សាហាវជាងខ្លា
....... កាលគ្រាមួយ ពេលដែលខុងជឺកំពុងជិះលើរទេះសេះឆ្លងកាត់ភ្នំថៃសាន គាត់បានឃើញស្រ្តីម្នាក់ស្លៀកសំលៀកបំពាក់កាន់ទុក្ខកំពុងតែយំសោកបោកខ្លួនក្បែរផ្នូរសពគួរឲ្យសង្វេគជាពន់ពេក។
ពេលនោះខុងជឺចង់ដឹងពីមូលហេតុ គាត់ក៏បញ្ជាឲ្យបញ្ឈប់រទេះសេះហើយឲ្យជឺកុងដែលជាសិស្ស
ចុះទៅសាកសួរស្ត្រីនោះ ។
ជឺកុងដើរទៅដល់ក្បែរផ្នូរហើយសួរថា
“ខ្ញុំឮសំឡេងយំខ្សឹកខ្សួលរបស់នាងមើលទៅហាក់ដូចជាមានវិបត្តិធំធេងខ្លាំងណាស់ មិនដឹងថាតើវាមានរឿងអ្វីកើតឡើងទៅ?”
នារីនោះងើបមុខឡើងទាំងទឹកភ្នែកជោគថ្ពាល់ព្រមទាំងឆ្លើយថា
“នៅតំបន់នេះតែងមានខ្លាសាហាវចេញមកបង្ករឿងជាប្រចាំឪពុកក្មេករបស់ខ្ញុំត្រូវស្លាប់ដោយសារវា
ក្រោយមកប្តីខ្ញុំក៏ត្រូវវាខាំសុី ហើយពេលថ្មីៗនេះកូនរបស់ខ្ញុំក៏ត្រូវវាសម្លាប់ទៅទៀត ហេតុនេះ
ហើយបានជាខ្ញុំត្រូវមានទុក្ខយ៉ាងធំធេងបែបនេះ”។
ឮដូច្នេះខុងជឺក៏ចុះពីរទេះសេះមកសួរថា
“បើខ្លាវាសាហាវបែបនេះ ហេតុអីក៏ពួកនាងមិនរើទីកន្លែងចេញទៅរស់នៅទីកន្លែងផ្សេងវិញ?”
នារីនោះឆ្លើយថា
“ព្រោះទីនេះជាទីកន្លែងដាច់ស្រយាល វាផុតពីអំណាចជិះជាន់”
ខុងជឺសញ្ជឹងគិតមួយសន្ទុះក៏ពោលទៅកាន់សិស្សរបស់ខ្លួន
“អ្នកទាំងអស់គ្នាចូរចងចាំថា
អំណាចជិះជាន់សង្កត់សង្កិន វាសាហាវជាងខ្លាទៅទៀត។”
កត់ត្រានៅក្នុង លីជី
ខ្លាវាតែងសុីមនុស្សតែអំពើឃោរឃៅនិងការប្រើអំណាចជិះជាន់ផ្តាច់ការរបស់ចៅហ្វាយនាយ
និងអ្នកកាន់អំណាចក៏អាចសុីមនុស្សដូចគ្នាដែរ មិនតែប៉ុណ្ណោះ វាកាចសាហាវជាងខ្លាទៅទៀត។