loading...

This is love នេះហើយជាសេចក្តីស្នេហា


This is love
Monday, February 18, 2019
10:59 PM

តែខ្ញុំពិចារណាយូៗទៅ ខ្ញុំរកឃើញនិយមនាយនៃពាក្យថា ស្នេហា សម្រាប់ខ្ញុំស្នេហាគឺជាទំនាក់ទំនង ថាមនុស្សពីរនាក់ទៅចុះ ហើយថាភេទផ្ទុយគ្នាទៅចុះ ការពិតវាមិនចាំបាច់ទាល់តែភេទផ្ទុយគ្នាទៅទៀត ប៉ុន្តែអាឡុវ បងប្អូនខ្លះគាត់ មានចិត្តប្រកាន់ភ្ជាប់ជាមួយនឹងភេទទៅហើយ អញ្ចឹងថាជាភេទទៅចុះ រវាងមនុស្សប្រុស និងមនុស្សស្រី ប៉ុនការពិតទំនាក់ទំនង
ដែលបានផ្តល់ភាពកក់ក្តៅ មិនមែនចាំតែទំនាក់ទំនងរបស់មនុស្សភេទផ្ទុយគ្នាទេ​ សេចក្តីស្រឡាញ់អាចកើតរវាងភេទ
ដូចគ្នាឬភេទផ្ទុយគ្នា ជួនកាលភេទផ្ទុយគ្នាមែន ក៏មិនបានផ្តល់នូវសេចក្តីស្រឡាញ់មួយដែលមានភាពកក់ក្តៅដែរ។
ស្នេហាគឺជាសេចក្តីស្រឡាញ់ ក្នុងសេចក្តីស្រឡាញ់ដែលជាលក្ខណនៃសេចក្តីស្នេហា ដាច់ខាតត្រូវតែមានការហួងហែង ជា
លក្ខខណ្ឌទី១ នៃសេចក្តីស្នេហា សេចក្តីស្នេហាគឺជាសេចក្តីស្រឡាញ់ ដែលមានលក្ខណហួងហែង យើងស្រឡាញ់អ្នកណាមួយ
មិនចង់អោយអ្នកនឹងទៅស្រឡាញ់អ្នកដទៃទេ នេះគឺជាសេចក្តីស្នេហា សូម្បីតែការស្រឡាញ់បែបភេទ ដែលយើងមិនចាត់ទុកជាសេចក្តីស្នេហាក្នុងការពិចារណាដោយហេតុផល ក្នុងការពិចារណាបែបទស្សនវិជ្ជាក៏លក្ខខណ្ឌហួងហែងក៏ត្រូវតែមានដែរ អញ្ចឹងហើយទើបបងប្អូនជួនកាលមានការភាន់ច្រឡំថាស្នេហាដែលដឹកនាំមុខដោយភេទ គឺជាសេចក្តីស្នេហា ការពិត
សេចក្តីស្នេហាដែលដឹកនាំដោយភេទ វាគ្រាន់តែជាសភាវគតិ របស់មនុស្សប៉ុណ្នោះ សត្វក៏វាមានសេចក្តីស្នេហារបស់វាដែរ
ហើយក៏វាមានលក្ខណហួងហែងរបស់វាដែរ ហើយក៏វាជាសេចក្តីស្នេហាដែលតម្រូវអារម្មណ៍ផ្លូវភេទដែលជាជីវសាស្ត្រក្នុងខ្លួនរបស់វាដែរ ដល់ពេលអញ្ចឹងមនុស្សមានការភាន់ច្រឡំថា នោះហើយគឺជាសេចក្តីស្នេហា ពីព្រោះវាមានលក្ខណហួងហែង
ការពិតស្នេហាគឺជាសេចក្តីស្រឡាញ់ដែលមានលក្ខណហួងហែង តែប៉ុណ្នឹងមិនគ្រប់គ្រាន់ ជាសេចក្តីស្នេហាតាមការពិចារណាប្រកបដោយហេតុផលឡើយ ប្រកបដោយទស្សនវិជ្ជាឡើយ ពីព្រោះសេចក្តីស្រឡាញ់ដែលមានលក្ខណហួងហែង មិនចង់អោយគូរស្នេហ៍របស់ខ្លួនទៅស្រឡាញ់អ្នកដទៃទៀត វាមិនគ្រប់គ្រាន់ បង្កើតអោយបានភាពកក់ក្តៅ នៅក្នុងជីវិតជាគូរនឹងគ្នាឡើយ បើសិនណាជាគ្រាន់តែសេចក្តីស្រឡាញ់មួយដែលមានលក្ខណហួងហែង រួចហើយវាផ្តល់ភាពកក់ក្តៅ អោយមនុស្សដែលមានសេចក្តីស្នេហារវាងមនុស្សពីរនាក់ ម្លេះសមប្រទេសកម្ពុជាហ្នឹង គឺថាអោយតែមានប្តីប្រពន្ធហ្នឹង ទទួលបានភាពកក់ក្តៅហើយ មនុស្សច្រើនណាស់ដែលការក្នុងសង្គមខ្មែរស្ទើរតែថា៩៩ភាគរយ ខ្ញុំថាលើ៩៩ភាគរយផង ខ្ញុំថា១មុឺននាក់មិនទាន់មានមួយគូរដែលសេចក្តីស្នេហាហ្នឹងគឺជាសេចក្តីស្នេហាពិត។។។ ៣ចុច៣៥

ដែលចេញពីទំនាក់ទំនងហ្នឹង ពួកគេទទួលបានភាពកក់ក្តៅពេញមួយជីវិតរបស់ពួកគេ ប៉ុន្តែអីឡូវនេះ ខ្ញុំនិយាយអំពីលក្ខណសំគាល់សិន លក្ខណសំគាល់នៃសេចក្តីស្នេហាពិត ទី១គឺជាទំនាក់ទំនងរវាងមនុស្សពីរនាក់ហើយមានលក្ខណហួងហែងទី១ ទី២ដកផ្លូវភេទចេញហើយនៅតែស្រឡាញ់ សេចក្តីស្នេហាពិតដកផ្លូវភេទចេញហើយនៅតែស្រឡាញ់​ ទី២លក្ខណទី២ លក្ខណទី៣ នៅជាមួយគ្នាកាន់តែយូ កាន់តែស្រឡាញ់ បើបងប្អូនខ្មែរយើង ថាអូ ស្នេហាហ្នឹង​ អូស្រឡាញ់គ្នាហា ពីដំបូងល្អូកល្អើនណាស់ ស្រាប់តែដល់ពេលការហើយ ១ឆ្នាំ ២ឆ្នាំទៅ អាម៉ែវាទៅ ឪវាចឹងទៅ រួចគេថា អាដំបូងដៃហ្នឹង មេឃស្រទំ ចាញ់សម្រស់អូន ដល់ពេលការ១ឆ្នាំ ២ឆ្នាំទៅ ស្រាប់តែគេសួរថា ហេតុអីបានមេឃស្រទំ អូភ្លើទេ ហេ? មេឃវាចង់ភ្លៀង បានវាស្រទំ បើលក្ខណបែបហ្នឹង មិនមែនជាស្នេហាទេ ពីព្រោះស្នេហាគឺទំនាក់ទំនងហ្នឹង បង្កើតបានភាពកក់ក្តៅពេញ១ជីវិត ចុះហេតុអ្វី ពីដំបូងយើងមិនទាន់មានអនុស្សារីយ៍ជាមួយនឹងគ្នាផង រួចហើយយើងស្រឡាញ់គ្នាខ្លាំង មានភាពផ្អែមល្ហែមខ្លាំង ដល់ពេលយើងបានមកជាគូរជីវិតប្តីប្រពន្ធ នៅជាមួយគ្នាកាន់តែយូហេតុអ្វី អត់បង្កើតបាននូវអនុស្សារីយ៍កាន់តែខ្លាំង បង្កើតបាននូវភាពស្រឡាញ់ ដូច្នេះបើនៅជាមួយគ្នា យូហើយ វាបាត់អាភាពស្រឡាញ់ទៅវិញត្រឹមចាំថានោះមិនជាស្នេហាពិតទេ ស្នេហាពិតនៅជាមួយគ្នាកាន់តែយូ កាន់តែយូ​ កាន់តែស្រឡាញ់ កាន់តែស្រឡាញ់។។។។។។ ៥ចុច១៨

លក្ខណរបស់វា លក្ខណទី១គឺហួងហែង ស្នេហាត្រូវតែមានលក្ខណហូងហែង លក្ខណទី២របស់វាគឺរស់នៅជាមួយគ្នាកាន់តែយូកាន់តែស្រឡាញ់ ខ្ញុំនិយាយរំលងតិចមិញ ខ្ញុំភ្លេចបាត់ហើយ ចាំមើលខ្ញុំរក ដល់ពេលទី៣ហាបងប្អូន ទី៣ តាមពិតទី៤ហើយ ទី៣ ខ្ញុំអោយបងប្អូន សំគាល់ចេះ ស្រឡាញ់ហា បងប្អូន ជាសេចក្តីស្នេហាគឺស្រឡាញ់ បងប្អុន ស្គាល់ពាក្យស្រឡាញ់ហេ សេចក្តីស្នេហាគឺស្រឡាញ់ បងប្អូន ដែលអោបគូរស្នេហ៍របស់បងប្អូន ដោយអត់មានអារម្មណ៍ភេទហេ? អោបហា?​ អោប១ឈប់ទល់ភ្លឺហា អត់មានអារម្មណ៍ភេទហេ? មានតែអារម្មណ៍ស្រឡាញ់ហេ? តែពេលណាបងប្អូន ស្រវារកគ្នាមានតែអារម្មណ៍ភេទហា បងប្អូន ត្រូវចាំថាអាហ្មឹងមិនមែនជាសេចក្តីស្នេហាទេ សេចក្តីស្នេហាគឺជាសេចក្តីស្រឡាញ់ ពេលណាបងប្អូនអោយដោយអាណិត អោបដោយស្រឡាញ់ ជួនកាលបងប្អូនអោប១យប់ហា អត់មានស្អីបាស់ទេ ស្រឡាញ់ហ្មងហា បងប្អូន អោបពេញដើមទ្រូងហ្មងហា អោបហាបងប្អូន ស្គាល់ពាក្យអោបដោយក្តីស្រឡាញ់ហេ? បើបងប្អូនរាវរកគ្នាហើយ
គិតតែពីអាហ្នឹង រាវរកគ្នាហើយ គិតតែពីអាហ្នឹង បងប្អូនត្រូវដឹងថាអាហ្នឹងមិនមែនក្តីស្នេហាទេ ក្តីស្នេហាគឺជាក្តីស្រឡាញ់ដែលកើតពីទំនាក់ទំនងរបស់មនុស្សពីរនាក់ រួចហើយបង្កើតបានភាពកក់ក្តៅ ដកផ្លូវភេទណា ទី១គឺខ្ញុំនិយាយហើយ
ទី១គឺការហួងហែង សេចក្តីស្រឡាញ់ដែលមានលក្ខណហួងហែង ទើបហៅថាស្នេហា យើងដកចេញសេចក្តីស្រឡាញ់របស់ឪពុកម្តាយ ចំពោះកូន គាត់គ្មានលក្ខណហួងហែងទេ គាត់អោយកូនទៅការមួយគេហើយ។ មិនអីទេ អាហ្នឹងយើងមិនចាត់រាប់ជាសេចក្តីស្នេហាដែលបង្កើតបាននូវភាពកក់ក្តៅហេ។ អាសេចក្តីស្នេហា ដែលបង្កើតបាននូវភាពកក់ក្តៅក្នុងជីវិតនោះទី១លក្ខខណ្ឌរបស់វាគឺហួងហែង ប៉ុន្តែតែហួងហែងតែមួយមុខអត់គ្រប់គ្រាន់ហេ ពីព្រោះអាស្នេហាផ្លូវភេទហ្នឹងហួងហែងដែរ បើចឹងលក្ខណទី២ដកអាផ្លូវភេទហើយនៅតែស្រឡាញ់ ដកផ្លូវភេទហើយនៅតែស្រឡាញ់ នៅតែស្រឡាញ់ហ្មង
លក្ខណសំគាល់របស់វាអូ បើអ្នកផ្លូវភេទហើយនៅតែស្រឡាញ់ ស្នេហាហើយ! មិនទាន់គ្រប់គ្រាន់ទៀត លើបន្តទៅទៀត
បើវាជាសេចក្តីស្នេហាពិតនៅជាមួយគ្នាកាន់តែយូកាន់តែស្រឡាញ់ រឿងអីបងប្អូនពិចារណាមើល ដំបូងដៃទើបតែស្គាល់គ្នាសោះ រួចស្រឡាញ់គ្នាខ្លាំង ដល់ការ២ ៣ ឆ្នាំបាត់ស្រឡាញ់​ បងប្អូនពីចារណាមើល បើមភេទ វាមិនមែនជាសេចក្តីស្នេហាបើសេចក្តីស្នេហានៅជាមួយគ្នាកាន់តែយូ មានអនុស្សាវរិយ៍? បើមានអនុស្សារីយ៍ មិនកាន់តែស្រឡាញ់ អាហ្នឹងបានសេចក្តីស្នេហា ជាសេចក្តីស្រឡាញ់ បន្ទាប់មកទៀតបងប្អូន សំគាល់ខ្លួនឯង ព្រោះនៅលើគ្រែ អត់មានពីណាដឹងហេ តើបងប្អូនដែលអោបគូរស្នេហ៍របស់បងប្អូន១យប់ទល់ភ្លឺ ដោយអត់មានអារម្មណ៍ផ្លូវភេទហេ? មានតែអារម្មណ៍ស្រឡាញ់ មានតែអារម្មណ៍អាណិត អាហ្នឹងហើយជាសេចក្តីស្នេហាពិត។ ៨ចុច៤
សេចក្តីស្នេហាបែបហ្នឹងហា បងប្អូន បង្កើតបានជាជម្រោកកក់ក្តៅពេញ១ជីវិតរបស់មនុស្ស អាហ្នឹងហើយគឺជាការទាមទារបស់អារម្មណ៍មនុស្ស ដែលនៅក្នុងសង្គមមិនដែលឃើញមានហេ។ សឹងតែថា១មុឺននាក់មិនទាន់មាន១ផង ការរួចហើយ តាហេកតាហាក តាហេកតាហាក រស់នៅហ្នឹងខ្វះអារម្មណ៍ ខ្វះ ចេះតែរស់ៗទៅ បង្កើតកូនពេញ១សំបុកហើយ រួចបានងាប់ពីផែនដី។។។ ខ្ញុំអង្គុយពិចារណាអំពីទំនាក់ទំនងស្នេហារបស់ពួកគេ ខ្ញុំរកមិនឃើញស្នេហាពិតនៅក្នុងទំនាក់ទំនងហ្នឹងសោះ។ ​ពីព្រោះវាអត់បានបង្កើតនូវភាពកក់ក្តៅពេញមួយជីវិតអោយមនុស្ស អាភាពកក់ក្តៅហ្នឹងហា បងប្អូនសំគាល់ថា
អត់ភេទក៏នៅតែអោបបាន អត់មានអារម្មណ៍ភេទសោះ ១យប់ហ្នឹង ប៉ុន្តែអោបប្រពន្ធ អោបប្តីអោប អោប អោប អោប ហើយអោបទៀត ហើយអោបទៀត ហើយអោបទៀត អត់មានអារម្មណ៍ភេទទេ ។ អារម្មណ៍ភេទ ចឹងបានខ្ញុំចេះតែនិយាយថា ភេទគ្រាន់តែជាភ្នែក១នៃក្តីស្នេហា វាមិនមែននាំមុខដោយក្តីស្នេហាទេ ប៉ុនសព្វថ្ងៃហ្នឹងគឺថាគេសំគាល់ទំនាក់ទំនងភេទថាជាសេចក្តីស្នេហា សេចក្តីស្នេហាគឺជាទំនាក់ទំនងរបស់មនុស្សពីរនាក់។។។ ៩ចុច១៤


ការពិតហា បើខ្ញុំនិយាយអោយច្បាស់លាស់ហា បងប្អូន សេចក្តីស្នេហា មិនមែនលេងបានតែពីរនាក់ទេ សេចក្តីស្នេហាពិតហា បានលើសពី២ទៀតបងប្អូន ពីព្រោះអាអោប អាស្រឡាញ់ អាណិតហ្នឹងវាកើតមកពីការយល់ ការយល់ វាជួនកាលគូរស្នេហ៍ខ្លះវាមានករណីពិសេស ដែលវាបង្កើតបានទៅជាបី រឿងហ្នឹងវាជំពាក់ជំពិនរញ៉េរញ៉ៃពីណាពីនៃមក ដោយយើងពិតជាគូរស្នេហានឹងគ្នាមែន យើងស្វែងយល់ ថាហេតុអ្វីបានជា ប្តីយើងវាទៅជាពាក់ពាន់ហ្នឹងអាម្នាក់ទៀតនោះ ដល់ពេលយើងគិតៗៗទៅ វាសមរម្យ រឿងដែលវាពាក់ពានប្តីយើង ដែលពាក់ពាន់ជាមួយម្នាក់ហ្នឹងតាំងពីអតិតកាលមកហ្នឹង
វាជាប់លក្ខខណ្ឌចេះៗៗៗ សេចក្តីស្រឡាញ់មួយហា បងប្អូន តាវាមានលក្ខណអាត្មានិយមមិនបានគិតដល់សុខទុក្ខរបស់គូរស្នេហ៍យើងហា វាមិនមែនជាសេចក្តីស្នេហាទេ បងប្អូន វាគ្រាន់តែជាអារម្មណ៍ផ្លូវភេទទេ សេចក្តីស្នេហា សេចក្តីស្រឡាញ់ បងប្អូន សេចក្តីស្រឡាញ់ ស្រឡាញ់ចំពោះមនុស្សម្នាក់ហាបងប្អូន មិនស្វែងយល់ពីអារម្មណ៍របស់មនុស្សហ្នឹងហេហែ?
ថាហេតុអ្វីបានជាគ្នាទៅពាក់ពាន់ជាមួយអាហ្នឹង ចុះបើគ្នានិយាយថា បងគ្មានចិត្តក្បត់ទេ ក៏ប៉ុន្តែរឿងហ្នឹងវាពាក់ពាន់
មកអញ្ចឹងអូន វាពាក់ពាន់មកអញ្ចឹង ប្រពន្ធហាដែលប្តីអោបពេញដើមទ្រូង ស្រឡាញ់ហា​ យល់ហា វាអត់មានអ្វីក្រៅអំពីការមើលឃើញតម្លៃរបស់ប្រពន្ធទេ ហើយចុះបើប្រពន្វហ្នឹងអត់មានយល់ពីអារម្មណ៍ប្តី អត់យល់ពីស្ថានភាពជាក់ស្តែងរបស់ប្តី អត់លើកយកអាស្ថានភាពជាក់ស្តែងរបស់ប្តីហ្នឹង មកដាក់ក្នុងដើមទ្រូង រួចហើយពិចារណា ថាហេតុអីបានប្តីអញ
គាត់ខំប្រឹងពន្យល់អញថា គាត់មិនចង់ទាក់ទងទេ ក៏ប៉ុន្តែរឿងវាដាយតាមមកចឹងអូន បងជាមនុស្សដែលមានការទទួលខុសត្រូវ បើបងបានធ្វើលើគេអញ្ចេះ អូនឯងគិតពិចារណាមើល បើនោះគឺជាគូរស្នេហ៍ដែលប្តីអាចអោបមួយយប់ទល់ភ្លឺ ដោយគ្មានអារម្មណ៍ផ្លូវភេទ មានតែអារម្មណ៍អាណិត ហើយនិងអារម្មណ៍ស្រឡាញ់ វាទាល់តែប្រពន្ធហ្នឹង វាមានតម្លៃរបស់វាដែរ វាគឺជាមនុស្សដែលចេះស្វែងយល់ពីប្តី អញ្ចឹងបានខ្ញុំនិយាយថា បើស្នេហាពិតហា វាអាចមាន លើសពី២ បើក្នុងករណីផ្សេង វាលើសពី២ នៅតែនៅជាមួយគ្នាបាន ពីព្រោះវាកើតមកពីការយល់ អាការយល់ហ្នឹងហើយ បានបង្កើតជាការអោបមួយយប់ទល់ភ្លឺដោយគ្មានអារម្មណ៍ផ្លូវភេទ។ វាមានតែអារម្មណ៍អាណិត និងស្រឡាញ់ វាអត់មានអារម្មណ៍ផ្ឡុវភេទ
អារម្មណ៍ផ្ឡុវភេទហ្នឹងវាកើតមានពេលណាមានអារម្មណ៍ផ្លូវភេទក៏ផ្លូវភេទទៅ អញ្ចឹងបានខ្ញុំថាអារម្មណ៍ផ្លូវភេទវាជាផ្នែកមួយនៃសេចក្តីស្នេហា វាមែននាំមុខដោយក្តីស្នេហា៕៕៕
11:15 PM