ប្រវត្តិ លោក Thosmas Edison
Thomas Edison កើតនៅ Milan, Ohio ។ លោកជាជនជាតិអាមេរិកកាំងរស់នៅក្នុងត្រកូលគ្រួសារដ៏ក្រីក្រមួយ ។ Edison ត្រូវបង្ខំចិត្តទៅរកសុីតាំង
ពីអាយុ ១២ ឆ្នាំ ។ ក៏ប៉ុន្តែទុកជាស្ថិតក្នុងស្ថានភាពដ៏លំបាកយ៉ាងនេះក្តី
កុមារ Edison នៅតែស្រឡាញ់ជក់ចិត្តរៀនសូត្រដោយខ្លួនឯង ជាពិសេស
ចូលចិត្តធ្វើការពិសោធន៍រូបវិទ្យា និងគីមីវិទ្យា ។
ចាប់តាំងពីអាយុ ១៥ ឆ្នាំ Edison បានចាប់ផ្តើមកសាងបុព្វហេតុនៃការរក
ឃើញថ្មីមួយ ដោយបង្កើត ម៉ាសុីនថត-ចាក់សម្លេងជាលើកដំបូងបង្អស់
ជាមួយនឹង ហុងវ័ណ្ឌខ្សែលួសដែលគេក្រវាត់ចោល ។ នៅអាយុ ២២ ឆ្នាំ
Edison បើកសហគ្រាសជួសជុលម៉ាសុីនមួយ ហើយមិនយូរប៉ុន្មានបានក្លាយទៅជាអ្នកបច្ចេកទេស
ដ៏ល្បីល្បាញពេញទាំងពិភពលោក ។ ក្នុងមួយជីវិតធ្វើសកម្មភាពដ៏ពុះកញ្រ្ជោលរបស់ខ្លួន លោក
បានផ្តល់អោយមនុស្សលោកនូូវការរកឃើញថ្មីជាងមួយពាន់មុខដ៏មានតម្លៃ ដូចជា ៖
ម៉ាសុីនច្រៀង ទូរស័ព្ទ អំពូលភ្លើង ម៉ាសុីនអគ្គីសនី ។ ល ។
បរាជ័យនៃការពិសោធន៍មួយ
អាយុ ១៥ ឆ្នាំ Edison ត្រូវទៅរកលុយចិញ្ចឹមជីវិត តាមវិធីបោះពុម្ពការសែតលក់អោយអតិថិជនតាម
រទេះភ្លើង ។ ជាមួយនឹងគំនិតច្នៃប្រឌិតរបស់ខ្លួន Edison បានធ្វើអោយទំព័រការសែតកាន់តែមាន
សម្រស់ទទួលបានការពេញចិត្តពីអតិថិជន ។ ហេតុនោះ ក្រុមហ៊ុនរទេះភ្លើងបានត្រៀមខ្លួនជា
ស្រេច រៀបចំនូវទូររថភ្លើងមួយដោយឡែកធ្វើរោងជាងបោះពុម្ពកាសែតសម្រាប់ផ្តល់ឲ្យចាងហ្វាង
កាសែតតូចច្រមកនេះ ។
ថ្ងៃមួយរថភ្លើងកំពុងតែរត់ សម្លេងផ្ទុះមួយដ៏ខ្លាំងព្រឺព្រួចបានលាន់ឡើង ។ អ្នកដំណើរផ្អើលឆោឡោ
។ រថភ្លើងបញ្ឈប់ដំណើរ ។
បន្ទាប់ពីនាទីដ៏គួរអោយភិតភ័យនេះ គេបានរកឃើញប្រភពនៃគ្រោះមហន្តរាយនេះ ។ ការពិត
លោកចាងហ្វាងកាសែតតួចច្រមក់បានប្រើប្រាស់ទូររថភ្លើងសម្រាប់ខ្លួនមិនត្រឹមតែធ្វើការបោះពុម្ព
កាសែតប៉ុណ្ណោះទេ គឺនៅបានដំណើរការពិសោធន៍ផ្សេងៗ ទៀត ។
នៅលើកនេះ ដោយធ្វេសប្រហែស Edison បានធ្វើអោយផ្ទុះទូររថភ្លើង ហើយប្រហែលតែមួយ
វិនាទីទៀត ... ជីវិតរបស់ Edison ក៏នឹងត្រូវបាត់បង់ដែរ ។
លោកប្រធានរថភ្លើងខឹងច្រឡោតយ៉ាងខ្លាំង ក្រោយពីបានដឹងរឿងនោះ ។ គាត់ដាច់ខាតត្រូវតែ
"បណ្តេញក្បាល" អនាគតអ្នកប្រាជ្ញយើង និងអោយរើគ្រឿងពិសោធន៍កំបុិកកំប៉ុកចេញពី
ទូររថភ្លើងមួយរំពេច និងប្រើសំដីគំរាមកំហែងដល់ Edison ថា
-ប្រយ័ត្នណា ! អោយតែឯងបន្តល្បែងចំកួតបែបនេះទៀត គង់តែមានថ្ងៃអស់ជីវិត ហើយថែមទាំង
អន្តរាយដល់ជីវិតអ្នកដទៃទៀតមិនខាន ។ ប៉ុន្តែយុវជនដែលស្រឡាញ់ការចេះដឹង មិនយកត្រចៀក
ស្តាប់សំដីទាំងនោះឡើយ ។ ម្នាក់ឯងជាមួយបាតដៃទាំងពីរ Edison បានឈានលើមាគ៌ាឯតទគ្គកម្ម
វិទ្យាសាស្ត្រយ៉ាងអង់អាចក្លាហាន ។
ល្បែងបោកប្រាស់មួយទៀត
ឆ្នាំ ១៨៧៩ ក្នុងពិធីតាំងពិពណ៌មួយនៅប៉ារីស គេបានតាំងម៉ាសុីនច្រៀងមួយដែល Edison បាន
ផលិត ។ នៅពេលដែលឮសម្លេងមនុស្សលាន់ចេញពីគ្រឿងបំពង់សម្លេងនៃម៉ាសុីនច្រៀង បុរស
ត្រកូលអភិជនមួយរូប ដែលមានមុខនៅទីនោះមិនព្រមជឿដាច់ខាត ចំពោះការរកឃើញម៉ាសុីន
នេះឡើយ ។
- វាជាល្បែងបោកប្រាស់មួយទៀតហើយ ! ខ្ញុំសូមអះអាងថា គឺអ្នកបញ្ជាម៉ាសុីននោះឯង ដែល
បញ្ចេញសម្លេងនោះ... បុរសស្ទុះទៅបិទមាត់អ្នកបញ្ជាម៉ាសុីនច្រៀង ... តែគួរអោយអាណិតណាស់
ទុកជាបុរសត្រកូលអភិជននោះប្រឹងរកគ្រប់មធ្យោបាយដើម្បីវែកមុខ ល្បែងបោកប្រាស់ នេះយ៉ាង
ណាក៏ដោយ ក៏ម៉ាសុីនច្រៀងនៅតែបន្ត បញ្ចេញសម្លេងរបស់ចំរៀង ... ដដែល ។
ប្រយោជន៍របស់ទ្វារមួយ
Edison ជានិច្ចកាលនឹកឃើញដល់បណ្តាមធ្យោបាយ ដើម្បីអោយធូរស្រាលកម្លាំងពលកម្ម ។
លោកបានរកឃើញកន្លែងសម្រាប់ប្រើការរកឃើញថ្មីៗដោយមិនថានៅកន្លែងណាឡើយ ។
ថ្ងៃមួយ មានមិត្តម្នាក់មកលេងជាមួយលោក ។ គាត់តំអូញថា ទ្វារនៅខាងក្រៅផ្ទះធ្ងន់ពេក ។
Edison ផ្ទុះសំណើត
- គ្មានអីគួរអោយត្អូញត្អែរទេ ... បើសិនជាបងឯងដឹងថា ភ្ញៀវគ្រប់រូប ដែលមកកាន់ទីនេះ ពេលរុញ
ទ្វារចូលមកម្នាក់ៗបានជួយបូមទឹកជំនួសខ្ញុំដល់ទៅ ៣០លីត្របង្ហូរទៅដាក់អាងនៅលើដំបូលផ្ទះ។
ការពិតឯតទគ្គកម្មយើងបានឆ្លៀតប្រើទ្ធារចេញចូល ដើម្បីអោយទៅជាម៉ាសុីនបូមទឹកសម្រាប់បង្ហូរ
ទឹកទោកាន់បន្ទប់ទឹកនានា ។
លទ្ធផលនៃការប្រុងប្រយ័ត្ន
Edison ធ្វើការងារអ្វីមួយដោយម៉ត់ចត់ណាស់ ។ មិនចំពោះឯតទគ្គកម្មណាមួយឡើយ លោក
តែងតែតស៊ូធ្វើការពិសោធន៍មួយហើយមួយទៀតរហូតដល់បានទទួលលទ្ធផលដូចបំណង ។
ដូចជាក្នុងពេលស្រាវជ្រាវពីអាគុយជាដើម លោកត្រូវធ្វើពិសោធន៍ដល់ទៅ ... ៥០ ពាន់លើក ។
ចំណែកក្នុងការរកវត្តុធាតុសម្រាប់ធ្វើរេសុីស្តង់អំពូលភ្លើងតួលេចនៃការធ្វើពិសោធន៍ឡើងដល់ទៅ
៨ពាន់ លើកដែរ ។
មិត្តម្នាក់បានសួរលោកថា :
- បងឯងមិននឹកឃើញថា ធ្វើបែបនេះជាការប្រុងប្រយ័ត្នហួសហេតុពេកទេឬ ?
Edison ឆ្លើយតបវិញ :
- មានអ្វីដែលថាហួសហេតុនោះ ? បើសិនជាគ្មានការពិសោធន៍ ៥០ពាន់លើកមុននោះ វាប្រាកដជា
គ្មានអាគុយគំរូ ៥០.០០១ ដែលខ្ញុំពេញចិត្តនេះឡើយ ។
អាគុយទី ៥០.០០១ នេះ គឺអាគុយដែលយើងប្រើរហូតមកទល់សព្វថ្ងៃនេះ ។
ដើម្បីសម្រេចបានគោលដៅ
នៅពេលធ្វើការពិសោធន៍រកវត្តុធាតុសម្រាប់ធ្វើរេសុីស្តង់អំពូលភ្លើង Edison ត្រូវរិះរកអស់ពេល
យ៉ាងយូរនៅតែមិនទាន់សម្រេចបានគោលបំណង ។ លោកបានចាត់មនុស្សម្នាក់អោយទៅដល់
ប្រទេសជប៉ុន រកទិញឬស្សីពកមួយប្រភេទ ដែលសរសៃរបស់វាអាចច្នៃធ្វើជាធ្យូងវត្តុធាតុដើម សម
ស្របនឹងសំណូមពរជាកំណត់របស់លោក ។
អ្នកដែលបានចាត់ទៅបង្ហាញនូវការអល់ឯក
- តើរេសុីស្តង់អំពូលភ្លើងមួយគូរតែចំណាយកម្លាំងដល់ថ្នាក់ហ្នឹងឬ ?
Edison បញ្ចេញទឹកមុខមុឺងម៉ាត់រួចនិយាយ
- នៃ មិត្តសំលាញ់ ! ធ្វើការជាមួយខ្ញុំ សុំកុំនិយាយដល់ការខាតបង់កម្លាំងអី ។ តែគួរសំឡឹងទៅកាន់
គោលបំណង ដែលយើងត្រូវការ !
មេរៀនសម្រាប់អ្នកស្កប់ស្កល់និយម
មានមួយលើកនោះ Edison បានប្រគល់អោយសហការីរបស់ខ្លួនស្រាវជ្រាវរចនាសម្ព័ន្ធកម្លាំង
ម៉ាសុីននាវាមុជទឹកមួយ ។ សហការីនេះ យកមកឆ្លងនូវវិធានការ បី ដែលទាំងពីរលើកនោះត្រូវ
Edison បដិសេធទាំងអស់ ។ ដល់លើកទី ៤ សហការីនិយាយថា
-ខ្ញុំបានពិចារណារកគ្រប់របៀបហើយ ហើយមិនអាចធ្វើអ្វីអោយលើសនេះបានទៀតទេ !
-ពិតទេ ?
ពីរថ្ងៃក្រោយមក Edison អញ្ជើញសហការីនោះមកជួួយលោក ហើយ បង្ហាញអោយមើលព្រមគ្នា ...
នូវវិធានការ ៤០ ខុសប្លែកពីគ្នា ដែលអេឌីសុន សម្តែងអោយឃើញយ៉ាងជាក់ស្តែង ។
ការពិតដើម្បីបង្ហាញជាគំរូពីការប្រុងប្រយ័ត្នដល់សហការីរបស់ខ្លួន Edison បានចំណាយពេលស្រាវ
ជ្រាវលើគ្រប់ជ្រុងជ្រោយនៃបញ្ហា ហើយបានដាក់បន្ថែមនូវ វិធានការសមស្របផ្សេងៗជាច្រើន
ទៀត ដើម្បីបញ្ជាក់អោយឃើញថា ... ចំនួន ៤ មិនទាន់ជាឯកតាលេខធំជាងគេទេ ។
ពាក្យទូន្មានដ៏មានប្រយោជន៍
គ្មានថ្ងៃណាមួយដែល Edison បដិសេធមិនទទួលជួបជាមួយអ្នកឯតទគ្គកម្មពាក់កណ្តាលរដូវ ដែល
មិនព្រមស្រាវជ្រាវរុករក ហើយចេះតែស្រមៃ ចង់ឆក់ បានលទ្ធផលភ្លាមៗឡើយ ។
មានម្តងនោះ ជនម្នាក់បានមកជួប Edisonហើយសួរថា :
- ជំរាបប្រសាសន៍លោក ខ្ញុំកំពុងចង់រកអោយឃើញនូវអង្គធាតុមួយដែលអាចនឹងរលាយចូលក្នុង
គ្រប់វត្ថុធាតុ ដែលជាសូលុយស្យុង So-Lution មួយដ៏អស្ចារ្យ ខ្ញុំមកនេះ ដើម្បីសុំលោកជួួយបង្ហញ
ណែនាំផ្លូវដែលត្រូវដើរ ។
Edison សើចញឹម ៗ
- ជំរាបប្រសាសន៍លោក មុនពេលលោកគិតឃើញដល់ការរកឃើញថ្មីនូវអង្គធាតុរលាយដ៏អស្ចារ្យ
នោះ សូមលោកពិចារណាមើល .... តើវាអាចនិងដាក់នៅក្នុងអ្វីបានសិន ?
អ្នកបង្កើតថ្មី អៀនរឹងខ្លួន ។ ពេលនោះទើបដឹងថា ខ្លួនពិតជាល្ងង់ខ្លៅមែន ។
មានមនុស្សខ្លះបានសួរ Edison ថា :
ជំរាបប្រសាសន៍លោក តើអ្នកបង្កើតថ្មីគ្រប់រូបត្រូវការនូវលក្ខណអ្វីខ្លះ ?
Edison ឆ្លើយថា :
- ចំពោះអ្នកបង្កើតថ្មី ទេព្យកោសល់ដែលទេវតាប្រទានអោយមានតែមួយភាគរយប៉ុណ្ណោះ ចំណែក
៩៩ % ទៀត គឺដោយដំណក់ញើស និងទឹកភ្នែក ។
Edison សើចញឹម ៗ
- ជំរាបប្រសាសន៍លោក មុនពេលលោកគិតឃើញដល់ការរកឃើញថ្មីនូវអង្គធាតុរលាយដ៏អស្ចារ្យ
នោះ សូមលោកពិចារណាមើល .... តើវាអាចនិងដាក់នៅក្នុងអ្វីបានសិន ?
អ្នកបង្កើតថ្មី អៀនរឹងខ្លួន ។ ពេលនោះទើបដឹងថា ខ្លួនពិតជាល្ងង់ខ្លៅមែន ។
មានមនុស្សខ្លះបានសួរ Edison ថា :
ជំរាបប្រសាសន៍លោក តើអ្នកបង្កើតថ្មីគ្រប់រូបត្រូវការនូវលក្ខណអ្វីខ្លះ ?
Edison ឆ្លើយថា :
- ចំពោះអ្នកបង្កើតថ្មី ទេព្យកោសល់ដែលទេវតាប្រទានអោយមានតែមួយភាគរយប៉ុណ្ណោះ ចំណែក
៩៩ % ទៀត គឺដោយដំណក់ញើស និងទឹកភ្នែក ។
គុណសម្បត្តិ និងការខ្វះខាតរបស់ Edison
Edison ជាមនុស្សដែលមានការប្រឹងប្រែងដ៏មហស្ចារ្យ ។ ជារៀងរាល់ថ្ងៃលោកធ្វើការដល់ទៅ ១២
ម៉ោង ក្នុងបន្ទប់ពិសោធន៍ ។ លោកប្រឹងប្រែងធ្វើពិសោធន៍អស់ពីករណីមួយដល់មួយ រហូតដល់រក
ឃើញវិធីដោះស្រាយបានយ៉ាង សមរម្យបំផុត ។
តែនៅពេលយកចិត្តទុកដាក់ដល់ការអនុវត្តន៍ លោកមានការខ្វះខាតមួយដោយមើលស្រាលទ្រឹស្តី
។ អ្នកបច្ចេកទេសអូទ្រីសនីកូនតេសឡា បានកត់សំគាល់ពី Edison ថា :
- បើសិនជាគាត់ធ្វើឆ្លាក់ម្ជុលមួយដើមទៅក្នុងគំនរចំបើង គាត់នឹងរើចំបើងម្តងមួយទងៗ ដើម្បីរក
ដោយមិនរវល់រិះគិតមើល តើម្ជុលនៅកន្លែងណាឡើយ ។ ក្នុងដំណាក់កាលធ្វើពលកម្មវិទ្យាសាស្ត្រ
របស់ខ្លួនលោកត្រូវបង់ខាតកម្លាំងពលកម្មយ៉ាងហោណាស់ ៣០ % នៃការងាររបស់លោក ៕