loading...

គតិ ខឹម វាសនា ប្រចាំឆ្នាំ ២០១០

នៅក្នុងសង្គមមួយហា ដែលមនុស្សមានសណ្តាប់ធ្នាប់ជាទូទៅហើយ បើសិនណាជាមនុស្សពីរបីនាក់ ចង់ធ្វើអោយបាត់សណ្តាប់ធ្នាប់ទៅវិញ ទៅអត់រួចទេ
ដូចជាសង្គមសហរដ្ឋអាមេរិក អីជាដើម ឧទាហរណ៍ថា មានអ្នកដឹកនាំហ្នឹង គាត់ឡើងទៅ គាត់ចង់ក្បត់ឆន្ទះ របស់ប្រជាពលរដ្ឋ គាត់ចង់ធ្វើអោយសង្គម សហរដ្ឋអាមេរិកហ្នឹង
​មានភាពញ៉ែរញ៉ែ
ក៏ប៉ុន្តែប្រជាពលរដ្ឋអាមេរិក ដែលមានសណ្តាប់ធ្នាប់ជាទូទៅហើយ យន្តការណ៍ហ្នឹង វានឹងរុញច្រាន
អោយអ្នកដឹកនាំដែលក្បត់ឆន្ទះរាស្ត្រហ្នឹង​ ខ្ទាតពីតំណែងងដោយស្វាយប្រវត្ត។
ក៏ប៉ុន្តែនៅក្នុងប្រទេសមួយដែលមានភាពរញ៉េរញ៉ៃជាទូទៅវិញ មនុស្សមួយក្រុមតូចមានបំណងធ្វើអោយសង្គមហ្នឹងមានសណ្តាប់ធ្នាប់ក៏ទៅអត់រួចដែរ
 វាទាល់តែយើងជួយពន្យល់ប្រជាពលរដ្ឋហ្នឹងអោយមានសណ្តាប់ធ្នាប់ជាទូទៅ។
2009-09-27__General-Discussions-PP-Live-Part-1

ចលនាប្រធាធិបតេយ្យ​អត់មានអ្នកបម្រើនយោបាយហេណាបងប្អូន អត់រេ មានតែអ្នកធ្វើនយោបាយ។
2010-12-21__V.preythom-C.kuktlok-D.jikreng-SR-PF-Part-2


ប្រទេសណាមួយដែលប្រជាពលរដ្ឋ មានជំនឿច្រើន ប្រទេសហ្នឹងមិនដែលរីកចម្រើនទេ ជំនឿតិច ល្ងង់តិច ជំនឿច្រើន ល្ងង់ច្រើន អ្នកប្រាជ្ញបណ្ឌិតក្នុងលោកនេះ លោកក្លាយទៅ
ជាអ្នកប្រាជ្ញបណ្ឌិតគ្មានអ្វីក្រៅអំពីការសង្កេតត្រិះរិះពិចារណា ឆ្ងល់ច្រើន សង្កេតត្រិះរិះពិចារណា ទីបំផុត​លោករកឃើញសេចក្តីពិតដែលជាច្បាប់ធម្មជាតិ បន្តិចៗម្តង គេបាន
ទៅដល់សេចក្តីពិតដែលជាលក្ខណរបស់ធម្មជាតិ។
2010-12-21__V.preythom-C.kuktlok-D.jikreng-SR-PF-Part-1

ក្នុងការរកសុីបើអ្នកគ្មាននយោបាយ អ្នកធ្វើមិនកើតទេ
ប៉ុន្តែសូម កុំយកកិច្ចការរកសុីទៅឡូកឡំនឹងនយោបាយ។
2010-12-20__V.whatsvay-C.salakomreuk-D.siemreap-SR-PF-Part-3


ចឹងបានខ្ញុំចេះតែនិយាយ ម្តងហើយ ម្តងទៀត ថា
មេរៀនរបស់ព្រះសម្មាសម្ពុទ្ធ ជាមេរៀនវិជ្ជាសាស្ត្រ ហើយចុះបើមេរៀនហ្នឹងជាវិទ្យាសាស្ត្រ តើ
និយាយថាព្រះសម្មាសម្ពុទ្ធ លោក ប្រៀនប្រដៅយ៉ាងម៉េចទៅរួច បងប្អូនពិចារណាមើល។
2010-12-06__Paltalk-Part-3


ដែលហៅថាសទ្ធាគឺពឹងផ្អែកទៅលើខួរក្បាលរបស់យើងពិចារណាឃើញថាត្រឹមត្រូវ ទើបសម្រេចចិត្តទទួលយក
ដែលហៅថាជំនឿគឺពឹងផ្អែកទៅលើរបស់ខាងក្រៅដើម្បីសម្រេចចិត្តទទួលយក។
2010-12-05__Headquarter-Office-PP-PF-Part-3


អ្នកខ្លាំងទាំងឡាយ​ហា​ បងប្អូន ងើបឈរដោយខ្លួនឯង ដើម្បីអោយស្លែតោង បងប្អូនមើលប្រវត្តអ្នកតស៊ូធំៗលើលោកដែលតស៊ូដើម្បីបុព្វហេតុឧត្តមគតិហាណា បុព្វហេតុដើម្បី
អ្នកដទៃហាណា បើសិនណាជាលោកយំហា លោកយំ ក្នុងបន្ទប់ម្នាក់ឯងទេ ពីព្រោះអី ពីព្រោះលោកអត់មានកន្លែងណាដែលត្រូវពឹតទេណា លោកត្រូវពឹងខ្លួនឯង
ដើម្បីឈរ អ្នកដែលមានឌួងចិត្តជាអ្នកសង្រ្គោះទាំងឡាយហា បងប្អូន ជាទូទៅគឺជាមនុស្សឯកកោខ្លាំងណាស់ ពីព្រោះពេលណាដែលលោកមានទុក្ខសោក លោកមិនដែលនិយាយចេញមកក្រៅរួចទេ ជាទូទៅការគិតរបស់លោក
វាខុសពីអ្នកដទៃច្រើនណាស់ ចឹងលោករកគ្នានិយាយមិនបានទេ ជាទូទៅលោកគឺជាមនុស្សឯកកោណាស់ ប៉ុន្តែនៅចំពោះមុខមហាជន
លោកប្រិបប្រិយហាស់ ព្រោះអី ព្រោះលោកត្រូវធ្វើជំហអោយអ្នកដទៃតោង ហេតុអីបានជាមនុស្សហ្នឹងទៅជាចឹង ពីព្រោះគេបានពិចារណា គេឃើញថាការងាររបស់គេហ្នឹង
ពពេញទៅដោយឧត្តមគតិពិតប្រាកដ គេពេញចិត្តហ្នឹងការងាររបស់គេ។
2010-12-05__Headquarter-Office-PP-PF-Part-1


មនុស្សទាំងឡាយ ដែលជាមនុស្សដ៏អស្ចារ្យ ធ្វើកិច្ចការងារធំៗបាននៅក្នុងលោកនេះ សុទ្ធសឹងតែទៅជាមួយនឹងទំនុកចិត្ត ទំនុកចិត្តមិនដែល
កើតប្រាសចាកការពិចារណាប្រកបដោយហេតុផលទេ។
-------------
រាល់អ្នកប្រាជ្ជបណ្ឌិតហា ដែលលោកធ្វើការងារធំៗបានជោគជ័យ សុទ្ធសឹងតែកើតមកពីទំនុកចិត្ត ហើយទំនុកចិត្តទាំងឡាយ
វាមិនដែលកើតប្រាសចាកការពិចារណាប្រកបដោយហេតុផលទេ។

2010-12-05__Headquarter-Office-PP-PF-Part-1

ភាពអាត្មានិយមប៉ុណ្នា បង្ហាញពីភាពល្ងង់ខ្លៅរបស់បុគ្គលហ្នឹងប៉ុណ្នឹង។
2010-11-28__Office-B.Bang-PF-Part-1


ធ្វើអោយអស់លទ្ធភាព ធ្វើអោយអស់កម្លាំងកាយ កម្លាំងចិត្តរបស់យើង រួចហើយទុកអោយធម្មជាតិហ្នឹង វាអ្នករៀបរយ។
2010-11-27__V.PreyPrum-C.Robosmongkul-D.mong-BB-PF-Part-2


មនុស្សមានតម្លៃ ព្រោះការងារដ៏មានតម្លៃ ពីព្រោះគេបានធ្វើការងារដែលមានតម្លៃ
ការងារដែលមានតម្លៃ បងប្អូន គឺការងារដែលប្រាស់ចាកភាពអាត្មានិយម។
----------
ខ្មែរយើងក្រគំនិតហើយ មើលងាយគំនិតទៀត។
2010-11-13__V.Sampan-C.Tangkroch-D.Somrongtoung-K-Pseu-PF-Part-2


ភាពល្ងង់ខ្លៅរបស់ប្រជាពលរដ្ឋ គឺជាចំនុចសំខាន់បំផុតដែលត្រូវដោះស្រាយមុនគេបំផុត។
2010-11-12__V.Tropeangrang-C.Snour-D.PreyKabas-Takeo-PF-Part-1


អ្នកដឹកនាំដែលពូកែគឺជាអ្នកដឹកនាំដែលចេះធ្វើអោយប្រជាពលរដ្ឋពូកែដែរ។
2010-11-11__V.Chongprek-C.Preksdey-D.kohthom-Kandal-PF-Part-2

ដូចម្តេចទៅដែលហៅថា ការងារដែលមានតម្លៃគឺការងារដែលប្រាសចាកភាពអាត្មានិយម។
2010-11-11__V.Chongprek-C.Preksdey-D.kohthom-Kandal-PF-Part-1


គេពិបាករកអ្នកស្តាប់ណាស់
គេស្រួលរកណាស់ អ្នកនិយាយ ប៉ុន្តែពិបាករក អ្នកស្តាប់។
2010-11-09__V.RokaKsok-C.Mebon-D.SvayAntor-P-Veng-1

ជាងអ្វីៗទាំងអស់ដែលយើងយកមកផ្ទៀងផ្ទៀតសកម្មភាពការងាររបស់ពួកយើង ជាងអ្វីៗទាំងអស់
ជាងគម្ពី ជាងសញ្ញាប័ត្រធំ ជាងប្រពៃណី ជាងទំនៀមទំលាប់ ជាងហ្វូងមនុស្សដែលគេបានជឿថាបែបហ្នឹងហើយ ជាងអ្វីៗទាំងអស់ គឺហេតុផល
ដែលយើងត្រូវយកមកផ្ទៀតផ្ទៀតសកម្មភាពមួយថា​តើខុស ឬត្រូវ។
ជាងគម្ពី ជាងទំនៀមទំលាប់ ជាងប្រពៃណីដ៏យូលុង ជាងលោកបណ្ឌិតលោកថា ជាងលោកគ្រូរបស់យើង លោកថា បែបនេះ ឬបែបនោះ ជាងអ្វីទាំងអស់
គឺហេតុផល ជាគោលផ្ទៀងចុងក្រោយបំផុតសម្រាប់វិនិច្ឆ័យសកម្មភាពឬពាក្យសម្តីមួយថា ខុស ឬត្រូវ។
2010-11-07__Headquarter-Office-PP-PF-Part-1
សាសនាឬសគុលរបស់វាគឺជំនឿ កាលណាជំនឿទាំងអស់នោះ ត្រូវបានបកស្រាយដោយហេតុនិងផល មនុស្សអាចយល់បាន
សាសនាត្រូវចប់។
2010-10-31__Office-B.Bang-PF-Part-3


ការពិតហាបងប្អូន ជាទូទៅគឺនាំទៅដល់ការឈឺចាប់ ប៉ុន្តែវាជាពាក្យពិត មនុស្សត្រូវរៀនទទួលយកការពិត បើសិនណាជាបងប្អូនហា មិនព្រមទទួលយកការពិតហា វា
អត់មានចំនុចនៃការអភិវឌ្ឍន៍ទេ។
2010-10-27__V.chongthorl-C.Yeang-D.Pouk-S-Reap-PF-Part-1

គេអាចបិតបាំងការពិតបាន ប៉ុន្តែគេមិនអាចក្រឡៃការពិតបានទេ ការពិតនៅតែជាការពិត។
2010-10-26__V.ovloak-C.Bakong-D.Bakong-S-Reap-PF-Part-1

អាណុងហា ដែលខ្ញុំនិយាយថា យើងត្រូវដើរសន្សឹមៗ ដោយប្រុងប្រយ័ត្ធ ពីព្រោះយើងប្រញ៉ាប់ណាស់។
2010-10-25__V.Sdoa_C.onlongSomnor-D.Chikreng-S-Reap-PF-Part-2

ពួកយើងមានមនោគមវិជ្ជានយោបាយមួយគឺទាំងអស់គ្នាដើម្បីទាំងអស់គ្នា។
2010-07-24__FM-105MHz-PP-Live


នេះហាសបញ្ជាក់អោយឃើញថា មនុស្សដែលមានចិត្តតស៊ូដើម្បីអ្នកដទៃហា មុតមាំជាងតស៊ូដើម្បីខ្លួនឯង។
2010-10-23__V.popok-C.popok-D.stoung-K-Thom-PF-Part-1

បើបងប្អូន មើលតែសកម្មភាពខាងក្រៅ តាមកាយនឹងវាចាដោយបងប្អូន​ឥតឆ្លុះបញ្ចាំងទ្វាមនោហាណាបងប្អូន ម៉ាជីវិតនេះ ស្វាទោស ងាប់តែនឹងគេបោក។
------------------
បើសិនណាជាបងប្អូនហា មើលតែសកម្មភាពតាមកាយ និងវាចា ដោយឥតឆ្លុះបញ្ចាំងសកម្មភាពនៅទីជំរៅ គឺសកម្មភាពតាមទ្វាមនោទេណា ម៉ាជីវិតនេះ គឺងាប់តែនឹងគេបោក។
2010-10-22__V.orumjek-C.chroneang-D.baray-K-Thom-PF-Part-1


អ្នកខ្លាំងហា គឺជាអ្នកដែលទទួលយកស្ថានភាពរបស់ខ្លួនយកមកដោះស្រាយ។
2010-10-07__V.Krouch-C.Reuseylok-D.Jikreng-S-Reap-PF-Part-1

ព្រះពុទ្ធត្រាស់ដឹងច្បាប់ធម្មជាតិសកល អត់មានទាក់ទងជាមួយនឹងសាសនាឡើយ សព្វថ្ងៃយើងដាក់ សាសនា ចឹងបានព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធរួមទៅៗ។
2010-09-18__V.Beng-C.Anlongvel-D.Sangke-B.Bang-PF-Part-3

គ្មានកិច្ចការណាមួយដែលល្អថ្លៃថ្លានោះណា បានដោយរឿងងាយៗទេ វាអត់មានកិច្ចការណាមួយដ៏ពិតសិតនោះ វាបាន
មកដោយងាយៗទេ។
----------------------
អ្នកនយោបាយគឺជាមនុស្សដែលមានគំនិតសកម្ម នៅដដែលគ្រាន់បើជាងទៅក្រោយ ទៅមុនបន្តិចគ្រាន់បើជាងនៅដដែល។
----------------------
ចឹងបានខ្ញុំចេះតែនិយាយថា មនុស្សភ្ជាប់នឹងប្រយោជន៍ កាលណាយើងចេះ ពន្យល់អោយមនុស្សឃើញប្រយោជន៍
មនុស្សនឹងមក។
2010-09-18__V.Beng-C.Anlongvel-D.Sangke-B.Bang-PF-Part-2



អាត្រង់ចំនុចហ្នឹងហើយ ដែលខ្ញុំនិយាយថា ដាក់ខ្លួនអោយទាប ឬកពាអោយសុភាព តែការងារអោយណាស់។
2010-07-18__V.Preahromdenglech-C.Pongro-D.Kohsotin-K-Cham-PF-Part-2

វិធានការដើម្បីរើសបានមេដឹកនាំល្អ៖
ទី១ ការបោះឆ្នោតចំមុខបុគ្គល
ទី២ ការសួរដេញដោល។
ទី៣ ការកាត់បន្ថយអំណាចរបស់អ្នកដឹកនាំដើម្បីអោយកៅអីក្តៅ។
បងប្អូន ស្តាប់អោយទាន ក្នុងសង្គមប្រជាធិបតេយ្យ សិទ្ធក្នុងការគ្រប់គ្រងចាត់ចែងកិច្ចការប្រទេសជាតិជារបស់ប្រជាពលរដ្ឋ។
2010-07-18__V.Preahromdenglech-C.Pongro-D.Kohsotin-K-Cham-PF-Part-1 ផ្សាយតំបូងនៅវិទ្យុសំបុកឃ្មុំ

បើយើងចង់ជួយគេ លុះត្រាតែម្ចាស់គេ គេយល់ថា យើងហ្នឹងជាអ្នកជួយគេ បើគេមិនយល់ចឹងទេ ចង់ជួយទាល់តែងាប់ ក៏ជួយមិនបានដែរ។
2010-07-18__V.Preahromdenglech-C.Pongro-D.Kohsotin-K-Cham-PF-Part-1


បើយើងចង់ជួយគេ លុះត្រាតែម្ចាស់គេ គេយល់ថា យើងហ្នឹងជាអ្នកជួយគេ បើគេមិនយល់ចឹងទេ ចង់ជួយទាល់តែងាប់ ក៏ជួយមិនបានដែរ។
2010-07-18__V.Preahromdenglech-C.Pongro-D.Kohsotin-K-Cham-PF-Part-1

ការទទួលយកការពិតដែលជាចំនុចខ្សោយរបស់ខ្លួនគឺជាចំនុចចាប់ផ្តើមនៃការអភិវឌ្ឃន៍។
2010-07-04__Headquarter-Office-PP-PF-Part-1


ចឹងបានខ្ញុំនិយាយថា ការផ្លាស់ប្តូរផ្តត់គំនិតរបស់ប្រជាពលរដ្ឋ រហូតទៅដល់ផ្លាស់ប្តូរអត្តចរិករបស់ប្រជាពលរដ្ឋ គឺជាបដិវត្តន៍សីជំរៅមួយក្នុងដំណើរអភិវឌ្ឃន៍ប្រទេសជាតិយ៉ាងពិតប្រាកដ។
កាលណាយើងអាចផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋ និងឈានទៅដល់ការផ្លាស់ប្តូរផ្នត់ទំលាប់ចិត្តរបស់ប្រជាពលរដ្ឋ នោះគឺជាចំនុចចាប់​ផ្តើមនៃ
ការអភិឌ្ឃន៍ប្រទេសជាតិពិតប្រាកដហើយ។
2010-05-23__V.srerampil-C.snour-D.angsnoul-Kandal-PF-Part-1

ដើម្បីដឹកនាំប្រទេសហា មានតែទឹកចិត្តស្មោះត្រង់ចំពោះប្រទេសជាតិ និងទស្សនវិស័យគឺដឹកបានហើយ
មិនចាំបាច់អ្នកឯងកូនស្តេច មិនចាំបាច់ថាអ្នកឯងមកពីប្រទេសនេះឬប្រទេសនោះ
មិនបាច់ទេ ព្រោះដឹកនាំប្រទេសគឺមានតែទឹកចិត្តស្នេហាជាតិតែមួយមុខ គឺអត់​បានទេ
មានទឹកចិត្តស្នេហាជាតិហើយ មានទស្សនវិស័យ ទាំងពីរហ្នឹងហា កើតចំពោះកូន មីកន្ទាប់ក៏ដោយ កូនមីកន្ធូរក៏ដោយ នៅស្រុកស្រែក្ររហាមម៉េចក៏ដោយអោយតែមានពីរហ្នឹង គឺដឹកបានហើយ បងប្អូនមើលហូជីមិញមើល ស្គមកំប្រឹងហេ រឿងដឹកនាំប្រទេសចឹងហា។
2010-05-19__V.meachear-C.chachhouk-D.angkorchom-S-Reap-PF-Part-2

ជនល្បីល្បាញលើលោកទាំងអស់ ដែលត្រូវបានគេគោរពហា លោកមិនមែនផ្តើមដោយឌួងចិត្តចង់ល្បីទេ ត្រូវយល់អោយបានច្បាស់ត្រង់ចំនុចនេះ គឺសុទ្ធសឹងតែជាបេះដូងសង្រ្គោះ
បើមិនចឹងទេ ចលនាហ្នឹង​អត់ដែលបានជោគជ័យទេ បើមនុស្សហ្នឹងហា ចង់បានភាពល្បីល្បាញ មិនបានជោគជ័យទេ។
2010-05-16__V.khnar-C.Chhreav-S-Reap-PF-Part-2 (នាទី៤៤ ជនល្បីមិនព្រោះចង់ល្បីទេ)


មានលោកសំភារតែម្យ៉ាងប្រជាពលរដ្ឋមិនអាចបានទទួលសេចក្តីសុខដោយសារលោកសំភារនោះទេ កាលណាប្រជាពលរដ្ឋរស់នៅបញ្រ្ចាសនឹងធម៌។
2010-03-16__C.Chanrakhor-D-Baphnom-P-Veng-PF-Part-1

ខ្ញុំមិនដែលឃើញប្រទេសណាមួយដែលប្រជាពលរដ្ឋល្ងង់ ហើយអភិវឌ្ឃន៍ប្រទេសរីកចម្រើនទេ។
2010-03-10__C.KosKroLor-D.KosKrolor-BB-PF-Part-1

នៅដដែលគ្រាន់បើជាងថយក្រោយ ទៅមុខបន្តិច គ្រាន់បើជាងនៅដដែល។
2010-03-08__C.CheyKampork-D.PreahSdech-P-Veng-PF-Part-2

រាល់តែមនុស្សដែលពូកែនិយាយ ពូកែពន្យល់គេ សុទ្ធសឹងតែជាមនុស្សដែលពូកែស្តាប់។
---------------
សកម្មភាពតាមកាយ និងវាចា ជាសកម្មភាពដែលឆ្លុះបញ្ចាំងសកម្មភាពតាមផ្លូវមនោ។
2010-03-08__C.CheyKampork-D.PreahSdech-P-Veng-PF-Part-1

ចឹងបានប្រាប់ថា អារឿងដូរអាទំលាប់របស់មនុស្សនេះ ដូរផ្នត់គំនិតរបស់មនុស្សនេះ ជាបដិវត្តន៍សីជំរៅ បងប្អូន។
2010-03-07__C.Preyvihea-D.Koungpisey-K-Speu-PF-Part-2
5:12 AM