ក្រូចដាំខុសដី
...... កាលគ្រាមួយព្រះមហាក្សត្រនគរឈូបានរៀបចំពិធីជប់លៀងមួយដើម្បីទទួលអៀនជឺដែលជាទូចមកពីនគរឈី ។ ព្រះអង្គបានរៀបផែនការណ៍មួយដើម្បីបំបាក់មុខអៀនជឺ ។
ពេលម្ចាស់ស្រុកចាក់ស្រាឲ្យភ្ញៀវបានបីជុំ ស្រាប់តែមានអាមាត្យចាប់អ្នកទោសម្នាក់បណ្តើរកាត់
ក្បែរពិធីជប់លៀងនោះ ស្តេចនគរឈូក៏ធ្វើជាចម្លែកក្នុងព្រះទ័យហើយត្រាស់សួរថា ៖
“តើគេជានរណា?”
អាមាត្យក៏ឆ្លើយ
គេជាអ្នកស្រុកនគរឈី មានកំហុសពីបទលួចទ្រព្យសម្បត្តិក្រាបទូល
ព្រះចៅនគរឈូក៏បែរព្រះភ័ក្តិមករកអៀនជឺហើយមានបន្ទោលថា
“ឧ៌...... ជាអ្នកស្រុករបស់លោកទេតើ ! ពួកអ្នកស្រុកនគរឈីប្រហែលជាចូលចិត្តខាងលួចទ្រព្យ
សម្បត្តិរបស់គេណាស់ហើយមើលទៅ !
អៀនជឺក៏ងើបឈរឡើងឆ្លើយតបយ៉ាងសុភាព
“ទូលបង្គំធ្លាប់បានព្ទគេនិយាយថា ដើមក្រូចដែលគេដាំនៅភាគខាងត្បូង ផ្លែរបស់វាមានរសជាតិ
ផ្អែមឆ្ងាញ់ពីសារ ចំណែកក្រូចដែលដាំនៅភាគខាងជើង ទោះជាក្រូចមានពូជដូចគ្នា តែផ្លែរបស់វា
បែរជាល្វីងទៅវិញ តើហេតុអ្វីបានជាដូច្នេះ នោះក៏ព្រោះតែ ទឹកដីនិងអាកាសធាតុវាខុសគ្នា ។
ប្រជារាស្ត្រដែលមានកំណើតនៅក្នុងនគរឈីមិនដែលមាននរណាចេះលួចអ្វីទេ តែពេលដែលគេ
ផ្លាស់មករស់ក្នុងនគរឈូ គេក៏បែរជាចេះលួចទៅវិញ ក្នុងរឿងនេះ ទូលបង្គំសូមទូលថ្វាយព្រះអង្គ
ថា តើរឿងនេះប្រហែលជាមកពីអាកាសធាតុ ទឹកដីបរិយាកាសក្នុងប្រទេសឈូទាក់ទាញឲ្យគេទៅ
ជាមាននិស្ស័យធ្វើជាចោរបែបនេះទេដឹងក្រាបទូល ។
កត់ត្រានៅក្នុង អៀនជឺឈុនឈីវ