គតិ ខឹម វាសនា ឆ្នាំ២០០៦
ត្រង់ចំណុចហ្នឹងដែលខ្ញុំថា បើមិនបុករាស្ត្រ អោយរាស្ត្រហ្នឹង ជាមនុស្សដែលមានសីលធម៌ ជាមនុស្សដែលស្រឡាញ់អំពើល្អ ជាមនុស្សដែលមានចិត្តសន្តោសជាមនុស្សដែលមានសេចក្តីប្តេជ្ញាចិត្តក្នុងការការពារអំពើល្អទេ កុំសង្ឃឹម ថាប្រទេសខ្មែរអាចទៅល្អរួច។...................................គុណធម៌ដំបូងបំផុតនៃមនុស្សល្អគឺការកំចាត់
អំពើអាក្រក់ចេញពីសង្គម។ (2006-09-17__Government-by-People's-Will-Live-Part-1)
ការងើបឡើងដេញអំពើអាក្រក់ចេញពីសង្គម គឺជាគុណធម៌របស់បុគ្គលដែលមានការអប់រំសីលធម៌ខ្ពស់។ការរត់ចោលទុកអោយអំពើអាក្រក់រីកដុះដាលក្នុងសង្គម គឺជាអសីលធម៌
របស់មនុស្ស។ (2006-09-08__Sochivakthor-and-Seylakthor-Part-1)
គុណភាពនៃការគិតរបស់ប្រជាពលរដ្ឋមួយវាកំណត់ជោគ
វាសនានៃជនជាតិហ្នឹង ជាងអ្វីៗទាំងអស់។ (2006-08-27__Powver-of-People-Part-1)
ប្រជាពលរដ្ឋមួយ គឺផ្នត់គំនិតកំណត់ជោគវាសនានៃជនជាតិហ្នឹង ជាងស្អីទាំងអស់។
(2006-08-25__Power-of-people-Part-2)
ត្រង់ចំណុចហ្នឹងហើយ ខ្ញុំហា ខំប្រឹងពន្យល់ប្រជាពលរដ្ឋរាល់តែដង តាមទស្សនរបស់ខ្ញុំ ខ្ញុំយល់ឃើញថា ផ្នត់គំនិតរបស់ជនជាតិមួយវាកំណត់ជោគវាសនានៃប្រទេសហ្នឹង
ជាងប្រជាធិបតេយ្យ ជាងស្អីទាំងអស់ហ្នឹង មានន័យថា ជាងប្រជាធិបតេយ្យ ជាងនយោបាយ ជាងសេដ្ឋកិច្ច ជាងទីផ្សាសេរី ជាងស្អីទាំងអស់។...................... ផ្នត់គំនិតរបស់ជនជាតិមួយវាកំណត់ជោគវាសនានៃជនជាតិហ្នឹង ជាងអ្វីទាំងអស់។ (2006-08-20__Voting-System-Part-2)
យើងត្រូវដឹងថា មនុស្សធម្មតាសរសើរយើង មួយលាននាក់ មិនស្មើនឹងបុគ្គលបណ្ឌិតយល់ឃើញថាយើងធ្វើអំពើត្រឹមត្រូវ ហើយលោកអោយភាពត្រឹមត្រូវមកយើងនោះទេ។....................................
ធម្មតាទេ សង្គមមួយអភិវឌ្ឃន៍គឺដោយសារដំណើរការគិតនៃមនុស្សឆ្នើម មនុស្សឆ្នើមមិនច្រើនទេ ក្នុងសង្គម ដូច្នេះមនុស្សឆ្នើមត្រូវចងចាំ បុគ្គលិតលក្ខណសំខាន់បំផុតក្នុងការនាំមនុស្សអោយយល់ត្រូវហ្នឹង
គឺសេចក្តីក្លាហានជំនះអស់មនុស្សទាំងឡាយដោយផ្អែកទៅលើសច្ចធម៍ គឺថារឿងហ្នឹង វាចឹង។
(2006-08-09__Bob-het-chivit-Part-2)
ស្រុកមួយជឿនលឿន ឬមិនជឿលឿន វាកំណត់ទៅដោយការគិតរបស់ប្រជាពលរដ្ឋ។..................
មនុស្សយើងរស់នឹងក្តីសង្ឃឹម សម្លាប់សេចក្តីសង្ឃឹមធ្ងន់ណាស់ណា ទោសធ្ងន់ណាស់ យើងគិតមើលមើល សម្លាប់សេចក្តីសង្ឃឹម មនុស្សរស់នឹងក្តីសង្ឃឹម គេថាពិភពលោកនេះ
គ្មានអ្នកណាកើតជំងឺធ្ងន់ជាងមនុស្សដែលកើតជំងឺអប់សុខទេ មនុស្សដែលអស់សង្ឃឹមនេះណា កើតជំងឺអប់សុខ មិនចង់រស់ទេ។ (2006-08-06__Politics-to-Unify-Khmer-Live-Part-1)
បើយើងចង់ជួយគេ លុះត្រាតែគេចង់ជួយខ្លួនឯង បើគេមិនចង់ជួយខ្លួនឯងទេ យើងជួយយ៉ាងម៉េចក៏មិនបាន។ (2006-05-21__Ownership-in-Democractic-Nation-Live-Part-2)
ដើម្បីអភិវឌ្ឍន៍សង្គមមួយ ជាចាំបាច់ដំបូងបំផុត ត្រូវអភិវឌ្ឍន៍មនុស្ស ពីព្រោះមនុស្សនេះហើយ ជាអ្នកកសាងសង្គម ដើម្បីអភិវឌ្ឍន៍មនុស្ស អភិវឌ្ឍន៍ដំបូងដៃគេបំផុត
គឺផ្នត់គំនិត។ (2006-04-23__Participation-Part-2)
ជីវិតនៅតែមាន បញ្ហានៅតែកើត គ្មានបញ្ហាណាមួយដោះស្រាយចប់ សម្រាប់ជីវិតទាំងមូលបានទេ។ (2006-07-14__Nor-Yorbay-Sochrit-Part-2)
ភាពជាអ្នកដឹកនាំត្រូវមានជំហររឹង អ្វីដែលខ្លួនត្រូវឈរ ត្រូវឈរលើភាពច្បាស់ ភាពត្រឹមត្រូវ ហើយកុំខ្លាចគេថា តែមនុស្សដែលខ្លាចគេថាហើយ គ្មានធាតុជាអ្នកដឹកនាំទេ
ព្រោះអ្នកដឹកនាំ មិនត្រូវខ្លាចគេថាទេ ខ្លាចតែការពិចារណាខុស។ (2006-04-16__Understanding-of-Some-Key-Terms-Live-Part-1)
............ក្នុងចំណោម បងប្អូនជីដូនមួយ ខ្ញុំហ្នឹង កូនបងគេហើយ ក្នុងគ្រួសារ ក្នុងចំណោម បងប្អូនជីដូនមួយហ្នឹង ខ្ញុំបងគេ ដល់ចឹង ខ្ញុំមានទុក្ខលំបាកច្រើន ដោយសារការគ្រប់គ្រងថែរក្សា
ប្អូន អាសេចក្តីលំបាកហ្នឹង ធ្វើអោយខ្ញុំធំមុន អាយុ ខ្ញុំចេះពិចារណា ខ្ញុំ គិតៗ។..............តាំងពីក្មេងមក ខ្ញុំធ្លាប់ក្រលំបាក ខ្ញុំធ្លាប់ជាជាងថតរូប ខ្ញុំធ្លាប់ជាអ្នកលក់លាស់ ខ្ញុំធ្លាប់ជាអ្នកធ្វើអីកំប៉េច កំប៉ុក រតពន្ធជាមួយម្តាយខ្ញុំ ច្រើនបែប ច្រើនយ៉ាង។
(2006-02-22__Chivit-brocob-doy-kolday-Part-1)
មនុស្សល្អ មានតែវិប្បដិសារីទេ ដែលអាចធ្វើបាបមនុស្សហ្នឹងឲ្យឈឺចាប់បាន បើថាការជេរ ការប្រចោរ ការនិន្ទាពីអ្នកខាងក្រៅ មិនអាចធ្វើអោយឈឺចាប់បានទេ។ 2006
ជាតិជាអំពៅ ទោះបីនៅក្នុងយន្តកៀប មិនចោលសភាពរស់ផ្អែមប្រាយ ជាតិបណ្ឌិតទោះបីមានទុក្ខនៅក្នុងកាយ មិនចោលគុណធម៌ថ្លៃ។