Veasna Khem
កម្មវិធី"ដំណោះស្រាយវិបត្តិផ្លូវចិត្ត"នាល្ងាចថ្ងៃសៅរ៍ទី១០ខែកញ្ញាឆ្នាំ២០១៦ចាប់ផ្តើមពីម៉ោង៦ល្ងាចដល់ម៉ោង៨យប់នេះ នឹងលើកយកប្រធានបទមួយមកជជែកពិភាគ្សាគ្នាគឺ"តើការស្រឡាញ់របស់មានម្ចាស់ជាកំហុសឬជារឿងថោកទាបមែនទេ? " តើវាជារឿងគួរអោយស្អប់គួរអោយមើលងាយគួរអោយស្តីបន្ទោស ឬក៏មានរឿងគួរអោយសង្វេគ គួរអោសសណ្តោស គួរអោយអភ័យទោសដែរ ក្នុងរឿងស្រឡញ់របស់មានម្ចាស់នេះ? មនុស្សខ្លះនិយាយថាការស្រឡាញ់របស់មានម្ចាស់មិនមែនជាកំហុសឬគួរអោយមើលងាយនោះទេ តែការបណ្តោយខ្លួនតាមចិត្តរហូតដល់ទៅជ្រុលជ្រួសទើបជាកំហុស។ ការទប់ចិត្តស្រឡាញ់មិនបានរហូតដល់មានការជ្រុលជ្រួសប្រៀបបានដូចជាគេផ្តាំផ្ញើមនុស្សម្នាក់យ៉ាងទទូចថាសូមអ្នកកុំភ្លេចរឿងហ្នឹងអោយសោះណា កុំភ្លេចយកអ្វីដែលខ្ញុំប្រាប់ឯងនោះមកអោយខ្ញុំផងណា វាសំខាន់ណាស់ ហើយសូមអ្នកកុំភ្លេចអោយសោះណា ទីបំផុតអ្នកទទួលបណ្តាំនៅតែភ្លេចទាល់តែបាន។ តើអ្នកនឹងស្តីបន្ទោសដល់អ្នកដែលភ្លេចនោះដោយចិត្តបែបណា? តើអ្នកស្គាល់ពាក្យថាភ្លេចទេ ភ្លេចគឺភ្លេច ភ្លេចទាំងអស់ ភ្លេចទាំងពាក្យដែលអ្នកបានផ្តែផ្តាំថាសូមកុំអោយភ្លេចនោះទៅទៀត ភ្លេចគឺអញ្ចឹង តើអ្នកដែលបានធ្វើកំហុសភ្លេចនេះគួរទទួលទោសប៉ុណ្ណា? ការទប់ចិត្តស្រឡាញ់របស់ដែលមានម្ចាស់ក៏ដូចជាការភ្លេចដែរ តើអ្នកស្គាល់ពាក្យថាទប់ចិត្តមិនបានទេ? ខ្ញុំខំទប់អស់ទំហឹងហើយតែខ្ញុំទប់ចិត្តដែលស្រឡាញ់របស់មានម្ចាស់មិនបានទេ តើកំហុសខ្ញុំធំប៉ុណ្ណាទៅ បើស្អីក៏ចិត្តខ្ញុំអាចទទួលយបានដែរសុំត្រឹមតែអោយខ្ញុំបានអោបរបស់ដែលមានម្ចាស់នោះតែមួយរាត្រីក៏ខ្ញុំព្រមដែរ នេះហើយដែលជាចិត្តទប់មិនបាននោះ។ តើក្នុងជាតិនេះអាចមានមនុស្សយល់ដល់អារម្មណ៍ដែលស្រឡាញ់ហើយទប់មិនបាននេះទេ ជាពិសេសម្ចាស់បេះដូងមនុស្សដែលមានម្ចាស់នោះ តើអ្នកយល់អារម្មណ៍ខ្ញុំទេ? សូមអភ័យទោសអោយខ្ញុំផងបងអើយ មិនមែនតែបងទេដែលស្អប់ខ្ញុំ សូម្បីតែខ្លួនខ្ញុំក៏ស្អប់ខ្លួនឯដែរ។ខ្ញុំមិនទាមទារអ្វីបន្ថែមទៀតទេ ខ្ញុំសូមត្រឹមតែបានលុតជង្គង់នៅចំពោះមុខម្ចាស់របស់ហើយសូមអោយបងម្ចាស់លើកលែងទោសអោយអំពើដ៏ថោកទាបរបស់ខ្ញុំផង ជាតិនេះខ្ញុំអស់ចិត្តហើយណាបង។ ខ្ញុំដឹងថាបងអាចនឹងលើកលែងទោសអោយខ្ញុំបានលុះត្រាតែបងយល់ពីអារម្មណ៍ដែលស្រឡាញ់របស់មានម្ចាស់ហើយទប់ចិត្តមិនបាននេះ។ ខ្ញុំអាចលាក់រឿងនេះជាមួយបងអស់មួយជីវិត តែបងអើយមនសិកាខ្ញុំវាវាយក្បាលខ្ញុំ ខ្ញុំធ្វើមិនបានទេ ខ្ញុំលាក់បងមិនបានទេ ខ្ញុំត្រូវតែទៅជួបបង ដើម្បីលុតជង្គង់សំពះបាតជើងបង អោយបងជេរស្តីខ្ញុំអោយអស់ចិត្តទើបខ្ញុំអាចរស់បន្តទៀតបានក្នុងជាតិនេះ។ខ្ញុំចង់ប្រាប់បងថា ខ្ញុំមិនមែនត្រឹមតែស្រឡាញ់ប្តីបងទេ គឺខ្ញុំឆ្កួតនឹងគុណសម្បត្តិរបស់បុរសមានម្ចាស់ម្នាក់នេះ។ ក្នុងរឿងនេះប្តីបងគ្មានកំហុសទេ ថែមទាំងបានធ្វើរឿងគួរអោយគោរពយ៉ាងខ្លាំងទៀតផងក្នុងរឿងដែលអ្នកដទៃយល់ថាថោកទាបនេះ បើគាត់បានធ្វើកំហុសចំពោះបងក្នុងរឿងហ្នឹង ម្លេះខ្ញុំមិនស្រឡាញ់នឹងគោរពប្តីរបស់បងទេ កំហុសទាំងអស់ក្នុងរឿងនេះគឺមកពីខ្ញុំតែម្ខាងទេ។លេខទូរស័ព្ទខលចូលកម្មវិធី 093 700191/ 078 700191
1 hr · Public