គតិ ខឹម វាសនា ប្រចាំឆ្នាំ ២០០៩
អោយតែអំណាចប្រមូលផ្តុំ ច្បាប់ចំពោះបុគ្គលហ្នឹង មានលក្ខណត្រឹមតែសីលធម៌ទេគាត់អនុវត្តន៍ ឬមិនអនុវត្តន៍ គាត់គោរពច្បាប់ ឬមិនគោរពច្បាប់ ជារឿងរបស់គាត់។
2009-11-18__C-Somroang-D-Prasat-Balaing-K-Thom-PF
រំលឹកបងប្អូនម្តងទៀត កាលណាសង្គមដែលប្រជាពលរដ្ឋមានសណ្តាប់ធ្នាប់ជាទូទៅ មេដឹកនាំខូចពីរបីនាក់ចង់ធ្វើអោយសង្គមរញ៉េរញៃទៅមិនរួច
ប៉ុន្តែបើនៅក្នុងសង្គមដែលប្រជាពលរដ្ឋរញ៉េរញៃជាទូទៅវិញមេដឹកនាំពីរបីនាក់ចង់ធ្វើអោយសង្គមមានសណ្តាប់ធ្នាប់ទៅមិនរួច។
-------------------------
ដូចខ្ញុំនិយាយខាងដើម
ដើម្បីធ្វើអោយសង្គមមួយមានសណ្តាប់ធ្នាប់ហា ទាល់តែប្រជាពលរដ្ឋចូលរួមធ្វើអោយមានសណ្តាប់ធ្នាប់។
2009-10-06__Wat-Chankiry-PF-SR-Part-2
បើសិនណាជាគ្មានកម្លាំងនៃការចូលរួមរបស់បងប្អូន ហើយចូលរួមដោយការយល់ដឹងទេ បងប្អូន ស្រុកខ្មែររើរុសអត់រួចទេ។
-------------------------
ចឹងបានខ្ញុំនិយាយថា គ្មានអីឈ្នះកម្លាំងនៃការយល់របស់ប្រជាពលរដ្ឋទេ។
2009-10-06__Wat-Chankiry-PF-SR-Part-1
ស្រុកណាមួយដែលមានប្រពៃណីរួមរិតមិនដែលរីកចម្រើនទេ។
2009-10-04__Wat-Prah-Oen-Kosa-C-Slor-Kram-SR-PF-Part-1
បងប្អូន ពិចារណាអំពីមេរៀនរបស់ព្រះសម្មាសម្ពុទ្ធអោយយល់ដឹង បានបងប្អូនដឹងថា ព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធគឺជាច្បាប់ធម្មជាតិសកល
គ្មានទាក់ទងជាមួយនឹងសាសនាទាល់តែសោះ នៅក្នុងគម្ពីព្រះតៃបីដក១១០ក្បាល គ្មានឃើញកន្លែងណាមួយដែលព្រះសម្មាសម្ពុទ្ធសរសេរថា
ព្រះពុទ្ធសាសនាឬពុទ្ធសាសនិកជនឡើយ។
2009-09-18__Office-B.Bang-PF
គ្មានអ្នកណាព្យាយាមត្រួតត្រាពីណាហើយ
លទ្ធផលចុងក្រោយ បានជោគជ័យទេ។
2009-07-27__C.Char-D.Prey-Kabbas-Takeo
សួរថា ខ្ញុំចេះធ្វើនយោបាយ មកពីណាបងប្អូន អត់មានមកពីណាទេ មកពីចិត្តរុញហ្នឹង ចិត្តរុញហ្នឹង។ មើលចុះ មើលឡើង ខ្ញុំប្រឆាំងមុនគេបំផុតហ្មង ខ្ញុំថា មុននឹងអភិវឌ្ឃន៍ប្រទេស ត្រូវអភិវឌ្ឃន៍ខួរក្បាលប្រជាពលរដ្ឋសិន អភវិឌ្ឃន៍
ការយល់ដឹងរបស់ប្រជាពលរដ្ឋសិន ចាំយកកម្លាំងនៃការយល់ដឹងរបស់ប្រជាពលរដ្ឋហ្នឹង ចូលរួម ធ្វើអ្វីដែលជាប្រយោជន៍របស់ពួកគាត់ទាំងអស់គ្នា។
2009-06-28__Sorsor-Sdom-Commune-Pouk-District-SR-PF-Part-3
បុណ្យនិងបាបជាច្បាប់ធម្មជាតិ មិនមែនជាពិធីសាសនាឡើយ។
---------------
ព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធហា មែនទុកសូត្រ ហើយមែនទុកចាំហេណា ទុកអោយយើងយល់ ដើម្បីយកទៅបដិបត្តិ។
2009-06-28__Sorsor-Sdom-Commune-Pouk-District-SR-PF-Part-1
ដែលហៅថា ខឹងគេមើលងាយពិតប្រាកដនោះណា
គឺយកកំហឹងណុងហា មកកសាងខ្លួនហ្នឹងអោយក្លាយទៅជាមនុស្សគេមើលងាយលែងបាន
ពេលដែលយើងធ្វើខ្លួនចឹងហាណា គេហៅយើងថាជាមនុស្សមានកំណើត។
2009-06-27__Khnsar-Por-Saut-Nikum-SR-PF-Part-2
ចឹងបានខ្ញុំចេះតែថា ព្រះធម៌ជាមេរៀនរបស់ព្រះសម្មាសម្ពុទ្ធគឺសកល មិនមែនជាសាសនាទេ។
តែរាល់ថ្ងៃយើងយកមកដាក់សាសនា បានម៉ូស្លឹម អត់បានចូលមកបដិបត្តិធម៌ បើព្រះសម្មាសម្ពុទ្ធ
លោកនៅ លោកថា ហូខុសហើយ តថាគតត្រាស់ដឹងមកសម្រាប់សត្វលោកទាំងអស់គ្នា
អាឡូវអ្នកឯងយកមកដាក់សាសនា បាំងយ៉េស៊ូលែងបានចូលមកហើយ។
2009-06-25__Leang-Dai-Angkor-Thom-SR-PF-Part-3
ការសួរដេញដោលគឺជាវិធីក្នុងការផ្ទេរបញ្ញាពីបុគ្គលអ្នកពន្យល់ទៅបុគ្គលជាអ្នកស្តាប់ហ្នឹងបានយ៉ាងល្អបំផុត។
2009-06-13__Sambuk-Ork-KampongPreang-BB-PF-Part-1
ចឹងបានខ្ញុំនិយាយថា យន្តការណ៍៨ចំណុច ហា មានអត្តន័យមិនត្រឹមតែដើម្បីដោះស្រាយបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទេ ក៏ប៉ុន្តែមានអត្តន័យសង្រ្គោះជាតិរបស់យើង
ចេញអំពីប្រព័ន្ធដែលរៀបចំដោយបរទេស។
2009-06-12__PhnomSampov-Banan-BB-PF-Part-2
ខ្ញុំតាំងពីក្មេងមក តែខ្ញុំពិចារណាអត់ឃើញ ខ្ញុំអត់ទទួលយក។
2009-06-12__PhnomSampov-Banan-BB-PF-Part-1
ចឹងបានខ្ញុំនិយាយថា គោលនយោបាយរបស់គណបក្សនិមួយៗ បង្ហាញអំពីឆន្នៈផង
បង្ហាញអំពីការយល់ដឹងរបស់គណបក្សនោះក្នុងការដោះស្រាយបញ្ហាសង្គមផង។
2009-05-31__C-Trapaing-Raing-D-Dang-Tong-K-Speu-PF-Part-2
កាលណាគេអោយអ្នកជាយោបល់ជាមតិជាគំនិតដើម្បីត្រិះរិះពិចារណា វាប្រសើរជាងគេអោយនំយើងហូប។
2009-05-31__C-Angchum-Sre-Khnong-D-Chum-Kiri-K-Speu-PF-Part-1
អ្នកគឺជាអ្វីៗដែលអ្នកគិតញ៉យៗ
2009-05-24__C-Boeng-Snaiy-D-Sombuo-Meas-K-Cham-PF-Part-2
ស្រុកខ្មែរយើងបងប្អូន ប្រជាពលរដ្ឋខ្មែរយើងគ្មានការទទួលខុសត្រូវទេ
សំបូងសង្រូង ចង់តែសុខ សព្វថ្ងៃនឹង ចង់តែសុខ
គ្មានសេចក្តីសុខណាកើតមកពីកណ្តាប់ដៃនៃអ្នកខ្ចិលនោះ គេប្រាប់ខ្ញុំថាម៉េចផង គេប្រាប់ថា តើមានជោគជ័យណា ដែលកើតអំពីខ្លិនបាត់ជើងនៃអ្នកខ្ចិលហេ?។
2009-05-15__C-Cheach-D-Kamchay-Mear-P-Veng-PF-Part-2
ចឹងខ្ញុំថា បើប្រៀបធៀបការងារដែលយើងធ្វើដើម្បីជាតិហា ជាមួយនឹងការលាងអាចម៍អោយមនុស្សម្នាក់ ខ្ញុំថា អាការលៀងអាចម៍អោយមនុស្សម្នាក់ស្រួលជាង
ស្រួលជាងហា អត់មានពិបាកទេ ហើយអាហ្នឹងនិយាយពីរឿងចិត្តយើងចង់ធ្វើផង ហា នៅអាចិត្តចង់ធ្វើហើយ ធ្វើវាមិនដូចចិត្តរាស្ត្រ តណ្តាគាត់នោះវាលឿនពេក
ទឹកធ្វើស្រែឲ្យគាត់ លធ្វើមិនទាន់ គាត់មិនប្រចោលយើងច្រាស់ជើងទៅទៀតហើយ។
2009-05-10__C-Prey-Ngiet-D-Korng-Pisey-K-Speu-PF-Part-3
ជាបឋមខ្ញុំព្រះករុណាខ្ញុំបាទ សូមក្រាប់ថ្វាយបង្គម ព្រះគុណម្ចាស់ សូមគោរពបងប្អូន លោកតា លោកយាយ ក្មួយៗទាំងអស់ដែលមានវត្តមាននៅទីនេះ ជាទីគោរពជាទីរាប់អាន
ខ្ញុំសូមបើកបង្ហាញបងប្អូនខ្លះៗ អំពីវត្តុបំណងរបស់ក្រុមយើង ព្រោះថា
ដើម្បីអោយពួកយើងបានស្គាល់គ្នា ជាកិច្ចដំបូងយើងត្រូវបើកចំហរ
ក្នុងការរាប់អានមិត្តភក រាប់អានមនុស្សជុំវិញក៏ដូចគ្នាដែរ
កាលណាមនុស្សអត់ជជែកគ្នា អត់បើកចំហអោយគេបានយល់អំពីខ្លួនយើង ទំនាក់ទំនងនោះ មិនអាចជាទំនាក់ទំនងដែលមានលក្ខណស្មោះសបានទេ។
2009-05-13__C-Prey-Sniet-D-Pearaing-P-Veng-PF-Part-1
យើងប្រាប់ប្រជាពលរដ្ឋថា រាល់ការធ្វើបុណ្យគឺដើម្បីសង្រ្គោះមនុស្ស គ្មានការសង្រ្គោះមនុស្សណាធំជាងការធ្វើនយោបាយទេ បងប្អូន ប៉ុន្តែនយោបាយ ដោយចិត្ត
សង្រ្គោះហា សង្រ្គោះមនុស្សបានមួយប្រទេសហ្មង។
------------------
នយោបាយគឺជាការសម្រប់សម្រួល ដើម្បីអោយស្ថានភាព វាប្រសើរជាងមុន។
2009-05-09__C-Trapaing-Chor-D-Oral-K-Speu-PF-Part-1
ការបំផ្លាញការយល់ដឹងរបស់ប្រជាពលរដ្ឋហា គឺជាការបំផ្លាញដល់ឬសគុល។
2009-04-09__C.Lavea-D.Preah-Sdech-Prey-Veng-PF-Part-1
មនុស្សជឿពេលណា ល្ងង់ពេលហ្នឹង ដល់ពេលពួកយើងឃើញចឹងហែ ឃើញគ្រោះថ្នាក់ដែលជាមហន្តរាយពិតប្រាកដសម្រាប់ប្រទេសជាតិ
ការផ្តល់ទិន្ន័យខុសអោយប្រជាពលរដ្ឋហា គឺជាការបំផ្លាញជាតិដល់ឬសគុល បងប្អូនយកទៅពិចារណា។
2009-04-03__C.Raing-Kessey-D.Sangke-BB-PF-Part-2
មនុស្សខ្វាក់ភ្នែក តេមកខ្ញុំច្រើនណាស់ ដែលយល់ ហើយយល់ហើយ ច្បាស់មែនទែន អត្ថន័យមួយៗគឺច្បាស់មែនទែន
ព្រោះអី? ពីព្រោះ បញ្ញា ដែលចូលតាមត្រចៀកហ្នឹង ខ្លាំងជាងចូលតាមភ្នែក បងប្អូន។ មនុស្សថ្លង់ត្រចៀក ហើយមានភ្នែក គ្រូពិបាកបង្រៀនណាស់
ប៉ុន្តែបើវាអត់ភ្នែក មានត្រចៀកវិញ ខ្លាំងណាស់ អាចយល់ឆាប់ជាងមនុស្ស មានភ្នែកភ្លឺ តែអត់ច្រចៀក។ ចឹងបានព្រះសម្មាសម្ពុទ្ធ លោកដាក់បញ្ញាថ្នាក់ទីមួយ សុត្តមញបញ្ញា។
2009-04-03__C.Raing-Kessey-D.Sangke-BB-PF-Part-2
នៅលើលោកនេះ ក្មួយៗត្រូវដឹងណា ជាតិសាសន៍មួយដែលខ្លាំងហា ជាតិសាសន៍មួយដែលរឹងមាំហា គឺជាជាតិសាសន៍មួយដែលជះឥទ្ធិពល មែនជាជាតិសាសន៍មួយដែលរង
ឥទ្ធិពលទេ តែសព្វថ្ងៃយើងរងឥទ្ធិពល។
2009-04-02__C.Topiang-Chorng-D.Bakarn-Pusat-PF-Part-2
ការចូលរួមក្នុងគ្រប់សកម្មភាពនយោបាយ គឺជាកិច្ចការសាមញ្ញរបស់ប្រជាពលរដ្ឋក្នុងសង្គមប្រជាធិបតេយ្យ។
---------------
ប្រជាពលរដ្ឋខ្មែរជាមនុស្សរត់គេច ជាមនុស្សដែលរងឥទ្ធិពល មិនមែនជាមនុស្សដែលជះឥទ្ធិពលទេ ជាមនុស្សដែលរងឥទ្ធិពលពីគេ
សេចក្តីសុខ និងសេចក្តីទុក្ខរបស់គាត់ហា គឺបានមកពីគេអោយ ជាកូនរុក្ខជាតិតូចៗ ដែលរងឥទ្ធិពលពីខ្យល់ ខ្យល់បកពីជើងទៅត្បូង ខ្យល់បកពីត្បូងទៅជើង។
ប្រជាពលរដ្ឋខ្មែរជាទូទៅគឺជាមនុស្សរងឥទ្ធិពល មិនមែនជាមនុស្សជះឥទ្ធិពលទេ។
---------------
នៅក្នុងសង្គមមួយដែលពលរដ្ឋជាមនុសុសរងឥទ្ធិពលនេះណា សេចក្តីសុខ និងសេចក្តីទុករបស់គាត់មិនឋិតក្នុងកណ្តាប់ដៃរបស់គាត់ទេ គឺឋិតក្នុងកណ្តាប់ដៃរបស់គេ។
2009-03-29__C-Prey-Niet-D-Korng Pisey-K-Speu-PF
ខ្ញុំនិយាយរាល់តែដង ប្រាប់បងប្អូន ខ្ញុំថា ការផ្តល់ទិន្ន័យខុសអោយប្រជាពលរដ្ឋណា គឺជាការបំផ្លាញសង្គមពិតប្រាកដតាហ្មង ព្រោះបំផ្លាញការយល់ដឹងណាបងប្អូន មនុស្សធ្វើតាមការយល់ ទៅបំផ្លាញការយល់ដឹងរបស់ប្រជាពលរដ្ឋ។
2009-03-15__C-Tapon-D-Sangke-BB-PF-Part-1
ពលរដ្ឋដែលរស់នៅគ្មានមោទនភាព ជាផ្នែកមួយក្នុងដំណើរឈានទៅរកការរលំរលាយជាតិ។
-----------------
ទោះបីជាគេថាស្រោចប៉ុណ្ណាក៏ដោយ តម្លៃពិតប្រាកដវានៅលើយើង។
-----------------
នែអាសេដ្ឋកិច្ចធ្លាក់ចុះនៀក ធ្វើអោយយើងបាត់បងមោទនភាពជាតិ
អាបាត់បងមោទនភាពជាតិនេះហើយ ជាផ្នែកមួយនៃដំណើរនាំទៅរកការររលាយជាតិ។
----------------------
ការងើបឡើង ដេញអំពើអាក្រក់ ជាទង្វើរបស់មនុស្សល្អ។
2009-03-15__C-Piem-EK-D-Ek-Phnom-BB-PF
អង្កការបណ្តុះបណ្តាល និងអភិវឌ្ឃន៍របស់យើង មុននឹងបង្កើតឡើង យើងមានទស្សនមួយមុតស្រួច ពីណាក៏មិនអាចមកកែទស្សនរបស់យើងដែរ
យើង យើងយល់ឃើញថា មុននឹងចាប់ផ្តើម កសាងសង្គម យើងត្រូវចាប់ផ្តើមកសាងខួរក្បាលរបស់ប្រជាពលរដ្ឋជាមុនសិន។
2009-03-14__C-Kontoeu-D-Banan-BB-PF-Part-1
ទឹកចិត្តស្នេហាជាតិ បូកជាមួយនឹងអវិជ្ជា នាំទៅរកការបំផ្លាញជាតិ។
2009-03-13__C-Tamoeun-D-Thmor-Koul-BB-PF-Part-2
ការចង់ជួយអ្នកដទៃ ប្រកបជាមួយនឹងភាពល្ងិតល្ងង់ នាំទៅរកការបំផ្លាញ។
---------------------
ការចង់ប្រកបជាមួយអវិជ្ជា នាំទៅរកការបំផ្លាញ។
2009-03-12__C.Kokoh-D.Moung-Russey-BB-PF-Part-3
ម៉ាក្នុងចំណោមអ្នកធ្វើបុណ្យ គ្មានអ្នកណាធំជាងអ្នកធ្វើនយោបាយ ដោយឌួងចិត្តសង្រ្គោះទេ។
2009-03-12__C.Kokoh-D.Moung-Russey-BB-PF-Part-3
មនុស្សតែមានឧត្តមគតិ លក់មិនបានទេ តែមនុស្សលក់ហើយ មនុស្សគ្មានឧត្តមគតិអី
មានឧត្តមគតិ អីណាយកទៅលក់បាន បងប្អូន ហាស់? ឧត្តមគតិអីណា យកទៅលក់បាន?
មនុស្សតែមានឧត្តមគតិ មិនដែលទៅលក់ទេ មនុស្សលក់ហ្នឹង គឺមនុស្សគ្មានឧត្តមគតិ តាំងពីដើមរារៀងមក គ្មានទេ។
---------------
មានឧត្តមគតិលក់មិនបានទេ មនុស្សហស់ អត់មានឧត្តមគតិតាំងពីយូ បានលក់ហ្នឹង។
2009-03-12__WatToulprom-V-ToulProm1-C-Kokos-D-Mongrussey-BB-PF-Part-1
ការបាត់បង់មនភាពនេះ ជាដំណើរឆ្ពោះទៅរកការរលំររលាយនៃពូជសាសន៍ណា។
ពូជសាសន៍មួយដែលគ្មានមនភាពនឹងជាតិខ្លួនឯងហា ពូជសាសន៍ហ្នឹង នឹងឈានទៅរកការបាត់បង់ ព្រោះអីចម្លងគេ ចេះតែចម្លងមក
ដល់ពេលចឹង គេមកទាំងអស់ ដល់ពេលចឹង មើលឃើញទៅគេ សុទ្ធតែល្អជាងឯង តែទាំងអស់ មកពីអីបានក្នុងតំណើរធ្លាក់ចុះ នៃមនភាពជាតិ
មកពីការធ្លាក់ចុះ នៃសេដ្ឋកិច្ច ធ្លាក់ចុះនៃសេដ្ខកិច្ចហ្នឹង គឺការធ្លាក់ចុះ នៃមនភាពជាតិហើយ។
------------
អាការបាត់បង់មនភាពជាតិហ្នឹង គឺតំណើរទៅរកការរលំរលាយជាតិ។
2009-03-12__WatToulprom-V-ToulProm1-C-Kokos-D-Mongrussey-BB-PF-Part-1
គេថា មនុស្សពូកែ ទៅរកប្រយោជន៍ពីកន្លែងអត់ប្រយោជន៍
ព្រោះអាកន្លែងមានប្រយោជន៍ វាជុំក្បាលគ្នាទៅរក ធម្មតាកន្លែងណារកសុីបាន
គេនាំគ្នាជុំក្នាលគ្នាទៅរកសុី កន្លែងហ្នឹង បាករកសុីណាស់
អញ្ចឹងទៅរកកន្លែងណា ដែលអត់ប្រយោជន៍
មនុស្សពូកែគឺមនុស្សចេះរកប្រយោជន៍ពីកន្លែងអត់ប្រយោជន៍។
2009-03-10__C.Kea-D.Moung-Russey-BB-PF-Part-3
ការងើបឡើង ប្រឆាំងជាមួយនឹងអំពើអាក្រក់ ជាទង្វើរបស់មនុស្សល្អ។
2009-03-09__C.Chrey-D.Muongrusey-BB-PF-Part-2
មិនដែលឃើញ ពួកសក្តិភូមិ ពួកអភិជនណា ធ្វើប្រជាធិបតេយ្យ កើតទេ មិនដែលឃើញទេ ឃើញតែប្រជាពលរដ្ឋហ្នឹង បដិវត្តន៍ពួកសក្តិភូមិ ពួកអភិជនហ្នឹងចោល
ហើយ នាំគ្នារើសតំណាងរបស់ខ្លួន ធ្វើប្រជាធិបតេយ្យ។
2009-03-08__D.Moungrusey-BB-PF-Part-2
រឿងដែលគេថា ធ្វើមិនកើតហា វាទៅជាកើត។
វិរបុរសនៃប្រទេសមួយៗហា ត្រូវចងចាំថា គាត់ធ្វើតែរឿងដែលគេថាធ្វើមិនកើតហ្នឹងហា បានគាត់ក្លាយទៅជាវិរបុរស រហូតដល់គេចារឈ្មោះរបស់គាត់ទុកហា
សុទ្ធតែរឿងដែលគេថា ធ្វើមិនកើតហ្នឹង កុំទៅធ្វើរឿងហ្នឹង គេធ្វើមិនកើតទេ។
ដល់ពេលគាត់ធ្វើកើត ក្លាយទៅជាវិរបុរស។
2009-02-15__Pou-Padoga-Kampot-district-K-Pot-Part-3
ដើម្បីកសាងសង្គមមនុស្សអោយរីកចម្រើនហាណា ត្រូវកសាងមនុស្សមួយៗហ្នឹង អោយទៅជាពលរដ្ឋខ្លាំងខ្លា អោយទៅជាពលរដ្ឋជឿនលឿន
បងប្អូនស្តាប់ពាក្យហ្នឹងអោយបានច្បាស់ រួចយកទៅពិចារណាតិចមើល
សង្គមមនុស្ស សង្គមមនុស្សគឺជាសង្គមមួយ ដែលផ្សុំឡើងដោយធាតុផ្សំរបស់វាគឺមនុស្ស ឧប្បមាថា នំបាំងចឹងណា វាផ្សុំឡើងដោយធាតុផ្សំរបស់វាគឺម្សៅមី អត់ម្សៅមីធ្វើនំបាំងមិនបានទេ។
សង្គមមនុស្សអត់មនុស្ស ធ្វើសង្គមមនុស្សមិនបានទេ មនុស្សងាប់អស់គ្មានសង្គមមនុស្សទេ។
សង្គមមនុស្សកើតមកពីមនុស្ស សង្គមមនុស្សល្អ សង្គមមនុស្សជឿនលឿន ប្រទេសមួយរីកចម្រើន គឺផ្គុំឡើងដោយពលរដ្ឋដែលសម្បូរទៅដោយខ្លឹម។
2009-02-15__Pou-Padoga-Kampot-district-K-Pot-Part-1
ដំណើរធម្មជាតិហា សេចក្តីសុខហា វាមិនដែលបានពីការសុំទេ ដំណើរធម្មជាតិហក់ បានមកពីកណ្តាប់ដៃរបស់យើងទេ អ្នកធ្វើ។ គេ គេខ្លាចយើង លុះត្រាតែកណ្តាប់របស់យើង
វាខ្លាំង កុំសំណូមពរ សុំអោយគេ ខ្លាចយើង សុំអោយគេជួយយើងផង វាចេញមិនរួច។
2009-01-19__Public-Forum-in-Baset-K-Speu-Part-1