសារបានណែនាំគាតអោយទៅព្យាបាលនៅបរទេស ព្រោះគាត់នឹងទៅជាញៀន
អាភៀនឆាប់ៗយ៉ាងពិតប្រាកដ។គាត់បានធ្វើដំណើរទៅកាន់ Europe , United State, Japan ដើម្បី
ស្វែងរកការព្យាបាលអោយបានស័ក្តិសិទ្ធិ។លទ្ធផល វិធីព្យាបាលទាំងអស់ត្រូវបរាជ័យ ។នៅពេលត្រឡប់មកដល់ប្រទេសភូមាវិញ មិត្តគាត់ម្នាក់បានជូនយោបល់ទៅលោកថា គួរតែសាក
ល្បងរៀនវិបស្សានាកម្មដ្ធាន ក្រោមការបង្រៀនរបស់លោក U ba khin ជាគ្រួកម្មដ្ឋានមួយរូបដែល
ធ្វើការជាអគ្គគណនេយ្យនៅប្រទេសភូមា។ មុនដំបូងលោកគ្រូបដិសេតមិនព្រមទទួលទេ ព្រោះថា
Vipassana មិនមែនជាវិធីព្យាបាលជំងឺឈឺក្បាលទេ ប៉ុន្តែជារបៀបសំអាតចិត្តអោយបរិសុទ្ធ  ។ គាត់
បានប្រាប់លោក ហ្គោ ឥនកា ថាបើលោកចង់បានបញ្ញាពិតប្រាកដ លោកអាចនៅចម្រើនកម្មដ្ឋាន
ជាមួយខ្ញុំបាន។ ប្រកបដោយការភ័យខ្លាចនឹងជំងឺគាត់ លោក ហ្គោ ឥនកា បានយល់ព្រមចម្រើន
Vipassana ។ ជំងឺគាត់ក៏បានជាសះស្បើយ ជីវិតគាត់ក៏បានផ្លាស់ប្តួរ និងកែប្រែជាច្រើន។ នៅឆ្នាំ1971
លោក U ba khin បានទទួលអនិច្ចកម្ម ។ តាំងពីនោះមកលោកគ្រូបានបូជាជីវិតរបស់គាត់ដើម្បីចែក
ផ្សព្វផ្សាយនូវបច្ចេកទេសនេះដល់មនុស្សលោកដទៃទៀតជាច្រើន។ គាត់អត់យកថ្លៃឈ្មួលពី
ការបង្រៀនរបស់គាត់ទេ។ការចំណាយលើម្ហូបអាហារ និងលើទីសេនាសេនះសំរាប់សិស្សបាន
ចូលមករៀនធម្មសិក្សា បានមកពីអំណោយទានស្ម័គ្រចិត្តរបស់សិស្សចាស់ទាំងអស់ ។ អំណោយ
ទានអាចទទួលបានតែពីសិល្សណាដែលបានរៀនធម្មសិក្សា 10 ថ្ងៃចប់រួចហើយ ៕
8 November 2011
7:09 PM