កិច្ចការរបស់មនុស្សល្អដែលមិនអាចខ្វះបានគឺត្រូវតែកំចាត់អំពើអាក្រក់របស់មនុស្សអាក្រក់។ ការលាតត្រដាងអំពើថោកទាបរបស់មនុស្សអាក្រក់ ជាការកំចាត់អំពើអាក្រក់ដែលមនុស្សល្អត្រូវតែបំពេញដោយខានមិនបាន។ពេលដែលអំពើថោកទាបដែលបានបង្ហាញថាមនុស្សនោះជាមនុស្សថោកទាប អោយសារធារណជន បានដឹងគ្រាប់គ្រាន់ហើយ វាជាការចប់កិច្ចរបស់មនុស្សល្អដែលត្រូវប្រតិកម្មចំពោះមនុស្សអាក្រក់ក្នុងកណីខ្លះណានោះហើយ បើយើងជាមនុស្សល្អ នៅបែកត្រប៉ែជាមួយមនុស្សអាក្រក់នោះថែមទៀត វាគឺជារឿងហួសព្រំដែនដែលមនសិកាជាមនុស្សប្រាប់ថាមនុស្សល្អត្រូវបំពេញហើយ។មនុស្សម្នាក់ដែលគេដឹងឮជា
សាធារណ:ថាវាជាមនុស្សថោកទាបអស់លេខ ដាក់ ទៅហើយ ហើយខ្លួនវាទោះបីវាមិនសារភាពក៏វាដឹងខ្លួនយ៉ាងច្បាស់ថា វាថោកដល់កំរិតណានោះដែរ អ្នកទាំងអស់គ្នាគួរពិចារណាមើលថាតើនៅមានតំលៃអ្វីដែលយើងត្រូវទៅជេរតេះដៀលវា ថាអាថោកចំពោះមុខវាឬទៅនិយាយប្រាប់សារធារណជនដែលបានដឹងគ្រប់គ្នាហើយ ថាវាជាមនុស្សយ៉ាងណានោះ? ស្រីម្នាក់ធ្វើស្រីលក់ខ្លួន តើវាមានន័យអ្វីដែលយើងទៅដៀលចំពោះមុខនាងនោះថា នាងជាស្រីខូចទៅ? យើងត្រូវសួរខ្លួនយើងវិញថាតើយើងជាមនុស្សប្រភេទណាដែលទៅតវ៉ាឈ្លោះជេរជាមួយមនុស្សអស់សាច់បែបនេះនោះ? ឈ្លោះជេរឬសួររកខុសត្រូវជាមួយមនុស្សថោកគ្មានអ្វីក្រៅពីបន្ថោកខ្លួនយើងទេ។ មនុស្សថោកដល់ថ្នាក់គេលែងនិយាយរកកើតទៅហើយ បើមានមនុស្សណាទៅជេរវាចំមុខឬឈ្លោះគ្នាអំពីរឿងរបស់វា នោះជាជោគជ័យសំរាប់វាហើយ។កុំថាដល់ទៅជជែករកខុសត្រូវជាមួយវា សូម្បីតែនៅចាប់អារម្មណ៍នឹងអំពើរបស់វាឬនៅជេរវា នោះម្ចាស់ខ្លួនវាទទួលអារម្មណ៍ថាវាបានជោគជ័យហើយ។ត្រូវកំនត់ក្នុងចិត្តដោយជាក់លាក់ថា មនុស្សណាដែគាំទ្រមនុស្សថោកអញ្ចឹងគឺជាប្រភេទ មនុស្សថោកដូចគ្នាហ្នុងដែលមិនគួរជ្រលក់មាត់នាំតែថោកដល់ខ្លួនយើងទេ។ ព្រះពុទ្ធសំដែងថា សរសើបុគ្គលដែលមិនគួរសរសើរចុះនរកដូចគេធាក់ពីក្រោយ មានន័យថាវាជារឿងថោកទាបណាស់ដែលទៅសរសើរមនុស្សថោកបែបនេះ មានតែសណ្តានថោកដូចគ្នាទេដែលអាចសរសើមនុស្សធុននេះបាន។បើយើងទៅជ្រលក់មាត់ជាមួយមនុស្សធុននេះ រឿងដែលគួរគិតមិនមែនរឿងមនុស្សថោកនោះទេ តែគឺរឿងខ្លួនយើងអ្នកជ្រលក់ខ្លួនទៅប្រលាក់នឹងរឿងថោកបែបហ្នុងទៅវិញទេ។នេះជាហេតុដែលខ្ញុំមិននៅក្នុងវេទិកានៅថ្ងៃនោះ៕

2 hrs · Public