loading...
ទស្សនៈ របស់ពូវាសនា ចំពោះជនជាតិខ្មែរ ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥

ជីវិតខ្ញុំជាតិនេះ: សំលឹងមើលទឹកមុខ សកម្មភាព អត្តចរិត
របស់រាស្រ្តខ្មែរ ស្ទើរតែរកពាក្យនិយាយទៅកាន់គាត់មិន
បាន។ ដើមទ្រូង ខួក្បាល តឹងណែន ឈឺចុកចាប់គ្រប់
 សរសៃឈាមទាំងអស់។ ហេតុអ្វីពលរដ្ឋនៃប្រទេសនេះ
អាចរស់នៅជាមួយសង្គមដ៏ស្មោគ គ្រោក សង្គមដ៏អយុត្តិធម៌ សង្គមដ៏លាមក ពេញប្រៀបដោយរឿងរ៉ាវអសីធម៌ អមនុស្សធម៌ ពុករលួយ ជិះជាន់សង្កត់សង្កិន បឺតជញ្ជក់ គាបសង្កត់ សទៅជាខ្មៅ នេះទៅកើត??? ហេតុអ្វី????
ហេតុអ្វីក៏ពួកគាត់អាចរស់ក្នុងសង្គមតិរិឆ្ឆាននេះបាន? មានតែអ្នកមិនគិតទេដែលមើលមិនឃើញភាព ខ្មៅក្រខ្វក់
នៃសង្គមតិរិឆ្ឆាននេះ។ គ្រប់ផ្នែក គ្រប់វិស័យ គ្រប់សរសៃសសូង ត្រូវមេរោគថោកទាបដ៏សាហាវ
នេះស៊ីខ្ទិចខ្ទីគ្មានសេសសល់ទេ។ រដ្ឋាភិបាល តុលាការ គណបក្សក្រៅរដ្ឋាភិបាល ស្ថាប័នសាសនា ស្ឋាប័នសង្គមនានា ពលរដ្ឋខ្លួនឯង សុទ្ធតែត្រូវញាំញីដោយសារជំងឺសង្គមមួយនេះ។ ឱខ្មែរខ្ញុំអើយ តើអ្នកណាអាចជួយអ្នកបានក្រៅពីពលរដ្ឋជាជនរងគ្រោះខ្លួនឯងនោះ? ចុះបើអ្នកអាចទ្រាំរស់បាន
ក្នុងសង្គមដ៏ស្មោគគ្រោកនេះទៅហើយ តើមានសល់អ្នកណាទៀតដែលអាចជួយស្តារឡើងវិញ
នូវសង្គមជាតិ នៃពួកយើងទៅ? នឹកដល់រឿងនេះខ្ញុំពិតជាមានអារម្មណ៍ថាពិភពលោកនេះងងិត
ខ្លាំងណាស់ ពិភពលោកនេះគ្មានកន្លែងដែលខ្ញុំត្រូវទៅទេ រកនឹកមិនឃើញសោះ នូវកន្លែងណា
មួយក្នុងលោកនេះដែលសមរម្យសំរាប់មនុស្សដូចខ្ញុំ។ គិតសារចុះសារឡើង គិតប៉ុន្មានលានដង
ក៏ដោយ ចំលើយគឺនៅតែដដែល នៅក្នុងមាតុភូមិដ៏អភ័ព្វនេះ ហើយប្រឹងប្រែងធ្វើការងារដែលអ្នក
យល់ថាគួរនឹងធ្វើអោយអស់លទ្ធភាពទៅ រួចហើយបិទភ្នែកទទួលយកលទ្ធផលដែលធម្មជាតិនេះ
រៀបរយអោយខ្លួនអ្នកចុះ។ នេះហើយជាកន្លែង និងជាការងារដែលខ្ញុំត្រូវធ្វើ មុននឹងខ្ញុំបិទភ្នែកលា
ចាកពិភពលោកដ៏គួរអោយធុនទ្រាន់នេះ៕
7:56 PM