Thai Kimleang
ទស្សនៈវិទូ មិនមែនត្រូវបានដឹកមុខដោយចំណេះដឹងទេ តែអត្តចរិត។ មនុស្សមិនតិចទេ ចង់ក្លាយជាអ្នកប្រាជ្ញទស្សនៈវិជ្ជា ហើយខិតខំរៀនសូត្រ និងពោលនូវគតិល្អៗដើម្បីបាន style ដូចជាទស្សនៈវិទូ ទាំងមិនដឹងសោះថា គ្មានទស្សនៈវិទូណា ប្រាថ្នាដល់ងារជាទស្សនៈវិទូឡើយ។ ទស្សនៈវិទូគឺជាមនុស្សដែលប្រើទស្សនៈដែលលេចចេញពីអត្តចរិតរបស់ខ្លួនទៅធ្វើការដើម្បីបម្រើផលប្រយោជន៍របស់មនុស្សជាច្រើន។ មនុស្សអាចពង្រីកចំណេះដឹងរបស់ខ្លួនបាន តែការយកវាទៅប្រើការកើតឬមិនកើតគឺវានៅត្រង់ថា តើចំណេះដឹងហ្នឹង វាស៉ីនឹងអត្តចរិតឬអត់? មនុស្សម្នាក់ខ្ពស់ទាប នៅត្រង់អត្តចរិតនោះឯង។ បើអ្នកគឺជាមនុស្សដែលនៅឈ្លក់នឹងផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងក្រាស់នៅឡើយ តើនឹងទាមទារឱ្យខ្លួនបានស្មើនឹងមនុស្សដែលស្ដើងផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងម៉េចនឹងបាន? ត្រង់នេះហើយ បានជាគេឱ្យឈ្មោះមនុស្សធុននេះថា ល្ងង់ត្រួតលើល្ងង់។ ខ្ញុំជឿថាមនុស្សពិតជាមានវណ្ណៈ មិនមែនវណ្ណៈខាងសម្បត្តិទេ តែជាវណ្ណៈនៃអត្តចរិត។ ម្នាក់ខ្ពង់ខ្ពស់ជាងម្នាក់ នៅត្រង់អត្តចរិតនេះតែម្ដង។ ការបណ្ដុះគុណធម៌មិនមែនមានន័យថាពង្រីកចំណេះដឹងទេ តែជាការហាត់ពត់អត្តចរិត ព្រោះគុណធម៌ដុះពីអត្តចរិត មិនមែនដុះចេញពីចំណេះដឹងទេ។
Yesterday at 2:32am · Public