loading...

គតិ ខឹម វាសនា

គេយល់ឬមិនយល់ពីយើង ឥតសំខាន់ទេ តែសំខាន់ណាស់ យើងយល់ពីខ្លួនឯង
ហើយយល់ពីអាអ្នក ដែលថាអោយយើងហ្នឹង។
2016-12-04_PF_Office-PNP_part-1

សេចក្តីពិតកំពុងតែរំកិលទៅមុខហើយ អ្នកណាមកប្រឆាំងជាមួយសេចក្តីពិតគឺនាំវិនាសដល់ខ្លួនហើយ។
(ចាក់ផ្សាយថ្ងៃទី១៤ ខែ១១ ឆ្នាំ២០១៦)

សំខាន់ណាស់ ក្នុងការវិនិច្ឆ័យ សកម្មភាពឬតម្លៃរបស់មនុស្សម្នាក់ ឬតម្លៃរបស់ក្រុមមួយ គឺការមើលដល់ឌួងចិត្ត។—ខឹម​ វាសនា  https://www.youtube.com/watch?v=2FfighMwIIs

មិត្តល្អទាំងឡាយ តែងតែនិយាយល្អអំពីមិត្ត នៅចំពោះអ្នកដទៃ ហើយចេះ
ប្រាប់អំពីកំហុសឆ្គងរបស់មិត្តចំពោះមុខមិត្តនៅទីស្ងាត់កំបាំង។ —ខឹម​ វាសនា
(ប្រភពវីដេអូនិយាយពីលក្ខណៈពីរយ៉ាងរបស់មិត្តល្អ)


ចេញមកនេះ ទីមួយដើម្បីបម្រើការយល់របស់ខ្លួនថា ទាល់តែអារាស្ត្រឈប់ភ្លើទៅ បានគេបោកលែងបាន ទៅវាយអាអ្នកបោក មិនមែនជាផ្លូវទេ ទស្សនៈ។
------------------
ចឹងបានខ្ញុំចេះតែនិយាយថា ដើម្បីកសាងសង្គមប្រជាធិបតេយ្យ ឬសង្គមរបស់ពួកយើង ត្រូវកសាងវប្បធម៌ពួកយើងឲ្យនៅក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរជាមុនសិន។
-----------------
ខ្ញុំនិយាយរាល់តែដង ថាដើម្បីកសាងលទ្ធិប្រជាធិបតេយ្យ​​ ក្នុងប្រទេសមួយ ត្រូវកសាងវប្បធម៌ប្រជាធិបតេយ្យ អោយទៅពលរដ្ឋទាំងអស់គ្នា។
2016-09-11_PF_V.Soun-Thmey-C.Prey-Thleak-D.Svay-Reang-PV-Part-1


មនុស្សដែលមិនអាចផ្តល់មនោសញ្ចេតនាដ៏ស្មោះត្រង់ចំពោះគូរស្នេហ៍របស់ខ្លួនផង ទៅផ្តល់មនោសញ្ចេតនាដល់ប្រទេសជាតិម៉េចបាន បងប្អូន?
សុខចិត្តអត់មនុស្សហ្នឹង បងប្អូន។ (ចាក់ផ្សាយថ្ងៃទី១៧ ខែ០៩ ឆ្នាំ២០១៦)


អ្នកចេះគតិ និយាយពីច្រើន ចាំអើយចាំ ប៉ុន្តែមានតម្លៃមិនស្មើ អ្នកដែលពាល់គតិតែមួយ ហើយអាចប្រើការកើត។
2016-06-05_PF_Office-PP-Part-2


ពីព្រោះតែយល់ពីពូ គឺយល់ពីរឿងជេរ ពេញចិត្តពូ គឺពេញចិត្តជេរ
ដែលពូនិយាយថា បើសិនណាជាអ្នកស្រឡាញ់អិលឌីភីហា ទាល់តែអ្នកមានអារម្មណ៍ថា ជេរឆ្ងាញ់ណាស់ ជេរទៅឆ្ងាញ់មែនទែនហ្មង វេទិកាណាបាត់ជេរ
ដូចមិនឆ្ងាញ់សោះ ឆ្ងាញ់ណាស់ អាជេរហ្នឹងហែក អាហ្នឹងហើយ បានជាទ័ពរបស់អិលឌីភី។
(ចាក់ផ្សាយថ្ងៃទី១៩ ខែ០៩ ឆ្នាំ២០១៦)

ទាល់តែអារាស្ត្រឈប់ ភ្លើទៅ បានគេបោកលែងបាន។
--------------
ដើម្បីកសាងប្រជាធិបតេយ្យបាន ទាល់តែកសាងវប្បធម៌ប្រជាធិបតេយ្យនៅក្នុងចិត្តប្រជាពលរដ្ឋ។
ខឹម វាសនា​ (ចាក់ផ្សាយថ្ងៃទី ១៤ ខែ៩ ឆ្នាំ២០១៦) Not yet specify

មនុស្សដែលនិយាយតែពីបញ្ហាគឺជាមនុស្សដែលបង្កើតបញ្ហា។
—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី ១៣ ខែ៩ ឆ្នាំ២០១៦) not yet 30mn or 40mn

ខ្ញុំកាន់តែច្បាស់អំពីគតិមួយដែលខ្ញុំតែងតែលើកឡើងជាប្រចាំ ខ្ញុំនិយាយថា
វាគ្មានកម្លាំងចិត្តណា ដែលខ្លាំងស្មើនឹងកម្លាំងចិត្តដែលធ្វើការដើម្បីបម្រើមនោសញ្ចេតនាឡើយ។
------------------
ហើយ ស្មាមញញឹមដែលចេញមកអំពីទឹកចិត្តលះបង់របស់បុគ្គលមួយ
ដែលធ្វើការយ៉ាងហត់នឿយ​ រួចហើយនៅតែអាចផ្តល់ស្មាមញញឹម អោយយើងទៀតហា បងប្អូន គឺជាស្មាមញញឹម ជ្រៅបំផុត មានឥទ្ធិពលបំផុត ស្រស់ស្អាតបំផុត។
-------------------
ចឹងបានខ្ញុំលើកជាគតិថា វាគ្មានស្មាមញញឹមណាដែលស្រស់បំព្រង ដែលមានឥទ្ធិពលលើសស្មាម
ញញឹមនៃបុគ្គលម្នាក់ ដែលពេញចិត្តចំពោះការលះបងរបស់គេ ដើម្បីផ្តល់សេចក្តីសុខ អោយជន
ជាទីស្រឡាញ់របស់គេទេ បងប្អូន។
-------------------------------------
ចឹងបានខ្ញុំលើកជាគតិថា វាគ្មានកម្លាំងទឹកចិត្តណា ដែលខ្លាំងលើសកម្លាំងនៃសេចក្តីលះបង់
របស់បុគ្គលមួយ ដើម្បីបម្រើមនោសញ្ចេតនារបស់ខ្លួនទេ។
—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៩ ខែ៩ ឆ្នាំ២០១៦)


អ្នកដែលអាចធ្វើអោយចលនាមួយ ហា​ ​រំជើបរំជួលងើបឡើងដើម្បីប្រទេសជាតិបាន ហាបងប្អូន លុះត្រាតែបុគ្គលហ្នឹងហា​ មានបេះដូងហាបងប្អូន ជាបេះដូងមេគ្រួសារ។
--------------------
អញ្ចឹងបានខ្ញុំនិយាយថា តែក្បាល អន់ហើយ កូនអើយ កាយដឹងតែវេទនាហើយ កូន
តែក្បាលហ្នឹងអន់ហា កាយកូនឯង ដឹងតែវេទនាហើយ កូន។—ខឹម វាសនា
(ចាក់ផ្សាយថ្ងៃទី១៧ ខែ៨ ឆ្នាំ២០១៦)



នៅក្នុងសាសនាមានតែពីរពួក មានតែពួកល្ងង់ និងពួកបោកគេ។ at 30mn
(ចាក់ផ្សាយថ្ងៃទី៣ ខែ៩ ឆ្នាំ២០១៦) Not yet

មនុស្សល្ងង់ប្រើភ្នែកជាងប្រើត្រចៀក។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី ១៩ ខែ៨ ឆ្នាំ២០១៦)

ចឹងបានខ្ញុំនិយាយថា មនុស្សដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនហា គឺជាទម្រង់អសីលធម៌ធំមួយរបស់មនុស្ស។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី០៥ ខែ០៨ ឆ្នាំ២០១៦)

អោយតែក្បាលនៅតែល្ងង់ កុំទៅប្រាប់គាត់ថាឈប់ចាញ់បោកគេណា។ —ខឹម វាសនា
(ចាក់ផ្សាយថ្ងៃទី៤ ខែសីហា ឆ្នាំ ២០១៦)


ចឹងបានខ្ញុំថា ចាំមើលហា អាពួកពាក់អាវធំហ្នឹង​ អាពួកចូលចិត្តកម្រងផ្កាហ្នឹងហែ
ហែងចាំមើលប្រជាពលរដ្ឋយល់ហា មានតម្លៃមិនស្មើសំរាមផង។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២៥ ខែ៧ ឆ្នាំ២០១៦)

ដែលខ្ញុំនិយាយថា ការប្រមាថ មើលងាយ ទឹកចិត្តរបស់បុគ្គលដែលមានបំណងល្អជាមួយនឹងយើង គឺជាការប្រមាថដែលមានលក្ខណព្រៃផ្សៃបំផុត។ ............................

វាពិតជារឿងលំបាក ជារឿងគ្រោះថ្នាក់មែនហ­ើយ ដែលយើងប្រឆាំងជាមួយនឹងអំណាចផ្តាច់ការ វាពិតជាគ­្រោះថ្នាក់ វាពិតជាលំបាកពេកហើយ តែយើង
ស៊ូទ្រាំមិនបាននឹងភាព­គគ្លើនរបស់វាទេ បងប្អូន។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៦)


វាគឺជាអារម្មណ៍ពាល់ត្រូវរបស់ខ្ញុំផ្ទាល់ ក្នុងជីវិតរបស់ខ្ញុំ ខ្ញុំពាល់ត្រូវអារម្មណ៍របស់ខ្ញុំថា ខ្ញុំមិនអាចរស់នៅដោយគ្មានសេរីភាពបានទេ បើសិនណាជាខ្ញុំ មានសុីមានចុក មានឡាន
ជិះ មានផ្ទះសំបែងរស់នៅ ក៏ប៉ុន្តែខ្ញុំគ្មានសេរីភាព ខ្ញុំមានអារម្មណ៍ថា អោយខ្ញុំស្លាប់ទៅចុះ ខ្ញុំមិនអាចរស់នៅ ដោយគ្មានសេរីភាពបានទេ។.....................
បើអោយបាយ សុី អោយឡានជិះ អោយលុយចាយ តែអត់មានសេរីភាព ខ្ញុំមិនចេះនៅទេ ខ្ញុំសុខចិត្តក្រ ប៉ុន្តែសូមមានសេរីភាព។...................
ម៉ាជីវិតបស់ខ្ញុំហា គឺខ្ញុំរស់តែនឹងក្តីស្រមៃទេ​ បងប្អូន ពីព្រោះក្តីស្រមៃហា វាអាចមានពិត មិនដូចអាសភាពមានពិតទេ។........................មនុស្សដែលសម្លាប់សេចក្តីសង្ឃឹមហា ជាឃាត្តករដែលយើងមិនគួរអនុគ្រោះអោយទេ។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦)


............. មនោសញ្ចេតនាដែលមានចំពោះអ្នកណាមួយ បើអ្នកមិនបានធ្វើទេ ហើយមនោសញ្ចេតនានោះ គឺជាមនោសញ្ចេតនាពិតប្រាកដ
បើអ្នកមិនបានបំពេញមនោសញ្ចេតនាពិតប្រាកដរបស់អ្នកទេ ក្នុងជីវិតអ្នក ពិតជាទណ្ឌកម្មពេញមួយជីវិតរបស់អ្នកហើយ។ សម្រាប់ខ្លួនខ្ញុំផ្ទាល់
មនុស្សដែលអត់ចាំអតីតកាល មនុស្សរស់នៅ មិនរស់ក្នុងអនុស្សាវរីយ៍ អតីតកាល គ្មានមនោសញ្ចេតនា សម្រាប់ខ្លួនខ្ញុំផ្ទាល់ មិនមែនមនុស្សឡើយ។
 ........................... ពីព្រោះខ្ញុំច្បាស់លាស់ក្នុងចិត្តថា បើពិតជាមនោសញ្ចេតនាពិតប្រាកដ ច្បាស់ណាស់ បើអ្នកមិនបានធ្វើការងារដើម្បីបម្រើមនោសញ្ចេតនានោះទេ ជីវិតរបស់អ្នក ពិត
ណាស់ វាគ្រាន់តែជាទណ្ឌកម្មសម្រាប់ជីវិតតែប៉ុណ្ណោះ។
—ខឹម វាសនា  (ចាក់ផ្សាយថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦)


ការងាររបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បច្ចុប្បន្ននេះ
គឺពន្យល់ប្រជាពលរដ្ឋ អោយយល់ ដើម្បីចូលរួមកសាងសុបិនរួម
ដែលជាផលប្រយោជន៍របស់ពួកយើងទាំងអស់គ្នា ដោយកណ្តាប់ដៃ
របស់យើង ហើយដោយភាពភ្លឺស្វាង។---------------------
ចឹងបានខ្ញុំថាហា គ្មានល្បែងអីហា ជក់ចិត្តស្មើនឹងល្បែងហា ជួយប្រទេសហ្នឹងហា អោយរីកចម្រើន ដែលដូនតារបស់យើងធើអត់បានហា បងប្អូន។
—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១៨​ ខែមិថុនា ឆ្នាំ២០១៦)

ដែលខ្ញុំនិយាយថា ភាពត្រឹមត្រូវ វាថ្លឹងថ្លៃងជាមួយនឹងចិត្តប្រកបដោយមនោសញ្ចេតនា ថ្លឹងថ្លៃងជាមួយនឹងច្បាប់
បានវះមករកឃើញភាពត្រឹមត្រូវ អាត្រឹមត្រូវ ត្រូវតែត្រឹមត្រូវ អាហ្នឹង អត់ត្រឹមត្រូវទេ បងប្អូន។--------------------
ពីព្រោះភាពត្រឹមត្រូវ វាត្រូវយកច្បាប់ហ្នឹង មកគិតគូរសព្វគ្រប់ជាមួយនឹងមនោសញ្ចេតនារបស់មនុស្ស រួចហើយ បានវះទៅ
រកឃើញភាពត្រឹមត្រូវ។----------------
ពីព្រោះ រវាងច្បាប់ ជាមួយនិងមនោសញ្ចេតនា វាត្រូវបូកបញ្ចូលគ្នា រួចហើយបានវះឃើញកន្លែងដែលត្រឹមត្រូវ។—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៩​ ខែមិថុនា ឆ្នាំ២០១៦)


“អ្នកណាក៏អាចជេរស្តីឲ្យខ្ញុំបានតាមចិត្ត តែធើម៉េចហា កុំអោយមនសិការជេរខ្ញុំ តាមនសិការជេរខ្ញុំ ខ្ញុំរស់មិនបានទេ។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៦)

“កំពូជអាអ្នកសាសនានេះ វាមិនដែលធ្វើអីដើម្បីប្រយោជន៍អ្នកដទៃម្តងឡើយ។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦)

ខ្ញុំហា ស្រឡាញ់សេរីភាពរបស់ខ្ញុំប៉ុណ្ណា ហាបងប្អូន ខ្ញុំយល់ថាគេគួរតែមានសេរីភាពដូចខ្ញុំចឹង។
----------------------
“គ្មានរដ្ឋាភិបាលណា ដឹកនាំប្រទេសរីកចម្រើន ដោយចោលការចូលរូមរបស់ប្រជាពលរដ្ឋឡើយ។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦)

“ស្រុកខ្មែរដើម្បីអោយមានការរីកចម្រើនត្រូវឈានចូលដល់បដិវត្តន៍មួយ។” —ខឹម វាសនា
 (ចាក់ផ្សាយថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦)


ខ្ញុំថា មនុស្សដែលនិយាយពីបញ្ហាជាប់ជាប្រចាំ មនុស្សហ្នឹងគឺជាមនុស្សដែលបង្កើតបញ្ហា។
 —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៦)


ចឹងបានខ្ញុំនិយាយថា អាមោនទភាពហ្នឹងហា បងប្អូន វាជាធាតុសៅហ្មង សៅហ្មង ហា ដល់ទេពកោសល្យទាំងឡាយរបស់យើង ។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ នៅទីស្នាក់ការកណ្តាល)

ស្នាមញញឹម ហា ដែលស្រស់បំព្រងដែលដិតដាម
ក្នុងជម្រៅចិត្តរបស់មនុស្សខ្លាំងជាងគេបំផុត
គឺស្នាមញញឹមរបស់បុគ្គលមួយដែលលះបង់
ផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីយើង ហាបងប្អូន ហើយ
នៅតែញញឺមដើម្បីផ្តល់សេចក្តីសុខ។-------------------
មនុស្សបើគ្មានអនុស្សាវរីយ៍ បើគ្មានមនោសញ្ចេតនា មិនសាកសមជាមនុស្សឡើយ។ ហើយគ្មានទឹកចិត្តណា បងប្អូន ដែលខ្លាំងក្លាស្មើនឹងទឹកចិត្តរបស់បុក្គលដែលធ្វើការងារដើម្បីបម្រើមនោសញ្ចេតនាឡើយ។ គ្មានទឹកចិត្តណារដែលខ្លាំងខ្លាស្មើនឹងទឹកចិត្ត
របស់មនុស្សដែលធ្វើការងារបម្រើមនោសញ្ចេតនាឡើយ។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦)

វាមិនដែលប្រជាពលរដ្ឋអត់ថ្លៃថ្នូរ រួចហើយប្រទេសហ្នឹងទៅជាប្រទេសថ្លៃថ្នូរទេ បងប្អូន ទៅវាអត់រួច។ ------------ បងប្អូនហាស់ ការរស់នៅក្នុងភាពជាយើងគឺជាការរស់នៅស្របជាមួយនឹងដំណើរធម្មជាតិ
ក្នុងភាពរីកចម្រើន។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦)

 
“មនុស្សដែលមិនដែលដឹងគុណអ្នកណាអីទាំងអស់គឺជាមនុស្សឥតកំណើត។” —ខឹម វាសនា
(ចាក់ផ្សាយថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៦) (This date's not yet confirmed)
9:25 AM