loading...

គតិ ខឹម វាសនា

ពិតណាស់ ខ្ញុំតែម្នាក់ឯងវាមិនខ្លាំងគ្រប់គ្រាន់សម្រាប់កសាងប្រទេសនេះបានទេ ប៉ុន្តែឥតមាននរណាមួយអាចបដិសេដបានទេថា បើសិនណាជាពួកយើងចូលរួមទាំងអស់គ្នា ពួកយើងមានកម្លាំងគ្រប់គ្រាន់សម្រាប់កសាងជាតិរបស់យើងបាន គ្មាននរណាម្នាក់ខ្លាំងគ្រប់គ្រាន់សម្រាប់កសាងជាតិនេះអោយរីកចម្រើនបានទេ ប៉ុន្តែឥតមាននរណាម្នាក់អាចបដិសេដបានថា កម្លាំងនៃការចូលរួមរបស់ពលរដ្ឋក្នុងប្រទេសនោះ គ្មានកម្លាំងគ្រប់គ្រាន់ធ្វើអោយជាតិរបស់គេរីកចម្រើនបានឡើង។ -------------------------------------
អោយតែប្រជាពលរដ្ឋមានការចូលរួម ហើយការចូលរួមនោះគឺជាការចូលរួមប្រកបដោយ
ភាពភ្លើស្វាង គ្មានអ្វីទប់ប្រទេសមួយនេះមិនអោយរីកចម្រើនបានឡើយ។
—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៨ ខែ៦ ឆ្នាំ២០១៥)

បើអ្នកមិនចូលរួមធ្វើទេ អ្នកមិនគួរមានចំណែកក្នុងការបានទេ។ ------- បើអ្នកមិនចូលរួមទេ អ្នកមិនគួរមានចំណែកក្នុងការបានទេ។ —ខឹម វាសនា
(ផ្សាយផ្ទាល់ពីទីស្នាកការថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៥ via eRadio)

ចឹងបានខ្ញុំចេះតែនិយាយថា បញ្ហាដែលជាប់មកជាមួយនឹងជីវិតមិនមែនជាបញ្ហាឡើយ ដែលជា
បញ្ហា ត្រូវតែនិយាយគ្នាអត់ឈប់អត់ឈរហ្នឹងគឺរបៀបនៃការដោះស្រាយបញ្ហាហ្នឹង តែរបៀបនៃការ
ដោះស្រាយបញ្ហាខុសហើយគឺបញ្ហានៅជាប់ហ្មង។  ---------------------------------------------------------
-------------------------------------------------------------------------------------------------------------------------
ពីព្រោះបងប្អូន ក្នុងធម្មជាតិហ្នឹងហា បងប្អូន ឥតមានអីលើសពីការគិតទេ បងប្អូន អោយតែបងប្អូនគិត ស្អី ក៏ឃើញដែរ ឃើញរហូតដល់ឃើញទីបំផុត គេហៅត្រាស់ដឹង ត្រាស់ដឹងហ្នឹងគឺឃើញទីបំផុត ឃើញចុងក្រោយអស់ហើយ។ -----------------
ចឹងបានខ្ញុំនិយាយថាជាងគម្ពី ជាងហ្វូង ជាងប្រពៃណី ជាងអ្នកដឹកនាំ ជាងស្អីទាំងអស់ ជាងស្អីទាំងអស់ គឺហេតុផល។-------------------
ចិត្តដែលលះបង់ចំពោះអ្នកដទៃមានទំហំធំធេងខ្លាំងខ្លាជាងចិត្តដែលលះបង់ដើម្បីខ្លួនឯង។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៥)


ប្រទេសមួយអាចរីកចំរើន វាមិនដែលមេដឹកនាំធ្វើតែឯងទេ វាត្រូវការការចូលរួមរបស់ប្រជាពលរដ្ឋនៃប្រទេសហ្នឹង។
(ចាក់ផ្សាយថ្ងៃទី២៦ ខែ៥ ឆ្នាំ២០១៥)

បើខ្ញុំចង់បោកប្រជាពលរដ្ឋ ហេតុអ្វីខ្ញុំពន្យល់ បងប្អូន ខ្ញុំចង់បានកម្លាំងនៃការចូលរួមរបស់បងប្អូន។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២៦ ខែ៥ ឆ្នាំ២០១៥)

បើគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យមិនឈ្នះឆ្នោតទេ ប្រទេសមួយនេះមិនទាន់ត្រូវបានសង្រ្គោះពេញបរិបូរណ៍ទេ។
.................
ប្រទេសមួយនេះមិនទាន់ត្រូវបានសង្រ្គោះពេញបរិបូរណ៍នៅឡើយទេ បើគណបក្សសម្ព័ន្ធដើម្បីប្រធាធិបតេយ្យមិនឈ្នះឆ្នោត។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១២ ខែ៥ ឆ្នាំ២០១៥)

អ្នកអាចបង្កើតលេស រាប់លានលេស ប៉ុន្តែសេចក្តីពិតក្នុងរឿងមួយហ្នឹងគឺមានតែមួយទេ។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១២ ខែ៥ ឆ្នាំ២០១៥)
 
អារម្មណ៍មនុស្សដែលចង់ជួយគេ ហើយអត់ចង់បានអីត្រឡប់មកវិញ មានឥស្សភាពពេញលេង បងប្អូន។
—ខឹម វាសនា  (ចាក់ផ្សាយថ្ងៃទី៤ ខែ៥ ឆ្នាំ២០១៥)

កុំលេងវា ជួងវាមិនចេះសន្សំរឿងទេ ប៉ុន្តែបើវាត្រូវស៊ូស្លាប់ហា បងប្អូន ជួងមិនដែលខ្លាចទេ។
—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១០​ ខែមេសា ឆ្នាំ២០១៥)

ខ្ញុំសូមធ្វើការកត់សំគាល់ខ្លួនខ្ញុំថា មួយជីវិតនេះ ខ្ញុំមិនដែលស្រក់ទឹកភ្នែកពីព្រោះទុក្ខលំបាកឡើយ
មិនដែលទាល់តែសោះ ខ្ញុំ តែងតែសួរខ្លួនខ្ញុំ ពេលដែលខ្ញុំមានបញ្ហាម្តងៗរួចហើយទឹកភ្នែកខ្ញុំស្រក់
សួរថាតើខ្ញុំស្រក់មកពីឧបសគ្គទាំងអស់នឹងវាធ្ងន់ធ្ងរសម្រាប់ខ្ញុំពេកឬយ៉ាងណា ខ្ញុំ សំគាល់ខ្លួនខ្ញុំថា
ខ្ញុំមិនដែលមានទឹកភ្នែកដែលកើតមកពីឧបសគ្គដែលខ្ញុំបានជួបប្រទះឡើយ ការលំបាក់ទាំង
ឡាយមិនអាចទាញទឹកភ្នែកឬសង្កត់ទឹកភ្នែករបស់ខ្ញុំឲ្យធ្លាក់ទេ ប៉ុន្តែមានតែមនោសញ្ចេតនា
មួយគត់ មនោសញ្ចេតនាធ្វើអោយខ្ញុំស្រក់ទឹកភ្នែក។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៥)

ខ្ញុំប្រាប់ហាស់ សុំទោស អោយខ្ញុំហាស់ សុំសន្លឹកឆ្នោតប្រជាប្រជាពលរដ្ឋម៉ាមាត់ហាស់ រួចហើយ
ប្រជាពលរដ្ឋបោះអោយម៉ាប្រទេសហាស់ មើលមុខអាស្នាអោយច្បាស់ហឹក អត់សុំហេស​ហេលុត
ចាគុងម៉ាវឹបហឹស គេបោះអោយម៉ាប្រទេស អញអត់លុត ដាច់ខាត់ អរគុណប្រជាពលរដ្ឋម៉ាមាត់
ហឹសប្រជាពលរដ្ឋបោះអោយម៉ាប្រទេស អញមិនអរគុណ។ ងាប់បងប្អូនហាស់ កាច់ប្រជាពលរដ្ឋ
ខ្មែរអោយបាន អញកាច់អោយបាន ស្អីហ្អែងចង់កាច់អ្នកនយោបាយពីមុនមកហែស ពួកអាថោកចង់បានសន្លឹកឆ្នោតបងប្អូនហ្នឹង វាចង់បានដើម្បីសេចក្តីសុខគ្រួសារវាហ្នឹង។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥)

“ខ្ញុំយល់ថា ការមិនទុកចិត្តចំពោះបុគ្គលដែលគួរតែទុកចិត្តគឺជាកំហុសមួយ ដែលយើងបានធ្វើ
ទៅលើគេ។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៥)

“បងប្អូនណា ខ្ញុំនិយាយអោយខ្លី រួចហើយបងប្អូនយកគំនិតទស្សនរបស់ខ្ញុំទៅត្រិះរិះពិចារណា
ខ្ញុំថាគ្មានបុគ្គលណាមួយអាចប្រកាស់ថាខ្លួនបានជោគជ័យហាស់ នៅពេលដែលខ្លួនមិនទាន់
រកឃើញបុព្វហេតុនៃការរស់ទេ។ ”  —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៥)

“ជីវិតកើតមកជួបបញ្ហាជារឿងធម្មតាតើ ដែលមិនធម្មតានោះគឺរបៀបនៃការដោះស្រាយបញ្ហា
ណុង។ ”  —ខឹម វាសនា  (ចាក់ផ្សាយថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៥)

ងាប់ បងប្អូន ហ្នើយ បងប្អូន គ្មានមនុស្សណា វាអាចទៅជាមនុស្សថ្លៃថ្នូរ មនុស្សមានតម្លៃបាន នៅពេលដែលជាមនុស្សហា អត់មាន សម្តីថ្លៃថ្នូរហ្អេបងប្អូន ក្នុងភាពជាមនុស្សថ្លៃថ្នូរ
ហាបងប្អូន មុនគេគឺសម្តីហ្នឹងហ្មងបងប្អូន មិនដែលមនុស្សណាថ្លៃថ្នូរ រួចខ្វះពាក្យសម្តីថ្លៃថ្នូរទេ។
------------------
ក្នុងភាពជាអ្នកថ្លៃថ្នូរ បងប្អូន ថ្លៃថ្នូរដំបូងដៃគេគឺពាក្យសម្តី មនុស្សតាពាក្យសម្តីអត់ថ្លៃថ្នូរហើយ អត់ថ្លៃថ្នូរទេ​។
 —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៥)

“អ្នកប្រាជ្ញទាំងឡាយមិនដែលអាណាបណ្តុះបានទេ គេថាហ្អេមិនក៏មិនបណ្តុះមនុស្សដូចជូកឺលៀង
អី ម៉េចមិនបណ្តុះមនុស្សអោយដូចជួកឺលៀង អ្នកប្រាជ្ញមិនដែលពីណាបណ្តុះបានទេ កំណើតមក
ជាកំណើតអ្នកប្រាជ្ញ មកតាហ្មួង អត់មានពីណាទៅបង្រៀនមនុស្សអោយទៅជាអ្នកប្រាជ្ញទេ បើមនុស្សហ្នឹងទៅជាអ្នកប្រាជ្ញ ច្បាស់ណាស់កំណើតជាអ្នកប្រាជ្ញដោយស្វាយប្រវត្តិ។ ”  —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៥)

“អ្នកដឹកនាំទាំងឡាយអត់មានផ្អែកទៅលើមតិភាគច្រើនឬភាគតិចដើម្បីធ្វើការសម្រេចចិត្តឡើយ
ប៉ុន្តែផ្អែកទៅលើមនសិការរបស់ខ្លួន។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៥)

“មនុស្សអត់កំណើតមានលក្ខណៈ ៣យ៉ាង ៖ ទី១ អត់ចេះខ្មាស់។ ទី២ អត់ចេះឈឺចាប់។ ទី៣ អត់ចេះដឹងគុណ។”—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី18 ខែមិនា ឆ្នាំ២០១៥)

“ដើម្បីផ្ទេរចំណេះដឹង ពីអ្នកនិយាយទៅកាន់អ្នកស្តាប់ ការផ្ទេរចំណេះដឹង លុះត្រាតែអ្នកស្តាប់ គិត ត្រិះរិះពិចារណាទៅលើពាក្យអ្នកនិយាយហ្នឹង យល់ ឃើញថាអញ្ចឹងមែន ទើបចំណេះដឹងបានផ្ទេរ
បើសិនណាជាបងប្អូនគិតមិនយល់ រួចហើយគ្រាន់តែបងប្អូនចាំ នោះមិនមែនចំណេះដឹងពិតប្រាក
ដដែលបងប្អូនអាចយកទៅប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់បងប្អូនបានទេ។ ការបើកចិត្ត
អោយចំហរដើម្បីស្តាប់ គិត ត្រិះរិះពិចារណា គឺជាការផ្តល់ឧ៌កាសអោយខ្លួនឯងដើម្បីស្វែងយល់
អំពីការពិត។”—ខឹម វាសនា (Source)

“ក្នុងការអប់រំមនុស្សឥតមានវិធីណាប្រសើរជាងធ្វើអោយមនុស្សហ្នឹងគេអប់រំខ្លួនគេទេ។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥)

“សម្រាប់ខ្លួនខ្ញុំផ្ទាល់ហាស់ អោយតែមានបាយបីពេលសម្រាប់ខ្ញុំសុីរហូតដល់ចាស់ងាប់! ខ្ញុំមិនអោយពីណាជាន់ក្បាលខ្ញុំបានទេ។” —ខឹម វាសនា

“សូមបងប្អូនបើកត្រចៀកបងប្អូនអោយធំៗហើយបងប្អូនចាំ ខ្ញុំនិយាយតែតិចទេ រួចហើយខ្ញុំបញ្ចប់
ហើយ ព្រោះអ្វីខ្ញុំអត់ចង់និយាយ តទៅទៀត ខ្លាចបងប្អូនអត់ចាំ ពីព្រោះខួរក្បាលបងប្អូននេះខ្ញុំដឹង
ថាមាន បញ្ហាច្រើនណាស់ មិនមែនខួរក្បាលបងប្អួនស្តាប់នៅទីហ្នឹងទេ ខួរក្បាលបងប្អូនស្តាប់តាម
Radioហ ខ្លាចគាត់អត់ចាំ និយាយយ៉ាងខ្លី បងប្អូនសព្វថ្ងៃបងប្អូនអត់គិតអីទេ គិតធ្វើម៉េចអោយតែ
រស់ អញមិនខ្វល់ទេ អាណមិនចូលប្រជុំ អាណាធ្វើអង្គការ អាណាធ្វើអី អញមិនដឹងទេ អញធ្វើម៉េច
អោយតែគ្រួសារអញរស់។ អញមិនខ្វល់ អ្វីទាំងអស់។នៅស្រុកមួយដែលអំណាចវាប្រមូលផ្តុំ តាអំណាចប្រមូលផ្តុំ ច្បាប់ចងមនុស្សអត់ជាប់ទេ ជាពិសេសចងអ្នកដែលប្រមូលផ្តុំអំណាចអត់
ជាប់ទេ ចងមិនជាប់ច្បាប់វាធូរលុង កាលណាច្បាប់វាធូរលុងចូលដល់រឿងដណ្តើម គ្នារស់ ដល់ដណ្តើមគ្នារស់បងប្អូនបិតភ្នែកស្រមៃតិច ១ ២ ៣ ដណ្តើម ព្រូ..ចូលទៅដណ្តើម សួថាអាណា
ដណ្តើមបានច្រើនជាងគេបងប្អូន? អាណាដណ្តើមបាន មានតែអាជើងខ្លាំងទេ បងប្អូនសាកទៅ
ដណ្តើមមើល គេបាញ់កាំភ្លើង ចាំងៗៗៗ..ឡើងលើ រត់ព្រូចេញអត់ ហែងហ៊ានចូលបាញ់ ចំមុខ
មនុស្ស ២ ៣ អ្នកដូលខ្ពោកៗៗ រត់ចោលស្រុកអស់អាលីង លែងហ៊ាន ដណ្តើម។ ស្រុកមួយដែល
អំណាចប្រមូលផ្តុំធ្វើអោយច្បាប់ធូរលុង តាច្បាប់ធូរលុកចូលដល់រឿងដណ្តើមគ្នារស់ ដល់ដណ្តើម
គ្នារស់ ខ្ញុំប្រាប់អោយហើយ មុខម្ចាស់ថ្លៃឯង ដណ្តើមមិនឈ្នះគេទេៗ....។” —ខឹម វាសនា (Source)

“អាត្រង់ហ្នឹងហើយ ដែលខ្ញុំរំលឹកច្រើនលើកច្រើនសា ថាកូនឪមិនស្លាប់ទេណា ឪនៅលើបាតដៃ
បស់កូន នៅលើបាតដៃបស់កូនហ្នឹង ដូចចាប់ចឹង បើកូនចង់អោយឪស្លាប់ហាស់ កូនច្របាច់ភ្លាម
វាងាប់ភ្លាម ហេតុអីបានឪថាចឹង? ជាទូទៅគេថាឪស្លាប់បាត់ហើយ ពីព្រោះកូនត្រូវដឹងថាការងារ
ពេញមួយជីវិតរបស់ឪ ដែលឪធើអី អាណុងហើយជាឪ បើកូនមិនបន្តការងារហ្នឹងតទៅទៀតទេ មានន័យថាកូនសម្លាប់ឪហើយ អ្នកដទៃអាចយល់ថាឪងាប់បាន តែចំពោះកូន ចំពោះចលនាស្នូល
របស់យើងមិនអាចយល់ថាឪងាប់បានទេ ពីព្រោះស្អីជាឪ គឺឪធ្វើមួយជីវិតរបស់ឪ ហើយឪទុកផ្ញើ
ហ្នឹងកូនណុងហើយគឺជាឪ បើកូនចង់អោយឪស្លាប់កូនឈប់ធើទៅឪស្លាប់ហើយឪ អ្នកដទៃគេអាច
យល់ថាឪងាប់បានតែចំពោះចលនាស្នូលមិនអាចយល់បានទេ។”
ខឹម វាសនា​​ (ចាក់ផ្សាយថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤)

“បងប្អូនហា ខ្ញុំហាស់ ខ្ញុំចង់ធើ្វតែរឿងណាដែលគេធើ្វមិនកើត ប៉ុនអោយញ៉មស្ទុងសិន ថាតើរឿង
ហ្នឹងមានហេតុមានផលអាចធ្វើទៅរួចអត់? អោយញ៉មស្ទុងសិន ជីវិតខ្ញុំមួយហា បងប្អូន​​ ខ្ញុំអត់ចង់
ចំនាយវាទៅហាស់​ រួចហើយ បានផលមកវិញតិចហ្អេ! ដែលខ្ញុំធ្លាប់និយាយថា បើគេប្រឡងឡើង
ភ្នុំហាស់ អាភ្នុំណាតូចៗអោយគេប្រឡងចុះ ចាំភ្នុំណាដែលគេថាឡើងអត់រួច ហាស់​ ចាំមកហៅខ្ញុំ
ទៅប្រឡង។”
ខឹម វាសនា​​ (ចាក់ផ្សាយថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤)

“មនុស្សណាដែលក្បត់ទំនុកចិត្តរបស់មនុស្សដែលស្មោះត្រង់ចំពោះខ្លួនជាមនុស្សថោកទាបបំផុត។”
ខឹម វាសនា​​ (ផ្សាយផ្ទាល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៤)
8:12 AM