loading...
បើអ្នកធ្វើការងារព្រោះអ្នកចង់បានលុយ អ្នកនឹងរកមិនឃើញប្រសិទ្ធភាពឬចំនុចកំពូលនៃការងារ 
របស់អ្នកឡើយ។ តែបើអ្នកស្រឡាញ់ចូលចិត្តការងារនោះ ពិតប្រាកដមែននោះ ទោះគ្រាដំបូង
អ្នកមិនទាន់ស្ទាត់ជំនាញឬរកឃើញចំនុចប្រសិទ្ធភាពក្នុងការងាររបស់អ្នកក៏ដោយក៏មិនយូរមិនឆាប់ អ្នកគង់តែស្ទាត់ជំនាញផងនិងចេះឆ្នៃប្រឌិតអោយមានប្រសិទ្ធភាពក្នុងការងាររបស់អ្នកផង។បើអ្នក
ធ្វើការងារណាមួយយូរហើយ អ្នកនៅតែមិនចូលចិត្តមិនសប្បាយនឹងការងារនោះ អ្នកត្រូវច្បាស់ក្នុង
ចិត្តថា អ្នកមិនអាចក្លាយទៅជាមនុស្សអស្ចារ្យក្នុងកាងារនោះទេ។ សំខាន់ណាស់អ្នកត្រូវស្វែងរក
ការងារដែលអ្នកចូលចិត្ត បើមិនដូច្នោះទេ ខ្ញុំអាចនិយាយថាការងារដែលអ្នកកំពុងតែធ្វើវាជា
ទណ្ឌកម្មពិតប្រាកដសំរាប់អ្នក ហើយកុំសង្ឃឹមប្រសិទ្ធភាពនៃការងារនោះអោយសោះ៕
15 mins · Public
7:19 PM