គតិ ខឹម វាសនា ឆ្នាំ២០០៨ ភាគ៣
ទីនេះកម្មុជា ទីដែលអ្នកខ្លាំងឈ្នះ។2008-09-28__View-of-Parliament-Meeting-Part-2
យើងគឺជាអ្វីដែលយើងគិតញ៉យៗ។
2008-09-07__Wat-Aragn-Sako-Part-1
ច្បាប់ធម្មជាតិ កាលណាប្រទេសមួយជឿនលឿន ទាល់តែប្រជាពលរដ្ឋហ្នឹង ជឿនលឿន ច្បាប់ធម្មជាតិវាទៅចឹង វាមិនដែលឃើញប្រទេសណាមួយ
ដែលប្រជាពលរដ្ឋល្ងង់ រួចជឿនលឿនទៅរួចទេ អត់ទៅរួចតាហ្មង មេដឹកនាំពូកែ គឺជាមេដឹកនាំដែលធ្វើអោយប្រជាពលរដ្ឋចេះដឹង។
2008-09-06__Wat-Roka-S-Reap-Part-2
ក្នុងប្រទេសដែលច្បាប់ធូរលុង សភាវល្អ និងសភាវអាក្រក់ប្រកួតគ្នា មិនដែលឈ្នះ សភាវអាក្រក់ទេ។
2008-09-06__Wat-Roka-S-Reap-Part-2
មនុស្សដែលខ្លាចអន់ គឺជាមនុស្សអន់បំផុត។
2008-08-31__Role-and-Responsibility-of-Opposition-Part-2
ជ័យជំនះនៃទង្វើខុសគឺបរាជ័យ។
2008-07-10__D.Ba-Kong-Siem-Reap-PF
ជ័យជំនះនៃដំណើរខុសគឺបរាជ័យ។
--------------------
សម្រាប់ខ្លួនខ្ញុំផ្ទាល់ហា បងប្អូន ពេលចេញពីគណបក្សសមរង្សីមកភ្លាមហា អាហ្នឹងខ្ញុំចេះខ្លះៗហើយ ចេះខ្លះៗហើយ នយោបាយ ចេះខ្លះៗហើយ ប៉ុន្តែ
មិនទាន់ចេះដល់កម្រិតទេ អាឡូវក៏វាមិនទាន់ដល់កម្រិតដែរ
ព្រោះអីបានខ្ញុំថា មិនទាន់ដល់កម្រិត ពីព្រោះក្រោយពីមួយឆ្នាំទៅ
ខ្ញុំឃើញថាគំនិតរបស់ខ្ញុំកាលពីមុនដែលខ្ញុំគាំពាថាត្រូវមួយរយភាគរយ មកដល់មួយឆ្នាំក្រោយ ខ្ញុំថា ហី ដូចមានល្អៀងតិច ត្រូវកែសម្រួលវាទៀត
ចឹងខ្ញុំយល់ឃើញថា ការចេះដឹងអត់មានទីបំផុតទេ អត់មានទីបំផុតទេ។
---------------------
អ្នកនយោបាយសំខាន់ណាស់ ក្រៅអំពីបេះដូងចង់ជួយជាតិដ៏ពិតប្រាកដមួយហើយ ត្រូវមានទស្សនវិស័យទៀត ហើយសកម្មភាពទាំងឡាយត្រូវបម្រើទស្សនៈរបស់ខ្លួន។
---------------------
ខ្ញុំ ខ្ញុំយល់ឃើញថា ម៉េចទេ ខ្ញុំយល់ឃើញថា ដើម្បីបំបាត់ការបោកប្រាស់ក្នុងសង្គមខ្មែរមានតែផ្តល់ការយល់ដឹងដល់ប្រជាពលរដ្ឋទេ ទើបអាចទប់ទល់ជាមួយការបោកប្រាស់បាន។
2008-07-13__C.Prey-Nheat-D.-Kong-Pesey-K-Speu-PF-Part-1