គតិ ខឹម វាសនា
“ការយល់ពីធម៌ ការយល់ពីធាតុផ្សំរបស់ជីវិត និងការយល់ពីបុព្វហេតុនៃជីវិត គឺជាឬសគុលនៃសេចក្តីល្អទាំងឡាយក្នុងភាពភ្លឺស្វាង។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី ២៧, មករា, ២០១៤)“បើលុនក្រាប់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន បងប្អូន សុំទោសខ្ញុំមុនគេអត់ធើ ខ្មាស់គេណាស់ លុនក្រាប់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន តែបើលុនក្រាប់ដើម្បីកូនអញម៉ាសំបុក អញលុន អញក្រាប
ហ្មង។ លុនក្រាបដើម្បី អ្នកដទៃ (បងប្អូន) ជាអំពើថ្លៃថ្នូរ។ មើលពីក្រៅទៅដូចថោកទាបចឹង ថោកទាបមែន បើគោលដៅហ្នឹងលុនក្រាប់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន តែលុនក្រាប់ដើម្បីផល
ប្រយោជន៍អ្នកដទៃថ្លៃថ្នូរហាស់ បងប្អូន។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី ១៣, ធ្នូរ, ២០១៤)
“ភាពល្ងង់ខ្លៅរបស់ប្រជាពលរដ្ឋនេះជាឋានសួគ៌ ឋានសុខរបស់អ្នកបោក។” —ខឹម វាសនា (ផ្សាយផ្ទាល់ថ្ងៃទី ១៤, វិច្ចការ, ២០១៤)
បងប្អូន ខ្ញុំមានបទពិសោធន៍ខ្លួនឯងផ្ទាល់ ការពិតខ្ញុំមិនមែនរៀនបានច្រើនទេ បងប្អូន ខ្ញុំរៀនបាន
បរិញ្ញាប័ត្រមួយហើយនៅស្រុកខ្មែរហ្នឹងទៀត ប៉ុន្តែចំណេះដឹងដែលខ្ញុំអាចនិយាយប្រាប់បងប្អូន
រហូតដល់ អឺ!! បានផ្តល់ជាមួលដ្ឋានម៉ាចំនួនធំដល់បងប្អូនគិតថាវាគឺជាចំណេះថ្មីដែលមនុស្ស
ទៅមិនសូវបានគិត
ដល់ សួរបងប្អូន ខ្ញុំបានមកពីណា បងប្អូន? គឺខ្ញុំបើកខួរក្បាលគិតហ្នឹងហ្មង ខ្ញុំមើលសៀវភៅ
បងប្អូន បើខ្ញុំមើលម៉ាទំព័រ ខ្ញុំគិតម៉ាទំព័រ មើលពីរទំព័រខ្ញុំគិតពីរទំព័រ ជាទូទៅខ្ញុំរកទាល់តែឃើញថា តើគំនិតមួយហ្នឹងខុសឬត្រូវ រហូតទាល់តែខ្ញុំអាចចែកបាន បានខ្ញុំបញ្ចប់ថា ខ្ញុំបានមើលសៀវភៅ
ហ្នឹងរួចហើយ បើខ្ញុំមិនទាន់ធ្វើសេចក្តីសន្តិដ្ឋានបានទៅលើគំនិតទស្សននៅក្នុងលើសៀវភៅហ្នឹងទេ គឺខ្ញុំចាត់ទុកថាខ្ញុំមិនទាន់បានមើលសៀវភៅហ្នឹងទេ។ ..................រាល់មនុស្សដែលពូកែពន្យល់ទាំងអស់សុទ្ធតែមនុស្សពូកែស្តាប់ទាំងអស់ ។ អត់ពូកែស្តាប់ អត់អាច
ពូកែពន្យល់ទេ បងប្អូន វាទាល់តែមនុស្សហ្នឹងពូកែស្តាប់ ពូកែគិតត្រិះរិះពិចារណាទៅលើពាក្យ
ដែលគេប្រាប់មក បានមនុស្សហ្នឹងមានពាក្យយកទៅនិយាយពន្យល់គេ។ —ខឹម វាសនា
http://www.camldp.org/Voices/2014/11/?title=2014-11-21_Live_MyFM-99.5-MHz-BMC
ខ្ញុំមើលឃើញថាសង្គមខ្មែរកំពុងតែកើតជំងឺ ហើយជំងឺធំៗដែលកំពុងតែលុកលុយសង្គមខ្មែរក្នុង
ពេលបច្ចុប្បន្នផង ដែលបានលុកលុយសង្គមខ្មែរតាំងពីអតិតកាលផង ហើយនិងបន្តលុកលុយ
សង្គមខ្មែរទៅថ្ងៃអនាគតផងគឺជំងឺសង្គម៤ធំៗ....... ជំងឺធំៗទាំងបួន៤មានជាអាថ៍
ទី១ គឺជំងឺអាត្មានិយម។.......
ជំងឺទី២ គឺជំងឺបាត់បង់មោទនភាពជាតិ។......
ជំងឺទី៣ គឺជំងឺបាត់ទំនុកចិត្តលើគ្នា។.......
ជំងឺទី៤ ជំងឺបាត់បង់ទំនុកចិត្តលើខ្លួនឯង។ —ខឹម វាសនា http://www.camldp.org/Voices/2014/11/?title=2014-11-22_PF_V.Khnach-Rormeas-C.Beung-Khna-D.Bakan-Pursat-Part-1
“ពួកយើង យើងយល់ច្បាស់ថា ដើម្បីអោយមានការផ្លាស់ប្តូរពិតប្រាកដ (ហាបងប្អូន) ដាច់ខាតត្រូវផ្លាស់ប្តូរខួរក្បាលរបស់ប្រជាពលរដ្ឋជាមុនសិន។” —ខឹម វាសនា
“គេគេច្រើននិយាយថា បើមិនចង់អោយគេដឹងទេ សូមកុំធ្វើ សំរាប់ខ្ញុំ ខ្ញុំនិយាយថា បើមិនចង់អោយគេដឹងទេ សូមកុំមានក្នុងចិត្ត។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី ១១, វិច្ចការ, ២០១៤)
“មនុស្សដែលនិយាយការពិតអត់បាច់ទាមទារនូវប្រាជ្ញាប៉ាធីអីច្រើនទេ។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី ២៩, តុលា, ២០១៤)
“ចឹងបានខ្ញុំហាស ខ្ញុំសរសេរសេចក្តីថ្លៃការណ៍ ខ្ញុំថាការលើកសំណើររហូតទៅដល់់ការចុះកិច្ច
ព្រមព្រៀងដើម្បីទទួលយកជនភៀសខ្លួនពីអូស្រ្តាលីរវាងរដ្ឋាភិបាលអូស្រាលី និងរដ្ឋាភិបាល
ខ្មែរនេះណា បង្ករអោយបានជារបួសស្នាមមួយយ៉ាងជ្រៅក្នុងទំនាក់ទំនងរវាងប្រទេសខ្មែរ
និងប្រទេសអូស្រាលី អ្នកឯងមើលងាយខ្មែរ ខ្ញុំនឹងពន្យល់ប្រាប់ប្រជាពលរដ្ឋខ្មែរអោយគាត់
យល់ពីការមើលងាយរបស់ប្រទេសហ្នឹងចំពោះប្រទេសយើង នេះគឺជាស្លាកស្នាមរបួសមួយ
យ៉ាងជ្រៅដែលមានលក្ខណយូអង្វែងក្នុងទំនាក់ទំនងការទូតរវាងប្រទេសអូស្រាលី និងប្រទេស
ខ្មែរ រហូតដល់ប្រជាពលរដ្ឋខ្មែរមួយចំនួនមានអារម្មណ៍ថា អាប្រទេសឆ្កួតមួយហ្នឹង បាច់មាន
ទំនាក់ទំនងរកស៊ីលើលោកក៏បានដែរ បាច់មានការទូតមួយវាទេ។” —ខឹម វាសនា
(ចាក់ផ្សាយថ្ងៃទី ២៩ ខែ០៩ ឆ្នាំ២០១៤)
“រក្សាភាពស្ងប់ស្ងាត់ ដើម្បីកំចាត់ ភាពអនាធិបតេយ្យ។” —ខឹម វាសនា (Phnom Penh, June 01, 2014_Live forum_Paltalk (Room: Koun Khmer)
“ប្រទេសណាមួយដែលរួមរិតដោយប្រពៃណីមិនដែលរីកចំរើនរួចទេ។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១៩ ខែ៩ ឆ្នាំ២០១៤)
វានឹងគ្មានការផ្លាស់ប្តូរទាល់តែសោះ ទោះបីជាបងប្អូនប្រឹងផ្លាស់ប្តូរអ្នកដឹកនាំប៉ុន្មានជំនាន់ក៏ដោយ វានឹងគ្មានការផ្លាស់ប្តូរទាល់តែសោះ បើការយល់ បើការប្រកាន់ជីវិតរបស់ប្រជាពលរដ្ឋក្នុងសង្គម
ហ្នឹងគ្មានការផ្លាស់ប្តូរ វានឹងមិនមានការផ្លាស់ប្តូរទាល់តែសោះ ដូរអ្នកដឹកនាំប៉ុន្មានជំនាន់ក៏ដោយ
តាមិនបានដូរការយល់ ការប្រកាន់ជីវិតរបស់ប្រជាពលរដ្ឋក្នុងសង្គមហ្នឹង នោះវានឹងគ្មានការផ្លាស់
ប្តូរទាល់តែសោះ។
—ខឹម វាសនា 2014-08-03_PF_Headquarter-Office-PP-Part-1
“នៅក្នុងសាសនាមានតែពីរ មានតែអាល្ងង់ និងអាបោក។” —ខឹម វាសនា
“ខ្ញុំថា សព្វថ្ងៃចោហារយឡើងកាន់ការងារប្រទេសជាតិ។” —ខឹម វាសនា
មានពេលខ្លះហាស់ ខ្ញុំយាយ យាយអស់ពាក្យយាយ ខ្ញុំថាតាំងពីអញស្គាល់ប្រជាពលរដ្ឋខ្មែរ
កាន់តែច្រើនមក រស់នៅជាមួួយប្រជាពលរដ្ឋខ្មែរកាន់តែយូរមក អញស្រឡាញ់ឆ្កែអញខ្លាំងហាស់ មានន័យថា គាត់វាថោកជាងសត្វឆ្កែទៀត ខ្ញុំថាអោយសព្វគ្រប់ទាំងអស់ហើយបងប្អូន ហេតុអីបានចឹងបងប្អូន ថាខ្ញុំវាខ្ពើមពេក ខ្ញុំខ្ពើមណាស់។” —ខឹម វាសនា _PF_Office-BB_part-2
មនុស្សល្អទាំងឡាយតែងតែរិះគន់អំពើអាក្រក់ ប៉ុន្តែមិនមែនមានន័យថាគ្រប់មនុស្សដែលរិះគន់
អំពើអាក្រក់សុទ្ធតែជាមនុស្សល្អទេ។ —ខឹម វាសនា _PF_Office-BB_part-2
ហើយអាឆ្ញាយពីធម៌ហ្នឹងហា មានក្រុមពីរពួក អាសញ្ញាប័ត្រធំៗហ្នឹងគឺឆ្ញាយពីធម៌ហ្មងជាទូទៅ វាចេះច្រើនពេក ហើយនិងអាវែកនៅក្នុងឆ្នាំងសាឡរ និយាយពីព្រឹកថ្វាយគម ល្ងាចថ្វាយគម
ហ្នឹងក៏ឆ្ញាយពីធម៌ដែរអាហ្នឹង ឆ្ញាយពីធម៌ហ្មង អ្នកឆ្ញាយពីធម៌មានពីរពួកហ្នឹង។
—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១២ ខែ៩ ឆ្នាំ២០១៤)
“ដើម្បីដោះស្រាយបញ្ហាមួយវាមិនពឹងផ្អែកទាំងស្រុងតែទៅលើឆន្ទះទេ តែពឹងផ្អែកខ្លាំងណាស់ ទៅលើការមើលឃើញថាតើបញ្ហាចឹងដោះអាម៉េច?” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១២ ខែ៩ ឆ្នាំ២០១៤)
សព្វថ្ងៃហាបងប្អូន ខ្លួនខ្ញុំផ្ទាល់ហា បើគេមើលពីចំងាយមក គេថាខ្ញុំបែបចង់បានខ្លាំងណាស់ មែនហាបងប្អូនខ្ញុំចង់បានមែនហា ចង់បានមែន បើថាលុយខ្ញុំល្មមសមរម្យដែលខ្ញុំគួររស់បាន
មាជីវិតមិនបាច់ធ្វើអី ខ្លួនមួយហ្នឹង បាច់ធើអីទេ ដេកតែសុីរួចហើយមើលសៀវភៅលេងៗ រួចថតកុនលេងៗខ្ញុំអាចរស់បាន តែបងប្អូនបើខ្ញុំទៅធ្វើការហា មួយខែរកបានមួយមុឺនពីរមុឺន
ខ្ញុំថាតិចណាស់ ធើអីអត់កើត ចេះតែចង់បានទៀតហ្មង គិតថាមួយខែរកអោយបានដប់ម្ភៃមុឺន
ហ្មងហឹស គិតតែចឹង ហើយសួរយកធ្វើអី បានពីលិច យកទៅចាក់ឯកើត មែនបានពីលិចយកមក
ចាក់កណ្តាលខ្លួនឯងទេណា យកពីលិចទៅចាក់ឯកើត ពីកើតទៅចាក់ឯលិច សុទ្ធតែរឿងគេ
ទាំងអស់។ —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១២ ខែ៩ ឆ្នាំ២០១៤)
“សរុបមកវិញ អ្វីដែលខ្ញុំចង់និយាយប្រាប់បងប្អូន ខ្ញុំចង់ប្រាប់បងប្អូនថា ជីវិតនេះបើសិនណាជាគ្មាន
ល្បែងសម្រាប់ជីវិត គួរអោយអប់សុខណាស់ ប៉ុន្តែសំខាន់បំផុត តើល្បែងសំរាប់ជីវិតរបស់បងប្អូន
ដែលបងប្អូនកំពុងតែប្រកាន់យកនុះ ជាល្បែងដែលមានឧត្តមគតិ មានមនសិការបែបមនុស្សជាតិ ឬជាល្បែងដែលមានលក្ខណៈអាត្មានិយមដែលជាលក្ខណៈរបស់មនុស្សល្ងិតល្ងង់មិនយល់អំពី
តម្លៃរបស់ជីវិត។” —ខឹម វាសនា
“ធនធានមនុស្សពិតប្រាកដ បងប្អូន ចេះបច្ចេតទេសមិនគ្រប់គ្រាន់អោយក្លាយទៅជាធនធាន
មនុស្សពិតប្រាកដទេ វាទាល់តែមានចំណេះដឹងបែបទស្សនវិទ្យាទើបដឹងថា ចំណេះដឹងបច្ចេក
ទេសហ្នឹងយកទៅប្រើអី។” (2014-08-24_PF_Office-SR-Part-3)
“ដើម្បីអោយបុព្វហេតុនៃការរស់នោះ គឺជាបុព្វហេតុត្រឹមត្រូវ លុះត្រាតែក្នុងករណីចាំបាច់ បងប្អូនអាចស្លាប់ដើម្បីបុព្វហេតុនោះ។” —ខឹម វាសនា
“ចុះត្រូវធ្វើម៉េចដើម្បីអោយបានសេចក្តីស្មោះត្រង់ បងប្អូនត្រូវចាំ បើគ្មានសេចក្តីស្មោះត្រង់ពីយើង
ទៅទេ ដាច់ខាត់មិនអាចទទួលបានមកវិញនូវសេចក្តីស្មោះត្រង់ទេ មិនអាចទេបងប្អូន មានតែឆ្កែ
ដែលវាស្មោះត្រង់ជាមួយយើងហើយយើងមិនស្មោះត្រង់ជាមួយវា ហើយបងប្អូនកុំគិតថា អោយតែ
បងប្អូនស្មោះត្រង់ជាមួយគេហើយ ដាច់ខាត់បងប្អូននឹងទទួលបាននូវសេចក្តីស្មោះត្រង់ ពីមនុស្ស
ត្រឡប់មកវិញ អត់ទៀត ប៉ុន្តែវាអាចនឹងបាន ប៉ុន្តែបើបងប្អូនអត់ស្មោះត្រង់ជាមួយគេដាច់ខាត់
គឺអត់បាន តែបើបងប្អូនស្មោះត្រង់នឹងគេវាអាចបាននិងអាចមិនបាន។” —ខឹម វាសនា (2014-08-31_PF_Headquarter-Office-PP-Part-4)
“នៅក្នុងសម័យបដិវត្តន៍ មនុស្សឆ្កួតច្រើនតែល្អ។” —ខឹម វាសនា
“ខ្ញុំ ខ្ញុំយល់ច្បាស់ចឹង យល់ច្បាស់ថា ដើម្បីផ្លាស់ប្តូរស្រុកទេសមួយ ត្រូវផ្លាស់ប្តូរការយល់ដឹង
របស់ប្រជាពលរដ្ឋជាមុនសិន។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៤)
“ក្រៅអំពីមនោសញ្ចេតនាចេញ គ្មានអ្វីអស្ចារ្យស្មើនិងចិត្តដែលពាល់ថាក្នុងលោកនេះគ្មានអីអស្ចារ្យ
ទាល់តែសោះ។ ចិត្តនឺយណាយបែបហ្នឹង ហា បងប្អូនមនុស្សប្រភេទហ្នឹងមិនងាយរកទេ បងប្អូន។”
—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៤)
“បងប្អូន អោយតម្លៃចំពោះរបស់អត់មានតម្លៃ គ្រាន់តែបន្ថោកតម្លៃខ្លួនឯងតែប៉ុណ្ណោះ បងប្អូន
ពិចារណាមើល អោយតម្លៃចំពោះរបស់ដែលអត់តម្លៃ គ្រាន់តែបន្ថោកតម្លៃខ្លួនឯងតែប៉ុណ្ណោះ។”
—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៤)
“អញ្ចឹងបានខ្ញុំប្រើពាក្យថា ក្រៅអំពីមនោសញ្ចេតនាចេញ មនោសញ្ចេតនាជារឿងអស្ចារ្យណាស់
បងប្អូន មិនអាចកាត់ថ្លៃបានទេ ក្រៅអំពីមនោសញ្ចេតនាចេញ គ្មានអ្វីអស្ចារ្យស្មើនិងចិត្តដែល
ពាល់ថាគ្មានអីអស្ចារ្យ។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៤)
“ចឹងបានខ្ញុំចេះតែនិយាយថា ខ្ញុំមើលសៀវភៅបានចំនេះដឹងខ្លះ ខ្ញុំរៀនពីសាលាបានចំនេះដឹងខ្លះ
តែចំនេះដឹងធំបំផុតបានមកពីអង្គុយគិត ហើយនិងធ្វើនៅលើទីលានផ្ទាល់ គឺចំនេះដឹងជាបទ
ពិសោធនផ្ទាល ។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៤)
“មានតែជីវិតដែលយកមកប្រឈមជាមួយនឹងឧបសគគ្រប់បែបយ៉ាងដើម្បីបំរើមនោសញ្ចេតនា
របស់ខ្លួនចំពោះមនុស្សលោកនឹងដើម្បីបំរើឧត្តមគតិគឺការពារភាពត្រឹមត្រូវអោយមនុស្សទេ ដែល
ជីវិតមានឧកាសយ៉ាងពេញទំហឹងក្នុងការក្រេបរស់ជាតិជីវិត។ មានតែជីវិតដែលយកមកប្រឈម
គ្រប់ឧបសគទាំងអស់ ដើម្បីបំរើមនោសញ្ចេតនារបស់យើងចំពោះមនុស្សដើម្បីបំរើឧត្តមគតិគឺ
ការពារភាពត្រឹមត្រូវអោយមនុស្សដែលជីវិតមានឧកាសយ៉ាងពេញលេញក្នុងការក្រេបរស់ជាតិ
ជីវិត។ ចំនេះដឹងទី១ក្នុងជីវិតរបស់មនុស្ស នុះណា គឺដឹងថាពិភពលោកកំពុងតែដេក។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៤)
“គ្មានអ្នកណាមួយអាចនិយាយថា គេមានជីវិតជោគជ័យនៅពេលដែលគេមិនទាន់ដឹងថាជីវិតនេះ
គួររស់នៅដើម្បីអីផង។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៤)
“ខ្ញុំមើលសៀវភៅ ខ្ញុំចេះខ្លះ ខ្ញុំទៅរៀនសាលា ខ្ញុំចេះខ្លះ តែចេះច្រើនជាងគេបំផុត នោះណា គឺចេះមកពីការអង្គុយគិតហ្មង អង្គុយគិតហ្មង។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៤)
“របស់មួយដែលមានតម្លៃ វាមានតម្លៃស្រេចស្រាប់ខ្លួនវា វាមិនព្រោះតែអ្នកដទៃឲ្យតម្លៃទេ អ្នកដទៃឲ្យតម្លៃគឺត្រូវឲ្យតម្លៃស្មើរបស់ហ្នឹងវាមានតម្លៃប៉ុណ្ណា ប៉ុន្តែបើរបស់ហ្នឹងគ្មានតម្លៃរួចហើយយើងទៅអោបឲ្យវាមានតម្លៃ វាគ្មានអ្វីក្រៅពីបន្ថោកខ្លួនអែងទេ។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៤)
“វាអត់សំខាន់ទេ ត្រង់គេយល់ពីយើងឬអត់ ប៉ុន្តែសំខាន់ណាស់តើយើងយល់ពីខ្លួនយើងដែរឬទេ។” —ខឹម វាសនា
“ការលើកទឹកចិត្តខុសការពិត គឺជាការអោយរបស់ក្លែងក្លាយទៅមនុស្សម្នាក់។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ២០១៤)
“ការចេញទៅឃោសនានយោបាយ មិនមែនការចេញទៅរកសន្លឹកឆ្នោតទេ ប៉ុន្តែការចេញទៅ
រកការគាំទ្រគំនិត។” —ខឹម វាសនា
“ខ្ញុំថាពេលវេលាខ្លីពេក ខ្ញុំមិនអាចប្រាប់អ្នកល្ងិតល្អន់បាន ប៉ុន្តែខ្ញុំអាចប្រាប់អ្នកបានយ៉ាងខ្លីថា ខ្ញុំមានបេះដូងមួយដែលគូរប្រកួតគ្រប់គ្នាអត់មាន។” —ខឹម វាសនា
“ក្នុងសង្គមមួយ គ្រាន់តែកើតជំងឺគិតប្រយោជន៍ផ្ទាល់ខ្លួនតែម្យ៉ាង វាគ្រប់គ្រានធ្វើអោយសង្គម
ហ្នឹងរលំរលាយបានហើយ។” —ខឹម វាសនា
“គ្មានការត្រូវរ៉ូវណាដែលមិនផ្តើម
“ជីវិតខ្ញុំសំរាប់អ្នក ខ្ញុំសុំលក្ខខណ្ឌតែម៉្យាងគត់ពីអ្នក សូមអ្នកធ្វើខ្លួនអោយសមនឹងទទួលបាន
ការលះបង់នេះ។ តែប៉ុណ្ណឹងវាគ្រប់គ្រាន់សំរាប់ខ្ញុំហើយ៕” —ខឹម វាសនា
“ភាពល្ងិតល្ងង់របស់ប្រជាពលរដ្ឋនេះ ជាឋានសួរ ឋានសុខរបស់អ្នកបោក។” —ខឹម វាសនា
“មនុស្សហ្អាស់ បងប្អូន ដែលមិនដែលដឹងគុណពីណាទាំងអស់ គឺជាមនុស្សឥតកំណើត។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី ៧ មិថុនា ឆ្នាំ២០១៤)
“ចឹងបានខ្ញុំប្រាប់ប្អូនៗនៅស្នាក់ការ ខ្ញុំថា អញសិក្សាពីប្រជាពលរដ្ឋខ្មែរកាន់តែយូ ដើរលេងជាមួយ
ប្រជាពលរដ្ឋខ្មែរកាន់តែយូ ប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋខ្មែរកាន់តែយូ ធ្វើនយោបាយជា
មួយប្រជាពលរដ្ឋខ្មែរកាន់តែយូ អញកាន់តែស្រឡាញ់ឆ្កែរបស់អញ។”
—ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី ៥ មិថុនា ឆ្នាំ២០១៤)
“គ្មានកន្លែងណាក្នុងលោកនេះមានភាពកក់ក្តៅជាងមាតុភូមិរបស់យើងទេ។” —ខឹម វាសនា (ចាក់ផ្សាយថ្ងៃទី ២៧ ឧសភា ឆ្នាំ២០១៤)
“ក្នុងនាមជាអ្នកចង់ដោះស្រាយបញ្ញាធាតុមួយដែលមិនអាចខ្វះបានគឺការទទួលយកស្ថានភាព
ជាកស្តែងដែលបញ្ញានោះកំពុងប្រព្រឹតទៅ។” —ខឹម វាសនា (ចាក់ផ្សាយ២៥ ឧសភា ឆ្នាំ២០១៤)
“រាល់ថ្ងៃដៃខ្ញុំមានពីរ ខ្ញុំមានអារម្មណ៍ថា ដៃម្ខាងអោបជនរងគ្រោះដែលខ្ញុំអាណិត ដៃម្ខាងទៀត
កាន់ដាវកាប់ពួកអាឈាមឆ្កៃសព្វគ្រប់បែបយ៉ាង។” —ខឹម វាសនា
(ចាក់ផ្សាយ១១ មិថុនា ឆ្នាំ២០១៤)“ដើម្បីផ្តល់ក្តីសុខអោយមនុស្ស អ្នកខ្លាំងតែងលាក់ទុក្ខព្រួយ មិនអោយមនុស្សដែលខ្លួននឹងត្រូវ
ផ្តល់ក្តីសុខអោយនោះដឹងទេ ទឹកមុខតែងតែញញឹមដើម្បីជាទីពឹងសំរាប់មនុស្ស តែក្នុងចិត្ត
ទឹកភ្នែកហូរពេញបេះដូង មិនងាយនឹងនិយាយរឿងលំបាកក្នុងខ្លួនអោយអ្នកដទៃដឹងទេខ្លាចគេ
ពិបាក នឹងអស់ទីបង្អែក រឿងខ្លះមិននិយាយដល់ថ្ងៃស្លាប់ តើអ្នកយល់អារម្មណ៍បែបនេះឬទេ?
Being sad is my favourite. លួចពួនសំងំសោកសៅ ម្នាក់ឯងជាចំណូលចិត្តរបស់ខ្ញុំ។ ជីវិតអ្នកខ្លាំង
ឯកោណាស់។ ក្នុងជាតិនេះបើខ្ញុំបានញញឹមតែម្តងសំរាប់ខ្លួនឯងនោះគឺជាសេចក្តីសុខពេញមួយ
ជីវិតរបស់ខ្ញុំហើយ។ តែខ្ញុំមិនដែលបានញញឹមដើម្បីខ្លួនឯងម្តងណាសោះ។ មានទុក្ខយើងអាច
និយាយរឿងទុក្ខនោះប្រាប់អ្នកដទៃបាន នោះក៏វានៅគ្រាន់បើដែរ តើវាធ្ងន់បន្ថែមលើទុក្ខទៀតនោះ
គឺត្រូវញញឹមលាក់ក្តីទុក្ខដែលខ្លួនមាន ដើម្បីផ្តល់កំលាំងចិត្តដល់អ្នកដទៃទៀត។ អ្នកអាស្រមៃដល់
អារម្មណ៍បែបនេះទេ?”
—ខឹម វាសនា
“នយោបាយមិនមែនជាមុខរបររកស៊ីទេ ប៉ុន្តែជាកិច្ចការរបស់ជនសប្បុរសធ្វើដើម្បីជួយមនុស្ស។”
—ខឹម វាសនា
Veasna Khem
បើខ្ញុំត្រូវបានគេសួរថា តើខ្ញុំប្រឺងបង្រៀនមនុស្សសព្វថ្ងៃនេះ បើនិយាយអោយខ្លី តើខ្ញុំចង់អោយមនុស្សទាំងនោះក្លាយទៅជាមនុស្សយ៉ាងម៉េច? ខ្ញុំនឹងឆ្លើយថា ខ្ញុំចង់អោយពួកគេក្លាយទៅជាមនុស្សដែលចេះទើស៕
53 mins · Public (22/082014)

Veasna Khem
របស់បីយ៉ាងដែលមិ នអាចទិញបានទាល់តែសោះ
១-សេចក្តីស្រឡាញ់
២-សេចក្តីអាណិតឬ ចិត្តសប្បុរស
៣-សេចក្តីស្មោះត្រង់
២-សេចក្តីអាណិតឬ
៣-សេចក្តីស្មោះត្រង់
2 hrs · Public (9/30/2014)
Veasna Khem
The real meaning of asking for forgiveness
Truly asking for forgiveness is to eliminate the wounds on the mind of the victim. The main meaning of this concept is that you must demonstrate that you receive no less pain than the victim and that you intend not to make the same mistake again. You must understand that the word forgiveness alone cannot compare to the value of showing the victim that you feel no less than them.
អត្ថន័យពិតនៃការសុំទោស: ការសុំទោសពិតគឺដើម្បី លុបស្នាម របួសក្នុងចិត្តជនរងគ្រោះ ដែល
Truly asking for forgiveness is to eliminate the wounds on the mind of the victim. The main meaning of this concept is that you must demonstrate that you receive no less pain than the victim and that you intend not to make the same mistake again. You must understand that the word forgiveness alone cannot compare to the value of showing the victim that you feel no less than them.
អត្ថន័យពិតនៃការសុំទោស: ការសុំទោសពិតគឺដើម្បី លុបស្នាម របួសក្នុងចិត្តជនរងគ្រោះ ដែល
របួសនោះបង្ករឡើងដោយយើង។ ការសំខាន់ក្នុងន័យនេះ គឺនៅត្រង់ការបង្ហាញថាយើងមានការ
ឈឺចាប់មិនចាញ់អ្នកដែល យើងបានធ្វើកំហុសលើនោះទេ ហើយយើងពិតជាមានបំណងកែខ្លួន
ឈប់ប្រព្រិត្តកំហុសនោះតទៅទៀតមែន។អ្នកត្រូវគិតអោយឃើញថាពាក្យសុំទោស មិនមានតំលៃ
លុបលាងការឈឺចាប់ក្នុងចិត្តមនុស្សដែលអ្នកបានធ្វើខុសចំពោះនោះ បានល្អដូចការដែលគេបាន
ពាល់ត្រូវថា ព្រោះតែកំហុសនោះ អ្នកមានការឈឺចាប់មិនចាញ់ជនរងគ្រោះទេ៕
Wed · Edited · Public
មនុស្សដែលអាចឈរជាប់នៅកន្លែងមួយដែលខុសគេឬបញ្រ្ចាសគេបានយ៉ាងរំភើយនោះគឺដោយ
សារមូលហេតុ៣ យ៉ាង: ទី១ ច្បាស់ខ្លាំងណាស់ថាខ្លួនត្រូវ ផ្លូវដែលខ្លួនកំពុងដើរគឺច្បាស់ណាស់ថាត្រូវ។ ទី២ គឺពេញចិត្តខ្លាំងណាស់ដែលខុសគេ មិនចង់ដូចគេសោះឡើយ។ ទី៣ គឺដឹងថាបើខុសគេអញ្ចឹងនឹងមានអ្វីកើតឡើង ហើយដឹងថាខ្លួនមានលក្ខណ:សប្បត្តិគ្រប់គ្រាន់អាចទប់ទល់នឹងស្ថានភាពនោះបាន។
6 hrs · Edited · Public
ការយល់ពីច្បាប់ធម្មជាតិ ការយល់ពីបុព្វហេតុនៃជីវិត និងការយល់អំពីធាតុផ្សំនាំអោយកើតជីវិត ជាដើមហេតុនៃសេចក្តីល្អប្រកបដោយភាពភ្លឺស្វាងទាំងឡាយ៕
8 hrs · Shared with: Public
Veasna Khem shared Young Political Leader - YPL's photo.
មនុស្សដែលទៅរៀនព្រោះចង់ក្លាយជាអ្នកដឹកនាំ ដែលន័យនៃពាក្យដឹកនាំគឺវាអស្ចារ្យសំរាប់
ខ្លួនគេ ជាមោទនភាពដែលបានក្លាយជាអ្នកដឹកនាំគេ សុទ្ធតែជាអារម្មណ៍ដើម្បីអញ នោះគឺជាការ
ជំរុញអោយមនុស្សប្រជែងជាន់លើគ្នា បើមនុស្សទាំអស់សុទ្ធតែមានអារម្មណ៍បែបនេះតើអ្នកណា
ខ្លះនឹងក្លាយទៅជាអ្នកនៅក្រោមបង្គាប់គេ?ហើយវាមានមនុស្សប៉ុន្មាននាក់ទៅដែលនឹងសំរេចនូវ
បំណងក្លាយទៅជាអ្នកត្រួតត្រាគេ? បើមនុស្សទាំងអស់សុទ្ធតែចង់ក្លាយទៅជាអ្នកត្រួតត្រាគេទាំង
អស់គ្នាតើនឹងមានមនុស្សឯណាអោយគេត្រួតត្រាទៅ?សុទ្ធតែគំនិតឆ្កួតលីលាបង្កើតនូវជំលោះ
ប្រជែងគ្នា បង្កើតអោយមនុស្សមានល្បិចអាក្រក់លើគ្នា វាជាល្បែងឆ្កួតរបស់មនុស្សពេញដោយ
ភាពល្ងង់ខ្លៅ និងពេញទៅដោយចិត្តពិសពុល វាមិនមែនជាដំណើរនៃការសាងនូវចិត្តចែករំលែក ចិត្តសណ្តោសមេត្តា ចិត្តសង្គ្រោះចិត្តលះបង់ដើម្បីសេចក្តីសុខរបស់មនុស្សលោកដែលជាផ្លូវនៃ
ការកសាងសន្តិភាពអោយពិភពលោកនោះទេ៕
ខ្លួនគេ ជាមោទនភាពដែលបានក្លាយជាអ្នកដឹកនាំគេ សុទ្ធតែជាអារម្មណ៍ដើម្បីអញ នោះគឺជាការ
ជំរុញអោយមនុស្សប្រជែងជាន់លើគ្នា បើមនុស្សទាំអស់សុទ្ធតែមានអារម្មណ៍បែបនេះតើអ្នកណា
ខ្លះនឹងក្លាយទៅជាអ្នកនៅក្រោមបង្គាប់គេ?ហើយវាមានមនុស្សប៉ុន្មាននាក់ទៅដែលនឹងសំរេចនូវ
បំណងក្លាយទៅជាអ្នកត្រួតត្រាគេ? បើមនុស្សទាំងអស់សុទ្ធតែចង់ក្លាយទៅជាអ្នកត្រួតត្រាគេទាំង
អស់គ្នាតើនឹងមានមនុស្សឯណាអោយគេត្រួតត្រាទៅ?សុទ្ធតែគំនិតឆ្កួតលីលាបង្កើតនូវជំលោះ
ប្រជែងគ្នា បង្កើតអោយមនុស្សមានល្បិចអាក្រក់លើគ្នា វាជាល្បែងឆ្កួតរបស់មនុស្សពេញដោយ
ភាពល្ងង់ខ្លៅ និងពេញទៅដោយចិត្តពិសពុល វាមិនមែនជាដំណើរនៃការសាងនូវចិត្តចែករំលែក ចិត្តសណ្តោសមេត្តា ចិត្តសង្គ្រោះចិត្តលះបង់ដើម្បីសេចក្តីសុខរបស់មនុស្សលោកដែលជាផ្លូវនៃ
ការកសាងសន្តិភាពអោយពិភពលោកនោះទេ៕
បើការធ្វើនយោបាយ បាននាំសំណាងដល់អ ្នកនយោបាយ នោះគឺជាការកំពុង នាំរឿងអភព្វ មកអោយពលរដ្ឋម្ចា ស់ប្រទេសហើយ៕
មនុស្សល្អពួកគេនៅជាមួយគ្នាព្រោះមានមនោសញ្ចេតនាជាចំណងមិត្តភាព ប៉ុន្តែមនុស្សអាក្រក់ពួកគេនៅជុំគ្នាព្រោះមានប្រយោជន៍រៀងៗខ្លួនជាចំណង៕


8 ចំនុច ជាគន្លឹះ មិនអាចខ្វះបាន ដែលត្រូវសិក្សាអោយល្អិតល្អន់ដើម្បីធានាបាននូវការផ្លាស់ប្តូរស្ថានភាពស្រុកទេសមួយ ពីអាក្រក់ទៅល្អ។
1- ត្រូវតែសិក្សាមើលថាតើស្រុកទេសនេះមានបញ្ហាមែនដែរឬទេ?
2-ត្រូវសិក្សាអោយល្អិតល្អន់ រកមើលអោយច្បាស់ថា បញ្ហាដែលកំពុងកើតមាននោះ មានអ្វីជាប្រភព?
3-បើរកឃើញប្រភពនៃបញ្ហាទាំងនោះហើយ ត្រូវបង្កើតជាទស្សនៈក្នុងការលុបបំបាត់ប្រភពដែល
នាំអោកើតបញ្ហានោះ។
4-ក្នុងការដោះស្រាយបញ្ហាស្រុកទេសដែលយើងហៅថានយោបាយ វាទាមទាអោយមាន
ឥរិយាបទនយោបាយមួយដែលជាក់លាក់ ប្រាកដប្រជា និងសមស្របនឹងស្ថានភាពជាក់ស្តែង
ដែលបញ្ហានោះកំពុងស្ថិតនៅ។ ដូច្នេះការសិក្សាអំពីឧបសគ្គដែលអ្នកចូលរួមដោះស្រាយបញ្ហានឹង
ជួបប្រទះក្នុងពេលពួកគេកំពុងដោះស្រាយបញ្ហា ដើម្បីកំណត់អោយចេញជាឥរិយាបទនយោបាយ
មួយដែលស្របនឹងស្ថានភាពដែលបញ្ហានោះកំពុងតែស្ថិតនៅគឺជារឿងដែលមិនអាខ្វះបាន។
5-ការកំនត់អោយចេញនូវ លក្ខណៈសម្បត្តិនៃបុគ្គលដែលត្រូវចូលរួមដោះស្រាយបញ្ហាដែលយើង
ចង់ដោះស្រាយនោះ ក៏ជាកិច្ចការដែលមិនអាចខ្វះបានដែរ។
6-ត្រូវគិតអោយឃើញថា ទស្សនៈក្នុងការដោះស្រាយបញ្ហា វាគឺជាអ្វី
ដែលនឹងត្រូវកើតឡើងក្នុងអនាគតកាល ប៉ុន្តែពួកអ្នកចង់ដោះស្រាយបញ្ហាកំពុងតែស្ថិតក្នុង
បច្ចុប្បន្នកាល។ ពីបច្ចុប្បន្ន ទៅអនាគតវាជាកំណាត់ផ្លូវមួយ ដែលដាច់ខាតវាត្រូវតែមានចំនុចដែល
ត្រូវចេញដំណើរ ឬហៅថាចំណុចចាប់ផ្តើម។ ការកំនត់អោយឃើញច្បាស់នូវចំនុចចាប់ផ្តើមគឺជា
ចំនុចមិនអាចខ្វះបានមួយទៀត។ ដើម្បីកំនត់អោយបាននូវចំនុចចាប់ផ្តើមមួយដ៏ត្រឹមត្រូវ ការសិក្សា
ពីគោលដៅ ឬទស្សនៈក្នុងការដោះស្រាយបញ្ហាគឺជាកិច្ចការដែលត្រូវតែធ្វើ ត្រូវតែធ្វើអោយស៊ី
សង្វាក់គ្នារវាងគោលដៅនិងចំនុចចេញដំណើនេះ។
7-ក្រៅពីមធ្យោបាយជាមនុស្សក្នុងអនុវត្តផែនការ ត្រូវកំនត់មធ្យោបាយជាឧបករណ៍ លុយកាក់។
ល។ដែលការអនុវត្តផែនការនោះត្រូវការ។
8-ការប្តេជ្ញាចិត្តយ៉ាងប្តូរផ្តាច់ក្នុងការអនុវត្តន៍ផែនការ។ចំនុចទី8នេះគឺសំដៅដល់សកម្មភាព៕
—ខឹម វាសនា (Facebook June 03, 2014)
គ្រួសារយើងជាងអ្នកដទៃ? តើព្រោះតែគាត់ជាឳពុកម្តាយឬបងប្អូនបង្កើតឬក្រុមគ្រួសារយើង
ឬយ៉ាងណា? គឹមិនមែនព្រោះតែពួកគាត់ជាឳពុកម្តាយបងប្អូនក្រុមគ្រួសារយើងនោះទេ តែគឺព្រោះតែយើងបានចំណាយពេលយ៉ាងច្រើនជាងអ្នកណាទាំងអស់ក្នុងជីវិតយើង ដើម្បីរួម
សុខរួមទុក្ខជាមួយគ្នា ។ចុះបើជាការចៃដន្យណាមួយ យើងមានឱកាសរួមសុខរួមទុក្ខជាមួយ
អ្នកដទៃច្រើនជាងក្រួមក្រួសារបង្កើតខ្លួនឯងទៅ រហូតកើតមនោសញ្ចេតនាលើសទាំងឳពុក
ម្តាយបងប្អូនបង្កើតខ្លួនឯងទៅទៀត តើទស្សនៈនេះត្រឹមត្រូវឬទេ។ បើអ្នកចង់បានបងប្អូន
បង្កើតក្រៅផ្ទៃមាតារួម អ្នកសាកល្បងសំលឹងរកមនុស្សដែលអ្នកយល់ថាអ្នកចង់ក្លាយជាបងប្អូន
បង្កើតក្រៅផ្ទៃនោះ ហើយអ្នករកឱកាសនៅជិតគ្នារួមរស់ដូចបងដូចប្អូនក្រុមគ្រួសារយើង ហើយបងប្អូនតាំងចិត្តធ្វើល្អនឹងគេមុនទុកគេដូចជាបងប្អូនបង្កើត មិនខ្វល់ចាំមើលបំណាំថាគេល្អ
នឹងយើងវិញឬអត់ ល្អហើយល្អទៀតៗ ខ្ញុំធានាថាយាងច្រើនអ្នកធ្វើបែបនេះចំពោះមនុស្ស
ប្រហែលដប់នាក់ឡើងទៅអ្ននឹងបានជួបបងប្អូនបង្កើតក្រៅផ្ទៃមាតាម្នាក់ជាមិនខាន។
Unlike ·
15 · Yesterday at 21:02

ច្បាប់ធូររលុង បង្កើតបាននូវបរិ ស្ថានយ៉ាងអំណោយផ លសំរាប់ការលូតលា ស់នៃអំពើអាក្រក់ គ្រប់ប្រភេទ ហើយវាកាន់តែអាក្រក់ជានោះទៅទៀត បើក្នុងបរិស្ថាន នោះសំបូរទៅដោយមនុស្ស
ល្ងង់ខ្លៅ៕
ល្ងង់ខ្លៅ៕
Like · 5 comments · Share FB on June 14, 2014
Veasna Khem
Veasna Khem
អ្វីជាការសង្រ្គោះខ្មែរពិតប្រាកដ?មនុស្សខ្មែរច្រើនណាស់រស់នៅក្នុងភាពជាមនុស្សអាត្មានិយម
រស់នៅក្នុងភាពជាមនុស្សដែលបំផ្លាញអ្នកដទៃ
រស់នៅក្នុងភាពល្ងង់ខ្លៅដែលនឹងក្លាយទៅជា
បន្ទុករបស់អ្នកដទៃ។ មនុស្សប្រភេទនេះមិនមានតំលៃជាមនុស្សទេ គេមិនគួរបានទទួលនូវ
ជំនួយណាមួយពីអ្នកដទៃក្នុងន័យគ្រាន់តែដើម្បីបន្តភាពអាក្រក់របស់ពួកគេនៅលើផែនដីនេះ
អោយកាន់តែយូរនោះទេ។ សំរាប់ខ្ញុំមនុស្សប្រភេទនេះមិនទាំងមានតំលៃសមរស់នៅលើផែនដី
នេះផង។ មនុស្សល្អ និងបរិស្ថានធម្មជាតិរងការឈឺចាប់ និងរងការបំផ្លាញអោយវិនាសហិន
ហោយដោយស្នាដៃមនុស្សប្រភេទនេះច្រើនរហូតពណ៌នាមិនអស់។ មនសិកាជាមនុស្សប្រាប់
យើងថាពួកមនុស្សប្រភេទនេះមិនមានតំលៃដើម្បីរស់នៅទេ។ ជួយអោយមនុស្សបែបនេះមាន
ហូបចុក មានស្លៀកពាក់ មានជំរកស្នាក់នៅ និយាយរួមថាជួយអ្វីក៏ដោយអោយតែក្នុងន័យ
ដើម្បីផ្តល់ភាពងាយស្រួល និងបន្តការរស់នៅអោយមនុស្សធុននេះ សុទ្ធតែជារឿងមិនគួរធ្វើទាំង
អស់ ឬអាចនិយាយបានថាជាការជួយបំផ្លាញសុខសន្តិភាពរបស់មនុស្ស សត្វនិងបរិស្ថានធម្មជាតិ
ទាំងអស់។ មានរបស់តែមួយ ហើយគឺតែមួយគត់ ដែលយើងគួរផ្តល់អោយដល់មនុស្សប្រភេទនេះ គឺការអប់រំអោយមនុស្សប្រភេទនេះក្លាយទៅជាទៅជាមនុស្សដែលរស់នៅមានប្រយោជន៍ដល់
ពិភពលោក មុននឹងពួកគេទទួលបានជំនួយផ្សេងៗទៀតដែលជាធាតុចាំបាច់សំរាប់ការរស់នៅ
សុខស្រួលនិងយូរអង្វែងរបស់ពួកគេ៕
អនុលោមតាមទស្សនៈបែបនេះហើយបានជាខ្ញុំ ជួលកាលសប្បាយចិត្តនឹងជួលមនុស្សមកធ្វើការ
ដោយបដិសេធមិនយកមនុស្សដែលគ្មានតំលៃសមនឹងរស់លើផែនដី ដោយយកជំនួសនូវមនុស្ស
មានតំលៃជាមនុស្ស ទោះជាអោយប្រាក់ឈ្នួលខ្ពស់ជាង ជួនកាលប្រាក់ឈ្នួលនោះខ្ពស់ជាងប្រាក់
ឈ្នួលធម្មតាច្រើនដងទៅទៀត តែខ្ញុំនៅតែពេញចិត្តនឹងអោយ ហើយការអោយប្រាក់ឈ្នួលថ្លៃនេះ
មិនព្រោះតែអ្នកធ្វើការល្អជាងគេនោះទេ ប៉ុន្តែព្រោះអ្នកមានតំលៃសមនឹងទទួលនូវតំលៃនេះ៕
បន្ទុករបស់អ្នកដទៃ។ មនុស្សប្រភេទនេះមិនមានតំលៃជាមនុស្សទេ គេមិនគួរបានទទួលនូវ
ជំនួយណាមួយពីអ្នកដទៃក្នុងន័យគ្រាន់តែដើម្បីបន្តភាពអាក្រក់របស់ពួកគេនៅលើផែនដីនេះ
អោយកាន់តែយូរនោះទេ។ សំរាប់ខ្ញុំមនុស្សប្រភេទនេះមិនទាំងមានតំលៃសមរស់នៅលើផែនដី
នេះផង។ មនុស្សល្អ និងបរិស្ថានធម្មជាតិរងការឈឺចាប់ និងរងការបំផ្លាញអោយវិនាសហិន
ហោយដោយស្នាដៃមនុស្សប្រភេទនេះច្រើនរហូតពណ៌នាមិនអស់។ មនសិកាជាមនុស្សប្រាប់
យើងថាពួកមនុស្សប្រភេទនេះមិនមានតំលៃដើម្បីរស់នៅទេ។ ជួយអោយមនុស្សបែបនេះមាន
ហូបចុក មានស្លៀកពាក់ មានជំរកស្នាក់នៅ និយាយរួមថាជួយអ្វីក៏ដោយអោយតែក្នុងន័យ
ដើម្បីផ្តល់ភាពងាយស្រួល និងបន្តការរស់នៅអោយមនុស្សធុននេះ សុទ្ធតែជារឿងមិនគួរធ្វើទាំង
អស់ ឬអាចនិយាយបានថាជាការជួយបំផ្លាញសុខសន្តិភាពរបស់មនុស្ស សត្វនិងបរិស្ថានធម្មជាតិ
ទាំងអស់។ មានរបស់តែមួយ ហើយគឺតែមួយគត់ ដែលយើងគួរផ្តល់អោយដល់មនុស្សប្រភេទនេះ គឺការអប់រំអោយមនុស្សប្រភេទនេះក្លាយទៅជាទៅជាមនុស្សដែលរស់នៅមានប្រយោជន៍ដល់
ពិភពលោក មុននឹងពួកគេទទួលបានជំនួយផ្សេងៗទៀតដែលជាធាតុចាំបាច់សំរាប់ការរស់នៅ
សុខស្រួលនិងយូរអង្វែងរបស់ពួកគេ៕
អនុលោមតាមទស្សនៈបែបនេះហើយបានជាខ្ញុំ ជួលកាលសប្បាយចិត្តនឹងជួលមនុស្សមកធ្វើការ
ដោយបដិសេធមិនយកមនុស្សដែលគ្មានតំលៃសមនឹងរស់លើផែនដី ដោយយកជំនួសនូវមនុស្ស
មានតំលៃជាមនុស្ស ទោះជាអោយប្រាក់ឈ្នួលខ្ពស់ជាង ជួនកាលប្រាក់ឈ្នួលនោះខ្ពស់ជាងប្រាក់
ឈ្នួលធម្មតាច្រើនដងទៅទៀត តែខ្ញុំនៅតែពេញចិត្តនឹងអោយ ហើយការអោយប្រាក់ឈ្នួលថ្លៃនេះ
មិនព្រោះតែអ្នកធ្វើការល្អជាងគេនោះទេ ប៉ុន្តែព្រោះអ្នកមានតំលៃសមនឹងទទួលនូវតំលៃនេះ៕
- Veasna KhemWhat is real help to mankind?
There are three types of negative people in this world, and they make up the vast majority of humans.
Those that are selfish. People that live their lives without considering the needs of others, and live solely for their own personal gains.
Those that are destructive. People that live their lives and consciously bring pain upon the lives of others, and or destroy the environment for their benefit.
Those that are beggars. People that live their lives and expect to be given things without giving anything in return, and who do not appreciate what they are given. They see what they are being given as a just a salary.
These people are worthless human beings. They do not contribute to the betterment of mankind. There is absolutely no point to their existence.
If you help these people by giving them food, shelter, clothing, etc., you are only increasing the standard of living in which they negatively affect the world from.
If you help these people by providing them with health care, you are only prolonging their existence and prolonging the suffering and destruction in which they inflict upon humanity.
These people do not deserve either type of help.
However, you can give them one type of help that is beneficial, and can be considered a true way of helping mankind.
You can provide them with the knowledge to properly and virtuously live their lives in a positive way. Then and only then can you help them with their standard of living or the prolongation of their life. Otherwise you are simply aiding in the destruction of mankind yourself.
I will give you a two personal and practical examples from my own life.
When I hire someone I will gladly pay them an excessive salary if they are a good hearted person and truly deserve it. I could find someone else to do the job, to the exact same standards as them for less money. Even if they do a worse job than another person because they are physically handicapped, have poor health, or have family responsibilities, I will still gladly pay them an excessive salary. This is not at all because of my kindness. It is because a good-hearted person truly deserves it, they have the value of what they are being given.
Furthermore, if an upper-class citizen approaches me to buy some of my products, and I do not need the money. I will not sell it to them. If I sell them my products I am only enabling their negative and destructive lifestyle. I would rather not make money, than have my products contribute, and help people further their path of negativity.
- Khem Veasna