រឿង អង្គប់កណ្តុរ
ថ្ងៃមួយ មានកណ្តុរមួយបានលួចមើលកសិករពីនាក់ប្តីប្រពន្ធតាមប្រហោងជញ្ជាំង ដែលកំពុងតែរើអីវ៉ាន់ដែលពួកគាត់ទើបតែបានទិញពីផ្សារ ដែលលោមានចីណីដែលខ្លួនអាចស៊ីបាន។ កណ្តុរ
មានការតុកស្លុតយ៉ាងខ្លាំងនៅពេលដែលវាបានឃើញអង្គប់សម្រាប់ដាក់វា។
កណ្តុរបានរត់ចេញទៅខាងក្រៅផ្ទះ ហើយបានស្រែកប្រកាសអាសន្នថា “មានដង្គប់កណ្តុរនៅក្នុងផ្ទះ!!! ម្តងហើយម្តងទៀត”។
មេមាន់ដែលឮសម្រែករបស់កណ្តុរមុនគេ បានងក់ក្បាលតិចៗ ហើយនិយាយទៅកាន់កណ្តុរថា “សំឡាញ់ ខ្ញុំយល់ថាសំឡាញ់ពិតជាមានការតក់ស្លុតយ៉ាងខ្លាំង នៅពេលបានឃើញដង្គប់សម្រាប់ដាក់ខ្លួនឯងយ៉ាងដូច្នេះ។ ដង្គប់នោះមិនមែនសម្រាប់ដាក់គ្នានោះទេ ដូច្នេះគ្នាហាក់ដូចជាគ្មានអ្វីត្រូវបារម្ភនោះទេ”។
កណ្តុរក៏បន្តដំណើររបស់ខ្លួនទៅមុខទៀត ហើយបានជួបជ្រូក។ វាបានប្រាប់ជ្រូកថា“មានដង្គប់សម្រាប់ដាក់កណ្តុរនៅក្នុងផ្ទះ”។
ជ្រូកអាណិតអាសូរកណ្តុរយ៉ាងខ្លាំង ហើយបាននិយាយទាំងស្រងូតស្រងាត់ថា “សំឡាញ់ គ្នាមិនអាចជួយអ្វីដល់ឯងបានទេ ក្រៅតែពីការបួងសួង សូមឲ្យសំឡាញ់បានសេចក្តីសុខ រួចពីដង្គប់នោះទេ”។
កណ្តុរក៏បានយករឿងដែលកសិករទិញដង្គប់ដាក់កណ្តុរទៅប្រាប់គោ។ គោបានឆ្លើយយ៉ាងប្រងើយដាក់កណ្តុរវិញថា “ដង្គប់សម្រាប់ដាក់ឯប៉ុណ្ណោះ មិនមែនសម្រាប់ដាក់គ្នានោះទេ”។
កណ្តុរក៏បានត្រលប់មកផ្ទះកសិករវិញ រកមើលថាតើដង្គប់នោះនៅកន្លែងណា ទាំងការភិតភ័យ និងអស់សង្ឃឹម តែម្នាក់ឯង។
នៅយប់នោះ មានសំឡេងឮពេញផ្ទះ ដូចជាសំឡេងអង្គប់ ដែលវាត់ជាប់សត្វអ្វីមួយយ៉ាងដូច្នេះ។ ប្រពន្ធកសិករនោះបានប្រញ៉ាប់ប្រញ៉ាល់ទៅពិនិត្យ ក្រែងលោអង្គប់របស់ខ្លួនចាប់បានកណ្តុរ
ហើយ។ នៅក្នុងទីងងឹតគាត់មិនបានឃើញពស់ពិសដែលមានកន្ទុយជាប់ដង្គប់នោះទេ។ពស់ក៏បានចិកគាត់។ ប្តីរបស់គាត់បានយកគាត់ទៅមន្ទីរពេទ្យ ហើយគាត់មានអាការៈក្តៅខ្លួន។
នៅក្នុងភូមិនោះ អ្នកភូមិគ្រប់គ្នាយល់ថា ស៊ុបមាន់ក្តៅៗអាចជួយឲ្យអ្នកមានអាការៈក្តៅខ្លួន
ធូរស្រាលបាន។ កសិករនោះក៏បានសម្លាប់មាន់ដើម្បីធ្វើស៊ុបឲ្យប្រពន្ធគាត់ហូប។
ជំងឺមិនបានធូរស្រាលនោះទេ។ មិត្តភក្តិ និងអ្នកជិតខាងរបស់គាត់បានមកសួរសុខទុក្ខជាហូរហែរ។ ដោយសារគាត់គ្មានអ្វីទទួលភ្ញៀវ គាត់ក៏បានសម្លាប់ជ្រូក ដើម្បីធ្វើម្ហូបទទួលទានទៅ។
ប៉ុន្មានសប្តាហ៍ក្រោយមកទៀត ប្រព័ន្ធរបស់គាត់ក៏ស្លាប់ទៅ។ នៅក្នុងពិធីបុណ្យសព កសិករបានឲ្យគេសម្លាប់គោធ្វើម្ហូបទទួលភ្ញៀវទៀតទៅ៕
ជីវិតគឺជាការរួមសុខរួមទុក្ខជាមួយគ្នា។
កាលណានរណាម្នាក់បម្រុងនឹងមានគ្រោះថ្នាក់ អ្នកឯទៀតក៏មិនប្រាកដថា នឹងបានសេចក្តីសុខនោះដែរ។
លោក Martin Luther King Jr (សកម្មជនសិទ្ធិមនុស្ស អាមេរិកស្បែកខ្មៅ) បាននិយាយថា
“អំពើអយុត្តិធម៌នៅកន្លែងណាមួយ/ចំពោះមនុស្សណាម្នាក់ គឺជាការគម្រាមកំហែងយ៉ាងពិត
ប្រាកដទៅដល់អំពើយុត្តិធម៌នៅគ្រប់ទីកន្លែង/ចំពោះមនុស្សគ្រប់រូប”
សម្រាប់សង្គមខ្មែរយើងក៏ដូចគ្នាដែរ បើអ្នកមិនអើពើនោះទេ រឿងអយុត្តិធម៍ទាំងឡាយក៏នឹងធ្លាក់
មកលើអ្នកយ៉ាងដូច្នោះដែរ ។នយោបាយជាកាតព្វកិច្ចរបស់ពលរដ្ឋម្នាក់ៗ វាមិនមែនជារឿង
របស់មនុស្សមួយក្រុមណាឡើយ។