loading...

គតិ ខឹម​ វាសនា ឆ្នាំ២០០៨ ភាគ២

ជោគជ័យរបស់អ្នកទៅសង្រ្គោះគេ ជាជោគជ័យរបស់អ្នកដែលត្រូវបានគេសង្រ្គោះ។
2008-06-06__C.Sneng-Spean-D.Srey-Snom-S-Reap-PF-Part-1

ស្រុកខ្មែរយើង ត្រូវការ ធ្វើការងារទាំងឈប់ ទាំងថ្ងៃ ធ្វើដោយការយល់ដឹង ធ្វើដោយការប្តូរផ្តាច់ ទាំងឈប់ទាំងថ្ងៃ បានរត់ទាន់ប្រទេសគេ។ ពីព្រោះគេទៅពីយើងឆ្ងាយហើយ
បងប្អូនអើយ គេទៅពីយើងឆ្ងាយណាស់ ទាល់តែយើងប្រាប់ប្រជាពលរដ្ឋទាំងអស់អោយប្រុងលក្ខណៈទាំងអស់ ដើម្បីរត់ អត់មានដើរទេ។
គេដេក យើងលួចដើរ ដល់ពេលគេដើរ យើងត្រូវតែរត់ បានទាន់គេ។
2008-06-03__C.Russei-Lork-D.Chi-Kreang-PF-Part-3


រាល់ការធ្វើបុណ្យគឺដើម្បីជួយមនុស្ស គ្មានការធ្វើបុណ្យណាដែលអាច
ជួយមនុស្សធំជាងការធ្វើបុណ្យដើម្បីជួយជាតិទេ។ ការធ្វើបុណ្យ
ដើម្បីជួយជាតិគឺនយោបាយហ្នឹងឯង។
2008-05-25__What-is-Democracy-Part-2

ចឹងបានខ្ញុំចេះតែនិយាយថា បើសិនណាជាប្រជាធិបតេយ្យ គឺការសម្រេចដោយប្រជាពលរដ្ឋហ្នឹង ប្រាសចាកការយល់ដឹង ប្រាសចាកសីលធម៌ ប្រជាធិបតេយ្យនៅក្នុងស្រុកហ្នឹងហា គ្រាន់តែជាល្បែងលេងសើច ល្បែងរកប្រយោជន៍របស់មនុស្សខូចទេ។
2008-05-25__What-is-Democracy-Part-1

ការផ្តល់ទិន្នន័យខុសអោយប្រជាពលរដ្ឋហា គឺថា គឺជាការបំផ្លាញជាតិពិតប្រាកដ។2008-05-16__Understanding-of-Democracy


ដើម្បីធ្វើបដិវត្តន៍ វាទាល់តែមានជនបដិវត្តន៍ ដែលហៅថាជនបដិវត្តន៍ហ្នឹងគឺជាជនដែលមានការយល់ដឹងអំពីមនោគមន៍វិជ្ជាបដិវត្តន៍ផង
ហើយមានការស្មោះត្រង់ជាមួយហ្នឹងមនោគមន៍វិជ្ជាហ្នឹងផង។
2008-05-07__Political-honest



ពីព្រោះនៅលើពិភពលោកយើងនេះ មិនដែលឃើញថាប្រទេសណាជឿនលឿន ប្រជាពលរដ្ឋល្ងង់ទេ។
--------------
មេដឹកនាំដែលល្អត្រឹមត្រូវគឺជាមេដឹកនាំដែលចេះធ្វើអោយប្រជាពលរដ្ឋមានចំណេះដឹង។
--------------
អ្នកណាទៅបំផ្លាញការយល់របស់ប្រជាពលរដ្ឋ គឺជាការបំផ្លាញជាតិពិតប្រាកដ។
--------------
ពូជរបស់យើងហា បើមិនតម្រង់ការយល់ដឹងវិញទេណា រត់អត់ទាន់បរទេសទេ បងប្អូន។
2008-04-27__C.Kampong-Prea-D.Sangke-BB-PF-Part-1
3:18 AM