loading...

គតិ ខឹម វាសនា ប្រចាំឆ្នាំ២០១២

គួរអោយអស្ចារ្យអត់ រឿងពិតមានតែ១ រួចហើយសាសនាមានម៉ាគនោគ ហើយមនុស្ស
ចេះតែនិយាយថា សាសនារបស់ខ្លួនត្រឹមត្រូវ ហើយរឿងត្រឹមត្រូវមានតែ១គត់។
2012-11-29__V.KrekCheung-C.Kraek-D.PonheaKrek-K.Cham-PF-Part-2

មានតែជីវិតដែលយកមកប្រឈមគ្រប់ឧបសគ្គទាំងអស់ ដើម្បីបម្រើឧត្តមគតិ និងបម្រើមនោសញ្ចេតនារបស់ខ្លួនទេ
ដែលជីវិតមានឧកាសយ៉ាងពេញលេញក្នុងការក្រេមរស់ជាតិជីវិត។
2012-12-02__Headquarter-Office-PP-PF-Part-3

ការព្រមទទួលនូវស្ថានភាពរបស់ខ្លួនគឺជាចំនុចចាប់ផ្តើមនៃដំណោះស្រាយទាំងឡាយ
បងប្អូនយកគំនិតមួយហ្នឹងទៅគិតទៅត្រិះរិះពិចារណា
ការព្រមទទួលយកនូវស្ថានភាពរបស់ខ្លួនគឺជាចំនុចចាប់ផ្តើមនៃការដោះស្រាយបញ្ហា។
------------------------------
បងប្អូនហា ការទទួលយកស្ថានភាពពិតរបស់ខ្លួនហាគឺជាចំនុចចាប់ផ្តើមនៃការដោះស្រាយបញ្ហា។
2012-12-02__Headquarter-Office-PP-PF-Part-2

ភាពខុសឬត្រូវមិនមែនត្រូវបានកាត់ក្តីដោយមតិភាគច្រើនឬតិចឡើយ ខុសគឺខុស ត្រូវគឺត្រូវហ្នឹងតាហ្មង។
2012-12-02__Headquarter-Office-PP-PF-Part-1

គ្រប់សំនួរមិនមែនសុទ្ធតែមានចម្លើយទេ ប៉ុន្តែបើអ្នកមានចម្លើយហើយ អ្នកអាចបង្កើតនូវសំនួរគ្រប់ចម្លើយនោះ។
2012-12-02__Headquarter-Office-PP-PF-Part-1

ការងារបំរើឧត្តមគតិពិតណាស់ ថាជាការងារសម្រាប់អ្នកដទៃ ប៉ុន្តែមិនមែនរាល់តែការងារបម្រើអ្នកដទៃ ជាការងារឧត្តមគតិទេ
ការងារឧត្តមគតិ ពិតណាស់ ជាការងារសម្រាប់បំរើអ្នកដទៃ ឥតមានផលប្រយោជន៍ផ្ទាល់ខ្លួនទេ ប៉ុន្តែមិនមែនរាល់តែការងារសម្រាប់អ្នកដទៃ
សុទ្ធសឹងតែជាការងារឧត្តមគតិទេ។2012-11-25__Office-B.Bang-PF-Part-1

របស់ហាដែលអាចទិញបាន សូម្បីតែតម្លៃណាមួយក៏ដោយ
ក៏ចាត់ទុកជារបស់ថោកដែរ អារបស់ទិញអត់បានហក់ អណុងបានរបស់ថ្លៃ។
2012-11-19__V.Kokoscrum-C.KhnarSanday-D.BanteaySrey-S.Reap-PF-Part-1

អញ្ចឹងបានខ្ញុំចេះតែនិយាយថា មនុស្សដែលធ្វើការផ្ទុយជាមួយនឹងបេះដូងហត់ណាស់ ហត់ណាស់
មនុស្សដែលធ្វើការស្របជាមួយនឹងបេះដូង ស្រួលបំផុត។
2012-11-17__Office-S.Reap-PF-Part-3

អ្នកនិយាយដែលចាត់ទុកជាមានខ្លឹមសារមានប្រយោជន៍ដល់អ្នកស្តាប់
ទី១ត្រូវមានឌួងចិត្តជាអ្នកចង់អោ
ទី២រឿងដែលលំបាកៗត្រូវយកមកពង្រាយអោយទៅជារឿងស្រួល ស្រួលគេស្តាប់
និងទី៣ដូរប្រធានបទអោយបានញឹកញាប់
2012-11-04__Headquarter-Office-PP-PF-Part-2

អ្នកប្រាជ្ញធំៗទាំងអស់ដែលហ៊ាននិយាយការពិតចេញមកខាងក្រៅ រួចហើយការពិតនោះបានទៅជាប្រយោជន៍របស់មនុស្សច្រើនៗ សុទ្ធសឹងតែមនុស្សដាច់ក្រដាស់ត្រចៀកទាំងអស់។
មិនដែលខ្វល់ពីគេថាទេ។
----------------------------------------
មនុស្សខ្លាំងដែលជះឥទ្ធិពលទៅក្នុងសង្គម ហើយអាចធ្វើការងារធំៗបាន មិនដែលខ្វល់អាណាថាទេ មិនទៅខ្វល់ហ្មង អាណាថាអីថាទៅ អោយតែអញច្បាស់ក្នុងខ្លួនអញថា
អញត្រឹមត្រូវ អញទៅហើយ។
2012-11-16__V.Taream-C.Tbeang-D.KampongSvay-K.Thom-PF-Part-1

យើងធ្វើការងាររបស់យើងបំផ្លាញផលប្រយោជន៍ពួកអាខួច បើពួកអាខូចមិនខឹង បានជារឿងមិនសមហេតុមិនសមផល។
2012-11-04__Headquarter-Office-PP-PF-Part-2

ចឹងបានខ្ញុំលើគតិថា មនុស្សពិចារណាដោយចិត្តមេត្តា និងករុណា ឬមនោសញ្ចេតនាដ៏ជ្រាវជ្រៅ ទើបអាចចេញជាគតិបណ្ឌិតបាន បើមនុស្សហ្នឹងខូចទៅហើយ
បងប្អូន អោយវាគិតទាល់តែងាប់ទៅទៀតក៏ដោយ បងប្អូន អត់មានចេញជាគតិបណ្ឌិតអីរួចទេ។
2012-10-07__Headquarter-Office-PP-PF-Part-2

តើលោកស្នេហាជាតិដែរឬទេ? យើងនឹងឆ្លើយទៅគេវិញថា
កុំសំគាល់ការស្នេហាជាតិតាមរយៈនៃពាក្យសំដីដែលគេនិយាយថា គេជាអ្នកស្នេហាជាតិ ប៉ុន្តែការងាររបស់អ្នកទេ ដែលបញ្ជាក់ថាតើអ្នកស្នេហាជាតិដែរឬទេ។
2012-10-01__Office-S.Reap-PF-Part-2

សេរីភាពគឺជាច្រកទ្វាដំបូងបំផុតដែលនាំទៅរកការគិតត្រិះរិះពិចារណា ការបោះពុម្ពផ្សាយ ការទទួលចំណេះដឹងធ្វើអោយមនុស្សក្លាយទៅជាមនុស្សដែលមានការចេះដឹងពិតប្រាកដ។
2012-09-14__V.VealLich-C.Chikor-D.TbaungKhmum-K.Cham-PF-Part-2

ក្នុងចំនោមនៃការឈឺចាប់ហាបងប្អូន ការឈឺចាប់នៃការបាក់មុខគឺជាការឈឺចាប់ធំជាងគេបំផុត។
2012-09-23__Office-P.Veng-PF-Part-1

ចឹងបានខ្ញុំនិយាយហើយ និយាយទៀតថា
ធ្វើជាពលរដ្ឋសាមញ្ញមួយនៅក្នុងប្រទេសមួយដែលថ្ងៃថ្នូរ ហាណាបងប្អូន វាប្រសើរថ្លៃថ្លាជាងធ្វើប្រធានាធិបតីនៃប្រទេសមួយដែលថោកទាប។
2012-08-25_V.Ph-ieng-C.Kakoh-D.MorngRussey-BB_part-3

ខ្ញុំលើកជាទស្សនមួយថាម៉េចហេ ភាពល្ងិតល្ងង់របស់ប្រជាពលរដ្ឋខ្មែរនេះ ជាឋានសួរ៍ឋានសុខរបស់អ្នកបោក។
2012-08-19__Office-P.Veng-PF-Part-2

ការរស់នៅក្នុងភាពអាត្មានិយមជាការរស់នៅបញ្រ្ជាស់ជាមួយនឹងច្បាប់ធម្មជាតិ។
--------------------------------
អ្នកអាចបំផ្លែ អ្នកអាចបំភាន អ្នកអាចបិតបាំងការពិតបាន ប៉ុន្តែការពិតនៅតែជាការពិត។
2012-08-12__Headquarter-Office-PP-PF-Part-2

បងប្អូនយកគំនិតទស្សនរបស់យើងទៅពិចារណា
ឥតមានអ្នកណាមួយជួយឲ្យអ្នកដទៃរីកចម្រើន ក្រៅអំពីជួយអ្នកដទៃអោយគេចេះជួយខ្លួនឯងអោយរីកចម្រើនបានទេ។
2012-07-21__V.Por-C.Sla-D.Samraong-T.Keo-PF-Part-1

ខ្ញុំសូមលើកគតិមួយដើម្បីអោយបងប្អូនត្រិះរិះពិចារណា
កាលណាអ្នកមានចិត្តប្រក្រតីគ្រប់ពេលវេលា និងគ្រប់ស្ថានភាព គ្មានអ្វីដែលអាចហាមឃាតមិនអោយអ្នកទៅដល់គោលដៅបានទេ។
សូមអ្នកយកគំនិតទស្សនៈមួយនេះទៅ ត្រិះរិះពិចារណា កាលណាចិត្តរបស់អ្នកមានភាពប្រក្រតី មិនរំភើបញ៉ាប់ញ័រ មិនសប្បាយរីករាយ កញ្រួលហួសហេតុ
ហើយក៏មិនតក់ស្លុតហួសហេតុ កាលណាអ្នកមានចិត្តប្រក្រតីគ្រប់ពេលវេលា និងគ្រប់ស្ថានភាព គ្មានអ្វីអាចមកហាមឃាតមិនអោយអ្នកបានសម្តេចគោលដៅ
របស់អ្នកបានទេ។ ------------ ត្រង់ចំនុចនេះដែលខ្ញុំនិយាយថា ដើម្បីអោយចិត្តអ្នកមានប្រក្រតីភាពជាប្រចាំគ្រប់ស្ថានភាព និងគ្រប់កាលទេស លុះត្រាតែយ៉ាងហោច អ្នកដឹងច្បាស់លាស់ក្នុងចិត្តរបស់
អ្នកថា អ្នកមិនដែលបានធ្វើអ្វីខុសទេ។
2012-07-01__Headquarter-Office-PP-PF-Part-2

សូមអ្នកកុំទៅរកតម្លៃឯណាក្រៅពីក្នុងខ្លួនរបស់អ្នកអោយសោះ បងប្អូនយកគតិមួយនេះ ទៅត្រិះរិះពិចារណាសូមអ្នកកុំទៅរកតម្លៃឯណាក្រៅពីក្នុងខ្លួនរបស់អ្នក។
 -------------------------------------
បុគ្គលខ្លាំងទាំងឡាយ មិនដែលទៅរកតម្លៃនៅខាងក្រៅខ្លួនទេ សូមអ្នកកុំទៅរកតម្លៃនៅខាងក្រៅខ្លួន តម្លៃទាំងស្រុងគឺនៅក្នុងខ្លួនរបស់អ្នក
អ្វីដែលអ្នកយល់ថាត្រឹមត្រូវអ្នកធ្វើទៅ តម្លៃទាំងឡាយ មិនមែនព្រោះតែគេដាក់អោយអ្នកទេ។
2012-06-24__Office-B.Bang-PF-Part-1

ខ្ញុំសូមរំលឹកនិងធ្វើការសង្ខេបម្តងទៀត ការចេញទៅឃោសនានយោបាយ មិនមែនជាការចេញទៅរកសន្លឹកឆ្នោតទេ​ ប៉ុន្តែគឺជាការចេញទៅរក
ការគាំទ្រគំនិត។2012-05-27__Office-B.Bang-PF-Part-2

ចឹងបានខ្ញុំបញ្ជូនសញ្ញាទៅពួកហ្នឹងយ៉ាងច្បាស់ថា ក្នុងសម័យកាលអាត្មិលឥតសាសនានេះកើតហា ពួកអាថ្មីលមានសាសនានេះណាបងប្អូន ពិបាករស់តិចហើយ។
2012-04-11__V.AmpilToek-C.Chansen-D.Oudongk-K-Speu-PF-Part-2

ការងារដែលកើតមកពីការយល់ អ្នករកបានផលល្អណាស់ នៅក្នុងសកម្មភាពការងារ ដែលអ្នកធ្វើប្រកបដោយការយល់នោះ។
(2012-04-08__V.KhnachRomeas-C.BoeungSnay-D.Bakan-Pursat-PF-Part-1)

បងប្អូនហា ខ្ញុំហា មិនដែលចង់អោយមានការបែកបាក់ទេ តែខ្ញុំមិនដែលខ្លាចការបែកបាកទេ បងប្អូន។
---------------------------------------
ខ្ញុំមិនដែលចង់អោយបែកបាក់ទេ ក្រុមយើង ប៉ុន្តែខ្ញុំមិនដែលខ្លាចការបែកបាក់ទេ បើសិនណាជាការបែកបាក់នោះ
នាំទៅដល់ការរស់រានជីវិតរបស់អិលឌីភី។
(2012-04-01__Headquarter-Office-PP-PF-Part-3)

កុំដើររកម្លប់ត្រជាក់កណ្តាលវាលក្តៅ ដងទឹកស្រើចស្មៅចង់បានផលដំនាំ
ពូជល្អមិនព្រួស ឈ្មោះល្អមិនដាំ រស់យូខែឆ្នាំ ចាំតែគេធ្វើអោយ។
(សមជិតអិលឌីភីម្នាក់លើកគតិខ្មែរ / 2012-01-14__V.KorkPnov-C.KorkDong-D.AngkorChum_S-Reap-PF-Part-3)


ចឹងបានខ្ញុំនិយាយថា ដំណើររស់នៅក្នុងភាពអាត្មានិយម ជាដំណើររស់នៅបញ្ច្រាសជាមួយនឹងច្បាប់ធម្មជាតិ។
2012-02-26__Office-B.Bang-PF-Part-1

ជីវិតនៅតែមាន ការតស៊ូនៅតែមាន។
2012-01-09__V.PreahTrapaing-C.DamDek-D.SautNikum-S-Reap-PF-Part-3

បើបងប្អូនហា មើលតែសកម្មភាពតាមកកាយនិងវាចចា ម៉ាជីវិតរបស់បងប្អូនហា ងាប់តែនឹងគេបោកនឹងហ្មង។
2012-01-09__V.PreahTrapaing-C.DamDek-D.SautNikum-S-Reap-PF-Part-1

កាលណាអ្នកមានចិត្តពិតប្រាកដក្នុងការធ្វើ រួចហើយអ្នកប្រើខួរក្បាលអោយបានត្រឹមត្រូវ គ្មានអ្វីក្នុងលោកនេះដែលថាអ្នកធ្វើមិនកើតទេ។
2012-01-01__Headquarter-Office-PP-PF-Part-4

ក្នុងភាពជាមនុស្សដើម្បីសម្រេចចិត្តក្នុងការធ្វើរឿងអ្វីមួយ វាអត់សំខាន់ត្រង់គេថាទេ ប៉ុន្តែវាសំខាន់ណាស់ ត្រង់ការពិចារណាឃើញរបស់យើង។
2012-01-02__V.ThnalKeng-C.SvayChrum-D.Mesang-P-Veng-PF-Part-1
5:06 AM