The meaning of apologize
The meaning
of apologize
Sunday,
February 17, 2019
7:15
PM
ខ្ញុំចង់លើកអោយបងប្អូនយល់អំពីអត្តនាយ
នៃពាក្យថា សុំទោស ការសុំទោសពិតប្រាកដ វាមិនឋិតនៅលើពាក្យដែលបងប្អូនត្រូវនិយាយទេ
ប៉ុន្តែវាឋិតនៅជំរៅផ្លូវចិត្ត គ្មានពាក្យសុំទោសណាមួយដែលជារឿងអាចទទួលយកបាន ដែលអាច
ធ្លាក់ចេញពីមាត់របស់បុគ្គលដែលធ្វើកំហុស
មុនខ្លួនរបស់គេហ្នឹងបានដឹងថាគេបានធ្វើកំហុសតិចឬច្រើននោះឡើយ
វាមិនមែនជាការសុំទោសដែលយើងអាចទទួលយកបានទេ
នៅពេលដែលសមីខ្លួនរបស់គេមិនទាន់មានអារម្មណ៍ឬ
ទទួលអារម្មណ៍ថាគេបានធ្វើអំពើខុសនោះនៅឡើយ
ការសុំទោស បែបនេះ វាគ្រាន់តែជានិមិត្តរូបនៃការសុំទោសដែលវា
មិនបានទៅផ្សាឬទៅលុបលាង
កំហុសដែលយើងបានសាងនោះទេ ជាទូទៅកំហុសមួយវាច្រើនតែធ្វើអោយ ប៉ះទង្គិតទៅ
លើផ្លូវចិត្តរបស់អ្នកផ្សេង
ជារបួសស្នាម ទោះបីជាកំហុសនោះធំប៉ុណ្ណាក៏ដោយ ដែលមនុស្សទូទៅស្មានមិនដឹងថា
រាល់កំហុសគឺសុទ្ធតែអាចលុបលាង ឬសុទ្ធតែអាចធ្វើអោយបាត់ស្នាមរបួស ពួកគេខ្លះ
គេមានពាក្យសម្តីថា កំហុសនេះ វាធំធេងណាស់ ទោះបីយ៉ាងណា ក៏ខ្ញុំមិនអាចអនុគ្រោះ
អោយបុគ្គលនោះបានដែរ ការពិតទៅគេមិនបានស្ទុងទៅរកឌួងចិត្ត
របស់គេអោយបានច្បាស់លាស់ទេ
កំហុសរបស់បុគ្គលមួយដែលធ្វើទៅប្រៀបដូចជា យើងយកកាំបិតទៅឆូតលើបុគ្គល
ម្នាក់ទៀត
ឬបុគ្គលមួយក្រុមណាមួយនោះ។ ១ចុច៥៨
អ្វីដែលជាការលុបលាងកំហុស
ឬជាការយល់កំហុស គឺមាននាយថា
យើងបានទទួលស្គាល់ការឈឺចាប់ដែលយើងបានប្រព្រឹត្តរហូតទៅដល់ធ្វើអោយមានរបួសស្នាមនៅក្នុងឌួងចិត្តរបស់បុគ្គលនោះ
ពេលណាយើងមាន យើងយល់ យើងអាច
ពាល់ត្រូវឌួងចិត្តរបស់បុគ្គលដែលយើងធ្វើអំពើអ្វីមួយប៉ះពាល់ដល់ឌួងចិត្តរបស់បុគ្គលគេ
ក្នុងចិត្តរបស់យើងយល់អំពី
ទំហំនៃការឈឺចាប់ដែលយើងបានធ្វើទៅលើគេនោះ
ហើយយើងឈឺចាប់ យ៉ាងតិចបំផុតស្មើនិងម្ចាស់ខ្លួន ឬជួនកាល
លើសម្ចាស់ខ្លួនគេទៅទៀត
ពេលណាជំរៅក្នុងឌួងចិត្តរបស់អ្នកធ្វើកំហុសគាត់បានទទួលស្គាល់ដល់កំរិតនេះ ច្បាស់ណាស់
បុគ្គលដែលគេបានធ្វើកំហុសទៅលើ បើសិនណាជាគាត់អាចស្ទាប(touch)បាន
បេះដូងរបស់បុគ្គលដែលធ្វើកំហុសទៅលើគេបានថា ដោយសារតែកំហុសនេះ
គឺសមីខ្លួនដែលជាអ្នកធ្វើកំហុសនោះ គាត់មានការឈឺចាប់ស្មើនិងយើងឬខ្លាំងជាងយើងទៀត
ជាទូទៅបងប្អូន ខ្ញុំថាជាទូទៅទៅចុះ គឺថាមនុស្សដែលគេធ្វើកំហុសទៅលើហ្នឹងគាត់
មានអារម្មណ៍ខ្លោចផ្សា
មានអារម្មណ៍អាណិតម្ចាស់ខ្លួនដែលធ្វើកំហុសទៅលើអ្នកដទៃ
គឺគឺជាអត្តនាយ ពិតប្រាកដនៃការសុំទោស ពាក្យសំដីនៃ
ការសុំទោស
មិនចាំបាច់គ្រប់តែកាលទេសឡើយ ប៉ុន្តែការដឹងថាខ្លួនបានធ្វើកំហុសរួចហើយឈឺចាប់
នោះគឺជាករណីចាំបាច់ដែលមិនអាចរំលងបានទាល់តែសោះ
ក្នុងរឿងការលុបលាងកំហុសដែលយើងបានធ្វើទៅតាមកំហុសធំឬតូច
ជាទូទៅមនុស្សច្រើននិយាយថា
កំហុសធំខ្លាំងពេកមិនអាចអត់អោនអោយបានទេ គេមិនបានសាកល្បងក្នុងរឿងអស់នេះ
នៅពេលដែលមនុស្សដែលបានធ្វើកំហុសរួចហើយ គាត់មានការឈឺចាប់មិនចាញ់យើងផង
គាត់មិនបានទទួលបទពិសោធន៍បែបនេះ គាត់មិនដឹងថា ការពិតកំហុសទាំងអស់
សុទ្ធតែអាចលុបលាងបានទាំងអស់ តែយ៉ាងណាក៏ដោយ
រឿងអស់នេះ
វាគឺជាភារះ ភារះ របស់អ្នកដែលធ្វើកំហុស ពីព្រោះជាទូទៅបើយើងនែនាំថា
អ្នកដែលគេបានធ្វើកំហុសទៅលើនែនាំថា អ្នកឯងត្រូវធ្វើបែបនេះឬបែបនោះ
យើងមានអារម្មណ៍ថាអ្វីដែលអ្នកឯងធ្វើវាមិនមែនជាអ្វីដែលអ្នកឯងគិតឃើញតម្លៃនៃសកម្មភាពការងាររបស់យើង
វាមានតម្លៃថយចុះ នៅពេលដែលយើងនឹកឃើញ ទៅដល់់កំហុសដែលយើងបានធ្វើ រួចហើយឈឺ
រួចហើយវាបង្កនូវរបួសស្នាមក្នុងឌួងចិត្តរបស់អ្នកដទៃជំរៅណា ពេលណាយើងយល់អំពីជំរៅចិត្ត
ហ្នឹង
យើងឈឺចិត្ត យើងឈឺចាប់ដល់កំរិតហ្នឹង សម្រាប់ខ្លួនខ្ញុំផ្ទាល់ ពាក្យថាសុំទោស
មិនសំខាន់ទេ វាទៅតាមស្នានភាព
អព្យាស្រាយ
របស់មនុស្សដែលបានធ្វើកំហុស ជួនកាលមនុស្សខ្លះគាត់ដឹងខ្លួនខុស គាត់មិនមែន គាត់មិនចង់
អោយយើងលើកលែងកំហុសរបស់គាត់ទេ គាត់សំងំនៅផ្ទះ គាត់យល់ថា ខ្លួនគាត់គឺជាមនុស្សអាក្រក់
គាត់មិនបានមកសុំទោសយើងទេ ប៉ុន្តែតាមរយះមិត្តភក្រ តាមរយះអ្នកដទៃ
ឬតាមរយះដែលយើងបានសង្កេតឃើញ មនុស្សហ្នឹង
យើងដឹងថាមនុស្សហ្នឹងបានបៀបទុកនូវទុក្ខសោកដែលកើតមកពីកំហុសរបស់ខ្លួនបានធ្វើ
នោះក៏ជារបៀបនៃការលុបលាងកំហុសឬការទទួលស្គាល់កំហុសដែលយើងជាអ្នកដែលត្រូវបានគេធ្វើកំហុសមកលើគួរអនុគ្រោះដែរ
ប៉ុន្តែជាទូទៅក្នុងសង្គមខ្មែរ គេមិនធ្វើអញ្ចឹងឡើយ គេច្រើនតែប្រើពាក្យថា
ខ្ញុំបានទៅសុំទោសគាត់រួចហើយតើ តើអ្នកទៅសុំទោសគេហ្នឹង
អ្នកយល់ថាអ្នកបានធ្វើកំហុសហើយឬនៅ?
រួចហើយអ្នកឈឺចាប់នូវកំហុសរបស់អ្នកដែលបានធ្វើទៅតាមកំហុសធំឬតូចហើយឬនៅ?
បើសិនណាជាអ្នកមិនទាន់បានពាល់ត្រូវនូវទំហំនៃសេចក្តីឈឺចាប់ឬកំហុសដែលអ្នកបានធ្វើនោះទេ
សុំអ្នកកុំទៅសុំទោសគេ វាបន្ថោកតម្លៃរបស់មនុស្សដែល មនុស្សជាអ្នកមិនគួរគោរពផង
ពីព្រោះអ្នកមិនបានអោយតម្លៃទៅលើអ្វីដែលជាអ្នកថាអ្នកជាមនុស្សដែលមានលក្ខណតឹងរឹងនោះទេ
មិនមែនចេះតែនិយាយអ្វីអោយតែផុតពីមាត់ទេ ៕
គឺថាក្នុងចិត្តរបស់យើងមានរបៀបម៉េចបានយើងនិយាយចឹង
នេះគឺជាតម្លៃរបស់យើង នៅក្នុងសង្គមខ្មែរភាគច្រើនណាស់ គេចង់បានតែពាក្យសុំទោស ៦ចុច៣៥
ជួនកាលអ្នកនយោបាយខ្លះ
ជួនកាលអ្នកនយោបាយខ្លះ គេអោយធ្វើលិខិតសុំទោស ប៉ុន្តែក្នុងចិត្តរបស់យើង យើងអត់
ថាយើងខុសផង
តើសួរថា អោយយើងសុំទោសមាននាយអ្វី? បើសិនណាជាយើងច្បាស់ថា ខ្លួនយើងមិនខុសទេ ហើយ
គេអោយយើងសុំទោស
យើងត្រូវសួរគេថា តើអ្នកចង់បានពាក្យសុំទោសឬ?
បើសិនណាជាចង់អោយខ្ញុំសុំទោសចេញពីក្នុងចិត្ត អ្នកជួនពន្យល់ខ្ញុំដោយស្មោះត្រង់
ថានេះគឺពិតជាកំហុសរបស់ខ្ញុំមែនឬអត់? ជាជាងអ្នកបង្ខំខ្ញុំអោយសុំទោស
ពីព្រោះវាគ្មានតម្លៃសម្រាប់ខ្លួនខ្ញុំ
នៅលើពាក្យសុំទោសទាំងនោះទេ ខ្ញុំអាចធ្វើបានភ្លាម បើអ្នកចង់បានត្រឹមពាក្យ
សុំទោស
ខ្ញុំអាចធ្វើបានភ្លាម ប៉ុន្តែអ្វីដែលអ្នកគួរយក វាមិនគួរយកត្រឹមតែពាក្យថាសុំទោសទេ
វាគួរតែយកឌួងចិត្តរបស់ខ្ញុំដែលទទួលស្គាល់ថាខ្ញុំបានធ្វើកំហុស
រួចហើយក្នុងឌួងចិត្តរបស់ខ្ញុំមានអារម្មណ៍ថាសុំទោសទៅវិញទេ ដែលវាគឺជាការ
មានតម្លៃពិតប្រាកដក្នុងការសុំទោស
ដូច្នេះការជំរិតយកពាក្យសុំទោស ឬការសរសេរសុំទោសណាមួយ វាមិនជារឿងត្រឹម
ត្រូវ
ចំពោះបុគ្គលមួយដែលការសុំទោសហ្នឹង វាមានតម្លៃពិតប្រាកដ ឧទាហរណ៍ថា
ជួនកាលគេមិនយល់អំពីតម្លៃ
របស់បុគ្គលហ្នឹង
គេជំរិតយកតែពាក្យសុំទោស សម្រាប់បុគ្គលដែលច្បាស់លាស់ថា ខ្លួនឯង មិនបានធ្វើអ្វីខុស
សុំទោសហ្នឹង
បានយ៉ាងងាយបំផុត
រួចហើយប្រាប់គេថា អ្នកចង់បានត្រឹមតែពាក្យសុំទោស
រួចហើយអ្នកមិនយល់អំពីទឹកចិត្តរបស់ខ្ញុំ
ដែលខ្ញុំយល់ថា
ខ្លួនខ្ញុំមិនខុស អ្នកយកទៅពាក្យសុំទោសហ្នឹង អ្នកយកទៅ
ខ្ញុំអាចសុំទោសអ្នកប៉ុណ្មានដងក៏បានដែរ ប៉ុនសំខាន់ក្នុងចិត្តរបស់ខ្ញុំ ខ្ញុំយល់ថា
ខ្ញុំវាអត់ខុស អ្នកជួយខ្ញុំធ្វើម៉េចអោយខ្ញុំបានយល់ថាខ្ញុំខុស ពេលហ្នឹងហា
អ្នកមិនចាំ
បាច់ប្រាប់ខ្ញុំថា
ខ្ញុំត្រូវសុំទោសទេ គឺថាខ្ញុំទៅសុំទោសដោយខ្លួនឯងតាហ្មង។។។
ពីព្រោះចិត្តរបស់ខ្ញុំបានទទួលស្គាល់។
តើអ្នកចង់បានការសុំទោសបែបហ្នឹងអត់?
៨ចុច៣០
បើអ្នកចង់បានការសុំទោសដែលសុទ្ធចិត្តចឹង
អ្នកត្រូវពន្យល់ខ្ញុំថានោះគឺជាកំហុសដែលខ្ញុំបានពាល់ត្រូវថានោះគឺជាកំហុសបង្កការឈឺចាប់
ឬបង្ករកំហុសឆ្គងណាមួយ ដែលខ្ញុំគួរតែសុំទោសពិតប្រាកដ
អញ្ចឹងអារឿងសុំទោសហ្នឹងបងប្អូនត្រូវសង្កេតមើលចិត្តរបស់ខ្លួនអោយច្បាស់លាស់
ថាតើបងប្អូនបានទទួលស្គាល់ថានោះគឺជាកំហុសដែរឬទេ?
មានក្នុងសង្គមខ្មែរយើងខ្លះគួរអោយអស់សំណើចណាស់
មានអ្នកសុំទោសជំនួសទៅទៀត អ្នកមួយបានធ្វើខុសអ្នកផ្សេង
ទៅសុំទោស
គេកំពុងតែឈ្លោះគ្នាគេនិយាយថា ទៅ អញសុំទោស អោយខុសមកលើអញទាំងអស់ បើសិនណាទោសហ្នឹង
វាត្រូវពីកំភ្លៀង
ទះអាអ្នកយកប៉េហ្នឹង ពីរកំភ្លៀងទៅ ពីព្រោះវាមកសុំទោស យកប៉េ ធើឯងខុស
វាគ្មានខុសអីផងហ្នឹង
វាអត់មានចូលរឿងហ្នឹងផង
វាមកសុំទោសយកប៉េ អញ្ចឹងបើមនុស្សម្នាក់ហ្នឹងហា
វាធ្វើកំហុសសមពីកំភ្លៀងដាក់អាអ្នកយកប៉េហ្នឹងពីរកំភ្លៀងទៅ
អញ្ចឹងសួរថាតើការសុំទោសហ្នឹងអាចអោយយើងទទួលយកបានអត់? ពីព្រោះមនុស្សម្នាក់សុំទោស
មនុស្សម្នាក់ហ្នឹងគេអត់ទាំងទទួលគេខុសផង រួចហើយមានអ្នកផ្សេងមកនិយាយថា
ទៅអញខុសទាំងអស់
អញសុំទោស
ពាក្យហ្នឹងបងប្អូន វាបង្កប់នូវភាពល្ងង់ខ្លៅមួយផង ហើយក៏វាបង្កប់នូវភាពយកប៉េ
ថាខ្លួនឯងហ្នឹង
គឺជាអ្នកសំរប់សំរួលអី
សម្រាប់ខ្ញុំតាំងពីក្មេងមក ខ្ញុំស្អប់មនុស្សប្រភេទហ្នឹងខ្លាំងមែនទែនបងប្អូន ៩ចុច៥០
អាគេកំពុងតែឈ្លោះគ្នា
ឯងមកយកប៉េ ធើឯងដូចគ្រាន់បើចឹង
សម្រាប់ខ្ញុំ
ខ្ញុំនិយាយថា ទោះបីជាទោសកំហុសរបស់អ្នកហ្នឹងវាដល់កម្រិតណាក៏ដោយ ខ្ញុំនៅតែទុកឪកាស
ឬក៏នៅតែ
មានចិត្តដោយស្មោះត្រង់អង្គុយស្តាប់
ហេតុផលរបស់អ្នក ឧទារហណ៍ថាយើងជាប្តីប្រពន្ធ យើងជាប្តីប្រពន្ធ
ដែលនិយាយថា
ជាដៃគូរស្នេហាគឺថាយើងមិនអោយអ្នកណាមួយមកប៉ះដៃគូរស្នេហារបស់យើងទេ
អ្នកត្រូវការពារខ្លួន
របស់អ្នក
ខ្ញុំត្រូវការពារខ្លួនរបស់ខ្ញុំ យើងបានសាច់ចារចឹង ស្រាប់តែដល់ថ្ងៃមួយ
រំលងកិច្ចសន្យាចឹង
ឧទារហណ៍ថា
ប្រពន្ធយើងត្រូវ រំលងពាក្យដែលបានសន្យា ជាមនុស្សប្រុសបងប្អូន
កំពុងធ្វើក្នុងលក្ខណបែបហ្នឹង បើមនុស្សប្រុសវារាងនៅធូតិចហា
ដល់ពេលមនុស្សស្រីធ្វើក្នុងលក្ខណបែបហ្នឹងហា បងប្អូន សួរថាតើក្នុងចិត្តរបស់យើង
ឈឺប៉ុណ្នា?
ប៉ុន្តែសម្រាប់ខ្លួនខ្ញុំផ្ទាល់ទោះបីឈឺប៉ុណ្នាក៏ខ្ញុំ
ខ្ញុំនៅតែអង្គុយស្តាប់ហេតុផលដោយស្មោះត្រង់ បើសិនណាជាខ្ញុំ
រកឃើញថា
បើខ្លួនខ្ញុំធ្លាក់ក្នុងស្ថានភាពបែបនោះ ខ្ញុំក៏ប្រព្រឹត្តដូចអ្នកដែរ
ឬក៏ថាអ្នកនឹងធ្វើដោយចេតនាខ្ញុំមិនអាចអនុគ្រោះនៅពេលហ្នឹង
ខ្ញុំលែងអ្នកពីព្រោះយើងបានកន្លងពាក្យសន្យា ក៏ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំនៅតែទុកឪកាស
ពេលដែលខ្ញុំចាក់ចេញទៅ
ខ្ញុំបោះពាក្យថា ខ្ញុំនៅតែទុកឪកាស អ្នកនៅតែមានឪកាស មិនដឹងថាតើអ្នកត្រូវធ្វើសកម្ម
ភាពបែបណាទេ
ក៏ប៉ុន្តែរបួសក្នុងចិត្តខ្ញុំ បើអ្នកអាចផ្សះផ្សាវាបាន ពេលហ្នឹង
ខ្ញុំនិងស្មោះត្រង់ប្រាប់អ្នកដោយស្មោះត្រង់ថា
ព្រោះតែអ្នកបានដឹងកំហុស
រួចហើយអ្នកធ្វើរឿងអ្វីមួយ ដែលអ្នកឈឺចាប់ មានទំហំប៉ុនខ្ញុំឬ លើសខ្ញុំ
ពេលនោះខ្ញុំនឹងអអាយទោសអោយអ្នកដដែល អញ្ចឹងបានខ្ញុំនិយាយថា សម្រាប់ខ្លួនខ្ញុំផ្ទាល់
ទោះបីមនុស្សធ្វើកំហុសដល់កម្រិតណាក៏ដោយ ខ្ញុំនៅតែនិយាយថា មនុស្សនោះនៅតែមានឪកាស
លើកលែងតែ លើកលែងតែ វាបែបយូឆ្នាំ ៤ ១០ឆ្នាំទៅ
ខ្ញុំអាចរកមនុស្សថ្មី
មកជំនួសចិត្តរបស់ខ្ញុំបាន ខ្ញុំនៅតែអនុគ្រោះអោយអ្នក
ប៉ុន្តែខ្ញុំមិនអាចត្រឡប់មករកអ្នកវិញទេ
ពីព្រោះវាជារឿងហួសពេលទៅហើយ
នោះមិនមែនជាកំហុសរបស់ខ្ញុំទេ ខ្ញុំបានទុកឪកាសល្មមគ្រប់គ្រាន់អោយអ្នកហើយ
តែអ្នកមិនបានរកឃើញវិធីសាស្ត្រ
ឬមួយអ្នកមិនបានយល់អំពីទោសកំហុសរបស់អ្នក ធ្វើអោយខ្ញុំជ្រះស្រឡះ
ក្នុងផ្លូវចិត្តរបស់ខ្ញុំ មិនមែនជាទោសកំហុសរបស់ខ្ញុំទេ
ប៉ុន្តែបើក្នុងចិត្តមិនទាន់ដាច់ទេ ទោះបី១០ឆ្នាំ ២០ឆ្នាំក៏ដោយបងប្អូន
ខ្ញុំនៅតែសម្លឹងទៅរកគូរស្នេហ៍របស់ខ្ញុំ ថាតើថ្ងៃណាមួយគេយល់អំពីកំហុសរបស់គេ
រួចហើយគេលុបលាងកំហុសរបស់គេ
លុបលាងការឈឺចាប់នៅក្នុងឌួងចិត្តរបស់ខ្ញុំ
បើសិនណាជាខ្ញុំទទួលបានពត៍មាន ហើយខ្ញុំជឿជាក់នៅក្នុងចិត្តរបស់ខ្ញុំ
រលាយបាត់ស្នាមរបួសហ្នឹង
ខ្ញុំនិងត្រឡប់ទៅរកគេវិញ ទោះបីជាគេមិនមកកាន់ខ្ញុំ
ក៏វាមិនមែនជារឿងចាំបាច់ដែលតម្រូវដែរ ពីព្រោះដូចខ្ញុំនិយាយខាងដើមអញ្ចឹង
អ្នកខ្លះគាត់យល់ថា គាត់ធ្វើកំហុសធំពេក គាត់មិនចង់អោយយើងអភាយទោសអោយគាត់ទេ
គាត់មិនចង់អោយយើងទៅរាប់អានជាមួយនឹងគាត់វិញទេ គាត់មិនមកសុំទោសយើងមិនមែនមាននាយថា
គាត់ឈ្លើយ គាត់មិនបានធ្វើរឿងត្រឹមត្រូវទេ ក៏ប៉ុន្តែមនុស្សដែលគាត់ធ្វើកំហុសរួចហើយ
គាត់យល់ថា
មនុស្សគាត់អាក្រក់
គាត់មិនចង់អោយយើងទៅរាប់អានគាត់វិញទេ ទោះបីជាគាត់ឈឺចាប់ប៉ុណ្ណាក៏ដោយ គាត់មិនមក
សុំទោសយើងទេ
ប៉ុន្តែតាមមិត្តភក្រ តាមស្ថានភាពណាមួយដែលយើងអាចដឹងបាន
យើងដឹងថាមនុស្សហ្នឹងមានការឈឺចាប់ ជួនកាលកំហុសធំពេក
អាចខូចទ្រង់ទ្រាននៃជីវិតរបស់គេទាំងមូល គឺគេនឹងរស់នៅក្នងវិប្បដិសារី
បើខ្ញុំពាល់ត្រូវអារម្មណ៍បែបហ្នឹង គឺថាខ្ញុំជ្រះស្រឡះរួចហើយខ្ញុំវិលត្រឡប់ទៅរកគេវិញ
ខ្ញុំសូមបញ្ចប់ចំណាប់អារម្មណ៍របស់ខ្ញុំត្រឹមតែប៉ុណ្ណឹង៕៕៕