loading...

គតិ ខឹម វាសនា ឆ្នាំ ២០០៨ ភាគ ៤

ព្រះអាទិត្រហា កុំថា រះមួយថ្ងៃមួយ រះមួយថ្ងៃ១០ ក៏ដោយ
ក៏មិនភ្លឺដល់បុគ្គលដែលបិទបង្អួចជាប្រចាំដែរ។
2008-10-31__Beung-Khna-Bakan-Pusat-Part-1

ពីព្រោះ មនុស្សដែលមានការអប់រំខ្ពស់ វិប្បដិសារី គឺជាទោសធ្ងន់បំផុត។
2008-10-30__Tipadey-KasKralor-BB-Part-3


អញ្ចឹងបានពូ បង្កើតជាគតិមួយឡើងថា ទំនុកចិត្តមិនដែលកើតប្រាស់ចាកការពិចារណាប្រកបដោយហេតុផលទេ។
2008-10-30__Tipadey-KasKralor-BB-Part-3


អ្នកដែលខ្លាំងពិតប្រាកដហា ទន់ភ្លន់​ដូចខ្សែតី ប៉ុនស្វិត អត់ដាច់ទេ។
2008-10-11__Meeting-Students-from-NUM-Part-2



ព្រះពុទ្ធប្រាប់យើងណា លោកប្រាប់ កាលណាមនុស្សធ្លាក់ចូលក្នុងជំនឿ មនុស្សបិទសេរីភាពក្នុងការគិតរបស់ខ្លួនហើយ។
2008-10-11__Meeting-Students-from-NUM-Part-2

អញ្ចឹងបានថា ពេលខ្ញុំត្រួតពិនិត្រចុះ ត្រួតពិនិត្រឡើង
ខ្ញុំថា បើមិនកសាងប្រជាពលរដ្ឋខ្មែរអោយទៅជាពលរដ្ឋដែលស្រឡាញ់សេចក្តីល្អទេ អំពើល្អដុះនៅក្នុងសង្គមខ្មែរអត់រួចទេ។
2008-10-09__Wat-Sovanseyla-SR-Part-1


បានខ្ញុំថា អូ ប្រជាពលរដ្ឋខ្មែរ បើថាមិនប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋ ផ្តល់ជាមូលដ្ឋានក្នុងការត្រិះរិះពិចារណាទេ
អ្នកនយោបាយល្អ ងើបមុខមិនរួចនៅក្នុងស្រុកខ្មែរទេ បងប្អូន។ ហើយនៅក្នុងសង្គមមួយហា តាអត់មានមេដឹកនាំ
ដែលមានសេចក្តីស្មោះ មានទស្សនវិស័យត្រឹមត្រូវ ស្រុកហ្នឹងអត់រីកចម្រើនទេ បងប្អូន។ អ្នកដឹកនាំដែលមានសេចក្តីស្មោះត្រង់ហើយ ឥតមានទស្សនក៏អត់រីកចម្រើនដែរ។
2008-10-09__Wat-Proteus-SR-Part-3
3:24 PM